ព័ត៌មានទាន់ហេតុការណ៍៖
'

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖​ ករណីបង្ខាំងមនុស្សខុសច្បាប់ នៅខណ្ឌឫស្សីកែវមិនមែនជាការពិតនោះទេ; គឺរឿងនេះសង្សារមួយគូរឈ្លោះគ្នា

ភ្នំពេញ​៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមកច្រានចោល ចំពោះការផ្សាយថា មានករណីចាប់បង្ខាំងមនុស្សខុសច្បាប់ នៅខណ្ឌឫស្សីកែវ​ មិនមែនជាការពិតនោះទេ​។ ហេីយ​រឿងនេះនាំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ តាមការពិតទៅគឺជារឿងសង្សារមួយគូរឈ្លោះគ្នា ព្រោះតែខ្ចីលុយមិនដែលសង។ ... Read More »

មន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តសហការជាមួយកម្លាំងសមត្ថកិច្ចស្រុកចុះបង្ក្រាបឈើគ្រឿងផ្ទះរាប់សឹបម៉ែត្រគូបគ្មានច្បាប់អនុញ្ញាត សង្ស័យជាឈើឈ្មួញបន្លំភ្នែកសមត្ថកិច្ច (មានវីដេអូ)

ខេត្តស្ទឹងត្រែង៖ ឈើជាច្រើនម៉ែត្រគូបដែលគេយកមកគរទុកយ៉ាងអនាធិបតេយ្យគ្មានច្បាប់អនុញ្ញាតត្រូវបានសមត្ថកិច្ចនិងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តចុះបង្ក្រាបនិងរឹបអូសទាំងតាបឈូសឈើមួយគ្រឿងទៀតយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់ការបន្តតាមនិីតិវិធី។ សកម្មភាពនៃក្រុមការងារមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងសមត្ថកិច្ចចុះបង្ក្រាបឈើខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅក្នុងចម្ការកៅស៊ូក្រុមហ៊ុន(ម៉ុងរិទ្ធីគ្រុប) ក្នុងភូមិរិទ្ធីសែនជ័យ១ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ តាមប្រភពបានលួចបង្ហើបឱ្យដឹងថា ឈើរាប់រយម៉ែត្រគូបខាងលើនេះ ... Read More »

តុលាការអេស្ប៉ាញ​៖ កាត់​ទោស​បុរសម្នាក់ពីបទ «ចម្លងជំងឺកូវីដ-១៩»ដោយចេតនា ទៅឲ្យមនុស្សចំនួន ២២នាក់

អន្តរជាតិ​៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យទី២៥ ខែមេសា ឆ្នាំ២០២១​ បានចុះផ្សាយថា​ បុរសជនជាតិអេស្ប៉ាញម្នាក់​ ដែលមានរោគសញ្ញាជំងឺ COVID-19 បានក្អកដាក់មិត្តរួមការងាររបស់ខ្លួន ហើយបានប្រាប់ពួកគេថា «ខ្ញុំនឹងផ្តល់ឱ្យពួកអ្នកនូវមេរោគកូរ៉ូណា» ត្រូវបានតុលាការអេស្ប៉ាញ​កាត់​ទោស​ចោទប្រកាន់ពីបទបង្កការឆ្លងដោយចេតនា បន្ទាប់ពីគាត់បានចម្លងរោគទៅកាន់មនុស្សចំនួន ... Read More »

រដ្ឋបាលខេត្តកំពង់ឆ្នាំង រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១នាក់ទៀត នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១ករណីថ្មីបន្ថែមនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនសាធារណជន និងប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ពិសេសប្រជាពលរដ្ឋ ... Read More »

ធនាគារជាតិនៃកម្ពុជា សូមប្រកាសច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលបានចុះផ្សាយក្នុងបណ្តាញសង្គមថា ធនាគារជាតិនៃកម្ពុជា ប្រកាសផ្តល់ជំនួយចំនួន ៣.០០០.០០០

ភ្នំពេញ៖ ថ្លែងប្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានៅព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២១នេះ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងទី១នៃអគ្គនាយកដ្ឋានត្រួតពិនិត្យធនាគារជាតិនៃកម្ពុជាសូមប្រកាសច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលបានចុះផ្សាយក្នុងបណ្តាញសង្គមថា ធនាគារជាតិនៃកម្ពុជា ប្រកាសផ្តល់ជំនួយចំនួន ៣.០០០.០០០ ដែលឥឡូវបានចុះឈ្មោះដើម្បីចាប់ឆ្នោត។ ... Read More »

ឃាត់ខ្លួនមនុស្ស២នាក់ ជួបជុំផឹកស៊ីផ្គេីននឹងបំរាមទប់ស្កាត់កូវីដ-១៩​ ត្រូវ​អាជ្ញាធរខណ្ឌកំបូល​ ផាកពិន័យក្នុងម្នាក់មួយលានរៀល

ភ្នំពេញ​៖​ មនុស្ស​ប្រុស​ស្រី​ ២នាក់​ បាននាំគ្នាជួបជុំគ្នាផឹកស៊ីផ្គេីននឹងបំរាមទប់ស្កាត់កូវីដ-១៩​ ត្រូវ​កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូល ឃាត់ខ្លួនមនុស្ស ខណៈម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។ ការឃាត់ខ្លួនបុគ្គលទាំង២នាក់នេះ​ បានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ដឹកនាំរបស់លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ អនុមោទនា​ថ្ងៃ​បុណ្យវិសាខបូជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសាឆ្នាំ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះផេកផ្លូវការថា, ថ្ងៃ១៥កើត ខែពិសាខ​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ដែលត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ ... Read More »

នគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យ២នាក់ក្រោយលួចកាច់កញ្ចក់រថយន្តបាន១ថ្ងៃ

ភ្នំពេញ ៖ កម្លាំងនគរបាលជំនាញខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយពីពួកគេលួចកាច់កញ្ចក់រថយន្តបាន១ថ្ងៃហើយមកលាក់ខ្លួននៅខ្ទមច្រាំងទន្លេ ជិតស្ថានីយបូមទឹក ។ ហេតុការណ៍កាច់កញ្ចក់រថយន្តនេះបានកេីតឡើងកាលពីម៉ោងជាង១១យប់ ថ្ងៃទី២៤ខែមេសាឆ្នាំ២០២១ នៅត្រង់ចំណុចផ្ទះលេខ6E0 ផ្លូវលេខ១១៨ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឱ្យដឹងថា ... Read More »

អាជ្ញាធរក្រុងប៉ោយប៉ែតនាំគ្នាទ្រោល​សភាពការណ៍​វិវត្តន៍​ថ្មី នៃ​ការផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ក្នុងសហគមន៍កំពុងកើតឡើងជា ច្រើន​កន្លែង​ថែមទៀត

ខេត្តបន្ទាយមានជ័យ​៖ ខណ:ដែលអ្នក​សង្ស័យ​ឆ្លង​មេរោគ​កូ​វីដ​-១៩ បាន​រកឃើញ​ថ្មី បន្ថែមទៀតនៅ​រាយប៉ាយ ស្ទើរ​ពាសពាសភូមិ អាជ្ញា​ធរមាន​សមត្ថកិច្ច នៅ​ក្រុង​ប៉ោយប៉ែត និង​ផ្នែក​ពាក់ព័ន្ធ បាន​នឹង​កំពុង​បន្តការងារ យ៉ាង​ក្តៅគគុក ដើម្បីទប់ទល់សភាពការណ៍​វិវត្តន៍​ថ្មី នៃ​ការផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ដែល​កើកើតឡើងក្នុងសហគមន៍។ ក្នុងនោះគេឃើញមន្ត្រី​ក្រុមការងារ​យ៉ាងច្រើនបានចុះទៅរឹតបន្តឹង​តំបន់​បិទ​ខ្ទប់ នៅ​ភូមិ​ក្បាលស្ពាន​១ ... Read More »

បរាជ័យរបស់ At.Madrid កាន់តែធ្វើឲ្យ Real Madrid និង Barcelona មានឱកាសប្រជែងពាន La Liga

ក្រុម Atletico Madrid បានបរាជ័យក្នុងទឹកដីក្រុម Atletico Bilbao ក្នុងលទ្ធផល២ទល់១ ក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport និងសារព័ត៌មាន MARCA ... Read More »

Nadal យកឈ្នះ Stefanos Tsitsipas លើកពានរង្វាន់ Barcelona Open ជាលើកទី១២

កីឡាករវាយតឺន្នីសលំដាប់កំពូល Rafael Nadal បានឈ្នះពានរង្វាន់ Barcelona Open ជាលើកទី១២ របស់ខ្លួន ក្នុងការប្រកួតរយៈពេល៣សិតទៅលើកីឡាករ Stefanos Tsitsipas របស់ក្រិក។Rafael Nadal តាមពីក្រោយដោយលទ្ធផល ៤-២ ... Read More »

Man City លើកពាន League Cup ៤ដងជាប់ៗគ្នាក្រោយឈ្នះ Tottenham

ក្រុមខ្លាំងមេឃខៀវ Manchester City បានឈ្នះពានរង្វាន់ League Cup ជាកំណត់ត្រាលើកទី៤ជាប់ៗគ្នាជាមួយនឹងជ័យជម្នះទៅលើក្រុម Tottenham Hotspur នៅឯកីឡដ្ឋាន Wembley កាលពីយប់ថ្ងៃទី២៥ មេសា។ នេះបើយោងតាមការចេញផ្សាយរបស់ BBC ... Read More »

រដ្ឋបាលខេត្តកំពង់ធំ បន្តរកឃើញ​អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ករណីលួចចេញពីភ្នំពេញ ទៅស្រុកកំណើត !

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលសាលាខេត្តកំពង់ធំ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណៈជនជ្រាបថា ... Read More »

Update ៖ ថៅកែចម្ការកៅស៊ូចិត្តសាហាវអប្រិយ ! បាញ់សម្លាប់កម្មករស្លាប់ក្នុងថ្លុកឈាម ខឹងជនរងគ្រោះ ចង់វាយកញ្ចក់រថយន្តរបស់ខ្លួន !

ខេត្តរតនគិរី៖ កម្មករម្នាក់ត្រូវបានម្ចាស់ចម្ការជាខ្មាន់កាំភ្លើងបាញ់ប្រហារសម្លាប់ក្នុងថ្លុកឈាម បង្ហាញអោយឃើញពីភាពសាហាវ យង់ឃ្នង ឃោរឃៅបំផុត ខណៈបាញ់សម្លាប់ មើលតែបាញ់ចាប គ្មានគិតដល់ រឿងបុណ្យបាប នរកប្រែតអីបន្តិចសោះ។ ប្រភពក្រៅផ្លូវការ បានបង្ហើបថា, ជនរងគ្រោះត្រូវបានខាងជនដៃដល់ចោទថា ជាមនុស្សបែកថ្នាំ មានបំណងវាយកញ្ចក់រថយន្តរបស់ខ្លួន ... Read More »

រយៈពេល២ថ្ងៃក្រុមគ្រូពេទ្យរកឃេីញអ្នកវិជ្ជមានកូវីដ១៩ចំនួន៤១នាក់ជាអាជីវករផ្សារជម្ពូវ័ន

ភ្នំពេញ​៖​ នៅថ្ងៃទី២៥ ខែមេសា​ ឆ្នាំ២០២១​ ក្រុមគ្រូពេទ្យជំនាញបានចុះយកសំណាកបងប្អូនអាជីវករផ្សារជម្ពូវ័ន​ ជាលេីកទី២​ បានរកឃេីញចំនួន២៨នាក់បន្ថែមទៀតដែលវិជ្ជមានកូវីដ-១៩​ ក្នុងចំណោមអាជីវករ៥៧០នាក់ខណះលេីកថ្ងៃទី១រកឃេីញ១៣នាក់។    លោកសុទ្ធ​ សុជាតិ ចៅសង្កាត់រងចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​បានឱ្យដឹងថា​ កាលពីថ្ងៃទី២៤​ ខែមេសា​ ... Read More »

ដឹងហើយឮហើយ! សម័យរាលដាលកូវីដ-១៩ ហេតុអី្វក៏ប្រមូលផ្តុំគ្នាទៅផឹកស៊ី ក្នុងហាងភោជនីយដ្ឋាន ម្លប់ស្បូវមានលាភ ?

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំម្ដងរួចមកហើយ ផ្អាកការលក់គ្រឿងស្រវឹង បិទភោជនីយដ្ឋាន ក្លឹបកំសាន្ត ហាងលក់ដូរ ចៀសវាងមានការប្រមូលផ្ដុំគ្នា បន្ទាប់ពីជំងឺកូវីដ-១៩ បានរាតត្បាតចូលក្នុងសហគមន៍ ២០កុម្ភៈ។ នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីណែនាំ ... Read More »

តើពិធីបុណ្យពិសាខបូជាមានអត្ថន័យយ៉ាងណា?

ភ្នំពេញ ៖ បើយោងតាមអត្ថបទ និងប្រែសម្រួលដោយ( អ៊ុំ ច័ន្ទលក្ខិណា )បានសរសេរអធិប្បាយថា, ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយយ៉ាងធំនៅក្នុងព្រះពុទ្ធសាសនា អាចរាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សម្រាយរឭកដល់ព្រះពុទ្ធសមណគោត្ដម បរមគ្រូជាម្ចាស់ នាថ្ងៃពេញបូណ៌មី គឺថ្ងៃ ១៥ កើត ខែពិសាខ ... Read More »

លោក ឧត្តមសេនីយ៍​ឯក​​ ស​ ថេត៖​ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់កុំមានការយល់ច្រឡំ !!!

ភ្នំពេញ៖​ លោកឧត្តមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅវេលាម៉ោង​១០យប់​ ថ្ងៃ​អាទិត្យ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០២១នេះ​ បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួនថា៖​ រាជធានីភ្នំពេញ​ និងក្រុងតាខ្មៅ នៅតែអនុវត្តវិធានការបិទខ្ទប់បន្តទៀត មិនឲ្យមានការធ្វេីដំណេីរចេញពីរាជធានីភ្នំពេញ ... Read More »

លោក​ ដួង​ តារា​ សូមយល់ដឹងពីសេចក្តីណែនាំបន្ថែមរបស់រាជរដ្ឋាភិបាល

ភ្នំពេញ​៖​ បើយោងតាមលោក ដួង តារា ជំនួយការសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅប្រមាណជា​ ៩យប់ថ្ងៃអាទិត្យទី២៥​ ខែមេសា​​ ឆ្នាំ២០២១នេះថា៖​ នៅមុននេះបន្តិច រាជរដ្ឋាភិបាលកម្ពុជាបានចេញ ... Read More »

ម៉ូតូ​ស៊េរី​ទំនើប​ម៉ាក​ BMW 1200cc GS Adventure មាន​តម្លៃ​ជិត​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ត្រូវ​ភ្លើង​ឆេះហ្មត់ខ្ទេចគ្មានសល់​ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

ខេត្តបន្ទាយមានជ័យ៖ មនុស្ស​ ២នាក់ បានដួលបោកខ្លួនទៅនឹងថ្នល់រងរបួសរៀងៗខ្លួន ចំណែក​ម៉ូតូ​ស៊េរី​ទំនើប​មួយគ្រឿង​​​ម៉ាក​ BMW 1200cc GS Adventure មាន​តម្លៃ​ជិត​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ត្រូវ​ភ្លើង​ឆេះហ្មត់ខ្ទេចគ្មានសល់​ ក្រោយពួកគាត់ជួបគ្រោះថ្នាក់ចរាចរណ៍​រវាង​ម៉ូតូ និង​ម៉ូតូ។ បេីយោង​តាមមន្រ្តីនាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ... Read More »

ជំងឺកូវីដ-១៩ វាយលុកខ្លាំងណាស់ ! នាយការិយាល័យអាវុធជីវសាស្ត្រ វិទ្យុសកម្ម កើតរោគដ៏សាហាវមួយនេះ !

ភ្នំពេញ ៖ លោកវរសេនីយ៍ទោ ប៊ូយ សុចិត្រា នាយការិយាល័យអាវុធជីវសាស្ត្រ វិទ្យុសកម្ម ទីចាត់ការការពារគីមីសាស្រ្ត  បានកើតជំងឺកូវីដ១៩ បើយោងតាមទីចាត់ការការពារគីមីសាស្ត្រ អគ្គបញ្ជាការដ្ឋាន បញ្ជាក់បានឱ្យដឹង។  សូមបញ្ជាក់ថា, ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ... Read More »

មានភូមិ និងឃុំជាច្រើន, ក្រុងធំៗ៣ និងរាជធានីភ្នំពេញ កំពុងត្រូវបានបិទខ្ទប់ ដោយសារកូវីដ១៩ ត្រូវបានLOCKDOWN

ភ្នំពេញ ៖ សូមជម្រាបជូនថា, គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ មានក្រុងៗ៣ និងរាជធានីភ្នំពេញ ដែលកំពុងត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នក្នុងនោះ រួមមាន៖ ទី១៖ រាជធានីភ្នំពេញ (ត្រូវបិទទាំងមូល) ទី២៖ ក្រុងតាខ្មៅ ខេត្តកណ្តាល ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការត្រៀមភារកិច្ចបន្តអនុវត្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បាន អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការត្រៀមភារកិច្ចបន្តអនុវត្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។  កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ (Video Conference) នារសៀលថ្ងៃទី២៥ មេសានេះ ក្រោមអធិបតីភាព លោក ... Read More »

Breaking News ៖ រាជរដ្ឋាភិបាលចេញសេចក្តីណែនាំស្ដីពីការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់នៅតាមបណ្ដារាជធានី-ខេត្ត

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាល ចេញសេចក្ដីណែនាំ ស្តីពី ការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់នៅតាមបណ្តារាជធានី-ខេត្ត។ កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការនានាជាបន្តបន្ទាប់ សំដៅកាត់ផ្តាច់ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុង ... Read More »

សេចក្ដីណែនាំ ស្ដីពីការបន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ រយៈពេល ២សប្ដាហ៍បន្ថែមទៀត គិតចាប់ពីថ្ងៃទី២៥ ខែមេសា រហូតដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា, កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវសេចក្តីណែនាំលេខ ០០៩/២១ សណន ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ស្តីពីការផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ... Read More »

រាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៤៦នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ ម្សិលមុិញ !

ភ្នំពេញ៖ សេចក្ដីជូនដំណឹង នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៤៦នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។ ... Read More »

សេចក្តីជូនដំណឹង​ ស្តីពីការរកឃើញមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាម្នាក់ទៀត វិជ្ជមានកូវីដ-១៩

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋានរដ្ឋសភា សូមជម្រាបជូន  លោក លោកស្រី នាងកញ្ញា មេត្តាជ្រាបថា ក្រសួងសុខាភិបាលបានរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ឈ្មោះ ណាវ សុភាព ... Read More »

អ្នកមាននៅឥណ្ឌាជួលយន្តហោះគេចចេញពីការឆ្លងកូវីដ-១៩

ក្រុមអ្នកមាននៅឥណ្ឌា បានចំណាយប្រាក់ជាច្រើនដើម្បីជួលយន្តហោះឯកជនហោះហើរចេញពីតំបន់ដែលមានការរាតត្បាតកូវីដ-១៩ច្រើននៅក្នុងប្រទេស ទៅកាន់ប្រទេសអារ៉ាប់រួមនិងប្រទេសផ្សេងទៀតដែលមិនមានការឆ្លងកូវីដ-១៩ច្រើន។ តាមសារព័ត៌មាន London Times បានផ្សាយថា មានយន្តហោះឯកជនដល់ទៅ៨គ្រឿង ត្រូវបានក្រុមអ្នកមាននៅឥណ្ឌាជួលហោះហើរទៅកាន់ទីក្រុងឡុងដុងប្រទេសអង់គ្លេសនៅថ្ងៃទី ២៣ខែមេសា មុនពេលច្បាប់ហាមប្រាមហោះហើរចេញចូលប្រទេសឥណ្ឌាចូលជាធរមាន។ អង់គ្លេសបានដាក់ប្រទេសឥណ្ឌាក្នុងបញ្ជីក្រហមហាមការហោះហើរចេញចូលអង់គ្លេស។ ក្រៅពីទៅកាន់ប្រទេសអង់គ្លេស យន្តហោះដឹកអ្នកមានឥណ្ឌាជាច្រើនក៏បានទៅកាន់ទីក្រុងឌូបៃប្រទេសអារ៉ាប់រួមផងដែរ។ ចំនួនអ្នកឆ្លងកូវីដ-១៩នៅឥណ្ឌាកើនឡើងខ្ពស់គួរឲ្យបារម្ភបំផុត ... Read More »

ឆេះមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ នៅអុីរ៉ាក់ស្លាប់កើនឡើងដល់៨២នាក់ហើយ

ក្រសួងមហាផ្ទៃអុីរ៉ាក់ នៅថ្ងៃទី ២៥ខែមេសា បានប្រកាសថា ភ្លើងឆេះមន្ទីរពេទ្យដែលផ្តើមចេញពីផ្ទុះបំពង់អុកស៊ីហ្សែននៅទីក្រុងបាដាដ កាលពីយប់ថ្ងៃទី២៤ ខែមេសា មកទល់ពេលនេះបណ្តាលឲ្យមានអ្នកស្លាប់កើនឡើងដល់ទៅ៨២នាក់ហើយ ។ នាយករដ្ឋមន្ត្រីអុីរ៉ាក់ប្រកាសកាន់ទុក្ខ៣ថ្ងៃនៅទូទាំងប្រទេស ។ កន្លងមក ប្រភពព័ត៌មានពីមន្ត្រីសុខាភិបាលបានឱ្យដឹងថា មានអ្នកស្លាប់២៧នាក់នៅនឹងកន្លែង និង ... Read More »

រកឃើញនាវាមុជទឹកឥណ្ឌូនេស៊ីដែលបាត់ខ្លួនហើយ នាវិកទាំង៥៣នាក់ស្លាប់ទាំងអស់

នៅថ្ងៃទី២៥ខែមេសា កម្លាំងទាហានឥណ្ឌូនេស៊ី បានប្រកាសថាបានរកឃើញនាវាមុជទឹកដែលបាត់ខ្លួន ហើយ នាវិកទាំងអស់បានស្លាប់។ កន្លងមក មន្ត្រីឥណ្ឌូនេស៊ីបានប្រកាសថាបានរកឃើញបំណែកនាវាមុជទឹក KRI Nanggala 402 និងទីតាំងនាវានៅក្នុងជម្រៅ ៨៥០ម៉ែត្រនៅបាតសមុទ្រ ។ ពេលនោះក្តីសង្ឃឹមរកឃើញអ្នកនៅរស់ត្រូវបានបាត់បង់។ នៅថ្ងៃទី២៥ខែមេសា ... Read More »