ព័ត៌មានទាន់ហេតុការណ៍៖
'

Instagram បានបិទគណនីមួយចំនួនដែលប្រើឈ្មោះសម្គាល់ (User Names) ប្រភេទ O.G. ដែលត្រូវបានលួច

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, គណនី Instagram ដែលប្រើឈ្មោះសម្គាល់ប្រភេទ O.G. មួយចំនួនត្រូវបានបិទបន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែទៅលើគេហទំព័រ ogusers(.)com ដែលក្រុមហ៊ុនជឿថា គឺជាកន្លែងទិញនិងលក់ឈ្មោះសម្គាល់ជាច្រើននោះ។ ឈ្មោះសម្គាល់ដែលជនខិលខូចបានលួចនោះគឺជាប្រភេទឈ្មោះសម្គាល់ O.G. ... Read More »

ម៉ូតូនិងម៉ូតូបុកគ្នាស្លាប់ម្នាក់របួសធ្ងន់ស្រាល៣នាក់

ខេត្តកំពង់ឆ្នាំង៖ មនុស្សម្នាក់បានស្លាប់នៅនឹងកន្លែង និង៣នាក់ទៀតបានរងរបួសធ្ងន់និងស្រាលដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី ០៧ ខែ០២ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រងចំណុចបែកជា៤ស្ថិតនៅភូមិទួលក្រឡាញ់សង្កាត់កំពង់ឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង។ សមត្ដកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូមួួយគ្រឿងម៉ាកហុងដាមានឌុបគ្នា២នាក់ ពាក់ស្លាកលេខកំពង់ឆ្នាំង.1J.8954.បើកបរមដោយឈ្មោះ ភិន ... Read More »

ក្រុម Green Terrace ឈ្នះទឹកប្រាក់ ៣ ០០០ ដុល្លារពីកម្មវិធី SmartSpark ដើម្បី អភិវឌ្ឍន៍សេវាកម្មបង្កើតសួនបន្លែតាមសំយ៉ាបផ្ទះ

ភ្នំពេញ៖ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ – ក្រុម Green Terrance ដែលជាសេវាកម្មជួយអ្នកប្រើប្រាស់បង្កើតសួនបន្លែតាមសំយ៉ាបផ្ទះបានឈ្នះទឹកប្រាក់ ៣ ពាន់ដុល្លារពីក្រុមហ៊ុន Smart Axiata ក្នុងកម្មវិធី​ SmartSpark ដែលបង្កើតឡើងសម្រាប់ជំរុញឲ្យមានការរីកដុះដាលនៃសហគ្រិនសង្គមនៅក្នុងប្រទេសកម្ពុជា ... Read More »

ស្លាប់ម្នាក់របួសធ្ងន់៣នាក់ដោយសារម៉ូតូបុកគ្នាផ្អើលអ្នកភូមិទាំងកណ្ដាលអធ្រាត្រ

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានយុវជនម្នាក់ស្លាប់និងមនុស្ស៣នាក់ទៀតរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងម៉ូតូនិេងម៉ូតូដែលបើកបញ្ច្រាសគ្នាពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៥៤-១៥៥ ស្ថិតក្នុងភូមិអង្គសាលា សង្កាត់ព្រៃអង្គញ់ក្រុងបាវិត ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចក្រុងបាវិតបានឱ្យដឹងថាយុវជនដែលស្លាប់មានឈ្មោះឡាយ សុខ  អាយុ ... Read More »

សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនជាតិចិន៣នាក់ករណីហិង្សាដោយចេតនា

ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីបង្កហិង្សាដោយចេតនា ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១៧ និង០០នាទី ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចមុខផ្ទះលេខ១៨ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ប្រភពពីនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានឱ្យដឹងថា ករណីនេះផ្តើមចេញពីរឿងជនជាតិចិនចាប់ជនជាតិចិនដាក់ឡាន ... Read More »

ប្រទះឃើញសាកសពបុរសម្នាក់នៅសល់តែ​គ្រោងឆ្អឹងនិងសម្លៀកបំពាក់

ខេត្តព្រះវិហារ​៖  ប្រជាពលរដ្ឋក្នុងភូមិនាំគ្នាភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីពួកគាត់បានប្រទះឃើញសាកសពមនុស្សម្នាក់មានសភាព​រលួយ​ទៅហើយ​នៅសល់តែ​គ្រោងឆ្អឹង និង​សម្លៀកបំពាក់ប៉ុណ្ណោះ។ ការប្រទះឃើញសាកសពនេះកើតឡើងពីកាលពី​រសៀល​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១​ នៅក្នុង​ចម្ការ​អំពៅ​ចិន ជាប់​ត្រពាំង​សេះ​ស្ថិតនៅ​ភូមិ​គុណភាព​មួយ ឃុំ​ឆែប​ពីរ ស្រុក​ឆែប ខេត្តព្រះវិហារ ។ បើតាម​ការស្រាវជ្រាវនិងស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា សាកសព​នេះ​ឈ្មោះ​មាស កង ... Read More »

ស្រលាញ់គ្នាបានមួយឆ្នាំខាងប្រុសខ្ចីម៉ូតូខាងស្រីយកទៅបាត់ លុះ៧ខែក្រោយមកទើបប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន

ខេត្តកណ្ដាល៖ យុវជនម្នាក់បានមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់អស់រយៈពេលមួយឆ្នាំមកហើយ ហើយក៏បានខ្ចីម៉ូតូពីនាងជិះសិន ព្រោះខ្លួនគ្មានម៉ូតូជិះ។ ប៉ុន្តែក្រោយពីបានម៉ូតូពីនារីរងគ្រោះហើយ ជនសង្ស័យមិនព្រមយកម៉ូតូមកឲ្យវិញទេ ទោះបីនារីរងរគ្រោះព្យាយាមនិយាយលួងលោមយ៉ាងណាក៏ដោយក៏មិនបានម៉ូតូនោះមកវិញដែរ រហូតមកដល់រយៈពេល៧ខែក្រោយមក គឺនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោងប្រហែលជា១៥នារីរងគ្រោះក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្ដង។ ករណី រំលោភលើទំនុកចិត្តនេះ បានកើតកើតឡើងនៅថ្ងៃទី១ ... Read More »

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវបានយកអំណោយទៅចែកជូនអតីត យុទ្ធជនមានជីវភាពខ្វះខាតចំនួន៣៧ គ្រួសារ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ ដែលជាប្រធានអតីតយុទ្ឋជនរាជធានីភ្នំពេញ បានក្រើនរំលឹកដល់អធិការទាំង១៤ខណ្ឌ ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវរកអតីតយុទ្ឋជនដែលមានជីវភាពខ្វះខាតប្រចាំថ្ងៃដើម្បីជួយឧបត្ថម្ភដល់គ្រួសារគាត់។ អំណោយទាំងនោះបានមកពីលោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងដែលលោកបានប្រគល់ឱ្យលោកអធិការខណ្ឌឫស្សីកែវ យកទៅចែកជូនអតីតយុទ្ធជនក្រីក្រនៅខណ្ឌឫស្សីកែវ។ ដូច្នេះហើយទើបនៅព្រឹកថ្ងៃទី ... Read More »

យុវជន២នាក់ត្រូវក្រុមជនសង្ស័យមានគ្នាជាង១០នាក់ជិះម៉ូតូដេញកាប់បណ្ដាលឲ្យរបួសធ្ងន់

ខេត្តកណ្ដាល៖ យុវជន២នាក់ខណៈកំពុងជិះម៉ូតូត្រឡប់មកពីលេងផ្ទះមិត្តភក្តិវិញ ត្រូវបានក្រុមជនសង្ស័យប្រមាណជាង១០នាក់ជិះម៉ូតូ៦គ្រឿងដេញវាយនិងកាប់បណ្ដាលឲ្យ​រង​របួសធ្ងន់​។ ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះបានកើតឡើងកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១វេលាម៉ោង២០និង៣០នាទី នៅចំណុចផ្លូវជាតិលេខ៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៤-៣៥ ស្ថិតក្នុងភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។     មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ... Read More »

ឌី លីកា រៀបការគគ្រឹកគគ្រេងក្រោមវត្តមានកញ្ញាឯក និងសិល្បករជាច្រើនចូលរួម

      ភ្នំពេញ៖ យ៉ាងហោចណាស់មានភ្ញៀវប្រមាណ៧០០នាក់ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីមង្គលការ អតីតបវរកញ្ញា Miss Grand Cambodia ២០១៨  ឌី លីកា កាលពីចុងសប្តាហ៍មុននេះគឺនៅថ្ងៃទី ០៦ ខែកុម្ភៈ ... Read More »

ការខកចិត្តរបស់ក្រុម Bayern Munich លើការពន្យារពេល៧ម៉ោងមុនចាកចេញទៅកាន់ប្រទេសកាតា

សារព័ត៌មាន CNA បានផ្សាយថា ក្រុម Bayern Munich កាលពីថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ បានរងនូវការខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីការពន្យារពេល៧ ម៉ោងចំពោះការចាកចេញរបស់ពួកគេទៅកាន់ប្រទេសកាតាសម្រាប់ព្រឹត្តិការណ៍ប្រកួត Club World Cup នៅពេលអាកាសយានដ្ឋានទីក្រុងប៊ែកឡាំងបានបដិសេធមិនផ្តល់យន្តហោះរបស់ពួកគេសម្រាប់ហោះហើរនៅពាក់កណ្តាលអធ្រាត្រ ... Read More »

កម្មវិធីប្រកួតវាយតឺន្នីស Australian Open ចាប់ផ្តើមដោយមានការរំខានពីកូវីដ-១៩

ការប្រកួតកីឡាវាយតឺន្នីស Australian Open ត្រូវបានគេស្គាល់ថា ជាកម្មវិធី “Happy Slam” សម្រាប់បរិយាកាសគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែការប្រកួតនេះគឺមានការគំរាមកំហែងពីជំងឺកូវីដ-១៩ ហើយអាចបង្កភាពវឹកវរថែមទៀតក្នុងអំឡុងពីរសប្តាហ៍ក្រោយ។ ការផ្តោតអារម្មណ៍នៅលើទីលានគឺត្រូវបានគេដឹងហើយថា កីឡាករNovak Djokovic នឹងក្លាយជាជើងឯកលើកទី៩ ហើយកីឡាការិនីSerena Williams ... Read More »

RB Leipzig ប៉ះ Liverpool នៅ Champions League បានផ្លាស់ទៅលេងនៅទីក្រុង Budapest ដោយសារតែការហាមឃាត់ការធ្វើដំណើរទៅអាល្លឺម៉ង់

ការប្រកួតក្របខ័ណ្ឌកំពូលរបស់អឺរ៉ុប Champions League អង់គ្លេសវគ្គ១៦ក្រុមចុងក្រោយរបស់ Liverpool ទល់នឹងក្រុម RB Leipzig នឹងត្រូវលេងនៅទីក្រុង Budapest ប្រទេសហុងគ្រី បន្ទាប់ពីពួកគេត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់។ ប្រទេសអាល្លឺម៉ង់បានហាមឃាត់ការធ្វើដំណើរភាគច្រើនពីបណ្តាប្រទេសដែលរងការប៉ះទង្គិចយ៉ាងខ្លាំងដោយសារ Covid-19 ប្រភេទថ្មី ... Read More »

Harry Kane ជាពីរបួសជួយឲ្យ Tottenham យកបាន៣ពិន្ទុពី West Brom

ខ្សែប្រយុទ្ធ Harry Kane បានវិលត្រឡប់មកវិញដោយធ្វើបានយ៉ាងល្អគួរឱ្យភ្ញាក់ផ្អើលពីការរងរបួសបានស៊ុតបាល់បញ្ចូលទីជួយឲ្យក្រុមTottenham ឈ្នះ West Bromwich Albion ក្នុងលទ្ធផល២ទល់០កាលពីរាត្រីម្សិលមិញ។ គ្រូបង្វឹករបស់ក្រុម Tottenham លោក Jose Mourinho បានលើកឡើងថា ... Read More »

ដំណឹងល្អ ! មិនមានអ្នកវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ និងមានអ្នកជាសះស្បេីយចំនួន​ ០២នាក់​

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល ប្រកាសជូនព័ត៌មានអោយដឹងថា មិនមានអ្នកវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ និងមានអ្នកជាសះស្បេីយចំនួន​ ០២នាក់ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា, អ្នកជាសះស្បើយចំនួន២នាក់ ... Read More »

ប្រញាប់ទៅមើលតាឈឺបើករថយន្តលឿនជ្រុលទៅបុករថយន្តដឹកដីពីក្រោយរួញមួយកំណាត់មុខនៅលើ​ស្ពាន​លី​យ៉ុង​ផាត់

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត​លឿនជ្រុលទៅបុក​រថយន្ត​ដឹក​ដី​ពីក្រោយ​​ពេញទំហឹង បណ្ដាល​ឲ្យ​ខ្ទេច​រថយន្ត​មួយ​កំណាត់​មុខ បង្ក​ឱ្យមានការកកស្ទះ​ចរាចរណ៍យ៉ាងខ្លាំង រហូតដល់កម្លាំងប្រជា​ការពារ​មកជួយ​សម្រួល​ចរាចរណ៍​។   ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជាង​២​​សៀ​ល​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០២១ ស្ថិតនៅលើ​ស្ពាន​លី​យ៉ុង​ផាត់​ ប៉ែកខាងកើត ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។ ​​ប្រភពព័ត៌មានពីអ្នកបើកបរបាន​ឲ្យ​ដឹងថា ពួកគាត់​ទាំងពីរ​នាក់បើកបររថយន្តស្រប​ទិស​គ្នា​ពី​កើ​តទៅ​លិច ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់និងស្រាល

ភ្នំ​ព​ញ ៖ ម៉ូតូ​២​គ្រឿង​បុក​គ្នា​លាន់​ដូច​រន្ទះ ធ្វើឱ្យអ្នកជិះរងរបួស​ធ្ងន់​ម្នាក់ ស្រាល​ម្នាក់ ហើយម៉ូតូ​ខូចខ្ទេច​ទាំងសងខាង ខណៈដែល​ភាគីម្ខាងចេញពី​លេង​បាល់ទះ​វិញ បើកម៉ូតូឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត មក​តាមផ្លូវត្រង់​បុក​ចំក្បាំងម៉ូតូបណ្ដាល​ឲ្យ​ដួល​បោក​អូស​ដាច់​មេជើង​ម្នាក់ និង​ម្នាក់ទៀត​ចុក​ឆ្អល់ ចំណែក​ម៉ូតូ​ខូចខាត​ទាំងសងខាង​។​ គ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីការបើកបរខ្វះការប្រុងប្រយ័ត្ននេះ​កើតឡើងនៅវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ... Read More »

រថយន្តក្រឡុកសុីម៉ងត៍​ បេីកគៀរថយន្តកាមរីហាយប្រ៊ីដ​នៅស្តុបក្បាលថ្នល់រងការខូចខាត​

ភ្នំពេញ​ ៖​ រថយន្តកាមរីហាយប្រ៊ីដមួយគ្រឿង​ ត្រូវបានរថយន្តក្រឡុកសុីម៉ងត៍​ ក្រុមហ៊ុនចិនសុីងសេង​ កម្ពុជា​ បេីកគៀរងការខូចខាត​ កាលពីវេលាម៉ោង១១​ និង៣០នាទីយប់​ ថ្ងៃទី៧​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ត្រង់ចំណុចស្តុបក្បាលថ្នល់​ ក្នុងសង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ក្រោយពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវី១៩ពីមិត្តចិន

ភ្នំពេញ៖ បន្ទាប់ពី ពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំងកូវី១៩ ពីមិត្តចិនរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញធ្វើសន្និសីទសារព័ត៌មានទាក់ទងទៅនឹងបញ្ហាជំងឺកូវីដ១៩ និងពាក់ព័ន្ធទៅនឹងជំនួយវ៉ាក់សាំងកូវីដ១៩នេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន ... Read More »

អ្នកសារព័ត៌មាន ស្ថិតក្នុងចំណោមជនអាទិភាព ដែលត្រូវទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩​ បន្ទាប់​ពី​សម្តេចតេជោ ហ៊ុន សែន ប្រកាសអនុញ្ញាត

ភ្នំពេញ​៖​ បេីយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងសន្និសីទព័ត៌មានមួយ បន្ទាប់ពីកម្ពុជាទទួលវ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ជំហានដំបូងនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានប្រកាសអនុញ្ញាតឱ្យអ្នកសារព័ត៌មាន ស្ថិតនៅក្នុងចំណោមជនអាទិភាព ... Read More »

ហៅPassAppជិះពីច្បារអំពៅមកដល់កន្លែងស្ងាត់ម្ដុំក្ដាន់ពីរត្រូវម្ចាស់PassAppដកកាំបិតចុងស្រួចផ្ជុងប្លន់យកកាបូបស្ពាយបានសម្រេច

ភ្នំពេញ​ ៖​ នារីម្នាក់បានចេញពីធ្វើការរួចហៅPassAppជិះត្រឡប់ទៅផ្ទះវិញ​ បែរជាស៊យត្រូវម្ចាស់PassAppធ្វើសកម្មភាពដកកាំបិតចុងស្រួចផ្ជុងប្លន់យកកាបូបស្ពាយបានសម្រេច​ រួចបើកគេចបាត់ស្រមោលមិនរំខានដល់សមត្ថកិច្ច​ខណ្ឌដូនពេញ​ ។  ​    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០​ និង១០នាទីយប់ថ្ងៃអាទិត្យ​ ទី៧​ ខែកុម្ភៈ​ ឆ្នាំ២០២១​ ស្ថិតតាមបណ្ដោយផ្លូវR6​ ជិតផ្លូវរថភ្លើង​ ... Read More »

កូវីដ​-១៩ នៅវៀតណាមកើនឡើងថៃធ្លាក់ចុះ នាថ្ងៃទី៧ខែកុម្ភៈ

ស្ថានភាពកូវីដ-១៩ នៅក្នុងប្រទេសជិតខាងកម្ពុជាទាំងពីរ គឺវៀតណាមនិងថៃមានការប្រែប្រួលដោយវៀតណាមបានកើនឡើង ចំណែកថៃបន្តធ្លាក់ចុះ។ កាលពីថ្ងៃទី ៦ខែកុម្ភៈវៀតណាមរកឃើញតែ ករណីវិជ្ជមាន​៤នាក់ប៉ុណ្ណោះ ប៉ុន្តែនៅថ្ងៃទី៧ខែកុម្ភៈរកឃើញដល់ទៅ​១៦នាក់​ គឺឆ្លងក្នុងសហគមន៍ទាំងអស់ ។ គិតដល់ម៉ោង​១៨ ថ្ងៃទី៧ខែកុម្ភៈ វៀតណាមមានករណីឆ្លងនៅក្នុងសហគមន៍កើនឡើងដល់ទៅ​១១១១នាក់ ក្នុងនោះមាន ៤១៨ ... Read More »

គ្រួសារជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ីប្តឹង​ក្រុមហ៊ុនប៊ូអុីង

គ្រួសារជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះនៅក្នុងប្រទេសឥណ្ឌូនេស៊ី​បានចាប់ផ្តើមប្តឹងក្រុមហ៊ុនផលិតយន្តហោះ​ប៊ូអុីងហើយ ។ ជាក់ស្តែងគ្រួសារជនរងគ្រោះ១៤គ្រួសារ​បានបញ្ជូនពាក្យបណ្តឹង​ឡើងទៅកាន់តុលាការ ជីកាហ្គោ សហរដ្ឋអាមេរិក ដោយចោទប្រកាន់ពីកម្រិតសុវត្ថិភាព​របស់យន្តហោះទើប​បណ្តាលឲ្យមានគ្រោះថ្នាក់​។ នៅក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា យន្តហោះBoeing 737-500 របស់ក្រមហ៊ុន អាកាសចរណ៍ Sriwijaya Air ​មានបញ្ហាបច្ចេកទេស ទើបបណ្តាលឱ្យមានគ្រោះថ្នាក់ ... Read More »

ប្រមុខដឹកនាំកម្ពុជា៖​​ ហៅក្រុមអ្នកប្រឆាំងទាំងក្នុងស្រុក និងក្រៅប្រទេសជា «ក្រុមឆ្កែកាច»នឹងមិននិយាយជាមួយតំណាងទូតណា​ ដែលនាំបញ្ហាមកជជែក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា​ បានហៅក្រុមអ្នកប្រឆាំងទាំងក្នុងស្រុក និងក្រៅប្រទេសជា «ក្រុមឆ្កែកាច» ហើយសម្ដេចនឹងមិនឆ្លើយតប ឬមិនតបតជាមួយក្រុមនោះឡើយ។​ ការថ្លែងបែបនេះ​ សម្ដេចតេជោ ហ៊ុន សែន​ បានធ្វេីឡេីងនៅល្ងាចថ្ងៃទី០៧ ... Read More »

ស្ត្រីនីហ្សេរីយ៉ាដំបូងគេបំផុត​ នឹងក្លាយជាអគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោក(WTO)

អន្តរជាតិ​៖​ បន្ទាប់ពីរដ្ឋបាលលោក​ ចូ បៃឌិន​ បានបង្ហាញជំហរគាំទ្រដល់លោកស្រី Ngozi Okonjo-Iweala ដែលជាស្ត្រីនីហ្សេរីយ៉ាដំបូងគេបំផុត​ នឹងក្លាយជាអគ្គនាយក​ នៃអង្គការពាណិជ្ជកម្មពិភពលោក(WTO)។ ខណៈលោកស្រី​ Okonjo-Iweala បេក្ខជនមកពីប្រទេសនីហ្សេរីយ៉ា នឹងក្លាយជាប្រមុខស្ថាប័នគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិមួយនេះ ហើយបេក្ខជនមកពីកូរ៉េខាងត្បូងសម្រេចដកខ្លួនចេញពីការប្រកួតប្រជែង។ ... Read More »

សហគមន៍អន្តរជាតិបារម្ភពីអំពើហិង្សាកើតឡើងនៅមីយ៉ាន់ម៉ា ក្រោយមានស្នូរកាំភ្លើង នៅកន្លែង​បាតុកម្ម

សំឡេងផ្ទុះអាវុធ នៅកន្លែងបាតុកម្មប្រឆាំងរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា ប៉ុន្តេ​នៅពេលនេះគេមិនទាន់ដឹងថា ស្នូរកាំភ្លើង គឺជាការបាញ់គ្រាប់ពិតឬ ជា​គ្រាប់កៅស៊ូ​នោះឡើយ ។ ឃ្លីបវីដេអូ​ ដែលបានផ្សាយផ្ទាល់​នៅល្ងាចថ្ងៃទី​៧ខែកុម្ភៈនៅលើបណ្តាញសង្គម​ហ្វេសប៊ុក ឃើញថាមានសំឡេងផ្ទុះកាំភ្លើងជាច្រើនគ្រាប់នៅតំបន់ Myawaddy​ រដ្ឋ​Kayin ក្នុងពេលពលរដ្ឋកំពុងធ្វើបាតុកម្មប្រឆាំងការធ្វើរដ្ឋប្រហារយោធា ។ ... Read More »

ក្រសួងទេសចរណ៍ ទទួលរៀបចំវេទិការទេសចរណ៍អាស៊ានឆ្នាំ២០២២នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ សេចក្តីជូនដំណឹង ស្តីពីការទទួលរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ “អាស៊ាន ។ សហគមន៍សន្តិភាព និងវាសនាតែមួយ” “ASEAN – A ... Read More »

ក្រុមការងារជំនាញបញ្ជូនសារ របស់បញ្ជាការដ្ឋានបញ្ជូនសារ កងទ័ពជើងគោក ចុះត្រួតពិនិត្យការងារបញ្ជូនសារ និងបំពាក់វិទ្យុទាក់ទងថ្មី ជូនកងពលតូចថ្មើរជើងលេខ៥២

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារបញ្ជូនសារកងទ័ពជើងគោក ដឹកនាំដោយ ឧត្ដមសេនីយ៍ត្រី ហែម ហម មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានបញ្ជូនសារ កងទ័ពជើងគោក និងលោកវរសេនីយ៍ត្រី ... Read More »

លោក អភិបាល នៃគណៈអភិបាលខេត្តចុះពិនិត្យការដាំដុះ​ និងបង្កបង្កេីនផលស្វាយកែវរមៀត​ របស់​ក្រុមហ៊ុនហ្រ្គីនសុី​ អេហ្គ្រីខលឈ័រ

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃអាទិត្យ ១០រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧​ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានចុះពិនិត្យការដាំដុះ​ ... Read More »

Update៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងការពារកូវីដ-១៩ ចំនួន៦០ម៉ឺនដូស ជំនួយរបស់ចិន ក្នុងជំហានដំបូង

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បាន អញ្ជើញទទួលបានវ៉ាក់សាំងការពារកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ វ៉ាក់សាំងដែលនឹងបញ្ជូនមកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ... Read More »