ព័ត៌មានទាន់ហេតុការណ៍៖
'

ក្មេងស្រី២នាក់លង់ទឹកស្លាប់ ក្នុងចំណោម៦នាក់ នាំគ្នាទៅងូតទឹកអាងពង្រ

ខេត្តបន្ទាយមានជ័យ៖ ក្មេងស្រីចំនួន ២នាក់ បានស្លាប់ ក្នុងចំណោម ៦នាក់នាំគ្នាទៅលេងទឹកអាងពង្រ ស្ថិតក្នុងភូមិ ពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ។ ... Read More »

នគរបាលខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបសង្វៀនជល់មាន់ ឃាត់មនុស្ស៨នាក់ និងមាន់៦ក្បាលម៉ូតូ៦គ្រឿង

ភ្នំពេញ​៖​ កម្លាំងអន្តរាគមន៍ ពិសេស បានសហការជាមួយកន្លាំងប៉ុស្តិ៍សំរោងក្រោម ដោយមានការបញ្ជាផ្ទាល់ពីលោកវិរៈសេនីយ៍ឯក​ យឹម​ សារ៉ាន់​ អធិការខណ្ឌបានចុះបង្ក្រាបទីតាំងសង្វៀន បញ្ជល់មាន់មួយកន្លែងឃាត់ខ្លួនមនុស្ស៨នាក់ និងដកហូតមាន់គក៦ក្បាលផងដែរ ។ ប្រតិបត្តិការណ៍នេះ បានធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ​ ... Read More »

បើកម៉ូតូលឿនខុសផ្លូវបុកគល់ឈើស្លាប់ភ្លាម សង្ស័យស្រវឹងស្រា

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗក្នុងថ្លុកឈាម ដោយសារគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូខុសផ្លូវជ្រុលបុកគល់ឈើ ត្រូវបានគេសង្ស័យប្រើប្រាស់ល្បឿនលឿន ខណៈក្នុងស្ថានភាពស្រវឹងស្រា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងខាងលើ បានកើតឡើងកាលពីរសៀលថ្ងៃសៅរ៍ ១២កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ... Read More »

ក្រសួងធនធានទឹក​ត្រៀមគ្រឿងចក្រ​ និងរថយន្តជិត២០០គ្រឿង សម្រាប់ជួយធ្វើអន្តរាគមន៍ កន្លែងណាខ្វះខាតទឹកប្រើប្រាស់នៅរដូវប្រាំងនេះ

ភ្នំពេញៈ លោក​ ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថាក្រសួងធនធានទឹកនិងឧតុនិយម បានត្រៀមគ្រឿងចក្រធុនធ្ងន់និងរថយន្ត​ចំនួនជិត​២០០គ្រឿង សម្រាប់ជួយធ្វើអន្តរាគមន៍ជួយប្រជាពលរដ្ឋនៅតំបន់ណា ដែលនឹងជួបការខ្វះទឹក​ប្រើប្រាស់​ រដូវប្រាំងឆ្នាំ២០១៩នេះ។ លោក​ ចាន់ យុត្ថា បញ្ជាក់ថា​ ក្រសួងបានត្រៀមគ្រឿងចក្រធុនធ្ងន់និងរថយន្តជិត​២០០គ្រឿង​នោះ ... Read More »

លោក សំ ប្រជាមានិត៖ បញ្ជាក់ថា គ្មានការផ្លាស់ប្តូរលោក តាំង ស៊ុនឡាយ ពី ប្រធានតុលាការក្រុងភ្នំពេញ នោះទេ

ភ្នំពេញ៖ អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លោក សំ ប្រជាមានិត បានបញ្ជាក់ប្រាប់សារព័ត៍មាន នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ឱ្យដឹងថា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មិនមានការផ្លាស់ប្តូរ ឬបញ្ចប់តួនាទីលោក តាំង ស៊ុនឡាយ ... Read More »

ជីដូនម្នាក់ដើរឆ្លងថ្នល់មិនប្រយ័ត្ន ត្រូវម៉ូតូបុកស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចររវាង ម៉ូតូបុកអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ បណ្តាលឲ្យស្លាប់ ០១នាក់ របួសស្រាល០១នាក់ និងខូចខាតម៉ូតូ០១គ្រឿង ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ព្រលប់ ថ្ងៃសៅរ៍ ១២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ... Read More »

រដ្ឋាភិបាលម៉ាឡេស៊ី អរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោះលែងជនជាតិ ម៉ាឡេស៊ី៤៧ នាក់ពីពន្ធនាគារខេត្តបន្ទាយ មានជ័យ

ភ្នំពេញ៖ រដ្ឋាភិបាលម៉ាឡេស៊ី អរគុណដល់ប្រមុខរាជរដ្ឋា ភិបាលកម្ពុជា និងថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដែលផ្តល់អន្តរាគមន៍ដោះលែងជនជាតិ ម៉ាឡេស៊ី៤៧ នាក់ចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យ ពិសេស តំណាងម៉ាឡេស៊ីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជារួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

នគរបាលឃាត់ខ្លួនអតីតមន្រ្តីយោធាម្នាក់ ជាមុខសញ្ញាលួចរថយន្ត

ភ្នំពេញ៖ បុរសជាអតីតមន្ត្រីយោធាម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួនកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះល្វែង ជាប់ផ្សារស៊ិនជូរី ក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពីជននោះ បានធ្វើសកម្មភាពលួចរថយន្តរបស់ជនរងគ្រោះពេលយប់ ។ ... Read More »

ពលរដ្នថ្លែងថា ស្នងការខេត្តសៀមរាបគួរបញ្ឈប់ម្ចាស់អាជីវកម្ម ជួលយានយន្ដឲ្យភ្ញៀវទេសចរណ៍ជិះខ្លួនឯង បង្កឲ្យមានគ្រោះថ្នាក់គ្រប់ពេល

ខេត្តសៀមរាប៖ បច្ចុប្បន្នគេសង្កេតឃើញមានភ្ញៀវទេសចរណ៍បរទេស ដែលមកដើរលេងកម្សាន្តនៅខេត្តសៀមរាបមួយចំនួន បានជួលម៉ូតូជិះដើរលេងក្នុងក្រុងសៀមរាប និងជិះទៅមើលប្រាង្គប្រាសាទបុរាណនានា យ៉ាងគគ្រឹកគគ្រេង ដោយគ្មានសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការតាមផ្លូវច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាទាល់តែសោះ ។ លោក ជឹមសុវណ្ណ នាយការិយាល័យចរាចរណ៍ផ្លូវគោគនៃស្នងការនគរបាលខេត្តសៀមរាប ធ្លាប់បានប្រាប់ក្នុងកិច្ចសម្ភាសថា យោងតាមច្បាប់ចរាចរណ៍ផ្លូវគោគនៃព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាត ឲ្យភ្ញៀវទេសចរណ៍បរទេសដែលមកកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា ... Read More »

បុរសចំណាស់ម្នាក់ស្លាប់ដោយសារឆក់ខ្សែភ្លើង ពេលតភ្លើងមិនប្រយ័ត្ន

ខេត្តសៀមរាប៖ បុរសចំណាស់ម្នាក់មកមើល ប្រពន្ធជិតគ្រប់ខែ បែរឆក់ខ្សែភ្លើងស្លាប់ បន្ទាប់ពីតខ្សែភ្លើងមិនប្រយ័ត្ន កាលពីវេលាម៉ោង០៦និង១៥នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅនឹងផ្ទះ ស្ថិតនៅភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាប ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

ភ្លើងប្រច័ណ្ឌ៖ ស្រ្ដីចំណាស់ម្នាក់គិតខ្លី ចោទប្តីថាមានស្រី លួចសម្លាប់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ៖ ស្រ្ដីចំណាស់ម្នាក់គិតខ្លីចងកសម្លាប់ខ្លួន នៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ... Read More »

ប្រពន្ធប្រើល្បិច ឆ្នាំនេះ គត់ឆ្នាំ រស់នៅជាមួយគ្នាមិនបាន ឲ្យប្តីផ្តិតមេដៃ លែងលះ រួចទៅសម្ងំសោយសុខ ជាមួយប្អូនធម៌

ភ្នំពេញ ៖ បុរសម្នាក់ដោយសារតែជឿរពាក្យលួមលោមប្រពន្ធថា ឆ្នាំនេះគត់ឆ្នាំ យើងទាំងពីរនាក់មិនអាចរស់នៅជាមួយគ្នា បានហើយសុំលែងលះមួយរយះពេលសិន បែរជាប្រពន្ធលួចទៅមានប្រុសថ្មី សម្ងំសោយសុខតាមទាន់ហួសចិត្ត និងថ្លៃទាមទារសំណង៥៥០០ដុល្លារ តែភាគីខាងប្រពន្ធមិនព្រម ទើបហៅមកសង្កាត់ចោមចៅទី២​ ខណ្ឌពោធិសែនជ័យ​ ដើម្បីដោះស្រាយកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៦​ ខែកុម្ភៈ ឆ្នាំ២០១៩​។ ... Read More »

ជក់បារីចោលកន្ទុយលើគំនរឈើបង្កជាអណ្តាតភ្លើងឆាបឆេះ

ភ្នំពេញ៖ មានករណី អគ្គិភ័យ ឆាបឆេះ រោងចក្រផលិត សម្ភារសំណង់ យីហោ អេសវ៉ាយអ៊ិនដាសស្ទ្រីច បង្កការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចហៅរថយន្តពន្លត់ អគ្គិភ័យមកជួយអន្តរាគមន៍ទាន់ពេល ។ ហេតុការណ៍គ្រោះអគ្គិភ័យ នេះបានកើតឡើងនៅថ្ងៃ សៅរ៍១២ ... Read More »

លោក ជូរ៉ាម៉ី ប្រធានមន្ទីររ៉ែ ថាមពល ខេត្តសៀមរាប អសមត្ថភាពក្នុងការគ្រប់គ្រង ជំនាញរបស់ខ្លួន

ខេត្តសៀមរាប៖ ឈ្មួញជីកដីលក់ មានរណ្ដៅជ្រៅចាល់ក្បាលប្រេត រាប់សិបកន្លែងក្នុងខេត្តសៀមរាប និងមានទំហំធំប៉ុនមេឃ បានកំពុងតែប្រព្រឹត្តខុសទៅនឹងច្បាប់ភូមិបាល ខុសទៅច្បាប់រ៉ែ ថាមពល យ៉ាងគឃ្លើន បែរជាលោក ជូរ៉ាម៉ី ប្រធានមន្ទីររ៉ែ ថាមពល ខេត្តសៀមរាប អង្គុយ ... Read More »

កម្មករ រោងចក្របៃហុង ដួលសន្លប់ជិត៣០នាក់ សង្ស័យធុំក្លិនផ្សែងជ័រ និងខ្យោយ

កម្មករ រោងចក្របៃហុង ដួលសន្លប់ជិត៣០នាក់ សង្ស័យធុំក្លិនផ្សែងជ័រ និងខ្យោយ ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ កម្មករ កម្មការិនីរោងចក្រ បៃ ហុង ផលិតអំពូលភ្លើង នៅក្នុងតំបន់សេដ្ឋកិច្ចស្វាយរៀង ហ្គីហ្គារីសស៍ ប្រមាណ២៧នាក់ ... Read More »

បើកប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គបុកអ្នកជិះម៉ូតូស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅកៀនស្វាយ

ខេត្តកណ្តាល៖ នារីម្នាក់បានស្លាប់យ៉ាងអាណោចអាធម័ និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរ បង្កឡើងដោយអ្នកបើកបររថយន្តខ្វះការ ប្រុងប្រយ័ត្ន ធ្វេសប្រហែសប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គ បានទៅបុកអ្នកជិះម៉ូតូចំពីមុខពេញ ទំហឹងបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុចំណែកអ្នកបើកបររថយន្តបង្កត្រូវប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ។ ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅព្រលប់ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៩វេលាម៉ោង៦ និង៣០ នាទីយប់ លើផ្លូវជាតិ ... Read More »

ខណៈនេះអគ្គិភ័យកំពុងឆេះគំនរអុសមួយកន្លែង ក្នុងសង្កាត់កំបូល​ ខណ្ឌពោធិ៍សែនជ័យ​ រថយន្តពន្លត់អគ្គិភ័យជាច្រើនកំពុងអន្តរាគមន៍

ខណៈនេះអគ្គិភ័យកំពុងឆេះគំនរអុសមួយកន្លែង ក្នុងសង្កាត់កំបូល​ ខណ្ឌពោធិ៍សែនជ័យ​ រថយន្តពន្លត់អគ្គិភ័យជាច្រើនកំពុងអន្តរាគមន៍ Read More »

មន្រ្តីអភិរក្សសត្វព្រៃ ខេត្តមណ្ឌលគិរី ទទួលយកសត្វត្រដក់២ក្បាល ពីប្រជាពលរដ្ឋនៅកោះម្យើល

ខេត្តមណ្ឌលគិរី ៖ សត្វត្រដក់ចំនួន២ក្បាល ដែលត្រូវបានប្រជាពលរដ្ឋនៅភូមិកោះម្យើល ប្រគល់មកឲ្យមន្រ្តីជំនាញអភិរក្សសត្វព្រៃរបស់ក្រុមការងារបង្រ្កាបបទល្មើសសត្វព្រៃចល័ត នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយមន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តីស្នងការដ្ឋាននគរបាលខេត្ត និងអង្គការ WWF ជាក្រុមការងារដើម្បីយកទៅលែងក្នុងព្រៃធម្មជាតិវិញ។ ការទទួលយកសត្វត្រដក់២ក្បាលពីប្រជាពលរដ្ឋខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច ... Read More »

បុរសជាសន្តិសុខបើកម៉ូតូដួលខ្លួនឯងរងរបួសធ្ងន់

ភ្នំពេញ៖ បុរសសន្តិសុខម្នាក់រងរបួសធ្ងន់ ក្រោយពេលជិះម៉ូតូដួលតែម្នាក់ឯង កាលពីម៉ោង៧ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅបណ្តោយផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ... Read More »

១៥ កុម្ភៈ អគ្គិភ័យឆាបឆេះពីរគោលដៅ នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ គ្រោះអគ្គិភ័យបានឆាបឆេះពីរគោលដៅផ្សេងគ្នា ក្នុងថ្ងៃតែមួយ ខណៈប៉ុន្មានថ្ងៃនេះ ធាតុអាកាសក្ដៅខ្លាំង បណ្ដាលឲ្យរងការខូចខាតសម្ភារយ៉ាងច្រើនផងដែរ ប៉ុន្តែមិនបង្កការគ្រោះថ្នាក់ដល់មនុស្សសត្វនោះទេ ។ សេចក្ដីរាយការណ៍ពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានស្រុកភ្នំក្រវាញ បានឲ្យដឹងថា នៅវេលាម៉ោង២ និង២០នាទី រសៀល ថ្ងៃទី១៥ ខែកុម្ភៈ ... Read More »

ឃាត់ខ្លួនមនុស្ស៤នាក់ ករណីប្រឆាំងអ្នករាជការសាធារណៈ

ភ្នំពេញ ៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៥និង៣០នាទី នៅចំណុចក្នុងបឹងសំរោង ភូមិគ្រួស សង្កាត់សំរោងខណ្ឌព្រែកព្នៅ កម្លាំងសម្ថកិច្ច ខណ្ឌព្រែកព្នៅបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពីបទ ប្រឆាំងរាជការ ។ ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ... Read More »

ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលបុករថយន្តពីក្រោយរបួសធ្ងន់ខ្លួនឯង

ភ្នំពេញ ៖យុវជនម្នាក់រងរបួសធ្ងន់ ខណៈជិះម៉ូតូមួយគ្រឿងយ៉ាងលឿនមិនបានប្រុងប្រយ័ត្ន បានជ្រុលបុករថយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតម៉ូតូ និងរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០១៩ ... Read More »

លោក ហ៊ុន ម៉ាណែត៖ គោលដៅធំរបស់យើង ត្រូវការពារសុខសន្តិភាព ការពារស្ថិរភាព ដើម្បីសេចក្តីសុខប្រជាពលរដ្ឋ និងសម្រាប់ខ្មែរតែមួយ

ខេត្តកំពង់ស្ពឺ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើង គោក ប្រាប់ទៅកងទ័ពថា កងទ័ពត្រូវមានមានមោទនភាពជាតិខ្មែរ ការពារបូរណភាពទឹកដី មានជំហរនឹងនរច្បាស់លា ស់ ជឿទុកចិត្តលើរាជរដ្ឋាភិបាល និងត្រូវការពារជាតិ ... Read More »

បើករ៉ឺម៉កបុកសត្វគោនិងជ្រុលទៅបុករថយន្តបើមច្រាស់ទិសគ្នារបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ត នឹងរ៉ឺម៉កបណ្តាលឲ្យមនុស្សចំនួន២នាក់ត្រូវរងរបួសអ្ងន់និងស្រាលខណៈជនរងគ្រោះបើករ៉ឺម៉កបុកគោ រួចរេចង្កូតទៅបុករថយន្តពីមុខពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងកាលពី ថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ... Read More »

ខឹងជំពាក់លុយមិនព្រមសង លួចរ៉ឺម៉កសណ្តោង យកមកទុកត្រូវម្ចាស់តាមរកឃើញ បុរស២នាក់វាយគ្នារងរបួសធ្ងន់

ភ្នំពេញ: ខឹងជំពាក់លុយមិនព្រមសង លួចរ៉ឺម៉កសណ្តោង យកមកទុកក្បែរផ្ទះ ហើយត្រូវម្ចាស់តាមរកឃើញ បុរស២នាក់វាយគ្នារងរបួសធ្ងន់ទាំងសង្ខាង។ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជិត១១យប់ថ្ងៃទី១៥ខែគុម្ភះឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០១១ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខរាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះបែកក្បាល (ម្ចាស់បំណុល) ឈ្មោះ រ៉ាន់ រាត្រី ... Read More »

ត្រីម្នាក់ សង្ស័យបែកថ្នាំដើរស្រែកឡូឡា និងបម្រុងរត់ចូលឡាន

ភ្នំពេញ៖ ស្ត្រីម្នាក់ សង្ស័យបែកថ្នាំដើរស្រែកឡូឡា នឹងបម្រុងរត់ចូលឡាននៅសួនក្ដាន់ពីរបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅសួរនាំ កាលពីម៉ោង១១និង៣០នាយប់ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៩ស្ថិតក្នុងសង្កាត់វាវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។​ ប្រភពពីប្រជាពរដ្ឋនៅកន្លែងកើតហេតុ បានឲ្យថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់ ... Read More »

ជនជាតិអូប៉េគីស្ថាន សតិមិនប្រក្រតី អុកឡុកនៅក្នុងមូលដ្ឋាន ត្រូវឃាត់ខ្លួន

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ០៨:០០ ផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលជនបរទេស ១រូប សញ្ជាតិអូប៉េគីស្ថាន ពីអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដែលបានឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៤ កុម្ភៈ២០១៩ ... Read More »

រថយន្ដកាមរីបាឡែន ត្រូរថយន្ដធុនធំបុកពេញទំហឹង គៀបតៃកុងរថយន្ដរងរបួសធ្ងន់

ភ្នំពេញ៖ រថយន្ដកាមរីបាឡែនមួយគ្រឿង ត្រូវបានរថយន្ដធំមិនចាំស្លាកលេខ បើកបុកពីមុខពេញទំហឹងបណ្ដាលឲ្យកៃកុងរថយន្ដគៀប ក្នុងរថយន្ដរងរបួសធ្ងន់ ចំណែកឯរថយន្ដបង្កបើករត់គេចបាត់ស្រមោល ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១ និង១០យប់ ថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ... Read More »

ប៉ះគ្នាលើកទី២ ផាន់ ផាត់ណា និង សេង មង្គល ជឿជាក់ខ្លាំងក្នុងរឿង “រៃប្តូរទ្រនំ”

ភ្នំពេញ៖ តារាសម្តែងប្រុសស្រីល្បីឈ្មោះគឺ កញ្ញា ផាន់ ផាត់ណា បានប៉ះគ្នាជាមួយបុរសរូបសង្ហាលោក សេង មង្គល ទៀតហើយក្នុងរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍លេខ៥ “រៃប្តូរទ្រនំ” ដោយសន្យានឹងធ្វើឱ្យល្អខ្លាំងជាងរឿងមុន។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងពិធីក្រុងពាលីរឿងភាគ “រៃប្តូរទ្រនំ”កាលពីថ្មីៗនេះតារាសម្តែងប្រុសលោក សេង មង្គល ... Read More »

សពព្រឹទ្ធាចារ្យ ផ្លុង មឿក នឹងរៀបចំពិធីបូជានៅថ្ងៃចន្ទទី១៨ ខែកុម្ភៈ

ភ្នំពេញ៖ ដំណឹងមរណភាពរបស់ព្រឹទ្ធាចារ្យផ្នែកចម្រៀងអាយ៉ៃខ្មែរ លោកតាផ្លុង មឿក បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាមានភាពសោកស្តាយជាពន់ពេក ព្រោះតែជាការបាត់បង់វីរៈសិល្បករខ្មែរដ៏ល្បីល្បាញ។ សពលោកព្រឹទ្ធាចារ្យត្រូវបានតំកល់ទុកធ្វើបុណ្យតាមទំនៀមទម្លាប់ប្រពៃណីខ្មែរក្នុងវត្តស្វាយពពែនាសង្កាត់ទន្លេបាសាក់ រួចនឹងត្រូវរៀបចំពិធីបូជានៅរសៀលថ្ងៃចន្ទទី១៨ខែកុម្ភៈនៅក្នុងបរិវេណវត្តនេះតែម្តង។ ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ ផ្លុង មឿក បានទទួលមរណៈភាពហើយ នៅ នៅព្រឹកម៉ោង៨ថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០១៩កន្លងទៅ ក្នុងជន្មាយុ៨៦ឆ្នាំ ... Read More »