ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេច ស ខេង៖ អាចបិទភូមិ បើរកឃើញអ្នកឆ្លងកូវីដ-១៩ ២ទៅ៣នាក់

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា៖ បើភូមិណា មានមនុស្សច្រើន អាចថា ពី២ទៅ៣នាក់ ជាពិសេសសំដៅលើអ្នកដែលទើបនឹងមកពីថៃ និងប្រទេសនានា បានឆ្លងកូវីដ-១៩ ភូមិនោះ ... Read More »

សម្ដេចក្រឡាហោម ស ខេង មន្ដ្រីនគរបាលអន្ដោប្រវេសន៍ ជាអ្នកប្រាស្រ័យទាក់ទងដោយផ្ទាល់ និងមុនគេចំពោះភ្ញៀវជាតិ អន្ដរជាតិ ដែលចេញចូលប្រទេសកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខដោយផ្ទាល់មន្ដ្រីនគរបាលអន្ដោប្រវេសន៍ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ។ ក្នុងការអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់របស់សម្ដេចក្រឡាហោម ស ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

ភ្នំពេញ ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ​ ។ ជាលទ្ធផលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាសម្រេចកោះប្រជុំរដ្ឋសភាជាវិសមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣១០លានដុល្លារ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

សម្ពាធខ្ពស់នៅរយៈកម្ពស់នៅបន្តគ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យកើនកម្តៅនៅពេលថ្ងៃ

ភ្នំពេញ ៖ តាមរយៈការព្យាករពីក្រុមការងារក្រសួងធនធានទឹក និងឧតុនិយមរកឃើញថា ធាតុអាកាសនៅតែបន្តក្តៅពេលថ្ងៃ ឯបណ្តាខេត្តមួយចំនួននឹងអាចមានភ្លៀងពីតិចទៅមធ្យម និងពីមធ្យមទៅបង្គួរ ខណៈមន្ត្រីអំពាវនាវឲ្យប្រជាពលរដ្ឋថែ​រក្សាសុខភាពចំពោះការកើនឡើងនៃកម្តៅ និងសូមបន្តបងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ដែលអាចចាប់កើតមាននៅក្នុងអំឡុងថ្ងៃទី២៤-២៨ខែមីនា ។ ផ្អែកតាមការព្យាកខាងលើនេះ ... Read More »

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ច្រានចោលការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយថា អាជ្ញាធរគ្រោងបិទរាជធានីភ្នំពេញ, ពេលនេះសមត្ថកិច្ចកំពុងរកម្ចាស់សំឡេង

ភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានច្រានចោលការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ តាមបណ្ដាញសង្គមមួយចំនួន ដែលប្រឌិតថា អាជ្ញាធរនឹងបិទរាជធានីភ្នំពេញ ដើម្បីបង្ការ និងការពារការរីករាលដាលជំងឺកូវីដ១៩។ ប្រតិកម្មរបស់អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានធ្វើឡើងបន្ទាប់ពីមានការចែកចាយសំឡេងមួយ ដែលជនអនាមិកផ្ញើទៅកាន់អ្នកប្រេីប្រាស់បណ្តាញសង្គម ដោយប្រាប់ថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរកសិកម្ម ខេត្តព្រះវិហារមើល បទល្មើសព្រៃឈើផង

គេរាយការណ៍ថា បទល្មើសព្រៃឈើនៅស្រុករវៀង ខេត្តព្រះវិហារ នៅតែបន្តកើត មានយ៉ាងសកម្ម ហើយគេមិនដែលឃើញពួកមន្រ្តីរដ្ឋបាលព្រៃឈើ ចុះទៅពិនិត្យម្តង ណាឡើយ។ សកម្មភាពនៃការកាប់ឈើ និងដឹកជញ្ជូនឈើបានធ្វើឡើងជារៀងរាល់ ថ្ងៃនៅក្នុងតំបន់៤ និងតំបន់៥ ចំណុចវាលឡង់ ស្ថិតក្នុងឃុំរៀបរយ ស្រុករវៀង ... Read More »

អាសូរណាស់! ម្ដាយស្លាប់ ឪពុក និងកូនតូចពីរនាក់របួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ រថយន្តតូរីសបុកម៉ូតូកង់បីពីក្រោយ ខ្ទាតទៅបុករថយន្តកុងតឺន័រ

ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកប្តី និងកូនតូចពីរនាក់របួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ រថយន្តតូរីសបុកម៉ូតូកង់បីពីក្រោយ នៅខណ្ឌសែនសុខ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ មុខហ្គ្រេនភ្នំពេញ ... Read More »

រិះគន់មួយចាស់ដៃ លើបទ”អូនធំ” របស់ សោភា ទេពី

  ភ្នំពេញ៖ កញ្ញា សោភា ទេពី អតីតបេក្ខនារី Cambodian Idol រដូវកាលទី៣នោះ បានបញ្ចេញបទចម្រៀងថ្មីផ្ទាល់ខ្លួនបែបញាក់កន្ត្រាក់អារម្មណ៍គឺបទ”អូនធំ” ។ បទនេះទទួលរងការរិះគន់មិនសំច្ចៃមាត់ពីទស្សនិកជន ថាជាបទអត្ថន័យ និងការរាំច្រៀងមិនសមរម្ភ ។ ... Read More »

សមត្ថកិច្ចចាប់បានមុខសញ្ញាលួចស្លាកលេខរថយន្តម្នាក់រួមនឹងស្លាកលេខចំនួន១២សន្លឹក

ភ្នំពេញ ៖ កម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានធ្វើការស្រាវជ្រាវរកឃើញស្លាកលេខជាច្រើនសន្លឹកដែលជនសង្ស័យបានធ្វើសកម្មភាពលួចយកទៅលាក់ទុក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦នឹង៣៥នាទីយប់ថ្ងៃទី២៣ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ១៧កែងផ្លូវ១១៨នៅចំណុចផ្ទះគ្មានលេខជាន់ទី៤ស្ថិតនៅក្នុងសង្កាត់ផ្សារចាស់ខណ្ឌដូនពេញ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា ក្រោយពីទទួលបានពាក្យប្តឹងពីប្រជាពលរដ្ឋក្នុងមូលដ្ឋានមានករណីបាត់ស្លាកលេខរថយន្តរបស់គាត់ទើបកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានធ្វើការស្រាវជ្រាវទើបឈានទៅដល់ការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះសៅវណ្ណាភេទប្រុសអាយុ៤០ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្លូវលេខ១៧សង្កាត់ផ្សារចាស់ប៉ុន្តែដោយសារតែនៅទីតាំងខាងលើនេះមានការស្មុកស្មាញពេកទើបឃាត់ខ្លួនមនុស្សសរុបទាំងអស់ចំនួន៦នាក់ក្នុងនោះមានស្រី៣នាក់នឹងប្រុសចំនួន3តែក្រោយពេលសួរនាំរួចសមត្ថកិច្ចបានធ្វើការដោះលែងមនុស្សចំនួន៥នាក់ឲ្យត្រឡប់ទៅផ្ទះវិញដែលមិនមានការពាក់ព័ន្ធ ដោយឡែកមានម្នាក់ត្រូវឃាត់ខ្លួនព្រោះជាប់ពាក់ព័ន្ធក្នុងការលួចស្លាកលេខឡានប្រជាពលរដ្ឋរួមទាំងវត្ថុតាងមានស្លាកលេខរថយន្តចំនួន១២សន្លឹក ។ សមត្ថកិច្ចបានប្រាប់ទៀតថា ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានលួចកាច់ស្លាកលេខរថយន្តរបស់ប្រជាពលរដ្ឋពិតប្រាកដមែននៅក្នុងខណ្ឌទួលគោកនិងខណ្ឌ៧មករានិងខណ្ឌដូនពេញផងដែរ។ បច្ចុប្បន្នសមត្ថកិច្ចក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋណាដែលមានបាត់ស្លាកលេខរថយន្តឲ្យមកយកនៅអធិការដ្ឋាននគរបាលដូនពេញ ចំណែកជនសង្ស័យត្រូវឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដូនពេញដើម្បីស្រាវជ្រាវរកបក្សពួកដែលនៅសេសសល់ចាប់យកផ្តន្ទាទោសតាមច្បាប់ផងដែរ៕ ធឿនព្រែកជ័យ Read More »

វីរុសកូរ៉ូណាផ្ទុះខ្លាំងនៅអេស្ប៉ាញ កីឡាករក្លិប Barcelona យល់​ព្រម​កាត់​ប្រាក់​ខែ​របស់​ខ្លួន​

ប្រធាន​ក្លិប Barcelona លោក Josep Bartomeu បាន​លើក​ការ​ប្រជុំ​បន្ទាន់​មួយ កាល​ពី​ពេល​ថ្មីៗនិយាយ​ពី ដំណោះស្រាយនានាជុំវិញ​រឿង​រ៉ាវវីរុស​ ក្នុងនោះ​ក៏​បាន​លើក​ឡើង​ពី​ប្រាក់​ឈ្នួល​ពលកម្ម​របស់​បុគ្គលិក​ក្លឹប។ រវាង​ថ្នាក់​ដឹក​នាំ​ និង​កីឡាករ​ឈុត​ធំ​ ទាំង​អស់ក៏​បាន​យល់​ព្រម​ទៅ​លើ​សំណើរកាត់​ប្រាក់​ខែ​របស់​ខ្លួន​ផងដែរ អំឡុង​​ផ្ទុះ​វីរុសកូរ៉ូណា​​​​ខ្លាំង​ឡើង​​​នៅ​អេស្ប៉ាញ​។ កីឡាករ​ទាំង​អស់​​នៅក្លិប Barcelona ... Read More »

អតីតប្រធានក្លិប Real Madridបាត់បង់ជីវិតដោយសារវីរុសកូរ៉ូណា

អតីតប្រធានក្លិប Real Madrid លោក Lorenzo Sanz បានបាត់បង់ជីវិតក្រោយពេលរកឃើញថា លោកមានផ្ទុកជំងឺកូរ៉ូណា។ ស្ថិតក្នុងវ័យ៧៦ឆ្នាំលោក Sanz ដែលត្រូវបានស្គាល់ថា ជាមនុស្សដ៏សំខាន់ម្នាក់របស់ក្លិប Real Madrid ដោយលោកធ្លាប់ជា ... Read More »

ក្រសួងសុខាភិបាលរកឃើញវិជ្ជមានមេរោគកូវីដ១៩ថ្មី អ្នកឆ្លងឡើងដល់៨៧នាក់ បន្ទាប់ពីថ្ងៃនេះមាន៣នាក់ មានវិជ្ជមាន

ភ្នំពេញ៖ បើតាមការប្រកាសរបស់របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីសរុបចំនួន៣នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានឡើងដល់៨៧នាក់ហើយ គិតត្រឹមយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ។ រកឃើញថ្មីទី១-នៅខេត្តកំពង់ចាម, ... Read More »

មេទ័ពអេហ្ស៊ីប ស្លាប់ដោយឆ្លងកូវីដ-១៩

ប្រទេសអេហ្សុីប៖ សារព័ត៌មាន AP នៅថ្ងៃទី ២៣ខែមីនា បានផ្សាយថា ឧត្តមសេនី Khaled Shaltout បានស្លាប់ ក្រោយឆ្លងកូវីដ -១៩ ពេលចូលរួមសកម្មភាពបាញ់ថ្នាំកម្ចាត់ វីរុស ជាមួយកម្លាំងទាហាន។ ... Read More »

គណ:បញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបទីតាំងអ៉ិនធឺណេតអនឡាយ០២កន្លែងដកហូតកុំព្យូរទ័រមួយចំនួន

ភ្នំពេញ​៖​ ទីតាំងល្បែកអ៉ិនធឺណេត​បង្កប់ល្បែងហ្គេមអនឡាញ២កន្លែងផ្សេងគ្នាដែលទី១ស្ថិតនៅភូមិ​ អង្គ​  ទី២នៅភូមិថ្នល់បំបែក​  សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​  ត្រូវបានកម្លាំងគណះបញ្ជាការឯកភាពធ្វេីការចុះបង្ក្រាបកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៣ខែមីនាឆ្នាំ២០២០​ ដោយដកហូត​ សម្ភារ:កុំព្យូរទ័រ​មួយចំនួន​ធំ។ តាមការបញ្ជាក់ពីលោក​ សុទ្ធ​ សុជាតិ​ ចៅសង្កាត់រងចោមចៅទី៣​ បានប្រាប់ឱ្យដឹងថា​ ... Read More »

ពលរដ្ឋនៅលើពិភពលោក ជាង ១ពាន់លាននាក់ ស្នើឲ្យនៅក្នុងផ្ទះ ដោយកូវីដ-១៩​

ពិភពលោក៖ សាព័ត៌មាន​ AFP ​បានផ្សាយថា៖ មានពលរដ្ឋជាង​១ពាន់លាននាក់នៅជាង​៥០ប្រទេសជុំវិញពិភពលោក បានស្នើឲ្យនៅក្នុងផ្ទះ ក្នុងពេលការឆ្លងរាលដាលវីរុសកូវីដ-១៩កាន់តែខ្លាំងឡើង​។ ក្នុងចំណោម​​៥០​ប្រទេស មាន​៣៤ ប្រទេស បានសម្រេច​បិទប្រទេសទាំងមូល ក្នុងនោះមាន​អ៊ីតាលី ​បារាំង ​រដ្ឋកាលីហ្វ័រញ៉ា របស់អាមេរិក ... Read More »

កម្ទេចមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ ៣គ្រឿង នៅស្រុកវាលវែង

ខេត្តពោធិ៍សាត់៖ រសៀលថ្ងៃច័ន្ទ ១៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នេះ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខេត្តពោធិ៍សាត់ មូលដ្ឋានស្រុកវាលវែង ... Read More »

ប្រុសស្រី២នាក់ត្រូវកំលាំងមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួនដកហូតបានថ្នាំញៀនជាង១គីឡូក្រាម

ភ្នំពេញ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបជនសង្ស័យចំនួន២នាក់ ជនជាតិ ខ្មែរនិងជនជាតិសឹង្ហបុរី ដកហូតបានថ្នាំញៀនជាង១គីឡូក្រាម រួមទាំងវត្ថុតាងមួយចំនួនទៀត ។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីម៉ោង ១១និង៣០នាទីយប់ ... Read More »

ស្នងការនគរបាលខេត្តកណ្តាលដឹកនាំមន្ត្រីក្រោមឱវាទចុះសំអាតវិទ្យាល័យ ហ៊ុនសែនតាខ្មៅត្រៀមសម្រាប់ទទួលព្យាបាលអ្នកឆ្លងកូវីដ-១៩

ខេត្តកណ្តាល៖ មន្ត្រីនគរបាលខេត្តកណ្តាលជាច្រើនរូប ដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោក-លោកស្រីស្នងការរង នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ បានចូលរួមជាមួយកងកម្លាំងកងរាជអាវុធហត្ថ យោធា អាជ្ញាធរ និងមន្ត្រី នៃមន្ទីរពាក់ព័ន្ធ ... Read More »

ឃាត់ខ្លួនជនបង្ក ក្រោយចាក់នគរបាល ២កាំបិត

ខេត្តពោធិ៍សាត់៖ លោក អនុសេនីយ៍ឯក សើច កុសល អត្តលេខ ៦៦២៦៦ មានតួនាទីជានាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលរកាត បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងកិច្ចប្រតិបត្តិការចុះបំពេញបេសសកម្ម ករណីហឹង្សាប្រព្រឹត្ត ដោយសហព័ន្ធ។ ហេតុការណ៍ហឹង្សាសហព័ន្ធខាងលើ បានកើតឡើងនៅវេលាម៉ោង៧ និង២០នាទី ព្រឹកថ្ងៃច័ន្ទ ... Read More »

ថៃស្ថិតនៅលំដាប់ទីពីរ ប្រទេសតំបន់អាស៊ានពីចំនួនអ្នកឆ្លងកូវីដ-១៩

ប្រទេសតំបន់អាស៊ាន  គឺម៉ាឡេស៊ី មានករណីឆ្លងច្រើនជាង គេបំផុត ដោយមានអ្នកឆ្លងឡើងដល់​ជាង​១៣០០នាក់  ​ស្លាប់​១០នាក់ និង ព្យាបាលជាសះស្បើយ​​១៣០នាក់​។  ឈរលំដាប់ទីពីរ គឺថៃ និងទីបី គឺឥណ្ឌូនេស៊ី ។ សារព័ត៌មាន​ The ... Read More »

លេខទូរស័ព្ទអាជ្ញាធរខណ្ឌទាំង១៤ សម្រាប់ពលរដ្ឋមកពីបរទេស ជាពិសេសមកពីថៃ ត្រូវជូនដំណឹងពីកន្លែងស្នាក់នៅ ដើម្បីបង្ការ ទប់ស្កាត់ COVID-19

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញលេខទូរស័ព្ទរបស់អាជ្ញាធរខណ្ឌទាំង១៤ សម្រាប់ប្រជាពលរដ្ឋទាំងអស់ដែលទើបត្រឡប់មកពី ធ្វើការនៅប្រទេសថៃ និងបណ្ដាប្រទេសផ្សេងៗមួយចំនួនទៀត ត្រូវអនុវត្តតាមការណែនាំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺCOVID-19 ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ខែមីនា ឆ្នាំ២០២០នេះ ។ ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏បានភ្ជាប់ជាមួយលេខទូរស័ព្ទថ្នាក់ដឹកនាំ ... Read More »

នៅថ្ងៃទី០១ ខែមេសា ខាងមុខនេ៖ ក្រសួងយុត្តិធម៌ នឹងដាក់ឲ្យដំណើរការសាលាឧទ្ធរណ៍តំបន់

ភ្នំពេញ៖ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ សាលាឧទ្ធរណ៍តំបន់ រួមមាន សាលាឧទ្ធរណ៍ព្រះសីហនុ, បាត់ដំបង, ត្បូងឃ្មុំ នឹងដាក់ឲ្យដំណើរការជាផ្លូវការ តទៅ។ សាលាឧទ្ធរណ៍ភ្នំពេញ សាលាឧទ្ធរណ៍ត្បូងឃ្មុំ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាករៀបចំសង្ក្រាន្ដវត្ដភ្នំ ឆ្នាំ២០២០នេះ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ទាំងអស់ បច្ចុប្បន្ន មេរោគកូវីដ១៩(Covid-19) កំពុងរាតត្បាតលើ ពិភពលោកហើយ ក្នុងព្រះរាជាណាចក្រ ជា ពិសេសនៅរាជធានីភ្នំពេញ ក្រសួងសុខាភិបាល បាន រកឃើញមានអ្នកផ្ទុក កូវីដ ... Read More »

អូស្ត្រាលីចាត់វិធានការបន្ទាន់ទប់ស្កាត់កូវីដ-១៩ក្រោយមានអ្នកឆ្លងកើនឡើង

សង្គ្រាមប្រឆាំងកូវីដ-១៩ នៅក្នុងប្រទេសអូស្ត្រាលីឈានដល់ដំណាក់កាលតានតឹងបំផុត ក្នុងពេលដែលចំនួនអ្នកឆ្លង កើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ រដ្ឋាភិបាលអូស្ត្រាលីបានបន្ថែមយុទ្ធសាស្ត្រទប់ស្កាត់ការឆ្លងរាលដាលយ៉ាងតឹងតែងបំផុត។ កាលពីយប់ថ្ងៃទី២២ខែមីនា ក្រោយកិច្ចប្រជុំបន្ទាន់គណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានប្រកាសថា នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៣ ខែមីនា ... Read More »

អ្នកខេត្តកំពង់ធំ នឹងទទួលបានសមិទ្ធផលស្ថានីយ៍រ៉ាដាឧតុនិយមមួយ គ្រោងសាងសង់ចំណាយថវិកាជាង៧លានដុល្លារ

ភ្នំពេញ៖ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងធនធានទឹក នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ បានថ្លែងថា៖ ដើម្បីធ្វើឲ្យមានវិសាលភាពគ្រប់បណ្ដប់លើផ្ទៃប្រទេសទៀត ... Read More »

អភិបាលខេត្ត ចុះពិនិត្យនៅទីតាំងសណ្ឋាគារវ៉ៃគោ និងផ្ទះសំណាក់ស្វាយរៀង ដើម្បីដាក់ចេញនូវវិធានការចំពោះមុខឆ្លើយតបទៅនឹងស្ថានការ នៃការរីករាលដាល នៃជំងឺកូវីដ-១៩

ខេត្តស្វាយរៀង ៖នាព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ នៅសាលប្រជុំមន្ទីរ អគារ ខ សាលាខេត្ត លោក ... Read More »

អ្នកណានឹងដឹកនាំអាមេរិក ប្រសិនបើរដ្ឋាភិបាល សភា ព្រឹទ្ធសភា មិនអាចដំណើរការដោយសារកូវីដ-១៩?

អាមេរិក៖ មកទល់ពេលនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអនុប្រធានាធិបតី Mike Pence បានប្រកាសថា បានធ្វើតេស្តអវិជ្ជមាន កូវីដ-១៩ ។ ប៉ុន្តែ ក៏មានតំណាងរាស្ត្រ អភិបាលក្រុងនិង សមាជិកព្រឹទ្ធសភា ... Read More »

មេដឹកនាំនៅតំបន់អឺរ៉ុប ចាប់ផ្តើម ធ្វើការពីផ្ទះហើយ ដោយសារកូវីដ-១៩

អាល្លឺម៉ង់៖ កូវីដ-១៩ កំពុងរាលដាលយ៉ាងខ្លាំងនៅលើពិភពលោក ហើយតំបន់អឺរ៉ុបមានករណីឆ្លង រាលដាលខ្លាំងជាងគេ ក្នុងនោះមាន អ៊ីតាលី អេស្បាញ អាល្លឺម៉ង់បារំាង…។ កូវីដ-១៩ បានឆ្លងដល់មន្ត្រីរដ្ឋាភិបាលប្រទេសនៅក្នុងតំបន់អឺរ៉ុប បង្ខំឲ្យមន្ត្រីជាច្រើនត្រូវកាត់ផ្តាច់ ហើយបន្តធ្វើការ ពីផ្ទះ ។ ... Read More »

ទឹកស្រក ឈើអណ្តែតត្រូវកងរាជអាវុធហត្ថខេត្តក្រចេះ ចុះបង្ក្រាបបានជិត២០០កំណាត់

ខេត្តក្រចេះ ៖ ឈើក្លុំជិត២០០កំណាត់ប្រភេទឈើឈ្លីក បានផុសនៅមាត់ច្រាំងទន្លេមេគង្គ ត្រូវបានបង្ក្រាបក្រោមការបញ្ចាផ្ទាល់ ពីរលោកសាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ សហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ សង្កាត់អូរគ្រៀង នៅថ្ងៃអាទិត្យ ១៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ... Read More »