ព័ត៌មានទាន់ហេតុការណ៍៖
'

លោកស្រី ឱ វណ្ណឌីន៖ វីរុសកូវីដ-១៩​ នេះ​ អាចរស់នៅលេីក្រដាសប្រាក់​ កញ្ចក់​ និងផ្ទៃផ្សេងៗ​ រហូតដល់​ ២៨ថ្ងៃឯណោះ

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលនេះបានធ្វើការពន្យល់ពីជំងឺវីរុសកូវីដ-១៩ ដោយលោកស្រីបញ្ជាក់ថា៖ ខ្ញុំយល់ថា​ រិតតែលំបាកណាស់ទៅទៀត​ ដោយសារវីរុសកូវីដ-១៩​ នេះ​ អាចរស់នៅលេីក្រដាសប្រាក់​ កញ្ចក់​ និងផ្ទៃផ្សេងៗ​ រហូតដល់​ ... Read More »

រថយន្តកុងតឺន័រពីរគ្រឿងបុកគ្នាស្ទះចរាចរណ៍បិទផ្លូវមួយចំហៀង

ភ្នំពេញ​៖​ រថយន្តកុងតឺន័រផែស្ងួតតេងឡាយមួយគ្រឿងបេីកចេញពីផែបំណងឆ្លងផ្លូវត្រូវរថយន្តកុងតឺន័រមួយគ្រឿងទៀតបេីកបុកចំពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាត តែសំណាងដែរដែលមិនមានមនុស្សរងរបួស គឺគ្រាន់តែស្ទះចរាចរណ៍យ៉ាងខ្លាំង។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៦ខែធ្នូ​ ឆ្នាំ២០២០​ នៅច្រកចូលផែស្ងួតតេងឡាយថ្មី​ តាមមហាវិថីឈ្នះ=ឈ្នះ​ ស្ថិតក្នុងសង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញរថយន្តសណ្តោងទូកុងតឺន័រ​ ក្បាលពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ3D -9332​ ... Read More »

ប្រទះឃេីញសពបុរសម្នាក់ចង.កសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ភ្នំពេញ​៖​ ប្រជាពលរដ្ឋបានប្រទះឃេីញសពបុរសម្នាក់ចងកសម្លាប់ខ្លួនជាប់នឹងដេីមប្រេងខ្យល់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៦ខែធ្នូឆ្នាំ២០២០​ នៅចំណុចរបងវត្តតាំងកសាងខាងជេីង​ ក្នុងភូមិចំការឪឡឹក២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​ ។ ជនរងគ្រោះគេមិនស្គាល់អត្តសញ្ញាណទេ​ ភេទប្រុស អាយុប្រហែល២០ឆ្នាំជាង​ ពាក់អាវយឺត​ដៃខ្លីពណ៌ក្រហម​ ស្លៀកខោខូវប៊យ​ជេីងវែង​ ដោយយកក្រមាចងកសម្លាប់ខ្លួនជាប់នឹងដេីមប្រេងខ្យល់។ ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុខណៈប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ទីនោះស្រាប់តែឃេីញសពជនរងគ្រោះចងកសម្លាប់ខ្លួនជាប់នឹងដេីមប្រេងខ្យល់ស្លាប់បាត់ទៅហេីយ ... Read More »

ផ្តើមចេញពីមនុស្សម្នាក់ គ្រួសារមួយ សង្គមមួយ ក្នុងស្មារតីរួមកម្លាំងគ្នាប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ប្រកបដោយភាពម៉ឹងម៉ាត់បំផុត

ភ្នំពេញ៖ ក្រុមគ្រូពេទ្យសម្តេចតេជោ ហ៊ុន សែន បានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ក្រោមការដឹកនាំផ្ទាល់របស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានបង្កើនកិច្ចការងារដ៏មមាញឹក រួមសកម្មភាពជាមួយនឹងវិទ្យាស្ថានជាតិ សុខភាពសាធារណ: ... Read More »

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ផ្តើមយុទ្ធការផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ បង្ការការពារឆ្លងកូវីដ-១៩ ចំនួន២០គោលដៅ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងមន្ត្រីនគរបាលចរាចរណ៍ចុះធ្វើការផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី៦ខែធ្នូ ឆ្នាំ២០២០នេះ។យុទ្ធនាការនេះដឹកដោយលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលការងារផែនចរាចរណ៍ ។ លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ... Read More »

ប៉ូលិសបារាំង​ប្រើឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករនៅទីក្រុងប៉ារីស

ប៉ូលិសបារាំងបានបង្ខំចិត្តប្រើឧស្ម័នបង្ហូរទឹកភ្នែក​ដើម្បីបំបែកក្រុមបាតុករហិង្សា បង្កអសន្តិសុខក្នុងទីក្រុងប៉ារីស​។ តាមប្រភពព័ត៌មានបានឲ្យដឹងថា អំពើហិង្សាកើតឡើងក្រោយពេលក្រុមបាតុករ​ប្រឆាំងនិឹងច្បាប់សន្តិសុខថ្មីរបស់ប្រធានាធិបតីម៉ាក្រុង ។ នេះជាអំពើហិង្សាលើកទីពីរហើយ​ក្នុងទីក្រុងប៉ារីស​ពាក់ព័ន្ធនឹងច្បាប់សន្តិសុខថ្មី​។ កាលពីថ្ងៃទី៥ខែធ្នូ ពលរដ្ឋរាប់សិបពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្មក្នុងទីក្រុងប៉ារីសដោយសន្តិភាព ​។ ប៉ុន្តែក្រោយមកក៏មានក្រុមបាតុករជ្រុលនិយមបានបង្កហិង្សាទៅលើកម្លាំងប៉ូលិស​ ហើយនៅយប់ថ្ងៃទី ៥ខែធ្នូ ប៉ូលិសក៏បានចាប់ខ្លួនបាតុករ​៣០នាក់ផងដែរ​។ ក្រៅពីទីក្រុងប៉ារីស ក៏មានបាតុកម្មនៅទីក្រុងជាច្រើនទៀតក្នុងប្រទេសបារាំង ... Read More »

Breaking News ៖ ការចម្លងវីរុសកូវីដ-១៩​ តាមការកាន់ក្រដាសប្រាក់ដែលមានប្រឡាក់ទឹករំអិលអ្នកមានវីរុសកូវីដ-១៩​

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន នៅមុននេះបន្តិច នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ បានមានប្រសាសន៍ថា៖ ខ្ញុំសូមអនុញ្ញាតគោរពជម្រាបជូនបងប្អូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា​ ក្រៅពីការប៉ះពាល់វត្ថុប្រេីប្រាស់ដែលអ្នកជំងឺកូវីដ-១៩​ បានកាន់រួចហុចបន្តមកបុគ្គលម្នាក់ទៀតតាមការពន្យល់ក្នុងវីដេអូឃ្លីបដែលបានផ្សព្វផ្សាយពីព្រឹកមុិញនេះ​ ខ្ញុំសុំឆ្លេីយនូវសំណួរដែលបានសាកសួរមកខ្ញុំពីបងប្អូនមួយចំនួនលេីការចម្លងតាមក្រដាសប្រាស់​នោះ​ ខ្ញុំសូមជម្រាបជូនដូចតទៅ​ ... Read More »

មេគយ លោក ផែន ភឿន ប្រធានការិយាល័យ ស្រាវជ្រាវបង្ក្រាបអំពើរត់ពន្ធតំបន់២ គ្រប់ទឹកនឹងរាប់ក្បាលដឹកទំនិញយកលុយ នឹងបង់ខែ

ភ្នំពេញ ៖ មួយរយៈ នៃការរាតត្បាតជំងឺកូវីដ-១៩ គេឃើញថា៖ ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ គឺមានក្រុមហ៊ុន និងឈ្មួញជាច្រើន បានបង្វែរទិសដៅ ទៅតាមច្រកបាវិត ខេត្តស្វាយរៀង ខណៈការម៉ៅក្នុងការដឹកជញ្ជូន តម្លៃក្នុងមួយកុងតឺន័រ ថោកជាងគេ ចាប់ពី១៥០០ដុល្លារ ... Read More »

បុរសជនជាតិកូរ៉េខាងជើងម្នាក់ត្រូវប្រហារជីវិតពីបទបំពានច្បាប់ទប់ស្កាត់ការឆ្លងកូវីដ​-១៩

សារព័ត៌មានបរទេសជាច្រើន ក្នុងនោះមានទាំង​ដេលីម៉ែល និង អាស៊ីសេរី…​ផងដែរ បានផ្សព្វផ្សាយ ពីបុរសជនជាតិកូរ៉េខាងជើងម្នាក់ ដែលបំពានច្បាប់​ទប់ស្កាត់ការឆ្លងកូវីដ​-១៩ ត្រូវបានកាត់ទោសប្រហារជីវិតដោយបាញ់សម្លាប់ចោល បន្ទាប់ពីបុរសនោះត្រូវបានចោទប្រកាន់ពីបទមិនគោរពបម្រាមទប់ស្កាត់ការឆ្លងកូវីដ​-១៩ ។ អ្នកទោសដែលត្រូវបានប្រហារជីវិតរូបនេះគឺជាបុរសអាយុជាង៥០ឆ្នាំ ហើយកំហុសដែលគាត់បានប្រព្រឹត្តនោះគឺ រូបគាត់បានព្យាយាមឆ្លងដែនខុសច្បាប់មកពីប្រទេសចិនចូលទៅក្នុងប្រទេសកូរ៉េខាងជើង តាមរយៈការបន្លំខ្លួនធ្វើជាអ្នកជំនួញចិន ហើយរូបគាត់ព្យាយាមគេចខ្លួនពីការពិនិត្យសុខភាព ... Read More »

ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ខេត្តស្វាយរៀង មានអ្នកពាក់ព័ន្ធ៧០នាក់

ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះថា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីការពារទប់ស្កាត់ ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ចំពោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» នោះ រដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយ ... Read More »

រឿងព្រេងខ្មែរ ÷រឿង ចៅកាំបិតបន្ទោះ

កាល​ដើម​ឡើយ មាន​បុរស​ពីរ​នាក់ ជា​បង​ប្អូន​នឹង​គ្នា ម្ដាយ​ឪពុក​ស្លាប់​អស់​ទៅ​នៅ​តែ​ពីរ​នាក់​បង​ប្អូន ក៏​បបួល​គ្នា​ទៅ​នៅ​វត្ត រៀន​អក្សរ ធម៌​អាថ៌ សាស្ត្រា​បាលី​នឹង​លោក​សង្ឃរាជ លោក​ក៏​មេត្តា​ករុណា​ប្រៀន​ប្រដៅ​ឲ្យ​រៀន​សូត្រ ។ ក្មេង​ទាំង​ពីរ​នាក់​ព្យាយាម​ណាស់​ រក​ក្មេង​ណា​ស្មើ​គ្មាន ដល់​រៀន​ចេះ​ចប់ លោក​គ្រូ​បំបួស​នេន ។ ... Read More »

សមត្ថកិច្ចឃាត់ខ្លួន មន្ត្រីយោធាម្នាក់គាស់ឃ្លាំងរោងចក្រ យកទ្រព្យសម្បត្តិតម្លៃប្រមាណ ៣០ម៉ឺនដុល្លារ នៅខណ្ឌពោធិ៍សែនជ័យ

ខេត្តព្រៃវែង ៖ មន្ត្រីយោធាដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននេះ មានឈ្មោះ អ៊ែល វិបុល អាយុ ៤២ឆ្នាំ មានស្រុកកំណើតនៅភូមិតាហុយ ឃុំកំពង់ប្រាសាទ ស្រុកពាមជ័រ ខេត្តព្រៃវែង។ ខណៈ មន្ត្រីយោធាម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រៃវែងឃាត់ខ្លួន ... Read More »

កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ​ បន្តយុទ្ធនាការផ្សព្វផ្សាយជូនដល់បងប្អូន​ប្រជាពលរដ្ឋបង្ការ​ការពារជំងឺឆ្លងកូវីដ១៩ ​​ឲ្យទូលំទូលាយក្នុងវិធានការការពារ និងរក្សាអនាម័យ

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងការបង្ការ​ការពារជំងឺឆ្លងកូវីដ១៩ ​​ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា,​ នាថ្ងៃអាទិត្យ​ ៦រោច​ ខែមិគសិរ​ ឆ្នាំជូត​ ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ... Read More »

“មិនអីទេនិយម” គឺជាគ្រោះថ្នាក់ ហើយ “ស្លន់ស្លោនិយម” ក៏គ្រោះថ្នាក់ដូចគ្នា

ភ្នំពេញ៖ មិនអីទេនិយម” គឺជាគ្រោះថ្នាក់ ហើយ “ស្លន់ស្លោនិយមហាក់បីដូចជាពិភពលោកនេះរលាយរលត់ ក៏គ្រោះថ្នាក់ដូចគ្នា។ ដូច្នេះ យើងត្រូវប្រឈមនឹងការពិតថា ការរាតត្បាតនៃជំងឺកូវីដ គឺមានហានិភ័យខ្ពស់ ហើយទន្ទឹមនឹងនេះ យើងក៏ត្រូវមានផែនការត្រៀមល្អិតល្អន់ ដើម្បីជៀសវាងភាពស្លន់ស្លោ ពេលអាសន្នធំមកដល់។ ការត្រៀមទាំងឡាយគឺត្រូវមានការសហការទាំងអាជ្ញាធរ ... Read More »

នគរបាលរាជធានីភ្នំពេញអរគុណពលរដ្ឋល្អដែលបានសហការរាយការណ៍ជូនសមត្ថកិច្ច​

ភ្នំពេញ៖ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋដែលបានរាយការណ៍អំពីករណីមានមនុស្សមួយក្រុមតែងតែជួបជុំប្រេីប្រាស់គ្រឿងញៀនភ្លាម ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានបន្តដល់កម្លាំងជំនាញ​ដេីម្បីចុះដល់ទីតាំងភ្លាមៗ​ នៅវេលាម៉ោង ២១:៣០នាទីយប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ដោយកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមគ បានសហការជាមួយនឹងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌចុះទៅដល់គោលដៅ ដែលប្រជាពលរដ្ឋបានខំមិនចូលក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថាមានការជួបជុំប្រើប្រាស់គ្រឿងញៀននៅចំណុចផ្ទះលេខ៤៨ ផ្លូវលេខ២២៧ ក្រុម៥៣ ... Read More »

ក្រសួងសុខាភិបាលបន្តអំពាវនាវជាថ្មីម្តងទៀត ដល់បុគ្គលទាំងឡាយនៅតាមរាជធានីខេត្តដែលដឹងខ្លួនថា បានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលពីរនាក់នេះ ត្រូវមកធ្វើតេស្ត យកវត្ថុសំណាក និងពិនិត្យឈាម

ភ្នំពេញ៖ ដើម្បីការការពារចម្លងជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលបន្តអំពាវនាវជាថ្មីម្តងទៀត ដល់បុគ្គលទាំងឡាយនៅតាមរាជធានីខេត្តដែលដឹងខ្លួនថា បានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលពីរនាក់ (គឺស្ត្រីឈ្មោះ ឆែម សុនីតា អាយុ ៣០ឆ្នាំ និងបុរសឈ្មោះតាំង សេវិនអាប់ អាយុ៤២ឆ្នាំ គិតចាប់ពីថ្ងៃទី ១៤ ... Read More »

លោក ពុយ គា និយាយពីរោគសញ្ញាទូទៅបំផុតនៃជម្ងឺកូវីដ-១៩ តាមអង្គការសុខភាពពិភពលោក (WHO)

ភ្នំពេញ៖ អ្នកកាសែតជើងចាស់ ប្រកបដោយពុទ្ធិ វិជ្ជាជីវៈ នៅកម្ពុជា បានបង្ហោះលើ Facebook ផ្លូវការរបស់លោកថា៖ រោគសញ្ញាទូទៅបំផុតនៃជម្ងឺកូវីដ១៩ គឺ៖ គ្រុនក្តៅ ក្អកស្ងួត ហៀរសំបោរ ពិបាកដកដង្ហើម និងអស់កម្លាំង។  ... Read More »

លោកស្រី ស៊ឹម សុវណ្ណារិទ្ធិ ជាមេធាវីផង និង ជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ តុលាការកំពុងស្នើសុំអោយគណៈមេធាវី បញ្ជាក់ពី វិសមិតភាព

ខេត្តកំពង់ធំ៖ លោកស្រី ស៊ឹម សុវណ្ណារិទ្ធ ជាមេធាវីមានអត្តលេខ៤៣៦ និង មានតួនាទី ជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ លេខរៀងទី១០ កំពុងមានបញ្ហាសង្ស័យ វិសមិតភាព ដែលប្រធានសាលាដំបូងខេត្តកំពង់ធំ បានស្នើទៅប្រធានគណៈមេធាវី ដើម្បីបញ្ជាក់បញ្ហានេះ ។ ... Read More »

មន្ត្រីខ្មែរម្នាក់ដែលសះស្បើយពីជំងឺកូវីដ-១៩ រៀបរាប់ពី ការព្យាបាល និងការប្រើប្រាស់ថ្នាំ និងសមត្ថភាពពេទ្យ

ភ្នំពេញ៖ ជាមន្ត្រីរាជការវ័យ៣៩ឆ្នាំ ខ្ញុំសូមចែករំលែកនូវបទពិសោធន៍ និងទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលបានឆ្លងកាត់ការព្យាបាលជំងឺកូវីដ-១៩ រយៈពេល ៣សប្តាហ៍នៅមន្ទីរពេទ្យខ្មែរ-សូវៀត។ ១) ការឆ្លង និងអាការៈដំបូង ករណីរបស់ខ្ញុំ គឺឆ្លងពីការពីចូលរួមសិក្ខាសាលាអន្តរជាតិនៅបារាំង ដែលមានអ្នកចូលរួមប្រហែល៣០នាក់ ហើយសិក្ខាសាលាបានផ្អាកភ្លាមៗក្រោយបានដឹងថា ជនជាតិហ្វីលីពីនម្នាក់កើតជំងឺនេះ។ ... Read More »

កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយកម្លាំងស្នាក់ការសន្តិសុខ៧១០ បង្ក្រាបរថយន្តសាំយ៉ុង ៥គ្រឿងដឹកគ្រឿងសង្ហារិមគ្មានច្បាប់អនុញ្ញាតប្រគល់ឱ្យជំនាញ

ខេត្តក្រចេះ៖ រថយន្តសាំយ៉ុង៥គ្រឿងដឹកគ្រឿងសង្ហារិមចេញពីសិប្បកម្មកែច្នៃគ្មានច្បាប់អនុញ្ញាតត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៧១០បានធ្វើការបង្ក្រាបប្រគល់ឱ្យជំនាញ។ ការប្រតិបត្តិការបង្ក្រាបនោះកម្លាំងកងរាជអាវុធហត្ថបានធ្វើឡើងនៅវេលាម៉ោង៤៖៣០នាទីទៀបភ្លឺថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២០ត្រង់ចំណុចភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ ប្រភពបានឱ្យដឹងថា រថយន្តដឹកគ្រឿងសង្ហារិមចេញពីសិប្បកម្មកែច្នៃឈើខុសច្បាប់ទាំង៥គ្រឿងនេះបានធ្វើចរាចរណ៍ដឹកជញ្ជូនចេញពីខេត្តស្ទឹងត្រែងយកទៅលក់នៅឯរាជធានីភ្នំពេញ។ ប្រភពបន្តថា ក្រុមរថយន្តដឹកគ្រឿងសង្ហារិមទាំងនេះគឺមានមេខ្យល់និងបក្ខពួករបស់គេជាអ្នករត់ការ ហើយពេលចេញម្ដងៗមានរថយន្តចាប់ពី១០ទៅ ... Read More »

លោក គង់ សោភ័ណ្ឌ នាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់ស្រ្តីសម្រាលកូន និងស្ត្រីត្រៀមសម្រាលកូន នៅមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុន សែន

ខេត្តកណ្ដាល៖ នៅយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានដឹកនាំក្រុមការងារសាខា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូន ស្ត្រីឆ្លងទន្លេចំនួន ០៩ ... Read More »

មានវិបត្តិក្នុងគ្រួសារ យុវជនម្នាក់បើក​ម៉ូតូមក​លោតទឹក​សម្លាប់ខ្លួននៅស្ទឹង​ព្រែក​ត្នោត តែគេជួយទាន់

ខេត្តកំពង់ស្ពឺ៖ យុវជន​ម្នាក់ បាន​បើក​ម៉ូតូ មក​លោតទឹក​សម្លាប់ខ្លួននៅស្ទឹង​ព្រែក​ត្នោតបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីរសៀល​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២០នៅត្រង់ចំណុច​ភូមិ​ទួល​គក សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​ យុវជនម្នាក់នេះត្រូវបានគេស្គាល់ ឈ្មោះ ស៊ីម ផានិត អាយុ ១៧ ឆ្នាំ ... Read More »

មានជម្លោះជាមួយមិត្តប្រុស ស្ត្រីជនជាតិចិនជាបុគ្គលិកចុងភៅសណ្ឋាគារអូរស្មាច់ម្នាក់លោតពីជាន់ទី២សម្លាប់ខ្លួន

ខេត្តឧ​ត្ត​រ​មាន​ជ័​យ៖ ស្ត្រីជន​ជាតិចិន​ម្នាក់ ជា​បុគ្គលិក​ចុងភៅ​នៅ​សណ្ឋាគារ​អូរ​ស្មាច់ បាន​លោត​សម្លាប់ខ្លួនពីអគារជាន់ទី២ បង្ក​ការភ្ញាក់ផ្អើល​កាលពីម៉ោង២ រំលង​អធ្រាត្រ ឈានចូល​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២០នៅ​សណ្ឋាគារ អូរ​ស្មាច់ ស្ថិតនៅភូមិ អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ។ ... Read More »

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ខ្សែបម្រើក្រុមជម្រើសជាតិអាឡឺម៉ង់ Sami Khedira អាយុ៣៣ឆ្នាំនិយាយថាការផ្លាស់ទៅលេងនៅ Premier League អាចជាជំរើសមួយនៅពេលកុងត្រារបស់ ... Read More »

ក្រុមខ្លាំងៗ៣នៅអង់គ្លេសទទួលបានលទ្ធផលល្អទាំងអស់

ក្រុមខ្លាំងៗចំនួន៣នៅអង់គ្លេស Premier League ទទួលបាន៣ពិន្ទុដូចគ្នាក្នុងការប្រកួតលីគកំពូលអង់គ្លេសសប្តាហ៍ទី១០ កាលពីរាត្រីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០។ ក្នុងនោះក្រុមមេឃខៀវ Manchester City ឈ្នះក្រុមភ្ញៀវ Fulham, ក្រុមបិសាចក្រហម Manchester United ... Read More »

អ្នកបំផុសបំផុល បំភ្លៃព័ត៌មានប្រយ័ត្នផង ! អាជ្ញាធរ​ភ្នំពេញមិន​អត់ឱន​ឱ្យ​អ្នកដែល​បំផុសពាក្យ​ចចាមអារ៉ាម​ថា​នឹង​បិទ​រាជធានី​ភ្នំពេញ

ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា ពុំ​មានការ​បិទ​រាជធានី​ភ្នំពេញ​នោះ​ទេ ។ ក្រោយ​ផ្ទុះ​កូ​វី​ដ-១៩​ចូល​សហគមន៍ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ គេ​សង្កេត​ឃើញ​ថា មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួនត្រូវ​បាន​ចែកចាយ​តាម​ប្រ​ព័​ន្ធ​អន​ឡាញ​នានា ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​កូ​វី​ដ-​១៩ និង​ការ​បិទ​តំបន់​នេះ ឬ​តំបន់​នោះ​ឬថា បិទ​ទីក្រុង​ភ្នំពេញ​តែ​ម្តង ។ បញ្ហា​នេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ... Read More »

ព្រឹកនេះ ! សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារពិសេសរំលឹកអាជ្ញាធរ អនុវត្តវិធានការបិទទីតាំងអាជីវកម្មណា មិនអនុវត្តវិធានការសុខាភិបាល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារពិសេសថ្មីមួយទៀត បង្ហោះលើផេកផ្លូវការ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»។ ក្នុងសារនៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន ... Read More »

Napoli ប្តូរឈ្មោះកីឡដ្ឋានតាមការប្រកាសដោយមានឈ្មោះលោកMaradona

ក្លិប Napoli បានប្តូរឈ្មោះកីឡដ្ឋានរបស់ពួកគេឡើងវិញបន្ទាប់ពីអតីតខ្សែប្រយុទ្ធរបស់ក្លិបលោក Diego Maradona ទទួលមរណភាព ដោយការដូរឈ្មោះកីឡដ្ឋាននេះគឺតាមការប្រកាសកាលពីមរណភាពរបស់លោកថ្មីៗ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ។ អតីតខ្សែបម្រើប្រយុទ្ធ និងអ្នកចាត់ការទូទៅរបស់អាហ្សង់ទីនលោកម៉ារ៉ាដូណាដែលបានទទួលមរណភាពក្នុងអាយុ៦០ឆ្នាំនៅក្នុងខែវិច្ឆិកាបានដឹកនាំក្រុមអុីតាលីមួយនេះឱ្យឈ្នះជើងឯក Serie A ... Read More »

រកឃើញអ្នកជំងឺកូវីដ-១៩ម្នាក់ទៀត ដែលឆ្លងពីបុគ្គលិកហាង Pedro ខណៈមានអ្នកជាសះស្បើយម្នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីម្នាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» ។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ អ្នកវិជ្ជមានកូវីដ-១៩នេះ គឺលោក សាយ សៅលាង ... Read More »

បើករថយន្តបត់ឆ្វេងមិនប្រយ័ត្នត្រូវអ្នកជិះម៉ូតូបញ្ច្រាសទិសគ្នាបុកខ្ទាតចូលក្រោមរថយន្តរបួសធ្ងន់កម្មកររោងចក្រម្នាក់

ខេត្តស្វាយរៀង៖ បុរសជាកម្មកររោងចក្រម្នាក់បានរងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅនឹងកន្លែង ខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយបើកបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នត្រូវម៉ូតូដែលបើកបញ្ច្រាសទិសគ្នាបុកហើយខ្ទាតចូលក្រោមរថយន្តបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៩និង១៤០  ក្នុងភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។ សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឱ្យដឹងថា ... Read More »