ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្តធុនធំដឹកខ្សាច់មួយគ្រឿងក្រឡាប់ខ្លួនឯងកណ្តាលផ្លូវជាតិលេខ៤

ខេត្តព្រះសីហនុ៖ មានរថយន្តធុនធំដឹកខ្សាច់មួយគ្រឿងបានបើកក្រឡាប់ខ្លួនឯងនៅក្នុងភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៦៩-១៧០ កាលពី វេលាម៉ោង ២៖០០នាទីរសៀលទី១៦កក្កដា២០២០ ។សមត្ថកិច្ចបញ្ជាក់ថា រថយន្ត១គ្រឿងនេះម៉ាក FUSO ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ ... Read More »

ក្មេងៗឈ្លោះគ្នាម្តាយយកកាំបិតអារមុខនិងដៃរងរបួសធ្ងន់ធ្ងរសងសឹកជួសកូន

ភ្នំពេញ​៖​ ក្មេងស្រីអាយុទេីបតែ៥ឆ្នាំម្នាក់បានរងរបួសធ្ងន់លេីផ្ទៃមុខត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗបន្ទាប់ពីប្រឡែងលេងជាមួយក្មេងៗដូចគ្នាហេីយបានឈ្លោះប្រកែកគ្នាធ្វេីឲ្យម្តាយភាគីម្ខាងខឹងសម្បាខ្លាំងក៏យកកាំបិតមកអារ.មុខនិងដៃក្មេងស្រីដែលធ្វើឱ្យកូនរបស់ខ្លួនមានរបួសបន្តិចបន្តួចនោះហូរឈាមស្រោចខ្លួនបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២និង២០នាទី​ រសៀលថ្ងៃទី១៦​ខែកក្កដា​ ឆ្នាំ២០២០​ នៅក្នុងបុរីឈូកវ៉ា២​ ផ្លូវលេខ២៦​ ភូមិតិក្ខប្បញ្ញោ​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​។  ក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ូវីលីយ៉ា អាយុ៥ឆ្នាំ នៅផ្ទះលេខ២០ ផ្លូវលេខ២៦ ... Read More »

បណ្តាញសង្គម Twiiter របស់លោកអូបាម៉ា និង អ្នកនយោបាយល្បីៗជាច្រើនរូបត្រូវហែកឃើវាយប្រហារ

អន្តរជាតិ៖ គណនីបណ្តាញសង្គម Twiiter របស់អ្នកនយោបាយ អ្នកជំនួញ​ធំៗ ត្រូវគេ Hack​ «លួចចូលក្នុងគោលបំណងបោកប្រាស់»។ ក្នុងចំណោមគណនី​ដែលត្រូវគេលួចចូលមាន គណនីរបស់អតីតប្រធានាធិបតី អូបាម៉ា បេក្ខភាពប្រធានាធិបតីអាមេរិក ចូ បៃឌិន មហាសេដ្ឋី Mike ... Read More »

ព្រេងខ្មែរ÷ រឿង បឹង​ទុំ​លែង (នៅ​ខេត្ត​បាត់ដំបង)

បើយើងធ្វើដំណើរតាមដងផ្លូវជាតិលេខជាតិ​លេខ ៥ ពី​ភ្នំពេញ ទៅ​កាន់​ខេត្ត​បាត់ដំបង ដល់​ទៅ​ឃុំ​គួយជីកដី ក្នុង​ស្រុក​មោងឫស្សី ហើយ​ចុះ​ពី​ថ្នល់​ជាតិ​តាម​ផ្លូវ​ជើង​ចេញ​ពី​សាលា​ស្រុក​មោងឫស្សី ឈម​មុខ​ទៅ​ទិស​អាគ្នេយ៍​ចម្ងាយ​ប្រហែល ១០ គីឡូម៉ែត្រ ឬ​ដើរ​ចុះ​ពី​ថ្នល់​ជាតិ​ទៅ​កាត់​ត្រង់​ស្ថានីយ​រថភ្លើង​ទៅ​ស្វាយ​ព្រៃ ដែល​នៅ​ខាង​កើត​សាលា​ស្រុក​មោងឫស្សី ៧ គីឡូម៉ែត្រ រួច​ឈម​មុខ​ទៅ​ទិស​ទក្សិណ ... Read More »

រដ្ឋបាលខេត្តមណ្ឌលគិរីត្រៀមដីទំហំ៦០០ហិកតាសាងសង់ព្រលានយន្ដហោះថ្មី ចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ

ភ្នំពេញ៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានបង្ហាញអំពីគម្រោងអភិវឌ្ឍន៍នៃព្រលានយន្ដហោះថ្មី នៅខេត្តភូមិភាគឦសានមួយនេះខណៈដែលដីទំហំ៦០០ហិកតា ត្រូវបានរដ្ឋបាលខេត្តត្រៀមរួចរាល់អស់ហើយ នៅពេលរាជរដ្ឋាភិបាលត្រូវការសងសាង់ មានចម្ងាយប្រហែល២០គីឡូម៉ែត្រពីទីក្រុងសែនមនោរម្យ ។ ការថ្លែងបែបនេះ របស់អភិបាលខេត្តមណ្ឌលគិរី គឺបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីព្រឹកថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២០នេះ ... Read More »

សម្តេចពិជ័យសេនា ទៀ បាញ់ ក្រឿនរំឮកអតីតយុទ្ធជន បន្តប្រកាន់វីរភាពដ៏អង់អាចក្លាហាន ឱ្យស័ក្តិសមជាកុលបុត្រដ៏ឆ្នើមរបស់ជាតិ

ខេត្តកណ្តាល៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ បានក្រឿនរំឮកដល់អតីតយុទ្ធកម្ពុជាទាំងអស់ ត្រូវបន្តប្រកាន់ភ្ជាប់នូវវីរភាពអង់អាចក្លាហានឱ្យស័ក្តិសមជាកុលបុត្រដ៏ឆ្នើមរបស់ជាតិ មាតុភូមិ។ ការក្រឿនរំឮកបែបនេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ... Read More »

ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំវគ្គផ្សព្សផ្សាយអំពីអនុសញ្ញាស្ដីពីការលុបបំបាត់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ(CEDAW) និងច្បាប់ពាក់ព័ន្ធ

ខេត្តកែប៖ ថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ លោកស្រី មឹន មាណវី រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ... Read More »

ណាហ្គាវើលដ៍បេះដូងសប្បុរស ឧបត្ថម្ភម៉ាស៊ីនទំនើប និងឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩ ដល់ក្រសួងសុខាភិបាល

ភ្នំពេញ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ នៅថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២០ បានធ្វើការឧបត្ថម្ភបរិក្ខារបន្ថែមទៀតជាលើកទី២ ដល់ក្រសួងសុខាភិបាលដើម្បីប្រឆាំងនឹងរោគរាតត្បាតកូវីដ–១៩ ក្នុងប្រទេសកម្ពុជា។ បរិក្ខារទាំងនោះរួមមាន ម៉ាស៊ីនធ្វើតេស្តរកមេរោគកូវីដ–១៩ ចំនួន ១ គ្រឿង និងឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ–១៩ ចំនួន ... Read More »

ការគាំទ្រធ្លាក់ចុះ លោកត្រាំ​ប្តូរ តំណែងប្រធានគ្រប់គ្រងយុទ្ធនាការឃោសនាបោះឆ្នោត

អាមេរិក៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេច ផ្លាស់ប្តូរតំណែង ប្រធានយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ​ ដែលជាសកម្មភាព ដើម្បី ស្វែងរកការគាំទ្រជាថ្មីឡើងវិញពីពលរដ្ឋ អាមេរិក ក្រោយការគាំទ្រធ្លាក់ចុះយ៉ាងខ្លាំង ។ ចំណែកគូប្រជែង លោក​ចូ ... Read More »

ចាប់រថយន្តដឹកលើសទម្ងន់ ២២៨គ្រឿង និងពិន័យជាង ៤រយលានរៀល ក្នុងខែមិថុនា ឆ្នាំ២០២០

ភ្នំពេញ៖ ក្នុងខែមិថុនា ឆ្នាំ២០២០ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២២៨គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៤០៤ ៨៤០ ០០០រៀល។ តាមរបាយការណ៍ ចំនួនរថយន្តដែលចាប់បានមានការថយចុះចំនួន ៤៨គ្រឿង ... Read More »

មេដឹកនាំ​ថៃ​៖ ស្នើសុំ​ឲ្យចិន​ពិចារណា​បង្កើន​ការនាំ​ចូល​ផលិតផល​កសិកម្ម​ពី​ប្រទេស​ថៃ​បន្ថែមទៀត នឹងឲ្យ​អ្នកវិនិយោគ​ចិន​ វិល​ត្រឡប់​ទៅកាន់​ប្រទេស​ខ្លួន​វិញ

អន្តរជាតិ៖ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ បានស្នើ​សុំ​ទៅ​រដ្ឋាភិបាលចិន​ ឲ្យ​ពិចារណា​បង្កើន​ការនាំ​ចូល​ផលិតផល​កសិកម្ម​ពី​ប្រទេស​ថៃ​បន្ថែមទៀត នឹងទទូច​ឲ្យ​អ្នកវិនិយោគ​ចិន​វិល​ត្រឡប់​ទៅកាន់​ប្រទេស​ថៃ​វិញខណៈ​ស្ថានការណ៍ COVID-19 ក្នុងប្រទេស​ទាំងពីរ​បាន​ធូរស្រាល​ច្រើន​។ដោយ​ការស្នើសុំ​របស់លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា បានធ្វើ​ឡើង​អំឡុង​កិច្ចសន្ទនា​តាម​ទូរ​ស័ព្ទ​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ... Read More »

លោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បាន នាំយកអំណោយសង្គ្រោះបន្ទាន់ ជូនគ្រួសារក្រីក្រចំណាកស្រុកមកពីខេត្តកំពង់ចាម

ប៉ៃលិន៖ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០  លោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន រួមនឹងក្រុមការងារ បាននាំអំណោយជួយសង្គ្រោះបន្ទាន់ ជូនក្រុមគ្រួសារមានជីវភាពខ្វះខាត បានចំណាកស្រុកពីខេត្តកំពង់ចាម ដែលមករស់នៅប្រកបការងារនៅខេត្តប៉ៃលិន រយៈពេលជិត១ឆ្នាំហើយ ដោយមិនមានបណ្ណក្រីក្រទេ ... Read More »

អាមេរិកគាំទ្របណ្តាប្រទេស​ដែលមានវិវាទជាមួយចិននៅសមុទ្រចិនខាងត្បូង​

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ​បានបញ្ជាក់ថា អាមេរិកគាំទ្រ​បណ្តាប្រទេស​ដែលជាជនរងគ្រោះ​នៅក្នុងការប្រកាសដែនអធិបតេយ្យ​របស់ចិនគ្របដណ្តប់នៅសមុទ្រចិនខាងត្បូង​។ រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo ​បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន​នឹងគាំទ្របណ្តាប្រទេស​​ដែលមានវិវាទជាមួយចិននៅសមុទ្រចិនខាងត្បូង​ ។ ការគាំទ្រធ្វើឡើងតាមរយៈវេទិកាក្នុងតំបន់និងកិច្ចសហប្រតិបត្តិការអាមេរិក-អាស៊ាន។ សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីលោក​Mike Pompeo ... Read More »

អនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ ចែកអំណោយដល់ប្រជាពលរដ្ឋ៣០គ្រួសារនៅសង្កាត់ព្រែកប្រា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌបានដឹកនាំប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ចុះជួបសំណេះសំណាល សាកសួរ សុខទុក្ខ និងនាំយកអំណោយឧបត្តម្ភជូនដល់ប្រជាពលរដ្ឋចំនួន៣០គ្រួសារ  ដែលមានជីវភាពខ្វះខាត ... Read More »

លោក វេង សាខុន ៖ សម្តេចបានជំរុញឲ្យប្រជាកសិករបន្តខិតខំចិញ្ចឹមសត្វបន្ថែមទៀត (ជ្រូក មាន់ ទា និងត្រី)

ភ្នំពេញ៖ អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៤ ខែកក្កដា នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង គឺសម្តេចបានជំរុញឲ្យប្រជាកសិករបន្តខិតខំចិញ្ចឹមសត្វបន្ថែមទៀត (ជ្រូក មាន់ ទា និងត្រី) ... Read More »

ចិន៖ ប្រតិកម្ម​យ៉ាងខ្លាំង​ទៅនឹង​ការសម្រេចចិត្ត​របស់​អង់គ្លេស​ក្នុងការ​ហាមឃាត់​ការប្រើប្រាស់​បច្ចេកវិទ្យា​អ៉ីនធើណេត​ជំនា​ន់ទី​៥ (5G) របស់​ក្រុមហ៊ុន Huawei

អន្តរជាតិ៖ ក្រសួងការបរទេស​ចិន នៅ​ថ្ងៃទី​១៥ ខែកក្កដាឆ្នាំ២០២០ម្សិលមុិញនេះ បាន​ចោទប្រកាន់​អង់គ្លេស​ថា ព្រោះតែជឿ​តាម​ការបោកប្រាស់​របស់​អាមេរិក ទើបអង់គ្លេសសម្រេចចិត្ត​​ក្នុងការ​ហាមឃាត់​ការប្រើប្រាស់​បច្ចេកវិទ្យា​អ៉ីនធើណេត​ជំនា​ន់ទី​៥ (5G) របស់​ក្រុមហ៊ុនHuawei ។ មិនតែប៉ុណ្ណោះ ទីក្រុង​ប៉េកាំង​ ក៏​រិះគន់​ក្រុង​ឡុង​ដ៍​ថា មិន​គោរព​តាម​គោលការណ៍​ទីផ្សារសេរី​ទៀតផង​ ដែល​សកម្មភាព​បែបនេះ ... Read More »

ប៉ូលិស​បង់​ក្លា​ដែ​ស ឃាត់ខ្លួន​ម្ចាស់​មន្ទីរពេទ្យ​ម្នាក់ បន្ទាប់ពីចេញលិខិត​ក្លែងក្លាយ​រាប់ពាន់​សន្លឹក បញ្ជាក់ថា​គ្មាន COVID-19

អន្តរជាតិ៖ ប៉ូលិស​បង់​ក្លា​ដែ​ស បានឃាត់ខ្លួន​ម្ចាស់​មន្ទីរពេទ្យម្នាក់ ឈ្មោះMohammad Shahed ក្រោយ​រត់គេចខ្លួន​៩​ថ្ងៃ​មកហើយ​ និងប្រុង​គេចខ្លួន​បន្តទៅកាន់ប្រទេស​ឥណ្ឌា​ បន្ទាប់ពីអាជ្ញាធរស្រាវជ្រាវរកឃើញថា រូបគាត់បានចេញ​លិខិត​បញ្ជាក់លទ្ធផល​អវិជ្ជមាន​ជំងឺ COVID-19 ក្លែងក្លាយ​រាប់ពាន់​សន្លឹក​ នៅ​គ្លីនិក​ចំនួន​ពីរ ទាំង​ពេលខ្លះ​មិនបាន​ធ្វើតេស្ត​អ្នកជំងឺ​ផង​នោះ ។ ​អ្នកនាំពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​ប៉ូលិសបង់​ក្លា​ដែ​ស​ ... Read More »

ចុមលេងសើចម៉េចបាន ! ជួងគ្រាប់បែក នៅក្នុងសាលាមួយក្នុងខេត្តព្រៃវែងត្រូវបានស៊ីម៉ាក់ដកហូត

ខេត្តព្រៃវែង ៖ ពិតជាមិនធម្មតាមែនសំបកគ្រាប់បែកខ្នាតយក្សមួយគ្រាប់ដែលនៅសេសសល់ពីសម័យសង្គ្រាមត្រូវបានគេយកទៅធ្វើជួងគោះលាន់រំពងនៅក្នុងវិទ្យាល័យ ជាស៊ីម រក្សជ័យ ស្ថិតនៅក្នុងភូមិរក្សជ័យ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ជួងគ្រាប់បែកខ្នាតយក្សមួយនេះដែរត្រូវបានមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា CMAC ធ្វើការដកហូតបានសម្រេចនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ។ ... Read More »

លោក នូរ សំរិទ្ធ ចេញមុខសុំការយោគយល់អធ្យាស្រ័យពីលោក ហ៊ុន ជា ចំពោះការនិយាយធ្វើឲ្យប៉ះពាល់កិត្តិយស

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះលោក នូរ សំរិទ្ធ បានធ្វើលិខិតមួយច្បាប់ សុំការយោគយល់អធ្យាស្រ័យពីលោក ហ៊ុន ជា ចំពោះការនិយាយតាមរយៈ Facebook «Ur TV Koumneak ... Read More »

ក្រសួងបរិស្ថានរៀបចំកិច្ចប្រជុំ«បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ» ថ្នាក់តំបន់ខាងជើងបឹងទន្លេសាបនៅខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ ក្រសួងបរិស្ថាន នាថ្ងៃព្រហស្បតិ៍ ១១ រោជ ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំ«បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ» ថ្នាក់តំបន់ខាងជើងបឹងទន្លេសាប នៅសហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយធឿនក្រសាំង ឃុំព្រីងធំ ... Read More »

រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយលោក Kim Hyung Jun នាយក ប្រតិបត្តិ ក្រុមហ៊ុន Jin Sung Group

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយលោក Kim Hyung Jun នាយក ប្រតិបត្តិ ក្រុមហ៊ុន Jin Sung ... Read More »

ការសំណេះសំណាលក្នុងកម្មវិធីពិសារតែពេលរសៀល High Tea របស់ QHR Solutions នៅភោជនីយដ្ឋាន Topaz អំពីប្រធានបទ «ការគ្រប់គ្រងទ្រព្យដ៏មានតម្លៃបំផុតរបស់ក្រុមហ៊ុន-ធនធានមនុស្ស»

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២០៖ ក្រុមហ៊ុន QHR Solutions បានប្រារព្ធកម្មវិធីពិសារតែពេលរសៀល High​ Teaលើកដំបូងបង្អស់ដោយមានវត្តមាននៃអ្នកសារព័ត៌មាន នៅទូទាំងព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានធ្វើឡើងនៅ ភោជនីយដ្ឋានលំដាប់ខ្ពស់បែបបារាំងមួយ គឺជាភោជនីយដ្ឋានTopaz។ ... Read More »

ចង់ដឹងទេអ្នកផឹកគ្រឿងស្រវឹងហើយបើកបរនៅម៉ាឡេស៊ីអាចជាប់គុកប៉ុន្មានឆ្នាំ និងពិន័យជាប្រាក់ប៉ុន្មាន?

ម៉ាឡេស៊ី៖ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ដែលជាបញ្ហាសង្គមដ៏រសើបមួយនោះ រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីបានសម្រេចដាក់ចេញនូវច្បាប់យ៉ាងតឹងរុឹងចំពោះក្រុមអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង គ្រឿងញៀន និងបើកបរមិនប្រុងប្រយ័ត្នជាដើម។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន  worldofbuzz បានឲ្យដឹងថា ច្បាប់ថ្មីដែលម៉ាឡេស៊ីនឹងប្រើប្រាស់នោះនឹងត្រូវអនុវត្តតាមលក្ខខណ្ឌដូចជា សម្រាប់អ្នកប្រព្រឹត្តបទល្មើសលើកទី១​ គឺត្រូវប្រឈមនឹងការជាប់គុករយៈពេល ១៥ ឆ្នាំ និងពិន័យជាប្រាក់ចំនួនចន្លោះពី ២០ ០០០ RM ... Read More »

លោក ឯម ច័ន្ទមករា ស្វាគមន៍គម្រោងអនុវត្តធ្វើឲ្យប្រសើរឡើងនូវការទទួលបានសេវាកម្មប្រកបដោយគុណភាពនិងបរិយាបន្នសម្រាប់ទាំងអស់គ្នារួមទាំងស្ត្រីនិងជនមានពិការភាព!

ភ្នំពេញ៖ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជពិការ លោក ឯម ច័ន្ទមករា បានស្វាគមន៍ដើម្បីធ្វើកិច្ចសហការណ៍ជាមួយ អង្គការជនពិការអន្តរជាតិប្រចាំនៅកម្ពុជាដើម្បីរួមគ្នាអនុវត្តគម្រោងធ្វើឲ្យប្រសើរឡើងនូវការទទួលបានសេវាកម្មប្រកបដោយគុណភាពនិងបរិយាបន្នសម្រាប់ទាំងអស់គ្នារួមទាំងស្ត្រីនិងជនមានពិការភាព ក្រោមជំនួយឧបត្ថម្ភរបស់កម្មវិធី Access។ លោក ឯម ច័ន្ទមករា បានទទួលស្វាគមន៍លើគម្រោងនេះក្នុងឱកាសជួបពិភាក្សាការងារជាមួយលោកស្រី អេឌីធ វីញង៉ាឌិន ... Read More »

ជុងមិនភ្លេចកុក​ តែកុកភ្លេចជុង!! ជនសង្ស័យម្នាក់ទៀតហើយ​ ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ចាក់អង្រែលើឃាត់ខ្លួន​ ខណៈកំពុងលក់គ្រឿងញៀន

ភ្នំពេញ​ ៖​ ដោយមានការចង្អុលបង្ហាញ​ និងអនុវត្តន៍តាមការណែនាំរបស់លោកវរសេនីយ៍ឯក​ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ​ លោក​ អ៊ុំ​ រតនា​ នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលើ បានដឹកនាំ​កម្លាំងប៉ុស្ដិ៍ចុះល្បាតជាប្រចាំ​ ជាក់ស្ដែងនៅវេលាម៉ោង ៧ និង៣០នាទីយប់​ ថ្ងៃពុធ  ... Read More »

ពាក់ព័ន្ធករណីឃាតកម្ម កាលឆ្នាំ២០១៩ នគរបាលខេត្តតាកែវទើបឃាត់ខ្លួនបាន២នាក់

ខេត្តតាកែវ ៖ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងដូនកែវ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ បានអនុវត្តវិធានការជំនាញ ក្រោមការដឹកនាំបញ្ជាផ្ទាលពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះស្រាវជ្រាវ និងចាប់ឃាត់ខ្លួនយុវជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីឃាតកម្ម កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ... Read More »

អភិបាលខេត្តកណ្ដាលចុះសម្រុះសម្រួលបញ្ចប់វិវាទរវាងកម្មករកម្មការិនីជាមួយ រោងចក្រ ថៃ យ៉ា ហ្គាមេន នៅស្រុកពញាឮ

ខេត្តកណ្ដាល៖ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ កម្មកររោងចក្រ ថៃ យ៉ា ហ្គាមេន អុិនដាសស្ទ្រី ខូអិលធីឌី ប្រមាណជា១០០០នាក់ បានធ្វើការដង្ហែក្បួនចេញពីរោងចក្រ ស្ថិតនៅឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ... Read More »

តម្លៃសាំងធម្មតា៣,០០០រៀល និងម៉ាស៊ូតតម្លៃ២,៧៥០រៀល ក្នុង១លីត្រ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ៣១ កក្កដា

ភ្នំពេញ៖ សូមជម្រាបជូនថា តម្លៃប្រេងឥន្ធនៈលក់រាយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ មានតម្លៃសាំងធម្មតា៣,០០០រៀល និងម៉ាស៊ូតតម្លៃ២,៧៥០រៀល ក្នុង១លីត្រ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ... Read More »

លោក ស ថេត អញ្ជើញចូលរួមពិធីបុណ្យសពមន្រ្តីនគរបាលប៉ុស្តិ៍បឹងកេងកង២ ដែលបានទទួលមរណភាព

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ នៅយប់ថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញចូលរួមពិធីបុណ្យសពលោកអនុសេនីយ៍ឯក សំ ពន្លក មន្រ្តីនគរបាលប៉ុស្តិ៍បឹងកេងកង២ដែលបានទទួលមរណភាពដោយរោគាពាធនៅអាយុ ៤៩ឆ្នាំ ។ ក្នុងឱកាសនោះដែរលោក ... Read More »

ក្រឡាប់គោយន្តកន្ត្រៃពេលបើកចុះផ្លូវចំណោតភ្នំរបួសមនុស្ស៩នាក់រដូករណែល

​ខេត្តបាត់ដំបង ៖ មានករណីក្រឡាប់គោយន្តកន្រ្តៃមួយគ្រឿងបណ្តាលឲ្យ មនុស្ស​ចំនួន​០៩​នាក់ បាន​រងរបួស​ធ្ងន់​-​ស្រាល យ៉ាងរដករណែលត្រូវបានអាជ្ញាធរមូលដ្ឋានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។  ករណីនេះកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីរសៀលថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២០ក្នុងភូមិទួលខ្ពស់ ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​ ​សមត្ថកិច្ច​នគរមូលដ្ឋានបានឲ្យដឹងថាក្រោយមានឧប្បត្តិហេតុនេះកើតឡើងសមត្ថកិច្ចជំនាញបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បី​ជួយ​អន្តរាគមន៍ ដឹកជញ្ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន​។ចំពោះមូលហេតុនៃការក្រឡាប់គោយន្តកន្រ្តៃនេះម្ចាស់គោយន្តប្រាប់ថាបណ្តាលមកពីដាច់ហ្វ្រ័ងពេលបើកចុះចំណោតភ្នំហើយមានមនុស្សជិះលើគោយន្ត៩នាក់ទើបបណ្តាលឲ្យរេចង្កូតក្រឡាប់តែម្តង៕ ដោយ÷ប្រាថ្នា ... Read More »