ព័ត៌មានទាន់ហេតុការណ៍៖
'

នគរបាលស្រុកស្អាងជនសង្ស័យញៀនថ្នាំម្នាក់ក្នុង ចំណោមពីរនាក់ដែលប្រើអំពើហិង្សាលើជនរងគ្រោះ

  ខេត្តកណ្ដាល÷ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនពាក់ព័ន្ធទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Kog Sophea ដែលបានបង្ហោះវីដេអូ អមដោយខ្លឹមសារថា៖ មិនដឹងជាគាត់មានរឿងអ្វីទេ បានជាមានកាំបិតផ្គាក់ជាប់ខ្លួនអញ្ចឹង សាហាវណាស់ គួរឲ្យខ្លាច ប្រភពពីបងប្អូនប្រជាពលរដ្ឌ គាត់ថតទុកជាភស្តុតាង ... Read More »

ស្រវឹងស្រាបើករថយន្តរ៉េចង្កូតជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉កដឹកបន្លែបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

  ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយពេលបើកម៉ូតូសណ្តោងរុឺម៉កដឹកបន្លែយកទៅលក់ត្រូវរថយន្តម៉ាកកាមរីមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងរ៉េចង្កូតជ្រុលទៅបុកចំពីមុខពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអាធ្រាតឈានចូលទៅថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ២០២៦​ ស្ថិតនៅលើផ្លូវបេតុងក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញម៉ូតូសណ្ដោងរុឺម៉កដឹកបន្លែមួយគ្រឿងបើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីត្បូងទៅជើងលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញមានរថយន្តបង្កមួយគ្រឿងម៉ាក camry ពណ៌ស្ករពាក់ផ្លាកលេខភ្នំពេញ2Y-7267 បើកបរដោយបុរសម្នាក់ធ្វើដំណើរទិសដៅបញ្រ្ចាស់គ្នាពីជើងទៅត្បូងក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងក៏រ៉េចង្កូតមកខាងឆ្វេងដៃចូលគន្លងផ្លូវជ្រុលទៅបុកម៉ូតូសណ្ដោងរុឺម៉កចំពីមុខពេញទំហឹងបណ្ដាលឲ្យអ្នកបើកបររុឺម៉ករងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗចំណែកអ្នកបើករថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួន។  ... Read More »

អ្នកនាំពាក្យ៖ មន្ត្រីកម្ពុជាប្រចាំនៅប្រទេសថៃបាននិងកំពុងតាមដានជាមួយ​អាជ្ញាធរថៃ​ជុំវិញការ​បាត់ខ្លួន​ពលករ​ខ្មែរ​ពេល​ចុះទូក​នេសាទនៅ​សមុទ្រ​ថៃ

  ភ្នំពេញ៖ មន្រ្តីអនុ​ព័ន្ធការងា​រអមស្ថា​នទូ​ត​កម្ពុជា​ប្រចាំ​ ប្រទេ​សថៃ បាននិ​ងកំពុង​សហការ​ជាមួយ​អាជ្ញា​ធរថៃ​ យ៉ា​ង​ជិត​ស្និទ្ធដើម្បី​ជួ​យសង្រ្គោះនិង​បន្ត​ស្វែង​រក​ពល​ករខ្មែ​រ​ដែ​ល​បានបា​ត់​ខ្លួនក្នុ​ងហេតុ​ការណ៍លិ​ចទូក​នេសាទ​មួយ​នៅ​សមុទ្រ ក្នុងខេ​ត្តត្រា​ត ប្រទេ​សថៃ។ នេះបើ​តាមកា​រលើ​ក​ឡើ​ងរប​ស់​លោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួង​ការ​ងារ និង​បណ្ដុះប​ណ្ដាល​វិជ្ជា​ជីវៈ នារ​សៀលថ្ងៃទី២០ ខែក​ក្កដា ... Read More »

ក្រសួងធនធានទឹក៖​​ ថ្ងៃនេះ​ នៅតាមបណ្ដាខេត្ត​ និងរាជធានីភ្នំពេញ​ ពុំមានភ្លៀងធ្លាក់ទេ​

  ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ បានចេញសេចក្ដីជូនដំណឹង​ស្ដីពី​ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦​ ខណៈ​សម្ពាធទាបដែលគ្របដណ្តប់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក​ ... Read More »

អាជ្ញាធរស្រុកអណ្តូងមាស ចុះបង្ក្រាបករណីធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់មួយកន្លែង

  ខេត្តរតនគិរី ៖ ដោយមានការសម្របសម្រួលនីតិវិធីពីលោក គង់ ស៊ីម៉េង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តរតនគិរី កម្លាំងគណៈបញ្ជាការឯកភាពស្រុកអណ្តូងមាសដឹកនាំដោយលោក មាស សារ៉េត អភិបាលស្រុក និងជាប្រធានគណៈបញ្ជការឯកភាពស្រុកអណ្តូងមាស នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ... Read More »

អ្នកនាំពាក្យក្រសួងព័ត៌មាន ក្រើនរំលឹកមន្ត្រីមន្ទីរព័ត៌មានខេត្តប៉ៃលិន ឱ្យរក្សាការប្រុងប្រយ័ត្នខ្ពស់លើការងារព័ត៌មាន និងសាធារណមតិ

  ខេត្តប៉ៃលិន៖ លោក​ ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ​ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានណែនាំដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើកិច្ចការសាធារណមតិ ដោយមិនត្រូវមានការធ្វេសប្រហែសដាច់ខាត ទោះបីស្ថានភាពទូទៅស្ថិតក្នុងភាពប្រក្រតីក្តី ព្រោះព័ត៌មានក្លែងក្លាយ និងការបំពុលសង្គម អាចកើតឡើងគ្រប់វិនាទី។ ការគ្រប់គ្រងសភាពការណ៍បានលឿន ... Read More »

ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ចំនួន ១.៥០០នាក់នៃនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ

  ខេត្តសៀមរាប÷សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ជូននិស្សិតជ័យលាភីចំនួន ១.៥០០នាក់នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅសណ្ឋាគារ ... Read More »

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រសិក្សា ជូនដល់សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារជ័យលាភី នៃបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃការខិតខំបង្កើនចំនួនក្របខណ្ឌមន្រ្តីនគរបាលជាតិឱ្យថ្នាក់មូលដ្ឋាន ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ... Read More »

ជនសង្ស័យជាជនជាតិថៃ៣នាក់ ត្រូវបានកម្លាំងរបស់ការិយាល័យប្រឆាំងគ្រឿងញៀនឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន

‎ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិង អនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ... Read More »

រាជធានីភ្នំពេញ-ហៃឡុងជាំងចិន និងចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា ដើម្បីជំរុញទំនាក់ទំនងលើវិស័យទេសចរណ៍

ភ្នំពេញ៖  រាជធានីភ្នំពេញ និងខេត្តហៃឡុងជាំងសាធារណរដ្ឋប្រជាមានិតចិន នឹងពិនិត្យលទ្ធភាពចងសម្ព័ន្ធមេត្រីភាព ជាមួយគ្នា ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ពិសេសលើវិស័យទេសចរណ៍ និងវិស័យមួយចំនួនទៀត។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ខណៈលោក ទទួលជួបសម្ដែងការគួសម ... Read More »

រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកស្រី រដ្ឋមន្ត្រីការបរទេសហ្វីលីពីន

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកស្រី Ma. Theresa P. ... Read More »

ចោរ២នាក់គាស់សោទ្វារសាលាមត្តេយ្យឯកជនមួយកន្លែង បានសម្រេចច្រើនលើក ម្ចាស់ទ្រាំលែងបាន ប្តឹងឱ្យជួយស្រាវជ្រាវចាប់បាន

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពគាស់សោរទ្វារសាលាមត្តេយ្យឯកជនមួយកន្លែងចូលទៅលួចយកទ្រព្យសម្បត្តិបានសម្រេចចំនួន៥លើកជាបន្តបន្ទាប់រួចមកហើយ ប៉ុន្តែម្ចាស់មិនដែលបានប្ដឹងឲ្យនគរបាលជួយស្រាវជ្រាវនោះទេ ។ ចំណែកជនសង្ស័យញ៉ាមក៏ធ្វើសកម្មភាពជាលើកទី៦ រហូតម្ចាស់សាលាមត្តេយ្យខាង លើទ្រាំលែងបាន ក៏ប្ដឹងឲ្យនគរបាលជួយស្រាវជ្រាវ ទើបឈានដល់ការឃាត់បានទាំង២នាក់ ព្រមទាំងដកហូតវត្ថុតាងសម្រាប់ធ្វើសកម្មភាពច្រើនទៀតផងដែរ ។ សកម្មភាពលើកចុងក្រោយបំផុតបានកើតឡើងកាលពីវេលាម៉ោង០៧និង ៣០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ... Read More »

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥

ខេត្តបាត់ដំបង៖ ថវិកាចំនួន ២២លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបានក្រុមការងារចំពោះកិច្ចក្រសួងការពារជាតិ នាំយកទៅប្រគល់ជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីបំពាក់ម៉ាស៊ីនចំរោះទឹកស្អាត។ ... Read More »

នគរបាលស្រុកបាទីឃាត់ខ្លួនជនគួរឲ្យសង្ស័យម្នាក់ឆែកឃើញមានវត្ថុដែលអាចបង្កឲ្យមានគ្រោះថ្នាក់

ខេត្តតាកែវ៖ មន្ត្រីនគរបាលស្រុកបាទីបានឲ្យដឹងនៅរសៀលថ្ងៃទី២០ខែកក្កដាឆ្នាំ២០២៦ នេះថាកម្លាំងសមត្ថកិច្ចបានល្បាតគ្រប់ប្រទះឃើញបុរសម្នាក់គួរឲ្យសង្ស័យហើយឃាត់ខ្លួនឆែកឃើញមានវត្ថុដែលអាចនឹងបង្កឲ្យមានគ្រោះថ្នាក់មួយចំនួន។ មន្ត្រីនគរបាលបានបញ្ជាក់ថា នៅថ្ងៃសៅរ៍ ៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង០៨និង៣៥ នាទី ... Read More »

តម្លៃយុទ្ធសាស្ត្រនៃការចូលរួមរបស់កម្ពុជា ក្នុងអង្គការកិច្ចសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក (WAICO)

«ការចូលរួមរបស់កម្ពុជា ក្នុងនាមជាសមាជិកស្ថាបនិកនៃអង្គការកិច្ចសហប្រតិបត្តិការបញ្ញាសិប្ប- និម្មិតពិភពលោក (World Artificial Intelligence Cooperation Organization – WAICO) ដែលជា គំនិតផ្ដួចផ្ដើមដ៏មានសារៈសំខាន់របស់សាធារណរដ្ឋប្រជាមានិតចិន គឺជាជំហាននយោបាយក្រៅ ប្រទេស និងបច្ចេកវិទ្យាដ៏មានតម្លៃយុទ្ធសាស្ត្រយ៉ាងជ្រាលជ្រៅ។ ... Read More »

សមត្ថកិច្ចស្រុកបាទី ឃាត់ខ្លួនជនសង្ស័យចំនួន ១១ នាក់ជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងមូលដ្ឋាន

ខេត្តតាកែវ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោត ចុះបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យជា បន្តបន្ទាប់សរុប ចំនួន១១នាក់ ពាក់ព័ន្ធករណីគ្រឿង ញៀន និងជាមុខសញ្ញាលួចសកម្មក្នុងមូលដ្ឋាន។ ប្រតិបត្តិការឃាត់ខ្លួនក្រុមជនសង្ស័យទាំង១១នាក់ នេះ ធ្វើឡើងកាលពី ... Read More »

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ០២នាក់ទៅសាលាដំបូង

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។ សមត្ថកិច្ចឱ្យដឹងថាៈ នៅវេលាម៉ោង១០និង១០នាទីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានទទួលបណ្តឹងរាយការណ៍របស់ឈ្មោះ គយ ម៉េងហូរ ភេទប្រុស អាយុ២៥ឆ្នាំ ... Read More »

ការវាយប្រហារតាមអាកាសរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតែបន្ត ជំរុញឱ្យតម្លៃប្រេងឡើងដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល

សារព័ត៌មាន Reuters បានផ្សាយថា គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ តម្លៃប្រេងឆៅអន្តរជាតិ Brent បានកើនឡើង២ភាគរយ ដល់លើស៩០ដុល្លារក្នុងមួយបារ៉ែល ស្របពេលដែលការផ្ទុះកម្តៅឡើងវិញ នៃអរិភាពរវាងសហរដ្ឋអាមេរិកនិងអ៉ីរ៉ង់ បានរឹតត្បិតលំហូរដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz។ ... Read More »

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យចំនួន១៨នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស០៥ករណីផ្សេងគ្នា 

ភ្នំពេញ៖ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកក្កដា ... Read More »

ភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យទន្លេជាច្រើននៅក្នុងប្រទេសចិនមានទឹកលើសពីកម្រិតព្រមានអាសន្ន

ក្រសួងធនធានទឹកចិនបានរាយការណ៍ថា គិតត្រឹមថ្ងៃទី 19 ខែកក្កដា ទន្លេចំនួន 9 នៅក្នុងតំបន់ចំនួនប្រាំមួយកម្រិតខេត្តបានកត់ត្រាកម្រិតទឹកលើសពីកម្រិតព្រមាន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង និងលំហូរចូលផ្នែកខាងលើថ្មីៗនេះ។ យោងតាមក្រសួងធនធានទឹក ចាប់ពីព្រឹកថ្ងៃទី 18 ខែកក្កដា ដល់ព្រឹកថ្ងៃទី 19 ... Read More »

អភិបាលរដ្ឋ Ontario បដិសេធការរិះគន់របស់លោក Trump ចំពោះភ្លើងឆេះព្រៃនៅកាណាដា

នៅថ្ងៃទី១៩ ខែកក្កដា អភិបាលរដ្ឋ Ontario លោក Doug Ford បានរិះគន់ការកត់សម្គាល់របស់ប្រធានាធិបតីអាមេរិកលោក Donald Trump អំពីការឆ្លើយតបទៅនឹងភ្លើងឆេះព្រៃរបស់ប្រទេសកាណាដាថា “មិនអាចទទួលយកបានទាំងស្រុង” ចំពេលមានភ្លើងឆេះព្រៃធ្ងន់ធ្ងរ និងតំបន់ដែលមានអ័ព្ទគ្របដណ្តប់ទាំងនៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក។ ... Read More »

សិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំសារពើពន្ធ ២០២៧ សម្រាប់គម្រោងរេដបូកកែវសីមា»

ខេត្តមណ្ឌលគិរី ៖ លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាមន្ត្រីបង្គោលរេដបូកជាតិ និងលោក គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ... Read More »

នគរបាលស្រុកព្រៃនប់ស្រាវជ្រាវបង្ក្រាបអំពើលួចម៉ូតូនៅឃុំជើងគោ ឃាត់ខ្លួនជនសង្ស័យម្នាក់

ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលនៃអធិការរដ្ឋាននគរបាលស្រុកព្រៃនប់បានឲ្យដឹងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២៦នេះថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោង ០១: ២០នាទី រំលងអាធ្រាត្រ នៅចំណុចតំបន់េសដ្ឋកិច្ចពិសេសISI ស្ថិតនៅភូមិចំការកៅស៊ូ ... Read More »

សមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួចគាស់ទ្វារផ្ទះលួចយកទ្រព្យសម្បត្ដិ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសម្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់កាលពីវេលាម៉ោង៣ទាបភ្លឺ ដ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅចំនុចភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពួកគេធ្វេីសកម្មភាពគាស់ទ្វារផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិកាលពីវេលាម៉ោង ០៧ និង ៣០នាទី  ថ្ងៃទី ... Read More »

បណ្តាប្រទេសនៅអាហ្វ្រិកពង្រឹងកិច្ចសហការដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺអេបូឡា

ប្រទេសនានានៅអាហ្វ្រិកកំពុងបង្កើនការសម្របសម្រួលឆ្លងដែនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺអេបូឡា ខណៈដែលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបន្តកត់ត្រាការកើនឡើងយ៉ាងឆាប់រហ័សនៃករណីឆ្លងជំងឺ ខណៈដែលប្រទេសអ៊ូហ្គង់ដារក្សាវិធានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបន្ទាប់ពីបានទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះនៅក្នុងប្រទេសដោយជោគជ័យ។ តាមទិន្នន័យរដ្ឋាភិបាលកុងហ្គោបានឱ្យដឹងកាលពីយប់ថ្ងៃ១៩ខែកក្កដា ចំនួនករណីឆ្លងជំងឺអេបូឡា (Ebola) ដែលត្រូវបានបញ្ជាក់ជាផ្លូវការនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DR Congo) បានកើនឡើងដល់ ២,២៦៧ករណីហើយ ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ៨៩៣នាក់។ តួលេខនេះឆ្លុះបញ្ចាំងពីចំនួនករណីឆ្លងសរុប គិតត្រឹមថ្ងៃសុក្រ។ ... Read More »

រុស្ស៊ីបើកការវាយប្រហារដោយមីស៊ីលបាលីស្ទិកដ៏ធំបំផុតលើទីក្រុងគៀវចាប់តាំងពីសង្គ្រាមកើតឡើង

នៅថ្ងៃទី១៩ ខែកក្កដា មន្ត្រីអ៊ុយក្រែនបានប្រកាសថា រុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលបាលីស្ទិកដ៏ធំបំផុតរបស់ខ្លួនប្រឆាំងនឹងប្រទេសនេះចាប់តាំងពីជម្លោះបានចាប់ផ្តើម។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានថ្លែងថា រុស្ស៊ីបានបាញ់មីស៊ីលជាង ៤០ គ្រាប់នៃប្រភេទផ្សេងៗគ្នា ដែលភាគច្រើនកំណត់គោលដៅរដ្ឋធានីគៀវ រួមជាមួយនឹងយន្តហោះគ្មានមនុស្សបើកវាយប្រហារជាង ១២០ ... Read More »

អគ្គិភ័យឆាបឆេះផ្ទះនៅទួលគោក សមត្ថកិច្ចអន្តរាគមន៍ទាន់ពេល

ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះល្វែងមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ខណៈកម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យ បានចេញអន្តរាគមន៍ភ្លាមៗ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២:៤០ នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅក្រុមទី១០ ភូមិ១០ ... Read More »

៦ខែដើមឆ្នាំ២០២៦ មន្ត្រីអន្តោប្រវេសន៍ឃាត់ស្ត្រីខ្មែរជិត២០០នាក់ ក្រោយសង្ស័យធ្វើដំណើរទៅក្រៅប្រទេសមិនប្រក្រតី

ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានផ្អាកដំណើរការស្រ្តីខ្មែរចំនួន១៩៨នាក់។ ការឃាត់ដំណើរនេះ គឺបន្ទាប់ពីមន្ត្រីអន្តោប្រវេសន៍ជំនាញ ដាក់ការសង្ស័យ ពិនិត្យ និងសាកសួរ រហូតរកឃើញថាបានធ្វើដំណើរដោយគ្មានគោលបំណងច្បាស់លាស់ ពោលគឺពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។ បញ្ហាស្ត្រីខ្មែរដែលរងគ្រោះដោយសារការចាញ់បោកមេខ្យល់នាំទៅក្រៅប្រទេស គឺជាចំណុចស្នូលមួយដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់អំពីការវិវត្តនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ( UNCLOS ) ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ និងជំហរដោះស្រាយបញ្ហាព្រំដែនគោក

ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះថា៖ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនអំពីការវិវត្តនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ( ... Read More »

ជាងសំណង់ម្នាក់ធ្លាក់ពីលេីផ្ទះកំពុងសាងសង់បណ្តាលឲ្យរងបួសធ្ងន់

  ភ្នំពេញ៖ បុរសជាជាងសំណង់ម្នាក់ខណៈឡេីងលេីអន្ទាកំពុងជួសផ្ទះស្រាប់តែរបូតដៃធ្លាក់ចុះមកក្រោមបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។  ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង០៨និង៥៨នាទី  ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅផ្លូវបេតុង ភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះភាន់ ... Read More »