ព័ត៌មានទាន់ហេតុការណ៍៖
'

រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤២នាក់ បន្ថែមទៀត

ខេត្តព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤២នាក់ បន្ថែមទៀត នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៩ ... Read More »

នគរបាលខណ្ឌច្បារអំពៅសហការជាមួយនគរបាលខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលួចកាច់សោ.កម៉ូតូរបស់សមត្ថកិច្ច

    ភ្នំពេញ៖  សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅបានសហការជាមួយនគរបាលខណ្ឌចំការមនធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទលួចកាច់សោ.កម៉ូតូកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះលេខ១១៧ ផ្លូវលេខ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ លោក គាន់ ឌីណា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌបានឱ្យដឹងថា ... Read More »

លេខសម្ងាត់ចំនួនប្រមាណ ៨.៤ពាន់លានកំពុងតែត្រូវបានចែកចាយនៅក្នុងវេទិការបស់ក្រុមអ្នកវាយប្រហារ

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, ជនអនាមិកម្នាក់បានផុសចែកចាយលេខសម្ងាត់ចំនួនប្រមាណ ៨.៤ពាន់លាននៅក្នុងវេទិកាដ៏ពេញនិយមមួយរបស់ក្រុមអ្នកវាយប្រហារ។ បើតាមការអះអាងរបស់ជនអនាមិកបានបញ្ជាក់ថា លេខសម្ងាត់ទាំងអស់នេះគឺមានប្រវែងពី ៦ទៅ ៨ខ្ទង់ ពុំមានតួអក្សរប្រភេទ ASCII និងពុំមានការដកឃ្លាផងដែរ។ក្រុមជនអនាមិកបានឱ្យឈ្មោះទាក់ទងនឹងការចែកចាយនេះថា RockYou2021 ដែលជាឈ្មោះស្រដៀងគ្នាទៅនឹងការវាយប្រហារ (RockYou) កាលពីឆ្នាំ ... Read More »

តំណាងអង្គការសុខភាពពិភពលោកមើលឃើញថា ជំងឺកូវីដ-១៩នៅកម្ពុជាអាចនឹងធ្ងន់ធ្ងរជាងនេះបើប្រជាពលរដ្ឋធ្វេសប្រហែស

ភ្នំពេញ៖ លោកស្រី លី អាយឡាន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានថ្លែងថា ស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩ វានឹងអាចមានសភាពធ្ងន់ធ្ងរជាងអ្វីដែលយើងឃើញនាពេលបច្ចុប្បន្ននេះ ប្រសិនបើប្រជាពលរដ្ឋកម្ពុជាឆាប់ភ្លេចខ្លួន ថាមិនអីទេ ហើយបន្ធូរបន្ថយនូវវិធានការពារ នោះវានឹងក្លាយជាគ្រោះថ្នាក់មួយជាក់ជាមិនខាន។ តំណាងអង្គការសុខភាពពិភពលោករូបនេះ បានថ្លែងបន្ដថា ... Read More »

ម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹងក្បែរផ្សារសូរិយ៉ាម៉ល​ ​បណ្ដាលឲ្យស្លាប់ម្នាក់​ របួសធ្ងន់ម្នាក់​

ភ្នំពេញ​ ៖​ បុរសម្នាក់បានជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្នក៏ត្រូវម៉ូតូមួយគ្រឿងទៀតធ្វេីដំណេីរយ៉ាងលឿនមកបុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យស្លាប់​ម្នាក់​ របួសធ្ងន់ម្នាក់​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​និងសមត្ថកិច្ច​ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១០ ខែមិថុនា​ ឆ្នាំ ២០២១ ស្ថិតនៅក្បែរផ្សារសូរិយ៉ាម៉ល តាមបណ្ដោយផ្លូវ១៥៤ កែងនឹងផ្លូវ៥៣​ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ... Read More »

បុរសម្នាក់ជិះចុះពីលេីស្ពានស្ទឹងមានជ័យលឿនពេកជ្រុលទៅបុកខឿនផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់

      ភ្នំពេញ​ ៖​ បុរសម្នាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជនដឹកយកទៅព្យាបាលភ្លាមៗ​ បន្ទាប់ពីជិះម៉ូតូដឹកអីវ៉ាន់យ៉ាងលឿនចុះពីស្ពានអាកាសស្ទឹងមានជ័យ​ជ្រុលទៅបុកខឿនផ្លូវពេញទំហឹង​ កាលពីវេលាម៉ោង៩​ និង៥០នាទីយប់​ ថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ​២០២១​ នៅត្រង់ចំណុចស្ពានអាកាសស្ទឹងមានជ័យ​ ក្នុងសង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ... Read More »

សង្ស័យស្រវឹងស្រាបើកម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកនិងម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើកម៉ូតូក្នុងល្បឿនលឿនដល់ត្រង់ផ្លូវបំបែកខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកនិងម៉ូតូមួយគ្រឿងទៀតពេញទំហឹងបណ្ដាលឲ្យដួលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមនៅមន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញនារីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកLateពណ៌សពាក់ស្លាកលេខភ្នំពេញ1HV 2245ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតលុះមកដល់ត្រង់ចំណុចកើតហេតុត្រង់ផ្លូវបែកជាបួន ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកសង់សេ125ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង 1E 1006ធ្វើដំណើរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ... Read More »

ក្រសួងសុខាភិបាល ប្រកាសច្រានចោលការចុះផ្សាយព័ត៌មានមិនពិត ដែលថាវីរុសកូវីដ-១៩ ជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាមបណ្តាលឲ្យស្លាប់មនុស្ស

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ក្រសួង សូមប្រកាសច្រានចោល ទាំងស្រុង នូវអត្ថបទព័ត៌មានដែលបានចែកចាយតាមបណ្ដាញទំនាក់ទំនងសង្គមនាថ្ងៃទី០៩ និង ទី១០ ខែមិថុនា ឆ្នាំ២០២១ ដែលបានចុះផ្សាយ អត្ថបទលើកឡើងពី ប្រទេសសឹង្ហបុរី បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ... Read More »

តំណាងរាស្ត្រប្រទេសបូឡាវី «ជជែកគ្នាដោយប្រើកណ្តាប់ដៃ»ក្នុងរដ្ឋសភា

តំណាងរាស្ត្របូឡាវី បានវាយតប់គ្នានៅក្នុងកិច្ចប្រជុំសភា ដោយសារតែការលើកឡើងពីគោលនយោបាយមិនចុះសម្រុងគ្នា ពិសេសគឺការឃុំខ្លួនលោកស្រី Jeanine Anez ដែលជាអតីតប្រធានាធិបតីប្រទេសនេះ ។ ភាពចលាចលកើតឡើងនៅក្នុងកិច្ចប្រជុំសភាBolivia កាលពីថ្ងៃទី ៨ខែមិថុនា(ពេលវេលាក្នុងតំបន់) កិច្ចប្រជុំកានតែកើនកម្តៅ ហើយ តំណាងរាស្ត្រ Antonio ... Read More »

G7 អំពាវនាវដល់អង្គការសុខភាពពិភពលោកស្រាវជ្រាវប្រភពកូវីដ-១៩

ក្នុងពេលដែលមានការលើកឡើងជាច្រើនជុំវិញប្រភពកូវីដ-១៩ បែកធ្លាយចេញពីមន្ទីរពិសោធន៍របស់ចិន មេដឹកនាំប្រទេសអភិវឌ្ឍន៍ទាំង៧ (G7) បានជំរុញឲ្យអង្គការWHO បើកការស្រាវជ្រាវបញ្ជាក់ឲ្យបានច្បាស់ពីប្រភពកូវីដ-១៩ ។ សារព័ត៌មាន Bloomberg បានផ្សាយថា តាមខ្លឹមសារនៃសេចក្តីព្រាងច្បាប់សម្រាប់កិច្ចប្រជុំG7 មេដឹកនាំ G7 នឹងស្នើដល់អង្គការសុខភាពពិភពលោកបើកការស្រាវជ្រាវបញ្ជាក់ឲ្យបានច្បាស់ពីប្រភពកូវីដ-១៩។ នៅក្នុងខ្លឹមសារព្រាងច្បាប់សម្រាប់ចេញសេចក្តីប្រកាសរួមរបស់ ... Read More »

បុរសដែលទះកំផ្លៀងប្រធានាធិបតីម៉ាក្រុង ឡើងតុលាការ

បុរសដែលទះកំផ្លៀងប្រធានាធិបតី បារាំងលោកម៉ាក្រុង បានឡើងតុលាការនៅថ្ងៃទី១០ខែមិថុនានេះ ។ រដ្ឋអាជ្ញា Alex Perrin បានឱ្យដឹងថា បុរសឈ្មោះ Damien Tarel បានសារភាពទទួលស្គាល់ពីកំហុសរបស់ខ្លួនដែលបានទះកំផ្លៀងប្រធានាធិបតីម៉ាក្រុងពេលលោកបំពេញទស្សនកិច្ចនៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ Drome ស្ថិតនៅភាគខាងត្បូងនៃប្រទេសបារាំងកាលពីថ្ងៃទី៨ ខែមិថុនា។ ... Read More »

សង្ស័យស្រវឹងស្រាជិះម៉ូតូជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

       ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលកំពុងបើកឆ្លងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែកម្ចាស់ម៉ូតូរងរបួសស្រាល។    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៦និង៥០នាទីល្ងាច ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចភ្លើងស្តុបវត្តនាគវ័ន ក្នុងសង្កាត់ផ្សារដេប៉ូទី៣  ខណ្ឌទួលគោក ... Read More »

អាជ្ញាធររាជធានីភ្នំពេញ បានសន្យានិងរៀបចំ គ្រប់គ្រងការ រីករាលដាលជំងឺកូវីដ-១៩ នៅតាមរោងចក្រ ដើម្បីធានាសុខុមាលភាព សុវត្ថិភាព និងជីវភាព បុគ្គលិក និងកម្មករ-និយោជិត

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានសន្យា និង រៀបចំផែនការ ស្តីពី វិធានការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ តាមបណ្តារោងចក្រ-សហគ្រាស នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីធានាឱ្យបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់បុគ្គលិក និងកម្មករ -និយោជិត ព្រមទាំងនិរន្តរភាពផលិតកម្មរបស់រោងចក្រ-សហគ្រាស ... Read More »

ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងមានការបារម្ភខណៈក្នុងខេត្ត​នេះស្ថានភាពជំងឺកូវីដ-១៩នៅតែបន្តរកឃើញមិនស្រាកស្រាន្តក្នុងសហគមន៍

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១នេះ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឱ្យដឹងថាលោកមានការព្រួយបារម្ភជាខ្លាំងដោយក្នុងខេត្ត​ស្វាយរៀងស្ថានភាពជំងឺកូវីដ-១៩ នៅតែមានការចម្លងចូលក្នុងសហគមន៍បន្ទាប់ពី កម្មករ កម្មការិនីរោងចក្រធ្វើតេស្តមានវិជ្ជមាន​មេរោគ​កូវីដ-១៩  ។   លោកបានបន្ថែមថា ជំងឺកូវីដ-១៩ នៅសហគមន៍ និងរោងចក្រសហគ្រាស មិនទាន់បានថមថយនៅឡើយទេដោយសារមានកត្តា៤យ៉ាងគឺ៖ ... Read More »

សម្តេចតេជោ ហ៊ុន សែន ប្រកាសដំណើរការអាជីវកម្ម «រ៉ែមាស» នៅខេត្តមណ្ឌលគិរី នៃ «ទឹកដីសុវណ្ណភូមិ» របស់យើង ផលិតផល មាស នឹងផ្តល់ចំណូលជាមធ្យម ១៨៥លានដុល្លារ ក្នុង១ឆ្នាំ

ភ្នំពេញ៖ សារលិខិតជូនជនរួមជាតិ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា – សូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ – បងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់ និងជាទីនឹករលឹក! កម្ពុជាដែលដូនតាយើងបានប្រសិទ្ធនាមថា ទឹកដីសុវណ្ណភូមិ  គឺជាទឹកដីដ៏វិសិដ្ឋព្រោះជា ... Read More »

សមត្ថកិច្ច​ខេត្ត​កំពង់ចាម​ឃាត់​មនុស្ស​៧នាក់ដែលប្រមូលផ្តុំគ្នាលួចលេងល្បែងនិងករណីរារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ខេត្តកំពង់ចាម ៖​ សមត្ថកិច្ច​ចម្រុះខេត្ត​កំពង់ចាម​បានចុះបង្ក្រាបក្រុមមនុស្សដែលប្រមូលផ្តុំគ្នាលួចលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀភ្នាល់ដាក់ប្រាក់) នៅចំណុច​ចម្ការ​ស្វាយ ស្ថិតក្នុងភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម​ នៅ​វេលា​ម៉ោង១៤និង៣០​នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ។     ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ថាបើទោះជាបែបណាបងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវភ្លេចនូវការរស់នៅតាមបែបគន្លងថ្មីដែរ

ភ្នំពេញ ៖ មានប្រសាសន៍អញ្ជើញត្រួតពិនិត្យមើលសកម្មភាព នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅក្នុងខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស បានលើកឡើងថា ... Read More »

ថ្ងៃ​នេះ​! ទីតាំង​ចំនួន​ ៥​សម្រាប់​ដំណើរ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋនៅ​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​ ចាប់ផ្តើម​ដំណើរ​យ៉ាង​រលូន

ភ្នំពេញ​៖​ ទីតាំង​ចំនួន​ ៥​ សម្រាប់​ដំណើរ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​ចាប់ពី​អាយុ១៨ឆ្នាំ​ឡើងទៅ នៅក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​ ចាប់ផ្តើម​ដំណើរ​យ៉ាង​រលូន​​ ចាប់ពី​ថ្ងៃទី​១០​ ខែមិថុនា​ ​ឆ្នាំ​២០២១នេះតទៅ​។​ ចំពោះ​ការចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ នេះ ​គឺ​សម្រាប់តែ​ប្រជាពលរដ្ឋក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញប៉ុណ្ណោះ។​ ជាមួយគ្នានេះ​ រដ្ឋបាល​ខណ្ឌដូនពេញ​ ... Read More »

បុរសអ្នករត់តាក់ស៊ីម្នាក់បានស្លាប់នៅនឹងផ្ទះរបស់ខ្លួន ហើយត្រូវបានគ្រូពេទ្យពិនិត្យសំណាកទៅលើសាកសពតាមឧបករណ៍តេស្តរហ័សជាបឋម រកឃើញវិជ្ជមានកូវីដ-១៩

ខេត្តកំពង់ឆ្នាំង៖ បុរសជាអ្នករត់តាក់ស៊ីម្នាក់បានស្លាប់កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅនឹងផ្ទះ ស្ថិតក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បន្ទាប់មកត្រូវបានក្រុមគ្រូពេទ្យបានពិនិត្យសំណាកតាមឧបករណ៍រហ័សជាបឋម ទៅលើសពរកឃើញវិជ្ជមានកូវីដ-១៩។ សពជនរងគ្រោះឈ្មោះ ហួត សម្បត្តិ អាយុ៥៧ឆ្នាំមានមុខរបររត់តាក់ស៊ី ... Read More »

ទឹកចិត្តល្អមែន នាយ ពាក់មី ចាយ១០ម៉ឺនដុល្លារសង់ផ្ទះជូនឪពុកម្តាយក្មេក

អាចចាត់ទុកថាជាទឹកចិត្តល្អប្រពៃក្រោយពីតារាកំប្លែង នាយ ពែកមី និងភរិយាចេញមុខទាំងស្រុងសាងសង់ផ្ទះថ្មីមួយខ្នងជូនអ្នកមានគុណ។ ការប្រកាសនេះគឺក្រោយពីតារាកំប្លែងរូបនេះបានបញ្ចប់ការសាងសង់ផ្ទះបុរាណខ្មែរប្រណីតជូនដល់ឪពុកម្តាយបង្កើតនាងស្រុកកំណើតនៅខេត្តស្វារៀងនោះ។ ផ្ទះថ្មីដែលលោក និងភរិយាសម្រេចសង់ផ្ទះជូនឪពុកម្តាយក្មេកគឺជាផ្ទះខ្មែរ ដែលមិនក្រោម១០ម៉ឺនដុល្លារអាមេរិកឡើយ។    ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីលោកបានទម្លាយអំពីរូបថតប៉ុន្មានសន្លឹកក្នុងការរៀបចំពិធីក្រុងពាលីតាមទំនៀមទំលាប់ប្រពៃណីបុកគ្រឹះសាងសង់ផ្ទះខាងលើកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។ តារាកំប្លែងរូបនេះបញ្ជាក់ថា ផ្ទះឪពុកម្តាយក្មេករបស់នាយពាក់មី គឺស្ថិតនៅតំបន់អ្នកលឿងត្រើយខាងកើត ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ៖ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅ ៣ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដំណើរការទៅដោយរលូន

ភ្នំពេញ៖ ដំណើរនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ចាប់ពីអាយុ១៨ឆ្នាំឡើងទៅនៅក្នុងមូលដ្ឋាន ខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វា និងខណ្ឌព្រែកព្នៅ ទៅតាមការណែនាំរបស់រដ្ឋបាល រាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរយ៉ាងរលូន នៅលើទីតាំងចំនួន១៤ដែលបានកំណត់ ជាមួយនិងការរក្សា គម្លាតសុវត្ថិភាពទៅតាមវិធានរបស់ក្រសួងសុខាភិបាលផងដែរ នៅព្រឹកថ្ងៃទី១០ មិថុនានេះ។ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញបានចាត់មន្ត្រីចុះទៅអប់រំបន្ថែមដល់បងប្អូនកម្មករ កម្មការិនីនៅរោងចក្រហ្វ័រត្រេសដែលគេច មិនចូលរួមជាមួយគ្រូពេទ្យយកសំណាក

      ភ្នំពេញ៖  ក្រោយពីកម្មករ-កម្មការិនីនៅរោងចក្រហ្វ័រត្រេសរត់ចេញពីកន្លែងយកសំណាកកាលពីយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ដែលមានកម្មករ-កម្មការិនីប្រហែលជាង ១០០០នាក់ នៅភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ ខណៈដែលក្រុមគ្រូពេទ្យបានចុះយកសំណាកនៅទីតាំងរោងចក្រនោះផ្ទាល់រួចមក នៅព្រឹកថ្ងៃទី១០ ខែមិថុនា  ឆ្នាំ២០២១នេះ  រដ្ឋបាលរាជធានីភ្នំពេញក៏បានចាត់មន្រ្ដីរាជធានី ... Read More »

ពិធីប្រគល់-ទទួលមូលនិធិពីសប្បុរសជន អបអរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១

ខេត្តស្វាយរៀង៖ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានរៀបចំធ្វើពិធីប្រគល់-ទទួលមូលនិធិពីសប្បុរសជន អបអរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១ ក្រោមប្រធានបទ (ទាំងអស់គ្នា ... Read More »

ហាងលក់គ្រឿងអេឡិចត្រូនិច NOJIMA ដែលមានទីតាំងស្ថិតនៅជាន់ទី១ នៃ ផ្សារទំនើប AEON ១ មានអ្នកជំងឺកូវីដ-១៩​​ រួមជាមួយគ្រួសារ បានចូលទៅទិញសម្ភារ នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ ហាងលក់គ្រឿងអេឡិចត្រូនិច NOJIMA ដែលមានទីតាំងស្ថិតនៅជាន់ទី១ នៃ ផ្សារទំនើប AEON ១ មានអ្នកជំងឺកូវីដ-១៩​​ រួមជាមួយគ្រួសារ បានចូលទៅទិញសម្ភារនៅទីតាំងខាងលើនេះ ។ បើយោងតាមអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី១០ ខែមិថុនា ... Read More »

ដោះស្រាយគ្នារឿងលុយចំនួនជាង១លានរៀល បង្កជាអំពើហិង្សា យកដាវកាប់បុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងហេតុការណ៍ហិង្សាមួយ នៅពីវេលាម៉ោង១២ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយមហាវិថីម៉ៅសេទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ក្នុងរឿងរ៉ាវនេះ ផ្តើមមកពីបុរសម្នាក់បានមកទិញផ្លែឈើ ... Read More »

ហាងលក់សម្ភារ Daiso Japan ដែលមានទីតាំងស្ថិតនៅជាន់ទី១ នៃ ផ្សារទំនើប AEON ១ មានអ្នកជំងឺកូវីដ១៩​​ រួមជាមួយគ្រួសារ បានចូលទៅទិញសម្ភារ នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ហាងលក់សម្ភារ Daiso Japan ដែលមានទីតាំងស្ថិតនៅជាន់ទី១ នៃ ផ្សារទំនើប AEON ១ មានអ្នកជំងឺកូវីដ-១៩​​ ... Read More »

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ហាញករណីបង្ក្រាបការជួញដូរគ្រឿងញៀន ៣ករណី ឃាត់ខ្លួន៤នាក់ និងរឹបអូសគ្រឿងញៀនជិត៤ គីឡូក្រាម

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០មិថុនានេះកម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ហាញករណីបង្ក្រាបការជួញដូរគ្រឿងញៀន ៣ករណី ឃាត់ខ្លួន៤នាក់ និងរឹបអូសគ្រឿងញៀនជិត៤ គីឡូក្រាមនៅរាជធានីភ្នំពេញ។ ករណីទី១៖ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២០:៣០នាទី កម្លាំងជំនាញ(ក៦) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ... Read More »

រដ្ឋបាលខេត្តសៀមរាប កំណត់តំបន់ក្រហម ក្នុងភូមិចំនួនបួន នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប ចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការកំណត់តំបន់ក្រហម ក្នុងភូមិចំនួនបួន នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប និងអំពាវនាវដល់អ្នកពាក់ព័ន្ធអនុវត្តការធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាព និងយកសំណាកធ្វើតេស្តស្រាវជ្រាវមេរោគកូវីដ-១៩។រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ គណៈបញ្ជាការ ... Read More »

ថ្ងៃ​នេះ! អាជ្ញាធរ​ថៃ​​ អ្នកជំងឺកូវីដ​-១៩​ ស្លាប់៤៣នាក់ ខណៈ​អ្នកឆ្លងថ្មីចំនួន​ជាង​ ២ពាន់​នាក់

អន្តរជាតិ​៖ បើតាមសារព័ត៌មានថៃ The Nation​ បានដកស្រង់ចេញផ្សាយពី​មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ស្ដីពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ... Read More »

លោក នេត្រ ភក្ត្រា ៖ សត្វត្មាត រស់នៅលើទីតាំងចំនួន ៤ ក្នុងខេត្តខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី

ភ្នំពេញ៖ សត្វត្មាត រស់នៅលើទីតាំងចំនួន ៤ ក្នុងខេត្តខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ។ នេះជាថ្លែងអោយដឹងពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជានាំពាក្យក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១០ ... Read More »