ព័ត៌មានទាន់ហេតុការណ៍៖
'

បន្លំយកថ្នាំញៀនញាត់ចូលកំប៉ុងចំនីសត្វហើយយកទៅឲ្យអ្នកទោសក្នុងគុក ត្រូវនគរបាលឃាត់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ចាប់ឃាត់ខ្លួនបន្ទាប់ពីរូបគេបន្លំយកថ្នាំញៀនញាត់ចូលកំប៉ុងចំនីសត្វ ហើយយកទៅឲ្យអ្នកទោស មណ្ឌលកែប្រែ(ម១)ត្រូវកម្លាំងឃាត់ខ្លួន កាលពីវេលាម៉ោង១៧និង១៥នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅត្រង់ចំណុចមណ្ឌលអប់រំកែប្រែ(ម១) ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ... Read More »

បុរសម្នាក់ជិះម៉ូតូលក់ជ្រក់ស្ពៃ ទៅទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀតដួល ត្រូវរថយន្តមកពីក្រោយកិនស្លាប់

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅកណ្តាលផ្លូវ​ ខណៈជិះម៉ូតូដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលហើយត្រូវរថយន្តមកពីក្រោយជាន់ហ្វ្រាំងមិនទាន់ជ្រុលកិនស្លាប់ កាលពីវេលាម៉ោង​ ១២ និង​១០រសៀល ថ្ងៃទី​១៦​ ខែ​មករា ​ឆ្នាំ​ ២០២០​ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣​ សង្កាត់ក្រាំងពង្រ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ... Read More »

រដ្ឋបាលសង្កាត់ប៉ោយប៉ែត បើកការដ្ឋានពង្រីកផ្លូវ និងដាក់ប្រព័ន្ធលូ ដើម្បីបញ្ចៀសកកស្ទះ

ប៉ោយប៉ែត៖ ដើម្បីសម្រួលក្នុងការធ្វើដំណើរប្រកបរបរកស៊ីប្រចាំថ្ងៃរបស់ពលរដ្ឋ និងបញ្ចៀសការកកស្ទះទឹកជន់លិចនៅរដូវវស្សានាឆ្នាំ២០២០ខាងមុខ រដ្ឋបាលសង្កាត់ប៉ោយប៉ែត សហការជាមួយអាជ្ញាធរមូលដ្ឋានយកគ្រឿងចក្រ​គាស់កកាយដីពង្រីកផ្លូវឲ្យបានទំហំទទឹង ៩,៥០ម៉ែត្រ ព្រោះកន្លងផ្លូវ ចាស់មានទំហំទទឹងតែ៦ម៉ែត្រ ប្រវែងប្រមាណ១០០០ម៉ែត្រ ដោយចាប់ពីមុខវត្តថ្មីមកដល់ព្រំប្រទល់សង្កាត់ផ្សារកណ្ដាល ត្រង់ចំណុចផ្លូវបំបែកជាបួន ឋិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ... Read More »

អនាគតក្រុមហ៊ុនតូយូតា នឹងមានយន្តហោះតាក់ស៊ី សុវត្ថិភាព រហ័សទាន់ចិត្ត

ដោយសារតែតម្រូវការធ្វើដំណើររបស់មនុស្ស ជួបបញ្ហាកាន់តែច្រើន​ពីមួយឆ្នាំទៅមួយ​ឆ្នាំ ដោយកំណើនប្រជាជន ការកកស្ទះចរាចរណ៍​ជាដើម​ ។ កត្តាទាំងនោះ ទើបក្រុមហ៊ុនផលិតយន្តលំដាប់ពិភពលោក Toyota របស់ប្រទេសជប៉ុន បានប្រកាសថា ខ្លួននឹងវិនិយោគជិត៤០០លានដុល្លារទៅ​ក្នុងក្រុមហ៊ុនមួយនៅអាមេរិក ដែលចង់ផ្តល់សេវាកម្មធ្វើដំណើរតាមយន្តហោះតាក់ស៊ី ។ នៅក្នុងសេចក្តីប្រកាសរបស់ក្រុមហ៊ុន​តូយូតា​នៅថ្ងៃទី​១៦ ខែមករា​​ ... Read More »

វីរុសផ្លូវដង្ហើមមានប្រភពពីប្រទេសចិនឆ្លងដល់ជប៉ុនហើយ​ ពលរដ្ឋបារម្ភយ៉ាងខ្លាំង​

នៅថ្ងៃទី​១៦ ខែមករានេះ មន្ត្រីសុខាភិបាលជប៉ុនបានទទួលស្គាល់ពីករណីជំងឺរលាកសួត មានពាក់ព័ន្ធនឹងវីរុសខូរ៉ូណា (coronavirus) ដែលកំពុងផ្ទុះឡើងនៅក្នុងប្រទេសចិន ។ មន្ត្រីជប៉ុន បានលើកឡើងថា ជនជាតិចិនម្នាក់ត្រូវបានគេធ្វើតេស្ត និងរកឃើញថា មានជំងឺរលាកសួតពាក់ព័ន្ធនឹងវីរុសខូរ៉ូណា (coronavirus) ។ មេរោគរលាកសួតប្រភេទនេះ ... Read More »

រថយន្តបែនដឹកដីបើកបុកគាបជាប់គ្នាជាមួយរថយន្តកុងតឺន័រ

ភ្នំពេញ៖ រថយន្តបែនដឹកដី១គ្រឿង បើកបរក្នុងល្បឿនលឿនហើយបានវាក់ជាមួយរថយន្តកុងតឺន័រ១គ្រឿងបើកចេញពីផ្លូវលំឡើងមហាវិថីឈ្នះឈ្នះ ហើយជាន់ហ្វ្រាំងអត់សុីក៏បានបុកកៀរគាបជាប់គ្នាស្ទើរតែធ្លាក់ចូលទៅក្នុងប្រឡាយ តែមិនបានបណ្ដាលឲ្យមានអ្នកគ្រោះថ្នាក់នោះឡើយ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅលើមហាវិថីឈ្នះឈ្នះ មុខវិទ្យាស្ថានពហុបច្ចេកទេសភូមិព្រៃពពេល សង្កាត់សំរោងក្រោម ... Read More »

ស្វាមីតារាសម្ដែងអ្នកនាង ទ្បោម លក្ខិណា ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ តារាចម្រៀង និងជាអ្នកសម្ដែងអ្នកនាង ទ្បោម លក្ខិណា បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយគាត់មានទុក្ខក្រៀមក្រម ខណៈដែលស្វាមីរបស់ខ្លួន គឺលោកប៉ា ចាន់ពិសិដ្ឋ បានជួបគ្រោះថ្នាក់ចរាចរណ៍ វាងរថយន្តពីរគ្រឿងបុកគ្នា បណ្ដាលឲ្យប្តីរបួសធ្ងន់រហូតដល់ស្លាប់ ក្រោយដឹកបញ្ជូនទៅសង្គ្រោះមិនទាន់ដល់មន្ទីរពេទ្យ កាលពីវេលាម៉ោង ... Read More »

ជម្លោះពាណិជ្ជកម្ម​​ អាមេរិក-ចិន នឹងល្អប្រសើរ​ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១​

នៅថ្ងៃទី​១៦ ខែមករា (ត្រូវនឹងថ្ងៃទី​១៥ នៅអាមេរិក) ប្រធានាធិបតីដូណាល់ ត្រាំ និងលោក លីវ ហេ (Liu He) ឧបនាយករដ្ឋមន្ត្រីចិន​ កាលពីថ្ងៃទី១៥ ខែ​មករា ឆ្នាំ២០២០ ... Read More »

អ៊ីរ៉ង់សង្ស័យអាមេរិកជាអ្នកធ្វើឲ្យប្រព័ន្ធរ៉ាដាច្របូកច្របល់ទើបឈានដល់ការបាញ់ច្រឡំ

កម្លាំងទាហានអ៊ីរ៉ង់ បានប្រកាសថា​ រលកធាតុ​អាកាស​រ៉ាដា​ មីស៊ីលការពារ​របស់អ៊ីរ៉ង់ មានបញ្ហាចំពេល​ដែល​​អ៊ីរ៉ង់ បាញ់ប្រហារទីតាំងអាមេរិក ទើបធ្វើឲ្យទាហានការពារដែនអាកាសអ៊ីរ៉ង់បាញ់ច្រឡំយន្តហោះដឹកអ្នកដំណើរ របស់អ៊ុយក្រែនសម្លាប់មនុស្ស ដល់ទៅ​១៧៦នាក់​។ មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ជាតិកាលពីថ្ងៃទី​១៥ ខែមករា​​ អគ្គមេបញ្ជាការរង​កម្លំាងទាហានអ៊ីរ៉ង់​បញ្ជាក់ថា អាមេរិក បានវាយប្រហារធ្វើឲ្យប្រព័ន្ធរ៉ាដាការពារ​របស់អ៊ីរ៉ង់ធ្លាក់ក្នុងសភាពច្របូកច្របល់​ ទើបអ៊ីរ៉ង់មិនអាចបែកចែកជាយន្តហោះចម្បាំងរបស់សត្រូវឬ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនព្រះសង្ឃមួយអង្គសង្ស័យពាក់ពន្ធ័ករណីរំលោភក្មេងស្រីរហូតបានសម្រេច

ខេត្តស្វាយរៀង៖ ជនសង្ស័យជាព្រះសង្ឃមួយអង្គត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន តាមពាក្យបណ្ដឹងរបស់ម្ដាយក្មេងស្រីរងគ្រោះចោទថា បានចាប់រំលោភរហូតបានសម្រេច ។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ... Read More »

នាយគ្រឿន និងឈិន សៀវម៉ីប៉ះគ្នាលើកដំបូងក្នុងរឿង “អ្នកស៊ើបអង្កេតបែកស្លុយ”

ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភា និងតារាកំប្លែង នាយគ្រឿន បានប៉ះគ្នាលើកដំបូងក្នុងភាពយន្តខ្នាតធំបែបកំប្លែង គឺរឿង “កំពូលអ្នកស៊ើបអង្កេតបែកស្លុយ” ។ ជំនួបលើកដំបូងមែន ប៉ុន្តែពួកគេទទួលបានការពេញចិត្តច្រើនពីទស្សនិកជន ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសដែលភាពយន្តរបស់ផលិតកម្ម វីស៊ីន( VCINE ... Read More »

សន្តិសុខម្នាក់ ខឹងថៅកែមិនបើកប្រាក់ខែឲ្យ និងជួបវិបត្តិក្នុងគ្រួសារ សង្ស័យដើរចូលទឹកទន្លេសម្លាប់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានគេស្គាល់ថា ជាសន្តិសុខឯកជនមួយ ហើយគេសង្ស័យថាគាត់ដើរចូលក្នុងទឹកទន្លេសម្លាប់ខ្លួន បន្ទាប់ពីខឹងថៅកែមិនបើកប្រាក់ខែឲ្យ និងជួបវិបត្តិក្នុងគ្រួសារ បន្សល់ទុកកូនកំព្រាចំនួន៤នាក់ ។ ករណីភ្ញាក់ផ្អើលខាងលើនេះ ត្រូវបានគេប្រទះឃើញសពកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ... Read More »

រដ្ឋបាលក្រុងស្វាយរៀងចុះផ្អាកអាជីវកម្មចាក់សាក់៣កន្លែងគ្មានច្បាប់ ក្នុងក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ ទីតាំងធ្វើអាជីវកម្មចាក់សាក់៣កន្លែងក្នុងក្រុងស្វាយរៀង ត្រូវបានលោក សរ សុដានី អភិបាលរងក្រុងតំំណាងលោកអភិបាលក្រុងស្វាយរៀង និងក្រុមការងារបានចុះត្រួតពិនិត្យ និងផ្អាកជាបណ្ដោះអាសន្នព្រោះមិនមានច្បាប់អនុញ្ញាត ម៉្យាងអាជីវកម្មនេះជាលក្ខណៈសិល្បៈ តែវាបានបង្កប់នូវសកម្មភាពអសន្តិសុខផងដែរ ។ ការចុះផ្អាកអាជីវកម្មចាក់សាក់នេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី១៦ ខែមករា ... Read More »

ចាប់ខ្លួនមុខសញ្ញាលួចទ្រព្យសម្បត្តិពលរដ្ឋម្នាក់ នៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទួលសង្កែ១ បានចាប់ខ្លួនបុរសម្នាក់ ដែលជាមុខសញ្ញាលួចកាច់.កម៉ូតូ ខណៈដែលជននេះកំពុងដើរតាមផ្លូវម្នាក់ឯង ដើម្បីរកមើលម៉ូតូណាដែលប្រជាពលរដ្ឋទុកប្រហែស និងធ្វើសកម្មភាពលួច តែមិនទាន់បានលួចផង ក៏ប្រទះជាមួយកម្លាំងល្បាតបុស្តិ៍ ឃាត់ខ្លួនឆែកឆេររកឃើញឧបករណ៍សម្រាប់កាច់.កម៉ូតូមួយឈុត រួចនាំយកមកសាកសួរចាត់ការតាមច្បាប់ ។ ករណីឃាត់ខ្លួនមុខសញ្ញាចោរលួចខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង២ រំលងអធ្រាត្រ ... Read More »

ជនជាតិកូរ៉េ២នាក់ជិះម៉ូតូធំធ្លាក់ចូលស្រះចិញ្ជឹមត្រីជំរៅជាង២០ម៉ែត្របណ្ដាលឲ្យស្លាប់ម្នាក់

ខេត្តសៀមរាប៖ ជនជាតិកូរ៉េ២នាក់ ជិះម៉ូតូធំកង់បួន ធ្លាក់ជង្ហុក រ៉េចង្កូតបុកបង្គោលថ្ម ជ្រុលធ្លាក់ចូលរណ្តៅដីទំហំ១០០ ម៉ែត្រ×២០០ ម៉ែត្រ ដែលគេជីកយកអាចម៍ដីលក់រួចហើយ គេដាក់ចិញ្ចឹមត្រីជំរៅជាង ២០ម៉ែត្របណ្តាលឲ្យជនជាតិកូរ៉េបាត់ខ្លួនក្រោយមកដឹងថាស្លាប់ម្នាក់ ហេតុការណ៍ដ៍សោកស្តាយយ៉ាងសង្វេគនេះ កើតឡើងនៅវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី១៥ ខែមករា ... Read More »

លួចម៉ូតូបានហើយ នគរបាលមកទាន់ចាប់វាយខ្នោះ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ឃាត់ខ្លួនបន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងពីយុវជនម្នាក់បានសម្រេចហើយ ប៉ុន្តែអកុសលគាប់ជួនកម្លាំងសមត្ថកិច្ចកំពុងជិះល្បាតក្បែរនោះប្រទះឃើញជួយធ្វើអន្តរាគមន៍ក្របួចជាប់តែម្តង ។ ករណីចោរលួចម៉ូតូខាងលើនេះ កើតឡើងកាលពីវេលាម៉ោង ១១ និង៥៥នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះលេខA២ ផ្លូវបេតុង ... Read More »

ឆក់ទូរស័ព្ទជនបរទេស ពេលគេចាប់បានស្រែកយំរកម៉ែជួយផង

ភ្នំពេញ៖ យុវជនម្នាក់ បានដើរថ្មើរជើងមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងពីបុរសជនជាតិស្កុតឡែនម្នាក់ បានសម្រេច ខណៈដែលគាត់កំពុងតែដើរលេងតាមសួនច្បារមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នា ដេញតាមចាប់ប្រគល់ឲ្យសមត្ថកិច្ចយកទៅសាកសួរ និងចាត់ការតាមច្បាប់ ។ ករណីឃាត់ខ្លួនចោរឆក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៥ ខែមករា ... Read More »

កម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀនមួយចំនួនធំ និងម៉ូតូមួយគ្រឿង

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ ម្នាក់ដកហូតបានថ្នាំញៀនមួយចំនួនធំ និងម៉ូតូមួយគ្រឿង។ ប្រតិបត្តិការនេះធ្វើឡើង នៅម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ ១៩៨៦ មុខ មជ្ឈមណ្ឌល ខេតថល ... Read More »

ឃើញម៉ូតូគេទុកនៅចំហៀងផ្ទះជាប់សោចូលលួច តែមិនបានសម្រេច ម្ចាស់ឃើញទាន់ចាប់ខ្លួនឲ្យសមត្ថកិច្ច

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ជិះម៉ូតូឌុបគ្នា ខណៈឃើញម៉ូតូគេទុកនៅចំហៀងផ្ទះដោយមានសោនៅនឹងម៉ូតូ ក៏ធ្វើសកម្មភាពលួច តែមិនបានសម្រេចម្ចាស់ម៉ូតូឃើញទាន់ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការ ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៣ និង៣០នាទី ត្រង់ចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិជ្រែមួយរយ ឃុំសំបួរមាស ... Read More »

ក្រុមមន្ត្រីជំនាញចុះបង្ក្រាបទីតាំងជីកដីអនាធិបតេយ្យ២កន្លែង នៅស្រុកប្រាសាទបាគង

ខេត្តសៀមរាប៖ ក្រុមមន្ត្រីជំនាញនៅខេត្តសៀមរាប បានធ្វើសកម្មភាពចុះបង្ក្រាបទីតាំងជីកដីអនាធិបតេយ្យ២កន្លែង ប៉ុន្តែមិនបង្ហាញឈ្មោះក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម ណាមួយនោះឡើយ ការធ្វើបែបនេះ វាហាក់ដូចជាក្លាយជាទម្លាប់ទៅហើយ តែមិនដឹងថា គេលាក់ដើម្បីអ្វី? ។ ជាក់ស្ដែងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ក្រុមការងារមន្ទីររ៉ែ ... Read More »

ហ្គេមបាញ់ត្រី ​នៅក្នុង «​ ទីក្រុង ជីវចល​» យីហោ មណ្ឌលកំសាន្ត អធិរាជ ត្រូវអាជ្ញាធរខណ្ឌចំការមនបានចុះបង្ក្រាបចំណែក៩ទីតាំងទៀតមិនហ៊ានបង្រ្កាបនោះទេ?

ភ្នំពេញ៖ មនុស្ស 11នាក់និងទូរបាញ់ត្រីហើយថែមទាំងមានម៉ាសុីនល្បែងសុីងសងជាច្រើនផងដែរ ត្រូវអាជ្ញាធរខណ្ឌចំការមន ឃាត់ ខ្លួនខណៈបានចុះបង្ក្រាប ហ្គេមបាញ់ត្រីមួយ កន្លែង នៅ​ចំណុច​កន្លែង​កម្សាន្ត​ក្មេង​លេង​យីហោ «​ ទីក្រុង ជីវចល​» ​ យីហោ មណ្ឌលកំសាន្ត ... Read More »

កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ ជនសង្ស័យ​២​នាក់ និងថ្នាំញៀន​ជិត​៦​គីឡូក្រាម

ខេត្តបាត់ដំបង​ ៖​ ជនសង្ស័យ​២​នាក់ ក្នុង​នោះ​ម្នាក់​ជា​មុខសញ្ញា​ចាស់​ ទើប​ចេញពី​ពន្ធនាគារ​រយៈពេល​៦​ ខែ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ តាម​ប្រមាញ់​រហូត​ផ្ទុះ​អាវុធ​ចំនួន​២​គ្រាប់ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន ​ដោយ​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ថ្នាំញៀន​ជិត​៦​គីឡូក្រាម ។ ករណី​ផ្ទុះ​អាវុធ ឈាន​ដល់​ឃាត់​ខ្លួន​ជនសង្ស័យ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៤​ និង​៣០​នាទី​ទៀបភ្លឺ ... Read More »

ទិញអាវុធ AK ស្វាយបត់១ដើម រៀបចំគម្រោងប្លន់នៅស្រុកស្វាយអន្ទរ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៣ និង៥៨នាទី នៅចំណុចភូមិសង្កែជ្រុំ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ សហការជាមួយកម្លាំងជំនាញការិយាល័យបច្ចេកទេសខេត្ត អធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ... Read More »

ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់បានសម្រេច ត្រូវកងរាជអាវុធហត្ថឃាត់ខ្លួន

ភ្នំពេញ៖ ស្ត្រីម្នាក់រួមជាមួយម្តាយ និងប្អូនម្នាក់ទៀតជិះម៉ូកង់បីឥណ្ឌា ជិះពីក្រោយវាំង ម្តុំផ្សារកណ្តាល ត្រូវបានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូតាមធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច ហើយត្រូវបានកម្លាំងអាវុធហត្ថ ខណ្ឌដូនពេញ ឃាត់ខ្លួនបានទាំង២នាក់យកទៅសួរនាំ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣៥នាទីយប់ ថ្ងៃទី១៥ ... Read More »

បទ “ខ្ញុំក្លាយជាអ្នកជំងឺស្នេហា” របស់អ៊ុង សុវណ្ណារិទ្ធិឆ្លើយតបទៅអ៊ុក សុវណ្ណារី

ភ្នំពេញ៖ តារាចម្រៀងសំនៀងស្រទន់ អ៊ុង សុវណ្ណរិទ្ធិ បានបញ្ចេញបទចម្រៀង ខ្ញុំក្លាយជាអ្នកជំងឺស្នេហា ហើយ ដើម្បីឆ្លើយតបទៅនឹងអត្ថន័យបទចម្រៀងស្នេហាមនោសញ្ចេតនាស៊ីជម្រៅដែលកំពុងផ្ទុះការចាប់អារម្មណ៍ពី របស់តារាចម្រៀងស្រីវ័យក្មេង អ៊ុក សុវណ្ណារី ។ បទចម្រៀងនេះ បានធ្វើឲ្យគេភ្ញាក់ផ្អើលស្របពេលដែលលេចវត្តមានអតីតបេក្ខជន The ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយភរិយាអតីតនាយករដ្ឋមន្ត្រីជប៉ុន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ បន្ទាប់ពីបានទទួលជួបជាមួយសមាជិកសភាមកពីប្រទេសជប៉ុនរួចហើយនោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បានទទួលជួបពិភាក្សាការងារបន្តជាមួយ លោកជំទាវ OBUCHI Chizuko ដែលភរិយា របស់លោក ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយសមាជិកសភាមកពីប្រទេសជប៉ុន

ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃព្រហស្បត៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងទី១៦ ខែមករា ឆ្នាំ២០២០នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

សិស្សសាលា២នាក់ជិះម៉ូតូឌុបគ្នាជែងជ្រុលទៅបុករថយន្តដឹកសិស្ស ស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ មានគ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលទាំងព្រឹក រវាងម៉ូតូសិស្សសាលា២នាក់ជិះឌុបគ្នាទៅរៀនបើកខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តដែលជិះបញ្ច្រាសទិសគ្នាបណ្ដាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅជួយសង្គ្រោះភ្លាមភ្លាម​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២០ ស្ថិតនៅក្នុងភូមិព្រែកកំពឹស​ សង្កាត់ព្រែកកំពឹស​ ... Read More »

ស្ថានភាពនយោបាយនៅប្រទេសរុស្ស៊ី​ប្រែប្រួល​ហើយ ក្រោយរដ្ឋភិបាលរបស់នាយករដ្ឋមន្ត្រី​ Medvedev លាលែងពីតំណែង

នយោបាយនៅក្នុងប្រទេសរុស្ស៊ី​​ ដែលមានលោកពូទីន​ ជាប្រធានាធិបតី ចំណែកលោក Medvedev ជានាយករដ្ឋមន្ត្រី ហើយអ្នកទាំងពីរបានផ្លាស់ប្តូរវេនគ្នាដឹកនាំ អស់ជាច្រើនឆ្នាំកន្លងមក​។ ប៉ុន្តែនៅពេលនេះ លោក ម៉ែតវើឌីវ​ និងរដ្ឋាភិបាលរបស់លោកបានលាលែងចេញពីតំណែង​ ជាសញ្ញាមួយបង្ហាញពីការមិនចុះសម្រុងនឹងគ្នា ជុំវិញការកែប្រែច្បាប់​ ពន្យារពេលកាន់អំណាច​។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេពេទ្យសត្វខេត្តតាកែវ ឃុបឃិតឲ្យឈ្មួញនាំចូលជ្រូកពីវៀតណាមយ៉ាងពេញបន្ទុក

ប្រភពពីប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនខ្មែរ-វៀតណាមក្នុងស្រុកបុរីជលសា និងស្រុកគិរីវង់ ខេក្តតាកែវ បានឲ្យដឹងថា លោក ថៃ លី ឃុបឃិតឲ្យឈ្មួញនាំចូលជ្រូកពីវៀតណាមយ៉ាងពេញបន្ទុកដោយមិនខ្វល់ពីការអនុវត្តតាមសេចក្តីណែនាំរបស់លោក វេង សាខុន រដ្ឋមាន្ត្រីក្រសួងកសិកម្មនោះទេ ។ បើតាមការអះអាងរបស់មន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តតាកែវ បានឲ្យដឹងថា ការដែល ... Read More »