ខេត្តបន្ទាយមានជ័យ៖ បេីយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃចន្ទទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះថា អាជ្ញាធរមូលដ្ឋាន បន្តរកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ១០៩នាក់ និងអ្នកជាសះស្បេីយចំនួន ២២៩នាក់ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងខេត្តបន្ទាយមានជ័យ។ នៅក្នុងសេចក្ដីជូនដំណឹងខាងលេីនេះ ... Read More »
ប្រធានការិយាល័យបង្ការពន្លត់អគ្គិភ័យ៖ ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា និងលេីទិសដៅបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២១នេះ!
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា និងលេីទិសដៅបន្តសម្រាប់ខែកញ្ញា ដោយនៅក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពីលោកនាយរងការិយាល័យ និងប្រធានគោលដៅទាំងអស់ផងដែរ។ ដោយនៅក្នុងកិច្ចប្រជុំនេះដែរ ... Read More »
បើកម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យស្លាប់ម្នាក់របួសម្នាក់ទាំងយប់
ខេត្តកំពង់ឆ្នាំង៖ គួរឲ្យអាណោចអាធ័មបំផុតចំពោះបុរស២ម្នាក់ដែលម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសស្រាល ដោយសារតែជិះម៉ូតូក្នុងល្បឿនលឿនហើយជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋ ទាំងយប់។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ២១យប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ នេះ។ មន្រ្តីនគបាលមូលដ្ឋានបានឱ្យដឹងថាៈ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅចំណុចខាងមុខផ្ទះរបស់ឈ្មោះ យុត យ៉យ ... Read More »
សង្ស័យអុជធូបសែនថ្ងៃសីលបង្កជាអគ្គិភ័យឆេះផ្អើលដល់សមត្ថកិច្ចជួយធ្វើអន្តរាគមន៍
ភ្នំពេញ ៖ មានករណីអគ្គិភ័យឆាបឆេះវិហារចិនមួយកន្លែងដែលគេសង្ស័យថាបណ្ដាលមកពីអុជធូបសែនថ្ងៃសីលហើយម្ចាស់ទីតាំងបានបិទទ្វារ រួចចេញទៅក្រៅ។ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង១០នាទីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុមានប្រជាពលរដ្ឋបានចូលទៅអុជទៀនធូបនៅក្នុងវិហារចិនខាងលើ ហើយបន្ទាប់មកម្ចាស់ទីតាំងបានបិទទ្វារ រួចក៏ចេញទៅក្រៅបាត់ទៅ។ ... Read More »
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោចុះយកសំណាកអាជីវករផ្សារជម្ពូវ័នលេីកទី២មនុស្សចំនួន៩៧នាក់ ជាលទ្ធផលអវិជ្ជមាន
ភ្នំពេញ៖ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រឆាំងកូវីដ-១៩ បានចុះយកសំណាកបងប្អូនអាជីវករលក់ដូរនៅផ្សារជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញជាលេីកទី២ មានមនុស្សចំនួន៩៧នាក់ ជាលទ្ធផលអវិជ្ជមាន។ អាជ្ញាធរបានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែសីហា ... Read More »
សិស្សសាលានៅទីក្រុងវូហានវិលត្រឡប់ទៅសិក្សាវិញដូចមិនដែលធ្លាប់ឆ្លងកូវីដ-១៩
កាលពីចុងសប្តាហ៍កន្លងមក សិស្សសាលានៅទីក្រុងវូហានចំនួន ១,៤លាននាក់បានចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី ។ សិស្សទាំងអស់ត្រូវតែពាក់ម៉ាស់ជាចាំបាច់ពេលទៅសាលា ទាំងនៅក្នុងថ្នាក់រៀនផងដែរ។ ទីក្រុងវូហានប្រទេសចិនគឺជាតំបន់មានករណីឆ្លងកូវីដ-១៩ដំបូងគេបង្អស់នៅលើពិភពលោកកាលពីចុងឆ្នាំ២០១៩ ។ កាលពីចុងសប្តាហ៍កន្លងមក មានសិស្សដល់ទៅ ១,៤លាននាក់ ក្នុងទីក្រុង នេះបានវិលត្រឡប់ចូលសិក្សាវិញហើយ។ មន្ត្រីអបរំបានអំពាវនាវដល់អាណាព្យាបាលនាំកូនទៅសាលាដោយខ្លួនឯង ជាជាងជិះរថយន្តក្រុង ... Read More »
គ្រាន់តែរឿងបង្ហោះម៉ូតូធ្វើឲ្យក្រុមទំនើង២បក្សបើកឆាកឆាកប្រយុទ្ធស៊ីសាច់ហុតឈាមគ្នារហូតមានអ្នកស្លាប់និងរបួស
ខេត្តបាត់ដំបង៖ ក្រុមក្មេងស្ទាវចំនួន២ក្រុមបានបើកការប្រយុទ្ធគ្នាយ៉ាងសាហាវ នេះបេីយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ។ ករណីខាងលើនេះបានឲ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ថា មានករណីក្មេងទំនើងចំនួន០២ក្រុម ប្រដាប់ដោយកាំបិត ដុំថ្ម ដំបង បានប៉ះប្រយុទ្ធគ្នាយ៉ាងឃោរឃៅ កាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី០៥ កញ្ញា នៅម្ដុំការដ្ឋានសំណង់មួយកន្លែងស្ថិតក្នុងតំបន់ផ្សារទំនើប«ភូពុយ»ក្នុងភូមិអញ្ចាញ ... Read More »
រដ្ឋបាលខេត្តកំពង់ចាម៖ ប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ១៥នាក់ ខណៈអ្នកជំងឺជាសះស្បើយ ២១នាក់នៅថ្ងៃទី៥ កញ្ញា!
ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្ដកំពង់ចាម នៅរសៀលថ្ងៃចន្ទទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ១៥នាក់ ខណៈអ្នកជំងឺជាសះស្បើយ ២១នាក់។ ជាក់ស្ដែងយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ករណីជាសះស្បើយចំនួន ២១នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ... Read More »
សម្តេចប្រមុខរដ្ឋស្តីទី អញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៣) នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ ... Read More »
លោក ប្រាក់ សុខុន បានធ្វើដំណើរមកទីក្រុងសេអ៊ូលកាលពីយប់មុិញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ និងធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១១ !
សាធារណរដ្ឋកូរ៉េ ៖ នៅមុននេះបន្តិច ! នាថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា, លោកបានត្រឡប់មកពីសាធារណរដ្ឋកូរ៉េហើយកាលពីយប់ម្សិលមុិញ។ ... Read More »
រដ្ឋបាលរាជធានីភ្នំពេញ ៖ ថ្ងៃដំបូងនៃការចាក់ វ៉ាក់សាំងដូសទី៣សំរាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៅរាជធានី មានបងប្អូន មកចាក់ច្រើន ដោយ រក្សាគម្លាតសុវត្ថិភាព បានត្រឹមត្រូវ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ កញ្ញាឆ្នាំ២០២១នេះ គឺជាថ្ងៃដំបូងនៃការចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញសំរាប់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង បុគ្គលិករដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងសហព័ទ្ធ(ស្វាមីឬភរិយា)នៅក្នុងរាជធានីភ្នំពេញ ។ ក្នុងថ្ងៃដំបូងនេះគេបានឃើញពួកគាត់បានមកទទួលការចាក់វ៉ាក់សាំងនេះ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញយ៉ាងច្រើន ... Read More »
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលស្បៀងពីសប្បុរសជន ត្រៀមបម្រុងទុកសម្រាប់ជួយដល់ពលរដ្ឋជួបការលំបាក និងពលករធ្វើចត្តាឡីស័កនៅខេត្តស្វាយរៀង
ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលជំនួយសង្គ្រោះបន្ទាន់ ជាស្បៀងពី លោកស្រី ចាង លី ភរិយា លោក ឡេង ... Read More »
ដំណឹងបឋម ៖ ព្រឹកមុិញ ! មានករណីដើមឈើ ១ដើមរំលំបាក់ សង្កត់លើរថយន្តស៊េរីទំនើប ០១គ្រឿង ម៉ាកឆេវរ៉ាលេត ខណៈមានភ្លៀង ខ្យល់កន្ត្រាក់
ខេត្តសៀមរាប៖ សំណាងហើយ ឡានចតហើយចូលហូបកាហ្វេមិនមានគ្រោះថ្នាក់ដល់មនុស្ស ។ ហេតុការណ៍នេះកើតនៅក្រុង-ខេត្តសៀមរាប ខណៈមានភ្លៀងធ្លាក់ លាយឡំ ខ្យល់កន្ត្រាក់ផងនោះ។ ជាបឋម ! តាមប្រភពបានអោយដឹងថា, ព្រឹកមុិញនេះវេលាម៉ោងប្រមាណ ១០និង២០នាទីថ្ងៃទី០៦ ខែ កញ្ញា ... Read More »
ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ បន្តយកសំណាកកម្មករនៃក្រុមហ៊ុនសំណង់ SCE ដែលស្នាក់នៅរោងកម្មករ !
ភ្នំពេញ៖ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, នៅ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ បន្តយកសំណាកកម្មករនៃក្រុមហ៊ុនសំណង់ SCE ដែលស្នាក់នៅរោងកម្មករ ដែលមានទីតាំងស្ថិតនៅ ... Read More »
នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឲ្យអនុព័ន្ធយោធាសហព័ន្ធរុស្ស៊ី(ចាស់-ថ្មី)ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរនាវីឯក Ivan STADCHENKO អនុព័ន្ធយោធាសហព័ន្ធរុស្ស៊ីចាស់ និងលោកវរនាវីឯក Vitaly LUCHSHEV ... Read More »
សម្ដេចក្រឡាហោម ស ខេង មកដល់កម្ពុជាប្រកបដោយសុវត្ថិភាព ក្រោយពីទទួលការវះកាត់ដោយជោគជ័យពីវេជ្ជបណ្ឌិតបារាំង
ភ្នំពេញ ៖ បើយោងតាមប្រភពផ្លូវការពីនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, ខុទ្ទកាល័យ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា បន្ទាប់ពីបានអញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំង អស់រយៈពេល០២សប្ដាហ៍ ក្នុងធុរៈផ្ទាល់ខ្លួន ... Read More »
ប្រតិភូកីឡាជនពិការកម្ពុជា ចូលរួមពិធីបិទប៉ារ៉ាឡាំពិក មុនពេលវិលត្រឡប់មកមាតុប្រទេសវិញ
ភ្នំពេញ៖ យោងតាម(CAMSOC) និងតាមរយៈទិសស្លោកថា, យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា #កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់អោយដឹងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះថា, ក្រុមប្រតិភូកីឡាពិការកម្ពុជា ដែលមាន២រូប គឺលោក យី សុភក្ត្រា ទទួលបន្ទុកនាយបេសកកម្ម និងកីឡាករ ... Read More »
ឃេីញគេឈប់ម៉ូតូអត់ដកសោលោតឡើងបញ្ឆេះជិះចេញទៅ…តែម្ចាស់ឃេីញទាន់ចាប់ប្រគល់ជូនសមត្ថកិច្ច
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូមកតថ្លៃបិទស្កុត ហើយខណៈកំពុងនិយាយតថ្លៃគ្នានោះគាត់មិនបានដកសោចេញនោះទេ។រំពេចនោះស្រាប់តែមានជនសង្ស័យម្នាក់មកធ្វេីសកម្មភាពឡេីងជិះម៉ូតូបញ្ឆេះចេញទៅ តែម្ចាស់ម៉ូតូឃេីញទាន់ក៏ស្រែកឆោឡោផ្អេីលដល់អ្នកជិតខាងដេញចាប់បានប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខផ្សារកាណាស៊ីធី សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះប៉ែន ស្រស់ ភេទប្រុសអាយុ១៧ឆ្នាំ ... Read More »
Modric ពន្យល់ពីការប្រេះឆារវាងខ្លួននឹង Mandzukic
Luka Modric និង Mario Mandzukic ដែលទើបតែប្រកាសចូលនិវត្តន៍ពីបាល់ទាត់បានលេងជាមួយគ្នាអស់ជាច្រើនឆ្នាំនៅក្នុងក្រុមជម្រើសជាតិក្រូអាត ប៉ុន្តែទំនាក់ទំនងរបស់ពួកគេបានបែកបាក់កាលពីប៉ុន្មានឆ្នាំមុន។ នៅក្នុងជីវប្រវត្តិផ្ទាល់ខ្លួនថ្មីរបស់គាត់ Modric ពន្យល់អំពីអ្វីដែលបានកើតឡើងដែលបណ្តាលឱ្យមានការប្រេះឆារវាងពួកគេអស់ជាច្រើនឆ្នាំ។ Modric បានសរសេរថា “Mandzukic គឺជាមនុស្សពិសេស ពេលខ្លះគាត់ហាក់ដូចជារអាក់រអួល ... Read More »
អ្នកម៉ៅការបន្តស្ថាបនាផ្លូវជាតិលេខ២ ,ផ្លូវជាតិលេខ៥ ពីខេត្តកំពង់ឆ្នាំងដល់ចំណុចធ្លាម្អម ,និងពីធ្លាម្អម ដល់ទីរួមខេត្តពោធិ៍សាត់ ដូចរអាក់រអួលពេកហើយ !
ខេត្តកណ្តាល+ខេត្តកំពង់ឆ្នាំង ៖ ធាតុពិត ! ការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាការដឹកជញ្ជូនទំនិញលើកំណាត់ផ្លូវជាតិលេខ២ ចេញពីព្រែកហូរ ឬរង្វង់មូលគួស្រូវទៅខេត្តតាកែវ មានចំណុចទីតាំងជាច្រើនដែលការស្ថាបនា បន្សល់ទុកនូវ អោយមានជង្ហុក ដក់ទឹក ក៏ដូចការជាការកាយដីទុកមានរយ:ពេលយូរ ប្រជាពលរដ្ឋ ពិបាកចូលផ្ទះ ... Read More »
ថ្ងៃនេះកម្ពុជា! រកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៥២៨នាក់ និងអ្នកជាសះស្បើយ ៤៤៧នាក់ ខណៈអ្នកជំងឺកូវីដស្លាប់ ១៣នាក់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃចន្ទទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៥២៨នាក់ ខណៈឣ្នកជាសះស្បើយចំនួន ៤៤៧នាក់ និងករណីស្លាប់ ១៣នាក់។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែកញ្ញា ... Read More »
ការប្រកួតរវាងប្រេស៊ីលនឹងអាហ្សង់ទីនត្រូវបានផ្អាកក្រោយពីបណ្តេញកីឡាករ៤នាក់ចេញ
មានភាពភ្ញាក់ផ្អើលនៅក្នុងការប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោកតំបន់អាមេរិកខាងត្បូងរវាងប្រេស៊ីលនឹងអាហ្សង់ទីន ខណៈដែលការប្រកួតត្រូវបានបញ្ឈប់បន្ទាប់ពីត្រឹមតែ៤នាទីប៉ុណ្ណោះនៅពេលដែលអាជ្ញាធរប្រេស៊ីលសម្រេចបណ្តេញកីឡាករ៤នាក់ចេញ ដោយសារមិនគោរពតាមបទបញ្ញត្តិស្តីពីការការពារជំងឺកូវីដ-១៩។ ករណីនេះបានចាប់ផ្តើមនៅប៉ុន្មានម៉ោងមុនការប្រកួត ខណៈរបាយការណ៍បានលេចចេញថា កីឡាករ Emiliano Martinez លេងនៅក្របខ័ណ្ឌ Premier League របស់អាហ្សង់ទីន, Cristian Romero, Gio ... Read More »
ស្ត្រី ឈ្មោះ Ah July ដែលធ្លាប់ជេគំរាម អុីវ៉ា ត្រូវបានបញ្ចូនយកទៅព្យាបាលជំងឺសរសៃប្រសាទហើយ
ភ្នំពេញ៖ គេចាំបានថាកាលពីដើមខែសីហាកន្លងទៅនេះមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីស្ត្រីម្នាក់ដែលប្រើប្រាស់គណនីយហ្វេសប៊ុកឈ្មោះ Ah July បានធ្វើការបញ្ចេញយោបល់នៅលើហ្វេសប៊ុកតារាចម្រៀងអុីវ៉ា ដោយពាក្យអសុរសជាមួយនឹងការខលទៅកាន់កញ្ញាដោយបានប្រើប្រាស់បណ្តាញសង្គមជេរប្រមាថនាងនូវពាក្យអសុរសជាច្រើន ដោយការជេរ និងគំរាមនាងថែមទៀតផង ហើយករណីនេះត្រូវបានកញ្ញាអុីវ៉ាបង្ហាញជាសាធារណៈរហូតបង្កើតឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម។ ករណីដែលរងការជេរប្រមាថពីស្ត្រីម្នាក់កាលពីថ្មីៗនេះបានធ្វើឲ្យអ្នកគាំទ្រស្នើឲ្យតារាចម្រៀងរូបនេះប្តឹងទៅកាន់សមត្ថិកិច្ចដើម្បីចាត់ការលើករណីនេះ ព្រោះតែពួកគេចង់ដឹងការពិតថាស្ត្រីនោះគឺជាអ្នកណាឲ្យពិតប្រាកដ ហើយពេលនេះគឺគេបានដឹង និងស្គាល់ហើយថាជាអ្នកណាគឺជាស្ត្រីម្នាក់រស់នៅសង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ... Read More »
លីប៊ី ដោះលែងកូនប្រុសអតីតមេដឹកនាំហ្គាដាហ្វុីឲ្យមានសេរីភាពឡើងវិញ
ប្រភពព័ត៌មានបានឱ្យដឹងថា លោក Saadi Gaddafi កូនប្រុសអតីតមេដឹកនាំ Muammar Gaddafi ដែលបានផ្តួលរំលំកាលពីឆ្នាំ ២០១១នោះ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ។ លោក Saadi Gaddafi បានឡើងយន្តហោះទៅកាន់ប្រទេសតួកគីភ្លាមៗក្រោយការដោះលែង។ ប្រភពព័ត៌មានពីមន្ត្រីរដ្ឋាភិបាលសាមគ្គីជាតិសាសន៍លីប៊ី ... Read More »
បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់សង្ស័យករណីខ្យល់គរ
ខេត្តកណ្ដាល៖ បុរសម្នាក់បន្ទាប់ពីផឹកស្រាថ្នាំរួចហើយក៏ឡើងទៅដេកលើផ្ទះ។ លុះព្រឹកឡើងប្រពន្ធដាស់ឲ្យក្រោកក៏ស្រាប់តែបុរសជាប្តីបានស្លាប់បាត់បង់ជីវិតទៅហើយ ដោយក្រុមគ្រួសារសង្ស័យថា ករណីនេះគឺបណ្ដាលមកពីខ្យល់គរ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើង នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៥និង០០នាទីព្រឹក នៅចំណុចផ្ទះរបស់ឈ្មោះ ច្រឹក ហ៊ុន ស្ថិតនៅភូមិតាពេជ ... Read More »
មន្ត្រីយោធាហ្គីណេធ្វើរដ្ឋប្រហារ ប្រធានាធិបតី Alpha Conde ត្រូវបានចាប់ខ្លួន
កាលពីថ្ងៃទី៥ ខែកញ្ញា កម្លាំងទាហានហ្គីណេ បានប្រកាសធ្វើរដ្ឋប្រហារ ហើយបានចាប់ខ្លួនប្រធានាធិបតី Alpha Conde និងរំលាយរដ្ឋាភិបាល។ លោក Mamadi Doumbouya មេបញ្ជាការកម្លាំងទាហានហ្គីណេ( Guinea)បានប្រកាសតាមកញ្ចក់ទូរទស្សន៍ជាតិនៅថ្ងៃទី៥ ខែកញ្ញាថា «ក្រោយការចាប់ខ្លួនប្រធានាធិបតី ... Read More »
ក្រុមអ្នកញៀនល្បែងប្រុសស្រីចំនួន១២នាក់ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវបញ្ជូនទៅតុលាការ
ភ្នំពេញ ៖ បន្ទាប់ពីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវបានចុះប្រតិបត្តិការបង្ក្រាបទីតាំងលេងល្បែងសុីសងខុសច្បាប់ដែលមានការប្រមូលផ្តុំគ្នា មិនរក្សាគម្លាត មិនស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩រហូតដល់ឃាត់ខ្លួនជនញៀនល្បែងប្រុសស្រីចំនួន១២នាក់យកមកចាត់ការតាមច្បាប់។ លុះមកដល់ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំងនោះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធីច្បាប់។ គួររំលឹកថា នៅវេលាម៉ោង១១ និង ៣០នាទី ថ្ងៃទី០៣ ... Read More »
ម៉ោង ០២៖២៤នាទីរំលងអធ្រាត្រ អគ្គិសនីខេត្តព្រះសីហនុសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ពីអនុស្ថានីយខេត្តព្រះសីហនុ (GSSHV-F7B) ខណ:រថយន្តមួយគ្រឿងបើកបុកបង្គោលភ្លើងខ្សែបណ្តាញតង់ស្យុងមធ្យម(MV)
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០២:២៤នាទីរំលងអធ្រាត្រ អគ្គិសនីខេត្តព្រះសីហនុសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ពីអនុស្ថានីយខេត្តព្រះសីហនុ (GSSHV-F7B) មូលហេតុបណ្តាលមកពី មានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពាក់ស្លាកលេខ ភ្នំពេញ 3F-4735 បើកបុកបង្គោលភ្លើងខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ... Read More »
សម្តេចពិជ័យសេនា ទៀ បាញ់៖ អត្រាចម្លងជំងឺកូវីដ-១៩ បានថយចុះគួរឱ្យកត់សម្គាល់ !
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ អត្រាចម្លងជំងឺកូវីដ-១៩ បានថយចុះគួរឱ្យកត់សម្គាល់។ សម្ដេចពិជ័យសេនាបានថ្លែងលើកឡើងថា បើទោះជាយ៉ាងនេះក្តី សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ ... Read More »
រថយន្តមិនចាំម៉ាកបើកឆ្លងផ្លូវទៅបុកម៉ូតូពេញទំហឹងបណ្ដាលឱ្យយុវជនម្នាក់ស្លាប់មួយរំពេច ហេីយរថយន្តបង្កហេតុបើករត់បាត់
ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូសុខៗត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកឆ្លងផ្លូវទៅបុកទាំងកំរោលប៉ើងជាច្រើនម៉ែត្រ ឯរថយន្តបង្កហេតុបានបើករត់គេចខ្លួនបាត់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិ លេខ៣ ចំណុចមុខបុរីពិភពថ្មី៣ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច