ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន ហុងឌីសេង Hong De Sheng Steel ( cambodia ) Co.LTD ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតិឱ្យលោក លីន សេងរ៉ុង ( LIN XIANGRONG ) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហុង ឌី ... Read More »

សម្ដេចក្រឡាហោម ស ខេង៖ ការរៀបចំលិខិតបទដ្ឋានគតិយុត្តិគួរតែរៀបចំជាអនុក្រឹត្យ ព្រោះការរៀបចំប្រកាសអន្តរក្រសួងនឹងនាំឲ្យមានប្រកាសច្រើន

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូតទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ស្ដីពីការបញ្ចូលការងារតភ្ជាប់ទាញយកទិន្នន័យរវាងប្រព័ន្ធទិន្នន័យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យ ... Read More »

ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន៤នាក់ត្រូវជាប់ជុចនគរបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង ១៤៖៣០នាទីរសៀល កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ពន្ធ័ករណីគ្រឿងញៀន ស្ថិតនៅចំណុចរំដួលជេីងភ្នំ ក្រុម៨ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ... Read More »

ទៅឆក់ត្រីមិនឃើញត្រឡប់មកវិញលុះ៣ថ្ងៃក្រោយប្រទះឃើញស្លាប់ក្នុងស្រះ

ខេត្តកណ្ដាល៖យុវជនម្នាក់បានចេញពីផ្ទះទៅឆក់ត្រីពេលមេឃកំពុងភ្លៀងរលឹមស្រិចៗ ស្រាប់តែបាត់រហូតមិនឃើញត្រឡប់មកផ្ទះវិញ លុះ៣ថ្ងៃក្រោយមកប្រជាពលរដ្ឋបានប្រទះឃើញស្លាប់ក្នុងស្រះទឹកមួយកន្លែងក្នុងចម្ការស្វាយ បង្កការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៧និង៣០នាទី  ស្ថិតនៅភូមិព្រែកប៉ាន​ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។      ... Read More »

បង្ក្រាបរហូតហ្មង! នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតហើយករណីជួញដូរគ្រឿងញៀន

      ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនករណីជួញដូរគ្រឿងញៀន។ ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវលេខ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ នគរបាលប៉ុស្តិ៍ឃ្មួញបានឱ្យដឹងថាជនសង្ស័យមាន ឈ្មោះ​ ... Read More »

សម្តេចតេជោ ហ៊ុន សែន ជូនពរដល់ជនរួមជាតិ បានចៀសផុតពីជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ-១៩ ទាំងអស់គ្នា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងមានប្រសាសន៍ក្រើនរំលឹកដល់បងប្អូនជនរួមជាតិ ការពារការរាតត្បាត និងជំងឺកូវីដ-១៩ ខណះជំងឺឆ្លងរាតត្បាតកូវីដ-១៩ មកទល់ថ្ងៃនេះនៅក្នុងពិភពលោកបានកើនឡើង ១៣,១៥០,៦៤៥ នាក់ហើយ។ ចំនួនអ្នកស្លាប់ក៏បានកើនឡើងដល់ ៥៧៤,៤៦៤នាក់ ... Read More »

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អញ្ជើញចុះពិនិត្យដំណើរការ ដាក់សាកល្បង រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន ​

ភ្នំពេញ៖ បន្ទាប់ពីបានចាប់ផ្តើមដំណើរការបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០១៧ និងដាក់ឲ្យដំណើរការសាកល្បងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ រួចមក ។​ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ លោកកិត្តិសេដ្ឋាបណ្ឌិត ចម​ ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ... Read More »

សម្ដេចក្រឡាហោមស ខេង អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការសម និងពិភាក្សាការងារ

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោក គ្រីស្ទាន បែកហ្គឺ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម ... Read More »

ជាលើកដំបូងហើយដែល ប្រធានាធិបតីដូណាល់ ត្រាំ ស្នើពលរដ្ឋពាក់ម៉ាស់នៅទីសាធារណៈ

អន្តរជាតិ៖ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានស្នើដល់ពលរដ្ឋពាក់ម៉ាស់នៅទីសាធារណៈឲ្យបានគ្រប់គ្នាដើម្បីបញ្ចៀសការឆ្លងរាលដាលកូវីដ​-១៩​ ។ សកម្មភាពខាងលើ​គឺផ្ទុយទាំងស្រុងជាមួយទស្សនរបស់លោកនាពេលកន្លងមក ។ អ្នកដឹកនាំកម្មវិធី​របស់បណ្តាញព័ត៌មាន​Fox News លោក​Catherine Herridge បានសួរប្រធានាធិបតី​ដូណាល់ ត្រាំថា​ តើលោកអាចចេញច្បាប់បង្ខំឱ្យពលរដ្ឋ​ពាក់ម៉ាស់នៅទីសាធារណៈដែរឬទេ ? លោកត្រាំបញ្ជាក់ថា​ ... Read More »

IOC ប្តេជ្ញាចិត្តធានាសុវត្ថិភាពដល់អ្នកចូលរួមព្រឹត្តិការណ៍អូឡាំពិកដែលគ្រោងធ្វើនៅឆ្នាំ២០២១

កីឡាអន្តរជាតិ៖ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅតែប្តេជ្ញាចិត្តពេញលេញក្នុងការចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូនៅឆ្នាំ ២០២១ និងកំពុងពិចារណាលើសេណារីយ៉ូជាច្រើនដើម្បីធានាសុវត្ថិភាពដល់អ្នកចូលរួមទាំងអស់។ នេះបើយោងតាមសារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ កក្កដានេះ។ ការប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុនដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែកក្កដាឆ្នាំនេះត្រូវបានពន្យារពេលមួយឆ្នាំដោយសារការរីករាលដាលនៃជំងឺរាតត្បាតជាសកលកូវីដ-១៩ ។ លោក Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ... Read More »

Man City, Tottenham , Arsenal ទទួលបាន៣ពិន្ទុក្នុងសប្តាហ៍ទី៣៦ ខណៈលីកកំពូលអង់គ្លេសកៀកនឹងចប់រដូវកាល

កីឡាអន្តរជាតិ៖ ក្រុមខ្លាំងៗទាំង៣គឺក្រុមមេឃខៀវ Manchester City ក្រុមមាន់ខ្នាយមាស Tottenham Hotspur និងក្រុមកាំភ្លើងធំ Arsenal សុទ្ធតែទទួលបានជ័យជម្នះរៀងៗខ្លួនក្នុងការប្រកួតសប្តាហ៍ទី៣៦ ដែលរដូវកាលនេះលីកកំពូលអង់គ្លេសកៀកនឹងចប់រដូវកាលហើយ ពោលគឺនៅសល់តែ២ប្រកួតទៀតប៉ុណ្ណោះចប់រដូវកាល ។ ក្រុមមេឃខៀវ Man City ... Read More »

ម៉ូតូមួយគ្រឿងបុកស្ត្រីជាអ្នកថ្មើរជើងម្នាក់ស្លាប់នៅនឹងកន្លែង រីឯអ្នកបើកម៉ូតូរងរបួសបាក់ជើង

ខេត្តកណ្ដាល៖ស្ត្រីចំណាស់ជាអ្នកថ្មើរជើងម្នាក់ ខណៈកំពុងដើរតាមដងផ្លូវ ត្រូវបានម៉ូតូមួយគ្រឿងមកបុកបណ្ដាលឲ្យស្លាប់នៅនឹងកន្លែង រីឯអ្នកបើកបរម៉ូតូរងរបួសបាក់ជើង។ ករណីនេះ​ បានកើតឡើងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៩និង០០នាទី លើកំណាត់ផ្លូវលេខ២១ ស្ថិតក្នុងភូមិព្រែកតាទាវ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល  ។ ... Read More »

បត់រថយន្តមិនប្រយ័ត្នត្រូវម៉ូតូបុកពីក្រោយរបួសធ្ងន់ស្រាលយុវជន៤នាក់

ខេត្តស្វាយរៀង៖  យុវជនជាសិស្សសាលា៤នាក់បានរងរបួសធ្ងន់និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបត់ត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្នបុកជាមួយម៉ូតូពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ស្ថិតលើផ្លូវលេខ ៣១៤ ក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុង ស្វាយរៀង ។ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា យុវជនរងគ្រោះមាន៖ ទី១.មានឈ្មោះ ជា ប៉ូលីន ... Read More »

តារាឆ្នើមរបស់ក្លឹប Man Utd កីឡាករ Marcus Rashford ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Manchester

កីឡាអន្តរជាតិ៖ ខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Marcus Rashford នឹងក្លាយជាមនុស្សវ័យក្មេងបំផុតដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Manchester សម្រាប់យុទ្ធនាការរបស់គាត់ប្រឆាំងនឹងភាពក្រីក្ររបស់កុមារនៅប្រទេសអង់គ្លេស។ ខ្សែប្រយុទ្ធ Rashford មានវ័យ២២ឆ្នាំបានធ្វើយុទ្ធនាការដើម្បីឲ្យរដ្ឋាភិបាលអនុញ្ញាតឱ្យកុមារប្រមាណ១,៣ លាននាក់ទទួលបានប្រាក់សំណងបណ្ណអាហារដោយឥតគិតថ្លៃនៅក្នុងថ្ងៃឈប់សម្រាករដូវក្តៅរបស់ប្រទេសអង់គ្លេស។ ពានរង្វាន់នេះគឺជាកិត្តិយសខ្ពស់បំផុតដែលសាកលវិទ្យាល័យអាចផ្តល់ឱ្យ។ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស ... Read More »

ភ្លើងឆេះរោងចក្រផលិតនាវាអុីរ៉ង់ បង្កការខូចខាតយ៉ាងខ្លាំង

អន្តរជាតិ៖ក្រុមពន្លត់អគ្គិភ័យអុីរ៉ង់បានខិតខំ ពន្លត់ភ្លើងឆេះនៅរោងចក្រផលិតនាវា Delvar Kashti Bushehr ស្ថិតនៅទីក្រុង Bushehr ប្រទេសអុីរ៉ង់។ រយៈពេលចុងក្រោយនេះ អុីរ៉ង់ ប្រឈមករណី ផ្ទុះឆេះជាច្រើនដោយមិនដឹងពីមូលហេតុ​ ហើយភាគច្រើនកើតឡើងនៅក្នុងតំបន់យុទ្ធសាស្ត្ររបស់ប្រទេសនេះ។ នៅពេលនេះគ្រោះអគ្គិភ័យកើតឡើងនៅរោងចក្រផលិតនាវា ស្ថិតនៅទីក្រុងកំពង់ផែBusheh ... Read More »

យូអិនឌីភី ឧបត្ថម្ភកុំព្យូទ័រថេបប្លេតចំនួន១.៧០០ គ្រឿង ដល់ក្រសួងផែនការ សម្រាប់ប្រើប្រាស់ ដើម្បីកំណត់អត្តសញ្ញាណគ្រួសារពលរដ្ឋក្រីក្រនៅកម្ពុជា

  ភ្នំពេញ៖ ថ្លែងក្នុងពិធីប្រគល់ និងទទួលថេបប្លេតរវាងក្រសួងផែនការនិងតំណាង អង្គការUNDP សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើរសុំ អំឡុងពេលកូវីដ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោក ថេង បញ្ញាធន ... Read More »

បុគ្គលិកក្រុមហ៊ុនMetfoneបញ្ឈរម៉ូតូទុកនៅមុខផ្ទះត្រូវចោរលួចយកទៅបាត់ផ្អើលទាំងយប់

ខេត្តស្វាយរៀង៖ម៉ូតូម៉ាកហុងដាសេ១២៥មួយគ្រឿង ពណ៌ទឹកប្រាក់ត្រូវជនសង្ស័យកាច់កជិះយកទៅបាត់ខណៈម្ចាស់បញ្ឈរទុកនៅមុខផ្ទះរួចដើរចូលទៅក្នុងផ្ទះមួយសន្ទុះ លុះចេញមកវិញ មិនឃើញម៉ូតូក៏ស្រែកឆោឡោបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យជួយស្រាវជ្រាវរកទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះម៉ៅ ស្រីមុំ ភេទស្រីអាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនMetfone ... Read More »

កម្លាំងនគរបាលខេត្តកំពង់ចាមឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ខេត្តកំពង់ចាម ៖នៅថ្ងៃទី១៥ ខែកក្កដាឆ្នាំ ២០២០ វេលាម៉ោង១៤និង៣០នាទីរសៀល នៅចំណុចតារាងបាល់ស្ថិតក្នុងភូមិកំពង់ស្តី​ ឃុំកំពង់រាប ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន ដឹកនាំដោយលោកវរសេនីយ៍ឯក ជីវ​ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ក្នុងនោះមាន៖ ... Read More »

ជិះម៉ូតូបុកគ្នាជាមួយម៉ូតូសណ្ដោងរុឺម៉កស្របគ្នាដួលត្រូវរថយន្តកុងតឺន័រមកពីក្រោយកិនធ្លាយខួរស្លាប់ទាំងយប់

ខេត្តស្វាយរៀង៖ បុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែងខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូជែងក្នុងស្ថានភាពគ្រោះថ្នាក់ទៅបុកជាមួយម៉ូតូសណ្ដោងរុឺម៉កដែលបើកស្របទិសគ្នាដួលកណ្ដាលផ្លូវត្រូវរថយន្តកុងតឺន័រមកពីក្រោយកិនពីលើតែម្ដងបង្កការភ្ញាក់ផ្អើលទាំងយប់។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២០ លើផ្លូវជាតិលេខ ១ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១១៧-១១៨ក្នុងភូមិថ្មស ឃុំស្វាយជ្រំស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង។ តាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ឃួន ចាន់រ៉ា ... Read More »

សង្ស័យតៃកុងស្រវឹងស្រា​បានបើករថយន្តបុកបង្គោលកៅឡាក់ជិតស្ថានទូតចិន​ បាក់អស់១ដើម

ភ្នំពេញ​ ៖​ បុរសម្នាក់សង្ស័យថាស្រវឹងស្រាខ្លាំង​ហើយ បានបើករថយន្ត Toyota Prius មួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកបង្គោលកៅឡាក់ជិតស្ថានទូតចិន​បណ្ដាលឲ្យបាក់អស់១ដេីម​ កាលពីវេលាម៉ោង ២រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០២០​ នៅជិតស្ថានទូតចិន​ តាមបណ្ដោយផ្លូវម៉ៅសេទុង​ ក្នុងសង្កាត់ទួលទំពូងទី២​ ... Read More »

គណៈសង្ឃនាយកប្រតិកម្មនឹងបទចម្រៀង”លួចស្រលាញ់ប៉ះចំតែសង្សារលោក”

ភ្នំពេញ៖ បទចម្រៀងមួយបទចំណងជើងថា “លួចស្រលាញ់ប៉ះចំតែសង្សារលោក” បាននឹងកំពុងតែរងការរិះគន់ខ្លាំងពីទស្សនិកជនពិសេសពុទ្ធសាសនិកជន។ ក្នុងនោះដែរ គណៈសង្ឃនាយកកម្ពុជាបានបញ្ចេញលិខិតដោយប្រតិកម្មខ្លាំងលើបទចម្រៀងមួយនេះផងដែរ។ ​អស់រយៈពេល៦ថ្ងៃហើយដែលបទចម្រៀង ”លួចស្រលាញ់ប៉ះចំតែសង្សារលោក” ត្រូវបានបង្ហោះលើគេហទំព័របណ្តាញសង្គមហ្វេសប៊ុកឈ្មោះថា”Troll យឹម តន” បានបង្ហោះចេញអមដោយការច្រៀង និងភ្ជាប់ដោយឆាយាល័ក្ខណ៍(រូបថត)ព្រះសង្ឃ ជាច្រើនអង្គដែលកន្លងទៅធ្លាប់លេចចេញរឿងអាស្រូវស្នេហាជាមួយនិងនារីៗនោះ។ បទចម្រៀងនេះមិនត្រូវបានបង្ហាញឈ្មោះ ... Read More »

ឪពុកវ៉ាន់ នីឡា ថាកូនស្រីអាចរៀបមង្គលការបានលុះត្រាស្ងប់ស្ងាត់ពីជំងឺកូវីដ-១៩

ភ្នំពេញ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីតារាកំប្លែងស្រីវ័យក្មេងកញ្ញា វ៉ាន់ នីឡា បានប្រកាសលើបណ្តាញសង្គមផ្ទាល់ខ្លួនអំពីការរៀបការទ្រង់ទ្រាយធំមិនមែនជារឿងសំខាន់សម្រាប់ជីវិតនាង និងគូស្នេហ៍។ ទោះជាយ៉ាងណាឪពុកបង្កើតរបស់នាងបានចេញមុខបញ្ជាក់អំពីស្ថានភាពដែលនាំឲ្យកូនស្រីនិងអនាគតកូនប្រសានៅមិនទាន់អាចចូលរោងការបានព្រោះតែស្ថានភាពនៃជំងឺកូវីដ១៩នៅមិនទាន់ធូស្បើយ។ ​វ៉ាន់ នីឡា កាន់តែមានសម្រស់ស្រស់ស្អាតក្រោយពីនាងពេញរូបរាង ។ ស្ថានភាពនៃជីវិតរស់នៅរបស់នាងក៏មានភាពប្រសើរឡើងពោលគឺនាងមានប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីបង្កើតក្រុមគ្រួសារមួយសមរម្យ។ ទោះមានធនធានពីការងារសិល្បៈ និងមុខជំនួញក្តីក៏តារាស្រីរូបនេះបានពោលពាក្យមួយដែលជាការយល់ឃើញខុសពីក្មេងស្រីមួយចំនួន។ នាង ... Read More »

រថយន្តសាំយ៉ុងពន្លះម៉ូតូហុងដាឌ្រីម០២០ចំពីមុខពេញទំហឹង​ បណ្ដាលឲ្យស្លាប់ពីរនាក់របួសធ្ងន់ម្នាក់នៅផ្លូវជាតិលេខ១

      ភ្នំពេញ​ ៖ បុរស៣នាក់ បានជិះម៉ូតូ​មួយគ្រឿងឌុបគ្នាត្រឡប់មកពីខេត្តព្រៃវែងវិញ ក្នុងល្បឿនយ៉ាងលឿន  ដោយអកុសលក៏បានបុកជាមួយរថយន្ត​សាំយ៉ុងដែលធ្វេីដំណេីរបញ្ច្រាស់ទិសគ្នាចំពីមុខពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​២នាក់យ៉ាង​អាណោចអាធ័ម​ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ។ ​      ... Read More »

កីឡាអត្តពលកម្មអន្តរជាតិនឹងវិលត្រឡប់មកវិញនៅខែសីហា

កីឡាអន្តរជាតិ៖ ទីបំផុតកីឡាអត្តពលកម្មអន្តរជាតិនឹងចាប់ផ្តើមនៅខែសីហាក្រោយពីវិបត្តិកូវីដ-១៩។ យោងតាមគណៈកម្មការអត្តពលកម្មពិភពលោកបានឲ្យដឹងថា ការឈប់សម្រាករយៈពេលជាង៣ខែកន្លងទៅនេះនឹងបើកសម្ពោធការប្រកួតកម្មវិធី Continental Tour របស់ខ្លួននៅប្រទេសទួរគីនៅថ្ងៃទី១១ ខែសីហាបន្ទាប់ពីការពន្យារពេលដោយសារកូវីដ-៩ និងការពន្យាពេលនៃព្រឹត្តិការណ៍កីឡាពិភពលោកនៅពាក់កណ្តាលឆ្នាំដំបូងនេះ។ បន្ទាប់មកការប្រកួតរយៈពេល១ថ្ងៃនឹងផ្លាស់ទៅប្រទេសហុងគ្រី, ជប៉ុន, ប៉ូឡូញ, សាធារណរដ្ឋឆែក, ក្រូអាត និងកេនយ៉ាមុនពេលមកដល់ទីក្រុងណានជីងភាគខាងកើតនៃប្រទេសចិន។ គណៈគ្រប់គ្រងកីឡាអត្តពលកម្មពិភពលោកក៏បានធ្វើបច្ចុប្បន្នភាពអត្តពលិករបស់ខ្លួនផងដែរដោយបានបញ្ជាក់ថាទីក្រុងអាតែនប្រទេសក្រិចនឹងមានរៀបចំកម្មវិធីរត់ម៉ារ៉ាតុងនៅថ្ងៃទី៧–៨ខែវិច្ឆិកា។ ... Read More »

មូលដ្ឋានកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបរថយន្តស៊េរីទំនើបមួយគ្រឿងនិងរថយន្តធុនធំមួយគឿង ដឹកជញ្ជូនឈើល្មើសច្បាប់

     ខេត្តព្រះវិហារ៖ កម្លាំងកងរាជអាវុធហត្ថ ប្រចាំស្នាក់ការ ព្រំប្រទល់ខេត្តជាប់ព្រំប្រទល់គ្នានិងខេត្តកំពង់ធំ បានចុះប្រតិបត្តិការ ស្ទាក់ឃាត់ចាប់រថយន្តស៊េរីទំនើបមួយគ្រឿង ដែលសង្ស័យដឹកឈើល្មើសច្បាប់ បានធ្វើឡើងនៅម៉ោង១ និង២០នាទី រសៀលថ្ងៃទី១៥កក្កដាឆ្នាំ២០២០នេះ នៅលើដងផ្លូវជាតិលេខ៦២ មុខស្នាក់ការអាវុហត្ថព្រំប្រទល់ ស្ថិតក្នុងភូមិជីឱក ... Read More »

នគរបាលសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យចាប់សាច់មាន់នាំចូលខូចគុណភាពជាង៧០០គីឡូក្រាម

បន្ទាយមានជ័យ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតរកឃើញសាច់មាន់ ឆ្អឹងមាន់ចំនួន៣ទីតាំងចំនួនជាង៧០០គីឡូក្រាមដែលនាំចូលតាមច្រករបៀងពីប្រទេសថៃមកស្តុកទុកដើម្បីចែកចាយកាលពីរសៀលម៉ោង ៣និង១៥នាទីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្សារត្រីក្បែរវិហារចាមស្ថិតក្នុងភូមិបាលិលេយ្យ១សង្កាត់- ក្រុងប៉ោយប៉ែត។ សមត្ថកិច្ចប្រាប់ថាទីតាំងទី១ ជាកម្មសិទ្ធិរបស់ឈ្មោះឈន់ ឈាន ភេទ ប្រុសអាយុ ៣៦ ... Read More »

បើអ្នកមិនអាចឱបមិត្តភក្តិនិងក្រុមគ្រួសារបានទេ ការឱបដើមឈើជាវិធីសាស្ត្រល្អបំផុតកាត់បន្ថយភាពតានតឹង

សាររបស់រដ្ឋបាលគ្រប់គ្រងឧទ្យានធម្មជាតិអុីស្រាអែលដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម ក្នុងការជួយដល់មនុស្សជាច្រើន យកឈ្នះទៅលើខ្លួនឯង ពេលកូវីដ-១៩ កំពុងតែវាយលុក ហើយ ត្រូវកាត់ផ្តាច់ឲ្យនៅដោយឡែក។ ក្នុងពេលនេះ យើងមិនអាចឱប មិត្តភក្តិ គ្រួសារ មនុស្សជាទីស្រឡាញ់របស់យើងបានទេ ដូច្នះការឱបដើមឈើជាវិធីសាស្ត្រល្អបំផុត ។ លោក ... Read More »

ពលរដ្ឋហុងកុង២សែននាក់ចង់ទៅរស់នៅក្នុងប្រទេសអង់គ្លេស

បរទេស៖ តាមសារព័ត៌មាន The daily Telegraph បានដកស្រង់ប្រភពព័ត៌មានពីក្រសួងការបរទេសអង់គ្លេសដែលបានបញ្ជាក់ថា មានពលរដ្ឋកោះហុងកុងប្រមាណ ២សែននាក់ មានបំណងចង់ទៅរស់នៅក្នុងប្រទេសអង់គ្លេស។ រដ្ឋាភិបាលទីក្រុងប៉េកាំង បានចោទប្រកាន់អង់គ្លេសថាបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។ កន្លងមក នាយករដ្ឋមន្ត្រីអង់គ្លេស លោក ប៊ូរីស ចនសុន ... Read More »

ចិនដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនផលិតសព្វាវុធរបស់អាមេរិក

អន្តរជាតិ៖ ចិនក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោកដែលបានអនុម័តច្បាប់ដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនផលិតអាវុធរបស់អាមេរិក។ ក្រុមហ៊ុនដែលចិនដាក់ទណ្ឌកម្មនោះគឺ ក្រុមហ៊ុនហ៊ុនLockheed Martin ដោយមូលហេតុក្រុមហ៊ុននេះលក់អាវុធដែលមានកាំជ្រួចមីស៊ីល Patriot ឲ្យទៅកោះតៃវ៉ាន់ដើម្បីប្រឆាំងចិន។ ការដាក់ទណ្ឌកម្មខាងលើរបស់ចិន នឹងធ្វើឲ្យក្រុមហ៊ុនផលិតសព្វាវុធលំដាប់ពិភពលោករបស់អាមេរិកប្រឈមបញ្ហាជាច្រើន ដោយសារតែក្រុមហ៊ុននេះ ប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកផលិតនៅក្នុងប្រទេសចិន។ ទាំងនោះហើយអាចធ្វើឲ្យផលិតផលរបស់ក្រុមហ៊ុន Lockheed Martin ឡើងថ្លៃខ្ពស់។ ... Read More »

Update៖ពិតជាមិនធម្មតាមែនព្រះអើយ! សុទ្ធតែស៊ីមកាតគ្រប់ប្រព័ន្ធមិនដឹងប៉ុន្មានរយលេខទេ ដែលជនជាតិនីហ្សេរីយ៉ា និងដៃគូ ទុកសម្រាប់តេបោកគេឲ្យវេរលុយឲ្យ

ភ្នំពេញ៖ នេះគឺជារឿងមួយមិនធម្មតាកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៩ និង៤៥នាទី មានគណនីហ្វេសប៊ុក ឈ្មោះ Favour Grace Williams ដែលដាក់ រូបមនុស្សស្រីនៅលើ Profile បានផ្ញើសារចូលមកគណនីហ្វេសប៊ុក របស់ជនរងគ្រោះ ... Read More »