ព័ត៌មានទាន់ហេតុការណ៍៖
'

ចិនទៀតហើយ! បើករថយន្ដកាមរីបាឡែនបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់៣កង់

ភ្នំពេញ៖ រថយន្ដការីបាឡែនមួយគ្រឿងបើកបរក្នុងល្បឿនលឿន មិនប្រយ័ត្នជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលអោយខូចខាតអស់ចំនួនបីកង់ ចំណែករថយន្ដដាក់កង់មុខផ្នែងខាងឆ្វេងបន្តដំណើរទៅមុខលេងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ... Read More »

បើករថយន្តដឹកជីឡើងចំណោត រអិលថយក្រោយក្រឡាប់ប៉ះរថយន្តព្រូសខូចខាតខ្ទេចមួយចំហៀង

ខេត្តកំពង់ចាម៖ រថយន្តកូរ៉េចំណុះ២,៥តោនកន្លះ ទំនងអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ខណៈឡើងចំណោតបានរអិលថយក្រោយប៉ះទង្គិចជាមួយរថយន្តម៉ាកព្រូសបណ្តាលឲ្យ រងការខូចខាតធ្ងន់ធ្ងរ តែសំណាងល្អមិនមាននរណាម្នាក់គ្រោះថ្នាក់ឡើយ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១០និង២០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅទួលចំណោតភ្នំហាន់ជ័យ ស្ថិតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ... Read More »

ស្រវឹងកុំបើកបរ!! បើកម៉ូតូធ្លាក់ចូលប្រឡាយស្លាប់នៅស្រុកបាធាយ

ខេត្តកំពង់ចាម ៖ បុរសម្នាក់បានបើកម៉ូតូធ្លាក់ចូលប្រឡាយទឹកបណ្តាលឲ្យស្លាប់ដោយខ្លួនឯង បន្ទាប់ពីបញ្ជាចង្កូតម៉ូតូទាំងស្រវឹង ។ ជនរងគ្រោះត្រូវបានគេប្រទះឃើញនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវក្រាលកៅស៊ូចំណុចមុខផ្ទះឈ្មោះ យោ សុខលីម នៅភូមិមេព្រីង ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម ... Read More »

ចិនទៀតហើយ! បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ៖​ របាំងថ្មពុះចែកទ្រូងផ្លូវចំនួនមួយកង់បានរងការខូចខាតដោយសារតែបុរសជនជាតិចិនម្នាក់ និងមិត្តភក្តិជាច្រើនអ្នកទៀតរួមដំណើរជាមួយបើករថយន្តលឿនបុកពេញទំហឹង​ កាលពីវេលាម៉ោង៩ និង២០នាទីយប់​ ថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ​២០១៨​ នៅចំណុចមុខក្រុុមហ៊ុនLG តាមបណ្តោយផ្លូវមុនីរ៉េត​ ស្ថិតក្នុងសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញបុរសជនជាតិចិនម្នាក់ ... Read More »

រថយន្តកូរ៉ូឡាបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ៖ រថយន្ត​កូរ៉ូឡា​ មួយគ្រឿង​ដោយ​សង្ស័យ​អ្នកបើក​បរ​ស្រវឹង​ស្រា​ បានបើក​ជ្រុលទៅបុក​នឹង​របាំង​ថ្ម​ពុះ​ចែកផ្លូវ​យ៉ាង​ពេញ​ ទំហឹង​បណ្តាលឲ្យ​រងការខូចខាត​ តែ​សំណាងល្អ​មិនមានគ្រោះថ្នាក់ដល់​មនុស្ស​ ។ ហេតុការណ៍នេះដែរ​បានកើតឡើង​នៅ​វេលាម៉ោង​៩និង​១០នាទី​យប់​ ថ្ងៃទី​២៧​ ខែ​សីហា​ ឆ្នាំ​២០១៨​ ទុលមុខ និង​អគារ​ ព្រីន​ផ្លាហ្សា​ ផ្លូវ​ព្រះ​នរោត្តម​ ... Read More »

បុរសម្នាក់ស្រវឹងស្រែកឡូឡារកអ្នកខ្លាំងរួចវាយកញ្ចក់ម៉ូតូកង់បីត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាជាសន្តិសុខក្លឹប ស្រវឹងស្រាជោកជាំ​ ហើយដើរស្រែកតាមផ្លូវ និងវាយ​កញ្ចក់​កង់បីឥណ្ឌាមួយគ្រឿង ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួន ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង៣ទៀប​ភ្លឺ​ ថ្ងៃទី២៨​ ខែ​សីហា​ ឆ្នាំ​២០១៨​ នៅតាមបណ្ដោយ​ផ្លូវ​លេខ១៩៨៦​កែង និងផ្លូវលេខ​១០១១ ​ខាង​មុន​មន្ទីរពេទ្យ​សែនសុខ​ ​ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញថ្មី​ ... Read More »

រថយន្តម៉ាកព្រូស២គ្រឿងបុកគ្នារងការខូចខាតទាំងសងខាង

ភ្នំពេញ៖​ រថយន្តម៉ាកព្រូសចំនួន២គ្រឿងបានបើកបុកគ្នាបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿន ។ ​ ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ២០១៨​ នៅចុះណុចមុខសាលាហ៊ុននាង​ តាមបណ្តោយផ្លូវលេខ៤៨៨ កែងនិងផ្លូវខ៩៩​ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន ​រាជធានីភ្នំពេញ​ ... Read More »

PS4 Cloud Remote ថ្មីរបស់ Sony អាចកំណត់និងគ្រប់គ្រងទូរទស្សន៍របស់អ្នក

ក្រុមហ៊ុន Sony មានឧបករណ៍ថ្មីមួយសម្រាប់ត្រួតពិនិត្យការចាក់សារថ្មីប្រព័ន្ធផ្សព្វផ្សាយនិងសកម្មភាពផ្សេងទៀតនៅលើ PlayStation 4 ដែលមិនមែនជាការលេងហ្គេមដែលងាយស្រួលចុច។ ត្រូវបានគេហៅថា PS4 Cloud Remote ហើយត្រូវបានបង្កើតឡើងជាដៃគូជាមួយផលិតផលដែលបានរចនាឡើងជាលក្ខណៈឌីជីថលដែលជាឧបករណ៍បញ្ជាពីចម្ងាយដែលអាចកំណត់និងគ្រប់គ្រងទូរទស្សន៍របស់អ្នក។ វិធីនោះអ្នកអាចប្តូរធាតុបញ្ចូលហើយថែមទាំងបើកសម្លេងឡើងនិងចុះក្រោម ដោយមិនចាំបាច់ប្រើឧបករណ៍រង។ ផលិតផលនេះគឺជាការធ្វើឱ្យទាន់សម័យចំពោះឧបករណ៍បញ្ជាដែលមានស្រាប់ PDP ... Read More »

ក្រុមហ៊ុន Samsung បានប្រកាសទូរស័ព្ទ Android Go ដំបូងរបស់ខ្លួន

ក្រុមហ៊ុន Samsung បានប្រកាសទូរស័ព្ទ Galaxy J2 ស្នូល, ទូរស័ព្ទដំបូងរបស់ក្រុមហ៊ុនដើម្បីដំណើរការ Android Go ។ ដូចដែលបានលេចធ្លាយពីមុននោះមិនមែនមានន័យថា Android stock នៅក្នុងករណីនេះ – ... Read More »

សារព័ត៌មានកូរ៉េខាងជើងចោទប្រកាន់អាមេរិកថា«មុខពីរ»ម្ខាងកំពុងត្រៀមធ្វើសង្គ្រាមម្ខាងញញឹមចរចា

សារព័ត៌មានកូរ៉េខាងជើង បានចោទ ប្រកាន់អាមេរិកថា កំពុងតែអនុវត្តគោល នយោបាយ «មុខពីរ»ទៅលើកូរ៉េខាង ជើង ដោយ ម្ខាងញញឹមដើម្បីចរចា និងម្ខាង ទៀត ត្រៀមធ្វើសង្គ្រាមប្រឆាំង កូរ៉េខាង ជើង ក្រោយពេលលោកត្រាំបានប្រកាសឲ្យលុបដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសMike ... Read More »

សម្តេចប៉ាប ហ្វ្រង់ស័រ បំពេញទស្សនកិច្ច នៅអៀរឡង់ជាលើកដំបូងក្រោយ៤០ឆ្នាំ

ពលរដ្ដអៀរឡង់រាប់រយពាន់នាក់បាននាំគ្នាប្រមូលផ្តុំនៅរមណីយដ្ឋាន Phoeniz Park ក្នុងទីក្រុង Dublin ដើម្បីទទួលស្វា គមន៍ សម្តេចសង្ឃ ប៉ាប ហ្វ្រង់ស័រ ដែល បានបំពេញទស្សនកិច្ច ជាលើកទី១ទៅ កាន់អៀរឡង់ ក្រោយរយៈពេលជាង៤០ ... Read More »

រុស្ស៊ីបញ្ជូននាវាចម្បាំងទៅកាន់ស៊ីរីក្នុងពេលសហរដ្ឋអាមេរិកគំរាមវាយប្រហារជាទ្រង់ទ្រាយធំ

ក្រសួងការពារជាតិរុស្ស៊ីបានព្រមានថា ក្រុមទាហាននៅតំបន់ Idlib កំពុងតែឡើង គម្រោង វាយប្រហារជាទ្រង់ទ្រាយធំដោយអាវុធគីមីទៅលើពលរដ្ឋស្លូតត្រង់ ហើយនោះក៏ជាលេសដែលអាមេរិកបើកការវាយប្រហារជាទ្រង់ទ្រាយធំ តាមដែនអាកាស ទៅលើស៊ីរីដែរ។ ចំណុចទាំងនោះហើយ បានជារុស្ស៊ី សម្រេចបញ្ជូននាវាចម្បាំង២គ្រឿងបំពាក់មីស៊ីល ទៅកាន់ដែនសមុទ្រ ជាប់ប្រទេសស៊ីរី ។ ... Read More »

នាយករដ្ឋមន្ត្រីជប៉ុនអាចនឹងកាន់តំណែងមួយអាណត្តិទៀត

ការដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៣លើពិភពលោក ជប៉ុនកំពុង តែរីកចម្រើនទៅមុខយ៉ាងខ្លាំង ហើយត្រូវ បានអ្នកឯកទេសសេដ្ឋកិច្ច អះអាងថាជប៉ុនអាចដណ្តើមបានមហាអំណាចសេដ្ឋកិច្ច ទី២មកវិញ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេ នោះធ្វើឲ្យ ចំនួនអ្នកគាំទ្រលោក អាបេ បានកើនឡើងខ្ពស់ជាងបេក្ខភាពនានាទាំងអស់ សម្រាប់ការបោះឆ្នោតជ្រើសរើសមេបក្ស ប្រជាធិបតេយ្យសេរី ... Read More »

បង្ក្រាបទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយដកហូតបានប៊ីចេងទម្ងន់ជាង១៧តោន

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃសហការជាមួយ មន្រ្តីកាំកុងត្រូល និងអាជ្ញាធរមូលដ្ឋានបានចុះបង្ក្រាបទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយ មួយកន្លែងនៅក្នុងខណ្ឌឫស្សីកែវរកឃើញប៊ីចេងមិនទាន់ច្រកទម្ងន់ជាង១៧តោន ឧបករណ៍វេចខ្ចប់ និងថង់សម្រាប់ច្រកប៊ីចេងគ្រប់ម៉ាកមួយចំនួនធំទៀត ។ ប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ... Read More »

លោក សុខ ឥសាន ថា ចន ម៉ាក់ខេន ស្លាប់ទាំងមិនសម្រេចបំណងអវិជ្ជមានលើកម្ពុជា

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានហៅការស្លាប់របស់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកទាំងមិនបានសម្រេចផលនៃការដាក់ ទណ្ឌកម្មមកលើកកម្ពុជា ។ លោក សុខ ឥសាន បានឲ្យដឹងតាម ប្រព័ន្ធតេឡេក្រាមកាលពីថ្ងៃចន្ទ ១រោច ... Read More »

ការណ៍ពិតនៅពីក្រោយនៃការដោះលែងមន្ដ្រីអតីតគណបក្សសង្គ្រោះជាតិ

ភ្នំពេញ ៖ អ្នកនយោបាយសកម្មជនដី ធ្លីនិងអតីតមន្ដ្រីគណបក្សសង្គ្រោះជាតិជាច្រើននាក់ ត្រូវបានដោះលែងចេញពីពន្ធនាគារជាបន្ដបន្ទាប់ដែលកើតចេញពីនយោបាយបង្រួបបង្រួមជាតិជាប្រវត្តិសាស្ដ្រមួយទៀតរបស់ប្រមុខនៃរាជរដ្ឋាភិបាលសម្ដេច តេជោ ហ៊ុន សែន តាមរយៈការស្នើសុំព្រះរាជទានលើកលែងទោសទៅកាន់ព្រះ មហាក្សត្រជូនអ្នកជាប់ឃុំឃាំងទាំងនោះ។ កាយវិការនៃការបង្រួបបង្រួមខ្មែរតែ មួយដែលសម្ដេចតេជោធ្លាប់ធ្វើដោយជោគជ័យតាំងពីជាមួយក្រុមខ្មែរក្រហមនោះបានលេចចេញជារូបរាងជាថ្មីម្ដងទៀតបន្ទាប់ពីអ្នកជាប់ឃុំឃាំងទាំងនោះបានសរសេរ លិខិតចេញពីបេះដូងពិតៗស្នើសុំទៅសម្ដេចនាយករដ្ឋមន្ដ្រីសុំឲ្យជួយធ្វើអន្ដរាគមន៍ស្នើទៅកាន់ព្រះមហាក្សត្រឲ្យលើកលែងទោសដល់ពួកគេបន្ទាប់ពីបានទទួលស្គាល់ពី ទោសកំហុសនានានៅក្នុងអតីតកាលដែលនាំឲ្យមានការប្ដឹងផ្ដល់ និងចាប់ខ្លួនពួកគេដាក់ពន្ធនាគារយ៉ាងដូច្នេះ ... Read More »

ស្លាប់ និងរបួស៦នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍៤លើកនៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសម្នាក់បានស្លាប់បាត់បង់ជីវិតដ៍រន្ធត់ និងចំនួន ៥នាក់ផ្សេងទៀតបានរងរបួសស្រាលធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៤ករណី នៅស្រុកក្រគរ និងក្រុងពោធិ៍សាត់ ។ នគរបាលស្រុកក្រគរបានឲ្យដឹងថា នៅវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ... Read More »

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋសភាជាតិនឹងប្រារព្ធពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋសភាជាតិនឹងប្រារព្ធពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា Read More »

លោក ឃួង ស្រេង៖ ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ បានប្រព្រឹត្ដទៅដោយលទ្ធិប្រជាធិបតេយ្យ យុតិ្ដធម៌ គ្មានអំពើហិង្សា

ភ្នំពេញ ៖ លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដនីតិកាលទី៦ ឆ្នាំ ២០១៨ នេះ បានប្រព្រឹត្ដទៅដោយលទ្ធិប្រជាធិបតេយ្យ យុត្ដិធម៌ ត្រឹមត្រូវ គ្មានអំពើហិង្សា ... Read More »

រយះពេល២ថ្ងៃមនុស្សលង់ទឹកស្លាប់នៅ ក្រុងស្វាយរៀង និងស្រុកកំពង់រោទ៍

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក្នុងរយះពេលពីថ្ងៃក្នុង ក្រុងស្វាយរៀង និងស្រុកកំពង់រោទ៏មានមនុស្ស២នាក់បានលង់ទឹកស្លាប់មិនអាចសង្គ្រោះទាន់ពេល ខណៈក្មេងប្រុសម្នាក់ស្ទួចត្រីបណ្ដាលឲ្យរអឹលជើង និងម្នាក់ទៀតស្រវឹងស្រា វង្វេងវង្វាន់រអិលធ្លាក់ទឹកស្លាប់ ។ យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ករណីទី១បានកើតឡើងនៅថ្ងៃអាទីត្យ ១៥កើតខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិសក័ ព.ស ២៥៦២ ... Read More »

ចិនទៀតហើយ! ឃាត់ខ្លួន៣នាក់បន្ទាប់ពីប្រើហិង្សាវាយជនរងគ្រោះព្រោះជំពាក់លុយមិនសង

ខេត្តស្វាយរៀង៖ ជនសង្ស័យជនជាតិចិន៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ក្រុងបាវិតបានឃាត់ខ្លួនបន្ទាប់ពីបានប្រើហិង្សាវាយទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសភ្នែកខាងស្ដាំ មូលហេតុជំពាក់ប្រាក់ចំនួន៥០០០យ័ន្ត(ប្រាក់ចិន) ។ ការឃាត់ខ្លួននេះ បានធ្វើឡើង កាលពីថ្ងៃអាទិត្យ ១៥កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ... Read More »

អាជ្ញាធរស្រុកស្វាយទាបអំពាវនាវដល់មន្ត្រីពាក់ពន្ធ័ និងប្រជាពលរដ្ឋ ចូលរួមការពារទប់ស្កាត់ការលែងសត្វគោក្របីចូលបំផ្លាញអំពៅស្កររបស់ក្រុមហ៊ុន

ខេត្តស្វាយរៀង៖ លោក ហៃចន្ទ ណាត់ អភិបាលរងតំណាងអភិបាលស្រុកស្វាយទាបបានថ្លែងថា ដើម្បីធានាដល់ការវិនិយោគលើដំណាំគ្រប់ប្រភេទ ក្នុងទឹកដីមូលដ្ឋានស្រុកស្វាយទាបឲ្យមាននិរន្តភាព និង ឈានទៅការ បង្កើតជារោងចក្រ សហគ្រាសដើម្បីផលិត លើផលិតផលចេញពីវិសយ័កសិកម្ម សម្រាប់ ការប្រើប្រាស់នៅក្នុងស្រុក និងនាំចេញទៅប្រទេសជិតខាង ... Read More »

រថយន្តបូមស៊ីម៉ង់ត៍របស់ក្រុមហ៊ុនGL.concreteបើកថយក្រោយបុកបង្គោលភ្លើងបាក់១ដើម

ភ្នំពេញ៖ រថយន្តបូមស៊ីម៉ង់ត៍រសប់ក្រុមហ៊ុនGL.concrete បើកថយក្រោយបុកបង្គោលភ្លើងបាក់១ដើម ធ្វើឲ្យខ្សែភ្លើងដាច់រាយប៉ាយពេញផ្លូវ ព្រោះតែអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ។ ករណីនេះបានកើតឡើងកាលពីម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ... Read More »

ស្ទាវ១ក្រុមម៉ូតូ៣គ្រឿងដេញវាយបុរសពីរនាក់យកម៉ូតូមិនបានសម្រេច

ភ្នំពេញ៖ ក្មេងស្ទាវ១ក្រុម មានគ្នា៦ទៅ៧នាក់ ជិះម៉ូតូ៣គ្រឿង មិនចាំម៉ាក បានធ្វើ សកម្មភាពដេញវាយបុរសពីរនាក់ កំពុងជិះម៉ូតូនិចមួយគ្រឿង និងធាក់ឲ្យដួល តែយកម៉ូតូមិនបានសម្រេច បណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់ និងស្រាល ចំណែកជនបង្កជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះកើតឡើងនៅវេលា ... Read More »

លោក​ ឯក​ ឃុនដឿន ចុះបិទក្លឹបកម្សាន្តរាត្រី​យីហោ BASS ROOM ក្រោយសម្ពោធជាផ្លូវការ បាន៤ថ្ងៃ

ភ្នំពេញ៖ បន្ទាប់ពីក្លឹបកម្សាន្តពេលរាត្រី​យីហោ BASS ROOM ស្ថិតនៅច្រកចូលផ្លូវវត្តនាគវន្ត័ បានដាក់សម្ពោធជាផ្លូវការ បានរយៈពេល៤ថ្ងៃ ក៏ត្រូវកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះបិទជាបណ្ដោះអាសន្ន ដោយសារទីតាំងនេះគ្មានច្បាប់ត្រឹមត្រូវ ពីក្រសួងទេសចរណ៍និងសាលារាជធានីភ្នំពេញ ។ ក្នុងប្រតិបត្តិការបិទទីតាំងខាងលើនេះ កម្លាំងចម្រុះខណ្ឌទួលគោក​ ដឹកនាំ​ដោយ​លោក​ ... Read More »

ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីកាប់មន្ត្រីនគរបាលឲ្យបួសនៅព្រែកឯង

ភ្នំពេញ៖ មន្ត្រីនគរបាលប៉ុស្តិ៍ព្រែកឯងម្នាក់បានរងរបួសដៃខាងស្តាំដោយសារជនសង្ស័យម្នាក់ជាមុខសញ្ញាចែកចាយថ្នាំញៀននិងមានផែនការលួចម៉ូតូ ប្រើកាំបិតកាប់ប្រហាទៅលើមន្ត្រីនគរបាល នៅចំណុចមុខដីឡូត៍គ្មានលេខ ផ្លូវបេតុង ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០១៨ ម៉ោង ០១និង០០នាទី ... Read More »

រើសគ្រាប់M79ដំលេងផ្ទុះស្លាប់១ របួស៣នាក់ គួរឲ្យអាសូរ

ខេត្តកំពង់ស្ពឺៈ ក្មេងប្រុសជាអ្នកឃ្វាលគោ៤នាក់បានរើសយកគ្រាប់ អឹម៧៩ មកដំលេង បណ្តាលឲ្យផ្ទុះស្លាប់ម្នាក់នៅនឹងកន្លែង ហើយ៣នាក់ទៀតរងរបួសធ្ងន់ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផងដែរ ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ភ្លាមៗ និងបានធ្វើកំណត់ហេតុចំពោះការស្លាប់ និងរបួសផងដែរ ដោយសាក្សីបញ្ជាក់ថា ក្មេងរងគ្រោះទាំងអស់ពិតជាបាននាំគ្នារើសគ្រាប់យកមកដំលេង បង្កឲ្យផ្ទុះហើយរងរបួសដោយខ្លួនឯងប្រាកដមែន ។ ... Read More »

ទំនងខូចចិត្តព្រោះតែសាងកំហុស បុរសចំណាស់ម្នាក់សម្លាប់ខ្លួនក្នុងបន្ទប់ឃុំឃាំង

ខេត្តកំពង់ស្ពឺ៖ ប្រហែលជាមកពីការខូចចិត្តរបស់ខ្កួនហើយមើលទៅ ទើបបានជាបុរសជាជនសង្ស័យម្នាក់បានបោកក្បាលនឹងជញ្ជាំង នៃបន្ទប់ឃុំខ្កួនបណ្តោះអាសន្នហើយត្រូវបានសមត្ថកិចបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យខេត្តដែរ តែអកុសលពេលទៅដល់ជនសង្ស័យបានស្លាប់បាត់ទៅហើយ ។ ករណីជនសង្ស័យបោកក្បាលហលយស្លាប់នៅមន្ទីរពេទ្យនេះកើតឡើងកាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នៅបន្ទប់ឃុំខ្លួនបណ្តោះអាសន្ននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។ ជនសង្ស័យឈ្មោះ​ យ៉ុង កេន ភេទ ... Read More »

មនុស្សវិកលចារឹកចាក់សម្លាប់បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ មានករណីមនុស្សឃាតដោយចេតនាកើតឡើង ត្រង់ចំណុចគល់ស្ពានស្វាយសស្ថិតក្នុងភូមិស្វាយស ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្ដកំពុងធំ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កឡើងដោយជនសង្ស័យឈ្មោះ អេង វិចិត្រ ... Read More »

ក្រុមឈ្មួញប្ដូរទីតាំងទម្លាក់ទំនិញទៅកន្លែងផ្សេង ដើម្បីគេចវេះពីសមត្ថកិច្ចបម្រុងដាក់កម្លាំងចាំចាប់

ខេត្តសៀមរាប៖ បន្ទាប់ពីមានការផ្សព្វផ្សាយពីរថយន្ដដឹកទំនិញគេចពន្ធមួយគ្រឿងពាក់ស្លាកលេខ២ផ្សេងគ្នា រួចមក ស្រាបតែបាតរថយន្ដទាំងនោះឈឹងតែម្ដង មិនដឹងយកទំនិញគេចពន្ធទាំងនោះទៅទម្លាក់នៅឯណា ធ្វើឲ្យមហាជន ដែលធ្លាប់តែឃើញរថយន្ដម៉ាកផ្សេងគ្នាជាច្រើនគ្រឿង បានដាក់វេន្ដគ្នាមកទម្លាក់ទំនិញនៅត្រង់កំណាត់ផ្លូវកៅស៊ូខាងក្រោយផ្សារលើ ក្នុងភូមិ តាវៀន ឃុំសាលាកំរើក ស្រុក និងខេត្តសៀមរាបកន្លងមក ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្នបានឲ្យដឹងថា ... Read More »