ព័ត៌មានទាន់ហេតុការណ៍៖
'

យុវតីម្នាក់បើកម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតហើយដួលត្រូវសណ្តោងរ៉ឺម៉កដឹកបន្លែមកកិនបែកក្បាលស្លាប់

ភ្នំពេញ៖ យុវតីម្នាក់បានស្លាប់នៅនឹងកន្លែង ខណៈបើកម៉ូតូតាមផ្លូវទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត ហើយដួលត្រូវបានម៉ូតូសណ្តោងរ៉ឺម៉កដឹកបន្លែមកកិនពីលើ ក្រោយពីកើតហេតុ អ្នកបើកម៉ូតូរ៉ឺម៉កដឹកបន្លែបានបើកគេចខ្លួនបាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង៨ព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ... Read More »

កាស៊ីណូឃ្វីនបើកទ្វារចំហទទួលពលរដ្ឋខ្មែរចូលលេងល្បែងដោយសេរី

ខេត្តបាត់ដំបង ៖ មន្ត្រីនគរបាលជា ច្រើនរូបត្រូវបានដាក់ពង្រាយដើម្បីបើកទ្វារ និងការពារឲ្យពលរដ្ឋខ្មែរចូលលេងក្នុង កាស៊ីណូមួយកន្លែងមានយីហោឃ្វីននៅស្រុកកំរៀង ខេត្តបាត់ដំបង។ កាស៊ីណូនេះ បច្ចុប្បន្នក៏កំពុងតែបំផ្លាញអនាគតពលរដ្ឋខ្មែរ និងបង្កភាពអសន្តិសុខសង្គម ។ លោកវរសេនីយ៍ឯក គីម ពន្លក អធិការនគរបាលស្រុកកំរៀងបានថ្លែងតាមទូរស័ព្ទថា ... Read More »

ក្រុមហ៊ុន Amazon បាន upgrade កាមេរ៉ាមុខនៅលើ Fire HD 8 tablet

ក្រុមហ៊ុន Amazon បានប្រកាសចេញនូវ Fire HD 8 tablet ជំនាន់ក្រោយរបស់ខ្លួនដែលមានកាមេរ៉ាមុខទំហំ 2 មេហ្កាភិចសែល ជាមួយនឹងវីដេអូទំហំ 720p និងមាន memory 16GB ... Read More »

សមត្ថកិច្ច៖ ប្តីដាល់ប្រពន្ធ២ដៃចំថ្ពាល់ខណៈមានជំងឺលើសឈាម…គ្រាន់តែរឿងសុំទៅធ្វើការរកកម្រៃ

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថ និងនគរបាលស្រុកភ្នំក្រវាញចាប់ដាក់ខ្នោះដៃ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ នៅគ្រាដែលកំពុងព្យាយាមជិះម៉ូតូរត់គេចខ្លួន បន្ទាប់ពីបុរសរូបនេះ វាយប្រពន្ធស្លាប់ដ៏រន្ធត់។ ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៣ និង៣០នាទី រសៀល ថ្ងៃសុក្រ ១២រោច ខែស្រាពណ៍ ឆ្នាំច ... Read More »

អាងខ្លួនមានអំណាច យកសុទ្ធតែគ្រឿងចក្របិទស្លាក ក្រសួងអភិវឌ្ឍន៍ជនបទ មកឈូសបំផ្លាញផលដំណាំ និងចាក់អាចម៍ដីចង់លុបផ្ទះពលរដ្ឋបំណងរំលោភយកដី

ខេត្តឧត្ដរមានជ័យ៖ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ អាជ្ញាធរក្រុងសំរោង បានទៅបោះបង្គោលព្រំដី លំនៅឋាន មួយកន្លែង ដើម្បីរង់ចាំការដោះស្រាយ រវាងជនរំលោភយក នឹងប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិ ដែលជាម្ចាស់ផ្ទះ បានប្ដឹង ទៅអាជ្ញាធរក្រុងសំរោង នៅពេលដែលមានគ្រឿងចក្រជាច្រើនគ្រឿង ... Read More »

លោកត្រាំអាចនឹងត្រូវដកហូតតំណែងប្រធានាធិបតី

ដោយសារវិវាទផ្ទៃក្នុងកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ សមាជិកព្រឹទ្ធសភា អាមេរិក លោកស្រី Elizabeth Warren មកពីរដ្ឋMassachesettsបានអំពាវនាវដល់ គណៈរដ្ឋមន្ត្រី និងសភា ឲ្យដកហូតតំណែងប្រធានាធិបតីពីលោកត្រាំ ដោយសារតែ បង្កឲ្យមានវិវាទកាន់តែខ្លាំងឡើង បន្ទាប់ពីមានអត្ថបទរបស់មន្ត្រីជាន់ខ្ពស់ ជាច្រើនរូប បានរិះគន់លោកត្រាំ ... Read More »

មេបក្សប្រឆាំងប្រេស៊ីលរងការចាក់មួយកាំបិតពេលឃោសនាបោះឆ្នោត

លោក Jair Bolsonaro បេក្ខភាពប្រធានាធិបតីឈានមុខនៅក្នុងប្រទេសប្រេស៊ីលទើបតែរងការចាក់មួយកាំបិតចំពោះ ពេលលោកទៅជួបក្រុមអ្នកគាំទ្រនៅក្នុងពេលឃោសនាបោះឆ្នោត។ សារព័ត៌មាន BBC បានផ្សាយថា អ្នក នយោបាយប្រឆាំងរងការវាយប្រហារនៅទីក្រុង Juiz De Fora រដ្ឋManas Gerais ... Read More »

អូស្ត្រាលីនិងញូវហ្សេលែនបញ្ជូនយន្តហោះតាមដានកូរ៉េខាងជើង

រដ្ឋាភិបាលអូស្ត្រាលី និងញូវហ្សេលែន បានសម្រេចបញ្ជូនយន្តហោះយាមល្បាត៣គ្រឿង ទៅកាន់ដែនសមុទ្រប្រទេសជប៉ុន ដើម្បីជួយ តាមដានការអនុវត្តទណ្ឌកម្ម របស់អង្គការសហប្រជាជាតិទៅលើកូរ៉េខាងជើង ។ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Christopher Pyneបានប្រកាសថា «អូស្ត្រាលី នឹងបន្ថែមយន្តហោះយាមល្បាតពីរគ្រឿងប្រភេទ Orion ... Read More »

ស្លាប់កើនឡើងជាបន្តបន្ទាប់ដោយគ្រោះរញ្ជួយដីនៅជប៉ុន

ជប៉ុនរងគ្រោះដោយគ្រោះធម្មជាតិជាបន្តបន្ទាប់ ដោយរងការវាយប្រហារ ពីព្យុះ Jebiបានសម្លាប់មនុស្សជាង១០នាក់ និង របួសជាង ៦០០នាក់ នៅភាគខាងលិច ប្រទេសជប៉ុនក្នុងចំណោមតំបន់ភាគខាងលិចជប៉ុន ខេត្តអូសាកា (Osaka) បាន ទទួលរងការប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយ សារគ្រោះមហន្តរាយធម្មជាតិនេះ ... Read More »

ប្រធានាធិបតីរុស្ស៊ី លោកពូទីន ព្រមានពីការត្រៀមវាយប្រហារទីតាំងមានទាហានអាមេរិកឈរជើងនៅស៊ីរី

រដ្ឋាភិបាលទីក្រុងមូស្ជូ បានផ្ញើលិខិត ព្រមានពីរច្បាប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដោយក្នុងនោះបញ្ជាក់ថា កម្លាំងទាហាន រុស្ស៊ី និងទាហានស៊ីរីត្រៀមវាយប្រហារទៅលើទីតាំងដែលមានទាហានអាមេរិកឈរជើង។ សារព័ត៌មាន CNN បានដកស្រង់ការប្រកាសរបស់ក្រសួងការពារជាតិអាមេរិកដែល បានបញ្ជាក់ថាក្រុមឧទ្ទាមជាច្រើន កំពុងស្ថិតនៅក្នុងតំបន់ដែលអាមេរិកការពារ។ ការប្រកាសរបស់ រុស្សីបានបង្ក ក្តីបារម្ភ ... Read More »

ជំនួបលើកទី៣រវាងមេដឹកនាំកូរ៉េខាងត្បូង-កូរ៉េខាងជើងនៅថ្ងៃទី១៨-២០ខែកញ្ញា

នៅទីបំផុតដំណើរទស្សនកិច្ចជាលើកដំបូងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអុីន ទៅកាន់ទីក្រុងព្យុង យ៉ាងកាន់តែច្បាស់ ដោយប្រទេសទាំង ពីរបានកំណត់ពេលវេលាច្បាស់លាស់ សម្រាប់ជំនួបលើកទី៣។ សារព័ត៌មានរ៉យទ័របានផ្សាយថា មន្ត្រី កូរ៉េខាងត្បូងនៅថ្ងៃទី៦ ខែកញ្ញា បាន ប្រកាសថា កូរ៉េខាងជើង ... Read More »

អ្នកលេងឆ្លងដែនជាតិចិនដែលប្រើប្រាស់កាំភ្លើងខ្លីបាញ់ជនជាតិចិនគ្នាឯងត្រូវនគរបាលខេត្តព្រះសីហនុបង្ក្រាបបានបញ្ជូនទៅសាលាដំបូងរសៀលថ្ងៃនេះហើយ

ខេត្តព្រះសីហនុ៖ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី កុល ផាល្លី ស្នងការរងទទួលការងារព្រហ្មទ័ណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធើ្វសន្និសិទព័ត៌មានបង្ហាញមុខអ្នកលេងឆ្លងដែនជាជនជាតិចិនចំនួន០២នាក់ ដែលជាជនដៃដល់ធ្វើសកម្មភាពប្រើប្រាស់អាវុធខ្លីបាញ់ជនជាតិចិនដូចគ្នា បណ្តាលឲ្យរងរបួសចំនួន៤នាក់ នៅក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១៦ ... Read More »

លោក អូស្មាន ហាស្សាន់ ៖ នៅតែបន្ដគាំទ្រជានិច្ច ចំពោះកីឡាករ ដែលខិតខំ ដណ្ដើម មេដាយមាស និងសំរិទ្ធ 

ភ្នំពេញ៖ វីរកីឡាករជម្រើសជាតិកម្ពុជា ដែលជាម្ចាស់ជើងឯកផ្នែកម៉ូតូទឹក របស់សហព័ន្ធកិឡាម៉ូតូទឹកកម្ពុជា ក្នុងព្រឹត្តិការណ៍អាស៊ីហ្គេម លើកទី១៨ មុននឹងបានចូលខ្លួនបំបែកឯតទគ្គកម្មជាប្រវត្តិសាស្រ្តជូនមាតុភូមិកម្ពុជា ជាមួយនឹងមេដាយមាស និងសំរឹទ្ធ នាឆ្នាំ២០១៨​ នេះ កីឡាករ លោក សាលី អ៊ូមើត ... Read More »

មានជំងឺប្រចាំកាយធ្វើអត្តឃាតស្លាប់លើដើមស្វាយ

ខេត្តកំពង់ស្ពឺ៖ បុរសវ័យចំណាស់ម្នាក់ ដោយសារមានជំងឺប្រចាំកាយមិនចង់ឲ្យប្រពន្ឋ កូនលំបាកមើលថែ បានព្យាយាមធ្វើអត្តឃាតជាច្រើនលើក តែបានប្រពន្ធឃើញជួយសង្គ្រោះទាន់ ។ លុះប្រពន្ឋ មិននៅផ្ទះបានព្យាយាមចងកលើមែកស្វាយខាងក្រោយផ្ទះ ស្លាប់ចោលប្រពន្ធកូន ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីម៉ោង២រសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ... Read More »

រាជរដ្ឋាភិបាល នឹងឧបត្ថម្ភថវិកាម្នាក់៥ម៉ឺនរៀល ដល់មន្ត្រីរាជការ និងនិវត្តន៍ជននាបុណ្យភ្ជុំបិណ្ឌខាងមុខ

ភ្នំពេញៈ ថ្លែងក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីលើកដំបូង ក្នុងអាណត្តិថ្មីទី៦ នៅវិមានសន្តិភាព នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល ... Read More »

កម្មកររោងចក្រយីហោ «ជីម លី» ជាង៥០០នាក់ បានប្រមូលផ្តុំគ្នាតវ៉ា ថៅកែរោងចក្រមិនទូទាត់លុយអត្ថប្រយោជន៍ផ្សេងៗលុយបំណាច់ឆ្នាំ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្មកររោងចក្រយីហោ «ជីម លី» ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ប្រមាណជាង៥០០នាក់ ក្នុងចំណោមកម្មករសរុបចំនួន២៥០០នាក់ បានប្រមូលផ្តុំគ្នា លើដងផ្លូវជាតិលេខ៤ មុខអគ្គបញ្ជាការកងទ័ពជើងគោក ... Read More »

រថយន្តដឹកកម្មករ បើកបុកម៉ូតូ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ខេត្តកំពង់ស្ពឺ៖ បុរស២នាក់ បើកម៉ូតូដឹកគ្នាគ្មានពាក់មួកសុវត្ថិភាព ត្រូវរថយន្ដដឹកកម្មករ១គ្រឿងបើកបរបញ្ច្រាសទិស បុកចំពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើររបួសធ្ងន់។ ចំណែកអ្នកបង្ក ក្រោយបង្កហេតុ បានរត់គេចខ្លួនចោលរថយន្ត និងកម្មករ ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង៤ ... Read More »

កម្លាំងចម្រុះ២ស្រុកចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់

ខេត្តសៀមរាប ៖កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពស្រុកពួក និងស្រុកជីក្រែង នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដឹកនាំដោយលោក ម៉ៅ វិសុទ្ធ និងលោកដោក វណ្ណ នេត ចូលរួម ពីមន្ត្រីជលផល ចុះទៅបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្មុងភូមិសាស្ត្រជាប់បឹងទន្លេសាប ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីហិង្សា គ្រាន់តែជម្លោះពាក្យសំដី

ខេត្តស្វាយរៀង៖ បុរសសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ឃាត់ខ្លួនបន្ទាប់ពីប្រើហិង្សាយកមួកសុវត្ថិភាពវាយក្បាលជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ ដោយគ្រាន់តែមានជម្លោះគ្នាតាមផ្លូវបន្តិចបន្តួចប៉ុណ្ណោះ ។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិរកា ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ... Read More »

យុវជន៣នាក់ជាប់ចោទរំលោភលើសេចក្តីទុកចិត្ត ចូលលួចទិន្នន័យដីលំនៅឋាន ត្រូវគេឃាត់ខ្លួនប្រគល់ឲ្យនគរបាល

ខេត្តព្រះសីហនុ៖ យុវជន៣នាក់ ដែលអះអាងថា ជាក្រុមការងាររបស់ក្រសួងសាធារណការ ផ្នែកបច្ចេកទេសវាស់វែងដីធ្លី ដោយម៉ាសុីន (Total) ត្រូវបានជាប់ចោទពីម្ចាស់ផ្ទះពីបទរំលោភលើសេចក្តីទុកចិត្ត លួចចូលទៅក្នុងរបងដីលំនៅឋាន របស់លោកស្រី វង្ស និមល ដើម្បីលួចយកទិន្នន័យដីលំនៅឋានរបស់អ្នកស្រី ដោយមិនមានការអនុញ្ញាតពីអ្នកស្រី ។ ... Read More »

ប្រជាពលរដ្ឋរិះគន់មន្ត្រីបម្រើការនៅក្នុងសាលាខេត្តបន្ទាយមានជ័យធ្វើប័ណ្ណឆ្លងដែនក្នុងតម្លៃខ្ពស់

ប៉ោយប៉ែត៖ ប្រជាពលរដ្ឋបានរិះគន់ចំៗទៅលើមន្ត្រី ដែលធ្វើបណ្ណ័ព្រំដែន (Border Pass) មួយចំនួននៅសាលាខេត្តបន្ទាយមានជ័យ បានលួចធ្វើបណ្ណ័ព្រំដែន Border Pass) មានតម្លៃខ្ពស់ក្នុង១នាក់ពី១៥ម៉ឺនរៀល និង២២០០បាត(ប្រាក់ថៃ) ឲ្យទៅពលរដ្ឋខ្មែរ ដោយសន្យាថា មានរយះពេលពីរទៅបីថ្ងៃប៉ុណ្ណោះ ។ ... Read More »

អាវុធហត្ថបង្រ្កាបការដឹកជញ្ជូនផលអនុផលព្រៃឈើប្រគល់ឲ្យមេព្រៃបន្តនីតិវិធីទៀតហើយ សង្ស័យមួយចំអិនកំពឹសដោះលែងបាត់ទៀត

ខេត្តពោធិ៍សាត់៖ ប្រភពរាយការណ៍កម្លាំងកងរាជអាវុធហត្ថ មូលដ្ឋាន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ លើផ្ទៃប្រទេស សហការគ្នាបង្រ្កាបការដឹកជញ្ជូនផល អនុផលព្រៃឈើ ដោយមធ្យោបាយគោយន្តកន្រ្តៃចំនួន ១៣គ្រឿង ខណៈកំពុងបណ្ដើរគ្នា លើកំណាត់ផ្លូវជាតិលេខ៥៥ ដូចហែកឋិនទាន ដើម្បីប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើអនុវត្តបន្ត ប៉ុន្តែក្នុងនោះ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងអាណត្តិទី៦

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

បុរសម្នាក់ជិះម៉ូតូមិនប្រយត្ន័បោះពូយយ៉ាងលឿន ជ្រុលទៅបុករថយន្តពីក្រោយស្លាប់ភ្លាម

ខេត្តរតនគិរី ៖ យុវជនម្នាក់ជិះម៉ូតូបោះពួយយ៉ាងលឿនជ្រុល ទៅបុករថយន្តស្របទិសគ្នាពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ឯរថយន្តបើករត់គេចបាត់ស្រមោល ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២១និង១៨នាទី ថ្ងៃព្រហស្បតិ៍ ១១ រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ... Read More »

ចាញ់ល្បិចក្រុមទម្លាក់យោង អស់ទ្រព្យសម្បត្តិ គ្រឿងអលង្ការ សរុបរាប់ពាន់ដុល្លារ នឹកស្តាយសន្លប់ស្តូក

ភ្នំពេញ ៖ ស្រ្តីជនជាតិវៀតណាមម្នាក់ ដោយសារចាញ់ល្បិចក្រុមជំនាញទម្លាក់ហោង បាត់បង់អស់ទ្រព្យសម្បត្តិ លុយកាក់ គ្រឿងអលង្ការ ពីខ្លួនរលីងស្អាត ហេតុតែឃើញគ្រឿងបញ្ឆោតសន្ធឹកសន្ធាប់ ក្រហមច្រាល នឹកស្តាយរបស់ខ្លួន រហូតដល់ភ័យសន្លប់ស្តូក កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ... Read More »

បុរសកម្មករសំណង់ប្រើថ្នាំញៀនហួសកម្រិតម្នាក់យកកាំបិតចិតបន្លែ ក្នុងហាងលក់ស៊ុបចង្កាក់ យីហោ Volcanoអារ.កខ្លួនឯងរងរបួសធ្ងន់ហូរឈាមស្រោចខ្លួន

ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់ប្រើប្រាស់ថ្នាំញៀនលើសកម្រឹត ទាញកូនកាំបិតចិតបន្លែអារ.កខ្លួនឯង រងរបួសធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាលម៉ែត បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចមុខហាងស៊ុបចង្កាក់ Volcano ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ... Read More »

កម្លាំងចម្រុះស្រុកបាកានចុះពិនិត្យ និងធ្វើកិច្ចសន្យាបញ្ឈប់ការនេសាទខុសច្បាប់

ខេត្តពោធិ៍សាត់៖ កម្លាំងចម្រុះស្រុកបាកានរួមមាន នគរបាល កងរាជអាវុធហត្ថ រដ្ឋបាលជលផល មន្ត្រីសហគមន៍នេសាទ បានសហការចុះត្រួតពិនិត្យការនេសាទការប្រើប្រាសនូវឧបករណ៍ខុសច្បាប់ស្ដីពីជលផល ខណៈនារដូវនេះជារដូវបិទនេសាទ ដែលច្បាប់បានហាមឃាត់ ដោយបានធ្វើកិច្ចសន្យាឲ្យជនប្រព្រិត្តរុះរើខ្លួនឯងត្រឹមរយៈ ៥ថ្ងៃ ។ ប្រតិបត្តិការរបស់កម្លាំងចម្រុះស្រុកខាងលើចាប់ផ្ដើមធ្វើនាព្រឹករហូតដល់រសៀលថ្ងៃព្រហស្បត្តិ៍ ១១រោច ខែស្រាពណ៍ ... Read More »

រថយន្ដRANGE ROVER បុកជាមួយនឹងរថយន្ដPRLUSក្នុងទិសដៅបញ្ចាស់គ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំនិងបណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ រថយន្ដម៉ាក RANGE ROVER បានធ្វើដំណើរបំរុងនិងជិះឆ្លងផ្លូវស្រាប់តែរថយន្ដ PRLUS បុកចំពីមុខពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ រួមទាំងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង ១២ និង ៣០ នាទីរំលងអាធាត្រ ឈានចូលថ្ងៃទី ... Read More »

ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ០១ និង ០០នាទីរសៀល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ ... Read More »

នគរបាលស្រុកមុខកំពូលចាប់ខ្លួនជនសង្ស័យ២នាក់និងដកហូតថ្នាំញៀន៧កញ្ចប់

ខេត្តកណ្ដាល៖ នគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកដំបង សហការជាមួយកម្លាំងនគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀស្រុក ចុះបង្រ្កាបចាប់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៣នាក់ជាមុខសញ្ញាជួញដូរគ្រឿងយ៉ាងសកម្ម និងដកហូតថ្នាំញៀនចំនួន៧កញ្ចប់ ។ ប្រតិបត្ដិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង២២និង៣០នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ លើផ្លូវបេតុងនៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ... Read More »