ព័ត៌មានទាន់ហេតុការណ៍៖
'

ប្អូនប្រុសបង្កើតកាប់បងស្រីរួចចងជើងទម្លាក់ក្នុងទឹកបៀ ផ្អើលទាំងព្រឹក

ខេត្តស្វាយរៀង៖ ជនសង្ស័យជាមនុស្សមានជំងឺសរសៃប្រសាទម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីឃាតកម្មបន្ទាប់ពីប្រើហិង្សាយកពូថៅកាប់ទៅលើបងស្រីបង្កើតរួចចងជើងទម្លាក់ក្នុងទឹកបៀ នៅខាងលិចផ្ទះចម្ងាយ៤ម៉ែត្របង្កការភ្ញាក់ផ្អើលកាលពី វេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ស្ថិតក្នុងភូមិបែកចានឃុំអង្គប្រស្រែ​ ស្រុករមាសហែកខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ងិន សូ​ អាយុ៦១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកបងស្រីរងគ្រោះដែលស្លាប់មានឈ្មោះ ... Read More »

មន្រ្ដីជំនាញក្រសួងកសិកម្ម អះអាងថា បច្ចុប្បន្ននេះតម្លៃកៅស៊ូមានការកើនឡើង និងមានទីផ្សារល្អជាងមុន

ភ្នំពេញ៖ បើតាមការអះអាងពីមន្រ្ដីជំនាញក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា បន្ទាប់ពីមានភាពស្ងប់ស្ងាត់មួយរយៈ ដោយការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅជុំវិញពិភពលោក ពេលនេះតម្លៃកៅស៊ូនាំចេញទៅកាន់ទីផ្សារអន្ដរជាតិមានការកើនឡើង និងមានទីផ្សារល្អជាងមុន ។ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ប៉ុល សុផាមានប្រសាសន៍ថា ... Read More »

អាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជនជាតិថៃម្នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

     បន្ទាយមានជ័យ៖ នៅវេលាម៉ោង០៥​និង០០នាទី ថ្ងៃទី​១៩ ខែ សីហា ឆ្នាំ​២០២០ លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋាន អាវុធហត្ថក្រុងប៉ោយប៉ែត ... Read More »

មន្ត្រីសាលាសង្កាត់សំរោង ជួបជុំគ្នាហូបបាយសាមគ្គីផង និងប្រជុំកម្លាំងដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានផង

ភ្នំពេញ ៖ មន្ត្រីសាលាសង្កាត់ សណ្តាប់ធ្នាប់ និងប្រជាការពារទាំង៤ភូមិ បានជួបជុំគ្នាហូបបាយសាមគ្គីផង និងប្រជុំកម្លាំងដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន របស់ប្រជាពលរដ្ឋនៅក្នុងសង្កាត់សំរោងទាំងមូល ក្រែងមានជនឆក់ឱកាសមួយចំនួនវាប្រព្រឹត្តិ បទល្មើសផ្សេងៗនៅតាមភូមិ សង្កាត់យើងនេះ ក្នុងខណៈដែលប្រជាពលរដ្ឋបានឈប់សម្រាក ហើយអ្នកខ្លះបានទៅដើរលេងតាមបណ្តាខេត្តឆ្ងាយៗនោះ។ ក្នុងឱកាសនោះ លោក ... Read More »

កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ចាម​ចុះ​ បង្ក្រាប​គ្រឿងញៀន​២លេីកនៅក្នុងស្រុក​ ស្ទឹង​ត្រង់​

ខេត្តកំពង់ចាម ៖​ ដើម្បីរក្សាសន្តិសុខ​សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឱ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព​ កម្លាំងកង​រាជ​អាវុធហត្ថ​មូលដ្ឋានស្រុកស្ទឹងត្រង់បានចុះអនុវត្តបង្ក្រាប​បទល្មើសគ្រឿងញៀនជាបន្តបន្ទាប់​តាមការ​ចង្អុល​បង្ហាញ​ពីលោកសោ សាវឿន​ មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ចាម​ ។  លោកឧត្តមសេនីយត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាមបានដឹងថា​ នៅវេលាម៉ោង៩៖១៥នាទីព្រឹក​ ថ្ងៃ​ទី២០ ខែសីហា​ ឆ្នាំ​២០២០​ ... Read More »

អាជ្ញាធរ​សិង្ហ​បុរី ធ្វើតេស្តលើមនុស្សជិត៣០០នាក់ បន្ទាប់ពី​ពួកគេ​បាន​ចូលទៅកម្សាន្តក្នុង KTV ចំ​ថ្ងៃ​តែមួយ​នឹង​មនុស្ស​៣​នាក់​ក្រោយរកឃើញថា​មាន COVID-19

អន្តរជាតិ៖ បើតាមការបញ្ជាក់ពីក្រសួងសុខាភិបាល​សិង្ហ​បុរី នៅ​ថ្ងៃទី១៩ខែសីហា​ ឆ្នាំ២០២០ថា មន្រ្តីជំនាញបានធ្វើតេស្តទៅលើមនុស្ស​សរុប២៩៣​នាក់ សម្រាប់ស្វែងរក​ជំងឺ COVID-19 ក្រោយ​ពួកគេ​បាន​ចូលទៅកម្សាន្តក្នុង KTV មួយកន្លែង​ចំ​ថ្ងៃ​តែមួយ​នឹង​មនុស្ស​៣​នាក់​ដែល​ក្រោយមក ត្រូវបាន​រកឃើញថា​មានវិជ្ជមាន COVID-19 ។ ​តាមការ​ចុះផ្សាយ​ដោយ​ទូរទស្សន៍​សិង្ហ​បុរី Channel ... Read More »

ឡើងបេះផ្លែដូងបាន២ផ្លែធ្លាក់ផ្កាប់មុខក្នុងភក់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញ ស្លាប់ផ្កាប់មុខក្នុងភក់ក្រោមដើមដូង ដែលមានផ្លែដូងចំនួន២ផ្លែនៅក្បែរខ្លួនផង ខណៈគេដឹងថាគាត់ធ្លាក់ពីលើចុងដើមដូងនោះតែម្ដង ។  ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៤ និង០០នាទី រសៀលថ្ងៃពុុធ ១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ... Read More »

បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការករណីលួចម៉ូតូគ្រូបង្រៀន

ខេត្តសៀមរាប៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី២០ខែសីហានេះ បន្ទាប់ពីនគរបាលប៉ុស្ដិ៍រដ្ឋបាលជ្រាវ បានសហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ពាក់ព័ន្ធករណីលួចម៉ូតូ។ ជនសង្ស័យឈ្មោះរី ហ្វីន ភេទប្រុស អាយុ១៦ឆ្នាំរស់នៅភូមិខ្នារ សង្កាត់ជ្រាវក្រុង.ខេត្តសៀមរាបបានលួចកាច់សោកម៉ូតូរបស់គ្រូបង្រៀន នៅក្នុងកន្លែងអង្គការបណ្ដុះបណ្ដាលដើម្បីគុណភាព។ ភ្លាមៗនោះសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃាត់ខ្លួនបានប្រគល់ឲ្យនគរបាលយុត្តិធម៌កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីធ្វើការផ្ដន្ទាទោសជនសង្ស័យទៅផ្លូវច្បាប់។ ... Read More »

ស៊ុយអែត​មានអ្នកស្លាប់ខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល​១៥០ឆ្នាំកន្លងមក

អន្តរជាតិ៖ ក្នុងរយៈពេល​៦ខែដើមឆ្នាំ​២០២០ នេះប្រទេសស៊ុយអែត​មានអ្នកស្លាប់ដល់ទៅ ៥១ ៤០៥នាក់ ក្នុងនោះមានជាង​៥ពាន់នាក់ស្លាប់​ដោយកូវីដ-​១៩ គឺច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល​១៥០ឆ្នាំកន្លងមក។ ជាមួយយុទ្ធនាការប្រឆាំងកូវីដ​-១៩ បើប្រៀបធៀបចំនួនប្រជាជន គឺប្រទេសស៊ុយអែតមានអ្នកស្លាប់ខ្ពស់ជាងគេបំផុត​នៅតំបន់អឺរ៉ុបខាងជើង បើទោះបីប្រទេសស៊ុយអែតមានចំនួនអ្នកឆ្លងទាបជាងប្រទេសអង់គ្លេស និងអេស្ប៉ាញ ក៏ដោយ។ សរុបប្រទេសស៊ុយអែតមានអ្នកស្លាប់ដល់ទៅ​៥១.៤០៥នាក់​​ក្នុងរយៈពេល​៦ខែដើមឆ្នាំ​២០២០ គឺខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ​១៨៦៩ ដែលនៅពេលនោះមានអ្នកស្លាប់​៥៥​.៤៣១នាក់​ ... Read More »

នៅថ្ងៃទី២០ ខែសីហានេះ! នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ដឹកនាំវេនប្រចាំការក្រុមទី៤

ភំ្នពេញ ៖ ដើម្បីធានាបានការបញ្ជាដឹកនាំកិច្ចប្រតិបត្តិការរក្សាសុវត្ថិភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្របពេលដែលប្រជាពលរដ្ឋខ្មែរត្រូវបានធ្វើដំណើរទៅលេងស្រុកកំណើត ឬទេសចរណ៍កម្សាន្តនៅតាមទីកន្លែងផ្សេងៗប្រកបដោយសុខសុវត្ថិភាព របៀបរៀបរយបានល្អប្រសើរ ក្នុងឱកាសរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យមន្រ្តី រាជការ និយោជិត កម្មករ ឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំថ្មី ចំនួន៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៧–២១ ... Read More »

ដាច់កន្ត្រកជណ្តើរយន្តពីលើអគារកំពុងសាងសង់បណ្តាលឲ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់

ភ្នំពេញ៖ បុរស២នាក់ដែលជិះជណ្តើរយន្តនៅក្នុងការដ្ឋានអគារកំពុងសាងសង់អតីតហាងម្ហូបចិនតាយតាយ បណ្ដាលឲ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១១ព្រឹកថ្ងៃទី២០ ខែសីហាឆ្នាំ២០២០នៅទីតាំងផ្លូវព្រះមុនីវង្សកែងផ្លូវលេខ២០០បក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ទៀតថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ វេហា ហៅ ម៉ៅ ភេទប្រុស អាយុ ១៩ឆ្នាំ មានអាសយដ្ឋាននៅភូមិ ... Read More »

អាមេរិក ៖ កូរ៉េខាងជើងមាន អាវុធគីមីរហូតដល់ទៅ​៥ពាន់តោន និងគ្រាប់បែកបរមាណូ​៦០គ្រាប់

អន្តរជាតិ៖ សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង​បានផ្សាយថា ​តាមលទ្ធផលស្រាវជ្រាវរបស់អាមេរិក​កូរ៉េខាងជើងមានគ្រាប់បែកបរមាណូរហូតដល់ទៅ​៦០គ្រាប់ និង​ឃ្លាំងអាវុធគីមីសាស្ត្រប្រមាណ​៥០០០តោន ។ តាមរបាយការណ៍របស់អាមេរិកបាន ឱ្យដឹងថា កូរ៉េខាងជើងមានគ្រាប់បែកបរមាណូពី ២០-៦០គ្រាប់ ​ហើយប្រទេសនេះមានសារធាតុអ៊ុយរ៉ានីញ៉ូមអាចផលិតបានគ្រាប់បែកបរមាណូយ៉ាងតិច​៦គ្រាប់ក្នុងមួយឆ្នាំ។ ក្រៅពីនេះកូរ៉េខាងជើង ក៏មានអាវុធគីមីសាស្ត្រ​ ជីវសាស្ត្រ​ប្រមាណ​២៥០០ដល់ទៅ​៥០០០តោន គឺច្រើនលំដាប់ទី​៣លើពិភពលោក។ កម្លាំងទាហានអាមេរិក​បានព្រមានថា កូរ៉េខាងជើងកំពុងតែស្រាវជ្រាវ ... Read More »

មន្ទីរសាធារណការរាជធានីភ្នំពេញលាបគំនូសសញ្ញាចរាចរណ៍ថ្មីឡើងវិញនៅមហាវិថីសហព័ន្ធរុស្សុីដើម្បីងាយស្រួលក្នុងការបើកបរ

ភ្នំពេញ៖ តាំងពីមុនរហូតដល់បច្ចុប្បន្ននេះ តាមបណ្ដាវិថីតូចធំមួយចំនួនក្នុងមូលដ្ឋានទាំង១៤ខណ្ឌ តែងតែមានការខូចខាត និងរលុបគំនូសសញ្ញាចរាចរណ៍ ដូច្នេះហើយទើបសាលារាជធានីភ្នំពេញយកចិត្តទុកដាក់ពីបញ្ហា ការខូចផ្លូវ ការរលុបគំនូសសញ្ញាចរាចរណ៍ ការកកស្ទះចរាចរណ៍ និងការរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដាមហាវិថីនិងផ្លូវតូចៗដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកសោភណភាពទីក្រុងផងដែរ។ ជាក់ស្ដែង នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ ... Read More »

ពិធីការិនីទូរទស្សន៍Diletta Leottaបដិសេធមានចំណងស្នេហ៍ជាមួយនឹងកីឡាករZlatan Ibrahimovic

​ពិធីការិនីទូរទស្សន៍ដ៏ស្រស់ស្អាតរបស់អុីតាលី នាង DilettaLeottaបានបដិសេធនូវព័ត៌មានដែលថានាងមានចំណងស្នេហ៍ជាមួយនឹងកីឡាករZlatan Ibrahimovic របស់ក្លិបAC Milan។ ​ពួកគេទាំងពីរបានជួបគ្នាពេលថតផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនសំភារៈកីឡា Buddyfit។ ហើយពេលថ្មីនេះពួកគេទាំងពីរត្រូវបានគេឃើញទៅភោជនីដ្ឋានមួយកន្លែងជាមួយគ្នានៅលើកោះ SardiniaជាទីដែលនាងDiletta Leotta ធ្វើខួបកំណើតវ័យ២៩ឆ្នាំរបស់ខ្លួន។ ​ការសែតអុីតាលី បានចេញផ្សាយដោយដាក់រូបពួកគេទាំងពីរក្រោមចំណងជើងថា “គូរស្នេហ៍ដ៏ភ្ញាក់ផ្អើលប្រចាំរដូវក្តៅ”។ ... Read More »

រឿងព្រេងខ្មែរ÷រឿង សត្វ​ប្រឡាំងកាស

កាល​ណា​គេ​ឃើញ​សត្វ​ប្រឡាំងកាស គេ​តែង​នឹក​ឆ្ងល់​ចំពោះ​ភាព​ប្លែក​របស់​សត្វ​នេះ គឺ​តែ​ឃើញ​ញី ក៏​នឹង​ឃើញ​ឈ្មោល រស់​នៅ​ជាប់​លើ​ខ្នង​ញី​នោះ​ជា​ដរាប ។ ដូច​នេះ ទើប​មាន​គេ​ចំអន់​គ្នា​លេង​ចំពោះ​មនុស្ស​ប្រុស ដែល​ខ្ជិល​រក​ស៊ី រស់​តែ​ដោយ​សារ​ស្រី​ថា “កុំ​ធ្វើ​ដូច​សត្វ​ប្រឡាំងកាស”។ ចំពោះ​ការ​រស់​នៅ​ដ៏​ចម្លែក​របស់​សត្វ​នេះ មាន​រឿង​ព្រេង​បរម្បរា​និទាន​ដូច​ត​ទៅ​នេះ៖ កាល​នោះ មាន​ក្សត្រ​មួយ​អង្គ ... Read More »

រថយន្តដឹកទំនិញថៃបើកលឿនកៀរម៉ូតូដួលស្លាប់ម្នាក់របួស២នាក់

    ខេត្ត​ប៉ៃលិន ៖ រថយន្តសណ្តោងរ៉ឺម៉កថៃមួយគ្រឿងបានបើកបរល្បឿនលឿននៅក្នុង​ក្រុងប៉ៃលិន រួចក៏បានកៀរម៉ូតូមួយគ្រឿង ខណៈ​ជិះ​បញ្ច្រាស់ទិស​គ្នា បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​បាន​បាត់បង់​ជីវិត និង​រង​របួសធ្ងន់​-​ស្រាល​២​នាក់។ ហេតុការណ៍នេះបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​អាហារ​ដ្ឋា​ន​ផ្ទះ​ជុំ​គ្រួសារ ស្ថិត​ក្នុងភូមិ​ប៉ា​ង​រលឹម ... Read More »

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលកូរ៉េខាងត្បូង ព្រមានថា ករណីឆ្លងថ្មី នឹងនាំឲ្យមានការឆ្លងទូទាំងប្រទេស

   អន្តរជាតិ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលកូរ៉េខាងត្បូង ព្រមានថា ករណីឆ្លងថ្មី នឹងនាំឲ្យមានការឆ្លងទូទាំងប្រទេស បន្ទាប់ពីអាជ្ញាធរកូរ៉េខាងត្បូង នៅថ្ងៃទី១៩ ខែសីហា បានរាយការណ៍ពីករណីឆ្លង COVID-19 ប្រចាំថ្ងៃចំនួន២៩៧នាក់ទៀត ដែលជាតួលេខខ្ពស់បំផុតក្នុងរយៈពេល៥ខែចុងក្រោយ។ ភាគច្រើននៃករណីឆ្លងថ្មី ត្រូវបានរាយការណ៍នៅរដ្ឋធានីសេអ៊ូល ... Read More »

រពឹសដៃផ្ទៃឆ្អែត តែបើរពឹសដៃលួចយកទ្រព្យគេគេចមិនផុតពីជាប់គុក

      ភ្នំពេញ​ ៖​ យោងតាមរបាយការណ៍របស់លោក​វរសេនីយ៍ឯក​ ម៉ៅ​ សឿត​ អធិការនគរបាលខណ្ឌច្បារអំពៅ​បានឲ្យដឹងនៅព្រឹកថ្ងៃទី​២០​ ខែសីហា​ ឆ្នាំ​២០២០នេះ​ថា នគរបាលប៉ុស្ដិ៍ច្បារអំពៅ២​បានឃាត់ខ្លួនជនសង្ស័យម្នាក់​ពាក់ព័ន្ធ​ករណីលួចយកទូរស័ព្ទដៃនៅក្នុងហាងអ៊ុតសក់វណ្ណារ៉ា Beauty Salon នៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ... Read More »

មហាសេដ្ឋីហុងកុងលោក Jimmy Lai បន្ទាប់ពីប៉ូលិសឃាត់ខ្លួនហើយដោះលែងវិញនោះ ត្រូវប្រធានាធិបតីអាមេរិក ហៅថា៖ “បុរសដ៏ក្លាហាន”

អន្តរជាតិ៖ មហាសេដ្ឋី និងជាម្ចាស់សារព័ត៌មានល្បីឈ្មោះមួយរូបនៅហុងកុងលោក ជីមមី ឡៃ (Jimmy Lai) ក្រោយពីរូបលោកបានបង្ហាញការគាំទ្រចំពោះចលនាទាមទារលទ្ធិលប្រជាធិបតេយ្យនៅហុងកុង និងត្រូវបានឃាត់ខ្លួន ហើយដោះលែងវិញកាលពីសប្តាហ៍មុននោះ ត្រូវបានប្រធានាធិបតីអាមរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធទី១៩ ខែសីហាម្សិលមុិញនេះ(ពេលវេលានៅវ៉ាស៊ីនតោន) ... Read More »

កម្មករសំណង់ម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ខណៈពេលកំពុងធ្វើការងារ

ភ្នំពេញ ៖ កម្មករម្នាក់ឡើងទៅលើជាន់ទី២ ហើយប៉ះនឹងខ្សែកាប្លិ៍បណ្តាលឲ្យឆក់ធ្លាក់ស្លាប់ភ្លាមៗតែម្តង ដែលសំណង់ផ្ទះនោះធ្វើជាប់នឹងបង្គោលភ្លើង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវទួលពង្រ ត្រង់ចំណុចផ្ទះកំពុងសាងសង់មួយកន្លែង ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ... Read More »

បុរសម្នាក់បើកឡំប្រឺតាបុកបង្គោលភ្លើងបណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំងបានបើកឡំប្រឺតារេ​ចង្កូត​ជ្រុល​ទៅបុក​បង្គោល​ភ្លើងបណ្តាល​ឲ្យ​គាប​ជាប់​រងរបួស​ធ្ងន់​។​ ​ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩ និង៣០នាទី​យប់ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ២០២០ នៅតាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងសង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​ ​​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុគាត់បានឃើញ​បុរស​ម្នាក់​ជា​ជនរងគ្រោះបើកឡំប្រឺតាពាក់ស្លាកលេខ ភ្នំពេញ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ករណីជួញដូរគ្រឿងញៀន

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២០ នៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ។ លោកហ៊ាង ... Read More »

ជនសង្ស័យ២នាក់ត្រូវបាននគរបាលរដ្ឋបាលទន្លេបាសាក់ឃាត់ខ្លួនពីបទប្រេីហិង្សា

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០វេលាម៉ោង២៣៖០០នាទីយប់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពីបទប្រេីហិង្សាបណ្តាលឱ្យអ្នកដទៃរងរបួសនៅចំណុចក្រោយអគារពិព័រណ៍កោះពេជ្រផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន៖ ១-ឈ្មោះ នី កក្កដា ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ ... Read More »

បុរសជនជាតិចិនម្នាក់បានរងរបួសបែកក្បាលហូរឈាមស្រោចខ្លួនសង្ស័យត្រូវគេវាយប្លន់យកទ្រព្យសម្បត្តិ

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ត្រូវគេវាយបណ្តាលឲ្យរងរបួសបែកក្បាលហូរឈាមស្រោចខ្លួន  សង្ស័យជាករណីប្លន់យកទ្រព្យសម្បត្តិ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅម៉ោង ៣ និង ២០ នាទីទៀបភ្លឺថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ខាងមុខក្រុមហ៊ុនលក់រថយន្តតូយ៉ូតា ក្នុងសង្កាត់ទឹកថ្លា ... Read More »

លោកRonald Koemanនិយាយអ្វីខ្លះពេលចុះកិច្ចសន្យាដឹកនាំក្រុមBarcelona?

​ក្លិប Barcelona បានធ្វើពិធីតែងតាំងលោកRonald Koemanជាគ្រូបង្វឹកថ្មីរបស់ខ្លួនដើម្បីជំនួសតំណែងរបស់លោកQuique Setien។ ​គ្រូបង្វឹកសញ្ជាតិហុល្លង់វ័យ៥៧ឆ្នាំRonald Koemanបានចុះហត្ថលេខាលើកិច្ចសន្យារយះពេល២ឆ្នាំ។​គ្រូបង្វឹកពោរពេញដោយបទពិសោធន៍នេះធ្លាប់ដឹកនាំក្រុមAjax Amsterdam, PSV Eindhoven និង Feyenoordនៅប្រទេសហុល្លង់ ក្រុមSouthampton និង Everton នៅអង់គ្លេស ... Read More »

Bayern Munichឡើងទៅប៉ះParis St Germainនៅវគ្គផ្តាច់ព្រ័ត្រChampions League

ម្ចាស់ជើងឯកអាល្លឺម៉ង់Bayern Munichបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីChampions Leagueបន្ទាប់ពីពួកគេបានយកឈ្នះទៅលើក្រុមOlympique Lyonnais របស់ប្រទេសបារាំងដោយលទ្ធផល៣-០រួចមក។ ​ក្លិបLyonដែលបានទំលាក់ក្រុមខ្លាំង Juventus និង​Manchester City​បានវាយសម្រុកខ្លាំងនៅដើមតង់ទី១ក្នុងរយះពេល១៧នាទីដំបូង ប៉ុន្តែកីឡាករGnabry របស់ក្លិបBayern Munichអាចស៊ុតបាល់បញ្ចូលទីបានយ៉ាងល្អនៅនាទីទី១៨វិញ ហើយកីឡាករសញ្ជាតិអាល្លឺម៉ង់ដដែលនេះបានទាត់បាល់បញ្ចូលទីបន្ថែមមួយគ្រាប់ទៀតនៅនាទីទី៣៣។ ចំណែកការប្រកួតនៅក្នុងតង់ទី២ ក្រុមទាំងពីរបានវាយសម្រុកគ្នាទៅវិញទៅមក ដោយLyonពុំមានវាសនាស៊ុតបំប៉ោងសំណាញ់ទីរបស់ក្រុមBayern ... Read More »

ប្ដីប្រពន្ធ២គូរងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍នៅស្រុករំដួល

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ប្ដីប្រពន្ធ២គូបានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាពេលជិះបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវភ្លឺប្រឡាយមេកីចកនៅក្នុងភូមិហែកសំណាញ់ ឃុំម៉ឺនជ័យ ស្រុករំដួលខេត្តស្វាយរៀង។ បើតាមនគរបាលស្រុករំដួលបានឱ្យដឹងថាម៉ូតូបង្កហេតុបើកបរដោយឈ្មោះខៀវ សារិន  អាយុ៤៥ឆ្នាំ ដឹកប្រពន្ធឈ្មោះ សាំ  ពុំ អាយុ៣៣ឆ្នាំ  ... Read More »

អឺរ៉ុបមិនទទួលស្គាល់លទ្ធផលបោះឆ្នោត នៅបេឡារ៉ូស​ ហើយប្រកាសដាក់ទណ្ឌកម្ម​ ទៀតផង

អន្តរជាតិ៖សហគមន៍អឺរ៉ុប​បានចេញសេចក្តីប្រកាសរួម ថ្កោលទោសដល់ការបោះឆ្នោត ក្នុងប្រទេសបេឡារ៉ូស​ ថាជាការគេងបន្លំ មិនអាចទទួលយកបានឡើយ។ ប្រទេសជាសមាជិកអឺរ៉ុប​២៧ប្រទេស​ កាលពីថ្ងៃទី​១៩​ ខែសីហាបានច្រាលចោលលទ្ធផលបោះឆ្នោត​ប្រធានាធិបតី បេឡារ៉ូស ហើយព្រមានដាក់ទណ្ឌកម្មទៅលើប្រទេសនេះទៀតផង​។ ការសម្រេចរបស់សហគមន៍អឺរ៉ុប កើតឡើង ក្រោយពេលសមាជិកទាំង​២៧ប្រទេសបានជួបប្រជុំគ្នាតាម អនឡាញ នៅរសៀលថ្ងៃទី​១៩ខែសីហា​ ... Read More »

នារីវ័យក្មេងខឹងក្រុមគ្រួសារស្ដីបន្ទោសរឿងនាំកូនស្រីគេមកច្រៀងលេងនៅផ្ទះផឹកថ្នាំពុលសម្លាប់ខ្លួនទាំងយប់

     ខេត្តស្វាយរៀង៖ មានករណីផឹកថ្នាំពុលសម្លាប់ខ្លួនបង្កឱ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិប្រញាប់ប្រញាល់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក តែជាអកុសលការជួយសង្គ្រោះនេះគឺបានហួសពេលទៅហើយ។ហេតុដែលនាំឱ្យយុវតីរូបនេះផឹកថ្នាំពុលសម្លាប់ខ្លួននេះបន្ទាប់ពីគេសង្ស័យថាប្រហែលជានាងខឹងម្ដាយស្ដីបន្ទោសរឿងនាំកូនស្រីអ្នកភូមិមកច្រៀងកម្សាន្តលេង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិ អង្គញ់ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ... Read More »

ច្បាស់ការណ៍ហើយ ព្រាប សុវត្ថិ ពិតជាចាកចេញពីផលិតកម្មហង្សមាសទៅGalaxy Navatra

    ភ្នំពេញ៖ ពិតដូចការភ្ញាក់ផ្អើលដូចដំណឹងដ៏រសើបមែនអំពី តារាចម្រៀងដុះស្នឹមរបស់ផលិតកម្មហង្សមាស លោកព្រាប សុវត្ថិ នឹងស្ពាយបង្វិចចាកចេញពីផលិតកម្មនេះទៅកាន់ផលិតកម្មGalaxy Navatra ក្នុងតម្លៃខ្លួនកិច្ចសន្យារាប់សិបម៉ឺនដុល្លារអាមេរិក។ ការប្រកាសចូលច្រៀងជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែសីហានេះបន្ទាប់ពីការចចារត្រូវបានបញ្ចប់រួចរាល់។ ​ជាការភ្ញាក់ផ្អើល និងជារបត់ថ្មីមួយសម្រាប់តារាចម្រៀងលំដាប់កំពូលនៅកម្ពុជាលោកព្រាប សុវត្ថិ ... Read More »