ព័ត៌មានទាន់ហេតុការណ៍៖
'

ផ្លូវបេតុងភូមិព្រៃទាត្រូវបានស្ថាបនាដាក់ប្រព័ន្ធលូ

ភ្នំពេញ​៖​ ផ្លូវបេតុងមួយខ្សែដែលធ្លាប់តែរាំងស្ទះនូវប្រព័ន្ធលូដើម្បីបញ្ចៀសនូវទឹកជំនន់ ដែលស្ថិតនៅភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ត្រូវបានអាជ្ញធរជួសជុលយកគ្រឿងចក្រកាយដាក់ប្រព័ន្ធលូ ។ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩​ លោកប៉ាង​ លីដា​ អភិបាលរង​ តំណាងលោកហែម​ ... Read More »

លោកព្រំបូបានទទូចសុំឲ្យអាជ្ញាធរបញ្ឈប់ការចាក់ដីរង់ចាំការសម្រេចរបស់តុលាការសិន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី 30 ខែតុលា ឆ្នាំ 2019 លោកព្រំបូរដែលអះអាងខ្លួនជាម្ចាស់ដីស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវបានចេញមកឃាត់គ្រឿងចក្រ និងសុំឲ្យអាជ្ញាធរខណ្ឌឬសី្សកែវបញ្ឈប់ការចាក់ដីសិនរង់ចាំការសម្រេចរបស់តុលាការ ។ ប៉ុន្តែការស្នើសុំ និងផុតនូវគ្រឿងចក្រកុំឲ្យចាក់ និងឈូសឆាយដីតំបន់ខាងលើមិនបានសម្រេចដូចបំណងរបស់លោកនោះឡើយដោយអាជ្ញាធរនៅតែអនុវត្តជំហរគោលការណ៍របស់សាលារាជធានីភ្នំពេញដដែលពោលគឺមិនរុញរានោះឡើយ ។ សូមបញ្ជាក់ថា អាជ្ញាធរខណ្ឌឫស្សីកែវបានអនុវត្តនូវវិធានការខាងលើនេះអស់រយៈពេលជាច្រើនថ្ងៃកន្លងមកហើយដោយប្រើប្រាស់ទាំងកម្លាំងសមត្ថកិច្ច ... Read More »

តុលាការសម្រេចចោទប្រកាន់ប្អូនថ្លៃ ដែលបាញ់សម្លាញ់បងថ្លៃនៅខណ្ឌទួលគោក ពីបទឃាតកម្មគិតទុកជាមុន

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ លោក ធាម ចន្ទ័ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបង្គាប់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌទួលគោក នាំខ្លួនជនដៃដល់ឈ្មោះ មាស ណារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានមុខងារជាសន្តិសុខ ... Read More »

សមត្ថកិច្ច​ខណ្ឌ​ទួលគោក​ បន្ត​អនុវត្ត​ការងារ​និង​ការ​បង្ក្រាប​បទល្មើស​នានា​ក្នុង​មូលដ្ឋាន ​បានជា​ច្រើន​ករណី

ភ្នំពេញ​ ៖ ដើម្បី​អនុវត្ត​ឲ្យ​បាន​ល្អ​នូវ​គោលនយោបាយ ​ភូមិ សង្កាត់​មាន​សុវត្ថិភាព មួយ​រយៈពេល​មួយ​ខែ​នេះ​ កម្លាំងសមត្ថកិច្ច​ខណ្ឌ​ទួលគោក ​បានបន្ត​អនុវត្ត​ការងារ​និង​ការ​បង្ក្រាប ទប់ស្កាត់​បទល្មើស​នានាក្នុង​មូលដ្ឋាន​ បានជា​ច្រើន​ករណី និងឃាត់ខ្លួនជនសង្ស័យជាច្រើនអ្នកបញ្ជូនទៅតុលាការដាក់ទោសតាមច្បាប់ផងដែរ ​។ យោង​តាម​របាយការណ៍​ប្រចាំខែ តុលា ឆ្នាំ​២០១៩នេះ​ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ កំពុងមមាញឹករៀបចំតុបតែងលម្អភ្លើង និងគំនួសចរាចរណ៍ ដើម្បីទទួលព្រះរាជពិធីបុណ្យអុំទូក និងពិធីបុណ្យធំៗ ខណៈខ្លួនធ្វើជាម្ចាស់ផ្ទះ

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរនូវព្រះរាជពិធីបុណ្យធំៗ ដូចជាការអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលនឹងប្រព្រឹត្តិទៅនាថ្ងៃអាទិត្យ ច័ន្ទ អង្គារ ១៤–១៥កើត និង ១រោចខែ កក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័បង្ខាំងមនុស្សទុកជំរិតទារប្រាក់នៅក្រុងបាវិត

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួន បុរសជនជាតិវៀតណាមម្នាក់ ក្នុងករណីបង្ខាំងមនុស្សទុក ជំរិតទារប្រាក់ និងរំដោះបានជនរងគ្រោះ ម្នាក់កាលពីវេលាម៉ោង៥ និង២០នាទីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ បន្ទប់លេខ ២១១៥ សណ្ឋាគារ កាសុីណូក្រោន ... Read More »

ឆ្នាំ២០២០ ផ្លូវថ្នល់នៅតាមមូលដ្ឋាន គឺត្រូវប្តូរពីផ្លូវក្រាលខ្សាច់ភ្នំ ទៅជាផ្លូវចាក់ប៉េតុង ឬផ្លូវអ៊ុតកៅស៊ូ

ខេត្តស្វាយរៀង៖ លោកម៉ែន វិបុល បានថ្លែងថា យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចាប់ពីឆ្នាំ២០២០តទៅ រាល់គម្រោង និងកញ្ចប់ថវិកាសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតាមមូលដ្ឋាន គឺត្រូវប្តូរពីផ្លូវក្រាលខ្សាច់ភ្នំ ទៅជាផ្លូវចាក់បេតុង ឬផ្លូវចាក់កៅស៊ូ ទោះបីកញ្ចប់ថវិកានោះ តិច ឬច្រើនក៏ដោយ ដើម្បីធានាបាននូវគុណភាពយូអង្វែង ... Read More »

អ្នករត់ម៉ូតូឌុបម្នាក់ ត្រូវជនសង្ស័យហៅជិះដល់កន្លែងស្ងាត់ ប្រើកាំបិតចាក់ប្លន់យកម៉ូតូបានសម្រេច

ប៉ោយប៉ែត៖ បុរសម្នាក់ ជាអ្នករត់ម៉ូតូឌុបត្រូវបាន ជនសង្ស័យម្នាក់ប្រើល្បិចហៅ ជិះទៅកន្លែងស្ងាត់ រួចយកកាំបិតចុងស្រួច ចាក់ជាច្រើនកាំបិតបណ្ដាល ឲ្យរងរបួសធ្ងន់ ហើយជនសង្ស័យប្លន់យកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ។ ករណីប្លន់ម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃអង្គារ ២កើត ខែកត្តិក ... Read More »

រត់ម៉ូតូឌុបមិនកាក់កប បែកគំនិតលួចម៉ូតូ ចៃដន្យអាក្រក់ជាប់ខ្នោះ របស់សមត្ថកិច្ច

ខេត្តស្វាយរៀង៖ ជនសង្ស័យជនជាតិវៀតណាម ម្នាក់ត្រូវបានម្ចាស់ម៉ូតូឃាត់ខ្លួនឲ្យសមត្ថកិច្ចមកសាកសួរ ពាក់ពន្ធ័ករណីលួចម៉ូតូរបស់ ប្រជាពលរដ្ឋមិនបានសម្រេច កាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅមុខបន្ទប់ជួល ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ... Read More »

ចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីឆបោក ប្រាក់ចំនួន៨.០០០ដុល្លារ

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តឧត្តរមានជ័យ ឃាត់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីឆបោក ប្រាក់ចំនួន៨.០០០ដុល្លារ ពីជនរងគ្រោះ ។ ករណីឃាត់ខ្លួនជនឆបោកខាងលើនេះ បានធ្វើឡើងកាលពីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ដោយកម្លាំងជំនាញសមត្ថកិច្ច ... Read More »

ចោរថ្លើមធំ ហ៊ានចូលគាស់សោ ការ៉ាស់សាំងយកម៉ូតូ និងទូរសព្ទបានសម្រេច នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈម៉ូតូហុងដា២០១៧មួយ គ្រឿង និងទូរសព្ទ័ត្រូវបានជនសង្ស័យ ចូលគាស់ក្នុងការ៉ាស់សាំងមួយ កន្លែងយកទៅដោយសុវត្ថិភាពទាំងយប់ ខណៈអ្នកយាមដេកលង់លក់។ ហេតុការណ៍នេះបានកើតឡើង នៅវេលាចន្លោះម៉ោង១ ទៅម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០១៩​ ... Read More »

ជនសង្ស័យ​២នាក់ធ្វើសកម្មភាពលួចកាត់សោរផ្ទះលួចម៉ូតូប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួន

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច​នគរបាលប៉ុស្តិ៍រដ្ឋបាលប្រទះឡាង បានឃាត់ខ្លួនជនសង្ស័យ២នាក់ប្រគល់ឲ្យ​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ចាត់ការតាមនីតិវិធី ក្រោយពីបានធ្វើសកម្មភាពលួចកាត់សោរផ្ទះប្រជាពលរដ្ឋយកម៉ូតូជិះចេញតែមិនឆេះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ជាង​រំលង​អធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​នៅម្តុំវត្តស្លែង ក្នុងភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

នារីមុស្លីម១២០នាក់ នៅសហគមន៍ស្រុកឆ្លូងបញ្ចប់វគ្គបណ្ដុះបណ្ដាលកាត់ដេរ ពីសមាគមនិស្សិតមុស្លីមកម្ពុជា

ក្រចេះ៖ បន្ទាប់ពីបានឆ្លងកាត់ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈកាត់ដេរសម្លៀកបំពាក់ អស់រយៈពេលមួយឆ្នាំ កន្លងមក នារីមុស្លីម ចំនួន ១២០នាក់ នៅភូមឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្ឆូង ខេត្តក្រចេះ ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា និងម៉ាស៊ីនដេរសំលៀកបំពាក់ ចំនួន១០គ្រឿងពី ... Read More »

មិត្តចិនឆ្វេងយល់ ពីការរីកចម្រេីន និងតម្រូវការចាំបាច់ របស់មន្ទីរពេទ្យកងយោធពលខេមរភូមិន្ទ       

ភ្នំពេញ: លោកឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការ ពារជាតិ និង ជានាយកមន្ទីរពេទ្យព្រះកេតុមាលា ថ្លែងអំណរ គុណនិងជំរាបជូនគណៈប្រតិភូកងទ័ពរំដោះប្រជាជនចិន ដឹក ... Read More »

លោកតាអាយុ៨២ឆ្នាំ មានជំងឺប្រចាំកាយ ព្យាបាលមិនជា ធ្វើអត្តឃាត ផ្អើលទាំងព្រឹក

ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងក នៅរោងបាយក្រោយផ្ទះ បង្កការភ្ញាក់ផ្អើលនាំគ្នាជួយសង្គ្រោះ និងរាយការណ៍មកសមត្ថកិច្ចប្រញាប់ប្រញាលដឹកមកកាន់មន្ទីរពេទ្យអកុសល ហួសពេលទៅហើយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងម៉ោង៤ និង៣០នាទីរសៀល ថ្ងៃ២៩ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្ដអង្គកឋិនទាន ប្រមូលបច្ច័យ វេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងព័ទ្ធសីមាចំនួន២វត្ដ គឺវត្ដព្រះបារមីវង្គដ្ឋបុរីកបិលភ័ស្ដុ និងវត្តវិមានតេជះ(ហៅវត្តស្រះចក)

ភ្នំពេញ៖ គណៈអភិបាលរាជធានីភ្នំពេញ ក្រុមប្រឹក្សារាជធានីភ្នំពេញ មន្ត្រីរាជការអាជ្ញាធរដែនដី មន្ទីរអង្គភាពជុំវិញរាជធានីភ្នំពេញបានផ្តើមធ្វើអង្គកឋិនទានសាមគ្គីដង្ហែរទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តចំនួន២ នោះគឺវត្តព្រះបារមីវង្គតបូរីកបិលភ័ស្ថ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន សុខ,និងវត្តវិមានតេជះ(ហៅវត្ដស្រះ ចក )ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ឃួង ... Read More »

ពលរដ្ឋចោទអាជ្ញាធរសង្កាត់ចំការសំរោងឲ្យអ្នកមានលុយសង់របងលើដីសាធារណៈ

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋ២គ្រួសាររស់នៅក្រុមទី៣ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចោទអាជ្ញាធរមូលដ្ឋាន សង្កាត់ចំការសំរោង ក្រុងបាត់ដំបងឃុបឃិតឲ្យប្រជាពលរដ្ឋសាងសង់សំណង់រឹងមាំលើដីសាធារណៈរបស់រដ្ឋ។ អាជ្ញាធរក្រុងបាត់ដំបងអះអាងថានឹងចាត់វិធានការតាមច្បាប់ ប្រសិនបើរកឃើញថា ប្រជាពលរដ្ឋបានចាក់ដីរំលោភលើប្រឡាយសាធារណៈមែននោះ។ យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ២គ្រួសារ សុំឲ្យអាជ្ញាធរក្រុងបាត់ដំបងជួយដោះស្រាយបានបញ្ជាក់ថា ឈ្មោះ ... Read More »

នាយករដ្ឋមន្រ្ដីលីបង់លាលែងពីតំណែង​

កាលពី ទី២៩ ខែតុលា ឆ្នាំ​២០១៩ ថា លោក Saad Hariri  នាយករដ្ឋមន្រ្ដីលីបង់ បានថ្លែង ថា​ នឹងលាលែងពីតំណែង ព្រោះនេះជាអ្វីដែលប្រជាពលរដ្ឋចង់បាន។ ការប្រ​កាស​បែបនេះ បានកើតឡើង ... Read More »

មជ្ឈដ្ឋានទូទៅចម្ងល់ហេតុអ្វីអាជ្ញាធរ និងសមត្ថកិច្ចមិនបង្ក្រាបទីតាំងហ្គេមបាញ់ត្រីយីហោ ដាយអ៊ីម៉ីនខាធូនវើលដ៏ធំនៅកោះពេជ្រ

ភ្នំពេញ ៖ បញ្ហាបនល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសករណីអ៊ិនធើណេតអនឡាញ ត្រូវបានលុបបំបាត់តាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងនោះអាជ្ញាធររាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានពង្រឹងនិងតម្រូវឲ្យអាជ្ញាធរសមត្ថកិច្ចទាំង១៤ខណ្ឌ ត្រូវយកចិត្តទុកដាក់បង្ក្រាបលុបបំបាត់ ដើម្បីស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ។ ... Read More »

អ្នកចម្រៀងខ្មែរសុរិន និងក្រុមកំប្លែងនាយក្រូចធ្វើឲ្យកក្រើកកឋិនវត្តលក្ខរាជាខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ ក្រុមកំប្លែងរបស់នាយក្រូច និងក្រុមតារាចម្រៀងក្នុងស្រុក និងមកពីខេត្តសុរិនប្រទេសថៃ បានបង្កើតទស្សនីយភាពសិល្បៈមួយដ៏គួរឲ្យចាប់អារម្មណ៍។ កម្មវិធីនេះត្រូវបានរៀបចំឡើងកាលពីរាត្រីថ្ងៃទី២៩ខែតុលាឆ្នាំ២០១៩ ក្នុងកម្មវិធីបុណ្យកឋិននទានមួយនាវត្តលក្ខរាជា ស្រុករំដួលខេត្តស្វាយរៀង។ តារាចម្រៀងខ្មែរសុរិន្ទម្ចាស់បទ”ចាក់អន្ទង់” លោក ដាកា និងម្ចាស់បទ”ឃ្លានស៊ីចេក”អ្នកនាងមន្តត្រា បានធ្វើដំណើរស្ទើរតែមួយពាន់គីឡូម៉ែត្រ ដើម្បីចូលរួមច្រៀងរាំ និងបង្កើតការកម្សាន្តប្លែកសម្រាប់កម្មវិធីបុណ្យកឋិនទានដែលដឹកនាំនិងអញ្ជើញដោយព្រះតេជគុណ ... Read More »

អ៊ីរ៉ង់ឌឺដងដាក់អាមេរិក ក្រោយពេល ទីក្រុងវ៉ាស៊ីនតោនរក្សាទាហានការពារអណ្តូងប្រេងស៊ីរី

ប្រទេសជាច្រើន​បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាព របស់អាមេរិក​រក្សាទាហាន ការពារអណ្តូងរ៉ែ​នៅក្នុប្រទេសស៊ីរី ហើយអណ្តូងប្រែងទាំងនោះ ត្រូវបានអាមេរិក ខួងយកទៅលក់ ដូចជារបស់ខ្លួន​។ ទាំងនោះគឺជាគោលដៅ​ដែលអាមេរិក បញ្ជូនទាហាន ទៅកាន់ស៊ីរី គាំទ្រដល់ក្រុមជនជាតិឃឺដ ដណ្តើមទីតាំងប្រេងមកគ្រប់គ្រង​ ហើយចុងក្រោយអាមេរិក ជាអ្នកទទួលផល។ នៅពេលនេះរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ... Read More »

ខ្សឹបដាក់ត្រចៀក: លោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផល កំពង់ធំដេកមើលបទល្មើស

បទល្មើសនេសាទនៅតំបន់បឹងទន្លេសាបក្នុងខេត្តកំពង់ធំ កំពុងកើតមានយ៉ាង គគ្រើកគគ្រេង ពោលគឺបទល្មើសស្បៃមុង, ប, អួន, សៃយឺន… ដែលអាចមើលនឹងភ្នែក ទទេឃើញនោះ មិនដែលឃើញមន្រ្តីជលផលក្រោមអំណាចលោក ហម ហ៊ុន ចាត់ការបង្រ្កាបម្តងណាឡើយ។ គេនិយាយថា គ្មាននរណាល្ងង់ភ្លើ ... Read More »

ស្តេចថៃពង្រឹងអំណាច ដកមន្ត្រីមិនស្មោះត្រង់ជាបន្តទៀត

កាលពីអតីតកាល ពេលមិនទាន់ឡើងគ្រោងរាជ ស្តេចថៃមានពេលវេលា ដើរលេង​សម្បាយ ស្រីស្រានៅខាងក្រៅ ធ្វើឲ្យល្បីល្បាញពេញបណ្តាញសង្គម ។ ប៉ុន្តែក្រោយ​ឡើងគ្រោងរាជ ព្រះអង្គ​បានលះបង់ចោល​គ្រប់យ៉ាងដោយបង្កើនឥទ្ធិពលឡើងវិញ ។ ជាមួយគ្នានេះ​មន្ត្រីដែលខ្វះការគោរព  មិនស្មោះត្រង់ ត្រូវដកចេញពីតំណែងជាបន្តបន្ទាប់។ ពេលនេះមន្ត្រី​រាជវាំង​៤រូប ទៀតត្រូវបានព្រះមហាក្សត្រថៃដកតំណែង ... Read More »

ឱកាសសម្រាប់តំបន់អាស៊ី​​ក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម ពេលអាមេ​រិកនិងចិនប្រឈមមុខដាក់គ្នា

សារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩ បានផ្សាយ​ថា​ ស្ថានការណ៍តានតឹងផ្នែក​ពាណិជ្ជកម្មរវាង​អាមេរិក និងចិន គឺជាឱកាស​សម្រាប់​គោលដៅបង្កើត «កិច្ចព្រមព្រៀង​ពាណិជ្ជកម្មធំមួយនៅអាស៊ី»។ កិច្ចព្រមព្រៀងនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ នៅក្នុងតំបន់​ហៅ​កាត់​ថា RCEP អាចក្លាយជាកិច្ចព្រៀមព្រៀងពាណិជ្ជកម្ម​សេរីធំជាង​គេលើ​លោក ... Read More »

បុរសម្នាក់ស្រវឹងស្រាហែលទឹកចុះទៅដកព្រលឹតលង់ទឹកស្លាប់

ខេត្តសៀមរាប: បុរសម្នាក់ស្រវឹងស្រាហែលទឹកចុះទៅដកព្រលឹតលង់ទឹកស្លាប់ កាលពីវេលាម៉ោង៩និង៤៥នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុច ភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ អាត់ ណាំ ... Read More »

ករណីបាត់ខ្លួនអ្នកទេសចរណ៍អង់គ្លេស, សមត្ថកិច្ចបានបញ្ជូនកម្លាំងអន្តរាគមន៍ពិសេសបន្ថែម ជាមួយសត្វសុនខហិតក្លិន ទៅកាន់តំបន់កោះរ៉ុង

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានបញ្ជូនកម្លាំងអន្តរាគមន៍ពិសេសបន្ថែម ជាមួយសត្វសុនខហិតក្លិន ទៅកាន់តំបន់កោះរ៉ុង ដើម្បីស្វែងរកស្ត្រីជនជាតិអង់គ្លេសមួយរូប ឈ្មោះ Amelia Bambridge អាយុ ២១ឆ្នាំ ដែលបាត់ខ្លួននៅលើកោះរ៉ុង ... Read More »

យុវជនម្នាក់ដោតកាសត្រចៀកកំពុងសាកថ្មទូរស័ព្ទបណ្ដាលអោយឆក់ស្លាប់

ខេត្តសៀមរាប: យុវជនម្នាក់ដោតកាសត្រចៀកកំពុងសាកថ្មទូរស័ព្ទ ដេកស្លាប់លើគ្រែក្នុងបន្ទប់ក្រោយផ្ទះបណ្ដាលអោយឆក់ស្លាប់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣និង៤៥នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ឈានចូលថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០១៩ នៅជិតសាលាឃុំស្រែណូយ ភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ... Read More »

ក្រុមហ៊ុនអចលនទ្រព្យធំមួយរបស់ចិន យកប្រទេសកម្ពុជាជាគោលដៅយុទ្ធសាស្រ្តក្នុងការពង្រឹកការវិនិយោគ

ភ្នំពេញ៖ ដើម្បីពង្រឹកកាវិនិយោគអចលនទ្រព្យនៅប្រទេសកម្ពុជាឲ្យកាន់តែខ្លាំងបន្ថែមទៀត ក្រុមហ៊ុនអចលនទ្រព្យធំមួយរបស់ចិន បានជ្រើសរើសយកប្រទេសកម្ពុជាជាគោលដៅយុទ្ធសាស្រ្តក្នុងការពង្រឹកការវិនិយោគទៅដល់ប្រទេសអាស៊ានផ្សេងទៀត ។ នៅក្នុងសន្និសីទស្តីពីលទ្ធផលសម្រេចបាននៃការជួលទីតាំងក្នុងផ្សារទំនើប ព្រីនស៍ហ័នយូ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍អចលនទ្រព្យរបស់ក្រុមហ៊ុនព្រីនស៍ហ័នយូរៀលអ៊ិស្ទេតបានប្រព្រឹត្តទៅនៅថ្ងៃទី២៦ខែតុលាថ្មីៗនេះលោកLEI BO អគ្គនាយកក្រុមហ៊ុនព្រីនស៍ហ័នយូរៀលអ៊ិស្ទេត  លោកzhang rui jun ប្រធានប្រតិបត្តិក្រុមហ៊ុនព្រីនស៍ហ័នយូរៀលអ៊ិស្ទេត  លោក ... Read More »

សមត្ថកិច្ចសន្និដ្ឋានថា សពបុរសចំណាស់ដេកស្លាប់ដោយសារជំងឺគាំងបេះដូង

ខេត្តកំពង់ធំ: បុរសចំណាស់ម្នាក់ដេកស្លាប់និងអង្រឹង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៤និង០០នាទីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចជើងភ្នំសន្ទុក ស្ថិតក្នុងភូមិស្វាយកាល់ ឃុំកកោះស្រុកសន្ទុក ខេត្តកំពង់ធំ។ សមត្ថកិច្ចបានអោយដឹងថា សពឈ្មោះ ផន រិទ្ធ ភេទប្រុស អាយុ៦៤ឆ្នាំ ... Read More »

ជនសង្ស័យ២នាក់ ញៀនល្បែងហ្គេមបាញ់ត្រីយីហោ TK ចាញ់អស់លុយ ចេញឆក់យកទូរស័ព្ទ១គ្រឿងពីនារីម្នាក់ យកទៅបាត់ដោយសុវត្ថិភាព 

ភ្នំពេញ៖ នារី២នាក់ កំពុងតែដើរតាមផ្លូវសុខៗ ក៏ត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមកធ្វើសកម្មភាពឆក់យកទូរសព្ទ័មួយគ្រឿងម៉ាក iPhone 8 ពីនារីម្នាក់បានសម្រេច ហើយគេចខ្លួនបាត់ស្រមោល ដោយមិនរំខានសមត្ថកិច្ចឡើយ ខណៈដែលជនសង្ស័យ២នាក់ ញៀនល្បែងហ្គេមបាញ់ត្រីយីហោ TK ចាញ់អស់លុយ  ។ ... Read More »