ព័ត៌មានទាន់ហេតុការណ៍៖
'

វាយប្រហារភេរវកម្មបន្តកើតឡើង នៅក្នុងប្រទេសប៉ាគីស្ថានស្លាប់ និងរបួស​រាប់សិបនាក់

ក្រុមឧទ្ទាម នៅក្នុងប្រទេសប៉ាគីស្ថាន បានបើកការវាយប្រហារភេរវកម្ម សម្លាប់មនុស្សជាច្រើន កាលពីយប់ថ្ងៃទី​២៣ ខែកក្កដា ស្ថិតនៅទីក្រុង​ Quatta ​ ។ ការវាយប្រហារដោយគ្រាប់បែកកែឆ្នៃនោះ បានសម្លាប់មនុស្ស៣នាក់ និង របួស ២៤នាក់ ... Read More »

មហាយក្សអាស៊ីទាំងពីរ នឹងរួមដៃគ្នាគ្រប់គ្រងទីអវកាស

ឥណ្ឌា និងចិនជាប្រទេសដែលមានមហិច្ឆតា ដូចគ្នានៅក្នុងវិស័យស្រាវជ្រាវ ទីអវកាស ក្នុងនោះមានភពព្រះច័ន្ទជាដើម ។ ពេលថ្មីៗនេះ ឥណ្ឌាទើបតែបានបញ្ជូនយានអវកាសទៅចុះចតនៅឋានព្រះច័ន្ទ​ ។ បើការចុះចតនោះជោគជ័យ ឥណ្ឌាក្លាយជាប្រទេសទី​៤មានយានចុះនៅលើភពព្រះច័ន្ទ ។ ដោយមានគោលបំណង និងមហិច្ឆតាដូចគ្នា ចិនចង់ចាប់ដៃជាមួយឥណ្ឌា ... Read More »

នគរបាលខណ្ឌសែនសុខបញ្ជួនជនសង្ស័យ១៧នាក់ទៅតុលាការ៤ករណីផ្សេងគ្នា

ភ្នំពេញ ៖ កម្លាំងនៃអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខបានបញ្ជូ​ន​ ជនសង្ស័យ ចំនួន១៧នាក់ពាក់ព័ន្ធនឹងករណី៤ផ្សេងគ្នា ទៅកាន់​តុ​លាការ ។ ករណីទី១៖ លួចចំនួន៦នាក់ ករណីទី២៖ បំផ្លិចបំផ្លាញចំនួន១នាក់ ករណីទី៣៖ រក្សាដោយខុសច្បាប់នូវសារធាតុញៀនចំនួន១នាក់ ... Read More »

លោក​ Mark Esper ស្បថចូលកាន់តំណែងរដ្ឋមន្ត្រីការពារជាតិអាមេរិក​

សារព័ត៌មានរ៉យទ័រនៅថ្ងៃទី​២៤ ខែកក្កដា បានផ្សាយថា ក្រោយរយៈពេលជាច្រើនខែកន្លងមក ដែលអាមេរិក មិនមានរដ្ឋមន្ត្រីការពារជាតិជាផ្លូវការ ។ នៅពេលនេះ អាមេរិក លោក​ Mark Esper ​បានស្បថចូលកាន់តំណែងហើយ ។ ការចូលកាន់តំណែងរបស់លោក ... Read More »

បក្ខពួកជនពាលមួយក្រុម កាប់ចាក់គ្នាជនរងគ្រោះម្នាក់រងការអារ.កស្លាប់ម្នាក់រត់រួចក្រុមបង្ករគេចខ្លួនអស់

ខេត្តរតនគិរី៖ យុវជនម្នាក់ត្រូវបក្ខពួកជនពាលមួយក្រុមបានធ្វើសកម្មភាពអារ.កស្លាប់យ៉ាងអាណោចអាធ័ម នៅម្តុំខ្ទមអ្នកតា.តាជួង ហើយរត់គេចខ្លួនអស់ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញាតាមចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ ។ ហេតុការណ៍ភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង៩.០០ នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្បែរខ្ទមអ្នកតា លោកតាជួងបឹងកន្លែង ស្ថិតក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ... Read More »

នាយករដ្ឋមន្ត្រីថ្មីអង់គ្លេស ប្រឈមទាំងបញ្ហាថ្មី និងបញ្ហាចាស់ ដែលត្រូវដោះស្រាយ

លោក​ Boris Johnson ​ក្លាយជានាយករដ្ឋមន្ត្រីថ្មីដឹកនាំអង់គ្លេស ​ជំនួសលោកស្រី​ Theresa May ​ដែលបានលាលែងចេញពីតំណែង ។ លោក ត្រូវដោះស្រាយបញ្ហាជាច្រើន ដែលបានសន្សល់ទុកពីរដ្ឋាភិបាលចាស់ ។ ជាមួយគ្នានេះ លោកត្រូវដោះស្រាយ ... Read More »

អ្នកភូមិខ្លាចជំងឺប៉េស្តជ្រូកអាហ្វ្រិក ប៉ះពាល់ដល់សុខភាព ខណៈអាជីវករជាច្រើនតូប លក់សាច់ជ្រូកមិនដាច់នៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ ក្រុមអាជីវករលក់សាច់ជ្រូកនៅផ្សារកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង បានលើកឡើងថា ប្រជាពលរដ្ឋមានការភ័យខ្លាច មិនហ៊ានបរិភោគសាច់ជ្រូកទេ កាប់ជ្រូកតែពីក្បាលសោះ លក់មិនដាច់ រយៈពេលពីរថ្ងៃ ខ្លួនឯង ក៏មិនហ៊ានហូប សុខចិត្តយកសាច់ជ្រូកបោះចោលទឹកទន្លេ និងកប់ចោល ។ ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថខណ្ឌចំការមន ដែលមានជំងឺ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខលោក ... Read More »

បុរស២នាក់ស្លាប់ ២នាក់ទៀត របួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកម៉ូតូពីរគ្រឿង នៅស្រុកតាំងគោក

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុក ម៉ូតូពីរគ្រឿងក្នុងដំណើរច្រាសទិសដៅ គ្នាបណ្តាលឲ្យបុរស២នាក់ស្លាប់ ម្នាក់ស្លាប់នៅកន្លែងកើតហេតុ ម្នាក់ទៀត ស្លាប់ពេលបញ្ជូនដល់ពេទ្យបង្អែកស្រុកជើងព្រៃ និង របួសធ្ងន់០១នាក់ របួសស្រាល០១នាក់ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦.២០នាទី ថ្ងៃពុធ ... Read More »

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចប្រគល់សិទ្ធិគ្រប់គ្រងបទចម្រៀងចំនួន១៣បទ ដែលជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀង ដោយ លោក គង្គ ប៊ុនឈឿន ជូនដល់ លោកស្រី គាត គីមលន

ភ្នំពេញ ៖ តាមរយៈសេចក្តីជូនដំណឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឲ្យដឹងថា បន្ទាប់ពីក្រសួងបានទទួលសំណើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងពីលោកស្រី គាត គឹមលន បានស្នើសុំសិទ្ធិគ្រប់គ្រងលើបទចម្រៀងដែលជាស្នាដៃនិពន្ធរបស់កវី គង្គ ប៊ុនឈឿន ជាស្វាមីរបស់លោកស្រី ។ ឆ្លងតាមការសិក្សាស្រាវជ្រាវក្រសួងបានពិនិត្យឃើញថា បទចម្រៀងចំនួន១៣បទជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀង ... Read More »

សេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងទំនាក់​ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច​ ជុំវិញព័ត៌មានក្លែងក្លាយដែលថា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានបញ្ហាសុខភាពធ្ងន់ធ្ងរ

ភ្នំពេញ​ ៖​ អ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ២០១៩​បានចញ​សេចក្តី​បំភ្លឺច្រានចោលព័ត៌មានក្លែងក្លាយ​ ដែលអះអាង​ថា​ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានជនអាណាមិកមួយចំនួន បានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនផ្សព្វផ្សាយព័ត៌មានក្លែងក្លាយថា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ... Read More »

សម្តេចក្រឡាហោម ស ខេង កោតសរសើរនគរបាលចរាចរណ៍ទូទាំងប្រទេស ចំពោះការអនុវត្តច្បាប់អ្នកដំណើរតាមម៉ូតូទាំងអស់

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង សង្កេតឃើញថា កងកម្លាំងមានសមត្ថកិច្ច ពិសេសនគរបាលចរាចរណ៍ទូទាំងប្រទេស បានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម គួរឲ្យកោតសរសេីរ ក្នុងយុទ្ធនាការអប់រំនិងពង្រឹងការអនុវត្តច្បាប់ ធ្វើយ៉ាងណាឲ្យអ្នកដំណើរតាមម៉ូតូទាំងអស់ ត្រូវតែពាក់មួកសុវត្ថិភាពជាដាច់ខាត។ សម្តេច ... Read More »

រាជធានីភ្នំពេញ នឹងធ្វើជាម្ចាស់ផ្ទៈរៀបចំមហាសន្និបាត សមាគមអន្តរជាតិ អភិបាលក្រុង ប្រើប្រាស់ភាសាបារាំងនៅចុងឆ្នាំ២០១៩ ខាងមុខនេះ

ភ្នំពេញ៖ រាជធានីភ្នំពេញ នឹងធ្វើជាម្ចាស់ផ្ទៈរៀបចំមហាសន្និ បាតសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារំាងនៅចុង ឆ្នាំ២០១៩ខាងមុខនេះ ដោយផ្តោតសំខាន់លើការអភិវឌ្ឍទីក្រុង និងការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយសុខដុមនីយកម្ម ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មធិការរាជធានី ... Read More »

កងទ័ពប្រទេសទាំងពីរ ត្រូវតែជាកម្លាំងស្នូលធានានូវស្ថិរភាព កិច្ចសហប្រតិបត្តិការរីកចម្រើនលើគ្រប់វិស័យ

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារប្រទេសវៀតណាម ខិតខំបន្តរួមសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មាន ធានាឲ្យបានសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបង្ក្រាបទាន់ពេលវេលានូវបទល្មើសផ្សេងៗតាមព្រំដែន ។ នេះបើតាមប្រសាសន៍លោក នាយឧត្តមសេនីយ៍នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ ។ ការបង្ហាញអំពីពង្រឹងកិច្ចសហប្រតិបត្តិការ ... Read More »

ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួន

ភ្នំពេញ៖ នារីម្នាក់ត្រូវបានជនសង្ស័យមានគ្នាចំនួន២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ស៊េរី2019 អត់មានស្លាកលេខធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក iPhone មិនចាំស៊េរី បានសម្រេចហើយត្រូវសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនបានទាំង២នាក់យកទៅសួរនាំ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨នឹង១៥នាទីយប់ ថ្ងៃទី២៣ ... Read More »

អគ្គិភ័យឆាបឆេះផ្ទះកម្មករចំនួន១៨បន្ទប់ របស់ក្រុមហ៊ុន អាន ម៉ាឌី នៅស្រុកសេសាន

ខេត្តស្ទឹងត្រែង៖ ផ្ទះកម្មករចំនួន៩ខ្នងស្មើនិង១៨បន្ទាប់ ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង នៅវេលាថ្ងៃត្រង់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ក្នុងដីឡូត៍ចំការកៅស៊ូរបស់ក្រុមហ៊ុន អាន ម៉ាឌី ស្ថិតនៅភូមិទឹកលិច ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ខណៈបងប្អូនកម្មករកំពុងបំពេញការងារ ... Read More »

ប្រជាពលរដ្ឋប្រមាណជិត៣០០គ្រួសារ ទទួលបានពូជស្រូវផ្ការំដួល ស្របពេលដែលកំពុងទទួលរងគ្រោះរាំងស្ងួត នៅស្រុកកំពង់ស្វាយ

ខេត្តកំពង់ធំ៖ ក្នុងពិធីចែកពូជស្រូវផ្ការំដួល ចំនួន ២១.៥០០គីឡូក្រាម ជូនដល់ប្រជាកសិករ ចំនួន ២៩០គ្រួសារ លើផ្ទៃដីដាំដុះចំនួន ២១៥ហិកតា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅឃុំត្បែង ស្រុកកំពង់ស្វាយ លោក ... Read More »

យុវជន៣នាក់បើកម៉ូតូឌុបគ្នាជ្រុលបុកទ្រូងផ្លូវបណ្តាលឲ្យរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបាក់ភ្លៅ និង២នាក់ទៀតរងរបួសរលាត់ដៃរលាត់ជើង ខណៈបើកម៉តូដឹកគ្នាយ៉ាងលឿន ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ២៨៩ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុ ... Read More »

កម្មវិធីថ្មីមួយនឹងរៀបចំការធ្វើបទបង្ហាញផែនការអាជីវកម្ម នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រុមហ៊ុន Mekong Strategic Partners និង Seedstars World កំពុងពង្រឹងប្រព័ន្ធ Ecosystem ផ្នែកបច្ចេកវិទ្យានៅ ប្រទេសកម្ពុជា ដោយពន្លឿនការវិវឌ្ឍន៍របស់អាជីវកម្មបង្កើតថ្មីតាមរយៈកម្មវិធីសហគ្រិនភាពដំណាក់កាលដំបូងដែលគាំទ្រដោយគម្រោង Development Innovations ... Read More »

ខ្សឹបដាក់ត្រចៀក៖ រណ្តៅដី​នៅឃុំសៀមរាប ស្រុកកណ្តាលស្ទឺង ដំណើរការដោយរលូន

បើទោះបីជាប្រជាពលរដ្ឋ​នៅឃុំសៀមរាប ស្រុកកណ្តាលស្ទឹង​អះអាងថា ពួកគាត់​កំពុងរស់នៅក្នុងសេចក្តីភ័យព្រួយ ព្រោះតែ​រណ្តៅដីជ្រៅៗរបស់ឈ្មួញបែបណាក៏ដោយ ក៏អាជ្ញាធរ​ ជាពិសេសស្ថាប័នជំនាញ​មិនរវល់​នឹងដោះស្រាយបញ្ហាជូនពួកគាត់នោះទេ ។ រណ្តៅដីជ្រៅៗ ខុសបទដ្ឋានបច្ចេកទេស​កំពុងដំណើរការជីកជារៀងរាល់ថ្ងៃ ។ អ្នកភូមិនិយាយថា ថៅកែរណ្តៅដីមិនញញើត​ជាមួយ​អាជ្ញាធរ​ថ្នាក់ក្រោមនោះឡើយ ប្រការនេះទំនងជាថៅកែ​បានផ្តល់លាភសក្ការ ឬផលប្រយោជន៍​ឲ្យពួកមន្ត្រីថ្នាក់លើ​(ថ្នាក់ខេត្ត) រួចអស់ហើយ ... Read More »

យក់ ឆេងហាក់ ចង់ឲ្យមានការជួលសម្លៀកបំពាក់ខ្មែរស្លៀកថតនៅតំបន់ប្រាសាទបុរាណ

ខេត្តសៀមរាប៖ តារាសម្តែង និងពិធីករស្រស់សង្ហា លោក យក់ ឆេងហាក់ បានស្នើចំៗទៅកាន់អាជ្ញាធរក៏ដូចជាក្រសួងពាក់ព័ន្ធ ជួយរៀបចំឲ្យមានការជួលសម្លៀកបំពាក់បែបបុរាណខ្មែរឲ្យភ្ញៀវជាតិ និងអន្តរជាស្លៀកនៅតំបន់ប្រាសាទ បុរាណ ដែលតារារូបនេះចាត់ទុកថាជាផ្នែកមួយនៃការជួយផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ រួមទាំងអាចរកចំណូលបានផងដែរ។ ការបញ្ជាក់នេះបានធ្វើឡើងក្រោយពីតារាប្រុសរូបនេះបានធ្វើដំណើរទៅកាន់ខេត្តសៀមរាបជាថ្មីដើម្បីបំពេញការងារ និងបានដើរកម្សាន្តនៅតំបន់ប្រាសាទខ្មែរបុរាណដ៏គួរឲ្យទាក់ចិត្តនោះ ។ ... Read More »

ទេព បូព្រឹក្ស បញ្ជាក់រឿងដើរចេញពីហង្សមាស

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះ ទេព បូព្រឹក្សទើបនឹងលេចចេញ​ដំណឹង​ដើរចេញពីផលិតកម្មហង្សមាស ក្រោមហេតុផលថា តារាស្រីរូបនេះផុតកិច្ចសន្យា និងមិនមានបទចម្រៀងចេញច្រើនដូចគ្រាកន្លងទៅ ។ ទោះជាយ៉ាងណា តារាស្រីរូបនេះបានបដិសេធមិនទទួលស្គាល់ដំណឹងដើរចេញពីទ្រនុំដ៏ធំមួយនេះ ។ មានការលើកឡើងថាដំណើរនៃការចាកចេញនេះគឺធ្វើឡើងក្រោយពីគូស្នេហ៍នាងគឺលោក ជា ដេវីត បានចេញពីផលិតកម្មនេះមកធ្វើជាតារាចម្រៀងឯករាជ ... Read More »

ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់កាបូបស្ត្រីម្នាក់ជាអ្នកលក់ផ្លែឈើអស់ជាងមួយពាន់ដុល្លារ ក្នុងសង្កាត់ស្ទឹងមានជ័យទី២

ភ្នំពេញ ៖ ស្ត្រីម្នាក់កំពុងបើករុឺម៉កសណ្ដោងលក់ផ្លែឈើ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូធំមួយគ្រឿងធ្វើ សកម្មភាពឆក់កាបូបបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល ខណៈសមត្ថកិច្ចកំពុងលង់លក់ក្នុងដំណេក ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៤ និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩ ... Read More »

តូចចិត្តខ្លួនក្រហើយប្ដីវាយធ្វើបាប ក៏ដើរទៅលោតទឹកសម្លាប់ខ្លួននៅស្ពានច្បារអំពៅ តែត្រូវពលរដ្ឋជួយឃាត់ទាន់ពេល

ភ្នំពេញ ៖ ស្ត្រីម្នាក់មានកូនតូចៗ ដល់ទៅ៣នាក់ បានផឹកស្រាថ្នាំស្រវឹងស្រឿងៗ ក៏គិតខ្លីទៅលោតទឹកសម្លាប់ខ្លួន កាលពីវេលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចលើស្ពានព្រះមុនីវង្ស ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ជួយឃាត់ទាន់ពេល ... Read More »

រថយន្ត PRIUS ពន្លះរទេះអេតចាយបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ នារីម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តព្រូសបោះពួយយ៉ាងលឿន ហើយជ្រុលចង្កូតទៅបុករទេះអេតចាយកំពុងឈប់អែបចិញ្ចើមផ្លូវពេញទំហឹង បណ្ដាលឲ្យប៉ើងប្រមាណជាង៥០ម៉ែត្រ និងបណ្ដាលឲ្យបុរសម្នាក់បែកក្បាលរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស ... Read More »

បុរសម្នាក់ ជិះម៉ូតូឆ្លងផ្លូវ ៣៧១ ត្រូវរថយន្តព្រូស បុករងរបួសធ្ងន់

ភ្នំពេញ៖​ បុរសម្នាក់រងរបួសធ្ងន់ ហើយត្រូវប្រជាពលរដ្ឋហៅកង់បីឥណ្ឌាដឹកយកទៅមន្ទីពេទ្យភ្លាមៗ ខណៈជិះម៉ូតូបត់ឆ្លងផ្លូវ ក៏ត្រូវរថយន្តបុកពេញទំហឹង កាលពីវេលាម៉ោង ១០ និង១៥នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ... Read More »

ស្រឡាញ់គ្នាមួយឆ្នាំហើយ ប្រើល្បិចហៅទៅញាំអី បែរជាចាប់រំលោភបានសម្រេច

ភ្នំពេញ​៖​ យុវជនម្នាក់បានសាសងស្នេហ៍ជាមួយកុមារីម្នាក់ អនីតិជនអស់រយះពេល១ឆ្នាំ ទៅហើយ ស្រាប់តែខលហៅទៅញាំអីបែរជាចាប់រំលោភរហូតបានសម្រេច ហើយបានដឹកនារីរងគ្រោះមកផ្ទះវិញកាលវេលាម៉ោង២៣ និង៤០ នាទី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចលើមហាវិថីវិមាន ឈ្នះឈ្នះ ស្ថិតនៅភូមិចែងម៉ែង សង្កាត់សំរោងក្រោម ... Read More »

ដោយសារឈ្លក់និងល្បែង លោកឧកញ៉ា ស៊ឹម វណ្ណា អតីតអគ្គនាយកចំកាកៅស៊ូបឹងកេត ធ្លាក់ខ្លួនក្រ នៅផ្ទះជួល ជិះតែម៉ូតូឌុប ធ្លាក់ខ្លួនឈឺរកប្រាក់មើលជម្ងឺមិនបាន គួរអោយសង្វេកមែន

ភ្នំពេញ៖ អ្នកណាក៏ដឹងដែរថា៖ លោកឧកញ៉ា ស៊ឹម វណ្ណា អតីតអគ្គនាយកចំកាកៅស៊ូបឹង គាត់ធ្លាប់មានលុយក្នុងដៃរាប់លានដុល្លារ ល្បីឈ្មោះពេញខេត្តកំពង់ចាម និងរាជធានីភ្នំពេញ ជាមនុស្សចិត្តទូលាយ ជួយគេជាច្រើននៅជុំវិញគាត់ មានអ្នកតូច អ្នកធំ សិល្បៈករ អ្នកនិពន្ធ ... Read More »

សមត្ថកិច្ចចម្រុះខេត្តពោធិ៍សាត់ បន្តរុករកឃើញរថយន្តបាកុង៤គ្រឿង និងត្រាក់ទ័របាកុង១គ្រឿង ដុតកំទេចចោល២គ្រឿងនាល្ងាចនេះ

ខេត្តពោធិ៍សាត់៖ រថយន្តបាកុងចំនួន២គ្រឿងត្រូវបានសមត្ថកិច្ចចម្រុះដុតកំទេចចោល បន្ទាប់បើកយុទ្ធនាការរុករកឃើញ រថយន្តបាកុងចំនួន៤គ្រឿង និងត្រាក់ទ័របាកុង១គ្រឿង នាល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។ សមត្ថកិច្ចបានអោយដឹងថា៖ រថយន្តបាកុងចំនួន៣គ្រឿងរកឃើញនៅស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ក្នុងនោះ២គ្រឿងរកឃើញនៅកន្លែងជាងជុសជុលរថយន្ត កំពុងសុំគោលការណ៍ថ្នាក់លើបន្តនីតិវិធី និង១គ្រឿងរកឃើញក្នុងព្រៃត្រូវបានដុតកំទេចចោលតែម្តង។ ដោយឡែកនៅស្រុកវាលវែង ... Read More »

ចូលលួចដោះយកគ្រឿងរថយន្ត ត្រូវសមត្ថកិច្ចចាប់ខ្លួនបានម្នាក់ រត់គេច៣នាក់

ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ បាននាំគ្នាផ្លោះរបងចូលទៅលួចដោះយកគ្រឿងរថយន្តក្នុងយានដ្ឋាន ខណៈដែលម្ចាស់ចាក់សោ មិននៅផ្ទះ ត្រូវបានប្រជាពលរដ្ឋឃើញទាន់រាយការណ៍ទៅនគរបាលឃាត់ខ្លួនម្នាក់ចំណែកបក្ខពួក៣នាក់គេចខ្លួនបាត់ ។ ហេតុការណ៍​នេះបានកើតឡើងកាលពីព្វេលាម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅយានដ្ឋានជួសជុលរថយន្តមួយកន្លែង ក្នុងភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ... Read More »