ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្ដក្រុមហ៊ុនស៊ិនទ្រីមួយគ្រឿងបើកលឿនដូចហោះ​ហេីយរេចង្កូតទៅបុករះរ៉ឺម៉ក់ម៉ូតូនិងអ្នកថ្មើរជើងបណ្ដាលឱ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់​ បន្ទាប់ពីរថយន្តប្រមូលសំរាមមួយគ្រឿងរបស់ក្រុមហ៊ុនស៊ិនទ្រី​ បានបើកលឿនដូចហោះហេីយរេចង្កូតឡើងលើខឿនមកបុករះម៉ូតូសណ្តោងរ៉ឺម៉កនិងអ្នកថ្មើរជើង កាលពីវេលាម៉ោង៧ និង៤០នាទីព្រឹក ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ... Read More »

សែលកាត អបអរសាទរដល់កីឡាករជ័យលាភី នៅក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២០

ភ្នំពេញ៖ ០២ កុម្ភៈ២០២១ ក្រុមហ៊ុនសែលកាត​​ សូមចូលរួមអបអរសាទរដល់កីឡាករទទួលជ័យជម្នះទាំងអស់ នៅក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២០ នៅរាជធានីភ្នំពេញ កាលពីចុងសប្តាហ៍មុន។ ក្នុងនាមជាអ្នកចូលរួមឧបត្ថម្ភធំសម្រាប់ការប្រកួតជ្រើសរើសជើងឯកនេះ សែលកាតពិតជាមានមោទនភាពបំផុតក្នុងការជួយគាំទ្រដល់កីឡាករខ្មែរស្របពេលដែលពួកគេនឹងក្លាយខ្លួនជាតំណាងឱ្យប្រទេសកម្ពុជា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ដែលនឹងប្រព្រឹត្តទៅនៅប្រទេសវៀតណាម ក្នុងឆ្នាំ 2021 នេះ។ ... Read More »

តើជាការពិតមែនអត់?​ មនុស្សស្រីកាន់តែស្អាត កាន់តែពិសពុល

ចំណេះដឹងទូទៅ៖​ ជាទូទៅមនុស្សគ្រប់គ្នាតែងតែនិយាយថា​ មនុស្សស្រី​ គឺជាភេទទន់ខ្សោយ ហើយក៏អាចនិយាយបានថា ជាភេទដែលសម្បូរល្បិចកលមាយាច្រើនដែរ។ ប៉ុន្តែភាពពិសពុល ល្បិចកលទាំងនោះ មិនមែនសម្គាល់ ឬសំដៅដល់តែមនុស្សស្រីដែលស្អាត ឆើតឆាយ ទើបពិសពុលនោះឡើយ។ បេីយេីងសង្កេតជាក់ស្តែងមនុស្សស្រីខ្លះ យ៉ាប់ទាំងព្រម មិនស្អាតទេ ... Read More »

លោក ហ៊ុន ម៉ានី: និមិត្តសញ្ញា “ស.ស.យ.ក.” បានក្លាយជានិមិត្តសញ្ញាមួយដែលទទួលបានការស្រលាញ់រាប់អាន និងជឿជាក់ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ បានលើកឡើងថា,លោកសូមថ្លែងអំណរគុណ ដល់សមាជិក សមាជិក សហភាពសហព័ន្ធយុវជនកម្ពុជា គ្រប់រូបនៅទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែងចូលរួមក្នុងសកម្មភាពមនុស្សធម៌ ... Read More »

ស្ត្រីម្នាក់ចង.ក សម្លាប់ខ្លួនមិនដឹងមូលហេតុផ្អើលអ្នកភូមិ

ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញចង.ក សម្លាប់ខ្លួននៅក្នុងផ្ទះមិនដឹងមូលហេតុបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចចុះមកពិនិត្យសពខ្លាចជារឿងឃាតកម្ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២១ ស្ថិយនៅចំណុចភូមិពោន ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាស្ត្រីខាងលើមានឈ្មោះ តូក ស៊ីផាន អាយុ៤៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។ សមត្ថកិច្ចបន្តថាក្រោយទទួលបានព័ត៌មាននេះភ្លាមកម្លាំងបច្ចេកទេសនៅអធិការដ្ឋាននគរបាលស្រុករំដួល ... Read More »

លួចទូកស្មាច់ បំរុងយកទៅលក់នៅជ្រោយចង្វារ ប៉ុន្តែរត់មិនរួចត្រូវសមត្ថកិច្ច ដេញតាមចាប់បាន

ភ្នំពេញ ៖ បុរសជនសង្ស័យចំនួន២នាក់ ធ្វើសកម្មភាពលួចទូកស្មាច់របស់ការដ្ឋានសាងសង់ស្ពានកោះនិរោធបើករត់ទៅដល់កោះដាច់ត្រូវកម្លាំងសមត្ថកិច្ចជិះអូប័រដេញតាមឃាត់បានយកមកសាកសួរនាំបង្កការភ្ញាក់ផ្អើល កាលម៉ោងជាង៧ព្រឹក ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១ នៅចំណុចការដ្ឋាន តាមផ្លូវបេតុង ស្ថិតនៅភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ជនរងគ្រោះតំណាងអោយការដ្ឋានមានឈ្មោះ គឹម ... Read More »

អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវដល់អន្តរជាតិដាក់គំនាបទៅលើប្រទេសមីយ៉ាន់ម៉ា

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកAntonio Guterres កាលពីថ្ងៃទី ៣ខែកុម្ភៈ បានអំពាវនាវដល់សហគមន៍អន្តរជាតិ ដាក់គំនាបទៅលើកម្លាំងទាហានមីយ៉ាន់ម៉ា ដើម្បីធានាថាការធ្វើរដ្ឋប្រហារមិនទទួលបានជោគជ័យនោះឡើយ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងថា ​ការធ្វើរដ្ឋប្រហារគឺជាសកម្មភាពមិនអាចទទួលយកបានឡើយ ។ ជាមួយគ្នានេះ លោក ​Antonio ... Read More »

បុរសស្ត្រី២​នាក់​ជិះម៉ូតូឌុប​គ្នាទៅផ្ទះស្រាប់តែមាននគរបាលស្លៀកពាក់សុីវិលបើកម៉ូតូ​ដេញ​ពីក្រោយមក​ធាក់​ទៅលើ​ជនរងគ្រោះ រួច​ដក​កាំភ្លើង​គំរាម​បាញ់ប្រហារ

ភ្នំពេញ៖ បុរសស្ត្រី២​នាក់​ជិះម៉ូតូឌុប​គ្នា ចេញពី​ធ្វើការ​រួច​​ហើយចូល​ហូប​អី​បន្តិចបន្តួច ទើប​បន្តដំណើរ​ទៅ​ផ្ទះ​វិញ ខណៈនោះស្រាប់តែមាន​បុរស​ម្នាក់ដែល​គេ​ស្គាល់​ថាជា​មន្ត្រីនគរបាល​ជិះ​ម៉ូតូ​ដេញ​តាមពីក្រោយមក​ធាក់​លើ​ជនរងគ្រោះ រួច​ដក​កាំភ្លើងខ្លី​គំរាម​បាញ់​ប្រហារបណ្ដាល​ឱ្យផ្អើល​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យចុះមក​ឃាត់ខ្លួន​។​ ​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះកើតឡើង​នៅ​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​​ទី​៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង កែង​នឹង​ផ្លូវ​វត្ត​អង្គ​តា​មិញ ក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ ... Read More »

Cristiano Ronaldo ឡើងឈរដល់កំពូលតារាងក្នុងប្រវត្តិសាស្ត្របាល់ទាត់ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ

ខ្សែប្រយុទ្ធ Cristiano Ronaldo បានឡើងឈរកំពូលតារាងក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងពិភពបាល់ទាត់។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រកបាន២គ្រាប់ឲ្យ Juventus ទល់នឹងក្រុម Inter Milan ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia កាលពីថ្ងៃពុធសម្រាប់គ្រាប់បាល់៧៦២ និង៧៦៣របស់គាត់។ ការរកគ្រាប់បាល់បាល់នោះធ្វើឱ្យ ... Read More »

Rafael Nadal ដកខ្លួនចេញពីការប្រកួតបើកឆាក ATP Cup ដោយសារបញ្ហាខ្នង ខណៈ Novak Djokovic ឈ្នះគូប្រកួត

កីឡាករវាយតឺន្នីស Rafael Nadal បានដកខ្លួនចេញពីការប្រកួតបើកឆាក ATP Cup របស់អេស្ប៉ាញដោយមានបញ្ហាឆ្អឹងខ្នងត្រូវសម្រាក១សប្តាហ៍មុនពេលចូលរួមប្រកួតពានរង្វាន់ Grand Slam លើកទី ២១ផ្នែកបុរសក្នុងព្រឹត្តិការណ៍ Australian Open ។ កីឡាករវាយតឺន្នីសលេខ២ពិភពលោកវ័យ៣៤ឆ្នាំរូបនេះគ្រោងនឹងជួបជាមួយកីឡាករអូស្រ្តាលី ... Read More »

ក្រុមការងារជំនាញបញ្ជូនសាររបស់បញ្ជាការដ្ឋានបញ្ជូនសារ កងទ័ពជើងគោក ចុះត្រួតពិនិត្យការងារបញ្ជូនសារនិងបំពាក់វិទ្យុទាក់ទងថ្មីជូនបញ្ជាការដ្ឋានយោធភូមិភាគទី៥

ខេត្តបាត់ដំបង៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥បានទទួលក្រុមការងារជំនាញបញ្ជូនសារ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហែម ហម មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានបញ្ជូនសារកងទ័ពជើងគោកធ្វើការប្រគល់-ទទួល វិទ្យុHF ... Read More »

ប្រជារាស្ត្រថៃបង្ហាញក្តីបារម្ភយ៉ាងខ្លាំងក្រោយអគ្គមហេសីបាត់ព្រះកាយ

ការអវត្តមានរបស់ព្រះអគ្គមហេសីSuthida នៅក្នុងព្រឹត្តិការណ៍ធំៗ ​ដោយជំនួសវិញនូវមហេសីទីពីរដែលជាអតីតស្នំឯកធ្វើឱ្យប្រជារាស្ត្រថៃបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពរបស់ព្រះអគ្គមហេសី។ ព័ត៌មានស្តីពី​រាជវាំងថៃ ត្រូវបានកាត់បន្ថយផ្សព្វផ្សាយ ហើយបានចេញច្បាប់​ពិន័យ ដាក់ទោសដល់អ្នកដែលរិះគន់ព្រះមហាក្សត្រនឹងត្រូវជាប់គុកដល់ទៅ​១៥ឆ្នាំ ។ បច្ចុប្បន្នពលរដ្ឋថៃ ពឹងផ្អែកទៅលើព័ត៌មានដែលរាជវំាងថៃផ្សព្វផ្សាយតែប៉ុណ្ណោះ ។ តាំងពីខែធ្នូ ឆ្នាំ ២០២០ មកទល់ពេលនេះ ... Read More »

កម្មវិធីមួយចំនួនមានដូចជា iCloud Drive របស់ក្រុមហ៊ុន Apple កំពុងតែមានបញ្ហា

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, បើតាមការផ្សព្វផ្សាយតាមរយៈគេហទំព័ររបស់ក្រុមហ៊ុន Apple បានបង្ហាញថា មានអ្នកប្រើប្រាស់ខ្លះកំពុងតែមានបញ្ហាជាមួយនឹងកម្មវិធីមួយចំនួនមានដូចជា iCloud Drive, Notes, Photos និង iCloud Backup។ បញ្ហានេះបានចាប់ផ្ដើមតាំងពីម៉ោងប្រហែល ... Read More »

ប្រធាន FIFA អះអាងថា កីឡាករបាល់ទាត់មិនមែនជាអាទិភាពសម្រាប់ចាក់វ៉ាក់សាំង COVID-19 ទេ

ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantinoបាននិយាយថា កីឡាករបាល់ទាត់មិនគួរត្រូវបានពិចារណាក្នុងចំណោមក្រុមអាទិភាពសម្រាប់ការទទួលវ៉ាក់សាំង COVID-19 ទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ​ និង CNA។ ប្រទេសមួយចំនួនបានចាប់ផ្តើមចាក់វ៉ាក់សាំងដល់អត្តពលិក ឬមានគម្រោងជំរុញឲ្យពួកគេទទួលបានវ៉ាក់សាំងនៅមុនព្រឹត្តិការណ៍អូឡាំពិកដែលនឹងត្រូវរៀបចំឡើងនៅទីក្រុងតូក្យូចាប់ពីថ្ងៃទី២៣ ខែកក្កដាតទៅ។ ប៉ុន្តែលោក ... Read More »

កាន់តែផ្អែមល្ហែមខ្លាំងតារាស្រីមួយគូទៀតបង្ហាញស្នេហាភេទដូចគ្នាដោយបើកចំហរ

ភ្នំពេញ៖ ក្នុងរង្វង់សិល្បៈធ្លាប់មានការទម្លាយថាមានតារាប្រុសមិនតិចទេ ដែលបានភ្ជាប់ចំណងស្នេហាភេទ ដូចគ្នា ក្នុងនោះគេក៏មានការទម្លាយដែរថាក៏មានតារាស្រីមួយចំនួនបាននិងកំពុងភ្ជាប់ចំណងស្នេហាភេទដូចគ្នា ប៉ុន្តែក្នុងនោះគេសង្កេតឃើញមានតែតារាស្រី២នាក់ប៉ុណ្ណោះដែលស្ម័គ្រចិត្តបើកបង្ហាញស្នេហាខុសធម្មជាតិ នេះជាសាធារណៈ និងហ៊ានប្រឈមមុខនឹងការពិតពិសេសក្រុមអ្នករើសអើងការស្រលាញ់ភេទដូចគ្នា។ កន្លងទៅគេដឹងដែរថា នៅមានចំណងស្នេហាភេទដូចគ្នារវាងសិល្បករជាច្រើនផ្សេងទៀតដែលពួកគេនៅមិនទាន់មានភាពក្លាហានបង្ហាញមុខជាសាធារណៈ ព្រោះតែពួកគេបញ្ចៀសពីការរិះគន់ពេបជ្រាយរើសអើង ពីសង្គម ពិសេសការបារម្ភលើប្រជាប្រិយភាពថានឹងអាចថមថយទៅវិញប្រសិនបើស្នេហាខុសធម្មជាតិនេះត្រូវបានបើកបង្ហាញជាសាធារណៈ។​គូស្នេហ៍ទី១គឺតារាចម្រៀងប្រចាំផលិតកម្មថោនគឺកញ្ញា អេនីហ្សាម បានទម្លាយរឿងបង្កាត់ភ្លើងស្នេហ៍ភេទដូចគ្នាលែងលាក់នឹងបង្ហាញសាធារណៈ។ ... Read More »

ក្រសួងសុខាភិបាល ៖ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ០១នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ០៤នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ០១នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ០៤នាក់​ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។ ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ... Read More »

ឃាត់ខ្លួនក្រុមក្មេងពាល៦នាក់យកដុំថ្មគប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃឲ្យសំពះសុំទោសជនរងគ្រោះនិងអាណាព្យាបាល

ខេត្តបាត់ដំបង៖ អំពើអសីលធម៌សង្គមរបស់ក្មេងពាល៦នាក់ បានតម្រូវឲ្យសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងឃាត់ខ្លួនពួកគេជាបន្តបន្ទាប់យកទៅអប់រំឲ្យសំពះសុំទោសជនរងគ្រោះនិងឪពុកម្តាយជាអាណាព្យាបាល បន្ទាប់ពីយកដុំថ្មគប់បំផ្លាញទ្រព្យសម្បត្តអ្នកដទៃ។ ការឃាត់ខ្លួនក្មេងពាលទាំង៦នាក់នេះប្រព្រឹត្តទៅកាលពីថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២១ ដោយអនុវត្តតាមបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង និងលោកវរសេនី យ៍ឯក ... Read More »

មិត្តចិន ផ្ដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជំហានដំបូង ចំនួន ៦០ម៉ឺនដូស ជូនរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្លែងអំណរគុណចំពោះបក្ស-រដ្ឋាភិបាលប្រជាជនចិន ដែលបានផ្ដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជំហានដំបូង ចំនួន ៦០ម៉ឺនដូស ជូនរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលនិងដឹកមកដល់ នាចុងសប្តាហ៍នេះ ជាជំហានដំបូងចាក់ជូនកងយោធពលខេមរភូមិន្ទចំនួនប្រមាណជាង១៥ ... Read More »

រថយន្ត Range Rover បេីកឆ្លងផ្លូវមិនប្រយ័ត្ន​ ត្រូវរថយន្តPRIUS បុកពីចំហៀងពេញទំហឹងរងការខូចខាត

ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តស៊េរីទំនេីបម៉ាក​ Range Rover ឆ្លងផ្លូវមិនប្រយ័ត្ន​ ត្រូវបុរសម្នាក់ទៀតបេីករថយន្តToyota Prius មកបុកពីចំហៀងខាងធ្វេងពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៤​ ខែកុម្ភៈ ឆ្នាំ២០២១​ នៅតាមបណ្ដោយផ្លូវលេខ១៦៣​កែងផ្លូវលេខ៤១៨ ... Read More »

រថយន្តទំនើប៣គ្រឿងបានបុកបន្តកន្ទុយគ្នាបណ្ដាលឲ្យខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖​ ជនជាតិចិន២នាក់ស្រវឹងស្រាធ្លាក់ភ្លែកបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនបានជ្រុលទៅបុករថយន្តពីរគ្រឿងទៀតដែលកំពុងឈប់ភ្លើងស្តុបបណ្ដាលឲ្យរងការខូចខាត តែសំណាងល្អមិនមានអ្នករងរបួស។ ​ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២​និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ទី៤ខែកុម្ភៈ​ ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសុធារសកែង​និឹងផ្លូវព្រះនរោត្ដម​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន។ ​ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ​ គេឃើញជនជាតិចិន២នាក់ក្នុងនោះមានម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងពណ៌ទឹកមាស​ ពាក់ស្លាកលេខព្រះសីហនុ2A ... Read More »

ព្រះករុណា ព្រះមហាក្សត្រ ព្រះរាជទានព្រះរាជសារអបអរសាទរ លោកង្វៀន ភូជុង ដែលត្រូវបានជ្រើសរើសជាថ្មី ជាអគ្គលេខាធិការ នៃបក្សកុម្មុយនីស្តវៀតណាម

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចសព្វព្រះរាជឫទ័យ ប្រោសព្រះរាជទានព្រះរាជសារ អបអរសាទរជូន លោក ង្វៀន ភូជុង (Nguyen ... Read More »

ពលរដ្ឋដែលរងការចោទប្រកាន់ពីបទប្រើហិង្សានៅវិមានកាពីតូល បានទម្លាក់កំហុសទៅលើលោកត្រាំ

អតីតរដ្ឋអាជ្ញា រដ្ឋ Alabama អាមេរិក បានលើកឡើងថា ក្រុមបាតុករដែលបានចាប់ខ្លួនពាក់ព័ន្ធការប្រើហិង្សានៅវិមានកាពីតូល​​ បានទម្លាក់ កំហុសទៅលើ​អតីតប្រធានាធិបតី ដូណាល់ត្រាំ ។ សារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី​២ខែកុម្ភៈបានផ្សាយថា ក្រុមបាតុករដែលកម្លាំងសន្តិសុខបានចាប់ខ្លួន បានទម្លាក់កំហុសទៅលើ​អតីតប្រធានាធិបតី ... Read More »

អឺរ៉ុបអាចនឹងប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ចិននិងរុស្ស៊ី

ប្រធានគណៈកម្មការសហគមន៍អឺរ៉ុប លោកស្រីUrsula von der Leyen បានឲ្យដឹងថា វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ របស់រុស្ស៊ីនិងចិន​ អាចនឹងទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់​ក្នុងសហគមន៍អឺរ៉ុប ប្រសិនបើ​ប្រទេសទាំងពីរផ្តល់របាយការណ៍ច្បាស់លាស់។ លោកស្រីបន្តទៀតថា ប្រសិនបើ រុស្ស៊ីនិងចិន បានបង្ហាញរបាយការណ៍គ្រប់គ្រាន់​​នឹងទទួលបានការអនុម័ត ។ ... Read More »

ពលរដ្ឋមីយ៉ាន់ម៉ាវាយចានឆ្នាំ​ងប្រឆាំងការធ្វើរដ្ឋប្រហារនៅប្រទេសរបស់ខ្លួន(មានវីដេអូ)

ពលរដ្ឋមីយ៉ាន់ម៉ានាំគ្នាធ្វើបាតុកម្ម វាយចានវាយឆ្នាំង​យ៉ាងកងរំពងនៅទីក្រុង Yangon ដើម្បីប្រឆាំងការធ្វើរដ្ឋប្រហារក្នុងប្រទេសនេះ។ ពលរដ្ឋបានប្រើប្រាស់បណ្តាញសង្គម​ នៅទីក្រុង Yangon ដើម្បី ផ្សព្វផ្សាយវីដេអូ​ស្តីពីការធ្វើបាតុកម្មវាយចានវាយឆ្នាំងនៅតាមទីប្រជុំជន​ ។ បាតុកម្មធ្វើឡើងតាមបែបសន្តិភាព ដោយពលរដ្ឋមិនបានដង្ហែក្បួននោះឡើយ គឺស្ថិតនៅក្នុងផ្ទះរៀងៗខ្លួន ដោយចេញមកមុខផ្ទះ​ ដើម្បី​វាយចានឆ្នាំងជាការប្រឆាំងនឹងរដ្ឋប្រហារ​។ ... Read More »

តម្លៃខ្លួនថតខ្សែភាពយន្តដំបូងរបស់ សេង រដ្ឋា ស្មើនឹងតារាល្បីលំដាប់«A» ប្រមាណ៥ពាន់ដុល្លារ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលក្រោយពីអតីតកញ្ញាឯក សេង រដ្ឋាទទួលបានតំណែងជាតួឯកក្នុងការសម្តែងខ្សែភាពយន្តភាគលើកដំបូងមែន ប៉ុន្តែ សេង រដ្ឋា ទទួលបានតម្លៃខ្លួនខ្ពស់មិនចាញ់តារាល្បីៗឡើយ។ តំណែងនិងតម្លៃខ្លួននេះត្រូវបានទម្លាយមួយថ្ងៃប៉ុណ្ណោះក្រោយពីការប្រកាសផ្ទេរតំណែងម្ចាស់មកុដរូបនេះទៅឲ្យម្ចាស់ជ័យលាភីរងលំដាប់ទី២ក្តៅៗនោះ។  ខ្សែភាពយន្តភាគ រឿង “ បាបស្នេហ៍អតីត” ដែលកញ្ញាសេង រដ្ឋា ... Read More »

Update ៖ ផ្ទេរគ្រូបង្រៀនយកលុយកូនសិស្សពីសាលាបឋមសិក្សាសន្ធរម៉ុកឲ្យទៅបង្រៀននៅសាលាបឋមសិក្សាសែនសុខ

ភ្នំពេញ៖ មន្ទីរអប់រំរាជធានីភ្នំពេញ បានសម្រេចដាក់ពិន័យប្តូរទីតាំងគ្រូបង្រៀនម្នាក់ ចេញពីសាលាបឋមសិក្សាសន្ធរម៉ុក អោយទៅបង្រៀននៅសាលាបឋមសិក្សាសែនសុខវិញ បន្ទាប់ពីរកឃើញកំហុសយកលុយសិស្សក្នុងពេលបង្រៀន។ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត បានឲ្យដឹងនៅថ្ងៃទី ៣ ... Read More »

រថយន្តបែនដឹកដីធុនធំបេីកកៀររថយន្តវីហ្គោទាំងថ្ងៃនៅកណ្ដាលទីក្រុង​បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ​ ៖​ រថយន្តបែនដឹកដីធុនធំមួយគ្រឿង​បានបេីកកៀររថយន្តវីហ្គោ បណ្តាលឱ្យរងការខូចខាតទាំងសងខាង​ កាលពីវេលាម៉ោង១​ និង៤០នាទីរសៀល ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ​    ... Read More »

នាយក​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន​ ដាក់​បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​រាជធានី​ខេត្ត​ ​ត្រូវ​ពង្រឹង​សុវត្ថិភាព​ស​ណ្ឋា​ប់​ធ្នាប់ និង​ទប់ស្កាត់​បទល្មេីស​ណាមួយ នាឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​​ចិន និង​វៀតណាម

ភ្នំពេញ៖ បេីយោង​តាម​សេចក្តីណែនាំ​របស់​នាយឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគ​បាល​ជាតិ​ ​បាន​ដាក់​បញ្ជា​ទៅ​កាន់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​រាជធានី​ ខេត្ត​ ត្រូវ​ពង្រឹង​សុវត្ថិភាព​ស​ណ្ឋា​ប់​ធ្នាប់ និង​ទប់ស្កាត់​សកម្មភាព​មិនល្អ​ណាមួយ​ឲ្យ​បាន​ល្អ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​របស់​ជនជាតិ​ចិន និង​វៀតណាម​ដែល​នឹង​ឈាន​មក​ដល់​នៅ​ពេល​ខាង​មុខ​នេះ ។ លោកនាយក​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត ... Read More »

សេចក្ដីជូនដំណឹង ស្ដីពីការរៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម

ភ្នំពេញ៖ រដ្ឋបាលសាលារាជធានីភ្នំពេញនៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ... Read More »

ទីបំផុត! ករណីចំពោះ​គ្រូបង្រៀន​យក​លុយ​សិស្ស​នៅសាលា​សន្ធរ​ម៉ុ​ក​ ពេលនេះក្រសួង​អប់រំ​ កំពុង​តែ​ពិនិត្យ និង​សម្រេច​

ភ្នំពេញ៖ អ្នកនាំពាក្យ​ក្រសួង​អប់រំ ​យុវជន និង​កីឡា លោក រស់ សុ​វាចា​ នៅ​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១​ បានថ្លែងថា​ ក្រោយបែកធ្លាយករណី​គ្រូបង្រៀន​ម្នាក់ នៅ​សាលា​សន្ធរ​ម៉ុ​ក​យក​លុយពីសិស្ស បច្ចុប្បន្ន​​ក្រសួង​អប់រំ​កំពុង​តែ​ពិនិត្យ និង​សម្រេច​ចំពោះ​​ករណី​មួយនេះ។​ ... Read More »