ព័ត៌មានទាន់ហេតុការណ៍៖
'

នាង(មរណមាតាឆ្នាំ២០២១) ត្រូវម្តាយធ្វើទារុណកម្ម វាយធ្វើបាបរាល់ថ្ងៃដូចសត្វធាតុរហូតដល់អ្នកជិតខាងអាណិតខ្លាំងពេក ចេញមុខសុំកិច្ចអន្តរាគមន៍ឱ្យសមត្ថកិច្ច អាជ្ញាធរជួយរំដោះនាងពីការរស់ដូចក្នុងឋានរកនេះផង ! (មានវីដេអូ)

    ភ្នំពេញ ​៖​ ក្រោយពីផ្ទុះរឿងម្តាយចុងចិត្តកំណាចអប្រិយទាញកាំបិតកាប់កូនស្រីបណ្តាលឲ្យរងរបួសធ្ងន់ផ្អើលដល់អ្នកភូមិ តែមិនមានការអន្តរាគមន៍ និងគ្មានផ្តល់យុត្តិធម៌សម្រាប់ក្មេងស្រីរងគ្រោះកាលពីយប់ថ្ងៃទី២៥ខែមករា​ឆ្នាំ២០២១​ រហូតមកដល់ព្រឹកថ្ងៃទី២៧​ ខែឆ្នាំដដែល ស្រាប់តែផ្ទុះការតវ៉ាពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតខាងសុំឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ជូនក្មេងស្រីរងគ្រោះផង ដើម្បីឱ្យនាងរួចផុតពីការធ្វើទារុណកម្មគ្រប់រូបភាព វាយដោយដំបង វ៉ៃនឹងស្បែកជើងឬអំបោសដែលកើតមានស្ទើរតែរៀងរាល់ថ្ងៃ។     តាមសម្តីស្ត្រីម្នាក់ឈ្មោះ ... Read More »

របបប្រជុំក្រុមប្រឹក្សាសង្កាត់ ត្រូវតែមានឲ្យទៀងទាត់ជារៀងរាល់ខែ មិនត្រូវអាក់ខានឬធ្វើឲ្យតែបាននោះទេ

ភ្នំពេញ៖ របបប្រជុំក្រុមប្រឹក្សាសង្កាត់ ត្រូវតែមានឲ្យទៀងទាត់ជារៀងរាល់ខែ ហើយត្រូវធ្វើជាប្រតិទិនមកសាលាខណ្ឌ ដើម្បីងាយស្រួលឲ្យក្រុមប្រឹក្សាខណ្ឌប្រចាំសង្កាត់នីមួយៗ ចូលរួមស្តាប់ពីសកម្មភាពរបស់សង្កាត់នីមួយៗដែលធ្វើកន្លងមក ឬមានបញ្ហាប្រឈម និងលើកទិសដៅបន្តសម្រាប់ខែបន្តទៀត មិនត្រូវអាក់ខានរបបប្រជុំ ឬក៏ធ្វើឲ្យតែបានរួចពីមួយខែទៅមួយខែនោះទេ។ បើទោះជាយ៉ាងណាសង្កាត់ត្រូវគោរពតាម និងផ្សព្វផ្សាយការរស់នៅបែបរបបថ្មី ក្នុងការបំរើការងារ និងការរស់នៅក្នុងសង្កាត់នាពេលបច្ចុប្បន្ន ទាំងនេះជាការលើកឡើងរបស់លោកសុខ ... Read More »

នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន ហ្គោលវែល ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីស៊ីដាច់លុយថៅកែចិនជិត១លានដុល្លារអាមេរិក រឿងរត់ការចូលសញ្ជាតិខ្មែរ

     ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះ នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឃាត់ខ្លួន បុរសម្នាក់ ដែលធានារត់ការចូលសញ្ជាតិខ្មែរអោយថៅកែជនជាតិចិន៣នាក់ ហើយស៊ីដាច់ប្រាក់ចំនួន៧៦ម៉ឺនដុល្លារអាមេរិក បញ្ជូនមកកាន់អយ្យការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ។ សមត្ថកិច្ចបានបញ្ជាក់ថា, ... Read More »

ចៅក្រម ស៊ូ បញ្ញា សម្រចដោះលែងអ្នកលេងល្បែងស៉ីសងបញ្ជល់មាន់ដែលសមត្ថកិច្ចឃាត់ខ្លួននៅស្រុកអង្គស្នួលឱ្យមានសេរីភាពឡើងវិញ

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោកស៊ូ បញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចជំនុំជម្រះផ្ទាល់ឱ្យដោះលែងអ្នកលេងល្បែងស៉ីសងបញ្ជល់មាន់ដែលសមត្ថកិច្ចឃាត់ខ្លួននៅអង្គស្នួលឱ្យមានសេរីភាពឡើងវិញហើយ។ មជ្ឈដ្ឋានជាច្រើនកំពុងមានចម្ងល់ថា ហេតុអ្វីលោក ស៊ូ បញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលសម្រេចដោះលែងអ្នកលេងល្បែងស៉ីសងបញ្ជល់មាន់ដែលសមត្ថកិច្ចឃាត់ខ្លួននៅស្រុកអង្គស្នួលឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីលោកស្រី ផាត់ សុគន្ធា ... Read More »

COVID-19​ បានសម្លាប់ពលរដ្ឋថៃថ្មីម្នាក់​ទៀត ខណៈរកឃេីញអ្នកឆ្លងថ្មី​ ចំនួន​ ៨១៩នាក់

     អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន CNA​ បានចុះផ្សាយថា​នៅថ្ងៃពុធទី២៧ ខែមករា ឆ្នាំ២០២១នេះថា​ អាជ្ញាធរសុខាភិបាលថៃ បានប្រកាសពីការរកឃើញ COVID-19 ៨១៩ករណីថ្មីបន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ១៥,៤៦៥នាក់។ខណៈអ្នកស្លាប់ថ្មីម្នាក់ ក៏ត្រូវបានរាយការណ៍ផងដែរ ... Read More »

ពលករខ្មែរ ៦នាក់ និងទារិកាម្នាក់​ ត្រូវបានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៉ី ជួយធ្វេីអន្តរាគមន៍

     ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ បានឲ្យដឹងថា​ ពលករខ្មែរ ៦នាក់ និងទារិកាម្នាក់​ ត្រូវបានស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅម៉ាឡេស៉ី ... Read More »

មេដឹកនាំរុស្ស៉ី​ និងមេដឹកនាំថ្មីរបស់អាមេរិក​ ជជែក​គ្នា​ជា​លើកដំបូង​ដោយ​ផ្តោតលើ​នុយក្លេអ៊ែរ សិទ្ធិមនុស្ស និង​វិបត្តិ​នៅ​អ៊ុយ​ក្រែន

អន្តរជាតិ៖​ លោក​ ចូ បៃ​ឌិន ប្រធានាធិបតី​អាមេរិកជាប់ឆ្នោតថ្មី នៅ​ថ្ងៃទី​២៦ខែមករា​ ឆ្នាំ២០២១​ ​បាន​សន្ទនា​តាម​ទូរ​ស័ព្ទ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន​ ជាលើកដំបូង​ បានលើកឡើងពី​បញ្ហា​រសើបៗ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​ដូចជា​ការគ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ សន្តិសុខ​អ៉ីនធេីណេត និង​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​។ មិនតែប៉ុណ្ណោះលោក​ ... Read More »

គណៈកម្មាធិការអាយសុីសុី-អង្គរ៖ ការថែរក្សាអភិរក្សរមណីយដ្ឋានអង្គរជាកាតព្វកិច្ចរួមរបស់កម្ពុជា និងសហគមន៍អន្តរជាតិ

ខេត្តសៀមរាប៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានគណៈកម្មាធិការអាយសុីសុី-អង្គរ អំពីកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ នាថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២១ ប្រព្រឹត្តទៅនៅខេត្តសៀមរាប បានឱ្យដឹងថា ការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរដែលជាសម្បត្តិបេតិកភណ្ឌនៃមនុស្សជាតិរបស់អង្គការយូណេស្កូ រយៈពេល២៥ឆ្នាំមកនេះ គឺមិនមែនជាកាតព្វកិច្ចរបស់កម្ពុជាតែឯងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកាតព្វកិច្ចរបស់អន្តរជាតិដែរ។ ក្នុងន័យនេះ ... Read More »

សំណុំរឿងលោកគឹម សុវណ្ណ មេបញ្ជាការផ្នែកសឹករងស្រុកកៀនស្វាយ លួចយកអចលនទ្រព្យអ្នកដទៃទៅលក់ តុលាការប្រកាសសាលក្រមនៅថ្ងៃទី៤ ខែកុម្ភៈ ខាងមុខនេះ

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះនៅសាលាដំបូងខេត្តកណ្តាលបានបើកសវនាការលើសំណុំរឿងជំនុំជម្រះរបស់លោកគឹម សុវណ្ណ មេបញ្ជាការផ្នែកសឹករងស្រុកកៀនស្វាយដែលត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ តាមដីការបស់លោក ងួន វុទ្ធី ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល ពាក់ព័ន្ធបទល្មើសលួចយកអចលនទ្រព្យអ្នកដទៃទៅលក់។ ក្នុងសវនាការជំនំុជម្រះសំណុំរឿងខាងលើនេះមានការចូលរួមពីលោក ជា ... Read More »

អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាបង្ហាញមុខជនសង្ស័យ៧នាក់ ដែលបានកាប់សម្លាប់និស្សិតម្នាក់ស្លាប់

    ភ្នំពេញ៖ ជនសង្ស័យចំនួន៧នាក់ ក្នុងចំណោមបក្ខពួក៩នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនបានជាបន្តបន្ទាប់ និងយកមកបង្ហាញមុខនាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ពាក់ព័ន្ធទៅនឹងករណីអំពើឃាតកម្ម កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ២០ ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមបានរុញច្រានមនុស្សជាច្រើន ឱ្យចាកចេញពីភាពក្រីក្រ និងភាពងាយរងគ្រោះ

    ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩-២០២០ និងលើកទិសដៅឆ្នាំ២០២១ របស់ក្រសួងកិច្ចការនារី នាព្រឹកថ្ងៃពុធ ១៤កើត ខែមាឃ ... Read More »

ជនសង្ស័យម្នាក់ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទីរសៀល កម្លាំងជំនាញខណ្ឌឫស្សីកែវនិងប៉ុស្តិ៍បានធ្វើការបង្ក្រាបជាក់ស្ដែងនិងបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី១ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ឈ្មោះ ស្រី ... Read More »

មេដឹកនាំកំពូលចិន៖​ ជំរុញ​ឲ្យ​ពិភពលោក ប្រកាន់ខ្ជាប់​ពហុភាគី​និយម ដើម្បី​ដោះស្រាយ​បញ្ហា​ស្មុ​គ្រ​ស្មាញ​

អន្តរជាតិ៖​ លោក ស៊ី ជិន​ភីង ប្រធានាធិបតី​ចិន នៅ​ថ្ងៃទី​២៥ ខែមករា បានបញ្ជាក់ថា​ ការខ្វះ​សាមគ្គីភាព​របស់​ពិភពលោក មិនអាច​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​បានទេ​។ ដោយប្រធានាធិបតី​ចិនរូបនេះ​ បាន​ជំរុញ​ឲ្យពិភពលោកប្រកាន់ខ្ជាប់​ពហុភាគី​និយម និង​កសាង​សហគមន៍​ជាមួយ​អនាគត​រួម ដើម្បី​ដោះស្រាយ​បញ្ហា​ស្មុ​គ្រ​ស្មាញ​ជាច្រើន ដែល​ពិភពលោក ... Read More »

ស្ងាត់ៗព្រះមហាក្សត្រថៃតែងតាំង ស្នំឯកជាព្រះមហេសីទីពីរ

ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់រាជវង្សថៃ ដោយតែងតាំងស្នំឯក Sineenat Wongvajirapakdi ដែលព្រះមហាក្សត្របានដកតំណែងកន្លងមកនោះធ្វើជាមហេសីទីពីរ​។ កន្លងមកស្នំឯកត្រូវបានដកតំណែង ពីបទ​ខ្វះការគោរពដល់ព្រះអគ្គមហេសី ។ ព្រះមហាក្សត្រថៃ Maha Vajiralongkorn ព្រះជន្ម៦៨វស្សា​ ... Read More »

អង់គ្លេសមានអ្នកស្លាប់ដោយកូវីដ​-១៩ កើនឡើងជាង​១សែននាក់ហើយ

មកដល់ព្រឹថ្ងៃទី​២៧ខែមករានេះ អង់គ្លេសបានប្រារព្ធពិធីគោរពវិញាណក្ខន្ធ​​ដល់ពលរដ្ឋជាង​១សែននាក់ហើយដែលបានស្លាប់ដោយកូវីដ​-១៩​​​។ ការស្លាប់គឺមានច្រើនជាង អ្នកសា្លប់នៅក្នុងសង្គ្រាមលោកលើកទីពីរទៅទៀត។ ​ ទីស្នាក់ការសមាគមសុខាភិបាលអង់គ្លេសបានប្រើប្រាស់ម៉ាស៊ីន បញ្ចាំងរូបភាពឡើង​ជញ្ជាំងដើម្បី រំលឹក​ដល់​អ្នកស្លាប់ដោយសារកូវីដ​-១៩​ជាង​១សែននាក់ ។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីអង់គ្លេស ​លោក ប៊ូរីស ចនសុន បានបញ្ជាក់ថា​ ... Read More »

កិច្ចពិភាក្សាវគ្គទី១ ស្តីពី “ការវិវត្តន៍ និងអនាគតនៃវិស័យអេកូទេសចរណ៍ និងសហគមន៍ ក្នុងបរិបទជំងឺកូវីដ-១៩”

ខេត្តសៀមរាប៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្ដរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (ក.គ.អ.អ.) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

សៀវភៅ​៖ “ទស្សនវិជ្ជា និង​ទ្រឹស្ដី​ស្ដីពី​ការអប់រំ” ស្នាដៃ​និពន្ធ​ដោយលោក បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន

ភ្នំពេញ៖ សង្គម​មួយ​ត្រូវ​បាន​រៀបចំ​ឱ្យ​មាន​ស្ថិរភាព ពេល​ដែល​បុគ្គល​នីមួយៗ​កំពុង​ធ្វើ​នូវ​អ្វី​ដែល​ជា​សមត្ថភាព​ពី​ធម្មជាតិ ដើម្បី​ប្រើ​ជា​ផលប្រយោជន៍​ដល់​អ្នកដទៃ…ហើយ​ការ​ធ្វើ​ដូចនេះ​គឺ​ជា​ដំណើរ​ការ​នៃ​ការអប់រំ។ គោលដៅ​នៃ​ការ​អប់រំ គឺ​បង្រៀន​មនុស្ស​នូវ​បញ្ហា​សំខាន់ៗ តាមរយៈ​ចំណេះដឹង បណ្ដុះ​ចរិយា​ធម៌ និង​ការ​គោរព​ភាព​ថ្លៃថ្នូរ​របស់​មនុស្ស។ ការ «គិតពិចារណា» ជា​ប្រចាំ​គឺ​ជា​មធ្យោបាយ​ផង និង​ជា​គោលបំណង​ផង​នៃ​ការអប់រំ។ គោលបំណង​នៃ​គរុកោសល្យ គឺ​ការ​អប់រំ​មនុស្ស ... Read More »

ករណីឆ្លងកូវីដ-១៩​ នៅប្រទេសឥណ្ឌូនេស៊ី​ មានអ្នកឆ្លងលើស១លាននាក់ ក្នុងនោះស្លាប់ជាង២៨០០០នាក់

    អន្តរជាតិ៖​ បើតាមទិន្នន័យផ្សាយដោយ worldometers​ បានបង្ហាញថា​ ឥណ្ឌូនេស៊ី ក្លាយជាប្រទេសទី១៩លើពិភពលោកដែលមានអ្នកឆ្លងលើស១លាននាក់ ក្នុងនោះស្លាប់ជាង២៨០០០នាក់។ ខណៈ​អ្នកឆ្លងកូវីដ–១៩នៅលើពិភពលោកទាំងមូល មានជាង១០០លាននាក់ ក្នុងនោះស្លាប់ជាង២.១៦លាននាក់ និងសះស្បើយជាង៧២.៨១លាននាក់។ បើតាមអាជ្ញាធរឥណ្ឌូនេស៊ី កាលពីថ្ងៃម្សិលមិញ ... Read More »

ក្រសួងមហាផ្ទៃ បន្តរៀបចំកិច្ចប្រជុំអន្តរក្រសួងបានពិនិត្យ និងពិភាក្សាបញ្ចប់លើជំពូកទី០២ នៃសេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ភ្នំពេញ៖ បើយោងតាមអង្គភាពនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់ឲ្យដឹងថា, ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានបន្ដរៀបចំកិច្ចប្រជុំអន្ដរក្រសួងដើម្បីពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋានស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ... Read More »

រឿងនិទានខ្មែរ÷ រឿង ស្រី​កណ្ដុរ​ល្អោច គឺ​កណ្ដុរ​បំផ្លាញ

កាល​ពី​ដើម មាន​បុរស​ម្នាក់​មាន​ប្រពន្ធ  បុរស​នោះ​តែង​ទៅ​កាប់​ចម្ការ​សព្វ​ថ្ងៃ លុះ​កាប់​ចម្ការ​ទៅ​ដល់​ដើម​ជ្រៃ​មួយ ស្ដេច​កណ្ដុរ​ស ដែល​នៅ​នឹង​ដើម​ជ្រៃ​នោះ មាន​សេចក្ដី​ភិត​ភ័យ ហើយ​ហើយ​ទៅ​អង្វរ​បុរស​ដែល​កាប់​ព្រៃ​ធ្វើ​ចម្ការ​នោះ​ថា “សុំ​ឲ្យ​បុរស​ទុក​តែ​ដើម​ជ្រៃ​មួយ​នេះ ខ្ញុំ​នឹង​ឲ្យ​រង្វាន់​ជា​មាស ក្នុង​មួយ​ថ្ងៃ​មួយ​ដុំ” ។ បុរស​នោះ ក៏​ព្រម​ទុក​ដើម​ជ្រៃ​ឲ្យ ។ ... Read More »

ទីបំផុត!​ នគរបាលខេត្តព្រះសីហនុ​ ឃាត់ខ្លួនជនជាតិចិន៣នាក់​ ដែលបាញ់សម្លាប់មនុស្សនៅមុខកាស៉ីណូយីហោ” ជីយវនីសិន” ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៧​ ខែមករា​ ឆ្នាំ២០២១នេះថា​ ករណីជនល្មើសជនជាតិចិន បាញ់សម្លាប់ជនជាតិចិនដូចគ្នា​ នៅមុខកាស៉ីណូយីហោ” ជីយវនីសិន” ជិតវត្តឥន្ទញញាណ​ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២១​ខែមករាកន្លងទៅ។  ... Read More »

អភិបាលរាជធានីភ្នំពេញបរិច្ចាគប្រាក់បៀវត្ស៧ខែជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩

   ភ្នំពេញ៖ នៅក្នុងលិខិតផ្ញើជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃនេះរបស់លោក ឃួង ស្រេង បានបញ្ជាក់ថា ខ្ញុំបាទ ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ សូមគោរពជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជា ប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (COVID-19)។ ... Read More »

ស្រ្តីខ្មែរអ៊ិស្លាមម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅនឹងសំយាបផ្ទះ

ខេត្តកំពង់ឆ្នាំង៖ ស្រ្តីខ្មែអ៊ិស្លាមម្នាក់បានសម្រេចចិត្តយកខ្សែអង្រឹងមកចងកភ្ជាប់ទៅនឹងធ្នឹមផ្ទះសម្លាប់ខ្លួនឯង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១២យប់ឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិស្វាយផ្អែម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីដែលសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងនេះមានឈ្មោះទាំ ប៉ែន ភេទស្រី អាយុ៤១ឆ្នាំ ... Read More »

លោកស្រី ឱ វណ្ណឌីន៖ ក្នុង១ឆ្នាំគត់សម្រាប់ថ្ងៃនេះ កម្ពុជាយើងរកឃើញអ្នកឆ្លងកូវីដ-១៩ ចាប់ផ្តើមពី១នាក់ ដល់ ៤៦០នាក់

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានថ្លែងថា,ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានថា, ខ្ញុំសូមជម្រាបជូនទៅដល់បងប្អូនសាធារណៈជនទាំងអស់ឲ្យបានជ្រាបថា, ថ្ងៃនេះជាថ្ងៃទី២៧ ខែមករា ហើយបើយើងរំលឹកឡើងវិញ យើងដឹងហើយថា នៅព្រះរាជាណាចក្រកម្ពុជារបស់យើង ... Read More »

អាមេរិកកំណត់គោលដៅផ្តល់វ៉ាក់សាំងគ្រប់ចំនួនដល់ពលរដ្ឋ នៅរដូវក្តៅខាងមុខ

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានប្រកាសថា នឹងបង្កើនចំនួនវ៉ាក់សាំង​នៅតាមទីតាំងនានាទូទាំងប្រទេស​ឡើងដល់១០លានដូស​ ក្នុងមួយសប្តាហ៍ ដើម្បីបំពេញតម្រូវការចាក់វ៉ាក់សាំង ឲ្យបានគ្រប់គ្រាន់ ។ ប្រធានាធិបតី បៃឌិន បានកំណត់គោលដៅ​ទិញវ៉ាក់សាំងកូវីដ​១៩ បន្ថែម ២០០លានដូស ... Read More »

Man City, Arsenal, Leed United, West Ham ធ្វើបានល្អក្រៅទឹកដី

ការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League សម្រាប់សប្តាហ៍ទី២០ ក្រុមភ្ញៀវទាំង៤ក្រុមដូចជា Man City, Arsenal, Leed United, West Ham សុទ្ធតែទទួលបានលទ្ធផលល្អទាំងអស់ ដោយបានយកឈ្នះក្រុមម្ចាស់ផ្ទះរៀងៗខ្លួន។ នេះបើយោងតាមលទ្ធផលរបស់ ... Read More »

ព្រឹទ្ធសភាអាមេរិកអនុម័តលោក Antony Blinken ធ្វើជារដ្ឋមន្ត្រីការបរទេស

នៅថ្ងៃទី២៦ ខែមករា (ពេលវេលានៅអាមេរិក ) ព្រឹទ្ធសភាបានបោះឆ្នោតអនុម័តតែងតាំងលោក​Antony Blinken ធ្វើជារដ្ឋមន្ត្រីការបរទេសអាមេរិក ។ ជាមួយនឹងសំឡេងគាំទ្រ​៧៨ ទល់និង​២២ លោក​Antony Blinken ​បានក្លាយជារដ្ឋមន្ត្រីការបរទេសទី ៧១របស់អាមេរិក ។ ... Read More »

កីឡាករបាល់ទាត់ពិភាក្សាអំពីការរំលោភបំពានតាមអុីនធើណេតជាមួយមន្រ្តីរដ្ឋាភិបាលអង់គ្លេស

កីឡាករបាល់ទាត់អង់គ្លេសកំពូលៗរួមទាំងប្រធានក្រុម Liverpool កីឡាករ Jordan Henderson និងអតីតកីឡាការិនីអន្តរជាតិ លោកស្រី Karen Carney បានពិភាក្សាអំពីការរំលោភបំពាន និងការរើសអើងតាមអុីនធើណេតជាមួយរដ្ឋមន្រ្តីរដ្ឋាភិបាលអង់គ្លេសកាលពីថ្ងៃចន្ទ ដើម្បីរកដំណោះស្រាយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ ដែល CNA ... Read More »

កីឡាករប្រឈមនឹងបញ្ហាចាក់វ៉ាក់សាំង COVID-19 នៅមុនព្រឹត្តិការណ៍អូឡាំពិក

នៅពេលដែលអ្នករៀបចំអូឡាំពិកបដិសេធសេចក្តីរាយការណ៍ថា ការប្រកួតកីឡានៅទីក្រុងតូក្យូរដូវក្តៅនេះនឹងត្រូវពន្យារពេលម្តងទៀត ពួកគេ និងអង្គភាពកីឡាដទៃទៀតកំពុងប្រជែងនឹងបញ្ហានៃការចាក់វ៉ាក់សាំង COVID-19 សម្រាប់អ្នកចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនេះ។ តាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃអង្គារបានឲ្យដឹងថា លោក Denis Masseglia ប្រធានគណៈកម្មាធិការជាតិអូឡាំពិកបារាំងបាននិយាយថា គ្មានជំរើសអ្វីក្រៅពីការចាក់វ៉ាក់សាំងហើយថាការរក្សាការប្រកួតកីឡានេះនឹងស្ថិតក្នុងភាពគ្រោះថ្នាក់ ។ ... Read More »

ករណីឆ្លងកូវីដ-១៩ នៅក្របខ័ណ្ឌ Premier League បានធ្លាក់ចុះជាថ្មីដោយរកឃើញតែ៨នាក់

យោងតាមការចេញផ្សាយរបស់ Livescore News បានឲ្យដឹងកាលពីថ្ងៃទី២៦ មករាថា ក្របខ័ណ្ឌ Premier League បានប្រកាសពីករណីវិជ្ជមានថ្មីចំនួន៨នាក់ពីការធ្វើតេស្តរកជំងឺកូវីដ-១៩ពីរលើកចុងក្រោយ ដែលពាក់កណ្តាលនៃចំនួនកីឡាករ និងបុគ្គលិកក្លិបដែលបានធ្វើតេស្តវិជ្ជមានកាលពីសប្តាហ៍មុន។ ការធ្វើតេស្តត្រូវបានកើនឡើងរហូតដល់ពីរដងក្នុងមួយសប្តាហ៍កាលពីដើមខែនេះ ដោយសារតែការកើនឡើងនៃអត្រាឆ្លងនៅទូទាំងលីក និងចក្រភពអង់គ្លេសកាន់តែខ្ពស់។ កំណត់ត្រាវិជ្ជមានចំនួន៤០នាក់ត្រូវបានកំណត់នៅចន្លោះថ្ងៃទី២៨ ... Read More »