ព័ត៌មានទាន់ហេតុការណ៍៖
'

រដ្ឋាភិបាល​ថៃ៖​ ចង់ឲ្យកូនក្មេងអាយុ​ ៣ឆ្នាំឡើងទៅចាក់វ៉ាក់សាំង Sinovac ប៉ុន្តែ​ត្រូវរង់ចាំក្រុមហ៊ុនចិន និងអង្គការ​ WHO អនុម័តសិន

អន្តរជាតិ​៖ បើតាមសារព័ត៌មាន The Nation នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​ រដ្ឋាភិបាល​ថៃ​ ចង់យកវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinovac សម្រាប់ការចាក់លើកុមារមានអាយុចាប់ ... Read More »

ជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់យកកាបូបពីស្ត្រីម្នាក់បានសម្រេចហើយគេចខ្លួនបាត់ បន្សល់ទុកម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ

ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានចោរមួយក្រុម ធ្វើសកម្មភាពឆក់យកកាបូបលុយសរុបទាំងអស់ជាង៣០០ដុល្លារយកទៅបាត់ តែក្រុមជនសង្ស័យបានបន្សល់ទុកម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ។   ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវឌួងងៀប ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។   ... Read More »

អាជ្ញាធររាជធានីភ្នំពេញ សម្រេចផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្ម សិប្បកម្មវេចខ្ចប់សម្លៀកបំពាក់ ធាន ឈឹង នៅភូមិគង្គាផុស សង្កាត់ទួលសង្កែ២ រយៈពេល៦ថ្ងៃ ដើម្បីទប់ស្កាត់កូវីដ-១៩

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានផ្អាកសកម្មភាពអាជីវកម្ម/ផលិតកម្មរបស់ សិប្បកម្មវេចខ្ចប់សម្លៀកបំពាក់ ធាន ឈឹង ដែលមាន ទីតាំងស្ថិតនៅភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ សម្រាប់រយៈពេល ០៦ (ប្រាំមួយ) ... Read More »

កងកម្លាំងនគរបាលពីរស្រុកបានសហការនិងកម្លាំងស្នងការខេត្តបាត់ដំបង បង្ក្រាបទីតាំងមុខសញ្ញាករណីរក្សាទុកសារធាតុញៀននិងឃាត់ខ្លួនជនសង្ស័យ៣នាក់ព្រមទាំងវត្ថុតាង

ខេត្តបាត់ដំបង៖ នគរបាលពីរស្រុកបានចុះសហការគ្នាបង្ក្រាបឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ៣នាក់ក កាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១​វេលាម៉ោ​ង​ ០៣​និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី១១​ខែ​ មិថុ​នា​ ឆ្នាំ​២០២១​ នៅចំណុចភូមិអូរស្ងួត​ ឃុំសន្តិភាព​ស្រុកសំពៅលូន​ ខេត្តបាត់ដំបង​ អនុវត្តតាម​យោ​បល់ដឹកនាំជាប្រចាំរបស់លោកឧត្តមសេនី​យ៍ទោ​ សាត​ គឹមសាន ​ស្នងការនៃស្នងការដ្ឋាននគរ​បាល​ខេត្តបាត់​ដំបង​ ... Read More »

បុរសម្នាក់ស្លៀក​តែ​ខោខ្លី​រត់​សំដៅ​ចូលអុកឡុក​ក្នុង​មន្ទីរពេទ្យ​សង់​ត្រា​ល់រួច​វាយ​ទៅ​លើ​សមត្ថកិច្ច​ម្នាក់បណ្តាល​ឱ្យរ​ងរ​បួស

ភ្នំពេញ៖ បុរស​ម្នាក់​បាន​ដោះ​អាវ ស្លៀក​តែ​ខោខ្លី រួច​រត់​សំដៅ​ចូល​អុកឡុកក្នុង​មន្ទីរពេទ្យ​សង់​ត្រា​ល់ និងបានវាយទៅ​លើ​សមត្ថកិច្ច​ម្នាក់ បណ្តាលឱ្យរងរបួស។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល​កាលពី​​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវ​លេខ​១៥៤ កែង​នឹង​ផ្លូវ​៥៣ នៅ​ចំណុច​មន្ទីរពេទ្យ​សង់​ត្រា​ល់ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។ ... Read More »

ក្រុមការងារចាក់វ៉ាក់សាំងចុះពិនិត្យការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩នៅវិទ្យាល័យសន្ធរម៉ុក

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងកូវីដ-១៩ និង នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ ... Read More »

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងរៀបចំគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

ភ្នំពេញ៖ អនុក្រឹត្យនេះ កំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង រៀបចំគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង សរសេរជាអក្សរកាត់ថា គ.ប.ដ.។ សមាសភាពនិងរចនាសម្ព័ន្ធមានចំនួន ២៥រូប ក្នុងនោះប្រធាន១រូប អនុប្រធាន២រូប ក្រៅពីសមាជិកខាងលើនេះ គ.ប.ដ. អាចស្នើឱ្យតំណាងក្រសួង ... Read More »

ជា វិបុល និងគង់ សុជាតិ ផ្អែមល្ហែមដូចដើមក្រោយជួបព្យុះភ្លៀងមួយមេ

ភ្នំពេញ៖ ជួបរឿងរ៉ាវចម្រូងចម្រាសផ្អើលអស់មហាជន ក្រោយពីចំណងស្នេហ៍ក្រៅឆាកនោះ ពេលនេះ ចំណងស្នេហ៍ប្តីប្រពន្ធ លោក ជាវិបុល និងអ្នកនាង គង់ សុជាតិ បានវិលមករកភាពផ្អែមល្ហែមដូចមុនហើយ។ អ្នកគាំទ្រ និងសាច់ញាតិ បានសាទរ និងរំពឹងថាស្នេហារបស់ពួកគេនឹងកាន់តែស្អិតរមួតឡើងវិញ។  ... Read More »

ក្រសួងរ៉ែ និងថាមពល ៖​ បង្ហាញទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស លើកដំបូងរបស់កម្ពុជានៅតំបន់អូរខ្វាវ

ភ្នំពេញ​៖ បេីយោង​តាមផេកផ្លូវការហ្វេសប៊ុករបស់ក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានបង្ហាញនូវរូបភាព ទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជា នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ក្រោយពីបានសិក្សាស្រាវជ្រាវ ស្វែងរកអស់រយៈពេលប្រមាណ ១៤ឆ្នាំ ... Read More »

លោកស្រី វេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានថ្លែងថា៖ “ពលរដ្ឋកម្ពុជា មានភ័ព្វសំណាងណាស់ ដែលទទួលបានការចាក់វ៉ាក់សាំង ដោយមិនគិតថ្លៃ”

ភ្នំពេញ៖  អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, លោកស្រី វេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានថ្លែងថា៖ “ពលរដ្ឋកម្ពុជា មានភ័ព្វសំណាងណាស់ ... Read More »

បើកដំណើរការតូបលក់ដូរនៅទីប្រជុំជនផ្សារដូនស ស្រុកស្វាយជ្រំឡើងវិញបន្ទាប់ពីមានការបិទមួយរយៈ

ខេត្តស្វាយរៀង៖ តូបលក់ដូរនៅទីប្រជុំជនផ្សារដូនស ស្រុកស្វាយជ្រំ បានបើកដំណើរការឡើងវិញហើយនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកស្វាយជ្រំ។   សូមរំលឹកឡើងវិញថា តូបលក់ដូរនៅទីប្រជុំជនផ្សារដូនស ត្រូវបានផ្អាកជាបណ្តោះអាសន្នអស់រយ:ពេល១៨ថ្ងៃ ដោយសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១កន្លងទៅ បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ នៅទីប្រជុំជនផ្សារនេះ ។ ... Read More »

កសិករភ្ជួរដីចម្ការប្រទះឃើញវត្ថុសិល្បបុរាណ យកមកប្រគល់ជូនអាជ្ញាធរនិងជំនាញវប្បធម៌ រក្សាទុក

ខេត្តបន្ទាយមានជ័យ៖ កសិករពីរនាក់ប្តីប្រពន្ធខណ:ភ្ជួរដីចម្ការដោយត្រាក់ទ័រនៅក្បែរប្រាសាទតាស្រី ក្នុងភូមិតាអុងលិចឃុំស្វាយចេក ស្រុកស្វាយចេក ស្រាប់តែបានប្រទះឃើញវត្ថុសិល្បបុរាណធ្វើពីលោហធាតុចំនួន១៧ដុំ/រូប រួចបាននាំគ្នាយកទៅប្រគល់ជូនដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ ដើម្បីរក្សាទុកជាសម្បត្តិជាតិ។ ប្រជាកសិករ២នាក់ប្តីប្រពន្ធនេះមាន ឈ្មោះ មិ តឿ ភេទប្រុសអាយុ៣៥ឆ្នាំ (ជាប្តី)និងប្រពន្ធឈ្មោះ ហល់ សុភៀន ... Read More »

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត២២៣គ្រួសាររស់នៅសហគមន៍បុរីរុងរឿងមកទទួលអំណោយពីសប្បុរសជន

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត រស់នៅសហគមន៍បុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វាចំនួន២២៣គ្រួសារ បានមកទទួល អំណោយសប្បុរសធម៌ក្នុងឱកាសបិទខ្ទប់នៃការរីករាលដាលជំងឺកូវីដ-១៩ពីលោក ផន សុភាព តំណាងអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនOCIC ដែលចែកជូនក្នុងឱកាសចូលឆ្នាំខ្មែរផង និងដោយសារជំងឺកូវីដ-១៩ផង។ ... Read More »

លោក​ សុខ​ ពេញវុធ​​ ករណី​ Tik Tok បង្ហោះ​ថាមានជនជាតិចិនលួចរត់ចេញពីកាដ្ឋានសំណង់ MCC ស្ថិតក្នុងតំបន់បឹងកក់​ គឺជារឿងមិនពិត

ភ្នំពេញ​៖​ បន្ទាប់ពីទទួលបានព័ត៌មានដែលបង្ហោះក្នុង Tik Tok ដែលផ្សព្វផ្សាយថាមានជនជាតិចិនលួចរត់ចេញពីកាដ្ឋានសំណង់ MCC ស្ថិតក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក នៅ​ព្រលប់​ថ្ងៃទី​១០​ ​ខែមិថុនា​ ឆ្នាំ​២០២១​ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ... Read More »

កម្ពុជា!​ រកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៦៥៥នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៨១០នាក់​ និងអ្នក​ស្លាប់​ ១១នាក់

ភ្នំពេញ៖ បើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃសុក្រទី១១ ខែមិថុនា​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៦៥៥នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៨១០នាក់ និងករណីស្លាប់​ ១១នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១០ ខែមិថុនា​​ ... Read More »

រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលទៅពិនិត្យនៅទីតាំង២កន្លែងសូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ព្រោះមានអ្នកជំងឺកូវីដ-១៩ចំនួន២នាក់ទៅពិនិត្យនិងព្យាបាលនៅទីនោះ

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលទៅពិនិត្យនៅបន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅ វេជ្ជបណ្ឌិត ជា រក្សាពង្ស និងឱសថស្ថាន កែវ ប៉ិច ឱសថការីឧត្ដម វង្ស ចាន់សូរិយា សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ព្រោះមានអ្នកជំងឺកូវីត២នាក់ទៅពិនិត្យនិងព្យាបាល។ រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ទៀតថា ដោយបុរសឈ្មោះ នាង កៅ ... Read More »

អាមេរិកលុបច្បាប់ហាមប្រាមដល់ WeChat TikTok របស់ចិន

ទីក្រុងប៉េកាំងអបអរសាទរដល់រដ្ឋាភិបាលអាមេរិកដែលបានលុបច្បាប់ហាមប្រាមដល់បណ្តាញសង្គម Wechat TikTok ដោយចាត់ទុកថានេះជាសកម្មភាព វិជ្ជមានដើម្បីកែទម្រង់ទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងវិញ។ កាលពីថ្ងៃទី១០ខែមិថុនា ទីក្រុងប៉េកាំងអបអរសាទរក្រោយពីអាមេរិកដកការហាមប្រាមបណ្តាញសង្គមរបស់ចិន ដែលអតីតប្រធានាធិបតីត្រាំបានហាមប្រាមពេលនៅកាន់អំណាច។ សកម្មភាពខាងលើ នឹងធ្វើឲ្យទំនាក់ទំនងអាមេរិក-ចិនកាន់តែមានភាពល្អប្រសើរឡើង។ នៅក្នុងសន្និសីទកាសែត អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងថា «យើងសង្ឃឹមថាអាមេរិកនឹងផ្តល់តម្លាភាពដល់ក្រុមហ៊ុនចិន និងបញ្ចៀសការធ្វើនយោបាយទៅលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម»។ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន ៖ គម្រោងកម្មវិធីទី៦៖ គឺជាគម្រោងមួយថ្មីដែលទើបតែចាប់ផ្តើម មានឈ្មោះថា «គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម» – Agricultural Value Chain Competitiveness and Safety Enhancement Project

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានសរសេរផេកផ្លូវការថា, គម្រោងកម្មវិធីទី៦៖ គឺជាគម្រោងមួយថ្មីដែលទើបតែចាប់ផ្តើម មានឈ្មោះថា «គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម» – ... Read More »

មន្ទីរព័ត៌មានខេត្តកំពង់ចាម ៖ អាជ្ញអាជ្ញាធរស្រុកស្រីសន្ធរ បាន​ចុះ​បិទ​ខ្ទប់​បណ្ដោះអាសន្ន​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ឃុំ​ចំនួន ៥​ឃុំ រួម​និង​បិទ​ខ្ទប់​ផ្សារ​ព្រែក​រំដេង

ខេត្តកំពង់ចាម ៖ អាជ្ញាធរ​ស្រុក​ស្រី​សន្ធរ​នៅ​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ បាន​ចុះ​បិទ​ខ្ទប់​បណ្ដោះអាសន្ន​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ឃុំ​ចំនួន ៥​ឃុំ រួម​និង​បិទ​ខ្ទប់​ផ្សារ​ព្រែក​រំដេង ហើយ​បន្ត​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ដើម្បី​ពិនិត្យ​សុខភាព ។ នេះយោងតាមប្រភពពីអង្អភាពមន្ទីរព័ត៌មានខេត្តកំពង់ចាម បញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី១១ ... Read More »

ទីក្រុង Saint Petersburg របស់រុស្ស៊ីកើនឡើងខ្លាំងពីការឆ្លងកូវីដ-១៩ ខណៈព្រឹត្តិការណ៍យូរ៉ូមកដល់

អ្នកគាំទ្ររាប់ពាន់នាក់ត្រូវបានគេកំណត់ការចូលរួមទស្សនានៅទីក្រុងSaint Petersburg របស់ប្រទេសរុស្ស៊ីដែលធ្វើជាទីលានសម្រាប់ការប្រកួតកីឡាបាល់ទាត់ធំបំផុតនៅអឺរ៉ុបគឺយូរ៉ូ២០២០ ទោះបីជាករណីឆ្លងជំងឺកូវីដ–១៩កំពុងកើនឡើងនៅក្នុងទីក្រុងនេះក៏ដោយ។ ទីក្រុងចំនួន២របស់ប្រទេសរុស្ស៊ីត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតចំនួន៧រួមទាំងការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រនៅខែមិថុនានិងខែកក្កដាបន្ទាប់ពីការប្រកួតត្រូវបានពន្យារពេលអស់រយៈពេលមួយឆ្នាំដោយសារជំងឺរាតត្បាតកូវីដ–១៩។ ក្រុមអ្នករៀបចំព្រឹត្តិការណ៍បាល់ទាត់យូរ៉ូបាននិយាយថា វិធានការចាំបាច់នឹងត្រូវបានធ្វើឡើងដើម្បីការពារកីឡាករ និងអ្នកទស្សនា ប៉ុន្តែក្រុមអ្នករិះគន់និយាយថា ទីក្រុងដែលជាចំណុចក្តៅបំផុតរបស់រុស្ស៊ីបន្ទាប់ពីទីក្រុងមូស្គូកាលពីពេលមុនបានព្រមានដល់ការរីករាលដាលឆ្លងជំងឺកូវីដ–១៩។ ទីក្រុង Tsarist និង Saint Petersburg ... Read More »

បុរសទះកំផ្លៀងប្រធានាធិបតីបារាំង ជាប់គុក១៨ខែ ដោយអនុវត្តទោស៤ខែ និងព្យួរទោស១៤ខែ

តុលាការបារាំង បានសម្រេចសាលក្រមដាក់ទោសបុរសវ័យ២៨ឆ្នាំដែលទះកំផ្លៀងប្រធានាធិបតី ម៉ាក្រុង ឲ្យជាប់គុក ៤ខែ និងព្យួរទោស១៤ខែឲ្យនៅក្រៅឃុំ។ ការសម្រេចនេះកើតឡើងនៅក្នុងតុលាការទីក្រុង Valence ភាគខាងត្បូងប្រទេសបារាំងនាថ្ងៃទី ១០ខែមិថុនា ។ កាលពីថ្ងៃទី១០ខែមិថុនា រដ្ឋអាជ្ញា Alex Perrin ... Read More »

ប្រគល់​ថវិការបស់រា​ជ​រដ្ឋាភិបាល​ឧបត្ថម្ភ ជូន​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩នៅតំបន់ប្រតិបត្តការសឹករងកំពង់ធំ

ខេត្តកំពង់ធំ ៖ ថវិកា​របស់​រាជរដ្ឋាភិបាល​ដែលផ្តល់តាម​រយៈ​ក្រសួងការពារជាតិ សម្រាប់ឧបត្ថម្ភ​ជូន​ដល់​ក្រុមការងារ​ដឹកនាំ និង​ក្រុមគ្រូពេទ្យ​ចំនួន ៥៧​នាក់ក្រុម​គ្រូពេទ្យ ដែលបាន​អនុវត្ត​ភារកិច្ច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​យោធិនភូមិភាគ៤ត្រូវបានផ្តល់កាលពីរសៀល​ថ្ងៃទី ១០ ខែមិថុនា​ឆ្នាំ ២០២១​នេះ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីលោកឧត្តមសេនីយ៍​ទោ​ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ... Read More »

អតីតប្រធានក្រុមហ៊ុនដឹកជញ្ជូនម៉ាឡេស៊ីម្នាក់​ រងការពិន័យជាប្រាក់ចំនួន ៣៦៤ ដុល្លារអាមេរិក ព្រោះមិនពាក់ម៉ាស់ក្នុងអំឡុងពេល…

អន្តរជាតិ​៖​ អតីតប្រធានក្រុមហ៊ុនដឹកជញ្ជូនម៉ាឡេស៊ីម្នាក់​ ត្រូវបានពិន័យជាប្រាក់ចំនួន ១,៥០០ រីងហ្គីត (៣៦៤ ដុល្លារអាមេរិក) ព្រោះតែគាត់មិនបានពាក់ម៉ាស់ក្នុងអំឡុងពេលគាត់ថ្លែងសុន្ទរកថានៅក្នុងវេទិការសាធារណៈមួយ។​ ខណៈប្រទេស​ម៉ាឡេស៊ី​ គឺជាប្រទេសមួយដែលមានការអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុតចំពោះពលរដ្ឋណាដែលបានធ្វើសកម្មភាពផ្ទុយពីការណែនាំរបស់អាជ្ញាធរសុខាភិបាល បើទោះជាកំហុសនោះបានកើតឡើងដោយចេតនាឬអចេតនាក្តី។​ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz ... Read More »

ក្លិបអង់គ្លេស៦ដែលមិនចូលរួមលេង Super League ឈានដល់ការទូទាត់ហិរញ្ញវត្ថុជាមួយក្របខ័ណ្ឌ Premier League

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយលីគកំពូលអង់គ្លេសបានបង្ហាញថា ក្លិបអង់គ្លេសទាំង៦ដែលបោះបង់ចោលការចុះកុងត្រាលេងក្របខ័ណ្ឌថ្មី European Super League បានឈានដល់ដំណោះស្រាយហិរញ្ញវត្ថុជាមួយនឹងក្របខ័ណ្ឌ Premier League ដែលមានទឹកប្រាក់សរុប ២២លានអឺរ៉ូ (៣១លានដុល្លារអាមេរិក) ។ ក្លិបទាំង៦នោះរួមមាន Arsenal, Chelsea, Liverpool, ... Read More »

អាជ្ញាធរខេត្តកំពង់ចាម សម្រេចបន្តសុពលភាព នៃការពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រយៈពេល ២ សប្តាហ៍បន្ថែមទៀត !

ខេត្តកំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម សម្រេចបន្តសុពលភាព នៃការពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រយៈពេល ២ សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែមិថុនា ២០២១ ។ យោងស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ... Read More »

ក្រសួងមហាផ្ទៃ​ចេញផ្សាយ​សៀវភៅ​កម្រង​ទិន្នន័យ​ឈ្មោះ​ និង​ចំនួន​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ឃុំ​/​សង្កាត់​ និង​ភូមិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

ភ្នំពេញ៖ យោងតាមការផ្សព្វផ្សាយរបស់នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្រសួងមហាផ្ទៃបានចេញផ្សាយ​សៀវភៅ​កម្រង​ទិន្នន័យ​ឈ្មោះ​ និង​ចំនួន​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ឃុំ​/​សង្កាត់​ និង​ភូមិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សៀវភៅ​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​វឌ្ឍនភាព​នៃ​ការ​គ្រប់គ្រង​រដ្ឋបាល​ដែនដី​ និង​ជា​ឯកសារ​ផ្លូវការ​ដ៏​មាន​សារៈសំខាន់​សម្រាប់​មន្ត្រីរាជការ​ វិនិយោគិន​ សិស្ស​ ... Read More »

កូវីដ-១៩! ធ្វើ​ឱ្យ​ផ្សារអណ្តែតទឹកដ៏ល្បីរបស់ថៃ​ ​Amphawa floating market​ ក្លាយទៅជាទីក្រុងខ្មោច

ភ្នំពេញ​៖​ ផ្សារអណ្តែតទឹកដ៏ល្បីរបស់ថៃឈ្មោះ Amphawa floating market បានប្រែក្លាយទៅជា ទីក្រុងខ្មោចអស់ជាងមួយឆ្នាំមកហើយ ដោយសារតែជំងឺរាលត្បាតកូវីដ-១៩ បង្ខាំងការដើរកម្សាន្តរបស់ភ្ញៀវទេសចរបរទេស។​ នេះបេី​យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation។ សារព័ត៌មានថៃ The Nation​ ... Read More »

អាជ្ញាធរខេត្តសៀមរាប បានបន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៤៥ នាក់ និងមានករណីជាសះស្បើយ ចំនួន ០៣ នាក់ នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២១ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ថ្មីចំនួន៤៥នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ... Read More »

ក្រសួងធនធានទឹក ចេញព្រឹត្តិប័ត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិប័ត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកពិនិត្យឃើញនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៧ព្រឹក តាមបណ្តាស្ថានីយជលសាស្ត្រ និង-កម្ពស់ទឹកព្យាករណ៍សម្រាប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែមិថុនា ... Read More »

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៣៧នាក់ និងមានករណីជាសះស្បើយចំនួន ៣៧នាក់

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់បងបប្អូនប្រជាពលរដ្ឋ និង សាធារណៈជនឲ្យបានជ្រាបថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន៣៧នាក់ និងយោងតាមលទ្ធផលតេស្តរហ័ស (Rapid Test) + វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា(IPC) ... Read More »