ព័ត៌មានទាន់ហេតុការណ៍៖
'

នគរបាលឃាត់យុវជនម្នាក់ ក្រោយពីដើរ វាយបំផ្លិចបំផ្លាញស្លាក តាមទីសាធារណៈ

ភ្នំពេញ ៖ នគរបាលឃាត់ខ្លួនយុវជនម្នាក់ដែលមានសិតិមិនគ្រប់ហើយបានដើរវាយបំផ្លិចបំផ្លាញ ស្លាក តាមទីសាធារណៈ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅមុខផ្សារសិនជូរី តាមមហាវិថីសហព័ន្ធរុស្សី ភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ ។ ... Read More »

អគារ​ ហ្គោឌិន ៤២ជាន់រុំដែកធ្វេសប្រហែស បណ្តាលឲ្យដែកថ្នាំងអំពៅធ្លាក់ទម្លុះរថយន្ត

ភ្នំពេញ ៖ ហេតុការណ៍ដ៏រន្ធត់បានកើត​ឡើង បន្ទាប់ពីអគារ ហ្គោឌិន ៤២ជាន់ ដែល​ជាប់នឹងស្តុបពេទ្យចិន មានការធ្វេស ប្រហែស បណ្តាលឲ្យដែកថ្នាំងអំពៅដែល សម្រាប់រុំព័ន្ធកុំឲ្យមានស៊ីម៉ងត៍ធ្លាក់មក ក្រោម បែរជាដែកនោះធ្លាក់មកទម្លុះដំបូល មុខរថយន្តឡិចស៊ីស RX ... Read More »

បុគ្គលិក ក្រេដ ហ្វាននែន នាំគ្នាសំឡុត គំរាម បង្ខិតបង្ខំ ធ្វើទុក្ខបុកម្នេញ អតិថិជន

ភ្នំពេញ ៖ បើតាមការសង្កេតឃើញថា ស្ទើរតែគ្រប់ភាគីនៃអ្នកផ្តល់កម្ចី មីក្រូហិរញ្ញវត្ថុ ឬ ក៏ធនាគារ ផ្សេងៗ តែងតែផ្តល់ឪកាស លើកទឹកចិត្ត និងថែរក្សាអតិថិជន ដើម្បីឲ្យចំនួនអតិថិជនរបស់ខ្លួនកើនឡើង ប៉ុន្តែចម្លែកអី បុគ្គលិក ក្រេដ ... Read More »

ប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់ក្នុងវាលស្រែសង្ស័យខ្យល់គរ

ខេត្តកណ្ដាល៖ សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងវាលស្រែមួយកន្លែង ដោយសង្ស័យថា ជាករណីខ្យល់គរ ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៣ និង១៥នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិតាដោលទី១ ឃុំអំពៅព្រៃ ​ស្រុកកណ្ដាលស្ទឹង ... Read More »

តើគេដាក់ស្ថានីយជញ្ជីងថ្លឹងរថយន្ដធ្វើអ្វី (ថ្លឹងលុយ ឬថ្លឹងរថយន្ដ)

ខេត្តសៀមរាប៖ ស្ថានីយជញ្ជីងថ្លឹងរថយន្ដមួយកន្លែង នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប តើគេដាក់ធ្វើអ្វី? បើរថយន្ដដឹកទំនិញលើសទម្ងន់ឆ្លងកាត់ហើយ មិនចូលថ្លឹងផងនោះ តើនេះ ជាទម្លាប់ឬក៏មន្ដ្រីពុករលួយ បើតែបែបនេះតើផ្លូវថ្នល់ នឹងរងខូចខាតដោយសារអ្នកណា? ជាក់ស្ដែងនៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ រថយន្ដដឹកស្រូវមួយគ្រឿង ... Read More »

ព្រំដែនកាស្មៀរ ឥណ្ឌា និងប៉ាគីស្ថាន នៅតែបន្តប៉ះទង្គិចគ្នាដោយអាវុធ

តំបន់ព្រំដែនកាស្មៀរ រវាង ប៉ាគីស្ថាន នឹងឥណ្ឌ មិនទាន់ស្ងប់ស្ងាត់នៅឡើយទេ បើទោះបី មេដឹកនាំប្រទេសទាំងពីរខិតខំ​ដើម្បីឈានដល់សន្តិភាពនៅក្នុងតំបន់ ។ កាលពីថ្ងៃទី៣០ ខែកក្កដា ​ទាហានឥណ្ឌា​ បានបើកការបាញ់ប្រហារ ​ដោយកាំភ្លើងត្បាល់ ​​​នៅតំបន់ ព្រំដែន ... Read More »

កូរ៉េខាងត្បូងកោះប្រជុំមន្ត្រីសន្តិសុខជាបន្ទាន់ ក្រោយកូរ៉េខាងជើងបន្តបាញ់មីស៊ីល

នៅថ្ងៃទី​៣១ ខែកក្កដា នេះ ប្រធានាធិបតីកូរ៉េខាងត្បូង បានកោះប្រជុំមន្ត្រីសន្តិសុខជាបន្ទាន់ ក្រោយពេលកូរ៉េខាងជើង បាញ់មីស៊ីលពីរគ្រាប់នៅព្រឹកនេះ ។ ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក​ Chung Eui Yong ដឹកនាំការប្រជុំ ។ ... Read More »

អុជធូបសែនរវល់លាងកែវឆេះផ្ទះមួយខ្នង

ភ្នំពេញ​៖​ ស្ត្រីមេម៉ាយម្នាក់ បានអុជធូបសែនថ្ងៃសីល នៅរានទេវតា លើផ្ទះរួចចុះមកលាងកែវនៅខាងក្រោម ស្រាប់តែឆេះកំប៉ុងជើងធូបរាលឆេះរានទេវតាយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អនប្រជាពលរដ្ឋជួយអន្តាគមន៍ តែមិនអាចគ្រប់គ្រងបាន ឆេះគ្មានសល់ អស់ទាំងទ្រព្យសម្បត្តិប្លង់ដី និងប្លង់ផ្ទះ ។ ហេតុការណ៍​នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៥០នាទីព្រឹក ... Read More »

លោកត្រំាចងដកទាហានចេញពីអាហ្វហ្គានីស្ថាន មុនពេលបោះឆ្នោតឆ្នាំ​២០២០

ដើម្បីទាក់ទាញ​អ្នកគាំទ្រលោកកាន់តែច្រើនឡើង នោះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឡើងគម្រោងដកទាហានមួយចំនួនធំរបស់អាមេរិកចេញពីអាហ្វហ្គានីស្ថាន នៅមុនឆ្នាំ​២០២០ ។ សកម្មភាពខាងលើរបស់អាមេរិកកើតឡើង ក្រោយពេលដែលអង្គការសហប្រជាជាតិចេញរបាយការណ៍ ថ្កោលទោស​កម្លាំងទាហាន អាហ្វហ្គានីស្ថាននិង ណាតូ ដឹកនាំដោយអាមេរិក សម្លាប់ពលរដ្ឋជាច្រើន​ ... Read More »

ដុតរថយន្តដឹកឈើ២គ្រឿង ក្នុងដែនជម្រកសត្វព្រៃសីមា

ខេត្តមណ្ឌលគិរី ៖ អធិការដ្ឋាននគរបាលស្រុកកែវសីមា បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា សហការជាមួយកម្លាំងជំនាញការិយាល័យដែនជម្រកសត្វព្រៃសីមា និងកម្លាំងអាវុធហត្ថស្រុក បានរុករកឃើញរថយន្តម៉ាកកាមរីហើម (កែច្នៃ) ចំនួន ២គ្រឿង ដែលជាមធ្យោបាយកែច្នៃ ... Read More »

លោក ខេង សុមេធ គួរជួយពិនិត្យ មើល លោក សូ ចាន់ណារី ខណៈហ៊ានយករថយន្ដកងវិស្វកម្ម(ហ.ស)ធ្វើ អាជីវកម្មដើម្បីប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីលេចចេញនូវសកម្មភាពមិនប្រក្រតីប្រព្រឹត្តដោយបុគ្គល ប្រយោជន៍បុគ្គល ហើយយកគ្រឿងចក្រអង្គភាពរដ្ឋទៅបំពេញតម្រូវការប្រើប្រាស់នោះ មានមជ្ឈដ្ឋានទូទៅជាច្រើនស្នើអោយ លោក ខេង សុមេធ មេត្តាជួយពិនិត្យមើលឡើងវិញផង ជុំវិញរឿងលោក សូ ចាន់ណារី មេបញ្ជាការនគរបាលវរ:ការពារព្រំដែនគោក ៩១១​ ... Read More »

អាមេរិកដាក់គំនាបចិនកាន់តែខ្លាំង ឥទ្ថិពលរបស់ចិន ក៏កាន់តែកើនឡើង​ តែចិនមិនផ្ទុះអាវុធដាក់ភាគីណាមុនឡើយ

អាមេរិកបានព្យាយាមប្រើគ្រប់វិធីសាស្ត្រដើម្បីអូសទាញសម្ពន្ធមិត្ត និងប្រទេសជាច្រើនជុំវិញពិភពលោក ឲ្យប្រឆាំងនឹងឥទ្ធិពលរបស់ចិន ។ ប៉ុន្តែការប្រឆាំងនោះ បែរជាធ្វើឲ្យចិនកាន់តែមានកម្លាំងខ្លាំង ជាងមុនទៅទៀត ។ ប្រទេសជាច្រើនជុំវិញពិភពលោក ត្រូវការ ការអភិវឌ្ឍសេដ្ឋកិច្ចជារឿងសំខាន់​ ហើយចិននាពេលបច្ចុប្បន្ន ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភីវឌ្ឍទាំងនោះ ។ ចិនបានវិនិយោគទៅលើប្រទេសជាច្រើន ... Read More »

អ៊ីរ៉ង់រឹងមាំ តប់តអាមេរិក ហើយទៅចាប់ដៃជាមួយរុស្ស៊ី ទីក្រុងវ៉ាស៊ីនតោនបង្ខំចិត្តបន្ទាន់ឥរិយាបទ

អាមេរិកបានដាក់គំនាបយ៉ាងខ្លាំងទៅលើប្រទេសអ៊ីរ៉ង់ ដោយសង្ឃឹមថា អ៊ីរ៉ង់ នឹងចុះញ៉ុមជាមួយអាមេរិក ។ ផ្ទុយទៅវិញ អ៊ីរ៉ង់បែរជារឹងមាំ​ តប់តអាមេរិក គ្រប់ជំហាន និងបង្កើនការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម បន្ថែមទៀត ។ កន្លងមក អ៊ីរ៉ង់មានបំណងផ្សះផ្សាជាមួយអាមេរិក ដោយបញ្ជូនរដ្ឋមន្ត្រីការបរទេសទៅកាន់ទីក្រុងវ៉ាស៊ីនតោន​ ... Read More »

ភ័យបះសក់! មន្រ្ដីជំនាញរកឃើញឈើហ៊ុបចំនួន២២ដើម លាក់ទុកក្នុងប្រឡាយ

ខេត្តសៀមរាប៖ បន្ទាប់ពីរាជរដ្ឋាភិបាលរឹតបន្ដឹងច្បាប់រដ្ឋបាលព្រៃឈើរួចមក គេឃើញ មានអ្នកពាក់ព័ន្ធមួយចំនួនភ័យបះសក់ លួចយកឈើទៅលាក់ទុកក្នុងប្រឡាយទឹកដើម្បីខ្លួនបានរួចផុតពីសំណាញ់ច្បាប់ តែត្រូវបាន កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តសៀមរាប បានសហការជាមួយមន្រ្ដីរដ្ឋបាលព្រៃឈើ ចុះប្រតិបត្តិការរកឃើញឈើហុបធំៗ ចំនួន២២ដើម ដែលបានលាក់ទុកនៅក្នុងប្រឡាយ ។ ហេតុការណ៍នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ... Read More »

ស្រ្តីម្នាក់ជាបុគ្គលិកហាងស្រាបារាំង “VVIP Bar & Food” សុំច្បាប់ថៅកែ៣ថ្ងៃ ទៅលេងខេត្តកំពត ដោយប្រាប់ថា ណាត់ជួបបុរសបារាំងម្នាក់ តែ១១ថ្ងៃហើយ បាត់ដំណឹងឈឹង

ភ្នំពេញ៖ ស្រ្តីម្នាក់ ដែលជាបុគ្គលិកហាងស្រាបារាំងយីហោ “VVIP Bar & Food” បានបាត់ខ្លួន១១ថ្ងៃមកហើយគ្មានដំណឹងទល់តែសោះដោយ មិនឃើញទាក់ទងទៅក្រុមគ្រួសារ ឬអ្នកនៅកន្លែងធ្វើការបានដឹងនោះទេ ដោយមានការព្រួយបារម្ភ ពីសុវត្ថិភាពរបស់ស្រ្តីរូបនោះ ទើបអ្នកគ្រប់គ្រងហាង និងអ្នកធ្វើការជាមួយគ្នាព្យាយាមទាក់ទងតាមទូរស័ព្ទ និងតាមបណ្ដាញសង្គមហ្វេសប៊ុករបស់គាត់ដែរ ... Read More »

ជាងដែកម្នាក់ត្រូវចរន្តអគ្គីសនីឆក់របួសធ្ងន់ធ្ងរ

ភ្នំពេញ៖ បុរសជាមេជាងដែកម្នាក់រួមជាមួយបុរសម្នាក់ទៀត ដែលជាកូនជាងរបស់គាត់ បានចាប់ទាញលើក សង័្កសីចេញពីម៉ូទ័រយោងដើម្បីស្រាយខ្សែដាក់ស្តុកនៅលើជាន់ទី៣ផ្ទះល្វែងកំពុងសាងសង់មួយកន្លែងត្រៀមបម្រុងទុកប្រក់ដំបូលផ្ទះនោះ ស្រាប់តែប៉ះជាមួយម៉ូទ័របណ្ដាលឲ្យឆ្លងចរន្តឆក់ដួលដេករបួសធ្ងន់ធ្ងរតែម្ដង ។ ហេតុការណ៍នោះបានបង្ក្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុងភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ... Read More »

ពិធីសម្ពោធក្រុមប្រឹក្សាវប្បធម៌និងធុរកិច្ចជប៉ុន-កម្ពុជា (JCBC)

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ លោកឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមជាភ្ញៀវកិតិ្តយសក្នុងពិធីសម្ពោធក្រុមប្រឹក្សាវប្បធម៌និងធុរកិច្ចជប៉ុន-កម្ពុជា (JCBC) ដែលមានលោក Keiichi  KIMURA ជាប្រធាន។ បច្ចុប្បន្ន លោក KIMURA ក៏ជាប្រធានវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រទេសចរណ៍ជប៉ុនផងដែរ។ ... Read More »

សម្តេចតេជោហ៊ុន សែន​ ៖ នៅថ្ងៃ សុក្រទី ២ ខែ សីហា នេះ ខ្ញុំនឹងដឹកនាំប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គដូចធម្មតា

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក​នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ដូច្នេះថា ៖ឪ «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? មកទល់ថ្ងៃនេះ សុខភាពខ្ញុំ (គ្រេចស្មា) ក៏កាន់តែល្អប្រសើររឹងមាំមានកម្លាំងថាមពលពេញលេញក្នុងការបំពេញការងារជូនជាតិ។ នៅថ្ងៃ សុក្រទី ... Read More »

ចង់ជោគជ័យ លើវិស័យអចលទ្រព្យ ត្រូវដឹងរឿង ៣យ៉ាងនេះច្បាស់បំផុត

ភ្នំពេញ៖ បច្ចុប្បន្ន​នេះ វិស័យ​អចលនទ្រព្យ កំពុង​មាន​សន្ទុះ​យ៉ាង​ខ្លាំង ជា​ពិសេស​លើ​វិស័យ​ដី​ធ្លី ហើយ​វិស័យ​នេះ​អាច​មាន​សក្ដានុពល​យូរ​អង្វែង​ទៀត​នៅ​កម្ពុជា ព្រោះ​ជា​ប្រទេស​ដែល​មាន​ស្ថិរភាព​កំណើន​សេដ្ឋកិច្ច ហើយ​ប្រទេស​ជា​ច្រើន​កំពុង​សម្រុក​មក​ដាក់​ទុន​វិនិយោគ។ ទោះ​បែប​នេះ​ក្ដី គេ​សង្កេត​​ឃើញ​ថា អ្នក​ប្រឡូក​ក្នុង​វិស័យ​នេះ​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​ទទួល​បាន​ជោគ​ជ័យ ព្រោះ​គេ​ដឹង​រឿង ៣យ៉ាង​ច្បាស់​បំផុត។ លោក ... Read More »

បង្កហិង្សាយកកាំបិតកាប់គូជំលួសរងរបួសធ្ងន់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបង្កហិង្សា ឈានដល់បង្ករបួសស្នាម ដោយប្រើកាំបិតកាប់ទៅលើជនរងគ្រោះម្នាក់ បណ្តាលឲ្យរងរបួសយ៉ាងដំណំកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពស្រុក ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង២០និង១៩នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិលូត ... Read More »

ឈ្លោះគ្នាជាមួយប្រពន្ធលោតពីលើអគាររបួសបាក់ជើងទាំងសងខាង

ភ្នំពេញ​៖​ បុរសម្នាក់បានសម្រេចចិត្តលោតពីលើអគារកម្ពស់២ជាន់បំណងសម្លាប់ខ្លួន តែមិនស្លាប់ បណ្តាលឲ្យរងរបួសបាក់ជើងទាំងសងខាងក្រោយពីឈ្លោះគ្នាជាមួយប្រពន្ធរួច ។ ហេតុការណ៍​នេះ បានបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី៣០ ខែកក្កដា​ ឆ្នាំ២០១៩​ នៅចំណុចសំណង់ទើបសាងសង់​ នៅក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១​ ខណ្ឌពោធិ៍សែនជ័យ​ ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បែកធ្លាយលោក ទូច គន្ធា ប្រធានមន្ទីររតនាគារ ខេត្តឧត្ដរមានជ័យ​ យកមន្រ្ដីក្រោមឱវាទធ្វើជាប្រពន្ធចុង 

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩  មានការបែកធ្លាយមកថា លោកទូច គន្ធា  ប្រធានមន្ទីររតនាគារ ខេត្តឧត្ដរមានជ័យ លួចលាក់មានប្រពន្ធចុង ដែលជាមន្ត្រីក្រោមឱវាទរបស់ខ្លួន  រំលោភលើច្បាប់មាត្រា ទី៧ និងមាត្រាទី១០ នៃច្បាប់ស្ដីពី ឯកពន្ធភាព ... Read More »

ឈ្មួញ និងអាជ្ញាធរកំពុងឃុបឃិតគ្នាចង់សុីដាច់បឹងទង់ជាបឹងមេទឹករបស់រដ្ឋនៅស្រុកបាធាយខេត្តកំពង់ចាម តាមរយៈការដើរបំផុសបំផុលបំភ័យពលរដ្ឋអោយផ្តិតមេដៃលក់

ខេត្តកំពង់ចាម ៖ ប្រជាជនលើសលុបបានប្រឆាំងដាច់ខាតចំពោះឈ្មួញដែលកំពុងប្រើអំណាចទឹកលុយធ្វើឲ្យមន្ត្រីអាជ្ញាធរលេប​ ទឹកមាត់ យកតួនាទីរបស់ខ្លួនទៅបម្រើឈ្មួញទៅវិញ រហូតបង្កើតឲ្យមានការឃុបឃិតគ្នាតាមរយៈដើរបំផុសបំភ័យរឹបអូសបឹងទុកធ្វើជាសម្បត្តិរដ្ឋ​ ។ បឹងទង់​ជាប្រភពបឹងមេទឹក សម្រាប់ស្រោចស្រពផលកសិកម្ម ជីវៈ​ ចម្រុះ ជម្រកត្រីពងកូន ខណៈប្រជាពលរដ្ឋអះអាងថា ពួកគាត់កំពុងជួបគ្រោះរងសួត កង្វះទឹកធ្វើស្រែទៀតផង ... Read More »

បើករថយន្តបត់ត្រឡប់ក្រោយ ត្រូវម៉ូតូបុកផ្ទប់ជាប់របួសធ្ងន់ពីរនាក់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តតូយូតាព្រូសមួយគ្រឿងបត់ត្រឡប់ក្រោយ ខ្វះការប្រុងប្រយ័ត្នត្រូវបានយុវជនពីរនាក់ ជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនទាន់ បុកពេញទំហឹង ផ្ទប់ជាប់គ្នារបណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ។ ហេតុការណ៍នេះកើតឡើងកាពីវេលាម៉ោង១យប់រំងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតចំណុចមុខការ៉ាស់សាំងតូតាល់​ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ ។ ... Read More »

ពលរដ្ឋភ្ញាក់ផ្អើលជាខ្លាំង ខណៈបុរស២នាក់ស្រវឹងស្រាហើយបើកកង់បីបញ្ច្រាសផ្លូវ និងស្រែកថាចោរៗទៅបុកអ្នកដំណើរឲ្យរបួសធ្ងន់ម្នាក់ និងធ្វើឲ្យរ៉ឺម៉កក្រឡាប់

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីមានបុរស២នាក់ស្រវឹងស្រា ហើយបើករ៉ឺម៉កម៉ូតូបញ្ច្រាសផ្លូវមកបុកពេញទំហឹង និងបណ្ដាលឲ្យរ៉ឺម៉កក្រឡាប់ហើយស្រែកថា ចោរៗបង្កការភ្ញាក់ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង១១ និង១៥នាទីយប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខអតីតគណៈបក្សសង្គ្រោះជាតិ ... Read More »

Smart Axiata ដាក់ចេញ Google Mobile Data Plan សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ Android 

ភ្នំពេញ ៖​ អតិថិជនរបស់ក្រុមហ៊ុន Smart Axiata  ដែលកំពុងតែប្រើប្រាស់ប្រើប្រាស់ទូរស័ព្ទដំណើរការដោយប្រព័ន្ធ Google Android នៅពេលនេះ អាចទទួលបានភាពរីករាយទៅលើជម្រើសនៃគម្រោង និងកញ្ចប់កាន់តែងាយស្រួល ក្រោយពីក្រុមហ៊ុនដាក់ឲ្យប្រើប្រាស់កម្មវិធី Google Mobile Data ... Read More »

អាកាសចរណ៍វៀតណាVietjet បើក និងបង្កើនផ្លូវហោះហើរថ្មីៗ 

ស្របពេលសន្និសីទផ្សព្វផ្សាយការបណ្តាក់ទុននៅខេត្ត Kien Giang ក្រោមទស្សនទាន «Kien Giang-តំបន់ដ៏មានសក្តានុពល និងផ្តល់ឱកាសជាច្រើនសម្រាប់ការបណ្តាក់ទុន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព» ត្រូវបានរៀបចំឡើង ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានប្រើប្រាស់ព្រឹត្តិការណ៍នេះ ដើម្បីប្រកាសពីផែនការណ៍របស់ខ្លួនដើម្បីបើកផ្លូវហោះហើរថ្មី និងបង្កើនការហោះហើរទាំងទៅ ទាំងមកពីកោះ ... Read More »

សុភ័ក្រ ណាណូ នៅពីក្រោយ ភាពស្រស់ស្អាត តារាស្ស្រី ហេង ចន្ថា លើទឹកដីសៀមរាប

ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះគឺកញ្ញា ហេង ចន្ថា បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលក្រោយពីនាងបានបង្ហាញរូបសម្រស់ តុបតែងខ្លួនយ៉ាងស្រស់សោភាលើទឹកដីនៃខេត្តសៀមរាប ។ នៅពីក្រោយការតុបតែងមុខដ៏ទាក់ទាញនេះ គឺត្រូវបានគេដឹងថា ជាទឹកដៃនៃមេជាងជំនាញល្បីឈ្មោះ សុភ័ក្រ ណាណូ ។ ទោះមិនស្គាល់ជាទូទៅខ្លាំង ប៉ុន្តែ ... Read More »

បើកម៉ូតូធ្លាក់ជង្ហុក ដួលក្មេងស្រី ឡានដឹកដីមកដល់​កិនស្លាប់

ខេត្តព្រះសីហនុ៖ កាលពីល្ងាចថ្ងៃទី​២៩ ខែកក្ដដា ឆ្នាំ២០១៩ លើផ្លូវគ្រួសក្រហម ត្រង់ចំណុច ជិតទីស្នាក់ការគណបក្សហ្វុនស៊ិនប៉ិចក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង ម៉ូតូ ០១គ្រឿងម៉ាក HONDA C125 ពណ៌ ... Read More »

សិប្បកម្មជាច្រើនកន្លែងអត់ច្បាប់ មុនពេលសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យ និងបង្ក្រាប ត្រូវម្ចាស់ដឹងខ្លួនមុន រើរុះជញ្ជូនលាក់ទុកអស់មួយចំនួន 

ខេត្តស្ទឹងត្រែង៖ សិប្បកម្មជាច្រើនគ្មានច្បាប់អនុញ្ញាត ក្រោយពេល គណៈបញ្ជាការឯកភាពខេត្ត ប្រជុំដាក់ផែនការយ៉ាងតឹងរឹង នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីចុះត្រួតពិនិត្យ និងបង្ក្រប ទីតាំងសិប្បកម្មឥតច្បាប់ និងការដឹកជញ្ជូនផលអនុផលព្រៃឈើ តាមបធ្យោបាយផ្សេងៗគ្រប់រូបភាពក្នុងខេត្ត ដល់មន្ត្រីជំនាញ និងសមត្ថកិច្ចចម្រុះ ... Read More »