ព័ត៌មានទាន់ហេតុការណ៍៖
'

អ្នកចម្រៀងខ្មែរសុរិន្ទ ដាកា និងមន្តត្រា នឹងស្កាត់មកច្រៀងនៅវត្តលក្ខរាជាខេត្តស្វាយរៀង

ភ្នំពេញ៖ តារាចម្រៀងខ្មែរសុរិន្ទម្ចាស់បទ ចាក់អន្ទង់ លោក ដាកា និងម្ចាស់បទ ឃ្លានស៊ីចេក អ្នកនាងមន្តត្រា នឹងធ្វើដំណើរមកពីខេត្តសុរិន្ទប្រទេសថៃដើម្បីចូលរួមច្រៀងក្នុងពិធីបុណ្យកឋិនទានមួយនាវត្តលក្ខរាជា នាស្រុករំដួល ខេត្តស្វាយរៀង។ ការធ្វើដំណើរមកជួបពលរដ្ឋខ្មែរ និងអ្នកគាំទ្រដោយជិះរថយន្តរាប់រយគីឡូម៉ែត្រនេះ ក៏ក្នុងទឹកចិត្តជ្រះថ្លានឹងព្រះពុទ្ធសាសនា និងចង់ជួបជុំពលរដ្ឋខ្មែរក៏ដូចជាអ្នកគាំទ្រផងដែរ។ ... Read More »

ជនសង្សយ័ជួញដូរគ្រឿងញៀន៣នាក់ ត្រូវនគរបាលស្នងការដ្ឋានខេត្តព្រះសីហនុបង្ក្រាប

ខេត្តព្រះសីហនុ៖ ជនសង្សយ័ជួញដូរគ្រឿងញៀនចំនួន៣នាក់ ត្រូវបាននគរបាលជំនាញប្រឆាំងគ្រឿងញៀនស្នងការដ្ឋានខេត្តព្រះសីហនុ ចុះបង្ក្រាបកាលពីថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង១និង១០ នាទី នៅភូមិ៣ សង្កាត់លេខ៣ក្រុងព្រះសីហនុ ដកហូតថ្នាំញៀនសរុបចំនួន៣៤កញ្ចប់។ សមត្ថកិច្ចប្រាប់ថាជនសង្ស័យ រួមមាន៖ ... Read More »

នាយទាហានជើងទឹកម្នាក់ស្លាប់ភ្លាមៗ និងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ6A

ភ្នំពេញ ៖ កងទ័ពជើងទឹកម្នាក់បានស្លាប់គួរឲ្យអាណោចអាធម័ និងស្ត្រីម្នាក់ទៀតដែលរួមដំណើររងរបួសធ្ងន់បន្ទាប់ពីមានរថយន្តសាមយ៉ុងមួយគ្រឿងបើកបោះពួយយ៉ាងលឿនបានជ្រុលទៅបុកម៉ូតូឌ្រីមសង់ ជិះឆ្លងផ្លូវចូលបន្ទាយ ទាហានជើងទឹក អូសប្រហែលជាង២០ម៉ែត្រ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ... Read More »

រថយន្តដឹកស៊ីទែនហ្គាសដ៏ធំ ពន្លះទ្រូងផ្លូវបាក់អស់៣កង់ តែមិនផ្ទុះឆេះនោះទេ

ភ្នំពេញ ៖ មានរថយន្តដឹកស៊ីទែនហ្គាសដ៏ធំរបស់ក្រុមហ៊ុន តារា ធី សុី ហ្គាស មួយគ្រឿង បានពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់របាំងថ្មអស់៣កង់ កល់រថយន្តជាប់ទៅមុខលែងរួច តែមិនបណ្ដាលឲ្យប៉ះពាល់ដល់ស៊ីទែនហ្គាសធ្វើឲ្យផ្ទុះឆេះ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២ ... Read More »

បង្ក្រាបទីតាំងអាជីវកម្មមួយកន្លែង របស់ជនជាតិចិន ដែលត្រៀមបើកហាងម៉ាស្សា ស្ទីម-សូណា និងបង្កប់សេវាផ្លូវភេទ

ភ្នំពេញ៖ ទីតាំងអាជីវកម្មមួយកន្លែង របស់ជនជាតិចិន ដែលត្រៀមរៀបចំបើកហាងម៉ាស្សា ស្ទីម-សូណា និងបង្កប់សេវាផ្លូវភេទ ដែលមានយីហោ “ឡុងពាន អ៉ីឡុងវ័ន ងូតទឹក ” ត្រូវកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាបជាក់ស្តែងដែលត្រៀមបើកប្រកបអាជីវកម្ម បង្ហាញនូវផ្ទាំងរូបភាពអាសអាភាស ជាច្រើនផ្ទាំងដែលធ្វើឲ្យប៉ះពាល់ដល់វប្បធ៌មជាតិ ... Read More »

សិស្សប៊ែលធី “និទ្ទេស A” ១៨ ​រូប ចែករំលែកបទពិសោធន៍ដល់សិស្សថ្នាក់ទី១២ ឆ្នាំសិក្សាថ្មី

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មពិធីសំណេះសំណាល និងចែក  រំ​លែក​​​បទ ពិសោធន៍ការសិក្សារបស់សិស្សប៊ែលធី និទ្ទេស A ចំនួន ១៨រូប ... Read More »

បុរសចំណាស់ម្នាក់បានខ្យល់គរស្លាប់ក្នងក្រុមហ៊ុនភ្នំពេញពេញចិត្តដឹកអ្នកដំណើរ

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បានធ្លាក់ពីកៅអីស្លាប់គួរឲ្យអាណោចអាធ័មបន្ទាប់ពីរូបគាត់ទិញសំបុត្រអង្គុយរង់ចាំរថយន្តក្រុងទៅខេត្តសៀបរាប ។ ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៤៥នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ចំណុចមុខចេឡាផ្សារដើមគរ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ។ ជនរងគ្រោះឈ្មោះ ម៉ៅ រុន ... Read More »

ក្រុមចោរកាច់ក.ម៉ូតូ នៅតែជាបញ្ហាចំពោះប្រជាពលរដ្ឋ

ភ្នំពេញ៖ បច្ចុប្បន្នយើងសង្កេតឃើញថា ក្រុមចោរកាច់ក.ម៉ូតូ នៅតែជាបញ្ហាសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ឃើញថា មានការកើនឡើងយ៉ាងខ្លាំងស្ទើររាល់ថ្ងៃ ដោយពួកគាត់សំណូមពរដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាថ្នាក់លើមេត្តាចាត់កម្លាំងឲ្យមានការជិះល្បាតក្នុងភូមិសាស្រ្ត ដើម្បីការពារសុវត្ថិភាពជូនពួកគាត់ទាំងអស់គ្នាឲ្យមានភាពកក់ក្ដៅ ។ ជាក់ស្តែងកាលពូវេលាម៉ោង ៣ និង២០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែតុលា ... Read More »

លួចម៉ូតូបានយកទៅលាក់ទុក ក្នុងផ្ទះត្រូវនគរបាលស្រុកទឹកផុសឃាត់ខ្លួនបាន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបាន សមត្ថកិច្ចនគបាលស្រុកទឹកផុសឃាត់ខ្លួនបានបន្ទាប់ពី ជនសង្ស័យបានលួចម៉ូតូរបស់ ប្រជាពលរដ្ឋយកមកទុកក្នុងផ្ទះ ។ ហេតុការណ៍នេះបានកើតឡើង វេលាម៉ោង ១៩ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅភូមិក្រាំងម៉រ ឃុំតាំងក្រសាំង ... Read More »

Moto G8 Plus របស់ក្រុមហ៊ុន Motorola ជាមួយនឹងកាមេរ៉ាក្រោយបីដងនិងថាមពលថ្ម ៤,០០០mAh

កាមេរ៉ាខាងក្រោយចំនួន ៣ របស់ទូរស័ព្ទនឹងមានកាមេរ៉ាមេ ៤៨ មេហ្គាភិចស៊ែលកាមេរ៉ា ១៦ អ៉ីញ ១១៧ ដឺក្រេធំទូលាយនិងសេនស័រជម្រៅ ៥ មេហ្គាភិចស៊ែលទីបីភ្ជាប់ជាមួយប្រព័ន្ធឡាស៊ែរអូតូហ្វីស។ វាពិតជាដូចគ្នានឹងអ្វីដែលយើងបានឃើញនៅលើទូរស័ព្ទ Motorola One Zoom ... Read More »

នគរបាលខណ្ឌសែនសុខ បញ្ជូនជនសង្ស័យ១៣នាក់ ទៅតុលាការករណីលួច, ជួញដូរ, រក្សាទុក និងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យ ចំនួន១៣នាក់ ដែលពាក់ព័ន្ធ និងបទល្មើសករណីលួច, ជួញដូរ, រក្សាទុក, និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខកសាងសំណុរឿងបញ្ជូនទៅតុលាកាក្រោយពីបញ្ចប់នីតិវិធី ។ ការបញ្ជួនជនសង្ស័យទាំង១៣នាក់នេះ គឺនៅព្រឹកថ្ងៃទី១៨ ខែតុលា ... Read More »

បុរសម្នាក់ផឹកស្រាស្រវឹងខឹងបាត់ទូរសព្ទ ស្ទុះវាយមួយដៃចំផ្ទៃមុខ ស្ត្រីម្នាក់រងរបួស

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលឃាត់ខ្លួន បន្ទាប់ពីផឹកស្រាស្រវឹង ហើយប្រើហិង្សាវាយទៅស្ត្រីរងគ្រោះដោយមូលហេតុខឹងបាត់ទូរសព្ទ័ មិនដឹងជ្រុះទៅកន្លែងណា ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិរោងដំរី ឃុំស្វាយចេក ... Read More »

មកស្គាល់ជីវិតពិតបុរសម្នាក់ប្រែខ្លួនពីអ្នករត់ម៉ូតូឌុបរហូតក្លាយជាឧកញ៉ា

ភ្នំពេញ៖ ពិតជាមានការភ្ញាក់ផ្អើលខ្លាំងពេញបណ្តាញសង្គមក្រោយពីលេចដំណឹងថា បុរសម្នាកដែលធ្លាប់ផ្តើមពីជីវិតអ្នករត់ម៉ូតូឌុប និងភាពតស៊ូអត់ធ្មត់ ពីសំណាក់ការមាក់ងាយ ពីមនុស្សដែលនៅជុំវិញខ្លួនោះ បានខិតខំតស៊ូក្នុងជីវិតរហូតក្លាយជា ឧកញ៉ា ។ លោកភិរម្យ វិចិត្រដារ៉ា ដែលមហាជនស្គាល់ថា គឺជាបុគ្គលជោគជ័យផ្នែកអចលនទ្រព្យ និង ជាសាស្ត្រាចារ្យជំនាញលើអចលនទ្រព្យ ... Read More »

ខឹងប្រពន្ធជួយការងារឪពុកម្ដាយ ស្ទុះទៅវាយប្រពន្ធកូន និងម្ដាយបង្កើតរងរបួសយ៉ាងដំណំ

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ដែលតែងតែរករឿងវាយដំប្រពន្ធកូនជាញឹកញាប់ ត្រូវសមត្ថកិច្ចស្រុកខ្សាច់កណ្ដាល ឃាត់ខ្លួន ព្រោះតែជនសង្ស័យរូបនេះ ឃើញប្រពន្ធខ្លួនជួយការងារបន្ដិចបន្តួចរបស់ឪពុកម្ដាយ ក៏ខឹង យកដំបងឈើ វាយទៅលើប្រពន្ធ និងកូន បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ឃើញដូច្នោះ ម្ដាយបង្កើតទៅជួយឃាត់ ក៏វាយម្ដាយមួយដៃចំមុខរងរបួសផងដែរ ... Read More »

ស្តេចថៃកំពុងតែប្រមូលអំណាចមកក្នុងដៃ ក្រោយក្តោបក្តាប់កងពលយោធាដ៏សំខាន់

ព្រះមហាក្សត្រថៃ Maha Vajiralongkorn ដែលទើបតែឡើងគ្រោងរាជ្យថ្មីៗ បានចេញព្រះ រាជក្រិត្យមួយដែលផ្ទេរយោធាពីរកងពលទៅឲ្យស្ថិតក្រោមរាជបញ្ជារបស់ស្តេច។ សកម្មភាពខាងលើ បានធ្វើឲ្យ សមាជិកមួយចំនួននៃបក្សប្រឆាំងនៅក្នុងសភាជាតិថៃ បានជំទាស់ទៅនឹងក្រិត្យ​បន្ទាន់មួយ (Emergency Decree) ដែលត្រូវបានរៀបចំ​ឡើងដើម្បីផ្ទេរ​យោធាចំនួនពីរកងពល ឲ្យទៅស្ថិតនៅក្រោមព្រះរាជបញ្ជានៃព្រះបាទ មហា ... Read More »

លោក ឯម ច័ន្ទមករា៖ សូមអោយបុគ្គលលើវិស័យតុលាការខ្លះមេត្តាកុំសម្រេច ក្បត់វិជ្ជាជីវៈ ព្រោះតែផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួន ធ្វើអោយប្រជាពលដ្ឋឈឺចាប់ និងប៉ះពាល់ដល់មុខមាត់របស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ លើ Facebook ផ្លូវការរបស់ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បញ្ចេញជាមតិចរិកសុទិដ្ឋិនិយម លើកតំកល់ផលប្រយោជន៍ជាតិជាធំ ក្នុងគំនិតការពារភាពស្របច្បាប់សម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងការពារមុខមាត់រាជរដ្ឋាភិបាល ខណៈយល់ឃើញថា៖ បុគ្គលនៃមន្ត្រីតុលាការខ្លះ ... Read More »

លួចរថយន្ដគេពីក្រុងតាខ្មៅបើកឆ្ពោះមកស្រុកស្អាងម្ចាស់រថយន្ដដឹង ប្ដឹងសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្ដាល៖ យុវជនដែលមានសតិមិនប្រក្រតីម្នាក់ ធ្វើសកម្មភាពលួចរថយន្ដគេ ដែលទុកនៅខាងមុខផ្ទះ ខណៈដែលម្ចាស់រថយន្ដចូលក្នុងផ្ទះហូបបាយ រួចបើកឆ្ពោះមកស្រុកស្អាង ម្ចាស់រថយន្ដដឹង ប្ដឹងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ដោយសហការជាមួយនគរបាលស្រុកស្អាង ធ្វើការចាប់ខ្លួន ។ ករណីលួចរថយន្ដនេះ បានកើតឡើង កាលពីវេលាម៉ោង១១និង១០នាទី ថ្ងៃទី១៧ ... Read More »

Solomon ​ងាកទៅរកចិនភ្លាម ទទួលបានការវិនិយោគយ៉ាងធំ

ប្រទេសដែនកោះ Solomon ​បានសម្រេចចាកចេញពី​ កោះតៃវ៉ាន់ ទៅបង្កើតទំនាក់ទំនងជាមួយចិនដីគោកវិញ ដើម្បីជួយដល់សេដ្ឋកិច្ចជាតិកាន់តែរឹងមាំ ។ នៅពេលនេះប្រទេសកោះមួយនេះទទួលបានលទ្ធផលយ៉ាងល្អ ដោយ ក្រុមហ៊ុនចិន បានសម្រេចជួល កោះមួយ ទាំងមូលដើម្បីអភិវឌ្ឍន៍។ ទីភ្នាក់ព័ត៌មាន AFP ... Read More »

អាមេរិកនិងតួកគីកំពុងតែពុះទឹកដីស៊ីរី​ចែកគ្នា ក្រោយទាមទារបង្កើតតំបន់ស្វ័យភាព ឲ្យក្រុមជនជាតិឃឺដ

សារព័ត៌មាន Sputnik ​នៅថ្ងៃទី​១៨ ខែតុលា​នេះ បានផ្សាយថា រដ្ឋាភិបាលស៊ីរី​បាន បដិសេធគំនិតចង់បង្កើតតំបន់ស្វយ័ត ឲ្យពួកឃើដក្នុងទឹកដីស៊ីរី និងចាត់ទុកបទ​ឈប់បាញ់ជាភាពមិនច្បាស់លាស់ ។ ទីប្រឹក្សានយោបាយប្រធានាធិបតីស៊ីរី លោក បូថៃណា ហ្សាអាបាន (Bouthaina ... Read More »

ប្រេស៊ីល និងវេណេហ៊្សុយអេឡា ឈ្នះកៅអីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

អាមេរិកតែងតែ​ចោទប្រកាន់វេណេហ៊្សុយអេឡាថាបានរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ ប៉ុន្តែពេលនេះ វេណេហ្ស៊ុយអេឡា បានជាប់ឆ្នោត កៅអី​សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ​។ ប្រទេសវេណេហ្ស៊ុយអេឡា​បានឈ្នះ​​នៅក្នុងការប្រកួតប្រជែង​មួយ ​ដើម្បី​​កៅអី​សិទ្ធិមនុស្ស​របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ បើទោះបីអង្គការប្រមាណ​ជាង​៥០​ ក៏ដូចប្រទេសជាច្រើនផ្សេងទៀត ​បានធ្វើយុទ្ធនាការ​ប្រឆាំង​​រដ្ឋាភិបាល​វេណេហ្ស៊ុយអេឡារបស់លោកនីកូឡាស់ ម៉ាឌូរូ​ ... Read More »

ទៀតហើយ! មន្ត្រីជាន់ខ្ពស់អាមេរិក បន្តរត់ចោលលោកត្រាំ ដោយលាលែងពីតំណែង

ពេលថ្មីៗនេះ រដ្ឋមន្ត្រីសន្តិសុខជាតិអាមេរិក បានប្រកាសលាលែងចេញពីតំណែង ដោយ​មិនបញ្ជាក់ពីមូលហេតុនោះឡើយ ដោយគ្រាន់តែលើកឡើងថា ចង់ចំណាយ​ពេលជាមួយ​គ្រូសារតែប៉ុណ្ណោះ ។ នៅពេលនេះមន្ត្រីអាមេរិកមួយរូប​ទៀត គឺរដ្ឋមន្ត្រីក្រ​សួងថាម​ពលអា​មេរិក លាលែងពីតំណែង។ ការលាលែងចេញពីតំណែងរបស់មន្ត្រីជាន់ខ្ពស់នៅអាមេរិក កើតឡើងជាបន្តបន្ទាប់ ដោយ​សារ​តែ​បញ្ហាផ្សេង​ៗ ពិសេសគឺខ្វែងគំនិតជាមួយប្រធានាធិបតី ដូណាលត្រាំ ... Read More »

ប្រគល់សត្វទោចថ្ពាល់លឿងមួយក្បាលជូនក្រុមអភិក្សសត្វព្រៃ ថែបំប៉ន

ខេត្តរតនគិរី:  ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តរតនគិរី តំណាងដោយលោកថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិវិរៈជ័យបានប្រគល់កូនសត្វទោចថ្ពាល់លឿង ១ក្បាល ជូនក្រុមអន្តរាគមន៍បង្រ្កាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ ដែលសហការជាមួយសម្ព័ន្ធមិត្សត្វព្រៃ( WILDLIFE ALLIANCE) តំណាងដោយលោក វ៉ាន មុន្នី ដើម្បីយកទៅថែរក្សាបំប៉ន ... Read More »

ឆ្លងចរន្ដអគ្គិសនីឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងក្លាយជាផេះ

ខេត្តកំពង់ធំ៖ អគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងក្លាយជាផេះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៤និង៤៥នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៩ ស្ថិតនៅភូមិរកា ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ស្រស់ ... Read More »

ប្រឆាំងដាច់ខាតចំពោះទណ្ឌិត សមរង្សី និងបក្ខពួក ដែលក្រុមក្បត់នេះ តែងតែព្រុសតាមបណ្តាញសង្គម និងវិទ្យុរបស់ពួកគេ

ភ្នំពេញ៖ លោកឧត្តមសនីយ៍ឯក ពេជ្រ ឈឿន អគ្គនាយក រង អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហានជំនាញ និងកម្មសិក្សារីទាំងអស់ដែលបានខិតខំប្រឹងប្រែង ... Read More »

រដ្ឋបាលក្រុងប៉ោយប៉ែតរំពឹងទុកថា នឹងទទួលបានកុលាប៣ទង ក្នុងឆ្នាំ២០២០

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលក្រុងប៉ោយប៉ែតរៀបចំទិវាបរិស្ថានបំផុសស្មារតី ឲ្យពលរដ្ឋចូលរួមអនាម័យថែរក្សាបរិស្ថាន និងបានអំពាវនាវឲ្យពួកគាត់ក្នុងមូលដ្ឋានចូលរួមថែរក្សាអនាម័យបរិស្ថាន ក្នុងគោលបំណងឲ្យមានការវិចខ្ចប់ទុកដាក់សំរាមឲ្យបានល្អ កុំឲ្យស្ទះប្រព័ន្ធលូ ប៉ះពាល់សុខមាភាពរស់នៅប្រចាំថ្ងៃ និងដើម្បីបង្កើនសោភ័ណ្ឌភាពក្រុងមានភាពល្អប្រសើរ ទទួលបានកុលាប៣ទង ជាទីក្រុងស្អាត កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៩ តាមដងផ្លូវជាតិលេខ៥ពីចំណុចសាលាក្រុងប៉ោយប៉ោយ ... Read More »

ចិនចាប់ធ្វើទារុណកម្មជំរិតទារលុយពីចិនដូចគ្នា ត្រូវសមត្ថកិច្ចខេត្តព្រះសីហនុរំដោះបានម្នាក់ឃាត់ខ្លួន៥នាក់

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃ សុក្រ៥រោច ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានប្រើប្រាស់កម្លាំងចម្រុះចុះបង្ក្រាបក្រុមឧក្រិដ្ឋជនជនជាតិចិន ... Read More »

មន្ត្រីកាំកុងត្រូលរកឃើញទំនិញខូចគុណភាព នៅតាមហាងបោះដុំ និងរាយនៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ នឹងដកហូតទំនិញខូចគុណភាព១៣៥គីឡូក្រាម ដើម្បីទុកដុតកម្ទេចចោល ធ្វើឡើងពេញមួយព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៩ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ... Read More »

លោក ឃួង ស្រេង ចុះពិនិត្យការបើកតភ្ជាប់ មហាវិថីសម្ដេចតេជោហ៊ុន សែន ជាមួយនឹងផ្លូវ២៧១ គ្រោងបញ្ចប់នៅចុងឆ្នាំ២០១៩នេះ

ភ្នំពេញ៖ ការបើកការដ្ឋានស្ថាបនា តភ្ជាប់ផ្លូវ៦០ម៉ែត្រ ផ្លូវសម្ដេចតេជោ ហ៊ុន សែន តភ្ជាប់ជាមួយនឹងផ្លូវ២៧១ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ គ្រោងបញ្ចប់នៅចុងឆ្នាំ២០១៩នេះ ដើម្បីសម្រួលឲ្យការធ្វើចរាចររបស់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរបានស្រួល ខណៈ ... Read More »

ក្រុមកា​រងា​រជំនាញ CBRN អឺរ៉ុប​ និងអាមេរិក​ ​ចុះរុក​រក​សារធា​តុគីមី នៅក្នុងឃុំគគីរ ស្រុករមាសហែក

ខេត្តស្វាយរៀង៖ ក្រុមការងារ អគ្គលេខាធិការ អាជ្ញាធរជាតិ​ទប់ស្កា​ត់អា​វុធ​គីមីនុយ​ក្លេអ៊ែ​រ ជីវសាស្ត្រ និងវិទ្យុ​ស​កម្ម ក្រសួងការពារជា​តិ បានចូលរួមបេសកកម្មជាមួយក្រុមការងារជំនាញ CBRN អឺរ៉ុប​ និងអាមេរិក​ សហការជាមួយក្រុម​កា​រងា​រជំ​នាញអា​ជ្ញាធរ​ជាតិ​អាវុធ​គីមី ចុះរុករកសារធាតុគីមីដោយប្រើប្រាស់ម៉ា​ស៊ី​ន URAID នៅទីតាំងដែលបានកំណត់នៅក្នុ​ងឃុំគ​គីរ​ ... Read More »

រថយន្តមួយគ្រឿងបុកម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់ ហើយបើករត់បាត់ស្រមោល

ខេត្តព្រះសីហនុ៖ ថ្ងៃទី​១៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៧និង៣០នាទីព្រឹក នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងកើតរោងចក្រញូស្តារ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្ត ០១គ្រឿងមិនទាន់ស្គាល់អត្តសញ្ញាណ (អ្នកបើកបរ និងរថយន្ត បើកគេចខ្លួនបាត់) ... Read More »