ព័ត៌មានទាន់ហេតុការណ៍៖
'

ជិះម៉ូតូឆ្លងផ្លូវដែកត្រូវរថភ្លើងបើកបុករបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ បុរសជាកម្មករកាប់ជ្រូកម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូឆ្លងកាត់ផ្លូវដែកមិនប្រុងប្រយ័ត្នត្រូវបានរថភ្លើងមួយខ្សែដឹកអ្នកដំណើរបើកបុក កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវដែកក្នុងភូមិប៉ប្រ៉ងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ជាប់ព្រំប្រទល់ជាមួយភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ... Read More »

ម៉ូតូសណ្តោងរុឺម៉កបើកបញ្ច្រាសទៅបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង

ភ្នំពេញ៖ បុរសម្នាក់ បេីកម៉ូតូសណ្តោងរុឺម៉ក បញ្ច្រាសទិសដៅចរាចរណ៍ ក្នុងល្បឿនលឿន រេចង្កូត ជ្រុលទៅបុកម៉ូតូមួយគ្រឿងបើកបរដោយយុវជនម្នាក់ ចំពីមុខពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ប៉ើង ដួលបោកផ្ទប់នឹងថ្នល់បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ... Read More »

រថយន្តstarex បើកបុករថយន្ត ម៉ាកPALISADEមួយគ្រឿងទៀតនៅផ្លូវបំបែកជាបួនរងខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ត ម៉ាកstarex ឆ្លងផ្លូវបំបែកជាបួនមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក PALISADEដែលកំពុងតែបើកឆ្លងផ្លូវចំពាក់កណ្តាលចំហៀងខាងស្តាំពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី០៩ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៥៥កែងផ្លូវលេខ៤៣២ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ពីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកPALISADE ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ... Read More »

បុរសម្នាក់បើករថយន្ដបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

 ភ្នំពេញ៖ រថយន្ត តូយ៉ូតា ព្រូសមួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុល ទៅបុុកក្បាល នាគថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យ រងការខូចខាតទាំង រថយន្ត និង របាំងថ្ម ។  ហេតុការណ៍ ខាងលើនេះដែរ ... Read More »

ក្រសួងយុត្តិធម៌ ៖ ការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងដំណើររឿង “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម”

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ ៖ ការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងដំណើររឿង “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ដោយបុគ្គលរូបនេះ បានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយបានទម្លាក់កំហុសដោយអសុទ្ធចិត្តទៅលើរាជរដ្ឋាភិបាល លើការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋថាមានការលម្អៀង និងរើសអើង ... Read More »

ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២០%

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤៖  សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា ... Read More »

បុរសម្នាក់ស្លាប់នៅនឹងកន្លែងដោយសាររន្ទះបាញ់ខណៈកំពុងជិះម៉ូតូតាមផ្លូវជាតិលេខ៣ក្នុងទិសដៅពីវាលរេញឆ្ពោះទៅខេត្តកំពតពេលមេឃកំពុងភ្លៀង

ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ លើដងផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ១៨១-១៨២ ស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីរន្ទះបាញ់បណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ជនរងគ្រោះឈ្មោះ ហុង ឃ្លោ ... Read More »

សមត្ថកិច្ចបញ្ជូនជនសង្ស័យ​យកដុំថ្ម​គប់​កញ្ចក់​រថយន្ត​និងហក់ធាក់ម៉ូតូ​អ្នកដំ​ណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​ ក្រុងច្បារមនទៅសាលាដំបូងខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តពាក់ព័ន្ធនឹងករណីយកដុំថ្មគប់កញ្ចក់រថយន្តអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៤និងលោតធាក់ម៉ូតូអ្នកដំណើរបណ្ដាលឱ្យគ្រោះថ្នាក់។ មន្ត្រីនគរបាលក្រុងច្បារមនបានឱ្យដឹងថា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នៅវេលាម៉ោង៥ល្ងាច មានករណីជនសង្ស័យម្នាក់ បានធ្វេីសកម្មភាពគប់កញ្ចក់រថយន្តនៅចំណុចតាមបណ្ដោយផ្លូវជាតិលេ​ខ​៤ ចន្លោះគីឡូម៉ែត្រលេខ៤៨ -៤៩ ស្ថិតក្នុងភូមិពាណិ​ជ្ជកម្ម ... Read More »

តុលាការសម្រេចផ្តន្ទាទោស ជនជាតិចិនបើករថយន្ត LAMBORGHINI បុកមនុស្សម្នាក់ស្លាប់ នៅលើមហាវិថីសហព័ន្ធរុស្សុី ដាក់ពន្ធនាគារ ២ឆ្នាំ តែត្រូវអនុវត្តក្នុងពន្ធនាគាររយៈពេល ០៦ខែ

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ លើជនជាតិចិនម្នាក់ ដែលបានបើករថយន្ត LAMBORGHINI HURACAN STO បុកមនុស្សម្នាក់ស្លាប់ នៅលើមហាវិថីសហព័ន្ធរុស្សុី សង្កាត់កាកាបទី១ ... Read More »

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជើញ​ជាអធិបតី​ចូលរួមពិធី “ប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី”

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅល្ងាចថ្ងៃ​ទី០៩​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានអញ្ជើញជា​អធិបតីភាព​ចូលរួមពិធី “ប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី”។ ពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នាថ្ងៃនេះ គឺបានសរបញ្ជាក់យ៉ាងច្បាស់ពីសេចក្ដីទុកចិត្តយ៉ាងមុតមាំពីវិស័យឯកជន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ... Read More »

ឃាត់ខ្លួន​ចោរឆក់ទូរស័ព្ទដៃពីនារីរងគ្រោះបានសម្រេច និងជាមុខសញ្ញាចាស់ឆក់យ៉ាងសកម្ម​ ធ្លាប់ជាប់ពន្ធធានាគារជាច្រេីនដង

ភ្នំពេញ​៖​ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ នៃក្រសួងមហាផ្ទៃ​ នៅ​ព្រលប់​ថ្ងៃ​ទី​០៩​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញ​ព្រហ្មទណ្ឌ​ បានចុះបង្ក្រាប​និងឃាត់ខ្លួន​បានភ្លាមៗជនសង្ស័យឆក់ទូរស័ព្ទដៃពីនារីរងគ្រោះបានសម្រេច និងជាមុខសញ្ញាចាស់ឆក់យ៉ាងសកម្ម​ ធ្លាប់ជាប់ពន្ធធានាគារជាច្រេីនដង។  ក្នុងប្រតិបត្តិការនោះ​ ដោយអនវុត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ... Read More »

សូមប្រុងប្រយ័ត្ន ! គណនីតេលេក្រោម (Telegram ) ជាទម្រង់នៃការឆបោកតាមរយៈការផ្ដល់ប្រាក់រង្វាន់ផ្សេងៗ កុំចុចតំណភ្ជាប់ ដើម្បីបំពេញព័ត៌មានផ្ទាល់ខ្លួនអោយសោះ

ភ្នំពេញ ៖ អង្គភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បានឱ្យ សូមប្រុងប្រយ័ត្ន ! គណនីតេលេក្រោម (Telegram ) ខាងក្រោមនេះជាទម្រង់នៃការឆបោកតាមរយៈការផ្ដល់ប្រាក់រង្វាន់ផ្សេងៗ ... Read More »

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីក្នុងពិធីអាហារសាមគ្គីធុរកិច្ចជាមួយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ នៅរសៀលថ្ងៃទី​០៩​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីក្នុងពិធីអាហារសាមគ្គីធុរកិច្ចជាមួយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ។ សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖ ... Read More »

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៦នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២៣ករណីទូទាំងប្រទេសថ្ងៃទី ០៩ ឧសភានេះ!

ភ្នំពេញ​៖​ យុវជន​ និង​យុវតី​គ្រប់រូប​គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក!​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​ និងឃាត់ខ្លួន​ជនសង្ស័យចំនួន ៥៦ នាក់ (ស្រី ១៣នាក់) ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៣ករណី នៅថ្ងៃទី០៩ ... Read More »

រដ្ឋមន្ត្រី​ នេត្រ​ ភក្ត្រា​៖​ ពីកុមារអង្គុយទស្សនាកម្មវិធីមហោស្រពតន្ត្រីនិងចម្រៀងកុមារកាលពីទសវត្សរ៍ឆ្នាំ១៩៨០ តាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា មកចូលរួមជាមួយស្ថាបនិកដើម្បីបន្តកម្មវិធីនេះ!

ភ្នំពេញ​៖​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ នៅរសៀលថ្ងៃទី​០៩​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​ថា ពីកុមារអង្គុយទស្សនាកម្មវិធីមហោស្រពតន្ត្រីនិងចម្រៀងកុមារកាលពីទសវត្សរ៍ឆ្នាំ១៩៨០ តាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា មកចូលរួមជាមួយស្ថាបនិកដើម្បីបន្តកម្មវិធីនេះ!  លោករដ្ឋមន្ត្រី​ បានថ្លែងបន្តថា​ នៅរសៀលថ្ងៃទី៩ ... Read More »

គ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ ត្រូវ​អង្គភាព​ ACU ឃាត់ខ្លួន​ពាក់ព័ន្ធនឹងករណីរត់ការយកមនុស្សចូលក្របខណ្ឌគ្រូបង្រៀន និងតាមក្រសួងស្ថាប័ន

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ បានបញ្ជូនជនសង្ស័យ៣នាក់ ក្នុងនោះមានគ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ ទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ក្រោយពួកគេត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរត់ការចូលក្របខណ្ឌគ្រូបង្រៀន និងតាមក្រសួងស្ថាប័នផ្សេងទៀតផងដែរ។ ... Read More »

កំណែសន្លឹកកិច្ចការប្រឡងគ្រូអនុវិទ្យាល័យប្រើប្រាស់ពេលប្រមាណ១៤ម៉ោង និងមានមន្ត្រីចូលរួមកែប្រមាណ១៤០នាក់

ភ្នំពេញ៖ ថ្លែងក្នុងពិធីបុណ្យសម្ពោធសមិទ្ធផលនានានៅវត្តសិរីសោភា ហៅវត្តអង្គតាម៉ិញ ព្រឹកថ្ងៃទី៩ ខែឧសភា ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍ថា “ពេល នេះគណៈកម្មការរៀបចំការប្រឡងប្រជែង កំពុងដំណើរ ការកែសន្លឹកកិច្ចការ។ ហើយម្សិលមិញដំណើរការកែសន្លឹកកិច្ចការចាប់ផ្តើមពីម៉ោង៧ព្រឹក រហូតដល់ម៉ោង ... Read More »

ចាប់ឃាត់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ពេលចុះពីលើយន្តហោះ ក្រោយបង្ហោះតាមបណ្តាញសង្គម នាំឱ្យពលរដ្ឋយល់ច្រឡំ និងបង្កឱ្យមានភាពវឹកវរក្នុងសង្គម

ភ្នំពេញ ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបអំពីករណីឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ស៊ុន ចន្ធី ភេទប្រុស អាយុ ៤៤ឆ្នាំ ជាប្រធានគណបក្ស កម្លាំងជាតិ ដូចតទៅ៖ ... Read More »

អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អុីប្រាហ៊ីម

ថ្ងៃទី 9 ខែឧសភា ឆ្នាំ 2024 (ភូកេត) មានសេចក្តីរាយការណ៍ថា អតីតនាយករដ្ឋមន្ត្រីថៃដែលជាប់ឃុំឃាំង លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានជួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អុីប្រាហ៊ីម ... Read More »

ក្រុមស្រាវជ្រាវបន្តធ្វើកំណាយនៅទីតាំងភូមិថ្មី ឃុំកំពង់ ឃ្លាំង ក្នុងបំណងស្វែងយល់បន្ថែមពីព្រែកស្រមោច និងស្វែងយល់ពីការតាំងទីរបស់ប្រជាជន និងពេលវេលាដែលពួកគេរស់នៅទីនេះ

ខេត្តសៀមរាប៖ ជាយូរមកហើយ អ្នកស្រាវជ្រាវ និងអ្នក ស្រុកមួយចំនួនយល់ថាព្រែកស្រមោចដែលជាព្រែកជីក បុរាណ  មានប្រភពចាប់ពីភ្នំគូលែនចុះរហូតដល់កំពង់ ឃ្លាំង ជាប់មាត់ទន្លេសាប ហើយពីមុនមកក៏ពុំទាន់មាន ការសិក្សាទាំងផ្នែកបុរាណវិទ្យាផ្នែកវិស្វកម្មព្រមទាំង ផ្នែកធារាសាស្ដ្រនៅឡើយទេ។ ប៉ុន្តែ កន្លងមកក៏ធ្លាប់មានដែរការសិក្សាពីសហគមន៍មនុស្សតាមបណ្តោយព្រែកជីក និងអត្ថបទខ្លីៗទាក់ទងផ្សេងទៀតដែរដែលបានចុះផ្សាយក្នុងបណ្តាណព័ត៌មានវប្បធម៌ខ្មែរ។ ... Read More »

សេចក្តីប្រគេនដំណឹង ស្តីពី ការលើកកាលបរិច្ឆេទក្នុងការរៀបចំពិធីបដិបត្តិសមាធិ និងបង្សុកូល ថ្វាយព្រះរាជមហាកុសលចំពោះព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមប្រគេន ព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការគ្រប់វត្តទូទាំងរាជធានី ខេត្ត មេត្តាជ្រាបថា ផ្អែកតាមស្មារតីអង្គប្រជុំរបស់គណៈកម្មការរៀបចំ ព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ... Read More »

ខឹងខុសខឹងខាត!! ប្តីប្រពន្ធមួយគូខឹងគ្នាដុតម៉ូតូផ្អើលប្រជាពលរដ្ឋជួយពន្លត់នៅម្តុំមាត់ទន្លេ(មានវីដេអូ)

ភ្នំពេញ ៖ ប្តីប្រពន្ធ០២នាក់ជិះម៉ូតូឌុបគ្នា សុខៗ ក៏ស្រាប់តែឈ្លោះគ្នាកើតជាជម្លោះទាស់ពាក្យសម្តីគ្នារហូតដល់ឈប់ម៉ូតូ យកដែកកេះដុតម៉ូតូឆេះម៉ត់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩និង៣៩នាទីព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ១១៨ កែងនឹងផ្លូវ មាត់ទន្លេ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ... Read More »

រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនអញ្ជើញជាអធិបតីក្នុងពិធីបើក “កិច្ចសន្ទនាគោលនយោបាយស្តីពី សុវត្ថិភាពចរាចរណ៍សម្រាប់កុមារ និងក្មេងជំទង់នៅកម្ពុជា”

ភ្នំពេញ៖ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើក “កិច្ចសន្ទនាគោលនយោបាយស្តីពី សុវត្ថិភាពចរាចរណ៍សម្រាប់កុមារ និងក្មេងជំទង់នៅកម្ពុជា” ... Read More »

ផ្ទុះឆេះ ស្ថានីយ៍ស្តុកហ្គាស នៅកំពង់ផែ Map Ta Phut ប្រទេសថៃ ស្លាប់ម្នាក់

យ៉ាងហោចណាស់បុគ្គលិកម្នាក់បានស្លាប់ នៅពេលដែលអគ្គីភ័យបានឆាបឆេះស្ថានីយ៍ហ្គាសនៅកំពង់ផែឧស្សាហកម្ម Map Ta Phut ក្នុងខេត្ត Rayong នៅព្រឹក ថ្ងៃទី៩ខែឧសភា ។ អគ្គីភ័យនៅស្ថានីយ៍ហ្គាស ម៉ាប់តាភុត បានចាប់ផ្តើមនៅម៉ោងប្រហែល ១០ :៣០ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ប្ដេជ្ញាបន្តខិតខំអនុវត្តភារកិច្ចរបស់ខ្លួនឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើ ថែមទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្ដេជ្ញា បន្តខិតខំអនុវត្តភារកិច្ចរបស់ខ្លួនឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើ ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពល រដ្ឋ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បាន បញ្ជាក់បែបនេះ ខណៈ លោក ... Read More »

ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណ អង្គភាពសារព័ត៌មានចំនួនពីរ ក្រោយពីម្ចាស់អង្គភាព ប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណ អង្គភាពសារព័ត៌មានចំនួនពីរ ក្រោយពីម្ចាស់អង្គភាព ប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ក្នុងនោះរួមមាន ៖  រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រេចលុបប្រកាសលេខ ០៧២ ... Read More »

ចាប់ចិន៤នាក់បញ្ជូនទៅតុលាការពាក់ព័ន្ធពីបទចាប់ជំរិតទារប្រាក់ជាង៥ម៉ឺនដុល្លារអាមេរិកពីជនជាតិចិនដូចគ្នា

ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ បានចាប់បញ្ជូនជន សង្ស័យជាជនជាតិចិនចំនួន៤នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដោយជាប់ពាក់ព័ន្ធពីបទចាប់ជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នា ។  ជនសង្ស័យទាំង៤នាក់នោះមាន ៖ ១.ឈ្មោះ WANG YONG ... Read More »

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ កំពុងតែពិនិត្យឯកសារ ស្រាប់តែក្រុមជំនួយការយកម៉ូតូជ័រពីរគ្រឿង (BMW R1250 GSA និង Kawasaki Ninja H2R) មកឱ្យ

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅរសៀល​ថ្ងៃ​ទី​០៩​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​តាមរយៈប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាម​ផ្លូវការ​របស់​សម្ដេច​យ៉ាងដូច្នេះ​ថា៖​ សូមនិយាយលេងបន្តិចដើម្បីបានកំសាន្តនិងបន្ធូរអារម្មណ៍! សម្ដេចធិបតី​ បានគូសបញ្ជាក់ថា​ ម្សិលមិញ ពេលខ្ញុំកំពុងតែពិនិត្យឯកសារ ស្រាប់តែក្រុមជំនួយការយកម៉ូតូជ័រពីរគ្រឿង ... Read More »

អ៊ុយក្រែនបានវាយប្រហារឃ្លាំងប្រេងរុស្ស៊ីកាលពីថ្ងៃទី៩ ខែឧសភា បានឆាបឆេះយ៉ាងសន្ធោសន្ធៅ

ឃ្លាំងផ្ទុកប្រេងមួយក្នុងតំបន់ Krasnodar របស់រុស្ស៊ីបានឆេះដោយសារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (UAVs) កាលពីយប់ថ្ងៃទី ៩ ខែឧសភា។ ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax ថ្ងៃនេះ (៩ ឧសភា) បានដកស្រង់សេចក្តីថ្លែងការណ៍របស់អាជ្ញាធររុស្ស៊ីដែលបញ្ជាក់ថា អ៊ុយក្រែនបានដាក់ពង្រាយ UAVs ... Read More »

សម្តេច ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម គឹម សៀប

ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម គឹម សៀប ស្ថិតនៅផ្ទះលេខ៩៣ ផ្លូវជាតិលេខ២១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ... Read More »