ព័ត៌មានទាន់ហេតុការណ៍៖
'

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “សិក្ខាសាលាសង្ខេបលទ្ធផលនៃការវាយតម្លៃការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិ ដោយប្រើឧបករណ៍វាយតម្លៃពីខាងក្រៅ JEE ឆ្នាំ២០២៤”

ភ្នំពេញ៖ ថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទ ... Read More »

សម្ដេចធិបតី៖ មូលធនមនុស្សដែលមានគុណភាព ត្រូវចេះទាំងជំនាញរឹង (Hard Skills) និងជំនាញទន់ (Soft Skills)

ភ្នំពេញ​៖​ នារសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល ... Read More »

ឈ្វេងយល់អំពី “ប្រឡាយលេខ ១៥” ដែលអាចនឹងផ្តល់ផ្ទៃដីស្រោចស្រពបានប្រមាណ ១៥ ០០០ ហិកតា

ខេត្តតាកែវ ៖ ប្រឡាយលេខ១៥ មានប្រឡាយមេ៖ មានចំនួន ៤ខ្សែ ស្មើនឹង ៣៦,៧៣២គីឡូម៉ែត្រ, ប្រឡាយរងទី២៖ មានចំនួន ១១ខ្សែ ស្មើនឹង ១១,៤០៨គីឡូម៉ែត្រ, ប្រឡាយរងទី៣៖ មានចំនួន ... Read More »

ចូលទៅលួចម៉ូតូម្ចាស់ឃេីញទាន់ចាប់ឃាត់ប្រគល់ឱ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានដេីរចូលទៅធ្វេីសកម្មភាពលួចយកម៉ូតូជនរងគ្រោះដល់ក្នុងផ្ទះ តែម្ចាស់ម៉ូតូឃេីញទាន់ក៏ស្រែកឆោឡោដេញចាប់បានប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធី៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើឈ្មោះផុន វ៉ាន់ឌី អាយុជាង២៧ឆ្នាំ មានទីលំនៅក្នុងខេត្តកំពង់ធំ ។ ... Read More »

ខ្វះទាហាន អ៊ុយក្រែន អាចអនុញ្ញាតឱ្យអ្នកទោស 20.000 ចុះឈ្មោះទៅសមរភូមិ

ប្រធានាធិបតី Volodymyr Zelenskiy បាននិយាយថា អ៊ុយក្រែនអាចរារាំងកងកម្លាំងរុស្ស៊ីពីការឈានទៅមុខនៅបូព៌ា ប្រសិនបើសម្ព័ន្ធមិត្តបង្កើនជំនួយអាវុធដល់ប្រទេសនេះ។មេដឹកនាំអ៊ុយក្រែនបានធ្វើការអត្ថាធិប្បាយខាងលើក្នុងសន្និសីទកាសែតក្នុងទីក្រុងគៀវ ជាមួយប្រធានសភាអឺរ៉ុប Roberta Metsola។ រ៉យទ័របានដកស្រង់សម្តីប្រធានាធិបតី Volodymyr Zelenskiyនិយាយថា “ប្រសិនបើការផ្គត់ផ្គង់អាវុធកើនឡើង យើងនឹងអាចរារាំងកងកម្លាំងរុស្ស៊ីនៅបូព៌ា ជាកន្លែងដែលពួកគេមានគំនិតផ្តួចផ្តើម” ... Read More »

ស្នងការនគរបាលខេត្តព្រៃវែង បានចេញសារសុំទោសចំពោះកំហុសឆ្គងនាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្តៅកោង ស្រុកបាភ្នំ

ខេត្តព្រៃវែង ៖ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានចេញសារសុំទោសចំពោះកំហុសឆ្គងនាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្តៅកោង ស្រុកបាភ្នំ ដែលបានបោះលិខិតអញ្ជើញអ្នកចូលរួមនៅក្នុងពិធី «ឡើងរបង ខ្លោងទ្វារ និងផ្ទះបាយ» ហើយអ្វីដែលខុសជាងនេះទៅទៀតនោះ គឺការប្រើ LOGO ... Read More »

សារលិខិតថ្វាយព្រះពររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់៧១ព្រះវស្សា យាងចូល៧២ព្រះវស្សា

ភ្នំពេញ ៖ សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់៧១ព្រះវស្សា យាងចូល៧២ព្រះវស្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសដ៏មហាសិរីមង្គលាភិរម្យឧត្តុង្គឧត្តមថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយបំផុតនៃ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ ... Read More »

អ្នកនាំពាក្យគ.ជ.ប.ប្រកាសថា បញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ការជ្រើសរើសក្រុមប្រឹក្សាខាងមុខនេះ មានអ្នកបោះឆ្នោតជាង១ម៉ឺននាក់

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) អះអាងថា អ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុម ប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុម ប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា ... Read More »

នៅក្នុងឆ្នាំនេះអាកាសធាតុក្តៅខ្លាំង សម្លាប់ពលរដ្ឋថៃជាង៦០នាក់

នៅពេលនេះអាកាសធាតុនៅតំបន់ជាច្រើន បានកាត់បន្ថយកម្តៅ ដោយសារតែមានភ្លៀងធ្លាក់។ សារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤បានផ្សាយថា ក្រសួងសុខាភិបាលថៃ នៅថ្ងៃសុក្រនេះ បានប្រកាសថា អាការ heatstroke ដែលបង្កឡើងដោយអាកាសធាតុក្តៅខ្លាំង ... Read More »

លោក ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំដើម្បីរៀបចំការធ្វើតេស្តរកសារធាតុញៀននៅក្នុងអគ្គលេខាធិការដ្ឋានរដ្ឋសភា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាបានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយឧត្តមសេនីយ៍ឯក ឈឹម  សិទ្ធិបុណ្យរិទ្ធ  តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ដើម្បីត្រៀមរៀបចំបែបបទនិងនីតិវិធីត្រួតពិនិត្យសារធាតុញៀន និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ... Read More »

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្ហាញការសោកស្ដាយចំពោះការបង្ហាញកង្វល់មកលើកម្ពុជាដោយបង្កប់ចេតនានយោបាយនិងមិនយល់ឬធ្វើមិនយល់ពីស្ថានភាពពិតជាក់ស្ដែងនៅកម្ពុជា

ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញការសោកស្ដាយលើប្រទេសចំនួន២៣ ដែលបានបង្ហាញកង្វល់លើបញ្ហាមួយចំនួនមកលើកម្ពុជា ដោយកង្វល់ទាំងនោះមិនមានមូលដ្ឋានច្បាស់លាស់ បង្កប់ចេតនានយោបាយនិងមិនយល់ឬធ្វើមិនយល់ពីស្ថានភាពពិតជាក់ស្ដែងក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» បានទទួលនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ យោងតាមសេចក្ដីថ្លែងការណ៍ ក្រោមប្រធានបទ «ការផ្សព្វផ្សាយព័ត៌មានគ្រប់ជ្រុងជ្រោយ ... Read More »

Leverkusen បន្តមិនស្គាល់ពាក្យថាចាញ់៤៩ប្រកួត និងឡើងវគ្គផ្តាច់ព្រ័ត្រ Europa League

ក្រុមឡើងជើង Bayer Leverkusen បាន​បង្កើត​កំណត់ត្រា​មិន​ចាញ់​នៅអឺរ៉ុប​ថ្មី​ក្នុង​ការ​ប្រកួត​ចំនួន៤៩ជាប់​គ្នា​ក្នុង​ការ​ធានា​បាន​លទ្ធផល​ស្មើ​ជាមួយ Roma ដើម្បី​ឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ Europa League ដែលសរុបទាំង២ជើងក្រុមខ្លាំងអាល្លឺម៉ង់បានយកឈ្នះក្នុងលទ្ធផលសរុប ៤ទល់២។ កីឡាករ Josip Stanisic បានស៊ុតបាល់បញ្ចូលទីក្នុងម៉ោងបន្ថែមចុងក្រោយនៃការប្រកួតនៅនាទីទី៩០+៧ ដើម្បីជួយឲ្យក្រុមរបស់លោក ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការធានានូវសុខសន្តិភាព ជាកត្តាចាំបាច់បំផុតមិនអាចខ្វះបានដើម្បីកំណើនសេដ្ឋកិច្ចជាតិ

ភ្នំពេញ ៖ ក្នុងពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ... Read More »

បារាំង៖ ការបាញ់ប្រហារនៅប៉ុស្តិ៍ប៉ូលិសក្នុងទីក្រុងប៉ារីស បណ្តាលឱ្យមនុស្សពីរនាក់រងរបួសធ្ងន់

នៅពេលដែលប៉ូលិសចាប់ខ្លួនបុរសម្នាក់ដែលប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារនៅទីក្រុងប៉ារីស ជននោះបានដកអាវុធពីមន្ត្រីម្នាក់ បន្ទាប់មកបានបាញ់ទៅលើប៉ូលិសបណ្តាលឱ្យមនុស្សពីរនាក់រងរបួសធ្ងន់។ យោងតាមសារព័ត៌មាន France Info បានឲ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃទី១០ ខែឧសភា បុរសម្នាក់បានបើកការបាញ់ប្រហារបណ្តាលឲ្យមន្ត្រីប៉ូលិស២នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ នៅប៉ុស្តិ៍ប៉ូលិសក្នុងទីក្រុងប៉ារីស។ ហេតុការណ៍នេះបានកើតឡើងនៅពេលសមត្ថកិច្ចឃាត់ខ្លួនបុរសនេះពីបទបង្កហិង្សាក្នុងគ្រួសារ ។ កាលពីថ្ងៃទី ១១ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល ដាក់ទិសដៅធំបំផុតទៅលើ «ការទូតសេដ្ឋកិច្ច» សម្រាប់កិច្ចការបរទេស

ភ្នំពេញ ៖ ក្នុងពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ... Read More »

ស្វែងយល់អំពី រោគសញ្ញានៃជំងឺស្អិតស្បូន!

ភ្នំពេញ ៖ ជំងឺស្អិតស្បូនជាមូលហេតុធ្វើអោយស្ត្រីមានវិបត្តិគ្មានកូន មានរដូវមិនទៀងទាត់ និងឈាមរដូវតិច ដែលបណ្តាលមកពីភ្នាសក្នុងស្បូនស្អិតជាប់គ្នាស្ទើរតែទាំងអស់។ ក) មូលហេតុ៖    – ជំងឺនេះកើតមកពីការរលាកភ្នាសក្នុងស្បូនរ៉ាំរ៉ៃ (Endometritis)    – ស្ត្រីធ្លាប់ធ្វើការរំលូតកូនជាញឹកញាប់ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអណត្តិទី៧ ឱ្យតម្លៃទៅលើសមិទ្ធកម្មជាក់ស្តែង ព្រោះទ្រឹស្តីគ្មានន័យទេបើមិនមានការអនុវត្ត

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ដើម្បីឱ្យប្រទេសយើងឈានឆ្ពោះទៅសម្រេចគោលដៅ «កម្ពុជាឆ្នាំ២០៥០» កាតព្វកិច្ចនិងភារកិច្ចដែលរាជរដ្ឋាភិបាលត្រូវធ្វើ គឺ៖ ១-ត្រូវធានារក្សាសុខសន្តិភាព សន្តិសុខ ស្ថិរភាពសង្គម ... Read More »

សន្តិសុខជាតិរងការគំរាមកំហែង អុីរ៉ង់អាចនឹងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដើម្បីការពារខ្លួន

សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤បានផ្សាយថា ទីប្រឹក្សាមេដឹកនាំកំពូលរបស់អុីរ៉ង់ បានលើកឡើងថា អុីរ៉ង់អាចនឹងត្រូវពិនិត្យឡើងវិញនូវគោលលទ្ធិនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើប្រឈមមុខនឹងការគំរាមកំហែងពីអុីស្រាអែល ដែលជំរុញឱ្យមានការព្រួយបារម្ភអំពីលទ្ធភាពដែលអុីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរ។ សេចក្តីថ្លែងការណ៍នេះបន្ថែមទៅលើក្តីបារម្ភដែលមានស្រាប់ អំពីចេតនាកាន់កាប់នុយក្លេអ៊ែររបស់អុីរ៉ង់ ទោះបីជាមានក្រឹត្យរបស់មេដឹកនាំកំពូលលោក Ali Khamenei ... Read More »

ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ០១នាក់, មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០២នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែឧសភា​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានអ្នកឆ្លងថ្មី​​ ០១នាក់​, មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០១នាក់​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា ​។  សូមជម្រាបថា​ ... Read More »

ក្រសួងសាធារណការ ប្រកាសចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនខិលខូចឬក្រុមហ៊ុនណាដែលធានាផ្តល់សិទ្ធិក្នុងការសាងសង់ផ្លូវជាតិលេខ៦៧ដោយមិនឆ្លងកាត់នីតិវិធីដេញថ្លៃជាសាធារណៈ

ភ្នំពេញ ៖ បន្ទាប់ពីទទួលដំណឹងថា មានជនខិលខូចមួយចំនួនតូចបានប្រើប្រាស់ឯកសារ និងព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៦៧ (សៀមរាប-អន្លង់វែង-ច្រកអន្តរជាតិជាំ/សាង៉ាំ) ដោយធានាផ្តល់សិទ្ធិក្នុងការសាងសង់ផ្លូវជាតិលេខ៦៧ ដោយមិនឆ្លងកាត់នីតិវិធីដេញថ្លៃជាសាធារណៈនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសថា នឹងចាត់វិធានការតាមផ្លូវច្បាប់ដល់ជនឬក្រុមហ៊ុនណា ដែលប្រកាសថា ខ្លួនទទួលបានគម្រោងដោយមិនមានការដេញថ្លៃ ឬក្លែងព័ត៌មានយកទៅបោកប្រាស់ដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន។  ... Read More »

ថ្នាក់ដឹកនាំ បុគ្គលិក មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» គាំទ្រ «គម្រោងព្រែកជីកហ្វូណនតេជោ» យ៉ាងផុសផល ផ្សព្វផ្សាយ និងបង្ហោះរូបនៅលើបណ្តាញសង្គមហ្វេសប៊ុក

ភ្នំពេញ ៖  ថ្នាក់ដឹកនាំ បុគ្គលិក មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» គាំទ្រ «គម្រោងព្រែកជីកហ្វូណនតេជោ» យ៉ាងផុសផល ជាមួយការផ្សព្វផ្សាយ និងបង្ហោះរូបនៅលើបណ្តាញសង្គមហ្វេសប៊ុក ចេញពីបេះគាំទ្ររាជរដ្ឋាភិបាល។  ដោយឡែកប្រជាពលរដ្ឋខ្មែរដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក នៅក្នុងប្រទេស និងក្រៅប្រទេស កំពុងនាំគ្នាផ្លាស់ប្តូររូបថត ... Read More »

សមាជិកអាកាសយានិក 100 នាក់បានធ្លាក់ខ្លួនឈឺក្នុងពេលតែមួយ ក្រុមហ៊ុនអាកាសចរណ៍បានលុបចោលជើងហោះហើររាប់សិប

អាកាសយានិកជាង 100 នាក់ ដែលភាគច្រើនជាសមាជិកជាន់ខ្ពស់នៃក្រុមហ៊ុន Air India Express ស្រាប់តែបានទូរស័ព្ទមកឈឺនៅល្ងាចថ្ងៃទី 7 ឧសភា ដោយបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបរបស់ឥណ្ឌាលុបចោលជើងហោះហើររាប់សិប និងរំខានដល់ការធ្វើដំណើររបស់អ្នកដំណើររាប់ពាន់នាក់។អាស្រ័យហេតុនេះ ទីភ្នាក់ងារសារព័ត៌មាន CNN បានដកស្រង់ប្រភពពត៌មានបាននិយាយថា ... Read More »

តំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវការហើយ លើជនត្រូវចោទ ជាគ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ ពាក់ព័ន្ធនឹងករណីរត់ការយកមនុស្សចូលក្របខណ្ឌគ្រូបង្រៀន និងតាមក្រសួងស្ថាប័ន

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី ១០ខែឧសភាឆ្នាំ២០២៤ បានបញ្ជាក់ថាតំណាងអយ្យការបានសម្រេចចោទប្រកាន់ គ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ពីបទរំលោភអំណាច តាមបញ្ញត្តិមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹងករណីរត់ការយកមនុស្សចូលក្របខណ្ឌគ្រូបង្រៀន និងតាមក្រសួងស្ថាប័នមួយចំនួនទៀត ។ សូមបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ ... Read More »

រាជរដ្ឋាភិបាលកម្ពុជា និងអង្គការអន្តរជាតិខាងការងារ (ILO) បន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោកស្រី Chihoko Asada Miyakawa ... Read More »

ជិះម៉ូតូបុករុឺម៉កម៉ូតូបណ្តាលឱ្យមនុស្សប្រុសស្រី២នាក់រងរបួសបាក់ជើងទាំង២នាក់

ខេត្តកណ្តាល ៖ បុរសម្នាក់បើកម៉ូតូស្គូពីលឿនជ្រុលទៅបុកជាមួយរុឺម៉កម៉ូតូជាអ្នកបម្រើការងារក្នុងការដ្ឋានជាមួយគ្នារងរបួសធ្ងន់ទាំង២នាក់ ម្នាក់បាក់ជើងស្តាំ និងម្នាក់ទៀតបាក់ជើងឆ្វេង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង៧ព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងក្នុងការដ្ឋានព្រលានយន្តហោះថ្មី ក្នុងភូមិតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ... Read More »

មន្ត្រីជំនាញរដ្ឋបាលជលផលរឹបអូសឧបករណ៍នេសាទគ្រាដែលចុះល្បាតនៅកន្លែងអភិរក្ស

ខេត្តពោធិ៍សាត់ ៖ កម្លាំងផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកណ្ដៀង និងកងកម្លាំងប្រតិបត្តិការសឹករងខេត្ត បានចុះល្បាតនៅកន្លែងអភិរក្សជលផល អតីតឡូត៍នេសាទលេខ៦ និងឡូត៍លេខ៤រាំងទិល ប្រទះឃើញការធ្វើនេសាទខុសច្បាប់ដោយឧបករណ៍មងរាយនិងអួនអូសដៃក្នុងកន្លែងហាមឃាត់(កន្លែងអភិរក្សជលផល)កម្លាំងរឹបអូសបានវត្ថុតាង រីឯក្រុមជនប្រព្រឹត្តបានគេចខ្លួន ។ សមត្ថកិច្ចសហការចុះល្បាតនៅកន្លែងអភិរក្សជលផលធ្វើឡើងនៅកន្លែងអភិរក្សជលផល អតីតឡូត៍នេសាទលេខ៦ ស្ថិតក្នុងភូមិកោះក្អែកនិងអតីតឡូត៍នេសាទលេខ៤ នៅភូមិរាំងទិល ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមយ៉ាងមុតមាំថា ការប្រារព្ធទិវាអន្តរជាតិឆ្នាំនេះនឹងបង្កើនឆន្ទៈរបស់ប្រជាជនគ្រប់រូបឱ្យយកចិត្តទុដាក់ខ្ពស់លើសុខុមាលភាព និងការអភិវឌ្ឍគ្រួសារនៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ ៖ ដើម្បីអបអរទិវាអន្តរជាតិស្តីពីគ្រួសារនាពេលខាងមុខ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញសារលិខិតទៅកាន់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីតួនាទីដ៏សំខាន់របស់គ្រួសារក្នុងការចូលរួមចំណែកអភិវឌ្ឍន៍គ្រួសារផ្ទាល់ និងសង្គមជាតិ ស្របតាមគោលនយោបាយជាតិ និងសកល ដោយផ្តោតអាទិភាពចម្បងលើវិស័យពាក់ព័ន្ធសំខាន់ៗ ដើម្បីធានាឱ្យបាននូវសុខដុមនីយកម្ម និងការធ្វើបរិវត្តកម្មសង្គមស្របតាមការវិវត្តរបស់កម្ពុជានាពេលបច្ចុប្បន្ន និងការឈានឆ្ពោះទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ... Read More »

ដំរីញី១ក្បាលដែលជាប់ផុងនៅអូរក្រាក់នៃដែនជម្រកសត្វព្រៃភ្នំព្រិចបានបាត់បង់ជីវិតហើយ

ខេត្តមណ្ឌលគិរី៖ លោកឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានមានប្រសាសន៍ថា មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មានការសោកស្តាយជាពន់ពេកចំពោះការបាត់បង់សត្វដំរីព្រៃញី១ក្បាលដែល មានរបួសធ្ងន់ធ្ងរនៅចំណុចអូរក្រាក់ នៃដែនជម្រកសត្វព្រៃភ្នំព្រេច នៅវេលាម៉ោង៥និង៣៨នាទីព្រឹក។  លោកអនុប្រធានមន្ទីរ បានបញ្ជាក់ថា ខាងជំនាញសហការជាមួយអង្គការWWF បានប្រឹងប្រែងព្យាយាមប្រឹងប្រែងជួយសង្គ្រោះសត្វដំរីញី១ក្បាលនោះ អស់លទ្ធភាពហើយ។ ... Read More »

ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្រោយពីយកកាំបិតប៉័ងតោបម្រុងកាប់សមត្ថកិច្ច

ខេត្តកណ្ដាល៖ ជនសង្ស័យ៣នាក់ ក្នុងចំណោមបក្ខពួក៥នាក់ប្រដាប់ដោយកាំបិតប៉័ងតោ ត្រូវបានសមត្ថកិច្ចក្រុងអរិយក្សត្រចាប់ខ្លួនបន្ទាប់ពីក្រុមជនសង្ស័យខាងលើនេះបម្រុងកាប់សមត្ថកិច្ច ខណៈដែលសមត្ថកិច្ចហៅឈប់ដើម្បីសួរនាំ ។ ករណីនេះបានកើតឡើងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២និង៣០នាទីទៀបភ្លឺនៅចំណុចបណ្តោយផ្លូវ70B  ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ មន្ត្រីនគរបាលក្រុងអរិយក្សត្របានឱ្យដឹងថា ... Read More »

ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងកម្មវិធីជ្រើសរើសកន្លែងបំពេញការងារ របស់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ និងសិស្សមន្ត្រីក្រមការជំនាន់ទី១០

ភ្នំពេញ៖ លោក ហ៊ុន​ ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងកម្មវិធីជ្រើសរើសកន្លែងបំពេញការងារ របស់សិស្សមន្ត្រីជាន់ ខ្ពស់ជំនាន់ទី១២ និងសិស្សមន្ត្រីក្រមការជំនាន់ទី១០។ កម្មវិធីនេះប្រព្រឹត្តឡើងនារសៀលថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ២០២៤ ... Read More »