ព័ត៌មានទាន់ហេតុការណ៍៖
'

លោក នេត្រ ភក្ត្រា៖ រយៈ ពេល៩ ខែឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនិងសហគមន៍តំបន់ការពារធម្មជាតិបានចុះល្បាតបានចំនួន ១៨២៣ លើក និងបង្ក្រាបបាន៩៥៤ ករណី

ភ្នំពេញ៖ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន រួមនឹងសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិបង្កើតឡើងដោយស្របច្បាប់និងទទួលស្គាល់ដោយក្រសួងបរិស្ថានបានបន្តកិច្ចសហការគ្នាក្នុងការចុះល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសនិងការពារនិងអភិរក្សធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។ ក្នុងរយៈ ពេល ៩ ខែឆ្នាំ២០២០ គឺពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនិងសហគមន៍តំបន់ការពារធម្មជាតិបានចុះល្បាតបានចំនួន ១៨២៣ លើក ដែលក្នុងប្រតិបត្តិការចុះល្បាតនោះ ... Read More »

កងទ័ពវៀតណាមចំនួន២២នាក់បាត់ខ្លួន ក្រោយហេតុការណ៍បាក់ដីវាយប្រហារបន្ទាយកងទ័ពយោធាក្នុងខេត្ត Quang Tri

អន្តរជាតិ៖ បើតាមការប្រកាសរបស់រដ្ឋាភិបាលវៀតណាម នៅព្រឹកថ្ងៃទី១៨ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា កងទ័ពវៀតណាមចំនួន២២នាក់បានបាត់ខ្លួន បន្ទាប់ពីហេតុការណ៍បាក់ដីកើតលើបន្ទាយយោធានៅខេត្តភាគកណ្ដាល ខណៈសាកសពយោធា១៣នាក់ ត្រូវបានរកឃើញក្រោយហេតុការណ៍បាក់ដីមួយទៀតនៅថ្ងៃទី១៦ ខែតុលាថ្មីៗនេះ ។ ជាក់ស្តែងនៅថ្ងៃទី១៨ ខែតុលានេះ រដ្ឋាភិបាលវៀតណាម បានបញ្ជាក់ទៀតថា ... Read More »

លោកត្រាំ​ថា«នឹងចាកចេញពីអាមេរិក បើចាញ់ក្នុងការបោះឆ្នោត​» តើជាការណ៍ពិតឬ?

ប្រធានាធិបតីអាមេរិក​បាននិយាយ​ថា លោកនឹងចាកចេញពីទឹកអាមេរិកបើលោកចាញ់ក្នុងការបោះឆ្នោតនាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ​​២០២០នេះ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកគាំទ្រ នៅទីក្រុង Macon រដ្ឋ Georgia ប្រធានាធិបតីដូណាល់​ត្រាំ បានវាយប្រហារទៅលើ គូប្រជែងរបស់លោកមកពីគណបក្សប្រជាធិបតេយ្យថាជាបេក្ខភាពប្រធានាធិបតីអន់បំផុតក្នុងប្រវត្តិសាស្ត្រ ។ ទន្ទឹមនឹងនោះ​លោកត្រាំក៏បាននិយាយលេងសើចថា បើចាញ់ឆ្នោតលោកនឹងចាកចេញពីអាមេរិក។ ... Read More »

អភិបាលខេត្តបន្ទាយមានជ័យ ចូលរួមនាំយកថវិកាប្រគល់ជូនគ្រួសារសពជនរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ថវិកាជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាំជូនផ្ទាល់ដៃដល់គ្រួសារ និងសាច់ញាតិរបស់ជនរងគ្រោះនៅព្រឹកថ្ងៃទី១៨ ខែតុលា ... Read More »

Update ៖ ផ្ទះពលរដ្ឋមួយខ្នងក្នុងតំបន់ទឹកលិចនៅខណ្ឌដង្កោ​ត្រូវអគ្គិភ័យឆេះខ្ទេច

     ភ្នំពេញ ៖ ក្នុងអំឡុងពេលទឹកលិចលំនៅឋានបងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ​ជាច្រេីនខ្នង​នោះ ក៏ស្រាប់តែមានផ្ទះពលរដ្ឋមួយខ្នងធ្វើអំពីឈើប្រក់ស័ង្កសី ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុងខូចខាតសម្បត្តិទាំងអស់ ដោយសារតែការដុតទៀនបំភ្លឺក្នុងផ្ទះហើយភ្លេចពន្លត់ ។     ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៥ និង៤០នាទីព្រឹកព្រលឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ... Read More »

Update ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ៣,៣៨៤គ្រួសារ នៅខណ្ឌដង្កោ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យទី១៨ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខណ្ឌដង្កោ រាជធានីភ្នំពេញចំនួន៣,៣៨៤គ្រួសារ។ ... Read More »

អំណោយឧបត្ថម្ភ របស់នាយឧត្ដមសេនីយ៍ វង្ស ពិសេន ត្រូវបានយកទៅប្រគល់ជូនអង្គភាពកងពលតូចលេខ៧០ ដើម្បីទំនុកបំរុងដល់កងកម្លាំងដែលកំពុងជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖ សម្ភារជាស្បៀងអាហារ រួមមាន៖ មី ចំនួន ៥០ កេសធំ, អង្ករ ៥ តោន, ត្រីខ ២០ កេសធំ ដែលជាអំណោយឧបត្ថម្ភរបស់នាយឧត្ដមសេនីយ៍ វង្ស ... Read More »

រឿងព្រេងខ្មែរ÷ រឿង បុរសដណ្ដឹងប្រពន្ធ

កាលពីព្រេងនាយ៖ មាន​បុរស​ម្នាក់​ចង់​បាន​ប្រពន្ធ ទៅ​ដណ្ដឹង​កូន​គេ​ម្នាក់ ។ ម្ដាយ​ឪពុក​គេ​ថា​ «បើ​ចង់​បាន​កូន​យើង​ជា​ប្រពន្ធ លុះ​តែ​ឲ្យ​យើង​ចង់​ត្រាំ​ទឹក​បាន​បី​យប់​ ទើប​យើង​ឲ្យ​កូន​បាន» ។ បុរស​នោះ ក៏​ព្រម​ឲ្យ​គេ​ចង​ត្រាំ​ទឹក ដល់​ត្រាំ​ទឹក​បាន​ពីរ​យប់​បុរស​នោះ​ឃើញ​ភ្លើង​ឆេះ​លើ​កំពូល​ភ្នំ ក៏​លើក​ដៃ​ឡើង​អាំង​លេង ។ គេ​មើល​មក​ឃើញ​គេ​ថា​បុរស​នោះ​អាំង​ភ្លើង ... Read More »

គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ ទទួលនិងប្រគល់ទូកម៉ាស៊ីនធ្វើអំពីស្មាច់និងអូប័រពោង ដែលជាអំណោយរបស់អង្គការការីតាស់កម្ពុជា ជូនដល់ថ្នាក់ក្រោមជាតិក្នុងខណ្ឌដង្កោ

ភ្នំពេញ៖ ពិធីប្រគល់ទូកម៉ាស៊ីនធ្វើអំពីស្មាច់និងអូប័រពោងដែលជាអំណោយរបស់អង្គការការីតាស់ កម្ពុជា ដល់រដ្ឋបាលរាជធានីនិងរដ្ឋបាលខេត្តកណ្ដាល នៅទីបញ្ជាការស្រាលស្ថិតក្នុងសង្កាត់ស្ពានថ្ម ខណ្ខដង្កោ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ក្រោមការដឹកនាំរបស់លោក ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ និងជាទីប្រឹក្សាសម្តេច ហ៊ុនសែនបានតំណាងឲ្យលោកទេសរដ្ឋមន្ត្រី ... Read More »

សម្រេចបិទចរាចរណ៍បណ្តោះអាសន្នយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ តាមផ្លូវជាតិ៤ខ្សែ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ មន្ទីរសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្តីពីការការផ្អាកចរាចរណ៍បណ្តោះអាសន្នយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ តាមផ្លូវជាតិលេខ៥៦,៥៨ និង ផ្លូវខេត្តលេខ ១៥៦ដេ,២៥៦៣ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។ មន្ទីរសាធារណការ ... Read More »

តាំងពិព័រណ៍រូបភាពសត្វស្លាបកម្ពុជាច្រើនប្រភេទជូនភ្ញៀវទេសចរកម្សាន្តនិងយល់ដឹង

ខេត្ត​សៀមរាប ៖  អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន នៃ​ក្រសួងបរិស្ថាន បាន​សហការ​ជាមួយ​សមាគម​ម​គ្គុ​ទេ្ទ​ស​ក៍សត្វស្លាបកម្ពុជា ដោយមានការគាំទ្រពីគម្រោងព្រៃឡង់បៃតង បានរៀបចំ​ការតាំង​ពិ​ព័រ​ណ៍​សត្វ​ស្លាប​កម្ពុជា ជា​លើក​ទី​២ ក្រោម​ប្រធានបទ «​ការមើល​សត្វ​ស្លាប​ផ្សារភ្ជាប់​ជាមួយ​ទេសចរណ៍ធម្មជាតិ​»។ ការប្រារព្ធតាំងពិព័រណ៍សត្វស្លាបកម្ពុជានេះបានប្រព្រឹត្តទៅនា​ថ្ងៃ​សៅរ៍ ទី​១៧ ខែតុលា ឆ្នាំ​២០២០រៀបចំឡើង​ចំនួន​២​ថ្ងៃ ... Read More »

ទីក្រុងប៉េកាំង​ព្រមានថានឹងចាប់ខ្លួន ជនជាតិអាមេរិកនៅប្រទេសចិន​

រដ្ឋាភិបាលទីក្រុងប៉េកាំង​កាលពីថ្ងៃទី​១៧ខែតុលា​បានព្រមានថា នឹងចាប់ខ្លួនជនជាតិអាមេរិកនៅក្នុងប្រទេសចិន ប្រសិនបើទីក្រុងវ៉ាស៊ីនតោន​មិនបញ្ចប់រាល់ការចោទប្រកាន់ទៅលើពលរដ្ឋ​ចិន​នៅអាមេរិកថាជាប់ពាក់ព័ន្ធចារកិច្ចនោះ។ សារព័ត៌មានរ៉យទ័របានផ្សាយថា​ រដ្ឋាភិបាលទីក្រុងប៉េកាំង​ជាច្រើនលើកបានស្នើដល់ទីក្រុងវ៉ាស៊ីនតោនបញ្ចប់រាល់សកម្មភាពចោទប្រកាន់ទៅលើក្រុមអ្នកជំនាញរបស់ចិន​នៅអាមេរិក ។ កាលពីថ្ងៃទី​១៤ខែតុលា ​ទឺប្រឹក្សា​ក្រសួងការបរទេសអាមេរិកបានព្រមានដល់ពលរដ្ឋ​របស់ខ្លួនកាត់បន្ថយការធ្វើដំណើរទៅកាន់ប្រទេសចិន​។ក្រសួងការបរទេសអាមេរិកបានលើកឡើងថា ចិនអាចចាប់ឃុំខ្លួន ពលរដ្ឋអាមេរិកគ្រប់ពេល​។ រដ្ឋាភិបាលអាមេរិក​បានចោទប្រកាន់ម្តងហើយម្តងទៀតទៅលើពលរដ្ឋចិននៅអាមេរិកថាបានធ្វើចារកិច្ច ផ្តល់ព័ត៌មានស្តីពីយោធាបច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត​ទៅឲ្យរដ្ឋាភិបាលចិន​។ កាលពីខែកក្កដាក្រុម​ (FBI) ... Read More »

អភិបាលស្រុកបន្ទាយស្រី អំពាវនាវឱ្យអ្នករស់នៅតាមបណ្តោយដងស្ទឹង បង្កើនការប្រុងប្រយត្ន័ខ្ពស់ ចំពោះហានិភ័យនៃជំនន់ទឹកភ្លៀងគំហុក

ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២០ បានថ្លែងថា ៖ សូមប្រុងប្រយ័ត្ន!សូមបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកបន្ទាយស្រីជាពិសេសអ្នករស់នៅតាមបណ្តោយដងស្ទឹង បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះហានិភ័យនៃជំនន់ទឹកភ្លៀងគំហុក(Flash ... Read More »

ថ្ងៃទី១៧ ខែតុលា មានមនុស្ស៣នាក់ស្លាប់ដោយសារលង់ទឹកនៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ បងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិឬផ្សេងៗ ខណៈមួយរយៈនេះជំនន់ទឹកភ្លៀងកំពុងជន់លិចគ្រប់តំបន់។ ជាក់ស្ដែងកាលពីម្សិលមិញថ្ងៃសៅរ៍ ១កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ មានករណីមនុស្សលង់ទឹកស្លាប់ចំនួន៣នាក់ ជាបន្តបន្ទាប់យ៉ាងសង្វេគ ... Read More »

ខេត្តបន្ទាយមានជ័យ មានទឹកជន់លិចស្រុក-ក្រុងចំនួន៦ ប៉ះពាល់ពលរដ្ឋ ជាង១៥,០០០គ្រួសារ និងជាង២៧០០គ្រួសារត្រូវជម្លៀសទៅរកទីសុវត្ថិភាព

ខេត្តបន្ទាយមានជ័យ៖ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ទឹកជន់លិចស្រុក-ក្រុងចំនួន៦ ប៉ះពាល់ពលរដ្ឋជាង១៥,០០០គ្រួសារ និងជាង២៧០០គ្រួសារត្រូវជម្លៀសទៅរកទីសុវត្ថិភាព។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ហើយជំនន់ទឹកភ្លៀងដែលមានប្រភពហូរមកពីប្រទេសថៃ និងទឹកភ្លៀងនៅក្នុងខេត្តផងនោះ បានជន់លិចក្រុង-ស្រុកចំនួន៦ ... Read More »

ព្រឹកនេះកម្ពស់ទឹកស្ទឹងព្រែកត្នោត បានបន្តស្រកចុះ ០,២៤ ម៉ែត្រ ធៀបនឹងល្ងាចថ្ងៃម្សិលមុិញ

ខេត្តកណ្តាល៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់អោយដឹងថា៖ ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ នាទីព្រឹក ៖ – កម្ពស់ទឹកខាងមុខទ្វារ ... Read More »

ព្រឹកនេះ.! សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ៣,៣៨៤គ្រួសារ នៅខណ្ឌដង្កោ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្ដមភរិយារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្ដេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញចុះសំណេះសំណាល ... Read More »

សម្តេចប្រធានរដ្ឋសភាប្រគល់អំណោយជាអង្ករ មី ទឹកសុទ្ធដល់តំណាងរាស្រ្តយកទៅចែកជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានប្រគល់អំណោយជាអង្ករចំនួន ២០០តោន មីចំនួន ២៨០៨កេស ទឹកសុទ្ធចំនួន ១៤០០កេស និងត្រីខចំនួន ... Read More »

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ខ្សែប្រយុទ្ធសញ្ជាតិអាល់ហ្សេរីបាននិយាយថាការផ្លាស់ប្តូរ២៥លានផោនរបស់ប៊ែន រ៉ាម៉ាពីបប្រ៊េដហ្វតទៅ West Ham កំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការដួលរលំដោយក្រុមហាំម័របានផ្តោតលើខ្សែប្រយុទ្ធន័រវែសវ័យ២៨ឆ្នាំ។ ២-ក្រុម Manchester ... Read More »

Liverpool និង Chelsea បានត្រឹមស្មើ ខណៈ Man City និង Man United ធ្វើបានល្អ

ការប្រកួតក្របខ័ណ្ឌអង់គ្លេស​ Premier League សប្តាហ៍ទី៥ កាលពីយប់មិញសុទ្ធតែក្រុមខ្លាំងៗ ដោយ ក្រុមម្ចាស់ផ្ទះ Everton បានត្រឹមស្មើក្រុមអតីតម្ចាស់ជើងឯកហង្សក្រហម Liverpool ២ទល់២ ខណៈក្រុមម្ចាស់ផ្ទះតោខៀវ Chelsea បានត្រឹមស្មើ៣ទល់៣ជាមួយក្រុមភ្ញៀវ Southampton ... Read More »

អតីតខ្សែការពាររបស់អាហ្សង់ទីន Zabaleta ចូលនិវត្តន៍ពីបាល់ទាត់

អតីតខ្សែការពារស្លាបស្តាំអន្តរជាតិរបស់ក្លិប Manchester City និងអាហ្សង់ទីនកីឡាករ Pablo Zabaleta បានចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយបន្ទាប់ពីប្រកបជាកីឡាករអាជីពមានរយៈពេលជិត២ទសវត្សរ៍។ បុរសវ័យ៣៥ឆ្នាំរូបនេះបានប្រកាសពីការសំរេចចិត្តដោយបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមដែលក្នុងនោះគាត់បានថ្លែងអំណរគុណចំពោះអតីតមិត្តរួមក្រុម គ្រូបង្វឹក និងអ្នកគាំទ្រដែលបានផ្តល់ ឱកាសរីករាយជាមួយពេលវេលាប្លែកៗ និងមិនអាចបំភ្លេចបាន ។ នៅលើធ្វីតទ័រលោក Zabaleta ... Read More »

ក្លិបមាន់ខ្នាយមាស Tottenham ទិញបានខ្សែការពារកណ្តាល Joe Rodon ពីក្លិប Swansea ក្នុងតម្លៃ១១លានផោន

ក្លិបមាន់ខ្នាយមាស Tottenham បានចុះកុងត្រាយកបានខ្សែការពារកណ្តាលសញ្ជាតិវែល Joe Rodon ពីក្លិប Swansea ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំក្នុងតម្លៃ១១លានផោន និងបូកបន្ថែមប្រាក់ឈ្នួលផ្សេងៗ។ កីឡាករ Joe Rodon វ័យ២២ឆ្នាំបានបង្ហាញខ្លួនចំនួន៥៤ដងសម្រាប់ក្លិប Swansea ដោយបានបង្ហាញខ្លួនជាលើកដំបូងរបស់ក្លិបអំឡុងយុទ្ធនាការរដូវកាល២០១៨-២០១៩ ... Read More »

ទំនេរអត់ការងារធ្វើយកដាវកាប់កម្ទេចសាជីដាក់សម្រាប់ប្រាប់សញ្ញាចរាចរណ៍នៅស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង៖ សាជីសម្រាប់ដាក់ប្រាប់សញ្ញាចរាចរណ៍ត្រូវបានក្មេងទំនើងម្នាក់យកដាវកាប់បំផ្លាញកម្ទេចចោល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចលើផ្លូវវាងក្រុងដែលក្រុមហ៊ុនជប៉ុនកំពុងសាងសង់  ស្ថិតក្នុងភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានឱ្យដឹងថា ក្មេងទំនើងដែលត្រូវឃាត់ខ្លួននេះ ឈ្មោះកាំង កាន ... Read More »

ថ្ងៃទី១៨ ខែតុលានេះ ជាថ្ងៃទី១៨នៃដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត! សូមពលរដ្ឋខ្មែរគ្រប់អាយុ អញ្ជើញទៅចុះឈ្មោះបោះឆ្នោត

ភ្នំពេញ៖ សម្រាប់ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.បគឺនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ជាថ្ងៃទី១៨ហើយ នៃដំណើរការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត។ដូច្នេះសូមពលរដ្ឋខ្មែរគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត។ ជាមួយនេះ គ.ជ.ប បានណែនាំឱ្យដឹងថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ... Read More »

អាងតាម៉េង ស្ថិតក្នុងឃុំគោកឋិន ស្រុកថ្មពួក ត្រូវបានទទួលរងគ្រោះដោយទឹកជំនន់ ទឹកហូរមកប្រទេសថៃ

ខេត្តបន្ទាយមានជ័យ៖ តាមការពិនិត្យជាក់ស្តែង របស់ក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ព្រឹក អាងតាម៉េង ស្ថិតក្នុងឃុំគោកឋិន ស្រុកថ្មពួក ត្រូវបានទទួលរងគ្រោះដោយទឹកជំនន់ ... Read More »

ទឹកលិចមន្ទីរពេទ្យបង្អែកថ្មពួក អ្នកជំងឺ និងគ្រូពេទ្យត្រូវជម្លៀសទៅមន្ទីរពេទ្យស្វាយចេក

ខេត្តបន្ទាយមានជ័យ ៖ មន្ទីរពេទ្យបង្អែកស្រុកថ្មពួក ត្រូវបានទឹកជន់លិចយ៉ាងជ្រៅនៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។ ទឹកនេះមួយផ្នែកជាទឹកភ្លៀងក្នុងខេត្ត និងមួយផ្នែកជាទឹកភ្លៀងហូរធ្លាក់ពីប្រទេសថៃ។ កម្លាំងសង្គ្រោះមានកងពលតូចទ័ពពិសេស (៩១១) យោធា កងរាជអាវុធហត្ថ និងនគរបាលខេត្តដឹកនាំបញ្ជាផ្ទាល់ ដោយលោកទេសរដ្ឋមន្ត្រី គន់ ... Read More »

ព្រឹកនេះ នៅខេត្តប៉ៃលិន ជំនន់ទឹកភ្លៀងបានកើតឡើងសារជាថ្មី ជន់ចូលផ្ទះប្រជាពលរដ្ឋជាង ១៤០ខ្នងផ្ទះ និងលិចផ្លូវប្រហែល ១៤០០ម៉ែត្រ

ខេត្តប៉ៃលិន ៖ ដូចអ្វីដែលមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានជូនដំណឹងជាមុន អំពីការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ។ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ភូមិកូនដំរី ភូមិផ្ទះស្បូវ និងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ... Read More »

អភិបាលខេត្តព្រះសីហនុ បន្តដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យការកាយផ្តាច់ខ្នងទំនប់ទី៣ ដើម្បីរំដោះការជន់លិចក្រុមទី១០ និងក្រុមទី១១

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបន្តដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យការកាយផ្តាច់ខ្នងទំនប់ទី៣ របស់ក្រុមហ៊ុនអានកូ វ៉ធើរ សឹបផ្លាយឱ្យទឹកហូរបានលឿន រំដោះការជន់លិចក្រុមទី១០ ... Read More »

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់ថវិកាចំនួន ១០ម៉ឺនដុល្លារ បន្ថែមទៀតដល់ខេត្តបន្ទាយមានជ័យ ដែលមានរងគ្រោះខ្លាំងជាងគេដោយសារជំនន់ទឹកភ្លៀង

ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងឲ្យប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ព្រមទាំងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន ... Read More »

ទឹកលិចផ្ទះហេីយ​ ឥឡូវឆេះផ្ទះនៅភូមិវាលថ្លាន់​ ទៀត​ ទុក្ខជាន់លើទុក្ខ

ភ្នំពេញ៖នៅព្រឹកព្រលឹមថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ២០២០​ នេះ​ មានករណីភ្លេីងឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង​ នៅភូមិវាលថ្លាន់​ សង្កាត់គងនយ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ ទោះបីយ៉ាងណា​ មូលហេតុនៃអគ្គិភ័យនេះ​ ពុំទាន់ដឹងនៅឡេីយទេ​ ។ ជាការកត់សម្គាល់​ ... Read More »