ព័ត៌មានទាន់ហេតុការណ៍៖
'

ពលរដ្ឋប្រទះឃើញរថយន្តតូយ៉ូតា១គ្រឿង នៅក្នុងស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង ៖ រថយន្តតូយ៉ូតា ស៊ើប១គ្រឿង ត្រូវបានគេយកទៅទុកចោលនៅក្បែរដីឡូត៍មួយកន្លែងដែលគ្មានមនុស្សនៅ  ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិក្តុលអភិវឌ្ឍន៍ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។   សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា​ អះអាងថា៖​ ក្នុងឆ្នាំ២០២០ ស៊ីម៉ាក់ រុករកឃើញ និងកម្ទេចចោលគ្រាប់មីនជិត៤ម៉ឺនគ្រាប់ រំដោះផ្ទៃដីចម្ការមីនជិត១ម៉ឺនហិកតា

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២០ ដែលទើបតែបញ្ចប់ទៅនេះ អង្គភាពស៊ីម៉ាក់បានធ្វើការរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួនជាង ៩,២០០ហិកតា ដោយរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ សរុបចំនួន៣៩.២៤៩គ្រាប់។​នេះបេីតាមការអះអាងពីលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា។  លោក ... Read More »

ភ្ញៀវទេសចរមកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តស្វាយរៀង នាឱកាសបុណ្យឆ្លងឆ្នាំសកល២០២០ចូលឆ្នាំ ២០២១ រយៈពេល២ថ្ងៃជាង២ពាន់នាក់

ខេត្តស្វាយរៀង៖ យោងតាមលោកវ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀងបានឱ្យដឹងនៅរសៀលថ្ងៃទី២ខែមករាឆ្នាំ២០២១នេះថា ក្នុងខេត្តស្វាយរៀងមានភ្ញៀវទេសចរដែលបានមកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តស្វាយរៀង នាឱកាសបុណ្យឆ្លងឆ្នាំសកល២០២០ ចូលឆ្នាំ២០២១ រយៈពេល២ថ្ងៃចាប់ពីថ្ងៃ៣១និងថ្ងៃទី១ខែមករានេះមានចំនួន២១០០នាក់ប៉ុន្តែមិនមានភ្ញៀវអន្តរជាតិនោះទេ។ លោកបន្តថា នៅថ្ងៃទី៣១ ខែធ្នូ  ឆ្នាំ២០២០ ស្ថិតិភ្ញៀវទេសចរដែលបានមកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តស្វាយរៀង នាឱកាសបុណ្យឆ្លងឆ្នាំសកល២០២០ចូលឆ្នាំថ្នី២០២១ មានចំនួនសរុប ៣៥០នាក់ ... Read More »

ពិភពលោកមានអ្នកឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅជាង​៨៤លាននាក់

តាមតួលេខរបស់គេហទំព័រ Worldometers បានផ្សាយថា គិតមកដល់ព្រឹកថ្ងៃទី​២ខែមករាឆ្នាំ២០២១នេះ ពិភពលោកមានអ្នកឆ្លងកូវីដ​-១៩ ដល់ទៅ 84.361.826នាក់ និងស្លាប់ 1.834.484នាក់។ ជាមួយគ្នានេះក៏មានអ្នកព្យាបាលជាសះស្បើយកើនឡើងដល់59.624.587នាក់ផងដែរ។ អាមេរិកនៅតែជាប្រទេសនាំមុខគេដដែលពីចំនួនអ្នកឆ្លងកូវីដ​-១៩ ​ដោយមកទល់ពេលនេះមានអ្នកឆ្លងសរុប​ 20.617.346នាក់ និងស្លាប់ 356.445នាក់​។ ... Read More »

សម្តេចពញាចក្រី ហេង សំរិន ផ្តល់អំណោយអគារសិក្សា១ខ្នង ពីរជាន់ដល់វិទ្យាល័យសម្តេចហេងសំរិន អន្លង់ជ្រៃ និងអញ្ជេីញពិនិត្យការសាងសង់អាងចម្រោះទឹកស្អាតនៅខេត្តព្រៃវែង

ភ្នំពេញ៖​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះពិនិត្យការកសាងសមិទ្ធផលនានា នៅតាមមូលដ្ឋាន នៅក្នុងនោះ សម្តេចបានចុះពិនិត្យ ការសាងអាងចម្រោះទឹកស្អាត នៅក្នុងឃុំជាច ស្រុកកំចាយមារ ... Read More »

វៀតណាមមានទារក​៣.០០០នាក់កើតនៅថ្ងៃទី​១ខែមករាឆ្នាំ​២០២១

តាមប្រភពព័ត៌មានពីមូលនិធិកុមារអន្តរជាតិ (UNICEF) ប្រចាំនៅក្នុងប្រទេសវៀតណាមបានឲ្យដឹងថា មានទារកប្រមាណ​៣.០០០នាក់ក្នុងប្រទេសវៀតណាមកើតនៅថ្ងៃទី​១/១/២០២១​ ស្មើនឹង០,៨ភាគរយ នៃទារកកើតនៅលើពិភពលោកនាថ្ងៃដំបូងនៃឆ្នាំ​២០២១ គឺមាន​៣៧១.៥០៤នាក់។ សារព័ត៌មានស៊ីនហួបានដកស្រង់របាយការណ៍របស់ UNICEF ដែលបានប្រកាសថា ទារកចំនួន ៣៧១,៥០៤នាក់ ចាប់កំណើតនៅជុំវិញពិភពលោកក្នុងឱកាសចូលឆ្នាំសកល គឺនៅថ្ងៃទី១ ខែមករា ... Read More »

វាយប្រហារនៅសាធារណរដ្ឋកុងហ្គោ ស្លាប់​២៥នាក់

មានករណីវាយប្រហារកើតឡើងនៅក្នុងភូមិ​ Tingwe ស្រុក​Eringeti ប្រទេសកុងហ្គោ​កាលពីថ្ងៃទី​១ខែមករាឆ្នាំ​២០២១ ​។ កម្លាំងសម្ពន្ធភាពប្រជាធិបតេយ្យ (ADF) ជាអ្នកវាយប្រហារ​។ ក្រុម​(ADF) ជាក្រុមអ៊ិស្លាមជនជាតិអ៊ុយហ្គង់ដា​ ក្លាយជាការគំរាមកំហែងនៅតំបន់ភាគខាងកើតប្រទេសកុងហ្គោ។ លោក Njiamojaមន្ត្រីក្នុងតំបន់បានឲ្យដឹងថា កម្លាំងជួយសង្គ្រោះបានរកឃើញសាកសព​ជាច្រើន​ នៅក្នុងព្រៃ។​ ... Read More »

កម្លាំងផ្នែកជំនាញខណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍ប្រទះឃើញបុរសម្នាក់គួរឱ្យសង្ស័យក៏ឃាត់ត្រួតពិនិត្យរកឃើញថ្នាំញៀន៧កញ្ចប់

ភ្នំពេញ៖ កម្លាំងផ្នែកជំនាញខណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលវាលស្បូវប្រទះឃើញបុរសម្នាក់គួរឱ្យសង្ស័យក៏ឃាត់ត្រួតពិនិត្យរកឃើញថ្នាំញៀន៧កញ្ចប់ កាលពីម៉ោង២និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ  ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោកឡូ ភារម្យ អធិការរងខណ្ឌច្បារអំពៅ ... Read More »

រឿងព្រេងខ្មែរ÷រឿង ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត

កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់ ជា​អ្នក​កម្សត់​ក្រលំបាក, ម្ដាយ​ឪពុក​ស្លាប់​ចោល​ពី​តូច នៅ​តែ​ម្នាក់​ឯង តែង​រក​ស៊ី​ចិញ្ចឹម​អាត្មា​គ្រាន់​តែ​ឆ្អែត​ពោះ ។ ដល់​បុរស​នោះ​ចម្រើន​ធំ​ដឹង​សេចក្ដី​ឡើង ក៏​ចង់​ដឹង​ថា «ក្នុង​នគរ​នោះ នឹង​មាន​ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត ឬ​ទេ? » ។ ... Read More »

បុរសញៀនថ្នាំម្នាក់បានតខ្សែភ្លើងហើយយកមករុំដៃបណ្តាលឲ្យឆក់ស្លាប់

ភ្នំពេញ៖ បុរសម្នាក់ដែលតែងតែអុកឡុកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះត្រូវឥទ្ធិពលថ្នាំញៀនរើឡើងក៏បានទៅក្នុងផ្ទះតខ្សែភ្លើងរួចហើយយកមករុំដៃបណ្តាលឲ្យឆក់ស្លាប់ភ្លាមៗ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៣៦៣ ភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៉ន ... Read More »

ភ្ញៀវទេសចរ​ភាគច្រេីនធ្វេីដំណេីរឆ្លងកាត់ស្រុកបន្ទាយស្រី​ គឺគេចមិនផុតពីនំបញ្ចុកព្រះដាក​ដែលល្បីល្បាញនិងពេញនិយមនោះទេ

ខេត្តសៀមរាប៖ នំបញ្ចុកប្រចាំភូមិសាស្ត្រឃុំព្រះដាកនៅតែមានភាពល្បីល្បាញ​រហូតមកទល់បច្ចុប្បន្ននេះ​ បានធ្វើឱ្យអ្នកទេសចរឬអ្នកធ្វើដំណើរឆ្លងកាត់មូលដ្ឋាននេះ តែងតែចូលពិសាជាហូរហែ​ និងលាន់មាត់សរសើរគ្រប់គ្នាថាមានរសជាតិឆ្ងាញ់​។  បេីតាមការអះអាងពីអាជីវករលក់នំបញ្ចុកតាមដងផ្លូវនៅក្នុងឃុំព្រះដាក ស្រុកបន្ទាយស្រី​ គឺ​អ្នកស្រីសាវឿន អាយុជាង៥០ឆ្នាំ បានឱ្យដឹងថា អ្នកស្រីប្រកបរបរលក់នំបញ្ចុកជាយូរឆ្នាំណាស់មកហើយ ដោយថ្ងៃធម្មតាអាចលក់បានជាមធ្យមប្រមាណ១០គីឡូក្រាម និងនៅពេលមានពិធីបុណ្យទាន ឬថ្ងៃឈប់សម្រាកនានាអាចលក់នំបញ្ចុកអស់ប្រមាណពី៥០ទៅ៦០គីឡូក្រាមក្នុង១ថ្ងៃ។រីឯតម្លៃវិញ អ្នកស្រីសាវឿន ... Read More »

ថវិកាបន្ថែម ៦៥០លានរៀល និងសម្ភារមួយចំនួនទៀត សម្តេចតេជោ ហ៊ុន សែន សម្រេចឧបត្ថម្ភដល់ខេត្តជាប់ព្រំដែនចំនួន៤ ដែលទទួលពលករត្រឡប់មកពីប្រទេសថៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះ​ បើតាមការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ    បានឲ្យដឹងថា​ ថវិកាបន្ថែមសរុបចំនួន ៦៥០លានរៀល និងសម្ភារមួយចំនួនទៀត ត្រូវសម្តេចតេជោ ហ៊ុន ... Read More »

បុរសជាងធ្វើផ្ទះ២នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ទាំង២នាក់នៅចំណុចមុខវត្តចំបក់មាស

ភ្នំពេញ៖ បុរសជាជាងផ្ទះ២នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ ខណៈធ្វើដំណើរចេញពីស្រុកកំណើតទៅរុះរើផ្ទះឲ្យគេ នៅម្តុំជម្ពូវ័ន្ត ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង៧និង ២០នាទីព្រឹកថ្ងៃទី២ ខែមករាឆ្នាំ ២០២១ នៅតាមផ្លូវជាតិលេខ ៦ ទល់មុខវត្តចំបក់មាស ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

ឃាត់ខ្លួនជនសង្ស័យ​មួយក្រុម​ជំនាញ​លួច​យក​ម៉ូតូ​ដ៏​សកម្ម​នៅ​សៀមរាបយកមកលក់នៅផ្សារឃ្លាំងរំសេវភ្នំពេញ

ខេត្ត​សៀមរាប​៖ កម្លាំង​នគរបាល​ក្រុង​សៀមរាប​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​មួយក្រុម ពាក់ព័ន្ធ​ករណី​កាច់​សោ.កលួច​ម៉ូតូ​ដ៏​សកម្ម​​៦​នាក់ ជា​បន្តបន្ទាប់ ហើយ​ជនសង្ស័យ​បាន​សារភាពថា ម៉ូតូ​ទាំងអស់​ដែល​គេ​លួចបាន គឺ​រូបគេ​បាននាំគ្នា​យកទៅលក់​នៅ​ផ្សារ​ឃ្លាំង​រំសេវ នៅឯ​រាជធានី​ភ្នំពេញ ។​ ​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល ក្រុង​សៀមរាប នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២១ ... Read More »

នៅថ្ងៃទី០៤ ខែមករា! កម្ពុជា​នឹងត្រូវដឹកម៉ាស់និងសម្ភារបរិក្ខារពេទ្យចេញតាមយន្តហោះ​ យកទៅឧបត្ថម្ភឲ្យប្រទេសនេប៉ាល់

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះ​ថា​ ជំនួយម៉ាស់និងសម្ភារបរិក្ខាពេទ្យរបស់កម្ពុជា នឹងត្រូវដឹកតាមជើងយន្តហោះ ដើម្បីយកទៅប្រគល់ជូនរដ្ឋាភិបាលនៃប្រទេសនេប៉ាល់​ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ​។  ក្រសួងសុខាភិបាល​ បញ្ជាក់បន្ថែមថា​ តំណាងកម្ពុជា ... Read More »

ឆ្លង​ចរន្តអគ្គិសនីឆេះ​រថយន្ត​ម៉ាក​Audi Q7 មួយគ្រឿងនៅសែនសុខ

​ភ្នំពេញ ៖នាវេលាម៉ោង៨:១០​នាទី​ព្រឹកថៃ្ងទី​២ ខែមករា ឆ្នាំ​២០២១ នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា  មាន​អគ្គិភ័យ​មួយកន្លែង​កើតឡើង នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​លេច១០០៣ ភូមិ​ទំនប់​១ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​ ​សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

អុីរ៉ង់ និងគុយបា សហការផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​

បណ្តាញទូរទស្សន៍​ Press TV របស់អុីរ់ង់​នៅថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១ បានដកស្រង់សម្តីមន្ត្រីសុខាភិបាលអុីរ៉ង់ដែលបានបញ្ជាក់ថា អុីរ់ង់​បានផ្តល់អាទិភាព​ក្នុងការផលិតវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ដោយសហការជាមួយប្រទេសគុយបា​។ អ្នកនាំពាក្យនាយកដ្ឋានចំណីអាហារនិងឱសថអុីរ៉ង់​(IFDA) លោក Kianoush Jahanpour បានឲ្យដឹងថា អុីរ៉ង់ ... Read More »

វិលរកសិល្បៈវិញ លី រដ្ឋា មានការចាប់អារម្មណ៍ខ្លាំងក្នុងបទ”សង្សារក្មេងស្ទាវ” របស់តន់ ចន្ទសីម៉ា

​ភ្នំពេញ៖ ក្រោយពីវិលចូលប្រឡូកក្នុងសិល្បៈមួយរយៈពេលខ្លីប៉ុណ្ណោះ លី រដ្ឋាទទួលបានការគាំទ្រច្រើនគួរសមពីទស្សនិកជន។ គាំទ្រព្រោះតែរូបសម្រស់ អត្តចរិក និងទេពកោសល្យនៃការសម្តែងដែលជាចំណុចចាំបាច់របស់សិល្បករគឺនាងមានគ្រប់គ្រាន់។ កាន់តែធ្វើឲ្យទស្សនិកជនពេញចិត្តនិងចាប់អារម្មណ៍គឺក្រោយពីនាងបង្ហាញវត្តមានក្នុងការសម្តែងក្នុងបទចម្រៀងថ្មីកំពុងពេញនិយមពីសំណាក់ក្រុមយុវវ័យនោះគឺបទ”សង្សារក្មេងស្ទាវ”ដែលជាការបកស្រាយបទចម្រៀងរបស់តារាលំដាប់ជួរមុខរបស់ផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត់ត្រា។ បទចម្រៀងនេះមានអត្ថន័យឆ្លុះបញ្ចាំងពីតថភាពក្នុងសង្គមដែលបុរសវ័យចំណាស់សម្តែងដោយលោក សាវីនហ្វីលីព និងស្រីក្មេងសម្តែង ដោយ កញ្ញា លី រដ្ឋានោះឯង។ នាងទទួលបានការកោតសរសើរច្រើនលើសមត្ថភាពទេពកោសល្យនៃការសម្តែង ... Read More »

ពេញមួយឆ្នាំ២០២០​ សមត្ថកិច្ចឃាត់ខ្លួនមនុស្សជាង២ម៉ឺននាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅកម្ពុជា នឹងរឹបអូសថ្នាំញៀនជាង៣តោន

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់គណៈកម្មការប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី០២ ខែមករា​ ឆ្នាំ២០២០នេះ​ បានបញ្ជាក់ថា​ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច បង្ក្រាបបានបទល្មើសគ្រឿងញៀនទូទាំងប្រទេស ចំនួន ១០ ... Read More »

ជិះម៉ូតូប្រើប្រាស់ល្បឿនលឿនបុកកម្មករទឹកកករងរបួសធ្ងន់ស្រាល០២នាក់ទាំងយប់

ខេត្តស្វាយរៀងះ យ៉ាងហោចណាស់ ក៏មានបុរស២នាក់ដែរបានរងរបួសធ្ងន់និងស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកអ្នកដើរតាមផ្លូវស្របទិសគ្នាយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី០១ខែមករាឆ្នាំ២០២១ លើផ្លូវលេខ ១៣ ស្ថិតក្នុងភូមិថ្នល់កែង​ សង្កាត់ពោធិ៍តាហោ​ ក្រុងស្វាយរៀង ។ បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា អ្នករបួសធ្ងន់មានឈ្មោះ ... Read More »

ជនជាតិ​ចិនបើករថយន្តបុក​បង្គោល​ភ្លើង​បាក់មួយដើមបណ្តាលឲ្យរងរបួស

ភ្នំពេញ​៖ ​បុរស​ជា​ជនជាតិ​ចិន​ម្នា​ក់បាន​បើករថយន្ត​​លឿន​ជ្រុល​ទៅបុក​​បង្គោល​ថ្មដា​ក់​ប្រអប់​ភ្លើង​ពេញទំហឹង​បណ្ដាលឱ្យ​បាក់​អស់​១ ដើម បណ្តាលឲ្យអ្នកបើករថយន្តរងរបួសស្រាល ចំណែក​រថយន្ត​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍នេះ​បានកើត​ឡើង​នៅ​ម៉ោង ២និង១៥នាទី ​ទៀបភ្លឺ ​ឈានចូល​ថ្ងៃ​​ទី ២ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ខាងមុខ​ផ្សារ​បាយ័ន ក្នុង​សង្កាត់​មនោ​រម្យ ... Read More »

សមត្ថកិច្ចនគរបាលក្រុងសិរីសោភ័ណ បើកប្រតិបត្តិការបង្ក្រាបថ្នាំញៀន ២គោលដៅឃាត់ខ្លួនមនុស្ស៦នាក់ ដកហូតថ្នាំញៀនជិត១គីឡូក្រាម

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចនគរបាលក្រុងសិរីសោភ័ណបានបើកប្រតិបត្តិការបង្ក្រាបថ្នាំញៀន២គោលដៅដាច់ដោយឡែកពីគ្នា ដោយឃាត់ខ្លួនជនសង្ស័យបាន៦នាក់ ក្នុងនោះជនសង្ស័យចំនួន៣នាក់ជាអ្នកលក់ និង ៣នាក់ជាអ្នកប្រើប្រាស់ ខណៈដែលអ្នកលក់ថ្នាំញៀនទ្រង់ទ្រាយធំម្នាក់បានរត់គេចខ្លួនបាត់ និងចាប់យកបានថ្នាំញៀនជិត១គីឡូក្រាម។ នេះបើយោងតាមការឱ្យដឹងពីអធិការនគរបាលក្រុងសិរីសោភ័ណនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១។ ជនសង្ស័យទាំង៦នាក់នោះ មានឈ្មោះ ១-ម៉ៅ គង្គា ... Read More »

ជនជាតិ​ចិនម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តបុករថយន្តពីរគ្រឿងរងការខូចខាត

ភ្នំពេញ ៖ ជនជាតិ​ម្នាក់​​ទំនងជាស្រវឹងស្រាខ្លាំងបានបើករថយន្ត​យ៉ាង​លឿន​ជ្រុល​ទៅបុក​រថយន្តពីរគ្រឿង​ទៀតបណ្ដាល​រង​ការខូចខាត តែសំណាងល្អ​មិនមាន​អ្នករងរបួស​។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះបាន​កើតឡើង​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​​ទី​១ ខែមករា ឆ្នាំ​២០២១ ​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ២១៧ (ចំណុច​ជិត​ស្តុ​ប​ផ្សារ​ដើម​គ) ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​ ​​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋនៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនជាតិ​ចិន​ម្នាក់បើករថយន្ត ... Read More »

គ្រឿងក្នុងជ្រូកខូចគុណភាពនាំចូលប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចំនួន៣.៦០០ គីឡូក្រាម ត្រូវកម្លាំងជំនាញបង្ក្រាប

ខេត្តបន្ទាយមានជ័យ ៖  គ្រឿងក្នុងជ្រូកខូចគុណភាពត្រូវក្រុមឈ្មួញនាំចូលប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅវេលាម៉ោង១១ព្រឹកថ្ងៃទី ០១ ខែមករា ឆ្នាំ២០២១នៅចំណុចមុខស្នាក់ការគយនិងរដ្ឋាករ ខាងលិចស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ ត្រូវក្រុមអន្តរាគមន៍ការិយាល័យ សហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករនៃការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៥  ធ្វើការស្ទាក់ឃាត់ចាប់រថយន្តដឹកទំនិញ បង្កប់ផលិតផលមានដើមកំណើតពីសត្វជ្រូកជាបន្តបន្ទាប់។  សមត្ថកិច្ចប្រាប់ថា ... Read More »

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះត្រួតពិនិត្យដំណើរការសេវានៅមណ្ឌលចត្តាឡីស័កនាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ

ខេត្តបន្ទាយមានជ័យ៖ ខណៈថៃ​កំពុងផ្ទុះកូវីដ១៩​ ក្នុងសហគមន៍​ ​រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងប្រតិភូ បានចុះត្រួតពិនិត្យដំណើរការមណ្ឌលចត្តាឡីស័កកម្រិត១ និងកម្រិត២ លើពលរដ្ឋកម្ពុជាដែលត្រឡប់ពីប្រទេសថៃ ចូលមកខេត្តបន្ទាយមានជ័យ និងឆ្លើយតបលើដំណើរការសេវាសុខាភិបាលនៃមណ្ឌលចត្តាឡីស័កកម្រិត១ និងកម្រិត២ ថ្នាក់ស្រុក-ក្រុង ... Read More »

ធ្លាក់ដែកសំណង់ខុនដូចុះមកក្រោមត្រូវរថយន្តមួយគ្រឿងតែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្បែរសំណង់អគារខុនដូខ្ពស់កប់ពពកមានការភ្ញាក់ផ្អើលនិងរន្ធត់ចិត្តជាខ្លាំងពេលឃើញសរសៃដែកធ្លាក់ពីលើដំបូលអគារមកក្រោមដល់ដីបណ្ដាលឱ្យត្រូវរថយន្តម៉ាកមែរសឺដេសAMG-C300មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ2P.9555 តែមិនមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២១ នៅចំណុចសំណង់អគារខុនដូកំពុងសាងសង់ ឈ្មោះ Agile ស្ថិតនៅតាមផ្លូវលេខ៩៥ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។  ... Read More »

កម្ពុជាទទួលបានទេសចរជិត ៧០ម៉ឺននាក់​ ក្នុងថ្ងៃឆ្លងឆ្នាំសកល២០២១​,​ នេះបេីតាមការអះអាងពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍

ភ្នំពេញ៖ នាឱកាសចូលឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ កម្ពុជាមានភ្ញៀវទេសចរសរុបចំនួន ៦៩៩,៧២៤ នាក់ បានចេញដើរលេងកម្សាន្តនៅទូទាំងប្រទេស ក្នុងនោះរាជធានីភ្នំពេញទទួលបានភ្ញៀវច្រើនជាងគេ។​ នេះបេីតាមការបញ្ជាក់ពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីយប់ថ្ងៃទី០១ ... Read More »

កសិករប្រកបរបរដាំដំណាំត្រប់វែងនិងត្រប់ស្រួយសប្បាយចិត្តព្រោះមានតម្លៃលើទីផ្សារ

ខេត្តបន្ទាយមានជ័យ៖ ប្រជាកសិករមមាញឹកប្រកបរបរកសិកម្មដាំបន្លែគ្រាដែលរដូវវស្សាបានកន្លងផុត ដោយរដូវប្រាំងបានឈានចូលមកដល់ព្រោះរដូវនេះ ដំណាំងាយដាំ និងមិនសូវមានរោគ ដោយឡែកត្រប់ស្រួយនិងត្រប់វែងនៅទីផ្សារមានតម្លៃថេរ ចំពោះកាប្រមូលផលបន្លែកសិកម្មមួយចំនួនតម្លៃមានការធ្លាក់ចុះនៅលើទីកផ្សារ ។តាមការរៀបរាប់ម្ចាស់កសិដ្ឋានដាំត្រប់លោកជា មឿយ អាយុ៤៧ឆ្នាំ នៅភូមិពង្រ ឃុំកំពង់ស្វាយ ស្រុកសេរីសោភណ័រៀបរាប់ថាៈការដាំបន្លែត្រប់នៅកសិដ្ឋានភ្នំកងវ៉ា គឺមានត្រប់២ប្រភេទត្រប់ស្រួយនិងត្រប់វែងក្នុងនោះត្រប់ស្រួយមានតម្លៃមួយគីឡូ១៨០០រៀល រីឯត្រប់វែងមួយគីឡូតម្លៃ១៥០០រៀលក្នុងតម្លៃនេះឈ្មួញកណ្ដាលគាត់មកបេះដល់ចម្ការដោយមិនបានបេះយកទៅលក់នៅទីផ្សារនោះទេ។លោកជា ... Read More »

រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីម្នាក់ទៀត ជាអ្នកធ្វើដំណើរមកពីអាមេរិក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល  បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីម្នាក់ទៀត ដែលជាអ្នកធ្វើដំណើរមកពីអាមេរិក ខណៈជាសះស្បើយមិនមាននោះទេ។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា, អ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីម្នាក់នេះ គឺជាស្ត្រីជនជាតិខ្មែរ-អាមេរិកកាំង អាយុ៣៦ឆ្នាំ ... Read More »

ការលើកលែងទោសទាហានស៊ីឈ្នួលពីសំណាក់លោក ត្រាំ ជាការបំពានច្បាប់អន្តរជាតិ,នេះបើតាមការអះអាងពីមន្ត្រីUN

អន្តរជាតិ៖ បើតាមការអះអាងពីមន្ត្រីអង្គការសហប្រជាជាតិផ្នែកទាហានស៊ីឈ្នួល នៅថ្ងៃទី៣០ ខែធ្នូ ថ្មីៗនេះ បាននិយាយថា ចំពោះការលើកលែងទោសទាហានស៊ីឈ្នួល៤រូប ដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាការបំពានកាតព្វកិច្ចក្នុងការបំបាត់វប្បធម៌និទណ្ឌភាព ដែលកំណត់ដោយច្បាប់អន្តរជាតិ។ ព្រោះទាហានស៊ីឈ្នួលទាំង៤នាក់នេះ ត្រូវជាប់ចោទពីការសម្លាប់រង្គាលជនស៊ីវិល១៤រូប នៅទីក្រុងបាក់ដាដ ... Read More »