ព័ត៌មានទាន់ហេតុការណ៍៖
'

៣១ កក្កដា រីករាយទិវាឧទ្យានុរក្សពិភពលោក!

ភ្នំពេញ៖ ទិវា​ឧទ្យានុរក្សពិភពលោក បានប្រារព្ធឡើងចាប់តាំងពីឆ្នាំ​២០០៧មកម្ល៉េះ ដោយកំណត់​យក​ថ្ងៃទី៣១ ខែកក្កដា ជារៀងរាល់​ឆ្នាំ។ ការចាប់ផ្តើមប្រារព្ធទិវាឧទ្យានុរក្សពិភពលោកលើកដំបូង ត្រូវបានប្រារព្ធឡើងចំថ្ងៃខួបលើកទី១៥ នៃការបង្កើតសហព័ន្ធ​ឧទ្យានុរក្ស​អន្តរជាតិ​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៧។ សម្រាប់ប្រទេសកម្ពុជា ក្រសួងបរិស្ថាន​បានប្រារព្ធទិវានេះឡើងជាលើកដំបូងនៅឆ្នាំ២០១៧ ដោយមានការចូលរួមពីបណ្តាស្ថាប័នពាក់ព័ន្ធ អង្គការជាតិនិងអន្តរជាតិ ... Read More »

នគរបាលខណ្ឌសែនសុខចាប់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់​ ក្រោយពីឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេច​

​    ភ្នំពេញ​ ៖​ ជនសង្ស័យ២នាក់​ក្នុងចំណោមបក្ខពួកចំនួន៤នាក់​ ត្រូវសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលទឹកថ្លា​ សហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ​ ចាប់ខ្លួនជាបន្តបន្ទាប់​ ក្រោយពីពួកគេជិះម៉ូតូ២គ្រឿងធ្វើសកម្មភាពឆក់ទូរសព្ទដៃពីនារីម្នាក់ក្នុងចំណោមគ្នា៣នាក់កំពុងអង្គុយចុចទូរស័ព្ទលើម៉ូតូបានសម្រេច​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១យប់ថ្ងៃទី ២៩​ ខែកក្កដា​ ឆ្នាំ២០២០ នៅចំណុចក្បែរប៉ុស្តិ៍នគរបាលទឹកថ្លា(ទីតាំងចាស់)​ តាមបណ្ដោយផ្លូវភ្នំពេញហាណូយ​ ... Read More »

តារាសម្ដែងដ៏ស្រស់សង្ហារម្នាក់​ សង្ស័យស្រវឹងស្រាបេីករថយន្តLexlis បុកជញ្ជាំងផ្ទះពលរដ្ឋនិងបង្គោលភ្លេីង​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ លោក​ លឹម​ ជាឡាយ​ ដែលជាតារាសម្ដែងដ៏ល្បីឈ្មោះ​ និងស្រស់សង្ហារម្នាក់ សង្ស័យតែស្រវឹងស្រាបានបេីករថយន្តLexlis RX400h ជ្រុលចង្កូតទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋរួមនិងបង្គោលភ្លេីងបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១​ និង៤០នាទីយប់​ ថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ​២០២០​ ... Read More »

ចុងខែកក្កដានេះ សមត្ថកិច្ចបង្រ្កាបបទល្មើសនេសាទបានច្រើនគួរកត់សម្គាល់

ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍ពីមន្រ្តីចុះអនុវត្តការងារបង្រ្កាប ឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីពីជលផល នារដូវបិទនេសាទនេះថា ចាប់ពីថ្ងៃទី២៦រហូតដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នេះ ក្រុមការងារមន្រ្តីជំនាញខណ្ឌរដ្ឋបាលជលផល ផ្នែកក្រគរ សង្កាត់កំពង់លង់ សង្កាត់កណ្ដៀង រួមសហការជាមួយកងកម្លាំងប្រដាប់អាវុធ តំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ ... Read More »

គំរាមសម្លាប់ឪពុកម្តាយយកប្រាក់ទិញថ្នាំញៀនមិនបាន យកកាំបិតប៉ងធ្វើអត្តឃាតចាក់សម្លាប់ខ្លួនឯង

ខេត្តបន្ទាយមានជ័យ៖ កូនអកត្តញូម្នាក់ព្រោះតែអំណាចនៃគ្រឿងញៀន បានយកកាំបិតគំរាមសម្លាប់ឪពុកម្តាយខ្លួនឯងយកប្រាក់ទិញគ្រឿងញៀន ហើយឪពុកម្ដាយមិនឲ្យបែរជាយកកូនកាំបិតចុងស្រួចប៉ងចាក់ខ្លួនឯងបណ្តាលឲ្យរងរបួសធ្ងន់ នៅវេលាម៉ោង២៖៣០នាទីរសៀលថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២០ នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ។   មន្រ្តីនគរបាលស្រុកភ្នំស្រុក ប្រាប់ថាជនដែលប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឈ្មោះ អួង  សារុំ ភេទប្រុសអាយុ៣១ឆ្នាំ ... Read More »

លោកត្រាំ ត្រូវការវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាចាំបាច់ដើម្បីយកឈ្នះក្នុងការបោះឆ្នោត

អន្តរជាតិ៖តាមលទ្ធផលស្ទង់មតិនាពេលកន្លងមក បានបង្ហាញឲ្យឃើញថា លោកត្រាំត្រូវបេក្ខភាពប្រធានាធិបតី ចូ បៃឌិន​នាំមុខទាំងក្នុងរដ្ឋ​សំខាន់មានប្រពៃណីគាំទ្រគណបក្សសាធារណរដ្ឋ។ អ្វីដែលលោកត្រាំសង្ឃឹមយកឈ្នះក្នុងការបោះឆ្នោតនោះ គឺធ្វើយ៉ាងណាឲ្យមានវ៉ាក់សាំង ប្រឆាំងកូវីដ​-១៩មុនពេលបោះឆ្នោត ទើបអាចមានសង្ឃឹមឡើងវិញ។ នៅក្នុងការស្ទង់មតិថ្មីបំផុត ប្រធានាធិបតីវ័យ​៧៤ឆ្នាំ​បានបាត់បង់ការគាំទ្រនៅតាមបណ្តារដ្ឋ​សំខាន់ៗ ដែលជួយឲ្យលោកជាប់ឆ្នោតកាលពីឆ្នាំ​២០១៦។ ទាំងនោះហើយបានជាប្រធានាធិបតីអាមេរិកត្រូវការវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ សារព័ត៌មាន​ ... Read More »

លោក ម៉ម ប៊ុននាង អញ្ជើញជាកិត្តិយសក្នុងជំនួបពិភាក្សាការងារអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH)

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានអញ្ជើញជាកិត្តិយសក្នុងជំនួបពិភាក្សាការងាររវាងគណៈកម្មការទី៨ ព្រឹទ្ធសភា ដឹកនាំដោយលោកស្រី ... Read More »

តម្លៃវ៉ាក់សំាងប្រឆាំងកូវីដ-១៩នៅអាមេរិកចាក់ពីរម្ជុល អស់៥០-៦០ដុល្លារ

អន្តរជាតិ៖ ក្នុងពេលដែលរុស្ស៊ីប្រកាសពីគម្រោងដាក់ឲ្យប្រើប្រាស់វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩នៅថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០នោះ នៅពេលនេះ អគ្គនាយកក្រុមហ៊ុនជីវសាស្ត្រអាមេរិក Moderna – Stephane Bagar បានប្រកាសចាប់ផ្តើមដំណើរការ​សាកល្បងដំណាក់កាលទី​៣នៅលើមនុស្សពីវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ។ សារព័ត៌មាន Financial Times ... Read More »

ផ្សារទំនើបនៅទីក្រុងដាណាងត្រូវបិទទ្វារក្រោយបុរសម្នាក់យកទឹកមាត់លាបទំនិញក្នុងផ្សារ

វៀតណាម៖ តាមឃ្លីបវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពគេឃើញបុរសម្នាក់យកទឹកមាត់លាបលើទំនិញ​ដាក់លក់ក្នុងផ្សារទំនើប ហើយទំនិញដែលបុរសខាងលើ​លាប គឺជាអាហារស្ងួតដែលពលរដ្ឋអាចទិញយកទៅរក្សាទុកក្នុងពេលទីក្រុងបិទទ្វារដោយសារកូវីដ​-១៩​។ នៅរសៀលថ្ងៃទី ២៩ ខែកក្កដា លោក ង្វៀង វុំាង ហ្វឹក ប្រធានគណៈកម្មការខណ្ឌ ហៃចូល ទីក្រុងដាណាង បានសហការជាមួយ កម្លាំងសន្តិសុខបិទទ្វារផ្សារខាងលើ ... Read More »

សហភាពអឺរ៉ុប៖ ប្រទេសរុស្ស៊ីនឹងមិនស្ថិតនៅក្នុងបញ្ជីប្រទេសដែលសហភាពអឺរ៉ុបអាចបើកព្រំដែនជាមួយនោះទេ

អន្តរជាតិ៖ គណៈប្រតិភូនៃប្រទេសមួយ ក្នុងចំណោមសមាជិករបស់សហភាពអឺរ៉ុប នៅក្នុងក្រុមប្រឹក្សាសហភាពអឺរ៉ុបបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា៖ ប្រទេសរុស្ស៊ីនឹងមិនស្ថិតនៅក្នុងបញ្ជីប្រទេសដែលសហភាពអឺរ៉ុបអាចបើកព្រំដែនជាមួយនោះទេ ។ បើតាមប្រភពនេះ បានបញ្ជាក់ថា ទីក្រុងព្រុចស៊ែល នឹងធ្វើបច្ចុប្បន្នភាពទៅលើ «បញ្ជីពណ៌ ស» ដែលនឹងត្រូវប្រកាសជាសាធារណៈនៅប៉ុន្មានថ្ងៃខាងមុខនេះ ... Read More »

រថយន្តដឹកខ្សាច់បុកនិងកិនមនុស្សបីនាក់ស្លាប់ដោយបែកសាកសពយ៉ាងរន្ធត់នៅទន្លេបិទ

ខេត្តត្បូងឃ្មុំ ៖ មនុស្សប្រុសស្រី៣នាក់បានស្លាប់ភ្លាមៗដោយសាររថយន្តដឹកខ្សាច់បុកហើយកិននៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។ លោកវរសេនីយ៍ទោ គង់ សុីហុង អធិការរងនគរបាលស្រុកត្បូងឃ្មុំបានប្រាប់ឱ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ អោក ... Read More »

ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំគ.ប.ផ.ក. និងលោកស្រីឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជាលើកិច្ចសហប្រតិបត្តិការក្នុងការងារប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ អន់គុណភាពនិងផលិតផលក្លែងក្លាយខុសច្បាប់

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានដឹកនាំប្រតិភូ គ.ប.ផ.ក. ពិភាក្សាការងារជាមួយ លោកស្រី អេវ៉ា ង្វៀន ... Read More »

ក្រោយត្រឡប់មកពីធ្វើសមយុទ្ធយោធានៅអាមេរិក ទាហានថៃ២នាក់ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩

អន្តរជាតិ៖ ទាហានថៃ២នាក់ ដែលទើបតែត្រឡប់មកពីធ្វើសមយុទ្ធយោធានានៅក្នុងសហរដ្ឋអាមេរិក ត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺកូវីដ-១៩។នេះបើតាមការបញ្ជាក់ពី អាជ្ញាធរសុខាភិបាលថៃប្រកាសកាលពីថ្មីៗនេះ ។ បើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ- ១៩ ថៃបានឲ្យដឹងថា នាយទាហានទាំង ២ នាក់នេះគឺសុទ្ធតែជាបុរសដែលម្នាក់មានអាយុ ២២ ឆ្នាំ និងម្នាក់ទៀតមានអាយុ ... Read More »

លោក ឃួង ស្រេង បានព្រមាននិងបញ្ជាក់សារជាថ្មីថា និងបិទទីតាំងអាជីវកម្មខារ៉ាអូខេ និងក្លឹបកម្សាន្ត

ភ្នំពេញ៖ ក្នុងគោលបំណងការពារ ការរាតត្បាតជំងឺវីរុសកូវីដ-១៩ និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល បទបញ្ជារបស់រាជរដ្ឋាភិបាល លោកអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានព្រមាននិងបញ្ជាក់សារជាថ្មីថា និងបិទទីតាំងអាជីវកម្មខារ៉ាអូខេ និងក្លឹបកម្សាន្ត ចំណែកឯម្ចាស់អាជីវកម្មវិញត្រូវតែប្រឈមចំពោះមុខច្បាប់។ ថ្លែងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យសំណង់ក្នុងរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី២៩ខែកក្កដា​២០២០​ លោក ... Read More »

បុរសម្នាក់យកសំណាញ់បង់ត្រីក្នុងទឹក ស្ទឹងសង្កែស្រាប់តែជាប់គ្រាប់កាំភ្លើងផ្លោង ធុនធ្ងន់មិនទាន់ផ្ទុះព្រលឹងចុងសក់

បាត់ដំបង៖លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានប្រាប់ឲ្យដឹងថានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះថា÷ កាលពីថ្ងៃទី២៧ខែកក្កដាកន្លងមកនេះប្រជានេសាទបានដើរបង់ត្រីនៅក្នុងស្ទឹងសង្កែប្រទះឃើញគ្រាប់កាំភ្លើងប្រភេទគ្រាប់ផ្លោងធុនធ្ងន់ចំនួនមួយគ្រាប់ជាប់នៅក្នុងសំណាញ់ហើយប្រជានេសាទនោះបានដោះចេញពីសំណាញ់រួចទម្លាក់គ្រាប់ដាក់ក្នុងទឹកស្ទឹងក្បែរមាត់ច្រាំងវិញ ដែលវាជាបច្ច័យល្អប្រជានេសាទនោះមិនបានដាក់នៅលើដីគោកពុំនោះទេគ្រាប់ត្រូវថ្ងៃក្តៅអាចប្រឈមនឹងការផ្ទុះឡើងបង្កការភ្ញាក់ផ្អើលឬប៉ះពាល់ដល់ប្រជាពលរដ្ឋជាក់ជាមិនខាន។ គ្រាប់ដែលពលរដ្ឋបង់ត្រីក៏បាន គ្រាប់កាំភ្លើងធុនធ្ងន់ប្រភេទ M១០៥មីលីម៉ែត្រចំនួន១គ្រាប់នៅមានប្រសិទ្ធភាពដែលនៅរាយប៉ាយសេសសល់ពីសម័យសង្គ្រាមអតីតក្បែរឃ្លាំងដាក់គ្រាប់។ ការប្រទះឃើញនេះឋិតនៅត្រង់ចំណុចជិតស្ពានថ្មថ្មី ក្នុងភូមិកម្មករ សង្កាត់កម្មករ ក្រុងបាត់ដំបង ... Read More »

នាយករដ្ឋមន្ត្រី​វៀតណាម គ្រប់​ខេត្ត និង​ក្រុង​របស់​វៀតណាម​ទាំងអស់ កំពុងស្ថិត​ក្នុង​គ្រោះថ្នាក់​កម្រិត​ខ្ពស់​នៃ​ការឆ្លង​COVID-19

អន្តរជាតិ៖ លោក ង្វៀន ស៊ួ​ន​ហ្វុ​ក នាយករដ្ឋមន្ត្រី​វៀតណាម បានលើកឡើងនៅ​ថ្ងៃទី​២៩ ខែកក្កដានេះថា ស្ថានភាព COVID-19 នៅ​វៀតណាម​ក្នុង​ពេលនេះ គឺ​ខុសពី​ស្ថានភាព​COVID-19 ដែល​ផ្ទុះឡើង​នៅ​វៀតណាមកាលពីដើមឆ្នាំ​ ។ ហើយគ្រប់​ខេត្ត និង​ក្រុង​របស់​វៀតណាម​ទាំងអស់ ... Read More »

ថ្ងៃទី២៩ ខែកក្កដានេះ មានយានយន្ត ១,៣២៩គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ នគរបាលចរាចរទូទាំងប្រទេសកម្ពុជា បានត្រួតពិនិត្យ និងផាកពិន័យលើយានយន្ត ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ដឹកនាំប្រតិភូជូនពរអនុព័ន្ធយោធាចិន ក្នុងពិធីរំឭកខួបលើកទី៩៣ឆ្នាំ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន

ភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូទៅជូនពរអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា ក្នុងឱកាសអបអរខួបលើកទី៩៣ឆ្នាំ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន។ ក្នុងពិធីទទួលបដិសណ្ឋាកិច្ចប្រតិភូនៅស្ថានទូតចិន នាទីក្រុងភ្នំពេញ លោកវរសេនីយ៍ឯកពិសេស LY ... Read More »

ប្រសាសន៍សំខាន់ៗរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងពិធីប្រកាសជាផ្លូវការនៃការកែសម្រួលកងពលតូចទ័ពពិសេសឆត្រយោង៩១១ ទៅជាបញ្ជាការដ្ឋានទ័ពពិសេស

ភ្នំពេញ៖ ចំណុចប្រសាសន៍សំខាន់ៗរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងពិធីប្រកាសជាផ្លូវការនៃការកែសម្រួលកងពលតូចទ័ពពិសេសឆត្រយោង៩១១ ទៅជាបញ្ជាការដ្ឋានទ័ពពិសេស ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក និងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយ, វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញកុម្មង់ដូ ជំនាន់ទី១០ និងវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបរ-ជួសជុលអូប័រ និងរបៀបសង្គ្រោះ ជំនាន់ទី៤, ថ្ងៃទី២៩ ... Read More »

លោក ឃួង ស្រេង បញ្ជាឲ្យអាជ្ញាធរខណ្ឌត្រូវវាយ ឬកាត់ចោល រាល់សំណង់ណាដែលសង់លើសពី ច្បាប់អនុញ្ញាត ដោយមិនត្រូវទុកបង្កហានិភ័យដល់មនុស្សនោះទេ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  បានជំរុញឲ្យ អាជ្ញាធរខណ្ឌនិងមន្ត្រីពាក់ព័ន្ធទាំងអស់ធ្វើការហាមឃាត់ គ្រប់ការដ្ឋានសំណង់ដែល បានសាងសង់ឡើងដោយគ្មានច្បាប់ និងមានច្បាប់ហើយ តែការសាងសង់ខុសពីច្បាប់ដែលបានអនុញ្ញាត ។ ចំពោះសំណង់ខុសប្លង់ លើស ៥ឬ១០ជាន់ ... Read More »

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនមនុស្ស១១នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ ថ្នាក់ដឹកនាំកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា៖ សមត្ថកិច្ចជំនាញនៃមូលដ្ឋានអាវុធហត្ថខណ្ឌចំនួនពីរ គឺខណ្ឌកំបូល និងខណ្ឌឫស្សីកែវ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បានធ្វើការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ចំនួនពីរទីតាំងផ្សេងគ្នា ដោយឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន១១នាក់ ជាបន្តបន្ទាប់។ ក្នុងករណីទី១៖ ... Read More »

ភាគីថៃនៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន

ខេត្តឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៥និង០០នាទី ភាគីថៃនៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យអ្នកដំណើរ គ្រប់សញ្ជាតិចេញ-ចូល ... Read More »

បុរសស្រលាញ់ភេទដូចគ្នាម្នាក់ប៉ុងប៉ងសម្លាប់ខ្លួន ៣ដងមិនសម្រេច លើកចុងក្រោយស្លាប់

ភ្នំពេញ៖បុរសស្រលាញ់ភេទដូចគ្នាម្នាក់ប៉ុងប៉ងលេបថ្នាំសម្លាប់ខ្លួន៣ដងមិនបានសម្រេចតែលេីកចុងក្រោយនេះស្លាប់ដោយឃេីញអណ្តែតទឹកបង្កការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋដែលជាអ្នកនេសាទត្រី ប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតទឹកនៅកណ្ដាលទន្លេសាប។  ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង ១១នឹង២០នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្នុង ទន្លេសាបសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថាសពបុរសមានឈ្មោះ ប្រាក់ វុទ្ធី ... Read More »

រដ្ឋាភិបាលចិន ព្រមានអាមេរិកថា៖ សមុទ្រចិនខាងត្បូង​មិនមែនជាកោះហាវ៉ៃ​របស់សហរដ្ឋអាមេរិកនោះទេ

អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃអង្គារទី២៨ខែកក្កដាម្សិលមុិញនេះ បានសម្តែងការប្រឆាំងជាថ្មី​ទៅនឹងទង្វើលូកលាន់កិច្ចការសមុទ្រចិនខាងត្បូង ពីសំណាក់សហរដ្ឋអាមេរិក ។ ដោយក្រុងប៉េកាំងបានណែនាំថា៖ សមុទ្រចិនខាងត្បូងមិនមែនជា​កោះហាវ៉ៃរបស់សហរដ្ឋអាមេរិកនោះទេ ។ ... Read More »

កងរាជអាវុធហត្ថរាជធានីភ្នំពេញចូលរួមប្រជុំ Video Conference ស្តីពីការផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្តរបស់កងរាជអាវុធហត្ថ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានចូលរួមប្រជុំស្តីពីការផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្តរបស់កងរាជអាវុធហត្ថ តាមរយៈ Video Conference។ ពិធីនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគក្នុងបរិវេណអង្គភាព និងវត្តចំនួនពីរក្នុងសង្កាត់ព្រែកកំពឹស

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌដង្កោ និងជាមេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារជំនាញធ្វើការបាញ់ថ្នាំសម្លាប់មេរោគក្នុងបរិវេណអង្គភាព និងបន្តទៅជួយបាញ់ថ្នាំក្នុងវត្តចំនួនពីរនៅសង្កាត់ព្រែកកំពឹស គឺវត្តព្រែកថ្លឹង និងវត្តកែវមុនី។ ... Read More »

ទីបំផុតអតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប ត្រូវតុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​១២​ឆ្នាំ និង​ពិន័យ​លុយ​ជាង​៤៩,៤​លាន​ដុល្លារ​

អន្តរជាតិ៖ តុលាការម៉ាឡេស៉ី បានចេញសាលក្រមសម្រេចកាត់ទោស​ឲ្យ​ជាប់គុក​១២​ឆ្នាំ និង​ពិន័យ​លុយ​ជាង​៤៩,៤​លាន​ដុល្លារ​ ក្រោយរកឃើញ​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សា​ក់ មានទោស​៧​ករណី​ក្នុង​សំណុំរឿង​ពុករលួយ​ពាក់ព័ន្ធ​មូលនិធិ​រដ្ឋ 1MDB ។ហើយចំពោះ​សាលក្រម​នេះ ក៏ត្រូវបានបក្សប្រឆាំង​ម៉ាឡេស៊ី បាន​សាទរ​ផងដែរ ។ ក្នុង​សេចក្តីថ្លែងការណ៍​រួម ... Read More »

លទ្ធផលអាក្រក់សម្រាប់គ្រួសារ Harry – Meghan Markle អាចត្រូវបណ្តេញចេញពីរាជវង្ស

អន្តរជាតិ៖ គ្រួសារ Harry និង Meghan Markle ត្រូវបានពលរដ្ឋ​អង់គ្លេស ស្នើឱ្យចាកចេញពីរាជវង្សជារៀងរហូត​ ដោយសារតែមានសកម្មភាពមិនគោរពដល់ព្រះមហាក្សត្រិយានី។ នៅក្នុងសៀវភៅថ្មី របស់គ្រួសារ Sussex ដោយមានព័ត៌មានជាច្រើន​បង្កឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង​ និងខឹងសម្បាដល់គ្រួសារ រាជបុត្រHarry និង ... Read More »

ស្នងការរងប៉ូលិសទីក្រុងជីកាហ្គោ ធ្វើអត្តឃាតនៅទីស្នាក់ការតែម្តង

អន្តរជាតិ៖ ស្នងការរងប៉ូលិសទីក្រុងជីកាហ្គោ រដ្ឋIllinois លោក​​ Dion Boyd ដែលទើបបានឡើង​ឋានៈជាស្នងការរង បានធ្វើអត្តឃាតនៅថ្ងៃទី​២៨ ខែកក្កដា ។ ការណីធ្វើអត្តឃាតនេះគឺជាលើកទីពីរហើយក្នុងរយៈពេល​៦ខែដើមឆ្នាំ​២០២០ ដោយសារតែរងសម្ពាធការងារខ្លាំងពេក។ អភិបាលក្រុងជីកាហ្គោ លោកស្រី Lori Lightfoot ... Read More »

ពលរដ្ឋធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥៧ពីប៉ៃលិនទៅព្រុំបានរិះគន់ រថយន្តយក្សធុនធំ១គ្រឿងដឹកសម្រាមយកមកបោះចោលនៅក្បែរចិញ្ចើមផ្លូវ

ខេត្តប៉ៃលិន ៖ ពលរដ្ឋដែលជាអ្នកធ្វើដំណើរ នៅតាមបណ្ដោយផ្លូវជាតិ៥៧ មានការឆ្ងល់នឹងបានរិះគន់ ទៅលើម្ចាស់រថយន្តយក្សធុនធំ១គ្រឿង ដែលដឹកសម្រាម សំបកការ៉ុងកន្ទក់ រហែករយ៉េរយ៉ៃ និងសំបកដប យកទៅបោះចោលនៅក្បែរចិញ្ចើមផ្លូវ ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន  ។   ហេតុការណ៍ម្ចាស់រថយន្តខ្នាតធំ បើកបរដឹកសម្រាមយកទៅបោះចោលនៅក្បែរចិញ្ចើមផ្លូវនេះបានកើតឡើងកាលពីវេលាម៉ោង ... Read More »