ព័ត៌មានទាន់ហេតុការណ៍៖
'

សមត្ថកិច្ចបញ្ជូនខ្លួនយុវជនម្នាក់ ទៅតុលាការក្រោយនាំក្មេងស្រីជាអនីតិជនទៅសេពសន្ថវ:ក្នុងផ្ទះសំណាក់

 ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០២១នេះកម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ពីបទចាប់រំលោភសេពសន្ថវ:លើក្មេងស្រីអនីតិជន។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ថេង ង៉ោល ហៅ នុន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ... Read More »

បិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ខណៈ​ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅខេត្តឧត្ដរមានជ័យ ចាក់វ៉ាក់សាំងបាន១១២.៣២% ទូទាំងខេត្ត

ខេត្ត​ឧត្តរមានជ័យ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​ឧត្ដរមានជ័យ​ បានឱ្យដឹងថា​ លោកស្រី​​ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស និងលោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត​ឧត្ដរមានជ័យ និង​ជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ... Read More »

បាញ់ប្រហារនៅផ្សារទំនើបក្នុងរដ្ឋ Tennessee សហរដ្ឋអាមេរិក ស្លាប់និងរបួស១៣នាក់

បុរសម្នាក់បានបើកការវាយប្រហារនៅក្នុងផ្សារទំនើបមួយកន្លែងក្នុងរដ្ឋ Tennessee នៅថ្ងៃទី២៣ ខែកញ្ញា(ពេលវេលាអាមេរិក) បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ១២នាក់រងរបួស។ លោក Dale Lane មន្ត្រីប៉ូលិសក្នុងតំបន់បានឱ្យដឹងថា កម្លាំងសន្តិសុខបានទៅកាន់កន្លែងកើតហេតុភ្លាមៗ ក្រោយករណីបាញ់ប្រហារនៅសណ្ឋាគារ Kroger ក្នុងតំបន់ ... Read More »

លោកឧត្តមសេនីយ៍ឯក​​ ស​ ថេត​ មន្ត្រីមូលដ្ឋានទាំងអស់ត្រូវតែមានផែនការចេញល្បាតជាប្រចាំ​ ជាពិសេសផ្ទះប្រជាពលរដ្ឋចាក់សោរចោល​​ ដេីម្បីទប់ស្កាត់បទល្មេីសគាស់ផ្ទះ​ លួច​ ឆក់​ ប្លន់

ភ្នំពេញ​៖​ បន្ទាប់ពីបញ្ចប់ការងារចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលខ្វះខាតជីវភាព​ចំនួន​ ៤១៥គ្រួសារ​ នៅសង្កាត់បឹងទំពន់១​ លោកឧត្តមសេនីយ៍ឯក​​ ស​ ថេត​ ប្រធានក្រុមការងារ​ចុះជួយគណបក្សប្រជាជនកម្ពុជា​ សង្កាត់បឹងទំពន់១​ ខណ្ឌមានជ័យ បានឆ្លៀតពេលដេីម្បីសំណេះសំណាលជាមួយក្រុមការងារយុវជន​ និងបានផ្តល់ជាថវិកាក្នុងម្នាក់​ ១០មុឺនរៀល​ ។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​លោក​ ... Read More »

ថ្ងៃ​នេះ​កម្ពុជា! រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៨២២នាក់ និង​​អ្នក​ជាសះស្បើយ​ ៤៩៤នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ២១នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសុក្រ​ទី​២៤ ខែកញ្ញា​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៨២២នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៤៩៤នាក់ និងករណីស្លាប់​ ២១នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​២៣ ខែកញ្ញា​​​​​ ... Read More »

ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោសដោយការគាស់ទំលុះទំលាយ

ខេត្តព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍ទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានធ្វើប្រតិបត្តិការបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោសដោយការគាស់ទំលុះទំលាយ ក្នុងនោះមានជនសង្សយ័ចំនួន៣នាក់ត្រូវបានឃាត់ខ្លួន ក្រោយពីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានទទួលព័ត៌មានតាមទូរស័ព្ទពីឈ្មោះ ... Read More »

ប្រជាពលរដ្ឋចំនួន​ ៤១៥គ្រួសារ​ នៅសង្កាត់បឹងទំពន់១​ ទទួលអំណោយមនុស្សធម៌​ពីលោក​ ស​ ថេត​ ប្រធានក្រុមការងារចុះជួយគណបក្សប្រជាជនកម្ពុជា​

ភ្នំពេញ​៖​ ដោយបានទទួលព័ត៌មាន​ និងរាយការណ៍ពីក្រុមការងារអំពីការខ្វះខាតជីវភាព​ របស់បងប្អូនប្រជាពលរដ្ឋចំនួន​ ៤១៥គ្រួសារ​ នៅសង្កាត់បឹងទំពន់១​ ក្នុងដំណាក់កាលនៃការឆ្លងរាលដាលវីរុសកូវីដ-១៩​ នៅព្រឹកថ្ងៃទី២៤​ ខែកញ្ញា​ ឆ្នាំ២០២១នេះ​ លោក​ ស​ ថេត​ ប្រធានក្រុមការងារចុះជួយគណបក្សប្រជាជនកម្ពុជា​ សង្កាត់បឹងទំពន់១​ ... Read More »

សម្ដេច​តេជោ​ ហ៊ុន​ សែន ៖​ វ៉ាក់សាំងកូវីដ១៩ ចំនួន៣លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជាហើយ!

ភ្នំពេញ​៖​ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានថ្លែង​ថា​៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ក្រុមហ៊ុនចិន ចំនួន ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៣ ខែកញ្ញា​!​ មានចំនួន ៤ករណី៖ឃាត់ខ្លួន (អប់រំ និងពិន័យ)​ ៤នាក់​,ឃាត់យានយន្ត (គ្មាន)​ និងពិន័យជាប្រាក់ចំនួន ៨០០,០០០រៀល

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​២៤ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៣ ខែកញ្ញា​ ឆ្នាំ​២០២១​។  ​លោក​ ... Read More »

សម្ដេច ហ៊ុន សែន អបអរសាទរខួបលើកទី២៨ ទិវាប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា(២៤ កញ្ញា ឆ្នាំ១៩៩៣-២៤ កញ្ញា ឆ្នាំ ២០២១)

ភ្នំពេញ៖ នៅលើផេកផ្លូវការនាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ បានសរសេរថា អបអរសាទរខួប២៨ឆ្នាំនៃទិវាប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញជាតិ។ នៅថ្ងៃទី២៤ ខែកញ្ញានេះ គឺជាខួបទី ២៨ឆ្នាំ ដែលកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ បានរម្លឹកថា ផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ... Read More »

ឃាត់ខ្លួនជនត្រូវចោទម្នាក់តាមដីការបស់សាលាដំបូងខេត្តកណ្ដាលពីបទធ្វើឲ្យខូចខាតដោយចេតនា

ខេត្តកណ្ដាល៖ ជនត្រូវចោទម្នាក់ត្រូវបានសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទី នៅចំណុចអធិការដ្ឋាននគរបាលស្រុកស្អាង។    មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនត្រូវចោទឈ្មោះ គុយ​ ហេង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិកណ្តាល ... Read More »

ទានហានថៃនៅតែបន្តចាប់ឃាត់ខ្លួនពលករខ្មែប្រុស-ស្រីសរុប១៤នាក់លួចឆ្លងដែនខុសច្បាប់

ក្រុងប៉ោយប៉ែត៖ បើទោះមានការបើកកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើក្នុងដំណាក់កាលរីករាលដាលcovid-19 ក៏ដោយគេបានរាយការណ៍ថាកាលពីវេលាម៉ោង១៣និង១៣នាទី ថ្ងៃទី២៣កញ្ញាឆ្នាំ២០២១ កម្លាំងទាហានប្រាណទី១២ប្រចាំស្រុកអារញ្ញ កំពុងដើរល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ បានប្រទះឃើញពលរដ្ឋខ្មែរក្មេង ចាស់ ប្រុស ស្រីចំនួន១៤នាក់ ដែលកំពុងលួចឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសថៃ ទើបឃាត់ខ្លួននាំទៅសួរចម្លើយ។   សេចក្ដីរាយការណ៍ថា ... Read More »

អភិបាលខណ្ឌបឹងកេងកងបន្តចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋសរុបចំនួន ៨៨គ្រួសារស្ថិតនៅសង្កាត់ចំនួនពីរ​ ក្នុង​មូលដ្ឋាន​របស់​ខ្លួន​

ភ្នំពេញ​៖​ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង រួមទាំងមន្ត្រីក្រោមឱវាទ នាព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ... Read More »

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ ៖​ ណែនាំ​ឲ្យ​ក្រុម​ការងារ​សង្កាត់​និង​គណបក្ស​សង្កាត់​ បន្ត​ខិតខំ​អនុវត្ត​ ផែនការ​ណែនាំ​របស់បក្ស​ ស្ដីពី​ផែនការ​បោះឆ្នោត​សង្កាត់​ ឱ្យបា​ន​ត្រឹមត្រូវ​

ភ្នំពេញ​៖​ លោកបណ្ឌិត​ ​អ៉ិត​ សំហេង​​​ ប្រធាន​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​ខណ្ឌ​បឹងកេងកង​ និង​ខណ្ឌ​ចំការមន​ នៅព្រឹកថ្ងៃសុក្រទី២៤​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បាន​អញ្ជើញ​ចុះ​​ពិនិត្យ​មេីល​ស្នាក់​ការ​ថ្មី​នៅ​សង្កាត់​អូឡាំពិក​ និង​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​ប្រឹក្សា​សង្កាត់​អូឡាំពិក​ ខណ្ឌ​បឹងកេងកង​ រាជធានីភ្នំពេញ​។  ក្នុងឱកាស​នោះ​ លោករដ្ឋមន្ត្រី​ ... Read More »

Canelo Alvarez និង Caleb Plant បានផ្ទុះកំហឹងដាក់គ្នាក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត(មានវីដេអូ)

បន្ទាប់ពីប្រឈមមុខដាក់គ្នានៅក្នុងសន្និសីទសារព័ត៌មានមុនការប្រយុទ្ធគ្នាកីឡាករប្រដាល់ Canelo Alvarez និង Caleb Plant បានចេញមកស្តីបន្ទោសបន្ទាប់ពីពាក្យដែលអ្នកទាំង២បានឈ្លោះប្រកែកគ្នាយ៉ាងក្តៅគគុក។ Alvarez បានរុញ Plant ចេញ ប៉ុន្តែអ្នកប្រដាល់អាមេរិករូបនេះបានប្រើកណ្តាប់ដៃខាងឆ្វេងរបស់គាត់ដោយ កីឡាករ Alvarez បានវាយ ... Read More »

សម្ដេចពញាចក្រី​ ហេង​ សំរិន ​៖​ អបអរសាទរទិវារំលឹកខួប២៨ឆ្នាំថ្ងៃប្រកាសរដ្ឋធម្មនុញ្ញ

ភ្នំពេញ​៖​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានបង្ហោះសារនៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ សូម​អបអរសាទរទិវារំលឹកខួប២៨ឆ្នាំថ្ងៃប្រកាសរដ្ឋធម្មនុញ្ញ។  សម្ដេចពញា​ចក្រី​ ហេង​ សំរិន​ បានបញ្ជាក់បន្ថែមថា​ ... Read More »

លោក​ ហ៊ុន​ ម៉ានី​ “ថ្ងៃនេះ គឺជាទិវារដ្ឋធម្មនុញ្ញ ដែលជាថ្ងៃរំឮកដល់ច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ដែលប្រជាជនគ្រប់ៗរូបតោងគោរព និងអនុវត្តតាម”

ភ្នំពេញ​៖​ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧​ នៅព្រឹក​ថ្ងៃ​សុក្រទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា៖​ “ថ្ងៃនេះ គឺជាទិវារដ្ឋធម្មនុញ្ញ ដែលជាថ្ងៃរំឮកដល់ច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ដែលប្រជាជនគ្រប់ៗរូបតោងគោរព និងអនុវត្តតាម”។  លោក​ ... Read More »

FIFA ដាក់ទណ្ឌកម្មប្រទេសហុងគ្រីត្រូវប្រកួតដោយបិទទ្វារបន្ទាប់ពីអាកប្បកិរិយាប្រកាន់ពូជសាសន៍របស់អ្នកគាំទ្រ

ក្រុមប្រទេសហុងគ្រីត្រូវបានបញ្ជាឱ្យលេង២ប្រកួតដោយបិទទ្វារដោយសហព័ន្ធបាល់ទាត់ពិភពលោក FIFA បន្ទាប់ពីការរើសអើងជាតិសាសន៍ទៅលើកីឡាករអង់គ្លេសដែលប្រកួតនៅវគ្គជម្រុះ World Cup នៅទីក្រុងប៊ូដាប៉េសកាលពីថ្ងៃទី២ ខែកញ្ញាកន្លងទៅ។ ជាមួយគ្នានេះសហព័ន្ធបាល់ទាត់ហុងគ្រីក៏ត្រូវបានពិន័យជាប្រាក់ ១៥៨.៤០០ផោនផងដែរ។ សេចក្តីថ្លែងការណ៍របស់ FIFA បានប្រកាសថា “FIFA ប្រកាន់យកគោលជំហរអត់ឱនច្បាស់លាស់ប្រឆាំងនឹងអាកប្បកិរិយាគួរឱ្យស្អប់ខ្ពើមនៅក្នុងបាល់ទាត់។ យើងនៅតែម៉ឺងម៉ាត់ ... Read More »

ខ្មាន់កាំភ្លើងបាញ់ប្រហារអ្នករេីសអេតចាយបណ្តាលឱ្យស្លាប់ម្នាក់ដោយមិនដឹងពីមូលហេតុ

ភ្នំពេញ៖ យុវជន២នាក់ខណៈកំពុងនាំគ្នាដើររើសអេតចាយត្រូវបានជនមិនស្គាល់មុខមកបាញ់ប្រហារមួយគ្រាប់បណ្ដាលឱ្យត្រូវយុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ចំណែកជនដៃដល់បានគេចខ្លួនបាត់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ បន្ទាប់មកក៏មានបុរសម្នាក់បើករថយន្តឡិចសុីសមួយគ្រឿងដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ប៉ុន្តែពេលដឹកជនរងគ្រោះទៅដល់មន្ទីរពេទ្យ លោកគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចក៏ដឹកតាមរថយន្ដមកទម្លាក់សពនៅមុខវត្តសុភាឃួន ... Read More »

ល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នំា២០២១ ភ្លៀងធ្លាក់ខ្លាំងនៅខេត្តបន្ទាយមានជ័យ ធ្វើឲ្យលិចលង់លង់លំនៅឋានប្រជាពលរដ្ឋច្រើនគ្រួសារ

ខេត្តបន្ទាយមានជ័យ ៖ នៅស្ទើរទូទាំងខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី២៣កញ្ញា២០២១ ភ្លៀងបានធ្លាក់រយៈពេលដល់ទៅ៣ម៉ោង ធ្វើឲ្យបណ្តាស្រុកមួយចំនួនលិចលង់ដោយជំនន់ទឹកភ្លៀង។  ដោយឡែកនៅស្រុកមង្គលបូរីមានប្រជាជនរងគ្រោះចំនួន ២២គ្រួសារ និងក្រុងសិរីសោភ័ណ ប្រជាជន ៩៥គ្រួសារ ត្រូវបានជម្លៀសឡើងទួលសុវត្ថិភាព និងបានទទួលស្បៀងបន្ទាន់ពីអាជ្ញាធរមូលដ្ឋាន។ លោកអភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ស្ថានភាពទឹកនៅក្រុងប៉ោយប៉ែតមានសភាពនៅហ្នឹង ... Read More »

“ការជំរុញភាពជាដៃគូសភា ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបចំពោះវិបត្តិកូវីដ-១៩ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម CLV នាថ្ងៃទី២៣ ខែកញ្ញា​ ឆ្នាំ២០២១​ តាមប្រព័ន្ធនិម្មិត

ភ្នំពេញ៖ សេចក្តីប្រកាសរួម​ សន្និសីទលើកទី៨​ គណៈកម្មការកិច្ចការបរទេស នៃសភាព្រះរាជាណាចក្រកម្ពុជា-សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ-សាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពី“ការជំរុញភាពជាដៃគូសភា ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបចំពោះវិបត្តិកូវីដ-១៩ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម CLV នាថ្ងៃទី២៣ ខែកញ្ញា​ ឆ្នាំ២០២១​ តាមប្រព័ន្ធនិម្មិត។  ... Read More »

រាជរដ្ឋាភិបាលកម្ពុជា ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្នុងរយៈពេល ២ ថ្ងៃនៃការរៀបចំពិធីបុណ្យកាន់បិណ្ឌកន្លងទៅនេះ រាជរដ្ឋាភិបាលពិនិត្យឃើញថា មានការជួបជុំ និងប្រមូលផ្តុំមនុស្សជាច្រើននៅតាមបណ្តាវត្តអារាម ដើម្បីប្រារព្ធពិធីកាន់បិណ្ឌ ដែលមិនអាច ធានាបានការអនុវត្តត្រឹមត្រូវតាមវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ក្នុងការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដែលអាចនឹងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាត្រូវប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងរាលដាល ទ្រង់ទ្រាយធំនៅទូទាំងប្រទេសនៃជំងឺកូវីដ-១៩ ជាពិសេស ... Read More »

រថយន្ត​Prius​បុកម៉ូតូClickនៅផ្លូវ២១៧(ចំការដូង)បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញ​ ៖​ បុរសម្នាក់បានរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ បន្ទាប់ពីជិះម៉ូតូតាមផ្លូវត្រូវរថយន្តToyota Prius បុកពីក្រោយ​ កាលពីវេលាម៉ោង២១​ និង២៥នាទីយប់​ ថ្ងៃទី២៣​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅតាមបណ្ដោយផ្លូវ២១៧​(ចំការដូង​)​ ភូមិម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ... Read More »

លុបចោលការប្រកួតឈុតតំណាងជាតិMiss Grand Cambodia 2021ជាបន្ទាន់នៅយប់នេះ

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតសម្រស់ Miss Grand Cambodia 2021 ត្រូវបានប្រកាសផ្អាកការផ្សាយបន្តផ្ទាល់ចាប់ពីរាត្រីនេះបន្ទាប់ពីមានការដាក់បម្រាម។ ការប្រកាសផ្អាកការផ្សាយប្រមាណ២ម៉ោងមុនការផ្សាយផ្ទាល់មកដល់នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងសម្រាប់អ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជាផងដែរ។  ព្រឹត្តិការណ៍ប្រកួតសម្រស់ទ្រង់ទ្រាយធំមួយដែលមានឈ្មោះថា Miss Grand Cambodia 2021 បានចាប់ផ្តើមធ្វើការផ្សាយផ្ទាល់លើកម្មវិធីប្រកួតរបស់ខ្លួនហើយ គឺកម្មវិធីប្រកួតឈុតហែលទឹកកាលពីថ្ងៃទី២០ ... Read More »

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន : “ មិត្តរបស់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (Friends of ARMAC)”

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា,  “ មិត្តរបស់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (Friends of ARMAC)” ... Read More »

ក្រុមការងារសម្របសម្រួលក្រុមប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយបានចុះត្រួតពិនិត្យ ស្ថានភាពទឹកជំនន់នៅក្នុងភូមិសាស្រ្ត ឃុំចំណោម និងឃុំសឿ នៃស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រុមការងារសម្របសម្រួលក្រុមប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយបានចុះត្រួតពិនិត្យ ស្ថានភាពទឹកជំនន់នៅក្នុងភូមិសាស្រ្ត ឃុំចំណោម និងឃុំសឿ នៃស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីផេកផ្លូវការ របស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ នៅព្រលប់ថ្ងៃទី២៣ ខែកញ្ញានេះ។  គណៈកម្មាធិការជាតិ ... Read More »

លោក ដួង តារា ៖ រដូវកាលបុណ្យភ្ជុំ​ និងការប្រមូលផ្តុំមនុស្សច្រេីននៅតាមវត្តអារាមជាឱកាសចម្លងជំងឺកូវីដ​-១៩​ បានយ៉ាងលឿនបំផុត !

ភ្នំពេញ៖ លោក ដួងតារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា, សូម្បីពិធីបុណ្យចូលឆ្នាំថ្មីកន្លងមកក៏ត្រូវបានផ្អាកព្រោះដេីម្បីចៀសវាងការជួបជុំមនុស្សច្រេីនដែលអាចបណ្តាលអោយឆ្លងជំងឺកូវីដ​-១៩​ ជាពិសស​ ... Read More »

បេីកធុងហ្គាសចោលភ្លេចបិទ បណ្ដាលឲ្យផ្ទុះឆេះផ្ទះមេចុងភៅអស់១ខ្នងទាំងស្រុង

ភ្នំពេញ​ ៖​ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះចុងភៅ​ទទួលធ្វើម្ហូបបុណ្យ​ ម្ហូបការ​ និងកម្មវិធីផ្សេងៗមួយកន្លែងស្ថិតនៅផ្លូវបេតុង ផ្ទះលេខ380A ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាង​ និងសមត្ថកិច្ចចុះទៅអន្តរាគមន៍កាលពីវេលាម៉ោង៤ និង០០នាទីរសៀលថ្ងៃទី២៣ ខែកញ្ញា​ ឆ្នាំ២០២១​ ។  ... Read More »

អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវបេតុងមួយខ្សែមានប្រវែង ៥០០ម៉ែត្រ មានទីតាំងស្ថិត នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ បើយោងតាមប្រភពពី រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា, រសៀលថ្ងៃព្រហស្បតិ៍ទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវបេតុងមួយខ្សែមានប្រវែង ៥០០ម៉ែត្រ មានទីតាំងស្ថិត នៅសង្កាត់លេខ១ ... Read More »

ក្រោយផ្ទុះវិជ្ជមានកូវីដ-១៩នៅវត្តចំពោះក្កែក ៤៩នាក់/អង្គ មន្ទីរធម្មការ និងសាសនា ប្រកាសផ្អាកប្រមូលផ្តុំ ជួបជុំថ្វាយបង្គុំ

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោក ទេព គង្គា បានបញ្ជាក់ថា, ក្នុងនាមមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ មានកិត្តិយសសូមប្រគេន-ជូន ព្រះអង្គ លោក លោកស្រី ... Read More »