ព័ត៌មានទាន់ហេតុការណ៍៖
'

ឃាត់ខ្លួនជនសង្ស័យ ៤នាក់និងរឹបអូសគ្រឿងញៀនជាងកន្លះគីឡូក្រាម

ខេត្តសៀមរាប៖  សមត្ថកិច្ចចម្រុះនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបបានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពីបទ រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅគោលដៅចំនួន ០២កាលពីនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមកនេះ។ សមត្ថកិច្ចចុះបង្រ្កាបបានឲ្យដឹងថាការបង្រ្កាបគ្រឿងញៀននេះមាន២គផលដៅគឺគោលដៅទី១៖ នៅចំណុចលើដងផ្លូវ ស្ថិតក្នុងភូមិមណ្ឌល២ ... Read More »

ឈានដល់ស្លាប់សន្ដិសុខ​ក្រុមហ៊ុនម្នាក់ និង​របួសម្នាក់​ ក្នុងជម្លោះដីធ្លី​រវាង​ពលរដ្ឋនិង​ក្រុមហ៊ុន ឧកញ៉ា សូ ងួន

ខេត្តកំពត៖ មានករណីជម្លោះដីធ្លីមួយបានកើតឡើងរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនឧកញ៉ា សូ ងួន រហូតឈានដល់ការប៉ះទង្កិចគ្នា បណ្ដាលឱ្យសន្ដិសុខម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយពលរដ្ឋប្រើប្រាស់កាំភ្លើងស្នប់កែច្នៃបាញ់។ ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅឃុំត្រពាំងផ្លាំង ស្រុកឈូក ... Read More »

សាលារៀននឹងបើកដំណើរការធម្មតាវិញ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកាទទួលបានលទ្ធផលអវិជ្ជមានកូវីដ-១៩

ភ្នំពេញ៖ សូមបញ្ជាក់ថា នៅអំឡុងរង់ចាំលទ្ធផលតេស្តលើកទី៤ នៃក្រុមចត្តាឡីស័កផ្សេងទៀត នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍៣ វិច្ឆិកា តាមកាលកំណត់ ហើយក៏តម្រូវឱ្យក្រសួងអប់រំ យុវជននិងកីឡា ... Read More »

រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥​ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

ភ្នំពេញ ៖ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអនុម័តកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧ ដែលទាក់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាដឹកជញ្ជួនតាមផ្លូវអាកាស។ ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឲ្យនាយការិយាល័យសេនានុព័ន្ធកងទ័ពភូមិន្ទថៃ ដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យ វរសេនីយ៍ឯក ភិស្នុ សារ៉ាត់ធី នាយការិយាល័យសេនានុព័ន្ធកងទ័ពភូមិន្ទថៃ ដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម និងបង្ហាញខ្លួនលោក ... Read More »

បុរសម្នាក់ចូលមកម៉ាស្សាសម្រួលសរសៃដែលចុករោយស្រាប់តែសន្លប់ស្តូកស្តឹង

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូចូលមកម៉ាស្សាសម្រួលសរសៃនៅហាងម៉ាស្សាមួយកន្លែង ខណៈដែលកំពុងឱ្យនារីបម្រើការធ្វើម៉ាស្សានិងសម្រួលសរសៃស្រាប់តែបរសរូបនេះសន្លប់ស្តូកស្តឹងដោយមិនដឹងពីមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកសួរនាំ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចហាងម៉ាស្សាមួយកន្លែង(យីហោ98) តាមបណ្ដោយផ្លូវលេខ២៥៥ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីនារីបម្រើការនៅក្នុងហាងម៉ាស្សាបានប្រាប់ថា មុនកើតហេតុមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកYAMAHA FZ ... Read More »

គ្រោះអគ្គិភ័យកេីតឡេីងទាំងព្រឹកព្រលឹមនៅក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ នៅព្រឹកព្រលឹមថ្ងៃទី​១៩​ ខែ​វិច្ឆិកា ឆ្នាំ​២០២០ វេ​លាម៉ោងប្រមាណ៧និង០០នាទី​ មានគ្រោះអគ្គិភ័យមួយបានកេីតឡេីងនៅក្នុងលំនៅឋានប្រជាពលរដ្ឋស្ថិត​ក្នុងក្រុមទី១ ភូមិចំការឫស្សី​ សង្កាត់​ព្រែក​ព្រះស្តេច​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ដែល​មានម្ចាស់លំនៅឋានឈ្មោះ​ ពិន​ សម្បត្តិ​ ភេទ​ស្រី​ អាយុ៦៧ឆ្នាំ​ ។ ... Read More »

រថយន្តដឹកកម្មករបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ ហើយគេចពីម៉ូតូបើកបញ្ច្រាសគ្នាជ្រុលធ្លាក់ក្នុងស្រែតែសំណាងដែរកម្មករ៤២នាក់មិនរងគ្រោះថ្នាក់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ណាស់មានកម្មករកម្មការិនី៤២នាក់ភ័យស្ទើរលស់ព្រលឹងខណៈដែលអ្នកបើករថយន្ដបើកជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ ហើយគេចពីម៉ូតូដែលបើកបញ្ច្រាសគ្នាជ្រុលទៅធ្លាក់ក្នុងស្រែទែសំណាងដែរដែលមិនមានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ វេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២០នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២៦និង១២៧ ... Read More »

ប្រធានាធិបតី​អាមេរិកលោក ​ត្រាំ បញ្ជា​ឲ្យ​កាត់បន្ថយ​កងទ័ព​បន្ថែមទៀត​ពី​អុីរ៉ាក់ និង​អា​ហ្វ​ហ្គានី​ស្ថាន​

អន្តរជាតិ៖ រដ្ឋមន្ត្រី​ការពារជាតិ​ស្តីទី​អាមេរិក កាលពីថ្ងៃទី​១៧ វិច្ឆិកា​ ឆ្នាំ២០២០ថ្មីៗនេះ បានប្រកាសកាត់បន្ថយ​កងទ័ព​បន្ថែមទៀត​ពី​អុីរ៉ាក់ និង​អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយលោក ដូ​ណា​ល់ ​ត្រាំ ប្រធានាធិបតី​អាមេរិក បានចេញ​បញ្ជា​ឲ្យ​កាត់បន្ថយ​កងទ័ព​។ព្រោះដំបូង​ឡើយ លោក​ ត្រាំ ចង់​ដកទ័ព​ទាំង​អស់ពី​ប្រទេស​ទាំងពីរ​នេះ ... Read More »

ដើម្បី​បញ្ចៀស​គ្រោះ​អត់ឃ្លាន​នៅ​បណ្ដាប្រទេស​ចំនួន​ អង្គការសហប្រជាជាតិ​(UN) បញ្ចេញ​លុយ​១០០​លាន​ដុល្លារ

អន្តរជាតិ៖ ដើម្បី​បញ្ចៀស​គ្រោះ​អត់ឃ្លាន​ក្នុងប្រទេស​ចំនួន​៧ ដែល​កំពុង​ញាំញី​ដោយ​សង្គ្រាម វិបត្តិ​សេដ្ឋកិច្ច បម្រែបម្រួល​អាកាសធាតុ និង​ជំងឺឆ្លង​COVID-19 ការិយាល័យ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌​(OCHA) របស់​អង្គការសហប្រជាជាតិ​(UN) បាន​បញ្ចេញ​ទឹកប្រាក់​ចំនួន​១០០​លាន​ដុល្លារ​​។​ នៅក្នុងសេចក្តីថ្លែងការណ៍​រប​ស់​OCHA បានបញ្ជាក់ថា ការបញ្ចេញ​ប្រាក់​ពី​មូលនិធិ​អាសន្ន​របស់​អង្គការសហប្រជាជាតិ​(CERF) ជា​វិធី​ដ៏​រហ័ស និង​មាន​ប្រសិទ្ធភាព​ក្នុងការ​បង្ការ​គ្រោះ​អត់​ឃា្ល​ន​នៅ​ប្រទេស​ទាំង​៧​ខាងលើ​។CERF ជា​មូលនិធិ​របស់ ... Read More »

ឃាត់ខ្លួនបុរសស្រវឹងស្រាវាយម្ដាយក្មេកច្របាច់ក និងដៀលប្រពន្ធថា ពូជផិតប្តី

ខេត្តប៉ៃលិន៖  កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅកាលពីនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានទទួលពាក្យបណ្ដឹងអំពីករណីហិង្សាដោយចេតនាមួយករណីដែលប្រព្រឹត្តកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃខាងលើនៅភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងត្រង់បានឲ្យដឹងថាជនសង្ស័យឈ្មោះ ខន គឿន ភេទប្រុស ... Read More »

រថយន្តដឹកដែកអេតចាយបើកចុះចំណោតមិនប្រយ័ត្នបណ្តាលឲ្យក្រឡាប់ឆេះនៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ រថយន្តដឹកដែកអេតចាយកបើកចុះចំណោតមិនប្រយ័ត្នបណ្តាលឲ្យក្រឡាប់បង្កជាអគ្គិភ័យឆាបឆេះរថយន្ត។ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយខ្លួនឯងគឺរថយន្តម៉ាក់ ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ព្រះសីហនុ ... Read More »

សម្តេចតេជោ«លាហើយព្រឹត្តិការណ៍៣វិច្ឆិកា​»

ភ្នំពេញ៖ ការសរសេរ​លេីកឡេីងបែបនេះ​ ត្រូវ​សម្តេចតេជោ​បញ្ជាក់ថា​ ដោយសារជាប់រវល់ពិសេសការដោះស្រាយជួយប្រជាជនដែលរងគ្រោះដោយទឹកជំនន់បូកបន្ថែមដោយការធ្វើចត្តាឡីស័ក១៤ថ្ងៃ ខ្ញុំមិនបានវាយកូនគោលឬហាត់ប្រាណជាងមួយខែហើយ។ ថ្ងៃនេះចេញវាយកូនគោលលើកដំបូងជាមួយសម្ភារថ្មីពិនិត្យឃើញថាកម្លាំងវាយហាក់ខ្លាំងជាងមុនបន្ទាប់ពីសម្រាក ក្នុងបន្ទប់១៤ថ្ងៃ។អ្វីដែលប្លែកគឺក្បាលពោះដូចជាធំជាងមុន ដូចនេះខ្ញុំត្រូវដើរឱ្យបានពី៨ទៅ១០គីឡូម៉ែត្រនាថ្ងៃនេះ។ សូមអភ័យទោសដែលខ្ញុំយកថ្ងៃធ្វើការមកវាយកូនគោលតែខ្ញុំបានពិនិត្យសម្រេចនិងចុះហត្តលេខាលើឯកសារនាៗរួចហើយនិងពេលល្ងាចខ្ញុំបន្តការងារដដែល។ មូលហេតុដែលខ្ញុំធ្វើដូចនេះក៏ព្រោះតែចង់ដឹងអំពីសុខភាពក្រោយការធ្វើចត្តាឡីស័ក១៤ថ្ងៃតើមានការប្រែប្រួលយ៉ាងណា? ។  ម្យ៉ាងទៀតទីលានវាយកូនគោលនៅជាប់នឹងរបងផ្ទះមិនបានចេញទៅវាយនៅទីលានឆ្ងាយពីផ្ទះនោះទេ។ លាហើយព្រឹត្តិការណ៍៣វិច្ឆិកា៕   ដោយ៖ ... Read More »

ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាគប់នឹងវត្ថុរឹងបណ្ដាលឲ្យស្លាប់បន្ទាប់ពីលួចចេកគេបាន២ស្ទង

ខេត្តកណ្ដាល៖  ជនសង្ស័យជាមុខសញ្ញាលួចម្នាក់ ត្រូវបានប្រជាពលរដ្ឋជាច្រើននាក់នាំគ្នាដេញគប់នឹងវត្ថុរឹងបណ្ដាលឲ្យត្រូវក្បាលស្លាប់ភ្លាមៗ ព្រោះតែជនសង្ស័យរូបនេះបានលួចចេកពងមាន់របស់គេចំនួន២ស្ទង។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៤និង៤០នាទីនៅចំណុចមាត់ស្រះក្នុងភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យដែលប្រជាពលរដ្ឋគប់ស្លាប់នោះមានឈ្មោះ យ៉េប សុខក្រី ភេទប្រុស ... Read More »

លោកត្រាំចំណាយប្រាក់​៣លានដុល្លារ​សម្រាប់រាប់សន្លឹកឆ្នោតឡើងវិញនៅ​Wisconsin

ក្រុមការងាររៀបចំការបោះឆ្នោតរបស់ប្រធានាធិបតីអាមេរិក​ដូណាល់ ត្រាំ បានដាក់លិខិតស្នើទៅរដ្ឋ Wisconsin សុំឱ្យរាប់សន្លឹកឆ្នោតឡើងវិញ។ ក្រុមអ្នកជំនាញបានលើកឡើងថា បើទោះបីមានការរាប់សន្លឹកឆ្នោតក៏ពិបាកក្នុងការផ្លាស់ប្តូរលទ្ធផលនោះដែរ ។ គណៈកម្មការរៀបចំការបោះឆ្នោត រដ្ឋ Wisconsinបានបញ្ជាក់ថាទទួលបានប្រាក់៣លានដុល្លារ សម្រាប់ការចំណាយរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងរដ្ឋនេះ។ លោកត្រាំ​ ចាញ់លោកបៃឌិនតែ ២០.៦០០សន្លឹកប៉ុណ្ណោះ ... Read More »

រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនកាពីតូលបើកបុកពីក្រោយរថយន្តស្ទូចបណ្តាលឲ្យមនុស្ស៤នាក់គាបជាប់ក្នុងរថយន្តរងរបួសធ្ងន់និងស្រាល

ភ្នំពេញ​៖ រថយន្ត​វី​អាយ​ភីដឹក​អ្នកដំណើរ​​បើក​លឿន​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្តស្ទូច​ពេញទំហឹង​បណ្ដាល​ឲ្យ​គាប​ជាប់​មនុស្ស​៤​នាក់រងរបួស​ធ្ងន់​និងស្រាលត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅមន្ទីរពេទ្យ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅម៉ោង ១១និង៣០នាទី​យប់ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៦ ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​ ​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋនៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​​មុនកើតហេតុគេ​ឃើញ​រថយន្ត​ដឹក​អ្នកដំណើរវី​អាយ​ភីរបស់ក្រុមហ៊ុនកាពីតូល​មួយគ្រឿង​​ពាក់ស្លាកលេខ ភ្នំពេញ 2AC-0590 ... Read More »

នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបបានករណីជួញដូរគ្រឿងញៀនជាង១គីឡូក្រាមនៅខេត្តកណ្តាល

ខេត្តកណ្តាល ៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៧:៣០នាទី កម្លាំងជំនាញ(ក៤)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយនាយករង ឃឹង សារ៉ាត់ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ព្រមទាំងមានការសម្របសម្រួលពីលោកលា ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានបើកការស៊ើបអង្កេត ... Read More »

បើករថយន្តមិនគោរពស្លាកចរាចរណ៍ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតខ្ទាតទៅប៉ះម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួស

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមិនគោរពស្លាកចរាចរណ៍ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតធ្វើឱ្យខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងបណ្ដាលឲ្យបុរសម្នាក់រងរបួសស្រាល។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមនៅបណ្ដោយផ្លូវលេខ៥១ កែងនិឹងផ្លូវលេខ១៨៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាករ៉េង រ៉ូវើរ ពណ៌ស ពាក់ស្លាកលេខ ... Read More »

ជន​សង្ស័យ​៩នាក់​និង​គ្រឿង​ញៀន​ជា​ច្រើន​កញ្ចប់​ត្រូវបានសមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេ​បាសាក់​ឃាត់ខ្លួន​និងរឹបអូសយក

ភ្នំពេញ​៖​ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទន្លេ​បាសាក់​ សហការ​ជាមួយ​នឹង​កម្លាំង​ជំនាញ​ខណ្ឌ​បានធ្វើការឃាត់ខ្លួនជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៩នាក់​រួម​ទាំង​គ្រឿង​ញៀន​ចំនួន​១៦កញ្ចប់​តូច​។ ​ហេតុការណ៍នេះកើតឡើងកាល​ពី​វេលាម៉ោង​៣រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ នៅ​ចំណុច​ផ្លូវ​អត់​លេខ​ ម្តុំ​ផ្សារ​រន្ទះ​បាញ់​ ភូមិ​១៦​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​ ។ ​ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៩នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​នោះនៅមិន​ទាន់​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយទេ ... Read More »

អេស្ប៉ាញ, បារាំង, អុីតាលី និងបែលហ្ស៊ិកឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ National League

ការប្រកួតពានរង្វាន់ National League កាលពីរាត្រីថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ វិច្ឆិកានេះបានបញ្ចប់ហើយដោយរកឃើញ២ក្រុមទៀតឡើងវគ្គផ្តាច់ព្រ័ត្រគឺក្រុមជម្រើសជាតិអុីតាលី និងក្រុមជម្រើសជាតិបែលហ្ស៊ិក ខណៈដែលអេស្ប៉ាញ​ និងបារាំងប្រកួតរួចហើយកាលពីម្សិលមិញ ។ ក្រុមជម្រើសជាតិអុីតាលីបានយកឈ្នះក្រុមជម្រើសជាតិម្ចាស់ផ្ទះប៊ូស្នៀដោយលទ្ធផល២ទល់០ ដោយ១គ្រាប់រកបាននៅតង់ទី១ និង១គ្រាប់ទៀតរកបាននៅតង់ទី២។ គ្រាប់ទី១រកបានដោយកីឡាករ Belotti ... Read More »

ព្រឹទ្ធសភាអាមេរិកអនុម័តច្បាប់កីឡាប្រឆាំងគ្រឿងញៀន

ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ ទី១៦ វិច្ឆិកាបានអនុម័តសេចក្តីព្រាងច្បាប់មួយដែលនឹងអនុញ្ញាតឱ្យមន្រ្តីយុត្តិធម៌អាមេរិកបន្តការដាក់ទណ្ឌកម្មព្រហ្មទណ្ឌប្រឆាំងនឹងជនណាដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀននៅក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិរបស់អត្តពលិកអាមេរិក។ ច្បាប់ប្រឆាំងគ្រឿងញៀនសម្រាប់វិស័យកីឡាដែលពីមុនបានអនុម័តដោយសភាជាឯកច្ឆន្ទបាន ហើយ ព្រឹទ្ធសភាកំពុងអនុម័តនោះ នឹងត្រូវការតែហត្ថលេខារបស់ប្រធានាធិបតីមួយទៀតដើម្បីក្លាយជាច្បាប់ចូលជាធរមាន។ ប្រធានទីភ្នាក់ងារប្រឆាំងគ្រឿងញៀនអាមេរិក (USADA) លោក Travis Tygart មានប្រសាសន៍ថា “ច្បាប់នេះនឹងផ្តល់វិធានការការពារដែលត្រូវការដើម្បីការពារអត្តពលិកស្អាតស្អំ និងដាក់ទណ្ឌកម្មអត្តពលិកណាដែលប្រើគ្រឿងញៀនសម្រាប់ការប្រកួតអន្តរជាតិក្នុងវិស័យកីឡា ... Read More »

ការរៀបចំប្រកួតកីឡាវាយតឺន្នីស Australian Open អាចពន្យារពេលដោយសារកូវីដ-១៩

មានការសង្ស័យជាច្រើនអំពីថា ព្រឹត្តិការណ៍ Australian Open នៅខែមករាត្រូវបានរៀបចំឡើងនៅទីក្រុងមែលប៊នដូចដែលបានគ្រោងទុកអាចត្រូវបានពន្យារពេលមួយរយៈដោយសារតែវិបត្តិកូវីដ-១៩នៅក្នុងប្រទេសអូស្ត្រាលីមិនទាន់ធូរស្បើយនៅឡើយ។ សហព័ន្ធវាយតឺន្នីសអូស្ត្រាលីបានរាយការណ៍ថា រដ្ឋាភិបាលក្រុង Victoria នឹងមិនអនុញ្ញាតឱ្យកីឡាករចូលមកដល់ពាក់កណ្តាលខែធ្នូឡើយ។ កីឡាវាយតឺន្នីសអូស្រ្តាលីមួយចំនួនសង្ឃឹមថាពួកគេនឹងអាចហាត់បានក្នុងអំឡុងពេលនៃការប្រកួតរយៈពេល១៤ថ្ងៃមុនពេលកម្មវិធីប្រកួត២សប្តាហ៍ឈានចូលដល់ព្រឹត្តិការណ៍ Australian Open ។ ប៉ុន្តែប្រភពបានប្រាប់ BBC Sport ថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលគឺមិនមានការផ្លាស់ប្ដូរទេដែល ... Read More »

Dominic Thiem ផ្តួលជើងខ្លាំង Rafael Nadal ឡើងវគ្គ៤ក្រុមកម្មវិធីATP Finals 2020

កីឡាករវាយតឺន្នីសជើងខ្លាំង Dominic Thiem បានក្លាយជាបុរសដំបូងគេដែលបានឈានចូលវគ្គ៤ ចុងក្រោយនៃព្រឹត្តិការណ៍វាយតឺន្នីស ATP Finals នៅទីក្រុងឡុង។ កីឡាករអូទ្រីសបានផ្តួលកីឡាករជើងខ្លាំង Rafael Nadal ក្នុងលទ្ធផល៧-៦ (៩-៧) ៧-៦ (៧-៤) ... Read More »

ញៀនថ្នាំផងខឹងបងថ្លៃស្តីបន្ទោសឲ្យ ចាប់អារ.កក្មួយចញ្ចឹមអាយុ១១ខែដែលមិនដឹងអីស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ចាម៖ អំពេីឃាតកម្មដ៏សាហាវនិងរន្ធត់មួយបានកើតឡើងនៅក្នុងឃុំរអាង ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម នាវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២០ ​ដោយជនល្មេីសបានយកកំបិតខ្វែវទៅអារ.កសម្លាប់ក្មេងយ៉ាងសាហាវព្រៃផ្សៃបំផុត ។  ប៉ុន្តែក្រោយកើតហេតុជនដៃដល់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ​ ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក​ ... Read More »

បង្ក្រាប​លូស្បៃមុងដែលជាឧបករណ៍ល្មេីសនេសាទនៅស្រុកព្រៃឈរ

ខេត្តកំពង់ចាម​ ៖​ សមត្ថកិច្ច​ចម្រុះ​ខេត្ត​ កំពង់ចាម​សហការគ្នាចុះបង្ក្រាបបទល្មេីស​ នេសាទ​ នៅចំណុចអាងទឹកអណ្ដូងអាង ស្ថិតនៅភូមិគោកស្រឡៅ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម​ កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា​ ឆ្នាំ២០២០ ។  កម្លាំង​ចម្រុះ​ដែលចុះបង្ក្រាបរួមមានកម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច ... Read More »

ឆ្លង​ចរន្ត​អគ្គិសនី​ឆក់ស្លាប់ទាំងពីរនាក់ប្តី​ ប្រពន្ធពេលកំពុងលាងលៀស

ខេត្តត្បូងឃ្មុំ​ ៖​ ប្តីប្រពន្ធ​មួយគូ​ត្រូវ​ស្លាប់​ ក្នុង​មួយប៉ព្រិចភ្នែកដោយសារធ្វេស​ប្រហែសយកដៃសេីមទៅដោតព្រី​ភ្លេីង​ ធ្វើឲ្យ​ឆ្លងចរន្ត​អគ្គិសនី​ ខណៈ​អ្នកទាំង​ពីរ​នាក់​ កំពុងលាងលៀសនៅក្បែរគ្នា​ ។ ហេតុការណ៍នេះកេីតឡេីងនៅវេលា​ ម៉ោង​៧​ ថ្ងៃទី១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​នៅចំណុចផ្ទះជន​រងគ្រោះ​ ស្ថិតនៅភូមិមេមត់កណ្តាល ឃុំមេមត់ ... Read More »

នាយករដ្ឋមន្ត្រីឥណ្ឌាជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកបៃឌិន ស្តីពីទំនាក់ទំនងអាមេរិក-ឥណ្ឌា

សារព័ត៌មាន AP បានដកស្រង់ការប្រកាសរបស់ក្រសួងការបរទេសឥណ្ឌា នៅថ្ងៃទី១៨ ខែវិច្ឆិកា ដែលបានផ្សាយថា នាយករដ្ឋមន្ត្រី ឥណ្ឌាលោក​Narendra Modi ​បានជួបពិភាក្សាតាមទូរស័ព្ទ​ជាមួយប្រធានាធិបតីជាប់ឆ្នោតថ្មី លោក ចូបៃឌិន​។ តាមការប្រកាសរបស់ក្រសួងការបរទេសឥណ្ឌា នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទរវាងលោក ម៉ូឌី ... Read More »

លោកត្រាំបន្តប្តឹងរដ្ឋ Nevada មិនឲ្យទទួលស្គាល់លទ្ធផលបោះឆ្នោត

នៅថ្ងៃទី​១៧​ខែវិច្ឆិកា​ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានប្រកាសថា នឹងបន្តប្តឹង​រារាំង​រដ្ឋ Nevada ទទួលស្គាល់លទ្ធផលបោះឆ្នោត​ដែលលោកបៃឌិនជាអ្នកឈ្នះ។ តាមសារព័ត៌មានរ៉យទ័របានផ្សាយថា ក្នុងពាក្យបណ្តឹងរបស់លោកត្រាំ បានស្នើដល់​រដ្ឋ Nevada ប្រកាស ថាលោកត្រាំទទួលបានជ័យជម្នះក្នុងការបោះឆ្នោត​ ឬលុបចោលលទ្ធផលបោះឆ្នោត​ក្នុងរដ្ឋនេះដោយមិនប្រកាសថា ... Read More »

តម្លៃវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​ថ្មីរបស់ក្រុមហ៊ុន Moderna មានតម្លៃប៉ុន្មាន?

គណៈកម្មការ​​អឺរ៉ុប​​បានព្រមព្រៀងជាមួយក្រុមហ៊ុន Moderna ដើម្បីទទួលបានការផ្គត់ផ្គង់​វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩​ក្នុងតម្លៃ​២៥ដុល្លារអាមេរិកក្នុងមួយដូស។ ជាក់ស្តែង កាលពីថ្ងៃទី​​១៦ខែវិច្ឆិកា​​មន្ត្រីសហគមន៍អឺរ៉ុប​បានពិភាក្សាព្រមព្រៀងជាមួយ​ក្រុមហ៊ុន Moderna ទៅលើតម្លៃវ៉ាក់សាំង ដែលត្រូវផ្តល់ជូនអឺរ៉ុប​។ បច្ចុប្បន្ន​ក្រុមហ៊ុនផលិតវ៉ាក់សាំង​Modernaបានធ្វើតេស្តដំណាក់កាលចុងក្រោយ​ដោយមាន លទ្ធផលដល់ទៅ៩៤,៥ភាគរយ​។ តាមឯកសារផ្ទៃក្នុងរបស់អឺរ៉ុប និងក្រុមហ៊ុន​Moderna​​ស្តីពីវ៉ាក់សាំង កូវីដ​-១៩ បានពិភាក្សាគ្នាតាំងពីខែកក្កដាមកម៉្លេះក្នុងពេលដែលក្រុមហ៊ុនចាប់ផ្តើមធ្វើតេស្តដំណាក់កាលចុងក្រោយ ... Read More »

រុស្ស៊ីបង្កើត​ទីតាំងទាហានជើងទឹកជាលើកដំបូងនៅមហាសមុទ្រឥណ្ឌា​

រដ្ឋាភិបាល​រុស្ស៊ីបានប្រកាសថា ​ទីតាំងទាហានជើងទឹករបស់ខ្លួនបានបង្កើតឡើងក្នុងគោលដៅការពារ​ជាតិ​ រក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់​ ទប់ស្កាត់រាល់ការគំរាមកំហែងពីខាងក្រៅ។ ប្រធានាធិបតីរុស្ស៊ី លោកពូទីន នៅថ្ងៃទី ១៧ ខែវិច្ឆិកា​ បានអនុម័តឲ្យបង្កើតទីតាំងទាហានជើងទឹកដំបូងបំផុតរបស់រុស្ស៊ីនៅមហាសមុទ្រឥណ្ឌា​​ ដើម្បីពង្រីកឥទ្ធិពលយោធា នៅក្រៅប្រទេស។ ចំណែកទីតាំងនៅក្នុងប្រទេសស៊ូដង់គឺជាទីតាំងទីពីររបស់រុស្ស៊ី​​នៅក្រៅប្រទេស​បន្ទាប់ពីទីតាំង​នៅកំពង់ផែ​Tartus ប្រទេសស៊ីរី​។ ... Read More »