ព័ត៌មានទាន់ហេតុការណ៍៖
'

ពេញមួយថ្ងៃទី៤ខែមិថុនារកឃើញយានយន្តល្មើសចំនួន ១,៤៩៣​គ្រឿង

​ភ្នំពេញ ៖ យោងតាមរបាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា នៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២០​ ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រកឃើញយានយន្តល្មើសសរុបចំនួន ១,៤៩៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១,១៤៦​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ នៅ​ទូទាំងប្រទេស ។​ ... Read More »

ប្តីប្រពន្ធ២នាក់ត្រូវចោរឆក់យកកាបូបលុយអស់ជាង១លានរៀលរួចគេចខ្លួនបាត់ស្រមោល

ភ្នំពេញ៖ ប្តី​ប្រពន្ធ​មួយគូ​ជិះ​ម៉ូតូឌុ​ប​គ្នា​មកពីដេីរលេងមុខវាំងបំណងទៅផ្ទះវិញ ខណៈធ្វេីដំណេីរតាមដងផ្លូវត្រូវជនសង្ស័យធ្វេីសកម្មភាពឆក់យកកាបូបលុយបានសម្រេចហេីយជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្តិភាព។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលា​ម៉ោង​១១និង​៣០​នាទី​យប់ ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២០ នៅចំណុចជិតរបងស្តាតអូឡាំពិក​ តាមបណ្តោយផ្លូវព្រះសីហនុ​ ក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា។  បុរសដែលជាប្តីបានរៀបរាប់ឱ្យដឹងថា ប្រពន្ធរបស់គាត់ឈ្មោះ ដួង នាង ... Read More »

ជិះម៉ូតូមេីលមុខឌឺដងដាក់គ្នាភាគីម្ខាងដកកាំភ្លេីងខ្លីបាញ់រះជាច្រេីនគ្រាប់ផ្អេីលសមត្ថកិច្ចខណ្ឌដូនពេញ

ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អេីលមួយបានកើតឡើងបន្ទាប់ពីមានស្នូរផ្ទុះអាវុធជាច្រើនគ្រាប់នៅកណ្តាលទីក្រុង បង្កឡើងដោយក្រុមក្មេងស្ទាវ២ក្រុមជិះម៉ូតូមេីលមុខនិងស្រែកឌឺដងដាក់គ្នាធ្វេីឱ្យភាគីម្ខាងខឹងក៏ដកកាំភ្លេីងខ្លីបាញ់រះរួចហេីយក៏គេចខ្លួនបាត់​ រីឯភាគីម្ខាងទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ។  ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង៣០នាទីយប់​ ថ្ងៃទី៤ ខែមិថុនា​  ឆ្នាំ២០២០​ នៅចំណុចមុខវិទ្យាល័យចតុមុខ​ តាមមហាវិថីព្រះនរោត្តម​  សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។  តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យ​ ដឹងថា​ មុនពេលកេីតហេតុគេបានឃេីញ​ ... Read More »

ប្រទះឃេីញបុរសម្នាក់ដេកដួលលេីចិញ្ចើមផ្លូវមានទាំងឈាមស្រោចពេញមុខ

ភ្នំពេញ​៖​ បុរសម្នាក់បានដេកដួលសន្លប់ស្តូកស្តឹងដោយមានទាំងឈាមស្រោចពេញមុខដែលគេសង្ស័យថាអាចបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០យប់ថ្ងៃទី៤ ខែមិថុនា​ឆ្នាំ២០២០​ នៅចំណុចខាងកេីតស្ពានអាកាស៧មករា​ តាមបណ្តោយផ្លូវកម្ពុជាក្រោម​ សង្កាត់ទឹកល្អក់ទី១​ ខណ្ឌទួលគោក​ ។  តាមព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសខាងលេីដេកដួលផ្កាប់មុខនៅលេីចិញ្ចេីមផ្លូវមានទាំងកង់មួយគ្រឿងថែមទាំងមានកំប៉ុងស្រាបៀរជាច្រេីនទៀត​ ពេលនោះគ្មានអ្នកណាហ៊ានចូលទៅមេីលជិតនោះទេ ហេីយបានរាយការណ៍ទៅសមត្ថកិច្ចដេីម្បីឱ្យចុះមកធ្វើអន្តរាគមន៍។  ប្រភពដដែលបានបន្តថា​ ក្រោយមកទេីបឃេីញសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកេីតហេតុនិងទាក់ទងទៅរថយន្តសង្គ្រោះមកដឹកជនរងគ្រោះយកទៅសង្គ្រោះភ្លាមៗ​។ ... Read More »

បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តបុកគូទរថយន្តកុងតឺន័រពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តឡិចស៊ីសមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកគូទរថយន្តកុងតឺន័រដែលកំពុងឈប់រង់ចាំភ្លើងសញ្ញាចរាចរណ៍ពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅខាងមុខព្រលានយន្តហោះអន្តរជាតិពោធិចិនតុងតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តកុងតឺន័រមិនចាំស្លាកលេខមួយគ្រឿងកំពុងតែឈប់ចាំភ្លើងសញ្ញាចរាចរណ៍ ពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក LEXUS RX350 ... Read More »

មានដឹងអត់ថា..! ល្ហុងជាឱសថដ៏ពូកែជួយព្យាបាលជំងឺទាំងនេះបានយ៉ាងមានប្រសិទ្ធភាព

ភ្នំពេញ៖ តាមពិតប្រភេទរុក្ខជាតិល្ហុង មានសារសំខាន់ ក្នុងនោះមានគ្រប់ផ្នែក គឺផ្នែកដែលប្រើប្រាស់បាន ដូចជា ស្លឹក ផ្លែខ្ចី ផ្លែទុំ ជ័រចេញពីផ្លែខ្ចី ដើមខ្ចី ផ្កា គ្រាប់ និងឫស។ តាមរយៈនេះដែរ ... Read More »

ផឹកស្រាស្រវឹងចុះមុជទឹកស្ទឹងលង់ស្លាប់អស់មួយយប់ទើបរកសពឃើញ

ខេត្តកំពង់ធំ៖  បុរសម្នាក់ចូលចិត្តផឹកស្រាជាប្រចាំ លុះមកដល់ថ្ងៃកើតហេតុគាត់បានផឹកស្រាស្រវឹងខ្លាំងជាងសព្វដង ហើយដើរទៅងូតទឹកស្ទឹងតែម្នាក់ឯងបណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។  ហេតុការណ៍នេះបង្កការភ្ញាក់នៅពេលឃើញសាកសពអណ្តែតឡើងលើទឹកនៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីបាត់ខ្លួនអស់មួយយប់ នៅភូមិអំពុះ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលពងក្រពើបានឲ្យដឹងថា សាកសពមានឈ្មោះ មី ... Read More »

ទម្លាប់មួយចំនួនដែលអ្នកគួរអនុវត្តមុនពេលចូលគេង ដើម្បីជួយឲ្យឆាប់គេងលក់ និងស្កប់ស្កល់ គឺមាន ៦ ចំណុច

ភ្នំពេញ៖ ជាទូទៅមនុស្សម្នាក់ៗតែងចង់គេងលក់ឲ្យបានស្កប់ស្កល់ តែជួនកាលវាពិបាកជាងការគិតទៅទៀត បើសិនជាយើងអនុវត្តទម្លាប់អាក្រក់មួយចំនួន ខណៈយើងគិតមិនដល់ ឬធ្វេសប្រហែស។ សូមរម្លឹកខ្លះៗថា៖ ដើម្បីឲ្យគេងឆាប់លក់ និងគេងបានស្កប់ស្កល់នៅពេលយប់ វិធីសាស្ត្រល្អៗខាងក្រោមនេះអាចជួយអ្នកបាន។ វាគឺជាទម្លាប់ល្អមួយចំនួន ដែលអ្នកគួរតែអនុវត្តនៅពេលយប់ ជាពិសេសមុនពេលចូលគេង។ ក្នុងមានចំនួន ៦ចំណុច ... Read More »

ក្លឹប Trabzonspor របស់ទួរគីត្រូវបានសហព័ន្ធបាល់ទាត់អឺរ៉ុបហាមឃាត់មិនឲ្យលេង១ឆ្នាំលើការរំលោភច្បាប់ FFP

ក្លឹប Trabzonspor របស់ប្រទេសទួរគីត្រូវបានហាមឃាត់រយៈពេលមួយរដូវពីការប្រកួតបាល់ទាត់អឺរ៉ុបជុំវិញការរំលោភបំពានលើកម្មវិធីការអនុវត្តលើការបញ្ចេញហិរញ្ញវត្ថុមិនស្មើភាព ឬ Financial Fair Play (FFP) ។ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានប្រកាថា លីគកំពូលទួរគី Super Lig ... Read More »

ធ្វើជាចោរលួចម៉ូតូគេគេចមិនផុតពីជាប់ខ្នោះរបស់សមត្ថកិច្ចឡើយ

ខេត្តព្រះសីហនុ៖ ជនសង្ស័យ២នាក់ជាជនជាតិខ្មែរ ជាប់ពាក់ព័ន្ធនឹងករណី ចោរកម្ម ( លួចម៉ូតូ )  ត្រូវបានសមត្ថកិច្ចនគរបាលខេត្តឃាត់ខ្លួន នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២ និង ៤០នាទី រំលងអធ្រាត្រ ... Read More »

គំរាមសម្លាប់គេឯងកាលពីឆ្នាំ២០១៥​ ត្រូវ​ចាប់ខ្លួននៅឆ្នាំ២០២០

ខេត្តត្បូងឃ្មុំ​ ៖​ នគរបាលបានចាប់​ខ្លួន​យុវជនឈ្មោះ​ សេត វណ្ណា អាយុ២៨ឆ្នាំ ជាតិខ្មែរអ៊ិស្លាម រស់នៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​ តាម​បញ្ជាលោកស្រី នូ ចន្ទ័សុគន្ធា ចៅក្រម ... Read More »

លោកស្រី Michelle Bachelet ឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុក សិទ្ធិមនុស្ស រងការរិះគន់

ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ មានការសោកស្តាយយ៉ាងខ្លាំងចំពោះការចេញផ្សាយព័ត៌មាន របស់ លោកស្រី Michelle Bachelet ឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុក សិទ្ធិមនុស្ស ចុះថ្ងៃទី០៣ ខែមិថុនា ... Read More »

បាតុកម្មដេកផ្កាប់មុខ​នៅអាមេរិកជាការគោរពដល់ជនរងគ្រោះ George Floyd

បាតុកម្មនៅអាមេរិកមានគ្រប់រូបភាព ទាំងបាតុកម្មអហិង្សាផង ហិង្សាផង និងបាតុកម្មលុតជង្គង់ផង ដូចដែលប៉ូលិសប្រើជង្គង់សង្កត់ក ជនរងគ្រោះ ហើយនៅ​ពេលនេះក៏មានបាតុកម្មដេកផ្កាប់មុខវិញម្តង។ ក្រុមបាតុករ​រាប់សិបពាន់នាក់បាននាំគ្នាប្រមូលផ្តុំនៅលើស្ពាន Portlandដោយដេកផ្កាប់មុខរយៈពេល ៩នាទី ដៃដាក់លើខ្នង ដូចត្រូវជាប់ខ្នោះ ជាការនឹកដល់ពេលវេលា​ដែលបុរសស្បែកខ្មៅGeorge Floyd ត្រូវប៉ូលិសអាមេរិក​សង្កត់ករហូតដល់ស្លាប់។ ... Read More »

អតីត ភរិយានិងកូនស្រី​ ប្រធានាធិបតីដូណាល់ត្រាំ គាំទ្របាតុកម្ម ប្រកាន់ជាតិសាសន៍

អតីតភរិយា លោកត្រាំ គឺលោកស្រី Marla Maples និងកូនស្រី Tiffany Trump បានបង្ហោះសារ នៅលើបណ្តាញសង្គម​Instagram ដោយមានខ្លឹមសារគាំទ្រក្រុមបាតុកម្ម ប្រឆាំងការរើសអើងជាតិសាសន៍​។​​ នាងTiffany Trump អាយុ​២៦ឆ្នាំ ... Read More »

ជ័យ​លាភី គ្រូ​បង្រៀន​ល្អ​ភាសាខ្មែរ​ថ្នាក់​ទី​១-៣ ទទួលប័ណ្ណ​សរសើរពាន​រង្វាន់​​សម្ដេច ហ៊ុន សែន

ភ្នំពេញ៖ លោក ហង់ជួន ណារុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាប្រគល់​ពាន​រង្វាន់​​សម្ដេច ហ៊ុន សែន ជ័យ​លាភី គ្រូ​បង្រៀន​ល្អ​ភាសាខ្មែរ​ថ្នាក់​ទី​១-៣ និង​ប័ណ្ណ​សរសើរ​ដល់​គ្រូ​បង្រៀន​​ឆ្នាំ​សិក្សា​២០១៨-២០១៩។ សូមបញ្ជាក់ថា៖ អ្នក​គ្រូ​មួយ​រូប​បាន​ទទួល​​ពាន​រង្វាន់​សម្ដេច ហ៊ុន សែន ... Read More »

សេចក្ដីប្រកាសព័ត៌មានលើលទ្ធផលសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ”

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ» ដែលមានវាគ្មិនអញ្ជើញចូលរួម៖ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ដបន្ទាយមានជ័យ ... Read More »

សម្តេចវិបុលសេនាភក្ដី សាយ ឈុំ អនុញ្ញាតឱ្យឯកអគ្គរាជទូតកម្ពុជាប្រចាំបណ្តាប្រទេសជាមិត្តចំនួន ៩រូប ចូលជួបសុំអនុសាសន៍

ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំបណ្តាប្រទេសជាមិត្តចំនួន ៩រូប ចូលសុំអនុសាសន៍ពី សម្តេចវិបុលសេនាភក្ដី សាយ ឈុំ មុនទៅ បំពេញបេសកកម្មការទូតតាមបណ្តាប្រទេសរៀងៗខ្លួន។ សូមបញ្ជាក់ថា៖ នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៥និង00នាទី នៅវិមានព្រឹទ្ធសភា ... Read More »

គួរឲ្យរន្ធត់..! សិស្សមត្តេយ្យ​៣៩នាក់រងរបួស​ ដោយសន្តិសុខប្រើកាំបិតចាក់

ប្រទេសចិន៖ សារព័ត៌មានស៊ីនហួនៅថ្ងៃទី​៤ខែមិថុនា បានផ្សាយថា៖ សន្តិសុខ​ បានប្រើកាំបិតវាយប្រហារទៅលើកុមារ​​ សិស្សសាលាមត្តេយ្យ​​បណ្តាលឲ្យរបួស​ដល់ទៅ​៣៩នាក់ ក្នុងនោះមាន​៣នាក់ស្ថិតក្នុងសភាពគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ហេតុការណ៍ខាងលើកើតឡើងនៅសាលាមត្តេយ្យ ស្ថិតនៅតំបន់ Cangwu ភាគខាងត្បូង ​ប្រទេសចិន ​កាលពីព្រឹក ថ្ងៃទី​៤ ខែមិថុនា ... Read More »

ប្រធានរដ្ឋសភាអាមេរិកចូលរួមធ្វើបាតុកម្មទាមទាររកយុត្តិធម៌​ឲ្យជនរងគ្រោះGeorge Floyd

ប្រធានរដ្ឋសភាអាមេរិក លោកស្រី​ Nancy Pelosi បានចូលរួមដង្ហែក្បួនប្រឆាំងនិឹងអំពើហិង្សា​ ការរើសអើងជាតិសាសន៍ទៅលើ ក្រុមជនជាតិស្បែកខ្មៅក្រោយការស្លាប់​បុរសស្បែកខ្មៅ George Floyd ដោយសារស្នាដៃប៉ុូលិស​ស្បែកសអាមេរិក។ នៅលើបណ្តាញសង្គម​លោកស្រីNancy Pelosi បានលើកឡើងថា ដើម្បីទប់ស្កាត់ ការប្រើអំពើហិង្សា​ពីសំណាក់​ក្រុមសន្តិសុខទៅលើពលរដ្ឋ​គឺជាអាទិភាពចម្បងរបស់អាមេរិក​។ ... Read More »

ថ្ងៃនេះអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនៅប្រទេសថៃមានចំនួន ១៧នាក់ ,កម្ពុជា រកពុំឃើញអ្នកឆ្លងថ្មីឡើយ

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានជូនដំណឹងថា៖អ្នកឆ្លងថ្មីនៅប្រទេសថៃមាន ចំនួន១៧នាក់ បន្តែអ្នកឆ្លងទាំងនោះ គឺជាអ្នកដែលស្ថិតនៅមណ្ឌលចត្តាឡីស័ក (មណ្ឌលដាក់ឱ្យនៅដាច់ដោយឡែក)​​ ដែលធ្វើដំណើរត្រឡប់មកពីបរទេស មិនមែនករណីឆ្លងក្នុងសហគមន៍ក្នុងប្រទេសថៃនោះទេ។ ដោយឡែក រកពុំឃើញអ្នកឆ្លងថ្មីឡើយ បច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី ៤ ខែមិថុនា​ ឆ្នាំ២០២០ ... Read More »

ភ្នំទាក់ទ្រាំងជាប់ឈ្មោះនៅប្រទេសកម្ពុជា ថាជាភ្នំធម្មជាតិមួយដ៏លេចធ្លោ

ខេត្តបាត់ដំបង៖ ភ្នំទាក់ទ្រាំងស្ថិតនៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ យើងអាចធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ ចេញពីក្រុងបាត់ដំបង​ឆ្ពោះទៅខេត្តប៉ៃលិន ហើយពេលមកដល់គីឡូម៉ែត្រលេខ៤០ បត់ចូលតាមផ្លូវក្រាលក្រួសធម្មជាតិមានចម្ងាយជិត៤គីឡូម៉ែត្រនឹងទៅដល់ភ្នំទាក់ទ្រាំងហើយ។ ភ្នំទាក់ទ្រាំង មានតម្លៃផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌ ជាស្ថានីយបុរេប្រវត្តិសាស្ត្រតែមួយគត់នៅខេត្តបាត់ដំបងហើយដែលអ្នកស្រាវជ្រាវបានរកឃើញបំណែកថ្ម និង កម្ទេចកម្ទីកុលាលភាជន៍ទាក់ទងនឹងការតាំងលំនៅក្នុងរូងភ្នំរបស់មនុស្សនៅសម័យយុគថ្មបំបែក។ ... Read More »

លិខិតមិត្តអ្នកអាន៖ ជួងរបស់ប្រេដ អាដាម គោះលឺតិចៗ

ភ្នំពេញ៖ប្រេដ អាដាម ដែលជ្រកក្រោមស្លាកអង្គការសិទ្ធិមនុស្ស និងដែលគេបានមើលឃើញតាំងពីយូរមកហើយថាជាភ្នាក់ងារបរទេសម្នាក់ ដើម្បីដឹកនាំចលនាផ្តួលរំលំ រដ្ឋាភិបាលកម្ពុជា បានធ្លោយមាត់សារភាពពីទង្វើរបស់ខ្លួនហើយ។ តាមរយៈវិទ្យុបរទេសជាខេមរៈភាសាដែលជាខ្សែបណ្តាញ របស់ខ្លួនផ្សាយកាលពី០២ ខែមិថុនា ឆ្នាំ២០២០ ប្រេដ អាដាម បាននិយាយថា «ប្រជាពលរដ្ឋខ្មែរ ... Read More »

លោកស្រី Maria Zakharova ៖ អាមេរិកមិនអាចនិយាយអំពីការរំលោភសិទ្ធិមនុស្សទៀតទេ

ភ្នំពេញ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ បាននិយាយតាម រយៈបណ្តាញ សង្គម Facebook ថា ៖ ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកមិនអាចបង្រៀននរណាម្នាក់អំពីការឃ្លាំមើល សិទ្ធិមនុស្សនៅពេលមានអំពើឃោរឃៅ ... Read More »

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន៖ ផ្លាកលេខ «នគរបាល 2-7715» ដែលបំពាក់លើរថយន្ត Rolls-Royce និង Mercedes គឺជាផ្លាកលេខក្លែងក្លាយ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនចរាចរណ៍បានបញ្ជាក់បំភ្លឺជូនសាធារណជន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា៖ ផ្លាកលេខ «នគរបាល 2-7715» ដែលបំពាក់លើរថយន្ត Rolls-Royce និង Mercedes គឺជាផ្លាកលេខក្លែងក្លាយ ... Read More »

ក្មេងប្រុសអាយុ១ខួបម្នាក់ដេករមៀលធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយបណ្តាលឲ្យលង់ស្លាប់នៅខណ្ឌចំការមន

ភ្នំពេញ៖ ក្មេងប្រុសម្នាក់មានអាយុទើបតែ១ខួបបានដេកជាមួយបងប្អូនប្រុសស្រីបីនាក់ទៀតហើយក៏រមៀលធ្លាក់ពីលើផ្ទះចូលប្រឡាយទឹកស្អុយបឹងត្របែកបណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។ហេតុការណ៍គួរឱ្យសង្វេគនេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវលេខ១០១ ក្រុម ៣១ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនរាជធានីភ្នំពេញ។ សពក្មេងប្រុសរងគ្រោះឈ្មោះរិន ធារិទ្ធអាយុ១ឆ្នាំ រស់នៅជាមួយឪពុកដោយស្នាក់នៅជាមួយម្ដាយមីងនោទីតាំងកើតហេតុ។ ឪពុកឈ្មោះ រិន ពិសិទ្ធ អាយុ ... Read More »

អាជ្ញាធរ​ភ្នំពេញ​សុំការយោគយល់ពីពលរដ្ឋ​ធ្វើដំណើរឆ្លងកាត់ភ្លើងស្តុបសន្ធរម៉ុក​ ព្រោះ​ត្រូវ​ផ្អាកដំណើរការភ្លើងស្តុបមួយ​សប្ដាហ៍​ដេីម្បី​រៀបចំបណ្តាញថ្មី

ភ្នំពេញ​៖​ លោក​ សាំ​ ពិសិដ្ឋ​ នាយកមន្ទីរសាធារណការ​ និងដឹកជញ្ជូន រាជធានីភ្នំពេញ​ អំពាវនាវ​ឲ្យបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ភ្លើងស្តុបសន្ធរម៉ុក មេត្តាយោគយល់អធ្យាស្រ័យចំពោះការផ្អាកដំណើរការភ្លើងស្តុប១រយៈពេល ដោយសារត្រូវរុះរើប្តូរទីតាំងបង្គោលភ្លើងស្តុបថ្មី និងរត់បណ្តាញក្រោមដីថ្មីព្រោះរងផលប៉ះពាល់នៃគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងស្តុបសន្ធរម៉ុក ។ ​ លោក​ សាំ​ ... Read More »

រដ្ឋសភាប្រជុំព្រឹកមិញ បានអនុម័តជាឯកច្ឆន្ទសេចក្តីព្រាងច្បាប់ចំនួនពីរ ទាក់ទងនឹងការប្រឆាំងការសម្អាតប្រាក់

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភា។ សូមជម្រាបជូនថា៖ សម័យប្រជុំរដ្ឋសភា បានពិភាក្សានិងអនុម័តជាឯកច្ឆន្ទលើ សេចក្តីព្រាងចំនួនពីរក្នុងចំណោមសេចក្តីព្រាងច្បាប់ចំនួន៤ ... Read More »

អតីត​ប្រធានាធិបតី អូ​បា​ម៉ា ទទូច​ឲ្យ​បណ្ដា​អភិបាលរដ្ឋ​អាមេរិក​ទាំងអស់​ពិនិត្យឡើងវិញ​ ក្នុងការប្រើ​កម្លាំង​សមត្ថកិច្ច​ដោះស្រាយ​ជាមួយ​ប្រជាជន

អន្តរជាតិ៖ អតីត​ប្រធានាធិបតី លោក បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​ថ្ងៃទី​៣ ខែមិថុនាបានលើកសរសើរ​ភាពក្លាហាន​របស់​ក្រុមយុវជន​បាតុករ ធ្វើ​បាតុកម្ម​ពី​សំណាក់​ប្រជាជន​អាមេរិក​ទាមទារ​យុត្ត​ធម៌​ផ្នែក​ពណ៌​សម្បុរ​ ។ មិនតែប៉ុណ្ណោះលោក​អូ​បា​ម៉ា ក៏បាន​ទទូច​ឲ្យ​បណ្ដា​អភិបាលរដ្ឋ​អាមេរិក​ទាំងអស់​ពិនិត្យឡើងវិញ​គោលនយោបាយ​ប្រើ​កម្លាំង​សមត្ថកិច្ច​ដោះស្រាយ​ជាមួយ​ប្រជាជនហើយ​គួរ​តាំងចិត្ត​រៀបចំ​ផែនការ​ធ្វើកំណែទម្រង់​។​ អតីត​ប្រធានាធិបតីរូបនេះ បានបញ្ជាក់ថា ដោយ​ចាត់ទុកជា​រឿង​«​អស្ចារ្យ​មួយ​»ហើយការតវ៉ា​ជុំវិញ​ករណី​ស្លាប់​បុរស​ស្បែក​ខ្មៅ​ក្រោម​ដៃ​ប៉ូលិស​កាលពី​សប្តាហ៍​មុននេះ អាច​បង្ក​ទៅជា​ការធ្វើកំណែទម្រង់​ថ្នាក់ជាតិ​។​ ... Read More »

ឆ្នាំនេះអាចផ្អាកការតម្លើងថ្នាក់មន្ត្រីរយៈពេលមួយឆ្នាំខណៈកូវីដ-១៩ នៅតែបន្តអូស បន្លាយ

ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានថ្លែងថា៖ ឆ្នាំនេះអាចផ្អាកការតម្លើងថ្នាក់មន្ត្រីរយៈពេលមួយឆ្នាំខណៈកូវីដ១៩ នៅតែបន្តអូស បន្លាយ ។ លោក ព្រំ សុខារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានថ្លែងរំលឹកទៀតថា៖ ឆ្នាំនេះការជ្រើសរើសក្របខណ្ឌថ្មីអាចផ្អាកដោយសារ កូវីដ១៩ ហើយក៏ពិចារណាថាអាចនឹងផ្អាកការតម្លើងថ្នាក់មន្រ្តីផងដែរដើម្បីសន្សំសំចៃថវិកាជាតិសម្រាប់ទ្រទ្រង់ដល់ដំណើរការសង្គមទាំងមូល ។ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានថ្លែងបែបនេះខណៈអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងមុខងារសាធារណៈនៅសាលាភូមិន្ទរដ្ឋបាល ... Read More »

គួរឲ្យសង្វេគ! សត្វដំរីមួយក្បាល ពរពោះ៦ខែ ត្រូវអ្នកភូមិដាក់ផាវក្នុងម្នាស់ឲ្យវាស៉ី ផ្ទុះស្លាប់ទាំងកូនក្នុងផ្ទៃ

ប្រទេសឥណ្ឌា៖ រឿងរ៉ាវដ៏សែនឃោរឃៅ និងគួរឲ្យសង្វេគសត្វដំរីមួយក្បាលមានអាយុ ១៥ឆ្នាំ ដែលកំពុងពរពោះកូនក្នុងផ្ទៃ៦ខែ បានស្លាប់យ៉ាងវេទនាខណៈដែលវាដើរចូលក្នុងភូមិរបស់អ្នកស្រុក ដើម្បីស្វែងរកចំណី ដោយមនុស្សគ្មានមេត្តា បានដាក់ផាវក្នុងម្នាស់ដើម្បីឲ្យវាស៊ីដើម្បីកុំឲ្យមករំខាន ឬចូលក្នុងភូមិទៀត។ បន្ទាប់ពី ផាវផ្ទុះបែករបួសពេញមាត់ និងអណ្ដាត នាងមានការភ័យជាខ្លាំងដោយគិតពី សុវត្ថិភាពរបស់កូនក្នុងផ្ទៃរបស់វា ... Read More »