ខេត្តកំពង់ធំ៖ លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់។ នេះបើយោងតាមពាក្យបណ្តឹង របស់ពីមន្ត្រីនគរបាលនារី នៃស្នងការដ្ឋាននគរបាលខេត្ត ... Read More »
កំពុងតែដេកលក់ស្រួលស្រាប់តែបុរសម្នាក់មកគោះទ្វារស្ទុះរត់ចូលទាញទ្វារបិទខ្ទាស់គន្លឹះជិតបង្កភាពភ្ញាក់ផ្អើល
ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីបុរសម្នាក់បានរត់ចូលក្នុងផ្ទះសំណាក់ទាំងភ័យស្លន់ស្លោ ហើយត្រូវបុគ្គលិកឃាត់សួរនាំដែរ តែមិនស្ដាប់ រួចបានរត់ឡើងដល់ជាន់ទី៣ គោះទ្វារបន្ទប់ភ្ញៀវប្រុសស្រី២នាក់ដែលកំពុងគេងនៅខាងក្នុងឲ្យបើកទ្វារ រួចចូលទៅក្នុងបន្ទប់ចាក់គន្លឹះទ្វារជាប់ ត្រូវបានបុគ្គលិកប្រុសស្រីរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះជួយធ្វើអន្តរាគមន៍ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង២:៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់មួយកន្លែងយីហោ ... Read More »
អាជ្ញាធរភូមិកំពង់សំបួរ អំពាវនាវឲ្យពលរដ្ឋដែលធ្វើដំណើរតាមផ្លូវកំពង់សំបួរ ត្រូវជិះវាងទៅផ្លូវសំរោងក្នុងវិញ ព្រោះបញ្ហាបាក់ដីខ្លាំង
ខេត្តបាត់ដំបង៖ ដើម្បីបញ្ចៀសបញ្ហាគ្រោះថ្នាក់ជាយថាហេតុ ដោយសារភ្លៀងធ្លាក់ច្រើនថ្ងៃ ហើយទឹកហូរច្រុះដីបណ្ដាលឲ្យមានការបាក់ដីស្ថិតនៅតាមបណ្ដោយស្ទឹងសង្កែនោះ ។ លោក ប៉ាត សុភី ដែលជាមេភូមិកំពង់សំបួរបានអំពាវនាវឲ្យពលរដ្ឋដែលត្រូវធ្វើដំណើរតាមផ្លូវកំពង់សំបួរ នៅតាមបណ្ដោយស្ទឹងសង្កែ ជិះវាងទៅផ្លូវសំរោងក្នុងវិញ ដោយសារផ្លូវនេះអាចនឹងបាក់បន្តទៀត ។ ខណៈបច្ចុប្បន្ន បានបាក់ប្រមាណ២០ម៉ែត្រ ... Read More »
រថយន្តម៉ាស្ដាពន្លះគ្នាជាមួយម៉ូតូសណ្ដោងរ៉ឺម៉ករងរបួសម្នាក់
ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗបន្ទាប់ពីបេីកបររ៉ឺម៉កម៉ូតូដឹកទឹកសុទ្ធជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តម៉ាកម៉ាស្ដា១គ្រឿងបើកបត់ឆ្វេងដៃបានវាក់ក៏បុកគ្នាពេញទំហឹង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅតាមផ្លូវបេតុងច្រកចូលវិមានសព ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ រថយន្តម៉ាកម៉ាស្ដា១គ្រឿងនោះពណ៌សពាក់ស្លាកលេខភ្នំពេញ1AW-1544 បើកបរដោយបុរសម្នាក់ ចំណែកម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿងដឹកទឹកសុទ្ធនិងភេសជ្ជៈ ម៉ាកសុីទីផ្លឹសសេ១០០កូរ៉េពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1HC-1727 ... Read More »
ជនជាតិដើមភាគតិចព្រៅនៅភូមិការតូតនាំគ្នារំលឹកប្រពៃណីវប្បធម៌របស់ខ្លួន
ខេត្តស្ទឹងត្រែង៖ ជនជាតិដើមភាគតិចព្រៅ នៅភូមិការតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង បាននាំគ្នាធ្វើពីធីសែនព្រេន ឡើងក្បាលស្រែដល់អ្នកតាភ្នំ ដើម្បីសុំសេចក្តីសុខ បង្ហាញពីប្រពៃណី ទំនៀមទំលាប់របស់ខ្លួន សំរាប់ឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ នឹងជួយបន្តអភិរក្ស។ ក្នុងពិធីសែនក្បាលស្រែដល់អ្នកតាភ្នំ នៅភូមិការតូត ... Read More »
ផ្លែមៀនប៉ៃលិនរបស់កម្ពុជា អាចនាំចេញទៅកាន់ទីផ្សារប្រទេសចិននៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២
ភ្នំពេញ៖ បន្ទាប់ពីការនាំចេញផ្លែស្វាយកែវរមៀតកម្ពុជា ទៅទីផ្សារពិភពលោក បានជាផ្លូវការនោះ លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មក៏បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វិធានការជំរុញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក»នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៦សីហា ឆ្នាំ២០២០ថ្មីៗនេះថា កម្ពុជាអាចនាំចេញផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារប្រទេសចិននៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ។ លោក ... Read More »
រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ចំនួន៣រូប ត្រូវបាន ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង
ភ្នំពេញ៖ បើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០នេះ បានឲ្យដឹងថា៖ គឺព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ... Read More »
ក្រុមការងារមន្ទីរបរិស្ថានខេត្ដព្រះវិហារចុះល្បាតនៅចំណុចណារ៉ុង អូរតាឡះ ទួលកំបោរ
ខេត្តព្រះវិហារ៖ រយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី៨-៩ ខែសីហា ឆ្នាំ២០២០ នៅដែនជម្រកសត្វព្រៃព្រះរកា-ឆែប មន្រ្តីប្រចាំស្នាក់ការថ្មកែវ សហការជាមួយនគរបាលឃុំឆែបពីរ ចុះល្បាតនៅចំណុចណារ៉ុង អូរតាឡះ ទួលកំបោរ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ បានជួបការកាប់រុករានដីប្រហែលបណ្តោយ២០ម៉ែត្រគុណ៣០ម៉ែត្រ និងដកកូនឈើទើបដាំថ្មីចំនួន១២ដើម ព្រមទាំងបានដាក់ស្លាកសញ្ញាហាមឃាត់បានចំនួន៥ស្លាកសញ្ញាផងដែរ។ ... Read More »
ព្រឹកស្អែក ..! អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «ស្ថានភាពរបបជលសាស្រ្តក្នុងអាងទន្លេមេគង្គ និងទន្លេសាបនាពេលបច្ចុប្បន្ន»
ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩ៈ៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «ស្ថានភាពរបបជលសាស្រ្តក្នុងអាងទន្លេមេគង្គ និងទន្លេសាបនាពេលបច្ចុប្បន្ន»។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅព្រឹកថ្ងៃទី១០ ... Read More »
ព្យុះJangmi វាយប្រហារចូលដីគោកកូរ៉េខាងត្បូង ជើងហោះហើរត្រូវលុបចោល
កូរ៉េខាងត្បូង៖ រាល់សេវាកម្មដឹកជញ្ជូនតាមដែនគោកនិងដែនទឹក ក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវលុបចោលទាំងអស់ នៅលើកោះ Jeju ក្រោយព្យុះ Jangmi បានវាយប្រហារចូលដីគោកកោះនេះ។ ជើងហោះហើរក្នុងស្រុកចេញចូលទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Jejuត្រូវផ្អាកទាំងអស់ ដោយសារតែអាកាសធាតុអាក្រក់បង្កឡើងដោយព្យុះ។ ទីបញ្ជាការហោះហើរបានប្រកាសថា ការផ្អាកហោះហើរនៅត្រូវពន្យារជាបន្តទៀត ។ ... Read More »
រដ្ឋបាលរាជធានីភ្នំពេញថា៖ ស្ថានីយបូមទឹកទួលសំពៅនឹងដាក់ឲ្យដំណើរការបូមទឹកនៅចុងសប្តាហ៍នេះហើយ
ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ថានីយបូមទឹកទួលសំពៅនៅតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ(ផ្លូវកប់ស្រូវ) ស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ គិតត្រឹមថ្ងៃទី១០ខែសីហា ឆ្នាំ២០២០នេះ ការដ្ឋានសម្រេចសាងសង់បាន៩៨% ហើយ ដោយគ្រោងនឹងដាក់ឲ្យដំណើរការបូមទឹកនៅចុងសប្តាហ៍នេះហើយ ។ បើតាមការបញ្ជាក់ឲ្យដឹងពីមន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ខែសីហាឆ្នាំ២០២០នេះថា ការដ្ឋានសាងសង់ស្ថានីយបូមទឹកទួលសំពៅ នឹងដាក់ឱ្យដំណើរការបូមទឹកចុងសប្តាហ៍នេះហើយ ។ ... Read More »
រឿងព្រេងខ្មែរ÷រឿង ក្របីស្រុក និងក្របីព្រៃ
ក្នុងអតីតសម័យ មានក្របីពីរប្រភេទ មួយជាក្របីស្រុក មួយទៀតជាក្របីព្រៃ ។ សត្វទាំងពីរនេះស្រលាញ់គ្នាណាស់ ដេក នៅ ស៊ីចុកជាមួយគ្នាពុំដែលឃ្លាត ។ ទន្សាយដឹងថាក្របីទាំងពីរនេះស្រឡាញ់គ្នាដូច្នេះ ក៏រកឧបាយកល ធ្វើឲ្យបែកចេញពីគ្នា ។ ថ្ងៃមួយ ... Read More »
ក្រសួងអប់រំ ជូនព័ត៌មានពីកាលបរិច្ឆេទ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ដែលនឹងប្រព្រឹត្តទៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន សូមជម្រាបជូនសាធារណជន មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងបេក្ខជន មេត្តាជ្រាបថា ៖ សម្តេចអគ្គមហាសេនាបតីតេជោ ... Read More »
ស្លាប់២នាក់ និងរងរបួស៨នាក់ ករណីក្រឡាប់រថយន្ត នៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ យ៉ាងហោចណាស់ ក៏មានមនុស្សស្លាប់០២នាក់ និងរងរបួស៨នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត នៅលើដងផ្លូវជាតិលេខ៧៦A ស្ថិតនៅភូមិអូរអាម ឃុំស្រៃខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែសីហា ... Read More »
សកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បំពេញការងារប្រចាំថ្ងៃ
ភ្នំពេញ៖ សកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្ងៃអាទិត្យ ៥រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ មានដូចខាងក្រោម៖ – សកម្មភាពកម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ... Read More »
អាជ្ញាធរសង្កាត់ចោមចៅទី៣ចុះវាយរបងពង្រីកធ្វើផ្លូវក្នុងភូមិព្រៃព្រីងត្បូង២
អាជ្ញាធរសង្កាត់ចោមចៅទី៣ចុះវាយរបងពង្រីកធ្វើផ្លូវក្នុងភូមិព្រៃព្រីងត្បូង២ ភ្នំពេញ ៖ អាជ្ញាធរសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោកវ៉ា សាវឿន ចៅសង្កាត់បានយកគ្រឿងចក្រវាយរបងពង្រីកបើកធ្វើផ្លូវបេតុងថ្មីដើម្បីងាយស្រួលឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ និងកាត់បន្ថយកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៣ និងលេខ៤ ។ ការចុះវាយរបងពង្រីកធ្វើផ្លូវខាងលើគឺធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ... Read More »
នៅវៀតណាម គិតត្រឹមម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១០ សីហា មានអ្នកស្លាប់ថ្មីចំនួន២នាក់ ដែលរហូតដល់ ពេលនេះ មានអ្នកស្លាប់ដោយជំងឺកូវីដ-១៩កើនដល់១៣នាក់ហើយ
ប្រទេសវៀតណាម៖ សូមបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា ខណៈប្រទេសជិតខាងជាប់ព្រំដែន គឺប្រទេស វៀតណាម គិតត្រឹមព្រឹកថ្ងៃច័ន្ទទី ១០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០៩និង៣០នាទីមានអ្នកស្លាប់ថ្មីចំនួន២នាក់ ដែលរហូតដល់ ពេលនេះ មានអ្នកស្លាប់ដោយជំងឺកូវីដ-១៩កើនដល់១៣នាក់ហើយ។ សូមបញ្ជាក់ថា៖ ... Read More »
ដឹកដែកធ្ងន់ពេកទ្រមិនរួច ហ្វ្រ័ងមិនស៊ី មានតែយករថយន្តតូចៗធ្វើជាកំណល់ហើយទើបបាន បើជ្រុលទៅរកមនុស្សខ្លាចជាប់គុកឥតថ្ងៃចេញ
ភ្នំពេញ៖ រថយន្តធុនធំដឹកដែកសរសៃរាប់សិបតោន បេីកចុះពីលេីស្ពានព្រះមុនីវង្ស ( ច្បារអំពៅ ) ស្រាប់តែដាច់ហ្វ្រ័ងជ្រុលទៅបុករះរថយន្ត៥គ្រឿង និងឡំប្រឺតា១គ្រឿងទៀត បណ្ដាលឲ្យរថយន្តទាំង៥គ្រឿងនោះរងការខូចខាត ពាសពេញផ្លូវជាតិលេខ១ បង្កការភ្ញាក់ផ្អេីល កាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ... Read More »
ក្រោយមេដឹកនាំហុងកុង ប្រកាសលើកពេលបោះឆ្នោត ស្រាប់តែប្រទេសចំនួន៥ ជំរុញឲ្យរដ្ឋបាលហុងកុង រៀបចំការបោះឆ្នោតឲ្យបានឆាប់រហ័ស
អន្តរជាតិ៖ បន្ទាប់ពីប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង លោកស្រីការី ឡាំ បានប្រកាសលើកពេលបោះឆ្នោតហុងកុង ដែលគ្រោងធ្វើនៅថ្ងៃទី ៦ខែកញ្ញាខាងមុខ ទៅធ្វើនៅឆ្នាំ២០២១វិញ ដោយសារតែហេតុផល ទប់ស្កាត់និងបង្ការការរាតត្បាត COVID-19 នោះ។ ស្រាប់តែប្រទេសចំនួន៥ មានដូចជា៖ អង់គ្លេស ... Read More »
នូវែលសេឡង់ ប្រកាសថា រយៈពេលជាង៣ខែមកហើយ ដែប្រទេសខ្លួន មិនមានករណីឆ្លងជំងឺ COVID-19 ក្នុងប្រទេស
អន្តរជាតិ៖ បើយោងតាមមន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាលរបស់ប្រទេសនូវែលសេឡង់ បានប្រកាសថា គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះថា ប្រទេសខ្លួនមិនមានករណីឆ្លងជំងឺ COVID-19 ក្នុងប្រទេសចំនួន១០០ថ្ងៃគត់។ ប៉ុន្តែអាជ្ញាធរ ក៏បានព្រមានដល់ប្រជាជនឲ្យប្រុងប្រយ័ត្នបន្ថែមទៀតព្រោះមានប្រទេសវៀតណាម និងអូស្ត្រាលីជាមេរៀន ចំពោះករណីឆ្លងក្នុងសហគមន៍ ។ សូមជម្រាបថា ... Read More »
ផឹកចំស្រាប្រចណ្ឌទាញដំបងឫស្សីវាយកញ្ចឹងកប្រពន្ធស្លាប់ផ្អើលអ្នកភូមិ
ខេត្តស្វាយរៀង៖ស្ត្រីម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យបានត្រឹមតែពាក់កណ្តាលផ្លូវបន្ទាប់ពីត្រូវជនសង្ស័យជាប្ដីផឹកស្រាស្រវឹងហើយប្រចណ្ឌប្រពន្ធនឹងអ្នកផ្សេងបានទាញដំបងឫស្សីវាយចំកញ្ចឹងកពីក្រោយពេញទំហឹងបណ្ដាលឱ្យស្ត្រីរងគ្រោះដេកដួលហើយរត់គេចខ្លួនបាត់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិលក្ខរាជា ឃុំកំពង់ចក ស្រុករំដួល។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ស្ត្រីរងគ្រោះដែលស្លាប់មានឈ្មោះម៉ៅ ណេន អាយុ៣១ឆ្នាំ រស់ក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យជាប្ដីមានឈ្មោះប៉ា រ៉េត អាយុ៣៨ឆ្នាំ ... Read More »
ចាប់ខ្លួន លោក ជីមមី ឡៃ (Jimmy Lai) មហាសេដ្ឋីហុងកុង និងជាអ្នកជំនាញខាងរិះគន់ចិន នោះបានហើយ
ទីក្រុងហុងកុង៖ បើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០នេះ បានឱ្យដឹងថា៖ មហាសេដ្ឋីខាងប្រព័ន្ធផ្សព្វផ្សាយ ក្នុងទីក្រុងហុងកុង លោក ជីមមី ឡៃ (Jimmy Lai) ... Read More »
សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ករណីលួចម៉ូតូ
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ ក្រោយធ្វើសកម្មភាពលួចម៉ូតូ របស់ប្រជាពលរដ្ឋ បានសម្រេច យកទៅលក់បានលុយ៣០០ដុល្លារ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង០៧:១០នាទីយប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០នេះ នៅមុខផ្ទះគ្មានលេខ ភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ... Read More »
ឪពុកឱក សុគន្ធកញ្ញា ចាប់ផ្តើមរំសាយចិត្តបំភ្លេចរឿងកូនស្រីមិនស្គាល់ឪ
ភ្នំពេញ៖ ក្រោយកក្រើកអស់មហាជនមួយប្រាវកាលពីអំឡុងខែមិថុនានោះ ឪពុកតារាចម្រៀង ឱក សុគន្ធកញ្ញា ចាប់ផ្តើមកាត់ចិត្តបំភ្លេចរឿងកូនមិនស្គាល់ឪនោះហើយ។ កាត់ចិត្តក្រោយពីតារាចម្រៀងឱក សុគន្ធកញ្ញា ជ្រើសរើសផ្លូវចាស់គឺមិនតបត និងមិនភ្ជាប់ទំនាក់ទំនងនឹងឪពុក។ សារចាក់ចំបេះដូងទស្សនិកជនជាច្រើនបន្តបន្ទាប់បានធ្វើឲ្យគេកាន់តែចាប់អារម្មណ៍និងដឹងអំពីទំនាក់ទំនងរវាងតារាចម្រៀងលំដាប់ជួរមុខ ឱក សុគន្ធកញ្ញា ... Read More »
រដ្ឋមន្ត្រីលីបង់មួយរូបលាលែងចេញពីតំណែងក្រោយការផ្ទុះនៅទីក្រុង Beirut
អន្តរជាតិ៖ កាលពីថ្ងៃទី៩ខែសីហា រដ្ឋមន្ត្រីក្រសួងព័ត៌មានលីបង់ លោកស្រីManal Abdel Samad បានប្រកាសលាលែងចេញពីតំណែង។ នេះជារដ្ឋមន្ត្រីទីមួយក្នុងរដ្ឋាភិបាលលីបង់ដែលបានលាលែងចេញពីតំណែងចាប់តាំងពីការផ្ទុះគីមីសម្លាប់មនុស្ស១៥៨នាក់ និងជាង៦ពាន់នាក់រងរបួស។ នៅក្នុងសេចក្តីប្រកាស លោកស្រីManal Abdel Samad បានសុំទោសពលរដ្ឋលីបង់ដែលមិនបានបំពេញភារកិច្ចល្អ ហើយទន្ទឹមនឹងនោះលោកស្រីក៏បានសម្រេចលាលែងចេញពីតំណែង។ កន្លងមកតំណាងរាស្ត្រលីបង់ជាច្រើនរូបក៏បានលាលែងចេញពីតំណែងផងដែរ។ ... Read More »
រុស្ស៉ី អះអាងថា ខ្លួននឹងក្លាយជាប្រទេសទី១ ដែលនឹងអនុម័តឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ ដោយចាក់វ៉ាក់សាំងក្នុងទ្រង់ទ្រាយធំនឹងធ្វើឡើងនៅដើមខែតុលាខាងមុខនេះ
អន្តរជាតិ៖ ក្រុមអ្នកវិទ្យាសាស្ត្រនៅទូទាំងពិភពលោកភ្ញាក់ផ្អើលព្រោះការប្រញ៉ាប់ប្រញ៉ាល់របស់ប្រទេសរុស្ស៉ី ក្នុងកាផលិតវ៉ាក់សាំងកូវីដ–១៩នេះអាចនឹងមានផលមិនល្អវិញ ។ ខណៈដែលប្រទេសមួយនេះ បានអះអាងថា ខ្លួននឹងក្លាយជាប្រទេសទី១ដែលនឹងអនុម័តឲ្យប្រើវ៉ាក់សាំងកូវីដ១៩ ដោយចាក់វ៉ាក់សាំងក្នុងទ្រង់ទ្រាយធំ ដែលនឹងធ្វើឡើងនៅដើមខែតុលាខាងមុខនេះដោយវ៉ាក់សាំងដែលមិនទាន់បញ្ចប់ការពិសោធន៍នៅឡើយ ។ សូមជម្រាបថា រដ្ឋាភិបាលក្រុងមូស្គូ ដោយមើលឃើញពីភាពជោគជ័យរបស់ខ្លួនដូចការប្រកួតបង្ហោះផ្កាយរណបទៅទីអវកាសដែលសហភាពសូវៀត បានបាញ់បង្ហោះមុនគេលើពិភពលោកក្នុងឆ្នាំ១៩៥៧ ។ ... Read More »
ព្រឹកថ្ងៃ១០សីហានេះស្ថានភាពទឹកនៅអាងទឹកតាម៉ុកមានកម្ពស់ឈានដល់ប្រុងប្រយ័ត្ន
ខេត្តឧត្តរមានជ័យ ៖ បើយោងតាមក្រសួងធនធានទឹក និងឧតុនិយមបានចេញផ្សាយនាព្រឹកថ្ងៃទី១០ ខែសីហានេះ ថាវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ស្ថានភាពទឹកនៅអាងទឹកតាម៉ុក ខេត្តឧត្តរមានជ័យ ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង មានកម្ពស់ទឹកក្នុងអាង ៣,៩០ម៉ែត្រ ធៀបនឹងថ្ងៃទី០៩ ... Read More »
បាញ់ប្រហារនៅក្នុងពិធីជប់លៀងក្នុងទីក្រុងវ៉ាស៊ីនតោនស្លាប់និងរបួសជាង២០នាក់
អន្តរជាតិ៖ ស្នងការប៉ូលិសទីក្រុងវ៉ាស៊ីនតោនលោក Peter Newsham បានប្រកាសថា ការផ្ទុះអាវុធ កើតឡើងនៅព្រឹកថ្ងៃទី៩ខែសីហា (ពេលវេលាអាមេរិក) ក្នុងពិធីជប់លៀងនៅក្នុងតំបន់ 3300DuBois Place បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង២០នាក់រងរបួស។ តាមសារព័ត៌មាន TTXVN បានផ្សាយថា ... Read More »
ក្លិប At.Madrid រកឃើញកីឡាករ២រូបធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ខណៈការប្រកួត Champions League វគ្គ៨ក្រុមជិតមកដល់
ក្លិប Atletico Madrid បានបញ្ជាក់កាលពីល្ងាចថ្ងៃអាទិត្យថា សមាជិកក្លិប២នាក់ដែលនឹងត្រូវធ្វើដំណើរទៅទីក្រុង Lisbon នៅថ្ងៃចន្ទនេះសម្រាប់ប្រកួតវគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩។ ក្លិបមិនបានបញ្ជាក់ថា តើការរកឃើញវិជ្ជមាននេះស្ថិតក្នុងចំណោមកីឡាករឬបុគ្គលិកបច្ចេកទេសរបស់ខ្លួននោះទេ ប៉ុន្តែក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការបានពន្យល់ថា យោងទៅតាមពិធីសាររបស់ UEFA ... Read More »
Benfica ទិញបានខ្សែការពារសញ្ជាតិប្រេស៊ីលGilberto ពីក្លិប Fluminense
ក្លិបយក្សរបស់ព័រទុយហ្គាល់ Benfica បានប្រកាសថា ក្លិបបានចុះហត្ថលេខាលើខ្សែការពារស្តាំ Gilberto ពីក្លិបFluminense របស់ប្រេស៊ីលហើយ។ ក្លិបបានសរសេរក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្លិប Benfica ថា កីឡាករវ័យ២៧ ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៥ឆ្នាំបន្ទាប់ពីបានបញ្ចប់ការត្រួតពិនិត្យសុខភាពរួចរាល់។ ការផ្ទេរនេះធ្វើឡើងតាមការចង់បានរបស់អ្នកចាត់ការថ្មីរបស់ក្លិប Benfica គឺលោក Jorge ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច