ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីលោក យស់ មុន្នីរ៉ាត់ អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា កម្ពុជាចំណូលសួយសារអាករ ឬចំណូលមិនមែនពន្ធ ពីវិស័យរ៉ែ មានជាង ២១លានដុល្លារ ក្នុងឆ្នាំ២០២០ កើនឡើងប្រមាណ៥ភាគរយ ... Read More »
ស្ថានីយប្រេងឥន្ទនៈ កាល់តិច សាខារង្វង់មូលនាងគង្ហីង ស្ថិតនៅក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា មានអ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ស្ថានីយប្រេងឥន្ទនៈ កាល់តិច សាខារង្វង់មូលនាងគង្ហីង ស្ថិតនៅក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា មានអ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 🙏 សូមពាក់ម៉ាស់ ... Read More »
ចូលរួមសោកស្តាយ៖ យោធាម្នាក់ពលីជីវិតក្នុងតួនាទីភារកិច្ចគួរឱ្យអាសូរ ដោយសារអ្នកញៀនថ្នាំកើតជំងឺកូវីដ-១៩ម្នាក់ វាយពេលកំពុងយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក
ខេត្តត្បូងឃ្មុំ៖ មន្រ្តីយោធាជាអ្នកយាមម្នាក់ត្រូវបុរសជាអ្នកជំងឺកូវីដ-១៩ ញៀនថ្នាំម្នាក់ចូលមកវាយបណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ក្រោយកើតហេតុជនបង្កត្រូវបានកម្លាំងនគរបាលស្រុកពញាក្រែកសហការជាមួយមន្រ្តីយោធាដែលយាមនៅកន្លែងកើតហេតុចាប់បានភ្លាមៗ ។ ហេតុការណ៍នេះកើតឡើងវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចក្នុងមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ប្រភពពីមន្រ្តីមានសមត្ថកិច្ចបានឱ្យដឹងថា បុរសជាយោធា និងជាជនរងគ្រោះឈ្មោះ មាន ... Read More »
កោះព្រហ្មចារី ជាទីស័ក្តិសមបំផុតសម្រាប់ដំណើរកម្សាន្តបែបអេកូទេសចរណ៍
ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ page ផ្លូវការរបស់ក្រសួងទេសចរណ៍ បានលើកឡើងពី កោះព្រហ្មចារី ជាផ្នែកដ៏សំខាន់មួយនៅក្នុង «សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ» ដែលមានទីតាំងស្ថិតនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ពោលគឺមានចម្ងាយប្រមាណជិត ... Read More »
មន្ត្រីឧទ្យាននុរក្សលែងសត្វពស់ថ្លាន់ចំនួន៣៨ក្បាលចូលក្នុងព្រៃអភិរក្យធម្មជាតិវិញ
ខេត្តកំពង់ឆ្នាំង៖ ក្រុមអភិរក្សការពារធម្មជាតិនៅចំណុចមុខវត្តកំពង់ព្រះ ភូមិកំពង់ព្រះស្ថិត ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានលែងសត្វពស់ថ្លាន់ចូលក្នុងព្រៃធម្មជាតិចំនួន៣៨ក្បាលដើម្បីឲ្យសត្វនេះមានឱកាសបន្តពូជ។ ការលែងសត្វពស់ថ្លាន់៣៨ក្បាលនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ធ្វើឡើងដោយមន្ត្រីឧទ្យាននុរក្សសហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចល័ត។ មន្ត្រីឧទ្យានអនុរក្សខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សត្វពស់ថ្លាន់ទាំងនេះត្រូវបានក្រុមឧទ្យាននុរក្ស ... Read More »
កូនអកតញ្ញូ វ៉ៃពាងទឹកបែកអស់១១រួចដុតផ្ទះឆេះខ្ទេច ព្រោះខឹងម្តាយមិននៅផ្ទះ
ខេត្តបន្ទាយមានជ័យ៖ អគ្គិភ័យបានលេបត្របាក់ផ្ទះឈើអស់មួយខ្នងកាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យដោយសារកូនអកតញ្ញូម្នាក់ខឹងម្តាយមិននៅផ្ទះយកដែកកេះដុតផ្ទះឆេះម៉ដ្ឋ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបានឲ្យដឹងថា ផ្ទះឈើមួយខ្នងដែលកូនប្រុសម្ចាស់ផ្ទះបំផ្លាញចោលនេះមានទំហំ ៥ម៉ែត្រគុណ៦ម៉ែត្រ ដែលបង្កដោយឈ្មោះ ទី ចាន់រួន ... Read More »
វៀតណាមបានប្រគល់ថវិកា២០ម៉ឺនដុល្លារ និងសម្ភារបរិក្ខាពេទ្យជាច្រើនទៀត ដល់ក្រសួងសុខាភិបាល ដើម្បីជួយទប់ស្កាត់កូវីដ-១៩នៅកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមជាមួយ លោក វូ គ័ងមិញ ឯកអគ្គរដ្ឋទូតវិសាមញ្ញ ... Read More »
រដ្ឋបាលខេត្តសៀមរាប សម្រេចបិទការចេញ-ចូល ជាបណ្ដោះអាសន្ន ផ្សារសាមគ្គីស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១
ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ នៅថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន៣នាក់ និងបានកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្នុងចំណោមអ្នកទាំង៣នាក់ មានអ្នកវិជ្ជមានជំងឺ កូវីដ-១៩ម្នាក់ ... Read More »
ធនាគារ កាថេយូណៃធីតកម្ពុជាចំកាត់ សាខា ផ្សារហេងលី ដែលមានទីតាំងស្ថិតនៅផ្លូវ២៧១ កែងផ្លូវ២០០២ សង្កាត់អូរបែកក្អម មានអ្នកជំងឺកូវីដ១៩ បានចូលទៅប្រើប្រាស់សេវាធនាគារ នៅខាងក្នុងទីតាំងខាងលើនេះ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ធនាគារ កាថេយូណៃធីតកម្ពុជាចំកាត់ សាខា ផ្សារហេងលី ដែលមានទីតាំងស្ថិតនៅផ្លូវ២៧១ កែងផ្លូវ២០០២ សង្កាត់អូរបែកក្អម មានអ្នកជំងឺកូវីដ-១៩ បានចូលទៅប្រើប្រាស់សេវាធនាគារ ... Read More »
សម្លៀកបំពាក់ពណ៌ខ្មៅរបស់ឱក សុគន្ធកញ្ញា ស្លៀកចូលរួមបុណ្យសពម្តាយ ឆន សុវណ្ណរាជ ធ្វើឲ្យអ្នកគាំទ្រវែកញែកគ្នា
ភ្នំពេញ៖ តារាចម្រៀងលំដាប់ជួរមុខ ឱក សុគន្ធកញ្ញា បានស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅមួយកំប្លេទៅចូលរួមក្នុងពិធីបុណ្យសពរបស់ម្តាយតារាចម្រៀង ឆន សុវណ្ណរាជ កាលពីថ្ងៃទី២៤ ខែឧសភាកន្លងមកនេះ។ ឈុតពណ៌ខ្មៅ ដែលតារាស្រីកូនមួយរូបនេះស្លៀកពាក់នោះ ត្រូវបានទស្សនិកជនមួយចំនួនបានបញ្ចេញមតិថា ជាទំនៀមទម្លាប់របស់ប្រទេសជិតខាងប៉ុណ្ណោះដែលប្រើប្រាស់ដើម្បីចូលរួមក្នុងពិធីបុណ្យសព ... Read More »
ក្រុមជម្រើសជាតិកម្ពុជា ចេញដំណើរទៅប្រកួតនាយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១
ភ្នំពេញ៖ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ចេញបញ្ជីឈ្មោះ ជាផ្លូវការ នៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ដែលមាន សមាសភាព ២៤នាក់ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវចេញដំណើរពីមាតុភូមិរបស់ខ្លួនឆ្ពោះទៅកាន់ ប្រទេសបារ៉ែន ... Read More »
រថយន្តកុងតឺន័របុកជាមួយម៉ូតូស្លាប់ស្ត្រីម្នាក់នៅក្រុងបាវិត
ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកជាមួយរថយន្តកុងតឺន័រដែលបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងភ្លៀងរលឹម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី ២៥ខែឧសភាឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៦១-១៦២ ស្ថិតនៅក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថាស្ត្រីដែលស្លាប់មានឈ្មោះគង់ ចន្ថា អាយុ ... Read More »
ផ្សារទំនើប Aeon Maxvalu សាខា ផ្សារ ខាលែនឌែលម៉ល ដែលមានទីតាំងស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ មានអ្នកជំងឺកូវីដ-១៩ បានចូលទៅទិញទឹកដោះគោ នៅទីតាំងខាងលើ
ភ្នំពេញ៖ ផ្សារទំនើប Aeon Maxvalu សាខា ផ្សារ ខាលែនឌែលម៉ល ដែលមានទីតាំងស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ មានអ្នកជំងឺកូវីដ-១៩ បានចូលទៅទិញទឹកដោះគោ នៅទីតាំងខាងលើ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី, អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19 ... Read More »
Ole Gunnar Solskjaer សង្ឃឹមថាឈ្នះពាន EuropaLeague នឹងនាំជោគជ័យធំបន្តបន្ទាប់ទៀត ខណៈប្រធានក្រុមនឹងអវត្តមានក្នុងការប្រកួតយប់នេះ
អ្នកចាត់ការទូរទៅក្លិបបិសាចក្រហមManchester Unitedលោក Ole Gunnar Solskjaer បានថ្លែងថា ការឈ្នះពានEuropa League នឹងជួយក្រុមរបស់លោកឈ្នះជើងឯកជាច្រើនទៀតនៅក្នុងពេលអនាគត។ ក្រុម Manchester Unitedនិងត្រូវប៉ះក្រុមអេស្ប៉ាញVillarrealក្នុងវគ្គផ្តាច់ព្រ័ត្រនៅក្នុងទីក្រុង Gdansk ប្រទេសប៉ូឡូញ។ ហើយប្រសិនបើក្រុម ... Read More »
អតីតគ្រូបង្វឹកក្លិបBayern Munichនឹងក្លាយទៅជាគ្រូជម្រើសជាតិអាល្លឺម៉ង់ក្រោយយ៉ូរូ២០២០
លោក Hansi Flick ដែលទើបតែលាលែងចេញពីតំណែងគ្រូបង្វឹករបស់ក្រុមBayern Munichនឹងមកជំនួសតំណែងរបស់លោកJoachim Low ជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អាល្លឺម៉ង់។ក្រោយពេលចុះកិច្ចសន្យារយៈពេល៣ឆ្នាំហើយមក លោកHansi Flick ដែលមានវ័យ៥៦ឆ្នាំបានថ្លែងថា “ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានក្លាយទៅជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់។ ខ្ញុំពិតជារំភើបរកអ្វីប្រៀបពុំបានឡើយពេលឃើញកីឡាករគ្រប់កំរឹតពិសេសកីឡាករវ័យក្មេងនៅក្នុងប្រទេសអាល្លឺម៉ង់។” លោក Hansi Flick ធ្លាប់ធ្វើជាជំនួយការរបស់លោកJoachim Lowពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ឈ្នះជើងឯកWorld Cup ឆ្នាំ២០១៤។ មិនត្រឹមតែប៉ុណ្ណោះគាត់ក៏ធ្លាប់ធ្វើជាអគ្គនាយកបាល់ទាត់របស់សហព័ន្ធបាល់ទាត់អាល្លឺម៉ង់នៅក្នុងឆ្នាំ២០១៤ដល់២០១៧។ ... Read More »
UEFA អនុញ្ញាតឲ្យមានអ្នកទស្សនា១៦,៥០០នាក់នៅក្នុងការប្រកួតChampions Leagueវគ្គផ្តាច់ព្រ័ត្រ
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានប្រកាសនៅថ្ងៃលក់សំបុត្រកាលពីថ្ងៃទី២៥ខែឧសភាថា អ្នកទស្សនាបាល់ទាត់រហូតដល់១៦,៥០០នាក់នឹងអនុញ្ញាតឲ្យចូលរួមការប្រកួតបាល់ទាត់Champions Leagueវគ្គផ្តាច់ព្រ័ត្រ នៅក្នុងទីក្រុង Porto ប្រទេសព័រទុយហ្គាល់។ អជ្ញាធរប្រទេសព័រទុយហ្គាល់បានឲ្យដឹងទៀតថា ការអនុញ្ញាតឲ្យមានអ្នកទស្សនាចំនួននេះស្មើទៅនឹង១ភាគ៣នៃចំនួនសរុបរបស់កីឡាដ្ឋាន Estadio do Dragaoដែលត្រូវបានគេយកមកជំនួសកីឡាដ្ឋាននៅក្នុងប្រទេសទួរគីក្នុងការប្រកួត Champions Leagueវគ្គផ្តាច់ព្រ័ត្រព្រោះតែបញ្ហា COVID-19។ សំបុត្រចូលទស្សនា Champions ... Read More »
សម្តេចតេជោ “កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានរហូតដល់ទៅជាង ២០លានដូស ចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់”
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ហើយថា កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានរហូតដល់ទៅជាង ២០លានដូស ចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់ ដើម្បីបង្កើតភាពសាំ និងឱ្យទទួលបានជោគជ័យក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបានប្រសើរឡើងវិញនាពេលខាងមុខ។ សូមបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ ... Read More »
អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) សរុបចំនួន ២,៣០៦,៨២២នាក់ !
ភ្នំពេញ៖ អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) សរុបចំនួន ២,៣០៦,៨២២នាក់ គិតចាប់ពីថ្ងៃទី១០ខែ កុម្ភៈ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២១។ នេះបើយោងតាមរបាយការណ៍ អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស ... Read More »
ប្រុងប្រយ័ត្នផង! រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ នៅមានជាបន្តចំនួន ២២នាក់
ខេត្តព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ នៅមានជាបន្តចំនួន ២២នាក់ ដែលទើបរកឃើញនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៦ រួមមាន៖ ស្រុកព្រះស្តេច ចំនួន៧នាក់ ... Read More »
កូវីដ-១៩ មានគ្រប់ទីកន្លែង ! អាជ្ញាធរខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៣នាក់ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១
ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ នេះ រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣នាក់ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ... Read More »
អាជ្ញាធរខេត្តកោះកុង បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ នៅស្រុកស្រែអំបិល ចំនួន១៥នាក់ថែមទៀត
ខេត្តកោះកុង៖ អាជ្ញាធរខេត្តកោះកុង បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ នៅស្រុកស្រែអំបិល ខេត្តកោះកុង ចំនួន១៥នាក់ថែមទៀត នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។ សូមបញ្ជាក់ថា បច្ចុប្បន្នស្រុកស្រែអំបិល មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៧៨នាក់ហើយ បើគិតចាប់តាំងថ្ងៃទី២២ ... Read More »
១ករណីទៀតហេីយ!! ប្រពន្ធដើមតាមទាន់ប្ដីលួចមានប្រពន្ធចុង និងកំពុងផឹកស៊ីនៅក្នុងផ្ទះក៏ផ្ទុះហិង្សាវាយតប់គ្នាមួយប្រាវផ្អើលដល់សមត្ថកិច្ចទាំងយប់
ភ្នំពេញ ៖ ស្ត្រីម្នាក់ជាប្រពន្ធដើមបានតាមទាន់ប្ដីលួចមានប្រពន្ធចុង និងកំពុងអង្គុយផឹកសុីជុំគ្នាក្នុងផ្ទះល្វែងនៅបុរីពិភពថ្មី ផ្លូវលេខ១៩ ផ្ទះលេខ៧៧ សង្កាត់ព្រៃស ខណ្ឌដង្កោ ក៏ផ្ទុះហិង្សាវាយគ្នាមួយប្រាវ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងសមត្ថកិច្ចកាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ ។ ... Read More »
បុរសម្នាក់ចាប់រំលោភក្មេងស្រីអាយុ១៤ឆ្នាំរហូតមានផ្ទៃពោះទេីបបែកការណ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ៖ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ត្រូវបានបុរសម្នាក់ដែលជួលបន្ទប់ក្បែរគ្នាចាប់រំលោភជាច្រេីនដងនិងគំរាមមិនឱ្យប្រាប់នរណារហូតមានផ្ទៃពោះទេីបបែកការណ៍ដល់ម្តាយប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនយកទៅដោះស្រាយតាមច្បាប់។ ការឃាត់ខ្លួនជនកំហូចរូបនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យមានឈ្មោះ មៀច សីមេសា ភេទប្រុសអាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួលលេខ១៨ ... Read More »
កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនបរទេស
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច សហការជាមួយ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដេញចាប់ជនសង្ស័យចំនួន២នាក់ បន្ទាប់ពីបានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ ជាក់ស្ដែង តែមិនបានសម្រេច ពីជនបរទេសកំពុងដើរតាមដងផ្លូវ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៤ និង៣០ នាទីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ... Read More »
លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលការអនុវត្តការងារនគរបាល និងសហគមន៍ ប្រចាំខែឧសភា និងប្រចាំឆមាសទី១ និងទិសដៅបន្តតាមប្រព័ន្ធវីដេអូ Zoom Meeting
ខេត្តត្បូងឃ្មុំ ៖ លោកឧត្តមសេនីយ៍ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំបានកោតសរសើរ និងលើកទឹកចិត្តដល់កងកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់ដែលខិតខំពង្រឹងការងារជំនាញ ការពារ បង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅមូលដ្ឋានបានល្អប្រសើរ ទោះបីមានការយាយីពីជំងឺកូវីដ-១៩ ដែលបាននិងកំពុងវាយលុកក្នុងព្រះរាជាណាចក្រកម្ពុជា និងក្នុងខេត្តត្បូងឃ្មុំក៏ដោយ។ លោកស្នងការបានលេីកឡេីងយ៉ាង ដូច្នេះនាព្រឹកថ្ងៃអង្គារ ... Read More »
លោកឧត្តមសេនីយ៍ស្នងការខេត្តកំពង់ចាមអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងលេីផែនការការពារសន្ដិសុខ ថែរក្សា សុវត្ថិភាព សណ្ដាប់ធ្នាប់ ជុំវិញបរិវេណមណ្ឌលចត្ដាឡីស័ក
ខេត្តកំពង់ចាម ៖ បច្ចុប្បន្នក្រសួងសុខាភិបាលនៅមិនទាន់បិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនៅឡេីយទេ តែបានត្រឹមបន្ថយការឆ្លងពីច្រេីនមកតិច ។ ដូច្នេះសូមបងប្អូនទាំងអស់គ្នាប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល និងការណែនាំក៏ដូចជាបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន និងតាមដានសុខភាពឱ្យបានដិតដល់ ហើយប្រសិនណាសង្កេតឃើញមានរោគសញ្ញាដែលសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគឱ្យទាន់ពេលវេលា ចៀសវាងការឆ្លងចែកចាយបន្ត ។ នេះជាប្រសាសន៍លោកឧត្ដមសេនីយ៍ទោ ... Read More »
កោះតៃវ៉ាន់នឹងចាក់វ៉ាក់សាំងទ្រង់ទ្រាយធំជូនពលរដ្ឋក្នុងពេលដ៏ខ្លីខាងមុនដើម្បីគ្រប់គ្រងការឆ្លងកូវីដ-១៩
កន្លងមកកោះតៃវ៉ាន់បានស្នើដល់រដ្ឋាភិបាលអាមេរិកជួយផ្តល់វ៉ាក់សាំងកូវីដ-១៩ ក្រោយពេលកោះនេះមានករណីឆ្លងកូវីដ-១៩ ច្រើន ។ សារព័ត៌មាន CAN បានផ្សាយថា រដ្ឋមន្រ្តីសុខាភិបាលកោះតៃវ៉ាន់ លោក ឈិន ស៉ីជុង (Chen Shih-chung) បាននិយាយនៅថ្ងៃអង្គារ ទី២៥ ... Read More »
អាមេរិកស្នើពលរដ្ឋកុំទៅប្រទេសជប៉ុនក្នុងពេលប្រកួតកីឡាអូឡាំពិក តែទីក្រុងតូក្យូថាមិនរងផលប៉ះពាល់ឡើយ
អាមេរិកបានបង្កើនការប្រកាសអាសន្នពីការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ក្នុងពេលដែលប្រទេសនេះប្រារព្ធពិធីប្រកួតកីឡាអូឡាំពិក។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងអាមេរិក CDC បានព្រមានកម្រិតទី៤ពីការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន។ នៅក្នុងសេចក្តីប្រកាសរបស់CDC ក្នុងគោលដៅទប់ស្កាត់ការឆ្លងកូវីដ-១៩ ក្នុងពេលដែលទីក្រុងតូក្យូ នឹងត្រូវបើកប្រកួតកីឡាអូឡាំពិកនៅថ្ងៃទី២៣ខែកក្កដាខាងមុខនេះ។ ក្រោយការប្រកាសខាងលើរដ្ឋាភិបាលជប៉ុនក៏បានលើកឡើងថា ការព្រមានពីការធ្វើដំណើររបស់អាមេរិកមិនប៉ះពាល់ដល់ការប្រកួតកីឡាអូឡាំពិកនោះឡើយ ហើយក៏មិនប៉ះពាល់ដល់គណៈប្រតិភូកីឡា អូឡាំពិករបស់អាមេរិកនោះដែរ។ ក្រុមអ្នករៀបចំការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ បានសន្យាថា ... Read More »
លោក ដួង តារា ៖ ត្រូវមានការប្រុងប្រយ័ត្នកូវីដ-១៩គ្រប់ដង្ហើមចេញចូល!
ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងយ៉ាងដូច្នេះថា, ចំនួនតួលេខអ្នកឆ្លងកូវីដ-១៩ដែលបានប្រកាសថ្ងៃទី ២៥ ឧសភា ... Read More »
រដ្ឋបាលខេត្តកំពង់ចាម បន្តរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៧៧នាក់
ខេត្តកំពង់ចាម៖ នៅល្ងាចថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បន្តរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៧៧នាក់ ជាកម្មការិនីរោងចក្រនៅស្រុកចំការលើ ០១នាក់ ស្រុកព្រៃឈរ ០១នាក់ ស្រុកជើងព្រៃ ០៨នាក់ ស្រុកបាធាយ ០៣នាក់ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច