ព័ត៌មានទាន់ហេតុការណ៍៖
'

ពលរដ្ឋទាំងអស់ មាន​សិទ្ធិ​ថត និង​ប្ដឹង​នគរបាល​ចរាចរណ៍​ ទៅ​តុលាការ ប្រសិនបើ​រកឃើញ​ភាពមិនប្រក្រតី ពាក់ព័ន្ធ​នឹង​ការពិន័យ

ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ហ៊ាងសុទ្ធា​យុ​ត្តិ​ បានអះអាងថា ពលរដ្ឋណាក៏ដោយ មាន​សិទ្ធិ​ថតរូប និងដាក់ពាក្យបណ្ដឹងទៅតុលាការ ចំពោះមន្រ្តីនគរបាល​ចរាចរណ៍​ណា ដែលពាក់ព័ន្ធ​នឹង​ការពិន័យ​បទល្មើស​ចរាចរណ៍​ មាន​ភាពមិនប្រក្រតី ឬ​មិន​សុខចិត្ត​ ។ ​លោក ... Read More »

រដ្ឋមន្ដ្រីទេសចរណ៍៖ ផ្សព្វផ្សាយឱ្យមន្ដ្រីរាជធានីទាំងអស់ត្រូវបន្ដយកចិត្ដទុកដាក់ពី ជំងឺកូវីដ-១៩ កុំឲ្យមានរលកទី២ចូល

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុន បានបញ្ជាក់ថា  យើងត្រូវ ផ្សព្វផ្សាយឲ្យមន្ដ្រីរាជធានីទាំងអស់ត្រូវបន្ដយកចិត្ដទុកដាក់ពី ជំងឺកូវីដ-១៩ កុំឲ្យមានរលកទី២ចូលឱ្យសោះ ។ តាមការវាយតម្លៃពីអ្នកជំនាញសម្រាប់ជំងឺកូវីដ-១៩ វានឹងធ្វើឱ្យសេដ្ឋកិច្ចលើពិភពលោកថយ៧ឆ្នាំ ហើយសម្រាប់ប្រទេសកម្ពុជានឹងថយ៥ឆ្នាំផងដែរ ។ មានន័យថា បើមិនមានកូវីដ-១៩ទេ កម្ពុជានៅឆ្នាំ២០២០នេះនឹងទទួលភ្ញៀវទេសចរចំនួន៧លាននាក់ ... Read More »

មនុស្ស​៥៣​នាក់ ត្រូវបាន​ប៉ូលិស​ក្រុង​ហុងកុង​ឃុំខ្លួន ​ពីបទ​ជួបប្រជុំ​គ្នាខុសច្បាប់

អន្តរជាតិ៖ យ៉ាងហោចណាស់មនុស្ស​ ៥៣​នាក់ ត្រូវបាន​ប៉ូលិស​ក្រុង​ហុងកុង​ឃុំខ្លួន​ពីបទ​ជួបប្រជុំ​គ្នាខុសច្បាប់​ ខណៈដែលពលរដ្ឋហុងកុងបាន​ចេញមក​បាតុកម្ម​សារជាថ្មី នៅ​ថ្ងៃទី​២៨ ខែមិថុនាកន្លងទៅនេះ ដើម្បី​ប្រឆាំងនឹង​សេចក្តីស្នើច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ។ សូមជម្រាបថា សេចក្តីស្នើច្បាប់​ដ៏​ចម្រូងចម្រាស់​របស់ទីក្រុងហុងកុង នឹងត្រូវ​គណៈអចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន​អនុម័ត​នៅ​ថ្ងៃទី​៣០ ខែមិថុនា​នេះ ពោលគឺ​មុន​ថ្ងៃ​ខួប​អង់គ្លេស​ប្រគល់​ទឹកដី​ហុងកុង​ឲ្យ​មក​ចិន​វិញ នៅ​ថ្ងៃទី​១ ... Read More »

លោក ស៊ុន ចាន់ថុល ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ ... Read More »

ប្រទះឃើញបុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលសង្ស័យគាំងបេះដូង

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានអ្នកជិតខាងប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួល បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលលេខ១៦ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។  ជនរងគ្រោះមានឈ្មោះ វ៉ាត សាវុទ្ធ ... Read More »

ទូតកម្ពុជានៅម៉ាឡេស៉ី អំពាវនាវពលរដ្ឋខ្មែរកំពុងនៅម៉ាឡេស៉ី ត្រៀមទិញសំបុត្រយន្តហោះ ដើម្បីហោះហើរមកកម្ពុជាវិញ នៅថ្ងៃទី៣ខែកក្កដាខាងមុខនេះ

ភ្នំពេញ៖ យោងតាមរយៈហ្វេសប៊ុកផ្លូវការរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅម៉ាឡេស៉ី នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅប្រទេសម៉ាឡេស៉ី ឲ្យត្រៀមទិញសំបុត្រយន្តហោះ ព្រោះថានឹងមានជើងហោះហើរពីម៉ាឡេស៉ីមកកម្ពុជា នៅថ្ងៃទី០៣ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ។ ដោយជើងហោះហើរនោះ មានលេខMH754 ដែលជាយន្តហោះពាណិជ្ជកម្មMalaysian ... Read More »

រឿងនិទានខ្មែរ ៖ រឿង គង់ហ៊ាន

កាល​ពីព្រេងនាយ មាន​មនុស្ស​ម្នាក់ ឈ្មោះ​គង់ មាន​ប្រពន្ធ​ពីរ ។ មួយ​ឈ្មោះ​អាង​អាំ មួយ​ឈ្មោះ​នាង​គំ ។ ថ្ងៃ​មួយ​អ្នក​គង់​នាំ​ប្រពន្ធ​ទាំងពីរ​នាក់​ទៅ​សួរ​បងប្អូន​នៅ​ស្រុក​ឆ្ងាយ ។ តាម​ផ្លូវ​នៅ​ស្រុក​នោះ មាន​ខ្លា​សាហាវ ។ អ្នក​គង់​បណ្ដើរ​ប្រពន្ធ​ទាំងពីរ​នាក់ ទៅ​ដល់​ព្រៃ​ធំ​មួយ​ ... Read More »

ផឹកស្រាជាប្រចាំថ្ងៃ​រហូតបែកកម្មដ្ឋានឈានដល់យកកាំបិតកាត់ប្រដាប់ភេទខ្លួនឯងស្ទេីដាច់​ ត្រូវសមត្ថកិច្ច នាំបញ្ចូនទៅមន្ទីរពេទ្យ

ភ្នំពេញ​ ៖​ មានហេតុការណ៍ដ៏ភ្ញាក់ផ្អេីលមួយកាលពីវេលាម៉ោង៩​ និង៥០នាទីព្រឹក​ ថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ​២០២០នេះ​ ខណៈបុរសម្នាក់សង្ស័យផឹកស្រវឹងស្រាជ្រុលនិងរៀនផ្លូវងងឹតបែកកម្មដ្ឋានឈានទៅដល់រវើរវាយយកកាំបិតប៉័ងតោ មកកាត់ប្រដាប់ភេទខ្លួនឯងជិតដាច់​ ដែលស្ថិតនៅត្រង់ចំណុចផ្លូវបេតុង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ​ ... Read More »

លោកស្នងការខេត្តកណ្តាលចាត់វិធានការ រថយន្តដឹកដីជាច្រើនគ្រឿង បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ រថយន្តដឹកដីជាច្រើនគ្រឿងតាមផ្លូវលេខ ២១A ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ត្រូវបានលោកស្នងការខេត្តកណ្តាល ប្រើធម៍ក្តៅ ដឹកនាំកម្លាំងចុះប្រតិបត្តិការឃាត់ទុក ដើម្បីរក្សាសណ្តាប់អោយបានរៀបរយ និងតម្រូវឱ្យបើកបរ ដឹកដីគោរពទៅតាមច្បាប់កំណត់ គោរពច្បាប់ចរាចរណ៍។ សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ... Read More »

លោក ញឹក សារ៉ែន ប្រធានផ្នែកច្បាប់ និងស៉ើបអង្កេតនៃសាលាខេត្តបាត់ដំបង ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលស្តីទី ស្រុកគាស់ក្រឡ

ខេត្តបាត់ដំបង៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២០នេះ បានធ្វើពិធីប្រកាសអភិបាលស្រុកគាស់ក្រឡថ្មីដោយលោក ញឹក សារ៉ែន ប្រធានផ្នែកច្បាប់ និងស៉ើបអង្កេតនៃសាលាខេត្តបាត់ដំបង ត្រូវបានតែងតាំងជាអភិបាលស្តីទី ជំនួសលោក ម៉ៅ ... Read More »

ឆក់ទូរស័ព្ទដៃបានហើយ រត់មិនរួចពីសមត្ថកិច្ចស្ទាក់ចាប់ ឃាត់ខ្លួនបាន

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេចតែរត់មិនរួចត្រូវសមត្ថកិច្ចស្ទាក់ចាប់ឃាត់ខ្លួនបាន។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០និង០០នាទីថ្ងៃទី២៨ ខែមិថុនា ឆ្នា២០២០ នៅចំណុច មុខផ្សារហេងលី ផ្លូវ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យមានឈ្មោះ​ ខឿន ... Read More »

ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ បានបើកកិច្ចប្រជុំសាមញ្ញ លើកទី១៣ អាណត្ដិទី៣

ភ្នំពេញ៖ រដ្ឋបាលខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃ ចន្ទ័០៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ក្នុងនោះអញ្ជើញចូលរួមពី ... Read More »

ស្អែកនេះ! រដ្ឋមន្រ្តីក្រសួងការបរទេស នឹងចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអូស្រ្ដាលីស្ដីពីជំងឺឆ្លងកូវីដ-១៩ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអូស្រ្ដាលី ស្ដីពីជំងឺឆ្លងកូវីដ–១៩ តាមប្រព័ន្ធវីដេអូ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស នាព្រឹកថ្ងៃចន្ទ ... Read More »

មិនខ្វល់ពាក្យរិះគន់រឿង”កូនមិនស្គាល់ឪ” ឱក សុគន្ធកញ្ញា បង្កើនក្តីសុខគ្រួសារទ្វេដងនៅខេត្តសៀមរាប

សៀមរាប៖ រិតតែមិនតបត និងមិនខ្វល់ជាមួយពាក្យរិះគន់រឿង “កូនមិនស្គាល់ឪ” តារាចម្រៀង ឱក សុគន្ធកញ្ញា បានបន្ថែមរស់ជាតិជីវិតដ៏មានន័យរបស់នាងនឹងដំណើរកម្សាន្តរួមគ្នា​ជាមួយស្វាមី​ និងកូនប្រុសជាទីស្រលាញ់។ ដំណើរកម្សាន្តនេះអមដោយពាក្យដោយខ្លីថា” បើដឹងថាមានកូនសប្បាយយ៉ាងនេះយកគ្រួសារតាំងពីក្មេង 😂នេះជារូបថតដំណើរកម្សាន្ត​គ្រួសាររបស់​ខ្ញុំ”។ ​សារខ្លី និងមានន័យជ្រៅនេះក៏កាន់តែធ្វើឲ្យអ្នកគាំទ្រនាងពេញចិត្តជាខ្លាំង។ ពេញចិត្ត​ព្រោះតែពាក្យមានកូនគឺពិតជាសប្បាយចិត្ត ... Read More »

ក្រុមសមាជិកបក្សប្រឆាំងតៃវ៉ាន់ ចូលកាន់កាប់អគារសភា ដើម្បីធ្វើការតវ៉ាប្រឆាំងនឹង «ភាពផ្តាច់ការរបស់រដ្ឋាភិបាល»

អន្តរជាតិ៖ កាលពីយប់ថ្ងៃអាទិត្យទី២៨ ម្សិលមិញនេះ សមាជិកសភា មកពីគណបក្សប្រឆាំងដ៏ធំមួយរបស់កោះតៃវ៉ាន់ឈ្មោះ គួមីនតាង ឬហៅកាត់ថាKMT ប្រមាណជាង២០រូប បានចូលកាន់កាប់អគារក្រុមប្រឹក្សានីតិបញ្ញត្តិ(Legislative Yuan) ដើម្បីធ្វើការតវ៉ាប្រឆាំងនឹង «ភាពផ្តាច់ការរបស់រដ្ឋាភិបាល» និងការតែងតាំងជំនួយការរបស់ប្រធានាធិបតី ធ្វើជាអ្នកឃ្លាំមើលរដ្ឋាភិបាល។ បើតាមការចេញផ្សាយ ... Read More »

ក្មេងប្រុសម្នាក់សង្ស័យជំងឺឆ្កួតជ្រូកធ្វើទុក្ខលង់ទឹកបៀស្លាប់គ្មានអ្នកដឹង

ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញលង់ទឹកបៀខាងកើតផ្ទះប្រមាណ៥០០ម៉ែត្របង្កការភ្ញាក់ផ្អើលនិងប្រញាប់ប្រញាល់ជួយសង្គ្រោះនិងរាយការណ៍ទៅសមត្ថកិច្ចជំនាញដើម្បីឱ្យមកពិនិត្យសព។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃទី២៨ ខែមិថុនាឆ្នាំ ២០២០ នៅចំណុចភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបាន ឱ្យដឹងថា ក្មេងប្រុសខាងលើនេះមានឈ្មោះតុន ឡុង ... Read More »

អកពស់ព្រៃ គឺជាឈ្មោះបក្សីមួយប្រភេទដែលស៊ីពស់ជាអាហារ

ភ្នំពេញ៖ យើងត្រូវរួមគ្នាដេីម្បីការពារ​ និងអភិរក្សសត្វស្លាបនៅកម្ពុជា ឱ្យបានព្រមៗគ្នា សម្រាប់ការរីកចម្រើន។ សូមបញ្ជាក់ថា៖ អកពស់ព្រៃ គឺជាឈ្មោះបក្សីមួយប្រភេទមានស្លាបពណ៌ត្នោតក្រម៉ៅពេលហើរមាន ឆ្នូតគែមក្រោមនៃស្លាបពណ៌ខ្មៅ បន្ទាប់មកពណ៌សដងខ្លួនមានអុជៗសពាសពេញ និងមានកំប៉ោយក្រាស់មានឆ្នូតទទឹងខ្មៅធំចុងកន្ទុយ ។ បក្សីនេះ ជាទូទៅរស់នៅតាមព្រៃស្រោង ព្រៃល្បោះ ... Read More »

ផឹកស្រាស្រវឹងរកបាយហូបអត់មានចង.កធ្វើអត្តឃាតស្លាប់នៅលើផ្ទះ

ខេត្តកណ្ដាល៖ យុវជនម្នាក់ផឹកស្រាស្រវឹងរកបាយហូប តែអត់មានបាយក៏ឡើងទៅលើផ្ទះដេក។ លុះព្រឹកឡើងម្ដាយឡើងទៅមើលស្រាប់តែឃើញស្លាប់ដោយចង.កធ្វើអត្តឃាតទៅនឹងផ្ទោងផ្ទះ បង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៦៖០០នាទី នៅចំណុចលើផ្ទះរបស់ឈ្មោះ ឡី សែម ស្ថិតនៅក្នុង ភូមិស្វាយដំណាក់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ... Read More »

Pjanic ពិនិត្យសុខភាពរួចរាល់មុនពេលផ្លាស់ទៅ Barcelona

ខ្សែបម្រើសញ្ជាតិបូស្នៀ Miralem Pjanic របស់ក្រុមសេះបង្កង់ Juventus បានទទួលការពិនិត្យសុខភាពរួចរាល់នៅទីក្រុង Turin ប្រទេសអុីតាលីកាលពីថ្ងៃអាទិត្យមុនពេលផ្លាស់ទៅលេងនៅក្លឹប Barcelona ខណៈដែលខ្សែបម្រើសញ្ជាតិប្រេស៊ីល Arthur Melo របស់ក្រុម Barcelona បានត្រៀមចាកចេញទៅក្លឹប ... Read More »

កីឡាវាយតឺន្នីសអង់គ្លេសមានស្ថេរភាពផ្នែកហិរញ្ញវត្ថុបើទោះបីជាមានការលុបចោលកម្មវិធីប្រកួត Wimbledon​ ក៏ដោយ

សារព័ត៌មាន BBC បានផ្សាយនៅព្រឹកថ្ងៃចន្ទនេះថា នាយកប្រតិបត្តិសហព័ន្ធកីឡាវាយតឺន្នីសអង់គ្លេសលោក Richard Lewis មានប្រសាសន៍ថា ហិរញ្ញវត្ថុរបស់កីឡាវាយកូនបាល់(តឺន្នីស) របស់អង់គ្លេសនឹងមិនរងផលប៉ះពាល់ធ្ងន់ធ្ងរនោះទេដោយសារការលុបចោលនៃការប្រកួត Wimbledon ។ លោក Lewis បានបន្តថា “យើងនៅតែស្ថិតក្នុងស្ថានភាពល្អនៅឡើយ ... Read More »

ព្រាប សុវត្ថិ លេចមុខថតភាពយន្តខ្នាតខ្លីស្តីពីការអប់រំចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ តារាចម្រៀង លំដាប់ជួរមុខ លោកព្រាប សុវត្ថិ បានបង្ហាញមុខក្នុងការថត​ភាពយន្តអប់រំខ្លីស្តីអំពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ការប្រកាសនេះធ្វើឡើងកាលពីចុង​សប្តាហ៍​នេះក្រោយពីសមាគមសហភាពយន្តនៃកម្ពុជា និង នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានរួមគ្នាផលិតរឿងអប់រំខ្នាតខ្លីចំនួន ៣រឿង។ ភាពយន្តខ្នាតខ្លីទាំង ៣ រួមមានរឿង ... Read More »

លោក សរ​ ចំ​រ៉ុង​ នាំយកទៀនព្រះវស្សា និង ទេយ្យទានទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តចំនួន ១០វត្ត

ខេត្តក្រចេះ ៖ កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ លោក សរ​ ចំ​រ៉ុង​ តំណាងរាស្រ្ត មណ្ឌលខេត្តក្រចេះ និងជាលេខាធិការគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត ទំនាក់ទំនងរដ្ឋសភា ... Read More »

ព្រឹកស្អែក អ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តក្រចេះ»

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹង របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជាក់ឱ្យដឹងថា៖ នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព ... Read More »

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup៖ ក្រុមបិសាចក្រហម Manchester United ប៉ះជាមួយក្រុមតោខៀវ Chelsea ខណៈកាំភ្លើងធំ Arsenal ប៉ះមេឃខៀវ Manchester City

ក្រុមបិសាចក្រហម Manchester United នឹងត្រូវជួបជាមួយក្រុមតោខៀវ Chelsea ហើយក្រុម Arsenal នឹងប្រកួតជាមួយក្រុមម្ចាស់ជើងឯក Manchester City នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup ។ នេះបើយោងតាមការចេញផ្សាយរបស់ ... Read More »

Real Madrid ឡើងឈរកំពូលតារាងក្រោយឈ្នះ Espanyol ក្រៅទឹកដី

ក្រុមអធិរាជស Real Madrid ទទួលបាន៣ពិន្ទុឡើងឈរកំពូលតារាង La Liga បន្ទាប់ពីបានយកឈ្នះក្រុមបាតតារាង Espanyol ។ ខ្សែបម្រើ Casemiro បានរកគ្រាប់បាល់បញ្ចូលទី១គ្រាប់នៅនាទីទី៤៥ ធ្វើឲ្យលទ្ធផលឈ្នះក្រុមម្ចាស់ផ្ទះ១ទល់០។ សម្រាប់ការប្រកួតសប្តាហ៍ទី៣២របស់លីគកំពូលអេស្ប៉ាញកាលពីរាត្រីម្សិលមិញក្រុមអធិរាជស Real ... Read More »

កិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ អាយប៉ា ស្តីពីគ្រោះថ្នាក់គ្រឿងញៀន (AIPACODD)

ភ្នំពេញ៖ កិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ អាយប៉ា ស្តីពីគ្រោះថ្នាក់គ្រឿងញៀន (AIPACODD) បានបើកកិច្ចប្រជុំរួមគ្នា តាមរយៈប្រព័ន្ធ Video Conference ពីរដ្ឋសភាវៀតណាម នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។ ភាគីរដ្ឋសភាកម្ពុជា ... Read More »

ក្រសួងទេសចរណ៍៖ ក្នុងរយៈពេលបីសប្ដាហ៍នៃខែមិថុនានេះមានភ្ញៀវទេសចរជាង៤៥ម៉ឺននាក់ចេញដើរកម្សាន្ត

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសក្នុងរយៈពេល៣សប្តាហ៍នៃខែមិថុនា ឆ្នាំ២០២០ មានចំនួនសរុប ៤៥២,៦៩២ នាក់ កើនឡើង ៧.២៤% បើធៀបនឹងរយៈពេល៣សប្តាហ៍ នៃខែឧសភា ... Read More »

នគរបាលខេត្តព្រះសីហនុបង្ក្រាបបទល្មើសគ្រឿងញៀន២ករណីឃាត់ខ្លួនជនសង្ស័យបីនាក់

ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលជំនាញបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២ករណី ឃាត់ខ្លួនជនសង្ស័យបាន៣នាក់ ក្នុងនោះមានជនជាតិខ្មែរ២នាក់និងជនជាតិចិនម្នាក់ ដែលប្រតិបត្តិការបង្ក្រាបនេះមានដូចខាងក្រោម៖ *ករណីទី១ ធ្វើនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២០:៣០នាទី នៅភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ... Read More »

ទូកបុកគ្នានៅសមុទ្រហ្វុីលីពីនបាត់ខ្លួន១៤នាក់

ឆ្មាំសមុទ្រហ្វុីលីពីនបាននិងកំពុងតាមនៅថ្ងៃទី២៩ ខែមិថុនា ស្វែងរកមនុស្ស ១៤ នាក់ដែលបានបាត់ខ្លួនបន្ទាប់ពីហេតុការណ៍ទូកនេសាទនិងនាវាដឹកទំនិញបានបុកគ្នា ។ ក្រុមមន្រ្តីបាននិយាយថា វាមិនច្បាស់ភ្លាមៗនោះទេ ប្រសិនបើទូកនេសាទបានលិច ហើយការស្វែងរកជនរងគ្រោះកំពុងត្រូវបានរំខានដោយរលកខ្លាំងៗ ។ ឆ្មាំសមុទ្រហ្វុីលីពីនបាននិយាយថា នាវា MV Vienna ... Read More »

ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ឥណ្ឌាមួយគ្រឿងនៅកាស្មៀរ

កាលពីយប់ថ្ងៃទី២៨ ខែមិថុនា កម្លាំងទាហានប៉ាគីស្ថានបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ឥណ្ឌា នៅតាមបណ្តោយព្រំដែន LoC នៅតំបន់កាស្មៀរ ។ ឧត្តមសេនីយ៍ទោ Babar Iftikhar ប្រធានស្ថាប័នទំនាក់ទំនងមហាជនរបស់កម្លាំងទាហានប៉ាគីស្ថាន បានឲ្យដឹងថា កម្លាំងទាហានប្រទេសនេះ បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកនៅតំបន់ Hot ... Read More »