ព័ត៌មានទាន់ហេតុការណ៍៖
'

លោក នេត្រ ភក្ត្រា៖ កម្ពុជាបានលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តបានថវិកា ចំនួន ១១,៦ លានដុល្លារសហរដ្ឋអាមេរិក

ខេត្តកោះកុង៖ រហូតមកទល់នឹងឆ្នាំ ២០២០ នេះ កម្ពុជាបានលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តបានថវិកា ចំនួន ១១,៦ លានដុល្លារសហរដ្ឋអាមេរិក ហើយកម្ពុជាបាននិងកំពុងស្វះស្វែងរកដៃគូផ្សេងៗទៀតដើម្បី បន្តទិញឥណទានកាបូននេះបន្ថែមទៀត ខណៈកាបូនដែលបានបំភាយចេញពីព្រៃឈើនៅតាមតំបន់ ការពារធម្មជាតិនានាដែលកម្ពុជាមាន នៅសេសបរិមាណច្រើន។ នេះគឺជាការថ្លែងរបស់លោក នេត្រ ... Read More »

ស្រ្តីម្នាក់ស្លាប់ក្បែរភ្នក់ភ្លើងនៅក្នុងខ្ទមចាំចម្ការនៅស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង ៖ ស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ជាមួយនិងស្នាមភ្លើងឆេះរោលខ្លោចមួយកំណាត់ខ្លួនក្នុងខ្ទមចាំចំការមួយស្ថិតនៅចំណុចសែនណី ក្នុងភូមិក្រាំងកន្រ្ទោល ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១៧និង១៥នាទីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ។ លោកប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២២ ខែមិថុនា ... Read More »

ប្រជាពលរដ្ឋសាទរដល់អាជ្ញាធរអនុវត្តតាមនីតិវិធីច្បាប់ទៅលេីបុគ្គលដែលរំលោភបំពានលេីទ្រព្យសម្បត្តិរបស់រដ្ឋចាក់ដីលុបចំណីព្រែកទន្លេវ៉ៃគោក្រុងស្វាយរៀងយកធ្វើកម្មសិទ្ធិ

ខេត្តស្វាយរៀង​៖  ​ប្រជាពលរដ្ឋក្រុងស្វាយរៀងបានសម្តែងនូវការអរគុណចំពោះអាជ្ញាធរខេត្ត និងក្រុមការងារក្នុង​ដំណោះស្រាយយុទ្ធសាស្ត្រឈ្នះ=ឈ្នះ រវាងប្រជាពលរដ្ឋ​នឹងប្រជាពលរដ្ឋ និងអាជ្ញាធរ ជាពិសេសបានអនុវត្តតាមនីតិវិធីច្បាប់ទៅលេីបុគ្គលណាដែលរំលោភបំពានលេីទ្រព្យសម្បត្តិរបស់រដ្ឋ។ ជាក់ស្ដែងលោកហែម ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តស្វាយរៀងបានដឹកនាំក្រុមការងារចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី​ដែល​កើតឡើង​រវាង​ប្រជាពលរដ្ឋជាង ៤០គ្រួសារ និឹង​ឈ្មោះ​សំ សាវឿ​ន ហៅ ណន ដែល​ចាក់​ដី​លុប​អូរ​ធម្មជាតិ ... Read More »

លោករដ្ឋមន្ត្រីទេសចរណ៍ និងលោកអភិបាលខេត្តសៀមរាប បន្តជំរុញរៀបចំអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីធានាថាខេត្តសៀមរាបជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព

ខេត្តសៀមរាប៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទដ្ឋានគតិយុត្តិ ដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (ជំហានទី១) ... Read More »

ជប៉ុនប្តេជ្ញាទាមទារប្រជុំកោះដែលរុស្ស៊ីគ្រប់គ្រងកាលពីសង្គ្រាមលោកលើកទីពីរមកវិញទោះបីត្រូវធ្វើសង្គ្រាមក៏ដោយ​

នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូអាបេ បានប្តេជ្ញាទាមទារប្រជុំកោះ គូរីល ពីរុស្ស៊ីមកវិញ ដោយត្រូវប្រើគ្រប់មធ្យោបាយ ក្នុងនោះមានទាំងការធ្វើសង្គ្រាមផងដែរ​។ លោកអាបេ បានលើកឡើងថា ជប៉ុននឹងប្រើប្រាស់កម្លាំងយោធា ដើម្បីដណ្តើមយកកោះគូរីល ពីរុស្ស៊ីមកវិញ​។ នាយករដ្ឋមន្ត្រី អាបេ ​​ស្នើឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ... Read More »

កូរ៉េខាងជើងលេងចាស់ដៃហើយ ដោយរៀបចំឧបករណ៍បំពងសំឡេង តាមបណ្តោយព្រំដែន

កូរ៉េខាងជើងបានដំឡើងឧបករណ៍បំពងសំឡេងតាមបណ្តោយព្រំដែនជាប់កូរ៉េខាងត្បូង ក្រោយពេលប្រទេសទាំងពីរបានសម្រេច ដកចេញពីទីនោះកាលពីឆ្នាំ​២០១៨ តាមកិច្ចព្រមព្រៀង ក្រោយជួបពិភាក្សាគ្នា ។ សារព័ត៌មាន យ៉ុងហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា កូរ៉េខាងជើងបានរៀបចំឧបករណ៍បំពងសំឡេងជាច្រើននៅតំបន់ព្រំដែនគ្មានយោធា​។ កាលពីឆ្នាំ​២០១៨ កូរ៉េខាងជើងបានដោះឧបករណ៍ទាំងនោះចំនួន​៤០កន្លែងចេញ ហើយឈប់ឃោសនាតាមកិច្ចព្រមព្រៀង ។ នៅពេលនេះដែរ ... Read More »

បាញ់ទៀតហើយនៅអាមេរិក! ស្លាប់និងរបួសជិត​១០នាក់នៅភាគខាងជើងរដ្ឋការ៉ូលីណា

អាមេរិក៖ នៅថ្ងៃទី​២២ខែមិថុនានេះមានករណីបាញ់ប្រហារនៅក្នុងពិធីជប់លៀង​ស្ថិតនៅទីក្រុងCharlotte ដែលជាទីក្រុងធំបំផុតនៅតំបន់ភាគខាងជើងរដ្ឋ ការ៉ូលីណា​អាមេរិក។ ការបាញ់ប្រហារនោះបណ្តាលឲ្យស្លាប់ ២ នាក់និងរបួស​៧នាក់ ។ ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង០ និង៣០​នាទីព្រឹក ម៉ោងក្នុងតំបន់ ។ ភ្លាមៗនោះប៉ូលិសក៏បានទៅដល់កន្លែងកើតហេតុ​។ តាមសេចក្តីប្រកាសរបស់កម្លាំងប៉ូលិសបានបញ្ជាក់ថា ជនដៃដល់បានបាញ់ប្រហារជាច្រើនគ្រាប់ ទៅលើហ្វូងមនុស្សដែលកំពុងតែចូលរួមក្នុងពិធីជប់លៀងសប្បាយ។ ... Read More »

រពឹសដៃលួចទូរស័ព្ទគេត្រូវសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចទូរស័ព្ទគេ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី​២២ ខែមិថុនា​ ឆ្នាំ​២០២០​ ​នៅចំណុចផ្ទះលេខ៣៦៩ តាមបណ្តោយផ្លូវជាតិ​លេខ៥​ ភូមិ​មិត្តភាព​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​។ លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ​ ... Read More »

កម្លាំងអធិការដ្ឋានខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៤នាក់ ដកហូតថ្នាំញៀន៧កញ្ចប់តូច

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២០ នៅចំណុចក្រុមទី១០ ភូមិលូសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមាន៖ ទី១៖ឈ្មោះញឹម សុខគូ អាយុ២៦ឆ្នាំ ... Read More »

ម៉ូតូនិងគោយន្តកន្ត្រៃបុកគ្នារបួសធ្ងន់ទាំងម្តាយនិងកូន នៅស្រុករលាប្អៀរ

 ខេត្តកំពង់ឆ្នាំង៖ កូនប្រុសនិងម្តាយបានរងរបួសបាក់ដៃ និងជើង ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយម៉ូតូបុកជាមួយគោយន្តកន្រ្តៃ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្លៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវក្រាលកៅស៊ូមួយខ្សែ ត្រង់ចំណុចភូមិស្វាយជ្រំថ្មី ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ... Read More »

តុលាការរឹបអូសភាគហ៊ុនតម្លៃជាង១លានដុល្លាររបស់ធនាគារមេគង្គកម្ពុជាដែលមានម្ចាស់បំណុលគឺអ្នកឧកញ៉ាបណ្ឌិត សុខ គង់ អគ្គនាយកក្រុមហ៊ុនសុខា អូតែល

ភ្នំពេញ៖  ប្រធានសាលាដំបូងរាជធានីភ្នំពេញ និង ជាចៅក្រមអនុវត្ត  លោក តាំង ស៊ុនឡាយ បានសម្រេចចេញ «ដីកាសម្រេចរឹបអូសសិទ្ធិលើបំណុល» ដោយរឹបអូសភាគហ៊ុនមានតម្លៃចំនួន១,២០០,០០០ដុល្លារអាមេរិករបស់កូនបំណុលជា «ធនាគារមេគង្គកម្ពុជា មហាជនទទួលខុសត្រូវមានកម្រិត» តំណាងដោយលោកស្រី ស៊្រុន សុខគឹម ... Read More »

មន្ត្រីក្រុមប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ចុះធ្វើការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ នៅស្រុកចន្ទ្រា

ខេត្តស្វាយរៀង ៖ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងមានវិធានការការពារជំងឺឆ្លងថ្មី កូវីដ-១៩ នាព្រឹកថ្ងៃចន្ទ ២ កើត ខែ អាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ... Read More »

ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចេញសេចក្ដីជូនដំណឹង

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងថា៖ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានកែសម្រួលវិធានការការពារ ទប់ស្កាត់ និងការឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ-១៩ ចំពោះអ្នកដំណើរជាពលរដ្ឋខ្មែរកាន់លិខិតឆ្លងដែនបរទេស ដែលមានទិដ្ឋាការពិសេស (Visa K) ចូលទៅកម្ពុជា។  (សូមអានព័ត៌មានលម្អិតដូចខាងក្រោម)៖ Read More »

ផ្ទះថ្មី២ខ្នងជាអំណោយដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជន

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ សមាគមអតីតយុទ្ធជនកម្ពុជា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជនពិការ និងគ្រួសារយោធិនមរណ: ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១, លោកឧត្តមសេនីយ៍ទោ ... Read More »

កម្ពុជា-ចិន នៅតែបន្តជួយគ្នាទៅវិញទៅមក ដើម្បីឆ្លងផុតការលំបាកនៃជំងឺកូវីដ-១៩

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ការរក្សាបានទំនាក់ទំនងល្អរវាងកម្ពុជា-ចិន គឺកើតចេញពីការជួយគ្នាទៅវិញទៅមក បើទោះបីជាប្រទេសទាំងពីរស្ថិតក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។  សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា ... Read More »

ជាងមាសម្នាក់ ទម្លាយរឿងជាងមាសដូចគ្នា នៅខេត្ដស្ទឹងត្រែង ធ្វើខ្សែកឲ្យអតិថិជនរបស់ខ្លួន បង្កប់ស្នូលដែកពីក្នុង

ខេត្តស្ទឹងត្រែង៖ យោងតាមប្រភពព័ត៌មានពីបណ្ដាញសង្គមហ្វេសប៊ុកមានឈ្មោះ Rothtana Heng បានលើកឡើងថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២០ម្សិលមិញនេះថា៖”បងៗ អ្នកលក់ប្លាកទីន នៅខេត្តស្ទឹងត្រែងសូមប្រុងប្រយ័ត្នចំពោះជាង ខ្សែក ផង ព្រោះប្រហោងសុទ្ធតែស្នូលខាងក្នុង”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រឿងរ៉ាវដ៏ចាប់អារម្មណ៍មួយនេះ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដោយមានបុរសម្នាក់ ... Read More »

រដ្ឋមន្ត្រីការពារជាតិឥណ្ឌាបំពេញទស្សនកិច្ចជាបន្ទាន់ទៅកាន់រុស្ស៊ី ជំរុញឲ្យផ្តល់មីស៊ីល S-400នៅពេលនេះ

ក្រោយពេលចិនបញ្ជូនអាវុធការពារដែនអាកាសទៅកាន់ព្រំដែនដើម្បីទប់ស្កាត់ការវាយប្រហារពីប្រទេសឥណ្ឌានោះ ប្រទេសឥណ្ឌាឯណោះក៏បានបញ្ជូនអាវុធទំនើបៗជាច្រើន ក្នុងនោះមានទាំងយន្តហោះចម្បាំង មីស៊ីលនិងរថក្រោះជាច្រើនផងដែរទៅកាន់ព្រំដែន។ ដើម្បីយកប្រៀបនៅលើសមរភូមិ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា បានប្រញាប់ប្រញាល់ទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីដើម្បីជំរុញឲ្យទីក្រុងមូស្គូ ប្រគល់មីស៊ីល S-400 នៅក្នុងពេលនេះ។ តាមសារព័ត៌មាន Economic Times បានផ្សាយថា រដ្ឋាភិបាលទីក្រុងញូវដេលីមានបំណងឲ្យរុស្ស៊ី ... Read More »

បាតុករជាង៤០០នាក់បង្កហិង្សាត្រូវបានចាប់ខ្លួននៅហុល្លង់ ពាក់ព័ន្ធកូវីដ-១៩

ទីក្រុងឡាអេ៖ ពលរដ្ឋជាច្រើននៅក្នុងប្រទេសហុល្លង់បាននាំគ្នាធ្វើបាតុកម្ម ប្រឆាំងការរិឹតត្បិតរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ ពេលដំបូងបាតុកម្មធ្វើឡើងដោយសន្តិវិធីទេប៉ុន្តែក្រោយមកបានក្លាយទៅជាអំពើហិង្សា ក្រោយពីបាតុករមួយក្រុមបានប៉ះទង្គិចជាមួយប៉ូលិសប្រឆាំងកុបកម្ម នៅជិតស្ថានីយរថភ្លើង នាកណ្តាលទីក្រុង ។ ការប៉ះទង្គិចគ្នានោះបង្ខំឲ្យប៉ូលិសហុល្លង់ចាប់ខ្លួនបាតុករ ប្រហែល៤០០នាក់ និងប្រើប្រាស់រថយន្ដបាញ់ទឹកបំបែក កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ... Read More »

សម្តេចតេជោ៖ ពលរដ្ឋណាជួបបញ្ហាការងារ អាចស្វែងរកការងារបាន នៅការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ក្នុងខេត្តកណ្ដាល

ខេត្តកណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ បានថ្លែងក្នុងការអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលថា អ្នកជួបបញ្ហាការងារអាចស្វែងរកការងារនៅការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីមួយនេះបាន ។ ... Read More »

កំពុងថតសុខៗស្រាប់តែមានគេខលមកប្រាប់ថាម្តាយរបស់តារាសម្តែងជើងចាស់ អ៊ុំ សក្កណា ទទួលមរណភាព

     ភ្នំពេញ៖ ម្តាយបង្កើតរបស់តារាសម្តែង អ៊ុំ សក្កណា បានទទួលមរភាពហើយកាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០២០នេះដំណាលគ្នានឹងថ្ងៃដែលឪពុករបស់អ្នកនាងខាត់ សុឃីម ទទួលមរណភាព។ អ្នកស្រីមិនបានទាន់ដង្ហើមអ្នកម្តាយដែលមានវ័យជរា ឈឺរ៉ាំរ៉ៃនោះទេព្រោះតែកំពុងថតភាពយន្តមួយនៅភ្នំពេញ។ ​ម្តាយតារាសម្តែងជើងចាស់ អ្នកស្រី ... Read More »

មន្រ្តីទូរទស្សន៍នៃមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ រអិលជើងធ្លាក់ចូលជ្រោះរមណីយដ្ឋានទឹកធ្លាក់ថ្មដា

ខេត្តពោធិ៍សាត់៖ មន្រ្តីការិយាល័យទូរទស្សន៍ជាតិប៉ុស្ដិ៍លេខ១០នៃមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ រអិលជើងធ្លាក់ចូលជ្រោះរមណីដ្ឋានទឹកធ្លាក់ថ្មដាតូច បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរនៅគ្រាដែលកំពុងបំពេញប៉េសកកម្ម។ ករណីគ្រោះថ្នាក់មន្រ្តីទូរទស្សន៍ធ្លាក់ចូលជ្រោះរមណីដ្ឋានខាងលើ បានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃត្រង់ ថ្ងៃអាទិត្យ ១កើត ខែសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ... Read More »

ព្រូដិនសលកម្ពុជា បានដាក់ឱ្យប្រើប្រាស់ផលិតផលធានារ៉ាប់រងអាយុជីវិតដំបូងគេបង្អស់នៅកម្ពុជា ដែលផ្តល់ការការពារទៅលើករណីជំងឺធ្ងន់ធ្ងររហូតដល់​ ៥០​ ករណី

ភ្នំពេញ ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ – បេសកកម្មដ៏ធំមួយរបស់ក្រុមគ្រួសារប្រជាជនខ្មែរយើងគឺរក្សាផ្នែកហិរញ្ញវត្ថុឱ្យមានសុវត្ថិភាព និងត្រៀមសម្រាប់ការការពារពីហានិភ័យផ្សេងៗ រួមមានករណីបញ្ហាសុខភាពបន្ទាន់ ក៏ដូចជាសម្រាប់ហេតុការណ៍ចៃដន្យជាច្រើនដែលអាចកើតឡើងនៅក្នុងជីវិតរបស់យើង។ ដោយយល់ច្បាស់ពីកាតព្វកិច្ចដ៏ធំនេះ ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបាន ... Read More »

ស្អែកនេះ! កម្ពុជា-ចិន នឹងចុះកិច្ចព្រមព្រៀងមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០ មានទឹកប្រាក់ ជាង៧លានដុល្លារ

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៍មានរបស់ក្រសួងការបរទេស បានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកជាផ្លូវការ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះថា នឹងមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០ នឹងប្រព្រឹត្តទៅនៅទីស្ដីការក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ស្អែកនេះ ។ ... Read More »

ដើម្បីទប់ស្កាត់ការផ្ទុះរាលដាលជំងឺ COVID-19 ចិនផ្អាកការនាំចូលសាច់មាន់ពីអាមេរិក និងបិទរោងចក្រមួយនៅក្រុងប៉េកាំង

អន្តរជាតិ៖ អាជ្ញាធរចិននបានបញ្ជាឲ្យបិទរោងចក្រមួយកន្លែងរបស់ក្រុមហ៊ុន Pepsi ក្នុងទីក្រុងប៉េកាំង និងផ្អាកការនាំចូល ផលិតផលសាច់មាន់ពីក្រុមហ៊ុនអាមេរិកមួយចំនួន កាលពីថ្ងៃអាទិត្យទី២១ ខែមិថុនាម្សិលមិញនេះ ដោយសារតែបារម្ភពីការឆ្លងរាតត្បាតនៃជំងឺ COVID-19 ។នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០។ បើតាមអាជ្ញាធរគយចិន ការនាំចូលផលិតផលសាច់មាន់ពីក្រុមហ៊ុនចំណីអាហារអាមេរិក ថាយសាន់ (Tyson Foods) ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយសារតែមានសេចក្ដីរាយការណ៍ថា រោងចក្រមួយរបស់ក្រុមហ៊ុនមួយនេះ នៅសហរដ្ឋអាមេរិក មានករណីឆ្លងCOVID-19 ជាចង្កោម។ អាជ្ញាធរគយចិន បានបន្ថែមទៀតថា ផលិតផលទាំងអស់របស់ក្រុមហ៊ុន Tyson Foods ដែលបានមកដល់ទឹកដីចិនរួចហើយ នឹងត្រូវបានរឹបអូស ខណៈរោងចក្រមួយកន្លែងរបស់ក្រុមហ៊ុន Pepsi ក្នុងទីក្រុងប៉េកាំង ក៏ត្រូវបានបង្គាប់ឱ្យបិទទ្វារជាបណ្ដោះអាសន្នផងដែរ បន្ទាប់ពីបុគ្គលិកជាច្រើននាក់ ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 ។ សូមជម្រាបថា ការសម្រេចចិត្តខាងលើ បន្ទាប់ពីអាជ្ញាធរចិន បានប្រកាសដាក់ចេញយុទ្ធនាការថ្នាក់ជាតិមួយ ដើម្បីត្រួតពិនិត្យរាល់ផលិតផលនានានាំចូលមកពីបណ្ដាប្រទេស ដែលនៅតែបន្តមានហានិភ័យខ្ពស់នៃការឆ្លង COVID-19 ក្រោយមានសេចក្ដីរាយការណ៍ ពីការរកឃើញករណីឆ្លងជាចង្កោមនៅក្នុង ក្នុងរោងចក្រមួយចំនួននៅប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ៕ដោយ៖ស តារា Read More »

ប្រជាការពារភូមិឃាត់យុវជនម្នាក់លួចម៉ូតូគេប្រគល់ឲ្យមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖  យុវជនម្នាក់ ឈ្មោះម៉ាតូអាយុ ២៤ឆ្នាំរស់នៅ ភូមិវត្តរំដួល ឃុំចំការសំរោងស្រុកបាត់ដំបងខេត្តបាត់ដំបង បានយកម៉ូតូគេ១គ្រឿង ពណ៌លឿង ខ្មៅ អត់ស្លាកលេខម៉ាក ហ្សូមើ (ZOME) ត្រូវបានប្រជាការពារភូមិឃាត់ខ្លួនបញ្ជូនឲ្យកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតករណីលួចម៉ូតូនេះបានកើតឡើងនៅវេលាម៉ោង ១១និង ៣០នាទីថ្ងៃទី ... Read More »

សេចក្ដីប្រកាសស្វែងរកឯកអគ្គរាជទូតប្រចាំ Fincy

ថ្ងៃទី22 ខែមិថុនា ឆ្នាំ2020 រាជធានីភ្នំពេញ។ ក្រុម​ហ៊ុន Fincy ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech)ឈានមុខគេ និងច្នៃប្រឌិតខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគេ្នយ៍ កាលពីពេលថ្មីៗនេះបានប្រកាសស្វែងរកឯកអគ្គរាជទូតសុច្ឆន្ទ: តំណាងឱ្យយីហោផ្លូវការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ កម្មវិធីប្រកួតប្រជែងដែលមានឈ្មោះថា “ក្លាយជាឯកអគ្គរាជទូតប្រចាំ Fincy” ... Read More »

ទីក្រុងព្យុងយ៉ាង នឹងបញ្ជូនខិត្តប័ណ្ណ «១២លានសន្លឹក» ទៅកាន់កូរ៉េខាងត្បូង ដើម្បីសងសឹកនឹងទីក្រុងសេអ៊ូល

អន្តរជាតិ៖ កូរ៉េខាងជើង នឹងបញ្ជូនខិត្តប័ណ្ណ «១២លានសន្លឹក» ទៅកាន់កូរ៉េខាងត្បូង ក្នុងពេលឆាប់ៗនេះ ជាការសងសឹកនឹងទីក្រុងសេអ៊ូលដែលបើកដៃឲ្យជនជាតិកូរ៉េខាងជើង កំពុងរស់នៅនិរទេសនៅលើទឹកដីរបស់ខ្លួន បង្ហោះខិត្តប័ណ្ណរិះគន់ និងប្រមាថលោក គីម ជុងអ៊ុន ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានមជ្ឈិមកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទទី២២ ខែមិថុនា ឆ្នាំ២០២០នេះ ។ សារព័ត៌មានមជ្ឈិមកូរ៉េខាងជើង KCNA បានបញ្ជាក់ថា «គិតត្រឹមនៅថ្ងៃទី២២ ខែមិថុនានេះ គ្រឿងបរិក្ខា និងមធ្យោបាយបង្ហោះ ចែកចាយខិត្តប័ណ្ណ ក្នុងនោះរួមមានទាំងបាឡុងចំនួន ៣,០០០ដើម ដែលមានសមត្ថភាពហោះចូលយ៉ាងជ្រៅក្នុងទឹកដីកូរ៉េខាងត្បូង ត្រូវបានត្រៀមរួចរាល់អស់ហើយ ខណៈខិត្តប័បណ្ណគ្រប់ប្រភេទជាង ១២លានសន្លឹក ក៏ត្រូវបានបោះពុម្ភរួចហើយដែរ»។ សារព័ត៌មានមជ្ឈិមកូរ៉េខាងជើងបានបញ្ជាក់បន្ថែមទៀតថា នេះនឹងក្លាយជាការចែកចាយខិត្តប័ណ្ណ ប្រឆាំងនឹងសត្រូវក្នុងទ្រង់ទ្រាយធំផុត មិនធ្លាប់មានពីមុនមកនោះឡើយ។ បច្ចុប្បន្ន ស្ថានភាពនៅលើតំបន់ឧបទ្វីបកូរ៉េ កំពុងឡើងកម្ដៅយ៉ាងខ្លាំង ក្រោយទីក្រុងព្យុងយ៉ាង បានកាត់ផ្ដាច់បណ្ដាញទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងបំផ្ទុះកម្ទេចការិយាល័យទំនាក់ទំនងអន្តរកូរ៉េ កាលពីសប្ដាហ៍មុន ដើម្បីបង្ហាញការខឹងសម្បារនឹងរដ្ឋាភិបាលកូរ៉េខាងត្បូងសម្រាប់ការបណ្ដែតបណ្ដោយ ឱ្យជនជាតិកូរ៉េខាងជើងរស់នៅនិរទេស នៅលើទឹកដីរបស់ខ្លួន បង្ហោះខិត្តប័ណ្ណតាមបាឡុងជាច្រើន ចូលមកក្នុងទឹកដីកូរ៉េខាងជើង ដើម្បីរិះគន់ និងប្រមាថលោក គីម ជុងអ៊ុន៕ដោយ៖ស តារា Read More »

បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញរៀបចំពិធីប្រជុំត្រួតពិនិត្យជំនាញការងារបុគ្គលិក

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ មានរៀបចំពិធីប្រជុំត្រួតពិនិត្យជំនាញការងារបុគ្គលិកកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ គួច ថារី នាយករងទីចាត់ការបុគ្គលិក និងជាប្រធានក្រុមទី២ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ, ... Read More »

សូមជនរួមជាតិ…រួមគ្នាដេីម្បីការពារ​ និងអភិរក្សសត្វស្លាបនៅកម្ពុជា!

ភ្នំពេញ៖ សត្វលលកស្លាបបៃតង- Emerald Dove​ ជាប្រភេទ​ក្រុមបក្សី​ដែលរស់នៅតំបន់ព្រៃ​ និងមានវត្តមាន​ពេញ​មួយ​ឆ្នាំ​ ។ បក្សីលលក​ស្លាប​បៃតង​ មានទំហំពី​ ២៣-២៧​សង់​ទីម៉ែត្រ​ ហេីយបក្សី​ឈ្មោល​ គេសម្គាល់​មាន​បន្ទូល​ក្បាល​ពណ៌​ខៀវខ្ចី​ ថ្ងាសនិងចិញ្ចេីមពណ៌​ស​ ចុងខ្នងអង្កន់ខ្មៅ-ស​ ស្មា-ស​ ... Read More »

ព្រឹកស្អែក… អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តស្ទឹងត្រែង»

ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តស្ទឹងត្រែង» ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២២ ខែមិថុនា ... Read More »