ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្តហាយឡេនឌឺមួយគ្រឿងបុកមនុស្សស្លាប់ដឹកដាក់មនី្ទរពេទ្យរួចបើករត់គេចខ្លួនបាត់

ប៉ោយប៉ែត៖ ស្រ្តីម្នាក់ដើរឆ្លងផ្លូវពេលមេឃរលឹម ត្រូវរថយន្តហាយឡេនឌឺ បុកស្លាប់រួចដឹកដាក់មន្ទីរពេទ្យ ហើយបើករត់គេចខ្លួនបាត់ កាលពីថ្ងៃអាទិត្យ ១៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ... Read More »

កញ្ចក់រថយន្តអ្នកសារព័ត៌មានប្រចាំខេត្តម្នាក់បែក ដោយសារក្មេងទំនើង គប់ដំថ្ម និងសំបកដបគោជល់

ខេត្តស្ទឹងត្រែង៖ ក្មេងទំនើងមួយក្រុម ចែកចេញជាពីចំណុច ពួនចាំស្ទាក់គប់កញ្ចក់រថយន្ត អ្នកធ្វើដំណើររួមទាំងរថយន្តសមត្ថកិច្ចផងដែរ នៅពេលយប់ស្ងាត់ធ្វើឲ្យរថយន្តអ្នកសារព័ត៌មានម្នាក់ រងការខូចចខាតបែកកញ្ចក់មុខ និងធ្លាក់កញ្ចក់មើលក្រោយយ៉ាងដំណំ ខណៈត្រឡប់មកពីចុះយកព័ត៌មាន នៅសកម្មភាពរថយន្តផ្ទុកលើសទម្ងន់ លួចចរាចរណ៍នៅពេលយប់ត្រូវស្ថានីយ៍ជញ្ជីងអូរពងមាន់ឃាត់ទុកពិន័យនោះ នៅវេលាម៉ោង១១និង២៥នាទី យប់ថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹក ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ... Read More »

អាជ្ញាធរខេត្តពោធិ៍សាត់មានវិធានការ​បង្ក្រាប​ផង ខណៈសកម្មភាព​បំផ្លាញព្រៃឈើ​នៅ​ភ្នំ១៥០០កក្រើកឡើងវិញ

ខេត្តពោធិ៍សាត់៖ ក្នុងរយៈពេល​ប្រមាណជា២សប្តាហ៍នេះ សកម្មភាព​កាប់បំផ្លាញព្រៃឈើ​បានកក្រើកឡើងវិញ នៅ​តំបន់ភ្នំ១៥០០ ដោយការ​អារផ្តួលរំលំប្រភេទឈើធំៗ ដែលមានមុខកាត់​១,៥ម៉ែត្រ-២ម៉ែត្រ និងមានឈើខ្លះទៀត មុខកាត់​៣ម៉ែត្រ ឬលើសពីនេះ សឹងតែពុំជឿថាឈើ​ទាំងនោះ ត្រូវបានបំផ្លាញដោយពួកឈ្មួញទុច្ចរិត ។ ប្រជាពលរដ្ឋ​បានរាយការណ៍មកថា ពួកគាត់បានឃើញពីសកម្មភាពមនុស្សជាច្រើននាក់​ចូលទៅអាររំលំឈើនៅភ្នំ១៥០០ តាមផ្លូវ​៨០ ... Read More »

ឥទ្ធិពលគណបក្សកាន់អំណាចអូស្ត្រាលីធ្លាក់ចុះខ្លាំងដោយវិបត្តិក្នុងជួរថ្នាក់ដឹកនាំ

តាមលទ្ធផលស្ទង់មតិនាពេលកន្លងមកថ្មីៗរបស់ Newspoll បង្ហាញឲ្យឃើញថា ក្រោយវិបត្តិនយោបាយ នៅក្នុងប្រទេសអូស្ត្រាលី បានធ្វើឲ្យផ្លាស់ប្តូរនាយករដ្ឋមន្ត្រីថ្មី ធ្វើឲ្យពលរដ្ឋមួយចំនួនធំបាត់បង់ទំនុកចិត្តទៅលើគណបក្សកាន់អំណាច។ ជាមួយគ្នានេះ ការគាំទ្រគណបក្សប្រឆាំងនៅអូស្ត្រាលីបានកើនឡើងខ្ពស់។ ចំនួនអ្នកគាំទ្រគណបក្ស ប្រឆាំងកើនឡើងរហូតដល់ទៅ៥៦ភាគរយ ចំណែកគណបក្សសម្ពន្ធមិត្តកាន់អំណាចវិញមានតែ៤៤ភាគរយប៉ុណ្ណោះ ។ កាលពីមុន គណបក្សកាន់អំណាចមានសម្លេងគាំទ្រ៥១ភាគរយ ... Read More »

បាញ់ប្រហារនៅអាមេរិកស្លាប់និងរបួសជាង១០នាក់

ព័ត៌មានថ្មីបំផុតពីប៉ូលិសក្នុងទីក្រុង Jacksonvill រដ្ឋផ្ល័រីដា បានឲ្យដឹងថា ករណីបាញ់ប្រហារ កាលពីថ្ងៃទី២៦ ខែសីហា បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ និងជាង១០នាក់រងរបួស។ ការបាញ់ប្រហារកើតឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Jacksonville Landing ដែលមានផ្សារទំនើប តំបន់កម្សាន្ត ភោជនីយដ្ឋាន…ស្ថិតនៅទីក្រុង ... Read More »

ហេតុអ្វីបានជាលោក ត្រាំ អវត្តមាននៅក្នុងពិធីបុណ្យសពលោក John McCain?

សារព័ត៌មាន News York Times បានផ្សាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនត្រូវបានអញ្ជើញឲ្យចូលរួមពិធីបុណ្យសពរបស់សមាជិកព្រឹទ្ធសភា ចចម៉ាក់ខេន ដែលធ្វើឡើងនៅវិហារជាតិនៅរដ្ឋធានីវ៉ាស៊ីនតោននោះទេ។ ជាយូរណាស់មកហើយ លោក ត្រាំ និងលោក ... Read More »

នារីម្នាក់កំពុងតែជិះម៉ូតូត្រូវរថយន្ដមួយគ្រឿងបើកមកពីក្រោយបុកបណ្ដាលឲ្យរបួសធ្ងន់

ខេត្តកណ្ដាលៈ រថយន្ដមួយគ្រឿងបើកមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូនារីម្នាក់ពីក្រោយ បណ្ដាលឲ្យនារីជាអ្នកជិះម៉ូតូទទួលរងរបួសធ្ងន់ កាលពីវេលាម៉ោង១៣និង១៥នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ លើផ្លូវលំក្រាលកៅស៊ូ ស្ថិតក្នុងភូមិជ្រលង ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ក្រោយពីមានហេតុការណ៍កើតឡើង នារីគ្រោះត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ... Read More »

ពលករខ្មែរ៣នាក់រងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសថៃ

ប៉ោយប៉ែត៖ ពលករខ្មែរ៣នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ក្នុងស្រុកបាងខ្លាវ ខេត្តឆាក់ឆឺង សៅកាពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨។ តាមសេចក្តីរាយការបានប្រាប់ថា មានរថយន្ត Mazada bt-50 pro ពីបាំងមួយគ្រឿងជួបគ្រោះថ្នាក់បុកដើមឈើក្បែរ ចិញ្ចើមផ្លូវបណ្ដាលឲ្យពលករខ្មែរចំនួន០៣នាក់ ... Read More »

រដ្ឋមន្ត្រី លឹម គានហោ ចំណាយថវិកាផ្ទាល់ខ្លួន ជាង២ម៉ឺនដុល្លារ សាងសង់ស្ពានមួយកន្លែង ជូនប្រជាពលរដ្ឋនៅឃុំភ្នំ៣ ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នៅក្នុងភូមិសាស្ត្រ ឃុំភ្នំ៣ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីពេលកន្លងទៅនេះ មានក្រុមហ៊ុនរបស់ប្រទេសចិន បានកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ នៅតំបន់នោះ ប៉ុន្តែមិនបានដាក់បញ្ចូលស្ពាន នៅក្នុងប្លង់គម្រោងទេ។ លុះពេលបញ្ចប់គម្រោង ប្រជាពលរដ្ឋ មានភាពពិបាកក្នុងការធ្វើដំណើរ ... Read More »

សប្បាយក្លាយជាទុក្ខក្មេងប្រុសម្នាក់មកលេងកំសាន្តនៅទំនប់៦មករា បែរជាលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ៖ ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម បន្ទាប់ពីក្រុមគ្រួសារបាននាំគ្នាមកលេងកំសាន្ត នៅទំនប់៦មករា ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលវេលាម៉ោង១៤និង៥៥នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចកំសាន្តទំនប់៦ មករា ស្ថិតនៅភូមិក្បាលបី ឃុំទីពោធិ៍ ... Read More »

បែកធ្លាយរឿងសង្វៀនបញ្ជល់មាន់មួយកន្លែងស្ថិតនៅក្នុងបន្ទាយយោធាវរៈសេនាតូចលេខ៥៣៤បើកយ៉ាងរឹងមាំ

ខេត្តប៉ៃលិន ៖ បន្ទាយយោធាមួយកន្លែងកំពុងក្លាយជាកំផែងការពារយ៉ាងរឹងមាំ ដល់ពួកអ្នកប្រព្រឹត្តល្បែងស៊ីសងបង្កើតសង្វៀនបញ្ជល់មាន់ ដែលបានដំណើរការយ៉ាងគគ្រឹកគគ្រេងជិតមួយឆ្នាំកន្លងមកនេះ ។ នេះបើតាមប្រភពព័ត៌មាន ដែលផ្ដល់ដោយមន្ត្រីម្នាក់មិនបញ្ចេញឈ្មោះ ។ ប្រភពពីមន្ត្រីយោធាម្នាក់មិនបញ្ជញឈ្មោះបានឱ្យដឹងថា៖ គេមិនហ៊ានប្រាប់ ឈ្មោះមន្ត្រីយោធា ដែលថ្លើមធំហ៊ានយកបន្ទាយយោធា បង្កើត ធ្វើជាជម្រកល្បែងស៊ីសងនេះយ៉ាងខ្លាំង ... Read More »

យុវជនម្នាក់ជិះម៉ូតូមិនប្រយ័ត្នជ្រុលចង្កូតបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់

ខេត្តកណ្ដាល៖ យុវជនម្នាក់ទទួរងរបួសធ្ងន់ ខណៈជិះម៉ូតូដោយល្បឿនលឿនមិនប្រយ័ត្ន ជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យដួលរងរបួសធ្ងន់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២៤និង០០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ... Read More »

វៀតណាម​ ស្រែក​ឡូឡា​តាម​ផ្លូវ​សាធារណៈ​ ត្រូវ​ចាប់​ខ្លួន​ រក​ឃើញ​រស់នៅ​ដោយ​ខុសច្បាប់​ ចូល​តាម​ច្រក​ក្អម​សំណ

ភ្នំពេញ៖ នៅថ្ងៃអាទិត្យទី២៦ ខែសីហា វេលាម៉ោង ១១៖៣០នាទី ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ក្រសួង​មហាផ្ទៃ​ បានទទួលជនបរទេសម្នាក់​ ឈ្មោះ VO CONG DOAN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម ... Read More »

រថយន្ដ TOYOTA SlENNAបើកបុកម៉ូតូពេញមួយទំហឹងបណ្ដាលឲ្យមនុស្ស២នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកណ្ដាលៈ មនុស្ស២នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូត្រូវរថយន្ដមួយគ្រឿង ម៉ាកTOYOTA SlENNA បើកបុកចំពីមុខពេញមួយទំហឹង កាលពីវេលាម៉ោង២២និង៥០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ នៅចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិតក្នុងភូមិពោធិតូច ឃុំកំពង់លួង ស្រុកពញាឮ ... Read More »

ជិះកង់ឃើញម៉ូតូគេទុកមើលទៅទំនងលួចជិះចេញទៅក្រៅត្រូវម្ចាស់គេតាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ជិះកង់ដោយពុំដឹងមកពីណាឃើញម៉ូតូគេទុកក្បែរចិញ្ចើមផ្លូវ ដោយមានជាប់សោយផងនោះ ក៏ទុកកង់របស់ខ្លួនចោល រួចលួចយកម៉ូតូជិះចេញទៅក្រៅ តែត្រូវម្ចាស់ម៉ូតូឃើញទាន់ក៏ផ្អើលឆោឡោដល់ប្រជាពលរដ្ឋនាំគ្នាព័ន្ធស្ទាក់រហូតចាប់ខ្លួនជនសង្ស័យបាន រួចប្រគល់ទៅឲ្យសមត្ថកិច្ច ។ ករណីលួចម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៤និង១៥នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចការដ្ឋានគ្រឿងចក្រ ស្ថិតក្នុងភូមិត្រពាំងពើក ... Read More »

ក្រុមជនសង្ស័យលួចយ៉ាងសកម្ម៣នាក់ត្រូវបាននគរបាលស្រុកស្អាងចាប់ខ្លួន

ខេត្តកណ្ដាល៖ ក្រុមជនសង្ស័យលួចយ៉ាងសកម្ម និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន៣នាក់ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវបាននគរបាលស្រុកស្អាងចាប់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ករណីខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង២ និង១០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកណ្ដាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ... Read More »

សេ១២៥ព្រលះគ្នាជាមួយរ៉ឺម៉កម្នាក់បាក់ជើង ម្នាក់របួសធ្ងន់

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់មនុស្ស២នាក់បានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយឡែកពីគ្នា គឺម្នាក់បុកជាមួយរ៉ឺម៉កបាក់ជើង ហើយម្នាក់ទៀត ត្រូវរថយន្តរេចង្កូតមកបុកបណ្តាលឲ្យរងរបួសធ្ងន់ ។ ករណីទី១គឺសេ១២៥បុកគ្នាជាមួយរឺម៉កកើតឡើងកាលពីវេលាម៉ោង១១នុង៣០នាទីថ្ងៃអាទិត្យ១៥កើត ខែស្រាពណ៌ ឆ្នាំចសំរឹទ្ធិស័ក ត្រូវនឹងថ្ងៃទី ២៦ខែសីហា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះkm ... Read More »

ចិនទៀតហើយ! បើករថយន្ដបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ និងស្រ្ដីមានផ្ទៃពោះម្នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាកALPHARD ដែលបើកបរដោយបុរសជនជាតិចិនម្នាក់ បានបុកម៉ូតូហុងដាឌ្រីម០១២ នៅត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យស្ត្រីមានផ្ទៃពោះម្នាក់ និងបុរសម្នាក់ទៀតជាអ្នកឌុបរងរបួសធ្ងន់ទាំង២នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩ និង ៣០នាទីយប់ ថ្ងៃអាទិត្យ ១៥កើត ខែស្រាពណ៍ ... Read More »

ថៃ អតិជាតិបុត្រ បញ្ចេញបទ មនុស្សទីបី ចាក់ដោតអារម្មណ៍យុវវ័យ

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ម្ចាស់បទ គ្រាស្នេហ៍ ដែលទទួលបានការគាំទ្រខ្លាំងពីយុវវ័យកន្លងមកនោះ ពេលនេះបានបញ្ចេញបទចម្រៀងOriginal Songថ្មីទី៧របស់ខ្លួនកាលពីចុងសប្តាហ៍នេះ ។ បទថ្មីនេះគឺបទ មនុស្សទីបី ដែលចេញមិនបានប៉ុន្មានម៉ោងផងក៏ទទួលបានការគាំទ្រច្រើនមិននឹកស្មានដល់ ។ ថៃ អតិជាតិបុត្រ តារាចម្រៀងប្រចាំផលិតកម្ម ... Read More »

ឈុតសម្តែងបទ កុំប៉ះសង្សារខ្ញុំ របស់ជ័យ សុវ៉ាត ធ្វើឲ្យផ្អើលអ្នកគាំទ្រខ្លាំង

ភ្នំពេញ៖ តារាចម្រៀង លោកជ័យ សុវ៉ា បានបង្ហាញភាពភ្ញាក់ផ្អើលជាបន្តបន្ទាប់ក្រោយពីលោកបង្ហាញវត្តមានក្នុងផលិតកម្មសាន់ដេ ។ ភ្ញាក់ផ្អើលព្រោះតែបទចម្រៀងថ្មីបន្តបន្ទាប់របស់តារារូបនេះបានទាក់ចិត្តអ្នកគាំទ្រខ្លាំង ដែលសូម្បីតែរូបថតប៉ុន្មានសន្លឹកនៃការសម្តែងបទ កុំប៉ះសង្សារខ្ញុំ ក៏ឆក់បានការគាំទ្រមិននឹកស្មានដល់ដែរ ។ ទើបនឹងប្រកាសត្រៀមបញ្ចេញវីដេអូពេញបទចម្រៀងថ្មីគឺបទ កុំប៉ះសង្សារខ្ញុំ មិនបានប៉ុន្មានថ្ងៃផងស្រាប់តែរូបថតមួយចំនួននៃការសម្តែងបទចម្រៀងនេះត្រូវបានអ្នកគាំទ្រជាច្រើនធ្វើការចែករំលែកពេញបណ្តាញសង្គមហ្វេសប៊ុក ។ ... Read More »

អាវុធហត្ថបង្រ្កាបរថយន្តយីឌុបដឹកឈើប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ

ខេត្តពោធិ៍សាត់៖ រថយន្តប្រទេសយីឌុបភ្លៅ ៦ដឹកឈើពេញប្រៀប ១គ្រឿង ត្រូវបានកម្លាំងសហការកងរាជអាវុធហត្ថ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងលើផ្ទៃប្រទេសបង្រ្កាប រួមទាំងអ្នកបើកបរ និងប្រគល់ជូនមន្រ្តីជំនាញ រដ្ឋបាលព្រៃឈើដើម្បីអនុវត្តបន្ត ។ ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃសៅរ៍ ... Read More »

លួចកាច់កម៉ូតូនៅហាងកាហ្វេ មិនបានសម្រេចប្រជាពលរដ្ឋស្វាគមន៍រួចប្រគល់ឲ្យប៉ូលិស

ភ្នំពេញ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពបន្លំកាច់ កម៉ូតូក្នុងហាងកាហ្វេ តែមិនបានសម្រេចត្រូវបានប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង រួចប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ស្ថិតនៅក្នុងបុរីពិភពថ្មី ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។ ជនសង្ស័យខាងមានឈ្មោះ សុខ ចាន់ណា ... Read More »

យុវជនម្នាក់រងរបួសបាក់ជើងដោយសារបើកម៉ូតូប៉ះជាមួយរថយន្តនៅផ្លូវបែកជាបួន

ភ្នំពេញ៖ យុវជនម្នាក់បើកម៉ូតូក្នុងលឿនមកដល់ផ្លូវបែកជាបួនជ្រុលចង្កូតចាប់ហ្វ្រាំងមិនទាន់ទៅបុករថយន្ដមួយគ្រឿងបត់មិនបានសុីញ៉ូពេញទំហឹងបណ្តាលឲ្យរងរបួសបាក់ជើងម្ខាង។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត៩យប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ២០០២ កែងផ្លូវបេតុង ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់បើកម៉ូតូមួយគ្រឿង ម៉ាកហុងដា Zoomer-X ពណ៌ទឹកក្រូច ... Read More »

ផ្ទះ១ខ្នងធំត្រូវបានអគ្គីភ័យឆាបឆេះជញ្ចាំងតិចតួច សមត្ថកិច្ចជួយពន្លតទាន់ពេលវេលា

ខេត្តកំពង់ធំ៖ មានអគ្គិភ័យឆាបឆេះផ្ទះ១ខ្នងធំ នៅវេលាម៉ោង១៣និង២០នាទី ថ្ងៃសៅរ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំចសំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែសីហា គ.ស២០១៨ ស្ថិតនៅភូមិជរ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ... Read More »

បុរសម្នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដនឹងម៉ូតូ

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូបុករថយន្តក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៥និង០១នាទី ថ្ងៃសៅរ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្តពោធិ៍សាត់ជួយសម្រួលចរាចរណ៍​រថយន្តដឹកឈើដែលកំពុងកកស្ទះនៅ​ស្រុកភ្នំក្រវាញផង

គេរាយការណ៍ថា ប៉ុន្មានថ្ងៃជាប់គ្នានេះ សកម្មភាពនៃការចរាចរណ៍​ដឹកជញ្ជូនឈើកំពុងកកស្ទះ យ៉ាងខ្លាំងនៅក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ ។ ប្រការនេះ ក្រុមអ្នករកស៊ីដឹកឈើនោះ​ទទូចឲ្យអាជ្ញាធរខេត្តពោធិ៍សាត់​ដាក់​កម្លាំងនគរបាលចរាចរណ៍ទៅជួយរៀបចំ​សម្រួលចរាចរណ៍ ដើម្បីឲ្យរថយន្តដឹកឈើ​អាចធ្វើដំណើរបានដោយមិនកកស្ទះផង ។ សកម្មភាពនៃការដឹកជញ្ជូនឈើជាចំហរ ស្ទើរតែបង្កឲ្យមានគ្រោះថ្នាក់ ដូចនៅ​រាជធានីភ្នំពេញដែរ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្ត​កែច្នៃ​, ... Read More »

ចិនទៀតហើយ! ឆ្មក់ចូលបង្ក្រាបក្លឹបកំសាន្តខារ៉ាអូខេយីហោ(សុីតុងហ្វាង) ជនជាតិចិនរកឃើញថ្នាំញៀនច្រើនកញ្ចប់

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថានៅវេលាម៉ោង០០ និង១៥នាទីយប់រំលងអាធ្រាត្រ ឆ្លងចូលថ្ងៃទី២៦ខែ សីហា ឆ្នាំ ២០១៨ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោកកៀង សន្ទរោព្រះអាជ្ញាររងអមសាលាដំបូងខេត្តព្រះសីហនុ និងបញ្ជាដឹកនាំដោយ លោកយន្ត មីន្ត អភិបាលខេត្តព្រះសីហនុ ព្រមទាំងលោកស្នងការផ្ទាល់ផងនោះ ... Read More »

ចិនទៀតហើយ! ឃាត់ខ្លួន៤នាក់ពាក់ព័ន្ធនឹងការដើរចែកខិត្តប័ណ្ណរូបភាពអាសអាភាស និងបម្រើសេវាកម្មផ្លូវភេទ

ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានឃាត់ខ្លួន ជនជាតិចិនចំនួន៤នាក់ថ្មីទៀត ពាក់ព័ន្ធនឹងការដើរចែកខិត្តប័ណ្ណរូបភាពអាសអាភាស និងបម្រើសេវាកម្មផ្លូវភេទ នៅក្រុងព្រះសីហនុ។ ជនជាតិចិនទាំង៤នាក់នោះ មានប្រុស២នាក់ ស្រី២នាក់ ... Read More »

អបអរសាទរ​ ! កម្ពុជាឈ្នះមេដាយមាសជាលើកទី២ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ី​ (Asian Games) លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញ​៖ ហ្វេសប៊ុក​ផេក​សម្តេច​តេជោ​ សរសេរ​ថា​ នេះជាមោទនភាពថ្មីមួយទៀត សម្រាប់​ប្រទេសកម្ពុជា ដែលកីឡាការិនី ខាន់ ចេសា និងកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាអាស៊ី (Asian Games)លើកទី១៨ ... Read More »