ព័ត៌មានទាន់ហេតុការណ៍៖
'

ប្រតិកម្មរហ័សនៃស្នងការរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បដិសេធទាំងស្រុង ចំពោះគណនីFacebook ឈ្មោះថា Khan Chan Sophal

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ Facebook ផ្លូវការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធទាំងស្រុង របស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចំពោះគណនីហ្វេសបុកមួយដែលមានឈ្មោះថា Khan Chan Sophal ... Read More »

ជនឆក់ឱកាស៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីផុសលក់ឧបករណ៍ធ្វេីតេស្តរកវីរុសកូវីដ ១៩ នៅលេីបណ្តាញសង្គម Facebook

ភ្នំពេញ៖ អ្នកផ្សព្វផ្សាយលក់ផលិតផលអនឡាញ ៦នាក់ ដែលផុសលក់ឧបករណ៍ធ្វេីតេស្តរកវីរុសកូវីដ ១៩ នៅលេីបណ្តាញសង្គមហ្វេសបុក ដែលសមត្ថកិច្ចតាមបណ្តាខណ្ឌបានធ្វេីការសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា បានធ្វេីការឃាត់ខ្លួន កាលពីថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំបទល្មេីសបច្ចេកវិទ្យា នៃផែនការងារសន្តិសុខ យកមកធ្វេីការណែនាំ ... Read More »

ក្មេងទំនើងប្រើដាវដេញកាប់គ្នាត្រូវបានអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនបាន៤នាក់

ខេត្តបន្ទាយមានជ័យ៖ ក្រុមក្មេងទំនើងចំនួនពីរក្រុមធ្វើសកម្មភាពដេញវាយគ្នាដោយប្រើកាំបិត ដែលបង្ករភាពអសន្តិសុខត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះបង្រ្កាប និងឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់ ដកហូតដាវបានចំនួន០៣ដើម ម៉ូតូចំនួន០១គ្រឿងម៉ាកZOOMER-X ពណ៌ស្លាទុំលាយខ្មៅ សេរីឆ្នាំ២០១៥ ព្រមទាំងឆែកឆេររកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន០២កូនថង់តូច។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ត្រង់ចំនុចស្រះ១០០ ... Read More »

ទូតចិន ប្រគល់ថ្នាំសម្លាប់មេរោគ (40 sprayers and 20 barrels of plane cabin disinfectants )លើយន្តហោះ ដល់ អាកាសចរសុីវលកម្ពុជា

ភ្នំពេញ៖ មិត្តចិននៅតែបន្តគាំទ្រកម្ពុជាលើគ្រប់វិស័យ ពិសេសផ្តោតសំខាន់លើការរាលដាល នៃជំងឺវីរុសកូវីដ១៩ នេះ គឺខាង រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានទទួលថ្នាំបាញ់ ២០ធុង និងឧបករណ៍៤០គ្រឿង សម្រាប់បាញ់សម្លាប់មេរោគ (40 sprayers and 20 ... Read More »

គណកម្មាធិការចំរុះកិច្ចការព្រំដែនសូមប្រកាសទាត់ចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លឺសតាមការសរសេរបង្ហោះនៅលើអាខោនហ្វេសប៊ុក និងនៅលើគេហទំព័រ ឈ្មោះ William Guang

ភ្នំពេញ៖ គណកម្មាធិការចំរុះកិច្ចការព្រំដែនសូមប្រកាសទាត់ចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លឺសតាមការសរសេរបង្ហោះនៅលើអាខោនហ្វេសប៊ុក និងនៅលើគេហទំព័រ ឈ្មោះ William Guang កាលពីថ្ងៃទី២៥ខែមីនាឆ្នាំ២០២០ ដោយអត្ថាធិប្បាយ និងដាក់ចំណងជើងថា រឿងអីអាផ្ញាធរវៀតណាមមានសិទ្ធិឆ្លងចូលដីខ្មែរ មកហាមឃាត់ ចូលដេញពលរដ្ឋខ្មែរ មិនឲធ្វើស្រែនៅលើដីខ្មែរ? នេះបើយោងតាមសេចក្តីថ្លែងការណ៍ ... Read More »

លោករដ្ឋមន្ត្រីថ្មី ព្រុំ សុខា ប្តេជ្ញាប្រកាន់ខ្ជាប់នូវបាវចនា២ និងអភិក្រម៥ ដែលជាប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ លោក ព្រុំ សុខា ​រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលទើបនឹងតែងតាំងថ្មីបានប្តេជ្ញា​ជំរុញអនុវត្តឲ្យបានជោគជ័យនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលលើវិស័យអាទិភាពទាំង៤ ជាពិសេសកំណែទម្រង់វិស័យសាធារណៈ ដោយប្រកាន់ខ្ជាប់នូវបាវចនា២ និងអភិក្រម៥ ដែលជាប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ។ លោករដ្ឋមន្ត្រីបានថ្លែងនៅក្នុងពិធី​​ផ្ទេរនិងប្រកាសចូលកាន់ដំណែងរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ... Read More »

អាជ្ញាធររាជធានីភ្នំពេញកំពុងសាងសង់ សួនច្បារថ្មី នៅតាមបណ្តោយវិថីភ្នំពេញ-ហាណូយដែល មានទីធ្លាលំហែកំសាន្ត កន្លែងហាត់ប្រាណ ឧបករណ៍ក្មេងលេងផងដែរ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ កំពុងសាងសង់ សួនច្បារថ្មី នៅតាមបណ្តោយវិថីភ្នំ ពេញ-ហាណូយ ដែលមានទីធ្លាសំរាប់លំហែកំសាន្ត កន្លែងហាត់ ប្រាណឧបករណ៍ក្មេងលេង ដើមឈើ ដាំស្មៅ បង្គន់សាធា រណៈ ចំណតរថយន្តនិងម៉ូតូ និងបង្គោលបំភ្លឺសួនច្បារផងដែរ ... Read More »

Update ៖តុលាការខេត្តកណ្តាលឃុំខ្លួនចោរឆក់យ៉ាងសកម្មជិត១០លើកនៅក្រុងតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្ន

កណ្តាល៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ លោក ជួន វណ្ណះ ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនចោរឆក់យ៉ាងសកម្មជិត១០លើកនៅក្រុងតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”លួចមានស្ថានទម្ងន់ទោសដោយសារការប្រពឹត្តិអំពើរហិង្សា” តាមមាត្រា៣៥៣, ៣៥៧ នៃក្រមព្រហ្មទណ្ឌ។ ប្រព្រឹត្តនៅអំឡុងខែកុម្ភះ ... Read More »

ជនសង្ស័យជាមុខសញ្ញាឆក់កាបូបយ៉ាងសកម្មម្នាក់ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួន

កណ្តាល ៖ សមត្ថកិច្ចក្រុងតាខ្មៅ បើប្រតិបត្ដិការស្រាវជ្រាវបង្រ្កាបឈានដល់ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាឆក់កាបួបយ៉ាងសកម្មម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ នៅថ្ងៃទី២៩ មីនាឆ្នាំ២០២០ វេលាម៉ោង២៣និង៥០នាទី ដែលករណីឆក់កាបួបនេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០ ម៉ោង៩និង៣០នាទី ត្រង់ចំណុចតាមផ្លូវជាតិ២ ស្ថិតក្នុងភូមិតាក្តុល សង្កាត់តាក្តុល ... Read More »

ស្រ្តីរកស៊ីរាប់លុយ និងបើកម៉ាស្សាម្នាក់ ត្រូចចោរស្ទាក់ប្លន់កាបូបលុយនិងម៉ូតូដោយសុវត្ថិភាព

ខេត្តកណ្ដាល៖  ស្រ្តីរកស៊ីរាប់លុយ និងបើកម៉ាស្សាម្នាក់ ត្រូវជានសង្ស័យ៤នាក់ស្ទាក់វាយប្លន់យកកាបូបលុយ និងម៉ូតូទៅបាត់ ខណៈស្រ្តីរូបនេះជិះម៉ូតូតែម្នាក់ឯងពីកន្លែងរកស៊ីម៉ាស្សា វិលត្រឡប់ទៅផ្ទះវិញ។ ហេតុការណ៍នេះកើតឡើងកាលពី ម៉ោង០១និង៥៤នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ៨កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ... Read More »

ឃាត់បុរសជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពលួចយកទូរស័ព្ទដៃ០២គ្រឿងបានសម្រេច តែរត់មិនរួច

ភ្នំពេញ ៖ បុរសរងគ្រោះម្នាក់ក្រោយពីហូបបាយដេកលង់លក់លើម៉ូតូកង់បីស្រាប់តែមានជនសង្ស័យម្នាក់បានឆ្លៀតឱកាសលួចយកទូរស័ព្ទដៃពីចង្កេះត្រូវជនរងគ្រោះ ភ្ញាក់ដឹងខ្លួនស្រែកផ្អើលឆាឡាសន្តិសុខឃាត់ប្រគល់អោយនគរបាលហេតុការណ៍នឹងបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង១២និង៣០នាទីថ្ងៃទី៣១ ខែ មីនា ឆ្នាំ ២០២០នៅចំណុចបរិវេនកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ពេជ ... Read More »

យុវជនសង្ស័យ២នាក់សមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធ័ករណីថ្នាំញៀននៅក្រុងបាវិត

ខេត្តស្វាយរៀង៖សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនយុវជនសង្ស័យ បុបុរសវ័យ២នាក់នៅក្នុងផ្ទះជួលមួយកន្លែងបន្ទាប់ពីបុរសជាម្ចាស់ទីតាំងផ្ទះជួលបានរាយការណ៏មកសមត្ថកិច្ចកាលពីវេលា​ម៉ោង​១១​និង​៣០​នាទីព្រឹក ថ្ងៃទី​៣០ ​ខែមីនា​ ឆ្នាំ​២០២០ នៅ​បន្ទប់​លេខ​០៨ ស្ថិត​ក្នុងភូមិ​ថ្នល់ជាតិ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាយុវជនសង្ស័យមានឈ្មោះ  រ៉ាប់ សារ៉ូ​ត អាយុ​១៩​ឆ្នាំ មាន​មុខរបរ​ជាងដែក មាន​ទីលំនៅ​ភូមិ​រាម​ជោ ... Read More »

ចាប់ចោរប្លន់៣នាក់ដែលប្រើវិធីធាក់ផ្តួលម៉ូតូជនរងគ្រោះហើយប្លន់បានសម្រេច៦លើក

ខេត្តកណ្ដាល ​៖ ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល ខេត្តកណ្ដាល បានចាប់ឃាត់​ខ្លួនចោរប្លន់​៣​នាក់​ក្នុង​ចំណោម​​បក្ខ​ពួក​​៩​នាក់​​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​និង​រូបថត​ជនសង្ស័យ​ដែល​ផ្ដល់​ជូន​ដោយ​កម្លាំង​នគរបាល​នៃ​អធិការរដ្ឋាន​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ឲ្យចូលរួមសហការបង្រ្កាប​។​ ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៣នាក់​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មីនា​ ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​ទួល​សាលា ឃុំ​ព្រៃ​ពួច ស្រុក​អង្គ​ស្នួ​ក​ម្នាក់​និង​នៅ​ក្នុងភូមិ​ត្រពាំង​ឈើ​នាង ឃុំ​ពើក ស្រុក​អង្គស្នួល ... Read More »

ចាប់ខ្លួនបុរសម្នាក់ តែងតែធ្វើសកម្មភាពយកដុំថ្មគប់បំផ្លាញផ្ទះពលរដ្ឋក្នុងភូមិ

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រែកថ្មី ខណ្ឌច្បារអំពៅឃាត់ខ្លួនក្រោយទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋរស់នៅក្នុងភូមិប្ដឹងចោទប្រកាន់ថាតែងតែយកដុំថ្មទៅគប់បំផ្លាញផ្ទះសម្បែងពួកគាត់បណ្ដាលឲ្យខូចខាត ។ ករណីឃាត់ខ្លួនបុរសខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣០ខែមីនា ឆ្នាំ២០២០ នៅភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ... Read More »

OnePlus 8 នឹងត្រូវប្រកាសនៅថ្ងៃទី ១៤ ខែមេសា

ក្រុមហ៊ុនOnePlus បានប្រកាសថាត្រកូលនេះនឹងមាន“ ឧបករណ៍ 5G ស៊េរីពេញលេញ” ហើយវានឹងមានស្មាតហ្វូនមួយដែលមាន ទំហំបង្ហាញ ១២០ ហឺតនៅក្នុងជួរដែលកើនឡើងពីអេក្រង់ ៩០ ហឺតដែលត្រូវបានរកឃើញ នៅលើទូរស័ព្ទមួយចំនួនកាលពីឆ្នាំមុន។ ឧបករណ៍សំខាន់ពីរត្រូវបានគេរំពឹងថានឹងត្រូវបានដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍នោះគឺ OnePlus 8 ... Read More »

បែកធ្លាយអំពើពុករលួយរបស់លោក សូ ពិសិទ្ធិ រឿងរត់ការធ្វើស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់

  ខេត្តសៀមរាប៖  យោងតាមប្រភពបែកធ្លាយអំពើពុករលួយរបស់លោក សូ ពិសិទ្ធិ មន្រ្ដីរ៉ែថាមពលស្រុកជីក្រែងដែលបានរត់ការសាងសងស្ថានីយ៍ប្រេងឥន្ធនះ របស់លោក សួន បឿន ដែលកំពុងសាងសងគ្មានច្បាប់អនុញាតិដោយមានការឃុបឃឹតពីមន្រ្ដីជំនាញថ្នាក់ខេត្តនិងស្រុក !ការបែកធ្លាយនេះត្រូវបានគេដឹងច្បាស់ថា លោក សូ ពិសិទ្ធិ បានចំណាយលុយបិតបាំងព័ត៏មានមួយចំនួនមិនអោយផ្សព្វផ្សាយនោះទេគឺមានទីតាំងនៅក្បែរផ្លូវជាតិលេខ០៦ក្នុងភូមិថ្នល់កែង ... Read More »

ការធ្វើតេស្តថ្មីនៃ Covid-19 អាចផ្តល់លទ្ធផលក្នុងរយៈពេល៥នាទី

ការធ្វើតេស្តថ្មីCovid-19 ពីក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្ត្រអាបូតអាចផ្តល់លទ្ធផលវិជ្ជមានក្នុងរយៈពេល ៥ នាទីហើយវាអាច ដំណើរការបាននៅការិយាល័យវេជ្ជបណ្ឌិត។ ការធ្វើតេស្តនេះត្រូវបានអនុម័តអោយប្រើប្រាស់ជាបន្ទាន់នៅសហរដ្ឋអាមេរិកដោយ រដ្ឋបាលចំណីអាហារនិងឱសថកាលពីយប់មិញ។ ការធ្វើតេស្តនេះប្រើនូវអត្តសញ្ញាណប័ណ្ណខ្នាតតូចដែលអាចចល័តបានឥឡូវនេះហើយមិនចាំបាច់ត្រូវបញ្ជូនទៅមន្ទីរពិសោធន៍កណ្តាលដើម្បីធ្វើការវិភាគនោះទេ។ ផ្ទុយទៅវិញវាអាចត្រូវបានធ្វើដោយផ្ទាល់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ឬគ្លីនិកថែទាំបន្ទាន់ដែលអាច កាត់បន្ថយពេលវេលារង់ចាំជាច្រើនថ្ងៃដែលអ្នកជំងឺខ្លះប្រឈមមុខនឹងលទ្ធផលតេស្ត។ គ្រូពេទ្យអាចយក swab ពីច្រមុះឬបំពង់ករបស់អ្នកជំងឺហើយបញ្ចូលវាដោយផ្ទាល់ទៅក្នុងម៉ាស៊ីនហើយមានលទ្ធផលក្នុងរយៈពេល ១៥ នាទី ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ ក្រោយពេលមានអ្នកស្លាប់ និងឆ្លងកើនឡើងខ្ពស់អាមេរិក អនុញ្ញាតឲ្យប្រើថ្នាំ ក្លូរ៉ូគីន ព្យាបាលអ្នកជំងឺ

អាមេរិក៖ អ្នកឆ្លងកូវីដ-១៩ នៅអាមេរិក បានកើនឡើងរហូតដល់ទៅ ជាង១៦៣ពាន់នាក់ ស្លាប់ជាង ៣១០០នាក់ និងព្យាបាលជាសះស្បើយ ជាង ៥៦០០នាក់ ផងដែរ។ ប៉ុន្តែការឆ្លងបានកើនឡើងយ៉ាងឆាប់រហ័សបង្កក្តីបារម្ភយ៉ាងខ្លាំង។ ពេលថ្មីៗនេះ ទីប្រឹក្សា របស់លោកប្រធានាធិបតី ... Read More »

ស្ថានទូតកម្ពុជា អំពាវនាវអោយពលរដ្ឋខ្មែរ អនុវត្តឲ្យបានមុឺងម៉ាត់វិធានការណ៍របស់រដ្ឋាភិបាលកូរ៉េដែលបានរឹតបន្តឹងបន្ថែមដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ប្រទេសកូរ៉េខាងត្បូង៖ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ បន្តចូលរួមអនុវត្តឲ្យបានមុឺងម៉ាត់វិធានការណ៍របស់រដ្ឋាភិបាលកូរ៉េដែលបានរឹតបន្តឹងបន្ថែមដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលនិងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០២០តទៅ។ នេះបើយើងតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ៕ដោយ៖ ... Read More »

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានអាសន្ននៅឡើយនោះទេ

ភ្នំពេញ៖ យោងាមមាត្រា ២២ថ្មី ចែងថា «នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រ ទ្រង់​ប្រកាស​ប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិ​ឯកភាពពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា»។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ... Read More »

Galaxy Chromebook របស់សាមសុងឈានដល់ថ្ងៃទី ៦ ខែមេសា

Samsung Galaxy Chromebook ដែលនឹងមកដល់ចុងក្រោយនេះមានកាលបរិច្ឆេទចេញលក់ជាផ្លូវការហើយ។ អ្នកនឹងអាចរកទិញបាននៅ Samsung និង Best Buy នៅថ្ងៃច័ន្ទទី ៦ ខែមេសាដោយចាប់ផ្តើមពី ៩៩៩ ដុល្លារ។ ឧបករណ៍នេះមាននៅក្នុង ... Read More »

មន្ត្រីជំនាញចុះបិទយានដ្ឋានកែច្នៃរថយន្តធំខុសបច្ចេកទេស មិនគោរពកិច្ចសន្យា និងបង្កហានីភ័យដល់អ្នកជិតខាង

  បន្ទាយមានជ័យ ៖ យានដ្ឋានរបស់លោក ឆាយ ឈាន ដែលបម្រើសេវាកែច្នៃជួសជុលរថយន្តធំខុសបច្ចេកទេស មិនគោរពកិច្ចសន្យា និងបង្កហានីភ័យដល់ពលរដ្ឋជិតខាង ធ្វើឲ្យខូចបរិស្ថាន សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានមន្ត្រីជំនាញកំណត់ឲ្យមានជម្រើស២ដើម្បីសម្រេច គឺបើមិនបិទ ក៏ត្រូវប្តូរទីតាំងចេញពីកន្លែងធ្វើសព្វថ្ងៃនេះដែរ។ យានដ្ឋាននេះត្រូវសមត្ថកិច្ចជំនាញចុះបិទឈប់ឲ្យធ្វើអាជីវកម្មកាលពីព្រឹកថ្ងៃចន្ទ ៧កើត ... Read More »

បុគ្គលិកកាស៊ីណូតោមាស ផ្នែកចែកបៀរចងកសម្លាប់ខ្លួន

  ខេត្តព្រះសីហនុ ៖ ​ បុគ្គលិកចែកបៀរនៅកាស៊ីណូតោមាស ត្រូវគេឃើញស្លាប់ ដោយសារចងកនៅក្នុងបន្ទប់ស្នាក់នៅរបស់បុគ្គលិកនៃអគារកាស៊ីណូ ដែលមិនបន្សល់ទុកតម្រុយដល់ការស្រាវជ្រាវសមត្ថកិច្ចឡើយ ខណៈមិត្តភក្តិជន​រងគ្រោះថា ជាមនុស្សមានវិបត្តិផ្លូវចិត្ត ។ ករណីនេះកើតឡើង នៅចំណុចអាគារស្នាក់នៅរបស់បុគ្គលិកបន្ទប់លេខ​៦៦០២ ជាន់ទី៦ ក្រុម២ ភូមិ១ ... Read More »

ការប្រកួតបាល់ទាត់បិទអស់ហើយនៅឡើយតែបេឡារ៉ូស

  ខណៈដែលការប្រកួតបាល់ទាត់នៅបណ្តាលប្រទេសក្នុងទ្វីបអឺរ៉ុប និងស្ទើរពាសពេញពិភពលោក ផ្អាក់ការប្រកួតរបស់ខ្លួនដោយសារតែការរីករាលដាលនៃវីរុសកូរ៉ូណា កម្មវិធីប្រកួតបាល់ទាត់ក្នុងប្រទេសបេឡារ៉ូនៅតែបន្តធម្មតា។ បើនិយាយពីការប្រកួតបាល់ទាត់បេឡារ៉ូស Premier League  ពុំសូវមានអ្នកណាស្គាល់ឬចាប់អារម្មណ៏ឡើយ នៅក្នុងពេលវេលាធម្មតា ប៉ុន្តែពេលនេះ បេឡារ៉ូគឺជាកន្លែងតែមួយគាត់នៅអឺរ៉ុបដែលមានការប្រកួតបាល់ទាត់ហើយទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំងទៅវិញ។ កាលពីសប្តាហ៏មុន មានការប្រកួតចំនួន៦គូរ ហើយក៏មានការប្រកួតធំរវាងក្លិបFC Minskនិង ... Read More »

កីឡាករក្លិបបាល់ទាត់Barcelonaយល់ព្រមកាត់ប្រាក់ខែរបស់ខ្លួនចំនួន៧០%

  កីឡាករបាល់ទាត់ទាំងអស់របស់ក្លិបយក្សអេស្ប៉ាញBarcelonaបានយល់ព្រមកាត់ប្រាក់ខែរបស់ខ្លួន៧០ភាគរយនៅក្នុងពេលដែលមានវិបត្តិនៃការឆ្លងវីរុសកូរ៉ូណាកាន់តែខ្លាំងឡើង ហើយដើម្បីជួយឲ្យបុគ្គលិកផ្សេងៗនៅក្នុងក្លិបបានប្រាក់ខែពេញ។ ខ្សែប្រយុទ្ធអាហ្ស៊ង់ទីនLionel Messi បានថ្លែងថា ការប្រកាស់កាត់ប្រាក់ខែនេះធ្វើឡើងយឺតបន្តិចដោយសារតែពួកគេចង់បានរូបមន្តមួយដែលអាចជួយក្លិបទាំងមូលបាន។ គាត់បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្លិបថា “មុនពេលមានរឿងជាច្រើនទៀត យើងសូមបញ្ចាក់នៅពេលនេះថា កីឡាករទាំងអស់យល់ព្រមកាត់ប្រាក់ខែរបស់ខ្លួនដោយសារពួកយើងយល់ថាយើងស្ថិតនៅក្នុងស្ថានការណ៏ដ៏លំបាកមួយ។ ក្នុងនាមជាកីឡាករ ពួកយើងនឹងនៅទីនេះដើម្បីជួយដល់ក្លិប។” នៅពេលជាមួយគ្នានេះក្រុមប្រឹក្សាភិបាលរបស់ក្លិបក៏បានយល់ព្រមកាត់បន្ថយប្រាក់ខែរបស់ខ្លួនផងដែរ។ ចំណែកលោក ... Read More »

រថយន្តទំនើប ស្លាកលេខនគរបាលបុកប៉ះ និងរថយន្តដឹកប្រេងPTT បណ្តាលបុរសម្នាក់រងរបួសធ្ងន់

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង ១០និង៥០នាទីព្រឹក ថ្ងៃទី ៣១ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះ​ថ្នាក់ចរាចរណ៍បានកើតឡើងក្នុងទិសដៅបើកបរបញ្រ្ចាសគ្នា រវាងរថយន្តដឹកប្រេង​ក្រុមហ៊ុនPTT ម៉ាកហុីយ៉ាន់ដាយ ស្លាកលេខ ក.0363.ភព3 នឹងរថយន្តឡិចស៊ីស​400h ពណ៌ស ស្លាកលេខ.នគរបាល2.0513 នៅតាមបណ្តោយផ្លូវទៅកែវផុស ... Read More »

ព្រឹកមិញ! អាវុធហត្ថរកឃើញមធ្យោបាយបំរើបទល្មើស១គ្រឿងទៀត នៅស្រុកភ្នំក្រវាញ

ខេត្តពោធិ៍សាត់៖ សេចក្ដីរាយការណ៍នាព្រឹកថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នេះ កម្លាំងសហការកងរាជអាវុធហត្ថរុករកឃើញ និងបង្រ្កាបរថយន្តម៉ាក រ៉េវ(បាកុង)កែច្នៃ ... Read More »

គិតត្រឹមចុងខែមីនានេះ មានប្រទេស និងដែនដី២០០គត់បានឆ្លងកូវីដ-១៩

ពិភពលោក៖ មកទល់ពេលនេះមិនទាន់មានថ្នាំព្យាបាល កូវីដ-១៩ នៅឡើយទេ ហើយអ្នកឆ្លងនិងស្លាប់ កើតឡើងនៅគ្រប់ទិសទីជុំវិញពិភពលោក ។ នៅថ្ងៃ ទី៣១ ខែមីនា ប្រទេសចំនួន ២០០ នៅលើពិភពលោក បានឆ្លងកូវីដ-១៩ ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ពិនិត្យសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន

​​ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យទៅលើសេចក្តី​ព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី ចំណាយពេលប្រមាណ៣ម៉ោង ... Read More »

កូវីដ-១៩ ធ្វើឲ្យពលរដ្ឋ អាមេរិក ប្រមាណ ៥០លាននាក់ ត្រូវបាត់បង់ការងាធ្វើ

អាមេរិក៖ ស្ថានភាពកូវីដ-១៩ កំពុងតែរាលដាលយ៉ាងខ្លាំង នៅក្នុងទឹកដីអាមេរិក  ប៉ះពាល់យ៉ាងខ្លាំងដលសេដ្ឋកិច្ច អាមេរិក ។ ក្រុមហ៊ុនរោងចក្រជាច្រើនត្រូវបានបិទទ្វារ ។ តាមការលើកឡើងរបស់ ក្រុមអ្នកសេដ្ឋវិទូ បានព្យាករណ៍ថា ចំនួន អ្នកអត់ការងារធ្វើ នៅទូទាំងសហរដ្ឋអាមេរិក ... Read More »