ព័ត៌មានទាន់ហេតុការណ៍៖
'

ខ្សែបម្រើ Rafinha របស់ក្រុម Paris Saint-Germain ធ្វើតេស្តវិជ្ជមានជំងឺCOVID-19

ក្លិប Paris Saint-Germain បានប្រកាសថា កីឡាកររបស់ពួកគេម្នាក់បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 នៅពេលពួកគេវិលត្រឡប់ទៅហ្វឹកហាត់វិញបន្ទាប់ពីឈប់សម្រាកបុណ្យចូលឆ្នាំសកល។ នេះបើយោងតាមសារព័ត៌មាន Marca ផ្សាយកាលពីថ្ងៃទី៣ មករា។ ក្លិបម្ចាស់ជើងឯកបារាំង Paris Saint-Germain មិនបានបង្ហាញឈ្មោះកីឡាកររូបនេះទេ ... Read More »

Cristiano Ronaldo បំបែកកំណត់ត្រារបស់លោក Pele ក្នុងការស៊ុតបាល់បញ្ចូលទី

ការស៊ុតបាល់បញ្ចូលទី២គ្រាប់របស់កីឡាករ Cristiano Ronaldo ក្នុងជ័យជម្នះ ៤-១ របស់ក្រុម Juventus លើក្រុម Udinese កាលពីថ្ងៃអាទិត្យបាន ធ្វើឲ្យ រូបគេវ៉ាដាច់កំណត់ត្រាមួយក្នុងចំណោមកំណត់ត្រាស៊ុតបាល់បញ្ចូលទីជាច្រើនរបស់អតីតស្តេចបាល់ទាត់ប្រេស៊ីលលោក Pele ។ នេះបើយោងតាមការចេញផ្សាយរបស់ ... Read More »

Leicester និង Man City ធ្វើបានល្អក្រៅទឹកដី ខណៈកៅអីលោក Frank Lampard កាន់តែក្តៅ

តាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៤ មករានេះបានឲ្យដឹងថា ការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី១៦ កាលពីរាត្រីថ្ងៃទី៣ឈានចូលថ្ងៃទី៤ មករានេះ ក្រុមភ្ញៀវខ្លាំងៗចំនួន២ទទួលបានលទ្ធផល្អ ដោយបន្តយកឈ្នះក្រុមម្ចាស់ផ្ទះទទួលបាន៣ពិន្ទុរៀងៗខ្លួន។ ក្រុមភ្ញៀវ Leicester ... Read More »

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបដើមសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់ដើមសប្តាហ៍នេះដូចខាងក្រោម៖ ១-ក្លិបកាំភ្លើងធំ Arsenal បានផ្តល់ជូនកីឡាករឆ្នើមជនជាតិអាឡឺម៉ង់ Mesut Ozil អាយុ៣២ឆ្នាំឲ្យទៅក្លិប Juventus ... Read More »

សម្ដេចតេជោ ហ៊ុន សែន ៖ ថ្ងៃនេះកម្ពុជាផ្ដល់ម៉ាស់ជាង២លាន និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសនេប៉ាល់

 ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១  សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា,អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ រួមមានម៉ាស់ចំនួនជាង២លាន និងបរិក្ខារពេទ្យចំនួន១២មុខទៀត ត្រូវបានដឹកជញ្ជូនតាមយន្តហោះពិសេសចេញពីកម្ពុជា ... Read More »

ពិធីសំណេះសំណាលនិងចែកអំណោយ មនុស្សធម៌ដល់អ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ និងកុមារកំព្រាដោយសារមេរោគអេដស៍នៅក្នុងកម្រិត ក្រ១ នៅស្រុកស្វាយទាបនិងក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ លោកម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តស្វាយរៀងបានអញ្ជើញចូលរួមប្រារព្ធធ្វើពិធីសំណេះសំណាល និងចែកអំណោយ មនុស្សធម៌ដល់អ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ និងកុមារកំព្រាដោយសារមេរោគអេដស៍ នៅក្នុងកម្រិត ក្រ១ មកពី៦ឃុំក្នុងស្រុកស្វាយទាបចំនួន ២២ គ្រួសារ និង៦សង្កាត់ក្នុងក្រុងស្វាយរៀង និងបុគ្គលិកបណ្តាញចំនួន ... Read More »

លោកស្រី Nacy Pelosi បន្តកាន់តំណែងជាប្រធានរដ្ឋសភា

លោកស្រី Nancy Pelosi ប្រធានរដ្ឋសភាអាមេរិក បន្តទទួលបានការបោះឆ្នោតជ្រើសរើសជាប្រធានរដ្ឋសភា ដោយទទួលបានសំឡេងគាំទ្រដល់ទៅ២១៦ លើសបេក្ខភាពមកពីគណបក្សសាធារណរដ្ឋលោក Kevin McCarthy តែ៧សំឡេងប៉ុណ្ណោះ។ បេក្ខភាពមកពីគណបក្សសាធារណរដ្ឋទទួលបានការគាំទ្រ ២០៩ សំឡេង។ បណ្តាតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃទី៣ខែមករាឆ្នាំ២០២១ ... Read More »

បទ”មីខ្មៅ” របស់ រ៉ាប៊ីលេចចេញការប្រតិកម្ម ពីក្រុមជនជាតិស្បែកខ្មៅមួយចំនួន(មានវីដេអូ)

​ភ្នំពេញ៖ បទចម្រៀងថ្មីរបស់តារាចម្រៀង រ៉ាប៊ី គឺបទ”មីខ្មៅ” នោះ ស្រាប់តែធ្វើឲ្យលេចចេញការរិះគន់ និងប្រតិកម្មមួយចំនួនពីប្រជាជនដែលមានសម្បុរស្បែកពណ៌ខ្មៅមួយចំនួនដែលពួកគេថាជាបទចម្រៀងដែលកំប្លែងប៉ុន្តែបានឆ្លុះបញ្ចាំងពី ការរើសអើងពណ៌សម្បុរសមនុស្សដូចគ្នានោះ។ ការប្រតិកម្មនេះក៏ក្រោយពីបទចម្រៀងបទ”មីខ្មៅ” របស់ផលិតកម្មថោនទើបនឹងបញ្ចេញ បទចម្រៀង Audio ជាផ្លូវការកាលពី២សប្តាហ៍មុនដោយមានអ្នកចូលទស្សនាជិត១លានដងរួចមកហើយ។ មានវីដេអូខ្លះបានបញ្ចេញដោយតារាចម្រៀងរ៉ាប៊ីដែលមានលាបមុខនិងស្បែកពណ៌ខ្មៅដែលការសម្តែងលាយបែបកំប្លុកកំប្លែងរបស់តារាចម្រៀង រូបនេះផ្ទាល់ផងដែរ។ ... Read More »

លោក វ៉ាត់ ចំរើន៖ ទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី២៥ គ្រោងរៀបចំសាជាថ្មី

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសគ្រោងរៀបចំសាជាថ្មី នៃទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង អន្តរជាតិអង្គរលើកទី២៥ ឆ្នាំ២០២០នៅខេត្តសៀមរាបដែលត្រូវបានពន្យារពេលកាលពីថ្មីៗមករៀបចំនៅអំឡុងដើមឆ្នាំ២០២១ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដោយជោគជ័យ ... Read More »

រាជរដ្ឋាភិបាលផ្តល់ ដីបឹងតាមោកទំហំ ២០ ហិកតា ដើម្បីសាងសង់សាខាមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ ៖ រាជរដ្ឋាភិបាល កម្ពុជាសម្រេចផ្តល់ ដីបឹង តាមោក(បឹងកប់ស្រូវ) ទំហំ២០ហិកតា ស្ថិតនៅទល់មុខទីតាំង ដីអគ្គបញ្ជាការដ្ឋាន ក្រសួងការពារជាតិ ដើម្បីរៀបចំទីតាំងសាងសង់សាខា មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ បម្រើសេវា ពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញជួសជុលផ្លូវ៧ខ្សែក្នុងខណ្ឌទួលគោកឡើងវិញដែលរងផលប៉ះពាល់ដោយទឹកជំនន់កន្លងមក

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានចាប់ផ្ដើមដំណើរការជួសជុលផ្លូវលេខ២៨៥ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដោយអ៊ុតកៅស៊ូឡើងវិញក្រោយជំនន់ទឹកភ្លៀង។ កំណាត់ផ្លូវលេខ២៨៥ មានប្រវែង៤៩០ម៉ែត្រ ទទឹង៨ម៉ែត្រកន្លះស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បានឈានដល់ដំណាក់កាលអ៊ុតកៅស៊ូរួចនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ក្រោយពីបានដំណើរការធ្វើគ្រឹះបានរួចរាល់ដែលជាផ្នែកមួយនៃការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងខណ្ឌទួលគោក ដែលត្រូវស្តារឡើងវិញជាបន្ទាន់ក្រោយទទួលរងជំនន់ទឹកភ្លៀង។    អាជ្ញាធរខណ្ឌទួលគោកបានឲ្យដឹងថាអនុវត្តតាមការណែនាំរបស់លោក ... Read More »

លួចម៉ូតូគេនៅក្នុងបន្ទប់ជួលបាន៣ថ្ងៃទើបសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចម៉ូតូ២នាក់ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួលចាប់ខ្លួនក្រោយពីលួចម៉ូតូគេក្នុងបន្ទប់ជួលបាន៣ថ្ងៃរួចមក។ ករណីឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅថ្ងៃទី៣ ខែមករា​ ឆ្នាំ២០២១ ដែលករណីនេះ​បានកើតឡើងកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ... Read More »

ជនសង្ស័យជាប់ពាក់ព័ន្ធការបាញ់សម្លាប់នាយរងការិយាល័ព្រហ្មទណ្ឌកម្រិតស្រាល រ៉េត ស៊ីណែត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ហើយដែលជាអ្នកបើករថយន្ត

ភ្នំពេញ៖ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យម្នាក់បានហើយជាប់ពាក់ព័ន្ធករណីបាញ់សម្លាប់លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតសា្រល ដោយជនសង្ស័យម្នាក់នេះជាអ្នកបើកឡាន ។  សមត្ថកិច្ចថ្លែងថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ... Read More »

ថ្ងៃនេះ ! រាជរដ្ឋាភិបាលកម្ពុជាបានដឹកជញ្ជូនម៉ាសចំនួន ២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ជូនរដ្ឋាភិបាល និងប្រជាជននេប៉ាល់ ហើយ

ភ្នំពេញ៖ លោក អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមករា ... Read More »

ស្រវឹងស្រាធ្លាក់ភ្នែកជូនមិត្តភក្តិទៅផ្ទះវិញ​តែជ្រុលបុកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតរថយន្ដយ៉ាងដំណំ​

ភ្នំពេញ​ ៖​ បុរសម្នាក់រួមនិងមិត្តភក្តិ ៤ទៅ៥នាក់​ បានចេញពីផឹកសុីនៅក្រុងតាខ្មៅហេីយឡេីងមកចាក់អង្រែក្រោមវិញ​ ដោយសារតៃកុងស្រវឹងខ្លាំងពេកក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាត​ រួចព្យាយាមបេីកគេចធ្វេីឲ្យកង់រថយន្តចំហៀងខាងឆ្វេងទាំងមុខនិងក្រោយបែកទាំង២​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោងវេលាម៉ោង៩​ និង៣០នាទីយប់​ ថ្ងៃទី៣​ ខែមករា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវជាតិលេខ២​ ក្នុងភូមិព្រែកតាឡុង​ សង្កាត់ចាក់អង្រែក្រោម​ ... Read More »

រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០១នាក់ ជាពលករមកពីប្រទេសថៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០១នាក់ និងមិនមានករណីជាសះស្បើយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១។  ក្រសួងសុខាភិបាលបានបញ្ជាក់ថា, ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១នាក់ ... Read More »

មេសន្តិសុខក្រុមហ៊ុន​ អិនអ​ សុីឃ្យូរឹធី​ ឈ្លោះជាមួយថៅកែPub idol house ផ្អេីលពេញផ្លូវ៣៦០

​   ភ្នំពេញ​ ៖​ បុរសម្នាក់តាំងខ្លួនជាមេសន្ដិសុខរបស់ក្រុម​ហ៊ុន​ អិនអ​ សុីឃ្យូរឹធី​ បានមកតវ៉ាជាមួយថៅកែ Pub idol house​ ជំនួសកូនចៅរបស់ខ្លួនដែលថៅកែមិនបានបេីកលុយឲ្យ​ ធ្វេីឲ្យមានការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងសមត្ថកិច្ច​មូលដ្ឋាន​ ព្រមទាំងអ្នកសារព័ត៌មាន​ កាលពីវេលាម៉ោង៩​ ... Read More »

ទីតាំងបូជាសព(ឈាបនដ្ឋាន)បាក់ស្រុតពេលកំពុងបូជាសព មនុស្ស ១៧នាក់ស្លាប់នៅឥណ្ឌា

អគារឈាបនដ្ឋាន បានបាក់ស្រុតដំបូង ក្នុងពេលមានមនុស្សជាច្រើនទៅបូជាសពសាច់ញ្ញាតិរបស់ខ្លួនបណ្តាលឲ្យមានអ្នកស្លាប់ ដល់ទៅ១៧ នាក់។ ក្រោយទទួលបានព័ត៌មាន អភិបាលរដ្ឋ Uttar Pradesh លោក Yogi Adityanath បានបញ្ជាឲ្យមន្ត្រីក្នុងស្រុក Ghaziabad បង្កើនសកម្មភាពជួយមនុស្សដែលជាប់គាំងក្រោមគំនរបាក់បែក។ ... Read More »

ពិភពលោកមានករណីឆ្លងកូវីដ-១៩កើនឡើងជាង៨៥លាននាក់ ជប៉ុនមានករណីឆ្លងខ្ពស់បំផុត

គេហទំព័រអន្តរជាតិ worldmeter បានផ្សាយថា មកទល់វេលាម៉ោង១៩ ថ្ងៃទី៣ខែមករាឆ្នាំ២០២១ មានមនុស្សសរុបចំនួន ៨៥,០៤៩,៩៧៧នាក់ឆ្លងជំងឺកូវីដ-១៩ ដែលក្នុងនោះអ្នកជំងឺចំនួន ១,៨៤៥,០៧៦នាក់បានស្លាប់ និង ៦០,១៧៩,០៥៦នាក់ផ្សេងទៀតត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ ។ មកទល់ពេលនេះ មានប្រទេស៣០ហើយបានចាប់ផ្តើមចាក់វ៉ាក់សាំង ក្នុងនោះមានពលរដ្ឋតែជាង១២លាននាក់ប៉ុណ្ណោះទទួលបានការចាក់វ៉ាក់សាំង។ ... Read More »

មកពីប្រទេសថៃមិនបានអនុវត្ដវិធានការចត្តាឡីស័ក ត្រូវបានគ្រូពេទ្យជំនាញនាំយកទៅដាក់មណ្ឌលធ្វើចត្តាឡីស័ក

ខេ​ត្ដឧត្ដរមានជ័យ៖ បុរសម្នាក់មកពីធ្វើការងារនៅប្រទេសថៃ នៅ ថ្ងៃទី០៣ ខែមករា​​​​​​ ឆ្នាំ២០២១ នៅវេលាម៉ោង ១០ ៖៣០នាទី ដោយទទួលបានព័ត៌មានពី លោកចៅសង្កាត់កូនក្រៀលភ្លាមថា មានពលករមកពីក្រៅប្រទេសមិនបានអនុវត្ត វិធានសុខាភិបាល   លោក ... Read More »

សូមមានការប្រុងប្រយ័ត្ន! កុំឱ្យលេខសម្ងាត់ OTP ទៅអ្នកណាម្នាក់តាមរយៈសារ ឬទូរស័ព្ទឱ្យសោះ

ភ្នំពេញ៖ អង្គភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបញ្ជាក់ឲ្យដឹងថា, សង្កេតឃើញថា មានគណនីទំនាក់ទំនងបណ្ដាញសង្គមដូចជា  WhatsApp និង Telegram របស់អ្នកប្រើប្រាស់មួយចំនួនត្រូវបានលួចចូលប្រើប្រាស់នៅពេលដែលម្ចាស់គណនីបានផ្ដល់ឱ្យជនអនាមិកនូវលេខសម្ងាត់ OTP ដែលពួកគេទទួលបានពីក្រុមហ៊ុន។  ដើម្បីឱ្យអ្នកប្រើប្រាស់កាន់តែយល់ដឹងទាក់ទងនឹងការវាយប្រហារនេះ លោកអ្នកត្រូវស្វែងយល់ថា តើអ្វីទៅដែលជាលេខសម្ងាត់ OTP នោះ។ ... Read More »

អុីរ៉ង់ប្រារព្ធខួប​១ឆ្នាំថ្ងៃ​មេទ័ពSoleimani ត្រូវអាមេរិក​ធ្វើឃាតដោយយន្តហោះគ្មានមនុស្សបើក

នៅថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២០ មកទល់ថ្ងៃនេះ ថ្ងៃទី​៣ខែមករាឆ្នាំ ២០២១គឺគម្រប់​១ឆ្នាំថ្ងៃដែលមេទ័ព​Soleimaniរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅអាកាសយានដ្ឋានអន្តរជាតិ​ប្រទេសអុីរ៉ាក់។ រដ្ឋាភិបាលអុីរ៉ង់បានរៀបចំពិធីបុណ្យខួប​១ឆ្នាំនៅទីក្រុងKerman ។ កាលពីថ្ងៃទី​៣ខែមករាឆ្នាំ​២០២០ មេទ័ព​ជនជាតិ ឃឺដ(Quds) ត្រូវបានយន្តហោះគ្មានមនុស្សបើករបស់អាមេរិកវាយប្រហារ​បណ្តាលឱ្យស្លាប់នៅនឹងកន្លែង​។ ជាមួយគ្នានោះក៏មានមេទ័ពរងធ្វើដំណើរទៅជាមួយផងដែរ គឺលោកAbu Mahdi ... Read More »

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្ងៃនេះទទួលបានចៅស្រីម្នាក់ទៀត ជាចៅទី២២ គួរឲ្យស្រឡាញ់បំផុត !

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  បានសំដែងនូវសេចក្តីត្រេកអររកទីបំផុតគ្មាន ខណៈបានចៅស្រីម្នាក់ទៀត ជាចៅទី ២២ ដែលពាក្យចាស់លោកលើកឡើងថា, ស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំង។ ... Read More »

ជនសង្ស័យម្នាក់ត្រូវបានសមត្តកិច្ចនគរបាលស្រុកបាណន់ឃាត់ខ្លួនករណីយកកាំបិតកាប់ព្រះសង្ឃបណ្តាលឲ្យរបួសធ្ងន់

ខេត្តបាត់ដំបង៖ បើតាមលោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនី អធិការនគរបាលស្រុកបាណន់បានប្រាប់ឲ្យដឹងថា ក្រោយហេតុការកើតឡើងនូវករណីកាប់ព្រះសង្ឃមួយអង្គបណ្តាលឲ្យរងរបួសធ្ងន់រួចមកនៅថ្ងៃទី ៣ ខែមករា ឆ្នាំ២០២១នេះលោកបានប្រើប្រាស់កម្លាំងចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនជនបង្កម្នាក់ខណ:ព្យាយាមគេចខ្លួនក្រោយធ្វើសកម្មភាពល្មើសកាលរសៀលថ្ងៃទី ២ ខែមករា ឆ្នាំ២០២១នៅត្រង់ចំណុចវត្តឈើទាល ឋិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ... Read More »

លោកឧត្តមសេនីយ៍ទោ សេង ធារិន បន្តចុះត្រួតពិនិត្យកម្លាំងនៅទិសទី៣ ប៉ៃលិន

ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោសេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥ បានបន្តចុះត្រួតពិនិត្យកម្លាំងដែលឈរជើងនៅក្នុង ទិសទី៣ ខេត្តប៉ៃលិន។ ក្នុងដំណើរបេសកកម្មនេះក៏មានវត្តមាន នាយឧត្តមសេនីយ៍ ហួត សុគន្ធ អគ្គស្នងការរងទទួលបន្ទុកព្រំដែន ... Read More »

បងថ្លៃស្រវឹងចាក់ប្អូនថ្លៃ៤ដែកឆាបរបួសធ្ងន់

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីត្រូវបងថ្លៃដែលស្រវឹងស្រាបានយកដែកឆាបមកចាក់ពីក្រោយខណៈជនរងគ្រោះកំពុងអង្គុយលេងនៅមុខផ្ទះ។  ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣រសៀល​ ថ្ងៃទី៣​ ខែមករា​ ឆ្នាំ២០២១​ នៅផ្ទះជនរងគ្រោះភូមិអង្គកែវ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  ។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុបុរសជាជនដៃដល់ដែលត្រូវជាបងថ្លៃជនរងគ្រោះបានផឹកស៊ីស្រវឹង ហើយពេលមកដល់ផ្ទះក៏រករឿងប្អូនថ្លៃ​ ពេលនោះប្អូនថ្លៃមិនតបតទេដោយសារតែឃេីញបងស្រវឹងទៅហេីយ។  ប្រភពដដែលបានបន្តថា​ ... Read More »

ស្លាប់ជិត​៨០នាក់ដោយការវាយប្រហារនៅក្នុងភូមិពីរផ្សេងគ្នាក្នុងប្រទេសនីហ្សេ(Niger)

មន្ត្រីសន្តិសុខប្រទេសនីហ្សេបានឲ្យដឹងថា មានមនុស្សដល់ទៅ​៤៩ នាក់ស្លាប់ និង​១៧នាក់រងរបួស​​ដោយការវាយប្រហារពីក្រុមអ៊ិស្លាម ស្ថិតនៅក្នុងភូមិ​Tchombangou ។ ជាមួយគ្នានោះ​ក៏មានការវាយប្រហារផ្សេងទៀតនៅក្នុងភូមិ Zaroumdareye បណ្តាលឲ្យមានអ្នកស្លាប់៣០នាក់ផងដែរ​។ តាមសារព័ត៌មានTTXVN បានផ្សាយថា មន្ត្រីសន្តិសុខប្រទេសនីហ្សេបានឲ្យដឹងថា មានមនុស្ស​ជិត ៨០នាក់ស្លាប់​​ក្នុងការវាយប្រហារពីក្រុមភេរវកម្ម អ៊ិស្លាម ... Read More »

ការ​នាំចូល​ដូង​ប្រេ​ងពីប្រទេស​ម៉ាឡេស៊ី​ ត្រូវបានសហរដ្ឋអាមេរិក​ដាក់​បម្រាម​ហាមឃាត់

អន្តរជាតិ៖​ ខណៈក្រុមហ៊ុន​ប្រេងដូង Sime Darby របស់​ប្រ​ទេសម៉ាឡេស៊ី​ បានប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​លេីកម្មករ​ ដើម្បី​ផលិត​ប្រេងដូង​ ធ្វេីឲ្យសហរដ្ឋអាមេរិក​ដាក់​បម្រាម​លើ​ការ​នាំចូល​ដូង​ប្រេ​ង​របស់ប្រ​ទស​នេះ។​ ​ជាក់ស្តែងសហរដ្ឋអាមេរិក​ ​ដោយ​លើកឡើង​ពី​ការចោទប្រកាន់​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ ក៏បាន​ប្រកាសថា ខ្លួន​បាន​ហាមឃាត់​ការនាំ​ចូល​ប្រេងដូង​ពី​ក្រុមហ៊ុន​ម៉ាឡេស៊ី ឈ្មោះ Sime Darby ... Read More »

ពលរដ្ឋជាង​១២លាននាក់បានចាក់វ៉ាក់សាំងកូវីដ​-១៩ នៅជុំវិញពិភពលោក

មកទល់ពេលនេះមានពលរដ្ឋជាង​១២លាននាក់នៅ៣០ប្រទេសជុំវិញពិភពលោក​បានចាក់វ៉ាក់សាំងកូវីដ -១៩​​ ។ នេះជាចំនួនតិចតួចបំផុត បើប្រៀបធៀបនឹងអ្នកឆ្លងកូវីដ​-១៩ ជិត ៨៥លាននាក់។ តាមសារព័ត៌មាន Bloomberg បានផ្សាយថា​ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ​-១៩ ឱ្យមានប្រសិទ្ធភាពបំផុតនោះ ពិភពលោកត្រូវតែផលិតវ៉ាក់សាំងឱ្យបានរាប់ពាន់លានដូសបន្ថែមទៀតទើបគ្រប់គ្រាន់។ ​ដើម្បីផលិតបានចំនួនច្រើនគឺត្រូវចំណាយពេលយ៉ាងយូរទៀត។ ចំណែកការឆ្លងរាលដាលកូវីដ​-១៩ ... Read More »

ចំនួន​អ្នកស្លាប់​ ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅ​ឆ្នាំ​២០២០ បាន​កើនឡើង

អន្តរជាតិ៖​ បើតាម​របាយការណ៍​រប​ស់​ក្រុមហ៊ុន​ហុល្លង់ ដែល​បូកសរុប​ទិន្នន័យ​គ្រោះថ្នាក់​ផ្លូវអាកាស​ប្រចាំឆ្នាំ​២០២០ បានបញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅ​ឆ្នាំ​២០២០ បាន​កើនឡើង ទោះជា​ចំនួន​យន្តហោះ​ធ្លាក់​បាន​ថយចុះ​ជាង​ពាក់កណ្ដាល​បើធៀប​នឹង​ឆ្នាំ​២០១៩ក្ដី​។ ​ក្នុង​របាយការណ៍​រប​ស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​របស់​ហុល្លង់ To70 ឆ្នាំ​២០២០ មាន​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ពាណិជ្ជកម្ម​ធុន​ធំ​ចំនួន​៤០​ករណី ដែល​ក្នុងនោះ​មាន​៥​ករណី​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​។ មនុស្ស​២៩៩​នាក់ បាន​ស្លាប់ ខណៈ​នៅ​ឆ្នាំ​២០១៩ ... Read More »