ព័ត៌មានទាន់ហេតុការណ៍៖
'

អុីស្រាអ៊ែលបាញ់បង្ហោះផ្កាយរណបយោធាដោយជោគជ័យ

ក្រសួងការពារជាតិអុីស្រាអ៊ែលបានប្រកាសឲ្យដឹងថាផ្កាយរណបOfek-16គឺជាផ្កាយរណបស៊ើបអង្កេតជំនាន់ថ្មីជួយដល់កម្លាំងទាហានបង្កើនសកម្មភាពតាមដានសត្រូវយ៉ាងល្អ។ ការបាញ់បង្ហោះផ្កាយរណបដោយប្រើប្រាស់កាំជ្រួចមីសីលShavit-2បញ្ចូនផ្កាយរណប Ofek-16នៅទីតាំងទាហានអាកាសនាព្រឹកថ្ងៃទី៦ខែកក្កដា។ រដ្ឋមន្រ្តីក្រសួងការពារជាតិអុីស្រាអ៊ែលលោកBenny Gantzបានបញ្ជាក់ទៀតថាកម្លាំងទាហានអុីស្រាអ៊ែលនឹងខិតខំអភិវឌ្ឍវិស័យការពារជាតិកាន់តែប្រសើរឡើងទប់ស្កាត់រាល់ការគំរាមកំហែងពីសត្រូវ ពិសេសគឺប្រទេសអុីរ៉ង់។ អុីស្រាអែលបានខិតខំអភិវឌ្ឍវិស័យយោធា ក្នុងពេលដែលរដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រីណេតាន់យ៉ាងហូគ្រោងពង្រីកទឹកដីកាន់តែធំក្រោមការជួយជ្រោមជ្រែងពីប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ៕ Read More »

អាមេរិក៖ អ្នកជំងឺ COVID-19 បន្តកើនឡើងយ៉ាងខ្លាំង ខណៈអាជ្ញាធរកំពុងព្រួយបារម្ភខ្វះមន្ទីរពេទ្យ

អន្តរជាតិ៖ សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងការកើនឡើងវិញនៃករណីឆ្លង COVID-19 ខណៈសភាពឆ្លងកាន់តែធ្ងន់ធ្ងរជាងមុន បន្ទាប់ពីវិធានការរឹតត្បិតប្រឆាំង COVID-19 ត្រូវបានបន្ធូរបន្ថយ រដ្ឋមួយចំនួនក្នុងប្រទេសរបស់ខ្លួន ។ មិនតែប៉ុណ្ណោះអាជ្ញាធរអាមេរិក កំពុងមានការព្រួយបារម្ភបន្ថែមពីនេះទៀតថា មន្ទីរពេទ្យជាច្រើនអាចនឹងលែងមាន សមត្ថភាពទទួលព្យាបាលអ្នកជំងឺ។ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០ បាននិយាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងនៅកំឡុងធ្វើសុន្ទរកថា ថ្ងៃបុណ្យឯករាជជាតិកាលពីថ្ងៃទី០៤ ខែកក្កដាថា ៩៩ភាគរយនៃករណីឆ្លង COVID-19 នៅក្នុងសហរដ្ឋអាមេរិក លែងមានការគំរាមកំហែងទាំងស្រុង។ ប៉ុន្តែក្រុមមន្ត្រីសុខាភិបាលអាមេរិកបានព្រមានថា មន្ទីរពេទ្យអាចនឹងលែងមានសមត្ថភាព ទទួលព្យាបាលអ្នកជំងឺដ៏ច្រើនលើសលប់ បើសិនជាករណីឆ្លងនៅតែបន្តកើនឡើង។ បើតាមសាកលវិទ្យាល័យ ចន ហប់ឃីនស៍ (Johns Hopkins) សហរដ្ឋអាមេរិកមានអ្នកស្លាប់ដោយសារ COVID-19 ជិត ១៣០,០០០នាក់ក្នុងចំណោមអ្នកឆ្លងសរុប ២.៨លាននាក់ ហើយក្នុងរយៈពេល ០៤ថ្ងៃនៃកក្កដានេះ រដ្ឋចំនួន ១៥ បានរាយការណ៍ពីការកើនឡើង នៃករណីឆ្លងយ៉ាងគំហុក ជាពិសេសគឺរដ្ឋតិចសាស់តែម្ដង ដែលមានករណីឆ្លងថ្មីៗដល់ទៅ ៨,២៥៨នាក់ ពេញមួយថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ ស្របពេលចំនួនអ្នកជំងឺបច្ចុប្បន្ន សម្រាកព្យាបាលនៅមន្ទីរពេទ្យបានកើនដល់ ៧,៨៩០នាក់ បើធៀបទៅនឹង ០២សប្ដាហ៍មុនមានតែ ៣,២៤៧នាក់តែប៉ុណ្ណោះ។ បច្ចុប្បន្នសហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុបជិត ៣លានករណី ក្នុងនោះស្លាប់ជាង ១៣ម៉ឺននាក់ និងជាសះស្បើយវិញ១.២៨លាននាក់ ឈរនៅលំដាប់លេខ ១ លើពិភពលោក៕ដោយ៖ស តារា Read More »

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននាំយកឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩ ចំនួន៤០០០ ឈុត (Kits) ទៅប្រគល់ជូនដល់សុខាភិបាលដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ ... Read More »

ព្រាប​ សុវត្ថិ ទទួលស្គាល់កំហុសចំពោះការសង់របងផ្ទះរំលោភលើចិញ្ចើមផ្លូវ​ ក្រោយ​អាជ្ញាធរចុះវាស់វែង

ភ្នំពេញ៖មន្ត្រីខាងមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ​ រួមទាំងចៅសង្កាត់ខណ្ឌសែនសុខ នៅព្រឹកថ្ងៃចន្ទទី៦ ខែកក្កដា ឆ្នាំ២០២០នេះ​ បានចុះធ្វើការត្រួតពិនិត្យនិងវាស់វែងដោយបាញ់ GPS កំណត់ព្រំដី នៅចំណុចដែលមានបញ្ហា​ ត្រង់ព្រំប្រទល់ដីរបស់ លោក ព្រាប សុវត្ថិ ... Read More »

សណ្ឋាគារប្រណីតស្រោបមាសនៅទីក្រុងហាណូយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង

សណ្ឋាគារលំដាប់ផ្កាយប្រាំដែលក្នុងនោះសុម្បីតែសម្ភារ បរិក្ខារប្រើប្រាស់នៅក្នុងសណ្ឋាគារក៏បិទមាសស្ទើរតែទាំងអស់ដែរ។ សណ្ឋាគារដ៏ប្រណីតនេះបានបើកសម្ពោធកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០កន្លងមកថ្មីៗនេះ។ ភ្លាមៗនោះមានសារព័ត៌មានល្បីៗនៅលើពិភពលោក បានចុះផ្សាយព្រោងព្រាត ពីសណ្ឋាគារដ៏ប្រណីតបំផុតរបស់វៀតណាមនេះ។ តាមសារព័ត៌មានរ៉យទ័របានចុះផ្សាយថា សណ្ឋាគារ Golden Lake មានកន្លែងងូតទឹក លុបមុខ រួមទាំងចានបង្គន់ផងដែរគឺបិទមាសទាំងអស់ ... Read More »

កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីវត្តអារាមមេត្រីបរិស្ថាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២០ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីវត្តអារាមមេត្រីបរិស្ថាននៅទីស្តីការក្រសួងបរិស្ថានដោយមានការនិមន្តចូលរួមពីថ្នាក់ដឹកនាំជាព្រះសង្ឃ មន្ត្រីនៃក្រសួងធម្មការ និងសាសនា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ កិច្ចប្រជុំពិគ្រោះយោបល់ ... Read More »

អាជ្ញាធរឧតុនិយមចិន៖ ប្រកាសអាសន្ន «កម្រិតពណ៌លឿង» ក្រោយគ្រោះធម្មជាតិព្យុះភ្លៀង កំពុងបង្កការបំផ្លេចបំផ្លាញ នៅតំបន់នានាស្ទើរទូទាំងប្រទេស

អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០ បានចេញផ្សាយថា អាជ្ញាធរឧតុនិយមចិន បានប្រកាសអាសន្ន «កម្រិតពណ៌លឿង» ខណៈព្យុះភ្លៀង ដែលជាគ្រោះធម្មជាតិ កំពុងបង្កការបំផ្លេចបំផ្លាញទ្រព្យសម្បត្តិ នៅតាមតំបន់នានាស្ទើរទូទាំងប្រទេស ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានដកស្រង់តាមរយៈសេចក្តីថ្លែងការណ៍ ដែលបានប្រកាសជូនដំណឹងនៅថ្ងៃចន្ទនេះ ពីមជ្ឈមណ្ឌលឧតុនិយមជាតិចិន បានឲ្យដឹងថា ចាប់ពីថ្ងៃចន្ទនេះរហូតដល់ព្រឹកថ្ងៃអង្គារ នឹងមានព្យុះភ្លៀងធ្លាក់ខ្លាំង នៅតាមតំបន់មួយចំនួនធំដូចជា សៀហៃ(Shanghai),ជាងស៊ូ (Jiangsu), ជីជាំង (Zhejiang), អានហ៊ុយ (Anhui), ជាំងស៊ី (Jiangxi), ហ៊ូប៉ី (Hubei), ហ៊ូណាន (Hunan), ឆុងឈីង(Chongqing), គួយចូវ (Guizhou), យូណាន (Yunnan) និងហៃឡុងជាំង (Heilongjiang)។ ក្នុងសេចក្តីប្រកាសជូនដំណឹងដដែលនេះ មជ្ឈមណ្ឌលឧតុនិយមជាតិចិន បានសង្កត់ធ្ងន់ទៀតថា តំបន់ខាងលើនេះនឹងមានបរិមាណទឹកភ្លៀងលើសពី ៨០មីលីម៉ែត្រក្នុងមួយម៉ោងអមដោយ ផ្គររន្ទះ និងខ្យល់បក់ខ្លាំងផងដែរ។ នៅចំពោះស្ថានការណ៍បែបនេះ អាជ្ញាធរក្នុងតំបន់បានណែនាំ ដល់ប្រជាពលរដ្ឋរបស់ខ្លួន ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលអាចបង្កឡើងដោយព្យុះទឹកភ្លៀង ក្នុងកម្រិតខ្ពស់មួយនេះ។ គួរបញ្ជាក់ថា ចាប់តាំងពីខែមិថុនាមក ទឹកភ្លៀងបានបន្តបក់បោកផ្នែកធំៗ នៅភាគខាងត្បូងប្រទេសចិន ខណៈពេលដែលទឹកទន្លេជាច្រើននៅក្នុងតំបន់ដែលរងផលប៉ះពាល់ទាំងនេះ បានកើនឡើងដល់កម្រិតប្រកាសអាសន្ន។ សូមជម្រាបថា ប្រទេសចិនមានប្រព័ន្ធប្រកាសអាសន្ន ស្តីអំពីគ្រោះធម្មជាតិចំនួន ០៤កម្រិត ដែលពណ៌ក្រហមជាកម្រិតធ្ងន់ធ្ងរបំផុត បន្ទាប់មកពណ៌ទឹកក្រូច (បង្គួរ) បន្ទាប់មកទៀតពណ៌លឿង (មធ្យម) និងចុងក្រោយពណ៌ខៀវ ដែលជាកម្រិតធូរស្រាលជាងគេ៕ដោយ៖ស តារា Read More »

បុរសម្នាក់ចង.កសម្លាប់ខ្លួនក្នុងបន្ទប់ជួលមិនដឹងមូលហេតុ

ភ្នំពេញ​៖​ បុរសម្នាក់បានធ្វេីសកម្មភាពចង.កសម្លាប់ខ្លួនក្នុងបន្ទប់ដោយមិនដឹងមូលហេតុបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១៩និង៣០នាទីព្រលប់​ ថ្ងៃទី០៥​ ខែកក្កដា​ ឆ្នាំ២០២០​ នៅបន្ទប់ជួលលេខ៥១​ ភូមិត្រពាំងថ្លឹង៣​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ សពជនរងគ្រោះឈ្មោះវ៉ែន​ គឹមសុខ​ ភេទប្រុសអាយុ៣០ឆ្នាំ​ ស្នាក់នៅកន្លែងកេីតហេតុខាងលេី។ តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុបងប្អូនជនរងគ្រោះបានចេញមកពីធ្វេីការរោងចក្រខណះមកដល់បន្ទប់ជួលក៏រុញទ្វាបន្ទប់ជួលស្រាប់តែឃេីញជនរងគ្រោះចង.កជាប់និងធ្នឹមស្លាប់បាត់ទៅហេីយទេីបរាយការទៅសមត្ថកិច្ចតែម្តង។ ... Read More »

នគរបាលល្បាតពេលយប់ឃាត់ខ្លនជនសង្ស័យម្នាក់មានឧបករណ៍សម្រាប់កាច់កម៉ូតូ

ភ្នំពេញ ៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលល្បាតពេលយប់ពួនស្ទាក់ឃាត់ខ្លួនព្រោះមានការសង្ស័យលុះពេលសួរនាំទៅទើបធ្លាយរឿងលួចម៉ូតូ២គ្រឿងក្នុងមូលដ្ឋាន។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែ កក្កដា ឆ្នាំ២០២០នៅចំណុចមុខផ្ទះលេខ៩៤B តាមផ្លូវលេខ១០៣ ស្ថិតនៅក្នុងភូមិ៤ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ ជនសង្ស័យឈ្មោះ រុន ទីយ៉ា ... Read More »

ឃាត់ខ្លួនបុរសម្នាក់ ពីបទលួចរថយន្តរបស់បុគ្គលិកក្រុមហ៊ុន

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលទួលស្វាយព្រៃ២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែង ពីបទលួចរថយន្ដ នៅវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ ៨៥ABC ផ្លូវលេខ៣៨៨ ក្រុមទី២៦  ភូមិ៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ លោក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សឿន លីហេង ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ និងមុខរបរមិនពិតប្រាកដ(ជនសង្ស័យធ្លាប់ប្រើប្រាស់នូវសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះហេង សុគន្ធារិទ្ធ ភេទ ប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៤ ផ្លូវលេខ១៣ ភូមិទ្រា៤ សង្កាត់មានជ័យ៣  ខណ្ឌមានជ័យ រាជធានីភ្នំពេញមុខរបរបុគ្គលិកក្រុមហ៊ុន។ លោកស៉ឹម ពិសិដ្ឋ បានបន្តថា ក្រោយឃាត់ខ្លួនកម្លាំងជំនាញដកហូតវត្ថុតាងរួមមាន៖ រថយន្ដ១គ្រឿងម៉ាកដុងហ្វេង(DONG FENG) ពណ៌ខៀវ ពាក់ស្លាក់លេខ ភ្នំពេញ 3C -5431 លេខម៉ាស៊ីនC30413353A ហើយសមត្ថកិច្ចបានធ្វើការប្រគល់ឲ្យជនរងគ្រោះ តាមការស្នើរសុំដោយមានការឯកភាពពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ។ លោកអធិការខណ្ឌបន្តថា មុនពេលកើតហេតុ នៅវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ជនសង្ស័យបានដើរចេញម្ដុំផ្សារដើមគរ ក្នុងគោលបំណងទិញបារីជក់ ខណៈពេលដើរដល់ចំនុចមុខផ្ទះកើតហេតុខាងលើ ជនសង្ស័យឃើញរថយន្ដចំហរទ្វារ ។ ពេលនោះជនសង្ស័យក៏បានឡើងបើកទ្វារចូលក្នុងរថយន្ដ ហើយឃើញសោក៏បញ្ឆេះរថយន្ដបើកចេញទៅមុខ បានប្រហែល៥០ម៉ែត្រ ក៏រេទៅបុកនិងរបងផ្ទះរបស់គេបង្កការភ្ញាក់ផ្អើល ខណ:នោះសមត្ថកិច្ចល្បាតទៅដល់ បានឃាត់ខ្លួនជនសង្ស័យយកមកទីស្នាក់ការប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី២ ដើម្បីធ្វើការសាកសួរតែម្ដង។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖ អរុណរះ Read More »

ទីតាំងបើកល្បែងបញ្ជល់មាន់ដុះស្លែនៅស្រុកចិត្របុរីត្រូវសមត្ថកិច្ចដុតកម្ទេចចោលហើយ

ខេត្តក្រចេះ៖ បនល្បែងអាវាសែភ្នាល់ដាក់លុយខុសច្បាប់ក្នុងនោះមានល្បែងបញ្ជល់មាន់ បៀអាប៉ោងគ្រប់ប្រភេទមួយកន្លែងដែលបានបើកលេងជាយូរឆ្នាំមកហើយនោះត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំដារនិងប៉ុស្តិ៍រដ្ឋបាលឃុំកន្ទួត នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរីចុះបង្រ្កាបដុតកម្ទេចចោលនូវសម្ភារឧបករណ៍លេងជាច្រើនទៀត។ ការចុះបង្ក្រាបនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១២ៈ១៥នាទី ថ្ងៃទី៥ ​ខែកក្កដា ឆ្នាំ២០២០ នៅត្រង់ចំណុច ក្នុងព្រៃក្រោយភូមិច្រវាឃុំគោលាប់ ស្រុកចិត្របុរី ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ពេលកម្លាំងចុះទៅដល់អ្នកលេងល្បែងសីុសងយ៉ាងងប់ងុលទាំងនោះបានឃេីញសម្ត្ថកិច្ចពីចម្ងាយក៏នាំគ្នាបិតសាប៊ូគូទដំឡើងហ្គែរដាក់កុងទ័រ១២០រត់គេចខ្លួនបាត់អស់ទៅហើយដោយបន្សល់ទុកនៅតែវត្ថុតាង​រួមមាន៖ ម៉ូតូចំនួន១គ្រឿង(សណ្ដោងរ៉ឺម៉ក), ... Read More »

លោក ហេង សំបូរ តែងតាំងប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង, ជំនួសលោក ខៀវ សារឿន

ខេត្តស្វាយរៀង៖ លោក ហេង សំបូរ តែងតាំងប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង, ជំនួសលោក ខៀវ សារឿន ដែលពិធីប្រកាសនិងផ្ទេរតួនាទីនេះធ្វើឡើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោមអធិបតីលោក នួន ច័ន្ទរិទ្ធ ... Read More »

នារីវ័យ១៨ឆ្នាំម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍អគ្គិភ័យ នៅក្រុងច្បារមន

ខេត្តកំពង់ស្ពឺ ៖ អគ្គិភ័យមួយបានឆាបឆេះ ឆក់យកជីវិតនារីម្នាក់យ៉ាងអាណោចអាធ័ម ខណៈគាត់ផ្ទេរសាំងពី ប៊ីដុងមួយ ទៅប៊ីដុងមួយទៀតមិនប្រយ័ត្ន បង្ករជាអគ្គិភ័យឆាបឆេះសម្ភារ និងផ្ទះយ៉ាងសន្ធោសន្ធៅ នោះតែម្តង។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ១២ និង៥៥នាទីថ្ងៃទី០៥ ... Read More »

ឃាត់ខ្លួនជនបរទេសម្នាក់គ្មានឯកសារស្នាក់នៅស្របច្បាប់និងបានបង្កហិង្សាលើអ្នកដទៃ

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់ មន្ត្រីនគរបាលជំនាញនៃស្នងការដ្ឋានខេត្តបាត់ដំបងបានឲ្យដឹងថាកាលពីរសៀលថ្ងៃ អាទិត្យ ១៥កើត ខែ អាសា ឍ  ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ២០២០ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុច ... Read More »

តួប្រុសក្នុងរឿង «Bullets Over Broadway» លោក Nick Cordero កូវីដ១៩ ឆក់ជីវិតក្នុងវ័យ ៤១ឆ្នាំ ចោលភរិយានិងកូនប្រុសវ័យ១ឆ្នាំ

ប្រទេសកាណាដា៖ បើយោងការចេញផ្សាយពីសារព័ត៌មាន CNN នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា៖ តារាប្រុសសញ្ជាតិកាណាដា Nick Cordero ដែលធ្លាប់ទទួលបានពានរង្វាន់ ជាតារាសម្តែងឆ្នើម តាមរយៈសម្តែងរឿង «Bullets Over ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ អរគុណបងប្អូនប្រជាពលរដ្ឋឧបាសកឧបាសិកាដែលបាននាំយកទៀនព្រះវស្សានឹងទេយទានចង្ហាន់ជាច្រើនទៀតប្រគេនដល់ព្រះសង្ឃនៅតាមវត្តអារាម

  ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ បានមានប្រសាសន៍សួរសុខទុក្ខដល់បងប្អូនជនរួមជាតិ និងអរគុណបងប្អូនប្រជាពលរដ្ឋឧបាសកឧបាសិកាដែលបាននាំយកទៀនព្រះវស្សានឹងទេយទានចង្ហាន់ជាច្រើនទៀតប្រគេនដល់ព្រះសង្ឃនៅតាមវត្តអារាម ។ សម្តេចមានប្រសាន៍ថា៖ ខ្ញុំព្រះករុណា​ ... Read More »

Vietjet ឈ្នះពានរង្វាន់ «ក្រុមហ៊ុនល្អបំផុត ដែលគួរឲ្យចង់បម្រើការងារនៅអាស៊ី» ពីរឆ្នាំជាប់គ្នា

ហូជីមិញ៖ ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២០ក្រុមហ៊ុនអាកាសចរណ៍យុគសម័យថ្មី Vietjet  ត្រូវបានប្រកាសជាជ័យលាភីក្នុងពានរង្វាន់«ក្រុមហ៊ុនល្អបំផុតទាំង ៥០ ដែលគួរឲ្យចង់បម្រើការងារនៅអាស៊ី»​ រយៈពេលពីរឆ្នាំជាប់គ្នា ហើយ សមិទ្ធិផលនេះទទួលបានដោយសារ ការវិនិយោគដ៏រឹងមាំលើបុគ្គលិក និងការប្ដេជា្ញចិត្តរបស់ខ្លួន ក្នុងការលើកកម្ពស់សុខុមាលភាព និងការចូលរួមពីនិយោជិក ... Read More »

យន្តហោះ២គ្រឿងបុកគ្នា ធ្លាក់នៅក្នុងបឹង នៅអាមេរិក

យន្តហោះធុនតូចពីរគ្រឿង បុកគ្នាហើយធា្លក់ចូលក្នុងបឹងនៅអាមេរិក។ កម្លាំងជួយសង្គ្រោះបានបញ្ជាក់ថាមិនមានអ្នកនៅរស់ឡើយ។ កាលពីថ្ងៃទី៥ ខែកក្កដា ស្នងការប៉ូលិស ស្រុក Kootenai រដ្ឋ Idahoបានប្រកាសឲ្យដឹងថា ពិតជាមានករណីគ្រោះថ្នាក់ដ៏រន្ធត់ ដោយយន្តហោះធុនតូចពីរគ្រឿង បុកគ្នាហើយធ្លាក់ចូលក្នុងបឹង Coeur d’Alene។ ... Read More »

ព្រេងខ្មែរ÷ រឿង​ស្រី ៤ នាក់ ដណ្ដើម​ចោរ​ម្នាក់​ធ្វើ​ប្ដី

មាន​និទាន​មួយ​ថា ៖ មាន​ស្រី ៤ នាក់​បាន​ឃើញ​ចោរ​ម្នាក់​ដែល​ព្រះមហាក្សត្រ​ទ្រង់​ត្រាស់​បង្កាប់​ឲ្យ​រាជ​បុរស​ដោត​នៅ​ត្រង់​ទ្វារ​បន្ទាយ, ប៉ុន្តែ​មិន​ទាន់​ស្លាប់ ទើប​ស្រី​ទាំង ៤ នាក់​គិត​ព្រមព្រៀង​គ្នា​ចូល​ទៅ​សូម​លោះ​ចោរ​នោះ អំពី​ព្រះមហាក្សត្រ ព្រះអង្គ​ទ្រង់​ព្រះ​រាជានុញ្ញាត​ឲ្យ​លោះ​យក​នោះ តែ​ទ្រង់​ឲ្យ​យក​មាស​មួយ​ពាន់​តម្លឹង​ដាក់​ឃ្លាំង ។ ឯ​ស្រី ៣ ... Read More »

នគរបាលឃាត់ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ​សារធាតុ​ញៀនខុសច្បាប់០៤នាក់រួមជាមួយវត្ថុតាងជាង៣០កញ្ចប់

ខេត្តកំពង់ស្ពឺ៖ក្រុមជនសង្ស័យចំនួន០៤នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងសហការបង្ក្រាបបានជាមួយគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន៣២កញ្ចប់ខណះដែលក្រុមជនសង្ស័យកំពុងតែចរាចរណ៍គ្រឿងញៀនហើយកម្លាំងល្បាតប្រទះឃើញ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី០៥ខែកក្កដាឆ្នាំ២០២០។ នគរបាលនិយាយអោយដឹងថានៅមុនពេលបង្ក្រាបជនសង្ស័យនិងបក្ខពួកគឺ កំលាំងផ្នែកប្រឆាំងគ្រឿងញៀនបានធ្វើការល្បាតនូវចំណុចភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានធ្វើកាឃាត់ខ្លួនមុខសញ្ញាសង្ស័យជួញដូរគ្រឿងញៀនម្នាក់ឈ្មោះសុន  កុសល( ហៅមិក) ភេទភេទប្រុសអាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិវល្លិ៍ប្រេង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ក្រោយឃាត់ខ្លួននគរបាល ... Read More »

បេីករថយន្តមិនគោរពច្បាប់ចរាចរណ៍​បង្កឱ្យស្ត្រីម្នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅស្តុបចំការដូង

ភ្នំពេញ ៖​ បុរសម្នាក់បេីករថយន្តហុីយ៉ាន់ដាយ​មិនគោរពភ្លេីងស្តុប​បានជ្រុលទៅបុកស្ត្រីម្នាក់កំពុងឈប់ភ្លើងស្តុបបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង៦ និង៥០នាទីព្រឹកថ្ងៃទី៦ ខែកក្កដាឆ្នាំ២០២០ ស្ថិតនៅចំណុចភ្លើងស្តុបចំការដូង ភូមិខ្វា​រ សង្កាត់ដង្កោ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។  ​    អ្នកបើកបររថយន្តបង្កមានឈ្មោះស៊ុន​ ... Read More »

បាញ់ប្រហារនៅក្លឹបរាត្រីនៅភាគខាងត្បូង រដ្ឋការ៉ូលីណា របួស ១២នាក់

អាមេរិក៖ ការបាញ់ប្រហារនៅអាមេរិក កើតឡើងជាបន្តបន្ទាប់ ភាគច្រើននៃការបាញ់ប្រហារកើតចេញពីគំនុំផ្ទាល់ខ្លួន​។ ​នៅពេលនេះដែរ ស្នងការប៉ូលិស Greenville បានឲ្យដឹងថា ៖ មានមនុស្ស​១២នាក់រងរបួស​ក្រោយមានករណីបាញ់ប្រហារ នៅក្នុងក្លឹមLavish Lounge ក្នុងតំបន់​Greenville រដ្ឋ ​Carolina។ ... Read More »

Man City អាចចុះហត្ថលេខាលើខ្សែប្រយុទ្ធ Lionel Messi នៅឆ្នាំក្រោយប្រសិនបើ Pep Guardiola ចាកចេញពីក្លឹប

សារព័ត៌មាន BBC Sport បានផ្សាយនៅព្រឹកថ្ងៃចន្ទនេះក្នុងកម្មវិធី Talk sport ថា ក្លឹបខ្លាំងនៅអង់គ្លេស Manchester City នឹងក្លាយជាក្លឹបដំបូងគេដែលប្រកាសពីការចង់ចុះហត្ថលេខាលើកីឡាករ Lionel Messi នៅរដូវកាលក្រោយ ប្រសិនបើលោក ... Read More »

ព្រឹកស្អែក ..! អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តស្វាយរៀង»

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹង របស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នេះបានឱ្យដឹងថា៖ នៅថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី ... Read More »

ធ្លាយរឿង ម៉ាក សែនសូនីតា ពរពោះមុនចូលរោងការទើបមិនរំសាយមង្គលការ

ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះកញ្ញា ម៉ាក សែនសូនីតា បានបង្ហាញមុខជាមួយរូបរាងពរពោះកូនដំបូងដែលជាតំណក់ឈាមរួមគ្នាជាមួយផលិតករភាពយន្តល្បីឈ្មោះលោក ប៉ុល វិបូ។ ដំណឹងនៃការពរពោះ នេះក៏ស្របពេលដែលលេចលឺថាកូនក្នុងផ្ទៃរបស់នាងមានវ័យមិនក្រោម៥ខែទេ ហើយដំណក់ឈាមរួមគ្នានេះដែលធ្វើឲ្យពួកគេសម្រេចចិត្តមិនរំសាយមង្គលការទោះស្របកាលនោះគឺជាពេលវេលានៃការរីករាលនៃជំងឺកូវីដ-១៩ក៏ដោយ។ ​ម៉ាក សែនសូនីតា ហៅតូតា និងលោក ប៉ុល ... Read More »

លោក ឡូយ សុផាត ដឹកនាំសមាជិកគណៈកម្មការ ប្រជុំផ្ទៃក្នុង ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា

ភ្នំពេញ៖ លោក ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានដឹកនាំសមាជិកគណៈកម្មការ ប្រជុំផ្ទៃក្នុង ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់វិស័យទទួលបន្ទុករបស់ខ្លួនលើវិស័យផែនការ វិនិយោគ ... Read More »

បន្ទប់ថ្មី សង្គ្រោះបន្ទាន់កុមារនិងទារកក្រោយពេលសម្រាលនៅមន្ទីរពេទ្យជ័យវរ័្មនទី៧សៀមរាបទទួលលុយពីមូលនិធិគន្ធបុប្ផាកម្ពុជា១លានដុល្លារសម្រាប់យកទៅសាងសង់

ខេត្ត​សៀម​រាប​៖កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ... Read More »

អ្នកទៅលេងកោះបាលី ត្រូវហាមធ្វើរឿងបែបនេះជាដាច់ខាត

ឥណ្ឌូនេស៊ី៖ កោះបាលីអ្នកណាក៏ដឹងថា គឺជាតំបន់ទេសចរមួយដ៏មានភាពស្រស់ស្អាតមួយក្នុងចំណោមតំបន់ទេសចរផ្សេងៗទៀតនៅលើពិភពលោកនិង ជាទិសដៅមួយរបស់អ្នកដែលចូលចិត្តដំណើរកម្សាន្តគ្រប់ៗរូបផងដែរ។ កន្លែងរមណីយដ្ឋានមួយនេះគឺជាកោះដែលមានភ្នំភ្លើង វាលស្រែ ឆ្នេរសមុទ្រនិងថ្មប៉ប្រះទឹកផ្កាថ្មដែលធ្វើឲ្យកោះមួយនេះមានសភាពស្រស់ស្អាតល្អ ដែលធ្វើឲ្យអ្នកទេសចរជាច្រើនមិនអាចដកចិត្តចេញពីទីកន្លែងដ៏ត្រចះត្រចង់មួយនេះ។ ប៉ុន្តែទន្ទឹមនឹងភាពស្រស់ស្អាតរបស់កោះមួយនេះ អាចបង្កជាបញ្ហាវិញបានប្រសិនបើអ្នកមិនដឹងពីរបៀបរបបដែលអ្នកគួរធ្វើឬមិនធ្វើនៅលើកោះមួយនេះ។  អ្នកដែរទៅលេងលើកោះមួយនេះគួរដឹងអំពីអ្វីដែលយើងមិនគួរធ្វើដើម្បីការធ្វើដំណើរដោយសេចក្តីសុខនិង បង្ការគ្រោះថ្នាក់ផ្សេងៗជាយថាហេតុតោះនាំគ្នាអានទាំងអស់គ្នាដើម្បីដឹង ១.មិនគួរជិះក្តារស្គីនៅតាមទឹករលកឡើយ ភាគច្រើនឆ្នេរនៅកោះបាលី គឺមិនសូវមានអ្នកឃ្លាំមើលភ្ញៀវឡើយនិង ភាគច្រើនមានស្លាកសញ្ញាហាមឃាត់ ... Read More »

ព្រឹកនេះ អង្គភាព ACU បញ្ជូនអភិបាលរងខេត្តបាត់ដំបង ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីដីធ្លី នៅស្រុកគាស់ក្រឡ

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ បាននាំខ្លួនលោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីពាក់ព័ន្ធនឹងករណីពុករលួយ រឿងដីធ្លីធំនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ បើយោងតាម ... Read More »

មេបញ្ជាការកងទ័ពជើងគោកដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធសព មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូកងទ័ពជើងគោក អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូនសពឧត្តមសេនីយ៍ទោ វ៉ែន សាយ ... Read More »