ព័ត៌មានទាន់ហេតុការណ៍៖
'

ប្រជាពលរដ្ធបានរិះគន់អាជ្ញាធរក្រុង និងមន្ទីររ៉ែថាមពលខេត្តថា មិនបានជំរុញឲ្យអគ្គិសនីព្រះវិហារដាក់បំភ្លឺភ្លើងតាមផ្ទះ

ខេត្តព្រះវិហារ: បង្គោលភ្លើងច្រូងច្រាង ខ្សែភ្លើងខ្វែងខ្វាត់នៅតាមបណ្តោយផ្លូវជាតិលេខ៦២ ដែលមានចំងាយជិត៤គីឡូម៉ែត្រ មិនទាន់មានភ្លើងប្រើប្រាស់នៅឡើយទេ ដែលពលរដ្ធបានរិះគន់ថាអជ្ញាធរក្រុងនិងមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារមិនបានជំរុញអោយអគ្គិសនីព្រះវិហារចុះតបណ្តាញចរន្តដើម្បីពលរដ្ធបានប្រើប្រាស់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះទេ ។ ពលរដ្ធជាច្រើនគ្រួសារ ដែលរស់នៅភូមិភារកិច្ចលិច និងភូមិហ្មសែត សង្កាត់បាលហាល ក្រុងព្រះវិហារ បាននាំគ្នាត្អូញត្អែរ និងរអ៊ូរទាំយ៉ាងខ្លាំងថា ក្រុមគ្រួសារគាត់ជាច្រើនខ្នងផ្ទះមិនទាន់បានភ្លើងប្រើប្រាស់ជាង៣០ឆ្នាំហើយ ... Read More »

លក់អង្ករមនុស្សធម៌១០គីឡូក្រាមថែម១០គីឡូក្រាមតម្លៃ៧ដុល្លារដើម្បីជួយដល់កសិករ

ភ្នំពេញ ៖ អង្ករផ្កាម្លិះរាប់តោនត្រូវបាន ក្រុមហ៊ុន UK CANDOច្រកក្នុងការុងទម្ងន់ ២០គីឡូក្រាមក្នុងមួយការុងសម្រាប់ដាក់លក់ជូនប្រជាពលរដ្ឋទូទៅក្នុងតម្លៃថោកដើម្បីឆ្លើយតបតាមអនុសាសន៍របស់ប្រមុខ រាជរដ្ឋាភិបាល និងដោះស្រាយផលលំបាក របស់ប្រជាកសិករដែលផលិតស្រូវបានហើយត្រូវឈ្មួញបញ្ចុះតម្លៃមិនអាចទទួលយកបាន ។ ការលក់អង្ករមនុស្សធម៌នេះបានប្រព្រឹត្ត ទៅនៅមុខក្រុមហ៊ុន UK CANDO ... Read More »

ចោរស្រីដៃឆើតម្នាក់ឆក់ខ្សែកក្មេងស្រីអាយុ៧ឆ្នាំបានសម្រេចតែរត់មិនរួចត្រូវឪពុកម្តាយក្មេងស្រីចាប់បាន

ភ្នំពេញ: ចោរស្រីដៃឆើតម្នាក់បានធ្វើ សកម្មភាពឆក់ខ្សែកក្មេងស្រីអាយុ៧ឆ្នាំ បានសម្រេចប៉ុន្តែរត់មិនរួចត្រូវឪពុកក្មេងស្រីចាប់បានរួចប្រគល់ឲ្យសមត្ថកិច្ចយកទៅសាកសួរ។ ករណីនេះបង្កមានការភ្ញាក់ផ្អើលកាលពីម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចកន្លែង ប្រគំតន្ត្រីក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះសុខ ម៉ាប់ ... Read More »

ផឹកស៊ីស្រវឹងកើតទំនាស់កាប់គ្នាអ្នករបួសដេកពេទ្យអ្នកឈ្នះដេកគុក

ខេត្តបន្ទាយមានជ័យ ៖ យុវជន២នាក់ មានទំនាស់ពាក្យសម្តីនិងគ្នានៅក្នុងវង់ផឹកស៊ីជនដៃដល់ម្នាក់យកកាំបិតកាប់បុរសម្នាក់ទៀតចំក្បាលបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយ សង្គ្រោះ រីឯជនដៃដល់សមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវ ច្បាប់។ ករណីប្រើអំពើដោយចេតនានេះ បានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅ ភូមិម៉ក់ហឺន ឃុំកូប ... Read More »

យុវជនម្នាក់សង្ស័យញៀនថ្នាំខ្លាំងពេកចងកសម្លាប់ខ្លួន

ខេត្តស្វាយរៀង៖ យុវជនម្នាកសង្ស័យញៀនថ្នាំ់បានសម្រេចចងកសម្លាប់ខ្លួន ក្នុងផ្ទះបង្កអោយមានការភ្ញាក់ផ្អើល ដល់ក្រុមគ្រួសារ កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមកណ្ដៀងរាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប  ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានប្រាប់ថា យុវជនខាងលើមានឈ្មោះ ភោគ សីហា ... Read More »

យុវជនម្នាក់ត្រូវជនសង្ស័យ៣នាក់ជិះម៉ូតូដេញកាប់រយះក្បាលសង្ស័យទំនាស់ពាក្យសំដី

ខេត្តស្វាយរៀង៖ បុរសកម្មកររោងចក្រម្នាក់បានរងរបួសបែកក្បាលហូរឈាមសន្លប់ស្ដូកស្ដឹង និងកន្លែងខណៈត្រូវជនសង្ស័យ៣នាក់ ជិះម៉ូតូតាមពីក្រោយកាប់ប្រហារសង្ស័យទំនាស់ពាក្យសំដីគ្នា ។ ហេតុការណ៏កាប់ប្រហារនះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិកោះគោ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។ ... Read More »

ក្រុមប្រតិកម្មរហ័សនំាយកអំណោយប្រមាណ៦០កន្លែងផ្តល់ជូនដល់សិស្សដែលទើបប្រឡង បាក់ឌុប 

ខេត្តតាកែវ ៖ លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី  និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំកុមាររាជានៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បាននាំយកអាហាររូបករណ៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន ... Read More »

ធ្លាយរឿងជនជាតិវៀតណាមចូលនេសាទទឹកដីខ្មែរបង់លុយម្នាក់​៤លានរៀល

ខេត្តកណ្តាល៖ មិនមែនទើបតែពេលនេះទេ ដែលជនជាតិវៀតណាមត្រូវបង់ប្រាក់ឲ្យសមត្ថកិច្ចព្រំដែនខ្មែរជាថ្នូរនឹងការបានចូលនេសាទក្នុងទឹកដីខ្មែរដោយសេរីនោះ ហើយក៏មិនមែនសម្រាប់តែទឹកដីខេត្តកណ្តាលដែរ នៅខេត្តតាកែវ ក៏មានជនជាតិវៀតណាមចូលនេសាទដោយខុសច្បាប់តាមរយៈការបង់ប្រាក់ឲ្យសមត្ថកិច្ចជំនាញដូចគ្នា ។ រីឯនៅតំបន់សមុទ្រ ទូកនេសាទវៀតណាម ក៏ត្រូវបង់លុយឲ្យអាជ្ញាធរ និងស្ថាប័នជំនាញខ្មែរដែរ ។ ករណីជាក់ស្តែងមួយបានកើតឡើង គ្រាដែលមន្ត្រីរដ្ឋបាលជលផលចតុមុខ ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ... Read More »

នគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីប្រើប្រាស់ដាវសាំមូរ៉ៃ

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌសែនសុខបានឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ករណីមុខសញ្ញាប្រើប្រាស់ដាវសាមូរ៉ៃ នៅចំណុច តាមបណ្តោយផ្លូវេលខ ១០១៩ ភូមិពោងពាយ សង្កាត់ភ្នំពេថ្មី ខណ្ឌ សែនសុខ កាលពីវេលាម៉ោង១១និង៣០ នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ... Read More »

មនុស្សប្រុសស្រី៤នាក់រងរបួសដោយសារម៉ូតូ២គ្រឿងបុកគ្នា

ខេត្តស្វាយរៀង ៖ មនុស្សប្រុសស្រី៤នាក់ រងរបួសធ្ងន់ ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងមូតូ នឹងម៉ូតូបុកគ្នាពីក្រោយ ស្របទិសគ្នាកាលពី វេលាម៉ោង១និង៥៥នាទីរសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០៦ នៅលើផ្លូវជាតិលេខ1 ត្រង់ចំណុចមុខប៉ុស្ដិ៍នគរបាល រដ្ឋបាលសង្កាត់បាវិត ស្ថិតនៅក្នុងភូមិតាបឹប ... Read More »

សម្តេចម៉ែយាងគោរពវិញ្ញាណក្ខន្ធសពលោកChristian GAUQUELINdes PALLIERESស្ថាបនិកនៃអង្គការដើម្បីភាពញញឹមនៃកុមារ

ភ្នំពេញ៖ នៅម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ សម្តេច ព្រះមហាក្សត្រិយានីនរោត្តម មុនិនាថ សីហនុ ព្រះអង្គបានយាងគោរពវិញ្ញាណក្ខន្ធសព លោក Christian GAUQUELIN des PALLIERES ... Read More »

លោក ថោង ខុន អញ្ជើញចូលរួមមហាសន្និបាតលើកទី៣៥ក្រុមប្រឹក្សាកីឡាអាស៊ី

ភ្នំពេញ ៈ ដោយមានការអញ្ជើញពីក្រសួង វប្បធម៌ ទេសចរណ៍ និងកីឡានៃសាធារណ រដ្ឋសង្គមនិយមវៀតណាម និងក្រុមប្រីក្សាអូឡាំពិកអាសុីនោះចាប់ពីថ្ងៃទី២៣-២៦ ខែកញ្ញា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងជាប្រធានគណៈកម្មាធិការ ... Read More »

អតីតប្រធានាធិបតីប៊ូសពឹង ប្រធានាធិបតីអូបាម៉ាថតរូប ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង

ពេលថ្មីៗនេះ មានឃ្លីបវិឌីអូ មួយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងបណ្តាញសង្គម ពេលដែលអតីតប្រធានាធិបតីអាមេរិក George W Bush ជួបផលលំបាក់ក្នុងការថតរូបសែលហ្វី (Selfie ) ក៏បានពឹងប្រធានាធិបតីអូបាម៉ា ឲ្យជួយថតជំនួស ។ អតីតប្រធានាធបិតីបូស ... Read More »

អ្នកដំណើររិះគន់អាជ្ញាធរខណ្ឌច្បារអំពៅរឿងមិនប្រមូលសំរាមចេញពីចិញ្ចើមផ្លូវជាតិ

ភ្នំពេញ: បញ្ហាសំរាមដែលប្រជាពលរដ្ឋមួយចំនួនមិនយល់ពីផលប៉ះពាល់ ដល់បរិស្ថាន និងធ្វើអោយបាត់បង់សណ្តាប់សាធារណៈនាំគ្នាយកមកចាក់គចោលនៅចិញ្ចើមផ្លូវក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅនោះ បានធ្វើអោយអ្នកដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ១រិះគន់ទៅលើអាជ្ញាធរខណ្ឌមិនបានយកចិត្តទុកដាក់ក្នុងការប្រមូលសំរាមចេញពីចិញ្ចើមផ្លូវទុកបង្អួតភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម ។ គំនរសំរាម ដែលប្រជាពលរដ្ឋយកមកចាក់គចោល នៅអ្នកដំណើររិះគន់អាជ្ញាធរខណ្ឌច្បារអំពៅរឿង មិនប្រមូលសំរាមចេញពីចេញពីចិញ្ចើមផ្លូវជាតិចិញ្ចើមផ្លូវជាតិលេខ១ជះក្លិនស្អុយមកលើអ្នកដំណើរនិងជាប្រភពនៃការចម្លងមេរោគមាន៣កន្លែង, ទី១ នៅក្នុងសង្កាត់ក្បាលកោះត្រូវបានប្រជាពលរដ្ឋមួយចំនួននាំគ្នាយកមកចាក់គចោលនៅជាប់ចិញ្ចើមផ្លូវជាតិក្បែស្លាកប៉ាណូរបស់សាលារាជធានីភ្នំពេញនិងក្រសួងបរិស្ថាន សរសេរអក្សរមានខ្លឹមសារថា ” រួមគ្នាដើម្បីទីក្រុងស្អាត ... Read More »

ម្តាយចិញ្ចឹមប្រើហិង្សាលើកូនរបួសពេញខ្លួនត្រូវសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមនីតិវិធីច្បាប់

ខេត្តកំពង៑ស្ពឺៈ ស្ត្រីជាម្តាយចិញ្ចឹមម្នាក់ ដែលចូលចិត្តប្រើអំពើហិង្សាទៅលើកូនបណ្តាលឲ្យរងរបួសពេញខ្លួននោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមនីតិវិធីច្បាប់ ។ ការជាត់ខ្លួននេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្តួច ខេត្ងកំពង់ស្ពឺ ។ ស្ត្រីម្តាយចិញ្ចឹមឈ្មោះ ... Read More »

លោក អូស្មាន ហាស្សាន់ ផ្ដល់អាហារសាមគ្គី មួយពេល ដល់ បុគ្គលិកសាងសង់ផ្សារទំនើប ភ្នំពេញមេហ្គាម៉ល ៦០០នាក់ក្នុង ឱកាស បុណ្យភ្ជុំបិណ្ឌខ្មែរ

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំផ្ដល់អាហារសាមគ្គី មួយពេល ដល់ បុគ្គលិកសាងសង់ផ្សារទំនើប ភ្នំពេញមេហ្គាម៉ល ចំនួន ៦០០នាក់ក្នុង ... Read More »

ព្រះចៅអធិការវត្តទួលសន្តិវ័នផ្តល់ទេយ្យទាន ដល់ប្រជាពលរដ្ឋដែលយកកូនមកព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ ៖ មិនមែនជាលើកទី១នោះទេ បើតាមថេរដិការបស់ព្រះកុលរក្ខិតោ ហ៊ួន កុសល ព្រះចៅអធិការស្តីទីវត្តទួលសន្តិវ័ន ហៅទួលអស់លោកថា ការចែកទានដល់ ប្រជាពលរដ្ឋនាពេលនេះជាលើកទីបីហើយ សម្រាប់វត្តទួលអស់លោកដែលផ្តល់ជូន បងប្អូនប្រជាពលរដ្ឋដែលយកកូនចៅ ឬក៏ក្មួយមកសម្រាកនិងព្យាបាលនៅក្នុងមន្ទីរ ពេទ្យគន្ធបុប្ផាដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ស្រះចក ... Read More »

លោកស្រីយីងឡាក់ «បញ្ឆេះ»ឲ្យមាន «សង្គ្រាមថ្មី»កើតឡើងនៅក្នុងប្រទេសថៃ

អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានស្នើដល់នាយករដ្ឋមន្ត្រីប្រយុទ្ធចាន់ អូចា បើកការស្រាវជ្រាវ ពីបទពុករលួយទៅលើប្អូនប្រុសរបស់លោក។ នេះជាសកម្មភាពថ្មីបំផុតរបស់លោកស្រីយីងឡាក់ ដើម្បីទាមទារតម្លាភាព។ ប្អូនប្រុសលោកប្រាយុទ្ធ ចាន់អូចា ឈ្មោះ Preecha chan ... Read More »

លោក នុត ពុធដារ៉ា បង្សុកូល និងរាប់បាត្រនៅសារមន្ទីរជើងឯក

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃកាន់បិណ្ឌវេណទី១០ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌ ព្រមទាំងអភិបាលរង មន្ត្រីរាជការសាលាខណ្ឌ ... Read More »

ឃាត់ខ្លួនយុវជនម្នាក់និងថ្នាំញៀន១០កញ្ចប់ តូចនៅសង្កាត់ស្វាយប៉ាក

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌឫស្សីកែវសហការជាមួយកម្លាំងនគរ បាលប៉ុស្តិ៍ស្វាយប៉ាកឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់និងរកឃើញថ្នាំញៀន ចំនួន១០កញ្ចប់តូចសម្រាប់ទុកចែកចាយ ទៅដល់អ្នកទិញយកទៅប្រើប្រាស់។ នគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួន យុវជនខាងលើនេះកាលពីរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង២និង ២០នាទីរសៀល ស្ថិតនៅចំណុចក្រុម៤ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតជប៉ុន

ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក Yuji Kummaru ឯកអគ្គរដ្ឋទូតជប៉ុន ... Read More »

អង្គការមូលនិធិពុទ្ធសាសនា ឆឺជី-កម្ពុជា ចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ជនពិការនិងចាស់ជរាចំនួន ១៤០០គ្រួសារក្នុងខណ្ឌព្រែកព្នៅ

ភ្នំពេញ ៖ ប្រជាពលរដ្ឋក្រីក្រ ជនពិការនិងចាស់ជរាក្នុងសង្កាត់ទាំង៥នៃខណ្ឌព្រែកព្នៅ ចំនួន១៤០០គ្រួសារ ទទួលអំណោយពីអង្គការមូលនិធិពុទ្ធសាសនាឆឺជីប្រចាំកម្ពុជា ដោយក្នុង១គ្រួសារទទួលបានអង្ករចំនួន៤០គីឡូក្រាម។ ការផ្ដល់អង្ករនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០១៦ នៅវត្តសុវណ្ណរង្សីរតនារាម ដោយមានការចូលរួមពី លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ ... Read More »

រកឃើញ៤ក្រុមចុងក្រោយឡើងលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅសប្តាហ៍នេះ

ភ្នំពេញ៖ រកឃើញក្រុមបាល់បោះចំនួន៤ក្រុម សម្រាប់ឡើងទៅលេងវគ្គពាក់ណ្តាលផ្តាច់ព្រ័ត្រ ហើយការប្រកួតលីកកំពូលកម្ពុជា ដែលក្រោយពីបញ្ចប់វគ្គ Play off នាល្ងាចថ្ងៃសៅរ៍ -អាទិត្យទី២៤-២៥ ខែកញ្ញា ឆ្នាំ២០១៦នៅក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ។ ក្រុមទាំង៤ ដែលបានឡើងទៅលេងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅសប្តាហ៍ក្រោយនេះ ... Read More »

ចោរប្រើដាវសាមូរ៉ៃកាប់ជនរងគ្រោះប្លន់យកម៉ូតូដែលទើបតែទិញបានមួយថ្ងៃ

ភ្នំពេញ ៖ យុវជនពីរនាក់ត្រូវក្រុមជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូពីរគ្រឿងប្រដាប់ដោយដាវសាំមូរ៉ៃមួយដើម ធ្វើសកម្មភាពយកដាវសាមូរ៉ៃកាប់ចំខ្នងមួយដាវប្លន់យកម៉ូតូស៊ុយហ្ស៊ុយគីនិកមួយគ្រឿងបានសម្រេច ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព បន្ទាប់ពីម៉ូតូមួយគ្រឿងនេះទើបតែតិញបានមួយថ្ងៃ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវលេខ៣៧១ (ផ្លូវសឡា) ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុន ... Read More »

លោកអភិបាលខេត្តព្រះសីហនុប្តេជ្ញាចិត្តការពារប្រភពទឹកនៅតំបន់ក្បាលឆាយសម្រាប់ការ ប្រើប្រាស់របស់ប្រជាពលរដ្ឋទូទាំងខេត្ត

ខេត្តព្រះសីហនុ៖ លោក យន្ត មីន អភិបាលនៃគណះអភិបាលខេត្តព្រះសីហនុ បេជ្ញាការពារប្រភពទឹកស្អាតក្បាលឆាយ ដើម្បីទុកសម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុទាំងមូល ក្នុងនោះមាន ក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ដែលប្រើប្រាស់ប្រភពទឹកស្អាតទាំងនេះ ។ លោកអភិបាលខេត្តបានបន្តថា ដីព្រៃឈើតំបន់ក្បលឆាយ ... Read More »

គំនរសំរាម​ និងក្លិនស្អុយ​កំពុង​តាំងពិព័រណ៍​នៅ​តាមបណ្តោយផ្លូវវែងស្រេង

ភ្នំពេញ៖ គំនរសំរាមបានជះក្លិនស្អុយមកលើប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់ទីតាំងនេះ ដែលគេយកមកគរទុកចោលស្ទើរក្លាយទៅជាកូនភ្នំទៅហើយ គឺស្ថិតនៅតាមបណ្តោយផ្លូវវែងស្រេងធ្វើអោយខូចសោភ័ណ្ឌភាពទីក្រុងស្អាត។ កាកសំណល់សំរាមទាំងនេះនៅពេលត្រូវថ្ងៃ ត្រូវភ្លៀង ត្រូវខ្យល់ ធ្វើឱ្យ ស្អុយរលួយ ជះក្លិនទៅលើប្រជាពលរដ្ឋដែលរស់នៅជិតនោះ និងបង្កស្ទះលូជាប្រចាំ ។ ម្យ៉ាងទៀតនៅពេលដែលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ធ្វើដំណើរឆ្លងកាត់ផ្លូវវែងស្រេងតែងតែទទួលបានក្លិនពីគំនរសំរាមទាំងនេះ ។ ... Read More »

ម៉ូតូ២គ្រឿងបើកបុកគ្នាយ៉ាងពេញទំហឹង របួសធ្ងន់ស្រាល៣នាក់

ខេត្តប៉ៃលិន ៖ ម៉ូតូ១គ្រឿងបើកឆ្លងផ្លូវមិនប្រយ័ត្ន ដោយមិនបានមើលឆ្វេងស្ដាំ មុននឹងបត់ ស្រាប់តែម៉ូតូ១គ្រឿងទៀត បុកយ៉ាងពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ និងស្រាល៣នាក់ ត្រូវបានសមត្ថកិច្ចបញ្ជួនទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះ។ ករណីគ្រោះថ្នាក់ចរាចរណ៍ នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីព្រឹក ថ្ងៃទី២៥ ... Read More »

ត្រាំ ប្រាប់ យ៉ាហូ ថា បើជាប់ឆ្នោត អាមេរិកទទួលស្គាល់ ហ្សេរូសាលឹម ជារដ្ឋធានីអ៊ីស្រាអែល

កាលពីថ្ងៃអាទិត្យ បេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ ដូណាល់ ត្រាំ បានថ្លែងប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បែនចាមីន ណេតាន់យ៉ាហូ ថា បើលោកជាប់ឆ្នោតជាប្រធានាធិបតី អាមេរិកនឹងទទួលស្គាល់ដែនដី ហ្សរូសាលឹម (Jerusalem)ថា ជាផ្នែកមួយនៃរដ្ឋធានីរបស់អ៊ីស្រាអែល ... Read More »

នាយឧត្តមសេនីយ៍ គន់ គីម ធ្វើពិធីបួងសួងនៅទីកន្លែងដ៏ស័ក្តិសិទ្ធិលើកំពូលប្រាសាទព្រះវិហារ

ខេត្តព្រះវិហារ៖ លោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ រួមនិងមេទ័ពខ្លាំងពូកែប្រចាំទិសប្រាសាទព្រះវិហារ  នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ បានធ្វើពិធីបួងសួងនៅទីកន្លែងដ៏ស័ក្តិសិទ្ធលើកំពូលប្រាសាទព្រះវិហារ ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនដល់កងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជាកំពុងឈរជើងការពារទឹកដី ជាពិសេសឲ្យកងទ័ពខ្មែរឈ្នះអស់មាសត្រូវ ។ លោកនាយឧត្តមសេនីយ៍ ... Read More »

កីឡាករ សៀង ទិតធិ បន្សល់ភាពសោកស្តាយដល់កីឡាករ យ៉ុន ដារ័ត្ន នៅប៉ុស្តិ៍លេខ៥

ភ្នំពេញ៖ ដោយសារតែការបរាជ័យ ហាក់មិនទាន់អស់ចិត្តក្រោមការដាក់ពិន្ទុពីសំណាក់មន្ត្រីបច្ចេកទេសទាំង៥រូប របស់សហព័ន្ធកីឡាប្រដាល់កម្ពុជា ធ្វើឲ្យកីឡាម្នាក់ឈរសម្រក់ទឹកភ្នែក ពីលើសង្វៀន ព្រោះតែការប្រកួតនេះ មិនតម្រូវឲ្យកីឡាករទាំង២នាក់ មានលទ្ធផលស្មើគ្នានោះ គឺមានតែចាញ់ និងឈ្នះប៉ុណ្ណោះ ។ ទីបំផុតការប្រកួតជម្រុះវគ្គ៨នាក់ ចុងក្រោយ សប្តាហ៍ទី១ ... Read More »