ព័ត៌មានទាន់ហេតុការណ៍៖
'

ខ្លាំងមែន! ព្រឹកមិញឈ្មួញឈើ(ណុប ឌី)ដឹកឈើម្រេញ, ឈើធ្នង់ ២ឡានយ៉ាងរលូនចំពោះមុខសមត្ថកិច្ចជាច្រើនស្ថាប័ន នៅស្រុកឱរ៉ាល់

ខេត្តកំពង់ស្ពឺ៖ យ៉ាងតិចមានរថយន្តស្ទូចចំនួនពីរគ្រឿង ប្រភេទហុីយ៉ាន់ដាយ២តោនកន្លះ និង៥តោន ដឹកឈឺប្រណីត ពីសំរោង ឃុំត្រពាំងជោ និងពីតំបន់ជាំ ឃុំតាសាល ចូលមកកាន់ទីរួមស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានយ៉ាងរលូន។ ខណៈសមត្ថកិច្ច អាជ្ញាធរ ជំនាញជាច្រើនស្ថាប័ននៅទីនោះ ... Read More »

លោក ហ៊ុន ម៉ានី បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ហើយ

ភ្នំពេញ៖ លោកហ៊ុន ម៉ានី “បន្ទាប់ពីបានប្រឹក្សាសុខភាពសារជាថ្មី ជាមួយគ្រូពេទ្យជំនាញ ខ្ញុំទទួលបានការអនុញា្ញតឲ្យចាក់វ៉ាក់សាំង Sinopharm ដើម្បីការពារជំងឺកូវីដ-១៩ ដែលខ្ញុំបានខកខានកាលពី ពីរសប្តាហ៍មុនដោយសារស្ថានភាពនៃជំងឺផ្តាសាយធំ”។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងការដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចចិត្តផ្តល់ឱកាសឲ្យថ្នាក់ដឹកនាំវ័យក្មេងយើង រួមនឹងអ្នកដែលងាយនឹងរងគ្រោះដ៏ទៃទៀត បានចាក់នូវវ៉ាក់សាំងនេះ ... Read More »

ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) ពីថ្ងៃទី១០ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ សរុប ៣៩៥០៨នាក់ (ស្រី១២៤០៤នាក់)

ភ្នំពេញ៖ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់សាធារណជន ដូចខាងក្រោមនេះ៖Ministry of Health (MoH) would like to inform the public as the ... Read More »

កម្ពុជា ស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលបានវ៉ាក់សាំងកូវីដ-១៩ AstraZeneca/SII ពីយន្តការ COVAX

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញ សេចក្តីប្រកាសព័ត៌មានថា, ព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលបានវ៉ាក់សាំងកូវីដ-១៩ AstraZeneca/SII ពីយន្តការ COVAX។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា, នាថ្ងៃទី០២ ... Read More »

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែប្រគល់-ទទួលស្រ្តីវៀតណាម ០១នាក់ ទៅឲ្យប៉ុស្តិ៍យោធាការពារព្រំដែនវៀតណាម ៨០១ហ័រលឺ នៅចំណុចបង្គោលព្រំដែនលេខ៦៩

ខេត្តក្រចេះ៖ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ១៥និង០០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ បានធ្វើការប្រគល់-ទទួល ជនជាតិវៀតណាម ចំនួន ០១នាក់ នៅចំណុចបង្គោលព្រំដែនលេខ៦៩ នៃភូមិសាស្រ្តច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ទៅឲ្យប៉ុស្តិ៍យោធាការពារព្រំដែនវៀតណាម ... Read More »

យុវជន២នាក់ត្រូវក្មេងស្ទាវប្រដាប់ដោយដំបងដែកទីបដេញវាយបែកក្បាលម្នាក់និងវាយកម្ទេចម៉ូតូមួយគ្រឿង

ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូមួយគ្រឿងចេញពីកន្លែងស្រាក្រឡុកត្រូវក្មេងស្ទាវមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងប្រដាប់ដោយដំបងដែកទីបដេញវាយបណ្ដាលឲ្យរងរបួសបែកក្បាលម្នាក់និងវាយកម្ទេចម៉ូតូមួយគ្រឿងខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២ និង ២០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២១ នៅចំណុចស្តុប ទួលពង្រ តាមបណ្តោយផ្លូវបេតុងទួលពង្រកែងនឹងមហាវិថីចោមចៅ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែន ... Read More »

រថយន្តដឹកខ្សាច់បេីកឡេីងសួនវិថីចោមចៅ​ និងបុកបង្គោលប៉ាណូរងការខូចខាតយ៉ាងដំណំ​

ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តដឹកខ្សាច់មួយគ្រឿងក្នុងល្បឿនលឿន​ ខណៈផ្លូវបំបែកជាបីមិនបង្អង់ល្បឿនក៏ជ្រុលឡេីងលេីសួនផ្លូវនិងបុកបាក់បង្គោលប៉ាណូមួយដេីមរងការខូចខាតយ៉ាងដំណំ​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង១១យប់​ ថ្ងៃទី២​ ខែមីនា​ ឆ្នាំ​២០២១​ ស្ថិតនៅតាមបណ្ដោយវិថីចោមចៅ​ កែងផ្លូវសេះសរ​ ក្នុងសង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ ... Read More »

មិនបង្អង់យូរ​!! ប្លន់ម៉ូតូបានសម្រេច១ថ្ងៃ​ ស្អែកឡេីងត្រូវកម្លាំងជំនាញខណ្ឌសហការជាមួយនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ៣ចាប់ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់

ភ្នំពេញ​ ៖​ បន្ទាប់ពីមានករណីកាប់ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច​នៅយប់ថ្ងៃទី១​ ខែមីនា​ ២០២១ថ្មីៗកន្លងទៅនេះ ដែលស្ថិតនៅចំណុចជិតក្លឹបសេះមាស​ តាមផ្លូវបេតុង ស្ថិតនៅភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ ស្រាប់តែស្អែកឡេីង​នៅថ្ងៃទី២ខែឆ្នាំដដែល​ លោកវរសេនីយ៍ឯក​ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ​ ... Read More »

ព័ត៌មានបឋម ៖ ប្រទះឃើញសពស្រ្តីម្នាក់ត្រូវបានគេអារ.កសម្លាប់នៅបន្ទប់ជួលមួយកន្លែង

បន្ទាយមានជ័យ​៖ ប្រទះឃើញសពស្រ្តីម្នាក់ត្រូវបានគេអារ.កសម្លាប់នៅបន្ទប់ជួលមួយកន្លែងស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី០២ខែមីនាឆ្នាំ២០២១។ សពជនរងគ្រោះឈ្មោះ ហួន ស្រី អាយុ២៣ឆ្នាំ ខណៈពេលនេះសមត្ថកិច្ចជំនាញក្រុងប៉ោយប៉ែតកំពុងតែពិនិត្យ។ សម្រាប់ព័ត៌មានលម្អិតសារព័ត៌មាននគរវត្តនឹងធ្វើការផ្សាយបន្ដនៅពេលក្រោយ៕ ដោយ៖វណ្ណា Read More »

ម៉ាឡេស៊ីស្នើបង្កើនក្រុមជំនាញបោះឆ្នោតអាស៊ាន ដើម្បីជួយដល់មីយ៉ាន់ម៉ា

នៅថ្ងៃទី ២ ខែមីនា ម៉ាឡេស៊ីបានស្នើ សមាគមន៍អាស៊ាន បង្កើតក្រុមជំនាញបោះឆ្នោត ដើម្បីជួយដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យ និងដោះស្រាយ រាល់ការចោទប្រកាន់ពាក់ព័ន្ធ ការបោះឆ្នោត ដែលយោធាមីយ៉ាន់ម៉ាលើកឡើង ក៏ជាមូលហេតុដែលនាំឲ្យមានរដ្ឋប្រហារផងដែរ ។ ការបោះឆ្នោតនៅមីយ៉ាន់ម៉ាកាលពីខែវិច្ឆិកា ... Read More »

រំដោះបាននិស្សិតស្រីជិត៣០០នាក់ពីខ្មាន់កាំភ្លើងនៅនីហ្សេរីយ៉ា

និស្សិតទាំង២៧៩នាក់ក្នុងប្រទេសនីហ្សេរីយ៉ា ត្រូវខ្មាន់កាំភ្លើងវាយប្រហារចាប់ខ្លួននៅក្នុងរដ្ឋ Zamfama ភាគខាងលិចប្រទេសនេះ កាលពីសប្តាហ៍កន្លងមក ពេលនេះត្រូវបានកម្លាំងទាហាន រំដោះចេញបានដោយសុវត្ថិភាព។ ពេលនេះក្រុមនិស្សិតស្រីទាំងអស់ស្នាក់នៅអគាររដ្ឋក្នុងតំបន់ជាបណ្តោះអាសន្ន។ អភិបាលរដ្ឋ Zamfara លោក Matawalle បានប្រកាសនៅលើបណ្តាញសង្គម Twitterថា «ខ្ញុំពិតជារីករាយយ៉ាងខ្លាំង ... Read More »

ពិធីបើកការដ្ឋានជីកស្រះទឹកដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណាជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ក្នុងស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃទី២ខែមីនា ឆ្នាំ២០២១លោក ឌុច សុគន្ធ អនុប្រធាននាយកដ្ឋានឧបត្ថម្ភនិងសង្គ្រោះប្រជារាស្រ្ត និងលោក ភោគ វណ្ណថន មេឃុំក្រោលគោ ស្រុកស្វាយជ្រំបានអញ្ជើញបើកការដ្ឋានជីកស្រះទឹកដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ស្ថិតនៅភូមិបន្លាស្អិត ... Read More »

ចិនកំណត់គោលដៅ ចាក់វ៉ាក់សាំងជូនពលរដ្ឋ៤០% នៅចុងខែមិថុនា ឆ្នាំ២០២១

បច្ចុប្បន្ន ចំនួនវ៉ាក់សាំង ដែនបានចាក់នៅក្នុងប្រទេសចិនគិតជាភាគរយ គឺតិចជាងចំនួនភាគរយ ប្រទេសអុីស្រាអែល អារ៉ាប់រួម និងអាមេរិក។ នៅថ្ងៃទី ២ខែមីនា អ្នកឯកទេសស្តីពីគោលនយោបាយទប់ស្កាត់កូវីដ-១៩ របស់ចិន បានឲ្យដឹងថា ចិនបានកំណត់គោលដៅ ចាក់ជូនពលរដ្ឋ ៤០ភាគរយ ... Read More »

លោក ហ៊ុន ម៉ានី: ក្រោមការដឹកនាំរបស់អង្គការសុខភាពពិភពលោក បានសម្រេចផ្តល់ជូនប្រទេសកម្ពុជានូវវ៉ាក់សាំងប្រភេទ Astra Zeneca/SII ដែលវ៉ាក់សាំងនេះបានត្រូវដឹកជញ្ជូនមកដល់កម្ពុជានាល្ងាចថ្ងៃទី០២ ខែមីនា

ភ្នំពេញ៖ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នៅព្រលប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ បានថ្លែងអោយដឹងថា ជាមួយការជឿទុកចិត្ត និងដោយយោងលើកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាពេលកន្លង មជ្ឈមណ្ឌលកូវ៉ាក់ (COVAX facility) ... Read More »

បន្តិចទៀត ! វ៉ាក់សាំងAstraZeneca បានមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, ហើយឡានត្រៀមដើម្បីទទួលវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Astra Zeneca ដែលផលិតនៅប្រទេសឥណ្ឌា ចំនួន៣២៤,០០០ដូស

ភ្នំពេញ៖ រថយន្តរបស់ក្រសួងសុខាភិបាលបានត្រៀមដឹកជញ្ជូនវ៉ាក់សាំងAstraZeneca បានមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ ដើម្បីទទួលវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Astra Zeneca ដែលផលិតនៅប្រទេសឥណ្ឌា ចំនួន៣២៤,០០០ដូស ដែលនឹងដឹកមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៧:៥០នាទីយប់ ថ្ងៃទី២ ខែមីនា ឆ្នាំ ... Read More »

ជនជាតិបរទេសម្នាក់ដេកស្លាប់ក្នុងសណ្ឋាគារ ហាយលៀងមីងជូ នៅខណ្ឌបឹងកេងកង

ភ្នំពេញ ៖ ជនជាតិបរទេសម្នាក់ដេកស្លាប់នៅក្នុងសណ្ឋាគារ ហាយលៀងមីងជូ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី ២ ខែមីនា ឆ្នាំ២០២១ តាមផ្លូវលេខ៥៦កែងផ្លូវលេខ២៧៨ ជាន់ទី១០ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ជនរងគ្រោះខាងលើមានអាយុប្រហែលជាង៥០ឆ្នាំ ... Read More »

សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមអបអរសាទរចំពោះដំណើរមកដល់នៃវ៉ាក់សាំង Astra Zeneca ដែលផលិតនៅប្រទេសឥណ្ឌា តាមរយៈយន្តការ COVAX

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមអបអរសាទរចំពោះដំណើរមកដល់នៃវ៉ាក់សាំង Astra Zeneca ដែលផលិតនៅប្រទេសឥណ្ឌា តាមរយៈយន្តការ COVAX ក្រោមកិច្ចសហការគាំទ្រពីសំណាក់អង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ។ ការទទួលបានវ៉ាក់សាំងបន្ថែមជាបន្តបន្ទាប់នេះ សរបញ្ជាក់ពីការផ្តល់នូវជំនឿចិត្តពីសហគមន៍អន្តរជាតិមកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់ជូនដោយស្មើរភាពដល់ពលរដ្ឋខ្លួន ... Read More »

នគរបាលការពារព្រំដែនគោកលេខ៧៩៥ ដែលបានរងគ្រោះដោយសារជាន់មីនបណ្តាលដាច់ជើងទាំងពីរ​ បានទទួលអំណោយសម្រាលការលំបាកជាលេីកទី៣​ ពី​កាកបាទក្រហមកម្ពុជា​ …!!

ខេត្តព្រះវិហារ៖ នៅថ្ងៃអង្គារ​ ទី​ ២​ ខែមីនា​ ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខជាលេីកទី៣​ ព្រមទាំងនាំយកគ្រឿងបរិភោគមួយចំនួន និងថវិកាចំនួន ៥លានរៀល ... Read More »

លាន់មាត់សរសើរពីរូបសម្រស់ និងសមត្ថភាពរបស់ លីវ ជីលី ក្រោយធ្វើដំណើរដល់ប្រទេសថៃ

      ភ្នំពេញ៖ ថ្ងៃទី២ខែមីនាឆ្នាំ២០២១នេះ Miss Grand Cambodia 2020 កញ្ញា លីវ ជីលី Miss Grand Cambodia ... Read More »

ជិះម៉ូតូឌុបគ្នាលឿនពេកជ្រុលទៅបុករថយន្តព្រូសបត់ត្រឡប់ក្រោយរងរបួសបាក់ភ្លៅម្នាក់និងរបួសស្រាលម្នាក់

ភ្នំពេញ ៖​ យុវជន២នាក់ជិះម៉ូតូឌុបគ្នាលឿនពេក​មិនប្រយ័ត្នបានជ្រុលទៅបុករថយន្តម៉ាកព្រូសបេីកបរដោយបុរសជនជាតិស្បែកខ្មៅម្នាក់កំពុងបត់ឆ្វេងចូលបុរី​ ចំពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យម្នាក់របួសបាក់ភ្លៅ ចំណែកម្នាក់ទៀតរងរបួសស្រាល ។ ​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២​ ខែមីនា​ ឆ្នាំ២០២១​ នៅត្រង់ចំណុចមុខបុរីពិភពថ្មី២ តាមបណ្ដោយផ្លូវបេតុងព្រៃស ក្នុងភូមិថ្មី ... Read More »

ត្រួតពិនិត្យ ការចាក់វ៉ាក់សាំង ជូនកីឡាករ នៅមន្ទីរពេទ្យព្រះកេតុ មាលា

ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតេីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កីឡាករ កីឡាការិនីជម្រើសជាតិ គ្រូបង្ហឹក រួមនិងមន្ត្រីពាក់ព័ន្ធ ប្រមាណជាង ១ពាន់នាក់ បានស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ នាព្រឹក​ថថ្ងៃទី០២ ... Read More »

រដ្ឋមន្ត្រីក្រសួងកសិកម្មបញ្ជាក់អំពី លទ្ធផលនៃការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករក្នុងរយៈពេល២ខែដើមឆ្នាំ២០២១

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានអោយដឹងថា, លទ្ធផលនៃការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករក្នុងរយៈពេល២ខែដើមឆ្នាំ២១២១ លោកលើកឡើងថា, យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឺះភូតគាមអនាម័យ បានឲ្យដឹងថា ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១ នេះ ... Read More »

សូមប្រយ័ត្ន! ​ទីតាំងហាងម៉ាស្សា​យីហោ”ហេង ហេង​168″ នៅសង្កាត់​គោក​ឃ្លាង​ ភ្ញៀវ​ចូល​កោសខ្យល់​ចេញ​មកវិញបាត់ម៉ូតូ

ភ្នំពេញ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយបានកេីតឡេីង​ បន្ទាប់ពី​បុរសម្នាក់​ មានអាការៈមិនស្រួលខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាក់ហុងដា​ ឌ្រីម​សេ១២៥​ ស៊េរី​ឆ្នាំ​២០២០​ ​ចូល​ទៅ​ហាងម៉ាស្សា​យីហោ”ហេង ហេង​168″​រយៈពេល​ជាងមួយ​ម៉ោង​ ស្រាប់​តែ​ចេញ​មក​វិញ ​ត្រូវ​ចោរ​លួចកាច់​សោ​.​ក​ម៉ូតូយក​ទៅ​បាត់​ស្រមោល​តែ​ម្តង។ ករណីខាងលេីនេះ បានកេីតឡេីងកាលពី​វេលា​ម៉ោង​ ៣​និង​១៥​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២ ខែមីនា ... Read More »

រមណីយដ្ឋាន Hilltop Observatory & Resorts ទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថានពីក្រសួងបរិស្ថាន

ខេត្តមណ្ឌលគិរី ៖ នៅរសៀលថ្ងៃអង្គារ ៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ លោក សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន ... Read More »

ឃាត់ខ្លួនប្ដីចោរម្សៀត២នាក់ បន្ទាប់ទទួលពាក្យបណ្ដឹងស្រ្តីជាប្រពន្ធ

ខេត្តពោធិ៍សាត់ ៖ ព្រឹកថ្ងៃអង្គារ ៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នេះ កម្លាំងសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បញ្ជូនខ្លួនបុរសសង្ស័យ១នាក់ ... Read More »

បុរសម្នាក់មានជំងឺសរសៃប្រសាទព្យាបាលមិនជាចងកសម្លាប់ខ្លួនក្នុងផ្ទះផ្អើលទាំងព្រឹកនៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់ក្រុមគ្រួសារនិងអ្នកភូមិខណៈប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួននៅក្នុងផ្ទះនិងរាយការណ៍ទៅសមត្ថកិច្ចមកពិនិត្យសពភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៨ព្រឹកថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ  បេ រតនា ... Read More »

សមត្ថកិច្ចឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើងនៅការដ្ឋានសំណង់មួយកន្លែងក្នុងក្រុងបាវិត

ខេត្តស្វាយរៀង៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាវិតធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើងនៅចំណុចការដ្ឋានសំណង់មួយកន្លែងក្នុងក្រុងបាវិត។ ការឃាត់ខ្លួនជនសង្ស័យមកសាកសួរនេះធ្វើឡើងនៅវេលាម៉ោង៥និង៥៥នាទីល្ងាចថ្ងៃទី១ខែមីនាឆ្នាំ២០២១ស្ថិតនៅចំណុចការដ្ឋានសំណង់លាងសានក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចក្រុងបាវិតបានឱ្យដឹងថាជនសង្ស័យមានឈ្មោះអ៉ឹម គ្រៀម  អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិថ្លុកវាយទី២ ឃុំក្រសាំង ស្រុករមាសហែក ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ សម្រេចដាក់ សណ្ឋាគារ សាកាណា (SAKANA HOTEL) ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ត្រូវបានកំណត់យកសណ្ឋាគារ សាកាណ (SAKANA HOTEL) មានទីតាំងស្ថិតនៅផ្លូវលេខ១២២ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុជា កន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ។ ម្ចាស់សណ្ឋាគារ សាកាណា (SAKANA HOTEL) ... Read More »

ដើម្បីស្វែងរកដំណោះស្រាយរឿងបញ្ហានៅមីយ៉ាន់ម៉ា​ បណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន ត្រៀមរៀបចំកិច្ចប្រជុំពិសេសមួយ

អន្តរជាតិ​៖ ដើម្បីស្វែងរកដំណោះស្រាយ ឈានទៅបិទបញ្ចប់វិបត្តិនយោបាយ និងអំពើហិង្សាដែលកំពុងកើនឡើងជាលំដាប់ ក្រោយកើតមានព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈ ដែលត្រូវបានអន្តរជាតិចាត់ទុកថា ជារដ្ឋប្រហារយោធាមីយ៉ាន់ម៉ានោះ​ នៅថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១នេះ​ បណ្តារដ្ឋមន្ត្រីការបរទេស នៃប្រទេសជាសមាជិកអាស៊ាន បានត្រៀមរៀបចំកិច្ចប្រជុំពិសេសមួយ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន ៖ កសិករត្រូវគិតគូរពិចារណាឲ្យបានល្អិតល្អន់ មុនសម្រេចចិត្តដាំបន្លែប៉េងប៉ោះ សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា, បន្លែប៉េងប៉ោះ មិនគ្រាន់តែជាដំណាំបន្លែដែលផ្តល់អាហារូបត្ថម្ភ និងប្រភពវីតាមីនស៊ីយ៉ាងល្អប្រសើរសម្រាប់រាង្គកាយមនុស្ស ប៉ុន្តែថែមទាំងជាបន្លែដែលជាប្រភពផ្តល់ប្រាក់ចំណូលច្រើនដល់កសិករសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃថែមទៀតផង។ ... Read More »