ព័ត៌មានទាន់ហេតុការណ៍៖
'

ពិតជាមិនធម្មតាមែន! សម័យកូវីដហើយ មានហាងលក់គ្រឿងអលង្ការនៅឥណ្ឌា បានផលិតម៉ាស់ដាំពេជ្រតម្លៃរាប់ពាន់ដុល្លារ

អន្តរជាតិ៖ យោងតាមវីដអូដែលបានចុះផ្សាយដោយបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ផ្លូវការរបស់សារព័ត៌មាន South China Moring Post បានបង្ហាញថា ហាងលក់គ្រឿងអលង្ការមួយកន្លែង នៅប្រទេសឥណ្ឌា បានផលិតម៉ាស់ដែលមានក្រណាត់ម៉ាស់ស្របតាមស្ដង់ដាររបស់រដ្ឋាភិបាល ។ប៉ុន្តែអ្វីដែលគួរឲ្យអស្ចារ្យនោះ គឺនៅផ្នែកខាងក្រៅម៉ាស់មានរចនាលម្អបន្ថែមដោយត្បូងនិងពេជ្រជាច្រើនគ្រាប់ស្រោបដោយមាសសុទ្ធក្នុងម៉ូតផ្សេងៗគ្នាហើយតម្លៃរបស់វាវិញគឺចន្លោះពី ១,៩៩០ ... Read More »

កងទ័ពបីប្រទេសកម្ពុជា វៀតណាម ឡាវ ត្រៀមធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយរួមគ្នា

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសង្គ្រោះគ្រោះមហន្តរាយ ក្រសួងការពារជាតិ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំពិភាក្សាដើម្បីត្រៀមលក្ខណៈកម្លាំងជំនាញទាំងបីប្រភេទទ័ព ព្រមទាំងឧបករណ៍ សម្ភារ និងមធ្យោបាយផ្សេងៗទៀត ក្នុងការធ្វេីសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ពទាំងបីប្រទេសកម្ពុជា  ... Read More »

រដ្ឋបាលខេត្តកោះកុងប្រកាសថា៖ ត្រូវទុកជាមោឃៈ ចំពោះការទិញលក់ដី យ៉ាងអនាធិបតេយ្យនៅតំបន់ការពារធម្មជាតិ

  ខេត្តកោះកុង៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ បានប្រកាសថា៖ ចំពោះសាធារណជនណា ដែលជាប់ពាក់ព័ន្ធទៅនឹងការទិញលក់ដី យ៉ាងអនាធិបតេយ្យ នៅតាមតំបន់ការពារធម្មជាតិ ,តំបន់សហគមន៍ និងក្នុងតំបន់គម្របព្រៃឈើ ដោយពុំមានការចុះពិនិត្យ និងវាស់វែងត្រឹមត្រូវពីសំណាក់មន្ត្រីពាក់ព័ន្ធនិងមន្ត្រីភូមិបាល នៃរដ្ឋបាលក្រុង ... Read More »

អង្គការស្បៀងអាហារពិភពលោក កោតសរសើរដល់សម្តចេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះការគាំទ្រដល់ការចិញ្ចឹមសត្វលក្ខណៈគ្រួសារ និងតាមសហគមន៍

ភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍវិស័យកសិកម្ម និងជនបទ បានអនុញ្ញាតឲ្យលោកស្រី ហ្វ្រាន់សេចកា អែតដែលម៉ាន់ (Francesca Erdelmann) នាយកប្រចាំប្រទេសកម្ពុជានៃអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP)ជួបសម្តែងការគួសម ក្នុងឱកាសបញ្ចប់បេសកកម្មនៅកម្ពុជា។កាលពីព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី ... Read More »

រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ រួមគ្នាគាំទ្រដល់ជនទេសន្តរប្រវេសន៍ដែលវិលត្រឡប់ក្នុងស្ថានភាពជំងឺកូវីដ-១៩ និងផលប៉ះពាល់

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាន់ខ្ពស់រវាងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ស្ដីពីកម្មវិធីរួមគ្នា ដើម្បីគាំទ្រជនទេសន្តរប្រវេសន៍ដែលវិលត្រឡប់ក្នុងស្ថានភាពជំងឺកូវីដ-១៩ និងផលប៉ះពាល់ កាលពីព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០នៅទីស្ដីការក្រសួងមហាផ្ទៃ ។ សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា កិច្ចប្រជុំនេះបានរៀបចំឡើងក្នុងបរិការណ៍ដែលពិភពលោកកំពុងជួបវិបត្តិសង្គម ... Read More »

ឧទ្យានកម្សាន្តដ៏ធំរបស់ជប៉ុន បើកទ្វារឲ្យមហាជនចូលជិះទោងលេងវិញ តែហាមមិនឲ្យស្រែកខ្លាំងៗ ព្រោះខ្លាចជំងឺឆ្លងកូវីដ-១៩

អន្តរជាតិ៖ ឧទ្យានកម្សាន្តដ៏ធំរបស់ជប៉ុនមួយឈ្មោះ Fuji-Q Highland ដែលមានទីតាងស្ថិតនៅជើងភ្នំហ្វូជី ជិតទីក្រុងតូក្យូ បានបើកទ្វារអនុញ្ញាតឲ្យមហាជនចូលលេងកម្សាន្ត ។ ប៉ុន្តែអ្វីដែលមិនងាយស្រួលនោះ គឺត្រង់ថាពេលអ្នកដែលឲ្យឡើងជិះទោងRoller coaster ហើយមិនឲ្យស្រែកខ្លាំងៗនោះ! ដោយសារតែមានការបិទទ្វារទប់ស្កាត់ការឆ្លងជំងឺ COVID-19 ។ ... Read More »

បន្ទាប់ពីក្រុមហ៊ុនអាមេរិកធំៗដទៃទៀត នាំគ្នាសម្រុកមកវិនិយោគនៅឥណ្ឌា ក្រុមហ៊ុន​ Google បោះទុន ១០ពាន់លានដុល្លារ

អន្តរជាតិ៖ ដើម្បីបង្កើនអាជីវកម្មរបស់ក្រុមហ៊ុន Google នៅក្នុងទីផ្សារដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Google បានប្រកាសកាលពីថ្ងៃចន្ទសប្ដាហ៍នេះថាក្រុមហ៊ុនស្រាវជ្រាវដ៏ធំមួយនេះ នឹងវិនិយោគទឹកប្រាក់ចំនួន១០ពាន់លានដុល្លារ ក្នុងសេដ្ឋកិច្ចបច្ចេកវិទ្យារបស់ឥណ្ឌា ក្នុងរយៈពេល ៥ ទៅ៧ឆ្នាំខាងមុខ ... Read More »

មន្ត្រីស៊ីម៉ាក់៖ ចុះធ្វើការអប់រំដាស់តឿនក្រើនរំលឹកដល់ប្រជាពលរដ្ឋ ស្តីពីបញ្ហាគ្រោះថ្នាក់ជាយថាហេតុ ខណៈយកគ្រាប់មីនមិនទាន់ផ្ទុះមកកែច្នៃ

ភ្នំពេញ៖ ដោយមានក្តីបារម្ភចំពោះប្រជាពលរដ្ឋនៅតាមទីជនបទ ដែលមិនទាន់ស្វែងយកអំពីបញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះ(គ្រាប់មីនសល់ពីសម័យសង្គ្រាម) ដែលងាយបង្កគ្រោះថ្នាក់ជាយថាហេតុនោះ ។ ដូច្នេះមន្ត្រីស៊ីម៉ាក់បានចុះធ្វើការអប់រំ និងដាស់តឿនក្រើនរំលឹកចំពោះប្រជាពលរដ្ឋមិនទាន់មានការយល់ដឹងដែលតែងតែយកសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះមកកែច្នៃធ្វើជាវត្ថុប្រើប្រាស់ជាដើមដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតផងដែរ ។ ជាថ្មីម្ដងទៀតកាលពីថ្មីៗនេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា( ស៊ីម៉ាក់) បានបង្ហាញការហួសចិត្ត ... Read More »

អាជីវករខ្មែរលក់ដូរនៅផ្សាររុងក្លឿ ចូលទៅពិនិត្យទំនិញរបស់ខ្លួនបាន នៅព្រឹកថ្ងៃទី១៥កក្កដានេះ

ក្រុងប៉ោយប៉ែត ៖ដោយមានការសម្របសម្រួលរវាងអាជ្ញាធរខេត្តបន្ទាយមានជ័យនិងអាជ្ញាធរខេត្ត ស្រះកែវ(ប្រទេសថៃ)អាជ្ញាធរថៃបានអនុញ្ញាតឲ្យបងប្អូនអាជីវករខ្មែរ ដែលលក់ដូរនៅផ្សាររុងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដែលជាប់គាំងជាច្រើនខែព្រោះតែវិបត្តិនៃជំងឺកូវីដ-១៩នោះ ឲ្យចូលទៅពិនិត្យទំនិញរបស់ខ្លួនតាមសម្រួលហើយ។ នេះបើយោងតាមប្រសាសន៍លោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ លោកថាក្នុងការចូលទៅពិនិត្យទំនិញនេះអាជ្ញាធរថៃឲ្យបងប្អូនអាជីវករចូលទៅចំពោះតែអ្នកមានរថយន្តតែប៉ុណ្ណោះ ដោយក្នុងមួយថ្ងៃអាចចូលបានរថយន្តចំនួន ... Read More »

បញ្ជូនខ្លួនចោរ២នាក់ ទៅតុលាការ ក្រោយលួចទូដែករបស់ក្រុមហ៊ុនចិន ហ៊ួយវ័ន មានប្រាក់ជិតមួយលានដុល្លារ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញនៅថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២០នេះ បានបញ្ជូនជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពលួចទូដែករបស់ក្រុមហ៊ុនចិន ហ៊ួយវ័ន មានប្រាក់ជិតមួយលានដុល្លារ ទៅកាន់សាលាដំបូង ចាត់ការតាមច្បាប់ ។ មន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថាជនសង្ស័យដែលកម្លាំងជំនាញបញ្ជូនខ្លួនទៅតុលាការរួមមាន ៖ទី១–ឈ្មោះឈុន វិសិទ្ធ ... Read More »

ថវិការបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាចំនួន៥៥.០០០ដុល្លារប្រគល់ជូនគ្រួសារសព

ខេត្តកំពង់ស្ពឺ៖ ក្នុងពិធីគោរពវិញ្ញាណក្ខន្ធរបស់លោកឧត្តមសេនីយ៍ទោ ស សាវី  លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ នៅព្រឹកថ្ងៃពុធ ៩រោច ខែអាសាឍ ឆ្នាំ ជូត ... Read More »

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជនជាតិស្បែកសរងការសម្លាប់ច្រើនជាង​ជនជាតិស្បែកខ្មៅទៅទៀត

អន្តរជាតិ៖នៅពេលដែលក្រុមអ្នកសារព័ត៌មាន​សួរ ពីកម្លាំងប៉ូលិស​ប្រើអំពើហិង្សាទៅលើក្រុមជនជាតិស្បែកខ្មៅ ​ប្រធានាធិបតីដូណាល់ត្រាំ​បានបញ្ជាក់ថា​«ក្រុមជនជាតិស្បែកស​រងការសម្លាប់ ច្រើនជាងជនជាតិស្បែកខ្មៅទៅទៀត។ ឆ្លើយតបនឹងបណ្តាញព័ត៌មាន CBS ​ប្រធានាធិបតីដូណាល់ ត្រាំបញ្ជាក់ថា​ជនជាតិស្បែកសរងការសម្លាប់ច្រើនជាងជនជាតិស្បែកខ្មៅ​ទៅទៀត។ លោកត្រាំបញ្ជាក់ថា​ ការស្លាប់របស់​George Floyd គឺជារឿងមួយដ៏អាក្រក់ ​ប៉ុន្តែ ជនជាតិស្បែកសក៏រងការសម្លាប់ដែរ​ ហើយមានច្រើនជាងជនជាតិស្បែកខ្មៅទៅទៀត។ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញសន្យាជាមួយពលរដ្ឋរស់នៅតំបន់ខាងលិច ខាងកើតផ្លូវណ័រប្រ៊ីត និងខាងត្បូងព្រលានយន្តហោះថានឹងអស់កង្វល់ពីការលិចលង់ដោយជំនន់ទឹកភ្លៀងទៀតហើយ

ភ្នំពេញ៖ មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានយើងឲ្យដឹងនៅថ្ងៃទី១៥ ខែកក្កដានេះថា ក្រុមជំនាញផ្នែកលូ ប្រឡាយ និងអគិ្គសនី បានជូនដំណឹងទៅប្រជាពលរដ្ឋដែល រស់នៅតំបន់ខាងលិច ខាងកើតស្តុបណ័រប្រ៊ីត និងខាងត្បូងព្រលានយន្តហោះសូមកុំភិតភ័យនិងមានកង្វល់ពីការលិចលង់ដោយជំនន់ទឹកភ្លៀងទៀតទៅព្រោះចាប់ពីថ្ងៃស្អែកនេះតទៅខាងអគ្គិសនីកម្ពុជាបានចុះមកដោះស្រាយរំកិលបង្គោលភ្លើងនៅផ្លូវប្រឡាយបារាំង ដើម្បីឲ្យក្រុមការងារការដ្ឋានបានភ្ជាប់លូមេបណ្តោះអាសន្នទៅលូប្រអប់ទំហំ៧.៥ម៉ែត្រ កម្ពស់២.៥ម៉ែត្រ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកហួត សុខលីម ... Read More »

បើកត្រាក់ទ័រដឹកឥដ្ឋសុខៗដាច់ឡាបក្រឡាប់បុរសម្នាក់រងរបួសធ្ងន់

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសធ្ងន់ខណៈកំពុងបើកត្រាក់ទ័រសណ្តោងរ៉ឺម៉កដឹកឥដ្ឋសុខៗស្រាប់តែដាច់ឡាបធ្វើឱ្យក្រឡាប់លើកំណាត់ផ្លូវជាតិលេខ៣១៦A បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងអ្នកភូមិជួយសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យបង្អែកជីភូ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ទី១៥ ខែកក្កដា ឆ្នាំ២០២០ស្ថិតនៅលើផ្លូវលេខ ៣១៦A ក្នុងភូមិព្រៃអង្គញ់ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ។ បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ សុខ  អាយុ ... Read More »

បុរសជនជាតិកូរ៉េម្នាក់សង្ស័យបែកថ្នាំចូលអុកឡុកក្នុងមន្ទីរពេទ្យកាល់ម៉ែតត្រូវបានក្រុមសន្តិសុខចាប់ចង

ភ្នំពេញ៖ បុរសជនជាតិកូរ៉េម្នាក់បានដើរអុកឡុកគេឯងជុំវិញមន្ទីរពេទ្យកាល់ម៉ែតត្រូវបានក្រុមសន្តិសុខការពារសណ្តាប់ធ្នាប់និងប្រជាពលរដ្ឋចាប់ចងរង់ចាំកម្លាំងសមត្ថកិច្ចមកដល់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្បែររបងមន្ទីរពេទ្យកាល់ម៉ែត ក្នុងសង្កាត់វត្តភ្នំ  ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិកូរ៉េម្នាក់សង្ស័យបែកថ្នាំ ... Read More »

អគ្គិភ័យឆាបឆេះហាងលក់គ្រឿងសង្ហារិមយីហោ រ៉ូយ៉ាល់ កាសា ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចទាំងព្រឹក

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះអគារលក់គ្រឿងសង្ហារិមយីហោ រ៉ូយ៉ាល់ កាសា គ្រឿងសង្ហារិមយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចេញមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍អគ្គិភ័យឆាបឆេះអគារលក់គ្រឿងសង្ហារិមខាងលើនេះបានកើតឡើងកាលវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចំណុចអគារលក់គ្រឿងសង្ហារិមយីហោ រ៉ូយ៉ាល់ កាសា គ្រឿងសង្ហារិម តាមបណ្ដោយផ្លូវព្រះមុនីវង្ស ... Read More »

លោក ចូ បៃឌិន ប្រកាសគម្រោងចំណាយប្រាក់​២០០០ពាន់លានដុល្លារទប់ទល់បម្រែបម្រួលអាកាសធាតុ

អន្តរជាតិ៖ នៅថ្ងៃទី​១៤ ខែកក្កដា ​បេក្ខភាពប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសពីគម្រោង​ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ដែលមានទឹកប្រាក់ដល់ទៅ ២ពាន់ពាន់លានដុល្លារ​​។ ក្នុងចំណោមទឹកប្រាក់ទាំងនោះនឹងផ្តោតទៅលើការកែទម្រង់វិស័យថាមពល និងជំរុញគោលដៅមិនបញ្ជេញឧស្ម័នពុលក្នុងរយៈពេល​១៥ឆ្នាំខាងមុខ​។ លោក​Joe Biden លើកឡើងពីគម្រោងខាងលើនៅក្នុងសុន្ទរកថា​របស់លោកដែលថ្លែងនៅក្នុងទីក្រុងWilmington រដ្ឋ​Delaware ... Read More »

ព្រេងខ្មែរ÷រឿង ត្រពាំង​លាក់​នង្គ័ល

ខេត្ត​កំពង់​ឆ្នាំង៖នៅ​ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង មាន​ត្រពាំង ១ ហៅ​ថា ” ត្រពាំង​លាក់​នង្គ័ល ” ។ បាន​ជា​មាន​ឈ្មោះ​ដូច្នេះ ព្រោះ​មាន​រឿង​ព្រេង​ដំណាល​ត​ៗ​គ្នា​មក​ថា : មាន​កុមារ​ម្នាក់​ជា​ក្មេង​កំព្រា គ្មាន​មាតា​បិតា រសាត់​ព្រាត់ ... Read More »

មន្រ្តីជាន់ខ្ពស់ចិន៖ ទាមទារ​ឲ្យ​អាមេរិក បញ្ឈប់​ការលក់​អាវុធ​ដល់​តៃវ៉ាន់ ដើម្បី​បញ្ចៀស​ភាព​តានតឹង​រវាង​ប្រទេសទាំង២

អន្តរជាតិ៖ លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃទី​១៤ ខែកក្កដាម្សិលមិញនេះ បានទាមទារ​ឲ្យ​អាមេរិក បញ្ឈប់​ការលក់​អាវុធ​ដល់​តៃវ៉ាន់ ដើម្បី​បញ្ចៀស​ភាព​តានតឹង​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​វ៉ាស៊ីនតោន ជាពិសេស គឺ​ដើម្បី​រក្សា​ស្ថិរភាព និង​សន្តិភាព​នៅតាម​ច្រក​សមុទ្រ​តៃវ៉ាន់​។ ការប្រកាស​នេះ ... Read More »

ក្រុមអាជីវករនៅតែបន្តលក់ដូរលើផ្លូវសាធារណៈជុំវិញផ្សាវាលយន្តមិនស្ដាប់តាមការណែនាំរបស់រដ្ឋបាលក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០ប្រជាពលរដ្ឋដែលធ្វើដំណើរមកផ្សារវាលយន្ត ខេត្តស្វាយរៀង ដើម្បីទិញម្ហូបអាហារមានការរអ៊ូរទាំចំពោះក្រុមអាជីវករ មួយចំនួនដែលយកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរគ្មានសណ្ដាប់ធ្នាប់ នាំឲ្យកកស្ទះចរាចរណ៍នៅចំណុចផ្លូវខាងលិចផ្សារខណះរដ្ឋបាលក្រុងធ្លាប់ប្រើធម៌ក្ដៅយ៉ាងណាក៏ដោយ។ ពាក់ពន្ធ័ករណីខាងលើនេះលោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង បានឱ្យដឹងថា ចំពោះការរៀបចំសណ្តាប់ធ្នាប់នៅផ្សារវាលយន្ត ក្រុងស្វាយរៀង អាជ្ញាធរបានធ្វើជាញឹកញាប់ណាស់មកហើយ ប៉ុន្តែក្រុមអាជីវករមិនសូវសហការជាមួយអាជ្ញាធរសោះ ... Read More »

វៀតណាមនឹងបើកជើងហោះហើរអន្តរជាតិចាប់ពីដើមខែសីហា

វៀតណាម៖នៅក្នុងរបាយការណ៍ផ្ញើទៅកាន់នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងចរាចរណ៍ដឹកជញ្ជូនវៀតណាម​ បានស្នើគម្រោងបើកជើងហោះហើរពាណិជ្ជកម្មអន្តរជាតិឡើងវិញ​រវាងវៀតណាមនឹងបណ្តាប្រទេស​នៅដើមខែសីហានេះ។ នៅក្នុងសំណើជើងហោះហើរអន្តរជាតិនឹងត្រូវធ្វើឡើង​ក្នុង១សប្តាហ៍មួយជើង ចេញនិងចូល​ចាប់ពីខែសីហាឆ្នាំ​២០២០។ នៅក្នុងលិខិតរបស់ក្រសួង​ចរាចរណ៍ដឹកជញ្ជូន​ បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍បរទេស​ដូចជា Cathay Pacific របស់ហុងកុង​, Singapore Airlines របស់ប្រទេសសិង្ហបុរី​…​នឹងហោះហើរចេញចូលវៀតណាមដូចរាល់លើក​។ ជាមួយគ្នានេះវៀតណាម​ក៏បានរក្សាការហោះហើរជាមួយចិន​ជាប្រចាំផងដែរ។ ... Read More »

ក្រោយចូលរួមពិធីជប់លៀងកូវីដ បុរសអាមេរិក វ័យ៣០ឆ្នាំម្នាក់ បានស្លាប់ ដោយសារជំងឺកូវីដ-១៩

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានកាសែតបាងកកប៉ុស្ដិ៍ បានរាយការណ៍ថាមានករណីបុរស ជនជាតិអាមេរិកវ័យ ៣០ ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺ COVID-19 បន្ទាប់ពីរូបគេ បានទៅចូលរួមពិធី “ជប់លៀងកូវីដ”។ នេះបើតាមអ្នកស្រីវេជ្ជបណ្ឌិត Jane Appleby​ ដែលជាប្រធានផ្នែកវេជ្ជសាស្ត្រនៅក្នុងមន្ទីរពេទ្យ ... Read More »

មន្ត្រីសាខាគយខេត្តឧត្ដរមានជ័យរកឃើញពពុះសណ្ដែកមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីសាខាគយសាខាខេត្តឧត្តរមានជ័យ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ និងផ្សព្វផ្សាយអំពីគុណភាព ... Read More »

ពិតជាមិនធម្មតាមែន! ជនបរទេសក្លែង Profile ធ្វើជាគិលានុបដ្ឋាយិកាយោធាអាមេរិកបោកលុយបុរសខ្មែរអាយុ៤៦ឆ្នាំ អស់លុយជាង១ម៉ឺនដុល្លារ

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៣នាក់ពាក់ព័ន្ធករណីឆបោក (លុយ១០,៧៥០ដុល្លារ) កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទី ស្ថិតនៅភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។  ជនសង្ស័យចំនួន៣នាក់នោះមានជនជាតិបរទេសចំនួន២នាក់និងខ្មែរម្នាក់គឺទី១-ឈ្មោះ ... Read More »

គួរតែមានការប្រុងប្រយ័ត្ននាយក្រូច ប៊ិះគ្រោះថ្នាក់ពេលថតកុន ដោយសារតែពស់ប្រភេទនេះ

នាររដូវវស្សាបានចូលមកដល់ បងប្អូនដែលរស់នៅជនបទជាពិសេសនៅតាមតំបន់ព្រៃភ្នំគួរបង្កើនការប្រុងប្រយ័ត្នចំពោះសត្វពស់ព្រោះតែរដូវនេះ សត្វពស់ត្រូវបានគេប្រទះឃើញជាញឹកញាប់នៅតាមតំបន់មានព្រៃច្រើនបានស្វែងរកទីទួល ជាក់ស្តែងនាយក្រូច ដែលជាតារាកំប្លែងល្បីឈ្មោះប៊ិះជួបគ្រោះថ្នាក់ធំ ដោយសារតែពេលកំពុងថតកុន ស្រាប់តែជួបប្រទះសត្វពស់មានពិសសាហាវមួយក្បាល។ នេះបើតាមការរៀបរាប់របស់នាយពែកមី បានបង្ហោះនៅលើ facebook លោកថា៖ “ សំណាងនាយក្រូច​ ពស់អត់ចឹក​ ពស់ពព្លាក់​ ... Read More »

អាជ្ញាធរស្រុករមាសហែកចុះសម្របសម្រួលដោះស្រាយករណីរំលោភលើដីផ្លូវស្រែក្នុងភូមិបន្ទាប់ពីផ្ទុះការរិះគន់ពីបណ្ដាញសង្គមហ្វេសប៊ុក

ខេត្តស្វាយរៀង៖ បន្ទាប់ពីមានការបង្ហោះតាមបណ្ដាញសង្គមគណនីហ្វេសប៊ុកចែកចាយបន្តគ្នាពាក់ព័ន្ធនឹងករណីរំលោភលើដីផ្លូវស្រែចេញចូលស្ថិតនៅភូមិតាហង់ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង បង្កឱ្យមានការរិះគន់តៗគ្នារួចមក នៅព្រឹកថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២០នេះ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានដឹកនាំក្រុមការងារចុះទៅសម្របសម្រួលដោះស្រាយករណីរំលោភលើដីផ្លូវស្រែដោយអ្នកបង្កបានព្រមព្រៀងលើកដីចាក់បំពេញផ្លូវនោះឡើងវិញដើម្បីឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាធម្មតា។ យោងតាមលោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៏មានខាងលើដែលបង្ហោះតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកភ្លាមនៅព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០លោកនិងក្រុមការងារដែលពាក់ព័ន្ធបានចុះទៅសម្របសម្រួលដោះស្រាយករណីរំលោភលើដីផ្លូវស្រែក្នុងភូមិ។ ... Read More »

បុរសម្នាក់បានចេញលិខិតសុំទោស ក្រោយមន្ទីរបរិស្ថាន​ធ្វើការថ្កោលទោសបន្ទាប់ពីខ្លួនថតរូបអាក្រាតនៅតំបន់ឧទ្យានជាតិវីរៈជ័យ

ខេត្តរតនគិរី៖ បើយោងតាមការបញ្ជាក់ពីមន្ទីរបរិស្ថាន ខេត្តរតនគិរី បានឲ្យដឹងថា មន្ទីរបរិស្ថានបានចេញលិខិតថ្កោលទោសទៅលើបុរសម្នាក់ ដែលបានបង្ហោះរូបអាក្រាតពុំគប្បីនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅឯតំបន់ឧទ្យានជាតិវីរៈជ័យ។ ក្រោយពីមានការថ្កោលទោសពីសំណាក់មន្ទីរបរិស្ថានរួចមក នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ម្ចាស់ផេកដែលមានឈ្មោះ ប៊ុត ប៊ុនថា ... Read More »

ទ្រី តារាវុធ ប៉ះព្រះកាយ ច័ន្ទ លើកដំបូងក្នុងរឿង”ក្រមុំមុខពីរ”

    ភ្នំពេញ៖ តារាសម្តែងស្រស់សង្ហាលោក ទ្រី តារាវុធ ក្តាប់បានតំណែងតួឯកប្រុសក្នុងភាពយន្តភាគថ្មីរឿង”ក្រមុំមុខពីរ”។ ក្នុងភាពយន្តភាគថ្មីនេះលោកបានសម្តែងរួមគ្នាជាលើកដំបូងជាមួយតារាសម្តែងស្រីស្រស់សោភាកញ្ញា ព្រះកាយ ច័ន្ទ។ ​ភាពយន្តភាគថ្មីរឿង”ក្រមុំមុខពីរ” ដែលដឹកនាំសម្តែងដោយផលិតករជើងចាស់លោក ហ៊ុយ វាសនា បានចាប់ផ្តើមចេញថតហើយកាលពីថ្ងៃទី១៤ ... Read More »

សុខ ពិសី បដិសេធវះកាត់ថ្គាមប្តូរទម្រង់មុខ

     ភ្នំពេញ៖  តារាចម្រៀងប្រចាំផលិតក​ម្មសាន់ដេ កញ្ញា សុខ ពិសី បានធ្វើការផ្លាស់ប្តូរមុខមាត់កាន់តែប្លែកស្រស់ស្អាត រហូតធ្វើឲ្យទស្សនិកជនមួយចំនួនចោទជាសំណួរអំពីការផ្លាស់ប្តូរទម្រង់មុខដោយសារវិធីសាស្ត្រវះកាត់ថ្គាម។ ទោះជាយ៉ាងណាតារាស្រីរូបនេះបានចេញមុខបដិសេធអំពីការជជែកគ្នារបស់អ្នកគាំទ្រផងដែរ។ ​សុខ ពិសី ស្ថិតក្នុងចំណោមតារាចម្រៀងស្រីដែលមានសម្រស់ដ៏ទាក់ទាញ ពិសេសប៉ុន្មានឆ្នាំចុងក្រោយនេះ។ មិនត្រឹមតែការប្រែប្រួលទម្រង់មុខទេសូម្បីតែការតុបតែងខ្លួនក៏តារាស្រីរូបនេះមានការប្រែប្រួលខ្លាំងផងដែរ។ ... Read More »

ផ្អើលអ្នកលក់ដូរក្នុងផ្សារវាលយន្តទាំងព្រឹកសមត្ថកិច្ចជំនាញរកឃើញសារធាតុគីមីក្នុងងៀតបបែល និងពពុះសណ្ដែកសរុប៦៥គីឡូដែលអាចប៉ះពាល់ដល់សុខភាពនិងអាយុជីវិត

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់ក្រុមអាជីវករលក់ដូរក្នុងផ្សារវាលយន្តខណះសមត្ថកិច្ចជំនាញរកឃើញសារធាតុគីមីក្នុងងៀតបបែល និងពពុះសណ្ដែកសរុប៦៥គីឡូដែលធ្វើឲ្យអ្នកបរិភោគអាចប៉ះពាល់ដល់សុខភាពនិងអាយុជីវិត។ ការចុះមកពិនិត្យនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០ស្ថិតនៅក្នុងផ្សារវាលយន្ត ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា សកម្មភាពចុះត្រួតពិនិត្យនៅផ្សារវាលយន្តនេះ ... Read More »