ព័ត៌មានទាន់ហេតុការណ៍៖
'

អាមេរិកបារម្ភខ្លាចរុស្ស៊ីលូកលាន់ការបោះឆ្នោតពាក់កណ្តាលអាណត្តិ

ការបោះឆ្នោតពាក់កណ្តាលអាណត្តិ របស់អាមេរិកនឹងត្រូវ ធ្វើឡើងនៅក្នុងខែ វិច្ឆិកាខាងមុខ ។ ការបោះឆ្នោតនោះត្រូវ បានគេរំពឹងថា លោកត្រាំនឹងត្រូវបាត់បង់ សំឡេងភាគច្រើន ទាំងនៅក្នុងរដ្ឋសភានិង ព្រឹទ្ធសភា ដោយសារតែពលរដ្ឋ ភាគច្រើនមិនពេញចិត្តនឹងនយោបាយដឹកនាំរបស់លោក។ នៅពេលនេះដែរ ទីប្រឹក្សាសន្តិសុខ ... Read More »

អាមេរិក-ចិនបញ្ចប់កិច្ចពិភាក្សាពាណិជ្ជកម្មដោយមិនទទួលបានលទ្ធផលល្អ

មន្ត្រីអាមេរិកនិងចិន កាលពីថ្ងៃទី២៣ ខែសីហា បានបិទបញ្ចប់នៅកិច្ចពិភាក្សា រយៈពេលពីរថ្ងៃ ដោយមិនទទួលបានលទ្ធផលជាវិជ្ជមានណាមួយនោះឡើយដើម្បី បញ្ចប់សង្គ្រាមពាណិជ្ជកម្ម រវាងប្រទេស មហាអំណាចសេដ្ឋកិច្ចលំដាប់ទីមួយនិង ទីពីរលើពិភពលោក។ តាមការអញ្ជើញរបស់អាមេរិក គណៈ ប្រតិភូចិន ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ... Read More »

មហាជនរង់ចាំមើលសមត្ថកិច្ចរកមុខក្រុមចោរប្លន់ធនាគារឃើញដែរឬអត់ ខណៈដែលមិនទាន់មានតម្រុយនៅឡើយ

ភ្នំពេញ ៖ ប្រជាពលរដ្ឋក្នុងរាជធានី ភ្នំពេញជាពិសេសបងប្អូនដែលអង្គុយហូបកាហ្វេនៅតាមហាងនីមួយៗ និងអ្នកខ្លះទៀតបើកទូរស័ព្ទមើលហ្វេសប៊ុកហើយនាំគ្នានិយាយចំអកថា “ពួកយើងរង់ចាំមើលសមត្ថកិច្ចអាចរកមុខក្រុមឧក្រិដ្ឋជនប្លន់ ធនាគារឥណ្តូឆៃណាឃើញដែរឬអត់? បើទោះបីជាករណីខាងលើនេះវាមិនបង្កឲ្យ ជនរងគ្រោះណាម្នាក់រងរបួស ឬបាត់បង់ អាយុជីវិតមនុស្សក្តី។ ប៉ុន្តែការប្លន់ធនាគារនៅក្នុងកណ្តាលរាជធានីភ្នំពេញវាបង្ហាញឲ្យឃើញថា ជនល្មើសអាចមានគម្រោង និងការរៀបចំអស់រយៈពេលជាច្រើនខែ ទើបបានលើកគ្នាមកធ្វើសកម្មភាពដោយមិនរំខានដល់សមត្ថកិច្ចនោះឡើយ ... Read More »

សុខ ឥសាន ថា សម រង្ស៊ី ​ចង់ឲ្យទណ្ឌិតដែលជាសកម្មជនអតីតបក្សប្រឆាំងបន្តដេកគុក

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានហៅ លោក សម រង្ស៊ី និយាយហើយមិនដែលទទួលស្គាល់ការណ៍ពិតនោះទេរហូតទទួល ទោសច្រើនករណី ។ លោក សុខ ឥសាន ... Read More »

អូសសពប្តីចេញពីទឹកព្រែកទាំងទឹកភ្នែកក្តុកក្តួលឃើញសភាពអត់ក្បាល(មានវីដេអូ)

ភ្នំពេញ៖ រូបភាពវីដេអូខ្លីមួយបានបង្ហាញឲ្យឃើញនូវសកម្មភាពដ៏គួរឲ្យអាណិតអាសូរបំផុតចំពោះជនរងគ្រោះ ក៏ដូចជាក្រុមគ្រួសារសពដែលបានដើររកអស់រយៈពេលជាច្រើនថ្ងៃ តែមិនឃើញ នៅពេលបុរសម្នាក់ទៅបត់ជើងតូចនៅក្បែរមាត់ព្រែកក៏ប្រទះឃើញជនរងគ្រោះជាបុរសអាយុប្រហែលជា៥០ឆ្នាំអណ្តែតជាប់នឹងមែកឈើ រួចក៏បានរាយការណ៍រឿងនេះឮដល់ប្រពន្ធរបស់សពមកមើល រួចនាំគ្នាចុះទៅក្នុងទឹកព្រែក អូសយកសាកសពឡើងមកលើទាំងទឹកភ្នែក និងក្នុងចិត្តរបស់ស្រ្តីជាភរិយាក្តុកក្តួលបំផុត ពេលឃើញសភាពសពប្តីបែបនេះ។ ទីតាំងខាងលើស្ថិតនៅភូមិក្សេតបុរី ឃុំសន្ត្រែ ស្រុកភ្នំក្រវ់ាញ ខេត្តពោធិ៍សាត់។ ហើយដោយទីតាំងមានសភាពលំបាក ... Read More »

នគរបាលខណ្ឌពោធិ៍សែនជ័យឆ្មក់បង្ក្រាបទីតាំងបញ្ជល់មាន់និងអាប៉ោង២កន្លែង

ភ្នំពេញ៖​ កម្លាំងអន្តរាគមន៍ពិសេសបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍​ ដោយមានការបញ្ជាផ្ទាល់ពីលោក​ យឹម សារ៉ាន់​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបាន ឆ្មក់បង្ក្រាបទីតាំងសង្វៀនបញ្ជល់មាន់ចំនួន២កន្លែង ដែលស្ថិតក្នុងមូលដ្ឋានរបស់ខ្លួន ។ ​ ជាក់ស្តែង​ នៅវេលាម៉ោង៣រសៀល​ ថ្ងៃសុក្រ​ ១៣កើត​ ខែស្រាពណ៍ ... Read More »

យុវជនម្នាក់ ត្រូវកម្លាំងប្រជាការពារភូមិពោងពាយសង្កាត់ភ្នំពេញថ្មី ឃាត់ខ្លួន ក្រោយធ្វេីសកម្មភាពឆក់កាបូបមិនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងប្រជាការពារភូមិពោងពយឃាត់ខ្លួន ក្រោយរូបគេធ្វេីសកម្មភាពឆក់កាបូបមិនបានសម្រច កាលពីរវេលាម៉ោង១ និង៥៥នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តាយផ្លូវលេខ១១L កែងនឹងផ្លូវលេខ១១១ ក្នុងភូមិពោងពាយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ... Read More »

រថយន្តដឹកអេតចាយជាច្រើនគ្រឿងបើកបំផ្លាញផ្លូវនៅច្រកតំបន់ក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា មានផ្លូវជាច្រើនខ្សែក្នុងស្រុកស្វាយជ្រំឆ្ពោះមកកាន់ច្រកតំបន់ក្រសាំងជ្រំ ជាប់នឹងព្រំដែនវៀតណាម ស្ថិតក្នុងឃុំគ្រួស កំពុងត្រូវបំផ្លាញខូចស្ទើរតែទាំងស្រុង ដែលមានជង្ហុក ក្រលុក ធំៗ មានទឹកដក់ ខណៈដែលមានរថយន្តធុនយក្សដឹកដែកអេតចាយ ជាច្រើនគ្រឿងបើកឆ្លងកាត់ ទំនងជាមានការបង់លុយកាក់ ឲ្យសមត្ថកិច្ចជំនាញអស់ហើយ ។ ... Read More »

បុរសម្នាក់អង្គុយហូបគុយទាវងងឹតមុខដួលសន្លប់ស្តូកស្តឹង

ភ្នំពេញ ៖ បុរសជាអ្នកលក់មាន់ម្នាក់ បានដួលសន្លប់ស្តូកស្តឹង ខណៈកំពុងអង្គុយហូបគុយទាវ ហើយត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកទៅមន្ទីរពេទ្យភ្លាម ។ ហេតុការណ៍​នេះបង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃសុក្រ​ ១៣កើត​ឆ្នាំច​សំរឹទ្ធ​ស័ក​ ពស២៥៦២​ ត្រូវនិងថ្ងៃទី២៤ ខែសីហា ... Read More »

មន្ទីរវប្បធម៌ខេត្តឧត្តរមានជ័យរកឃើញ ព្រះគណេសមួយអង្គ នៅលើភ្នុំដងរែក

ខេត្តឧត្តរមានជ័យ៖ កាលពីថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ក្រុមការងារនៃការិយាល័យបេតិកភណ្ឌនិងការិយាល័យសារមន្ទីរនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យបានរកឃើញព្រះគណេសមួយអង្គនៅលើខ្នងភ្នំដងរែក។ ការស្រាវជ្រាវ ស្វែងរកនេះដឹកនាំដោយលោក ផ្លុង លុច ... Read More »

ប្រទះឃើញបុរសម្នាក់សម្លាប់ខ្លួនក្រោមដើមព្រីងផ្អើលក្មេងឃ្វាលក្របី

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្មេងៗឃ្វាលក្របីប្រញាប់រត់មករាយការណ៍ដល់អ្នកភូមិ ខណៈប្រទះឃើញបុរសចងកសម្លាប់ខ្លួនក្រោមដើមព្រីងកាលពីថ្ងៃសុក្រ ១៣កើត​ ខែស្រាពណ៍​ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី២៤​ ខែសីហា​​ ឆ្នាំ២០១៨​ នៅវេលាម៉ោង៧ និង៣៥នាទីព្រឹក ស្ថិតនៅភូមិចំការលាវ ឃុំព្រៃគគីរ ... Read More »

ធនាគារ អ អេច ប៊ី ឥណ្តូឆៃណា RHB សាខា ម៉ៅសេទុង ចេញសេចក្តីប្រកាសផ្អាកដំណើរការបណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់ការស៊ើបអង្កេត

ភ្នំពេញ៖ ក្រោយពីករណីប្លន់ប្រដាប់អាវុធអស់ប្រាក់រាប់ម៉ឺនដុល្លារ, ធនាគារ អ អេច ប៊ី ឥណ្តូឆៃណា RHB សាខា ម៉ៅសេទុង បានចេញសេចក្តីប្រកាសផ្អាកដំណើរការបណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់ការស៊ើបអង្កេត ។ ធនាគារក៏បានអះអាងសូមធានាជូនអតិថិជនរបស់ខ្លួនទាំងអស់ថា រាល់ប្រាក់បញ្ញើសន្សំ ... Read More »

សមត្ថកិច្ចនគរបាលស្រុកទឹកផុស ចាប់ចោរលួចក្របីចំនួន ៣នាក់

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យជាមុខសញ្ញាចោរលួចក្របីចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកទឹកផុស សហការជាមួយប្រជាពលរដ្ឋ ស្ទាក់ចាប់ឃាត់ខ្លួនបានកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ។ សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនទី១-ឈ្មោះ រឿន វី ភេទប្រុសអាយុ ... Read More »

ជនសង្ស័យ២នាក់បម្រុងធ្វើសកម្មភាពលួច ត្រូវបាន​សន្តិសុខក្នុងបុរីភ្នំពេញថ្មី​ ចាប់ប្រគល់ឲ្យ​សមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបាន​សន្តិសុខក្នុងបុរីភ្នំពេញថ្មី​ ចាប់ប្រគល់ឲ្យ​សមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលសង្កែទី២ បន្ទាប់ពីរូបគេ បម្រុងធ្វើសកម្មភាពលួចដែលក្នុងបុរីដឹកយកទៅលក់ ។ ​ករណី​នេះ កើតឡើង​វេលាម៉ោង​១៖៣០នាទីរសៀល​ថ្ងៃទី២៣​ ខែសីហា​ ឆ្នាំ២០១៨ នៅចំណុចបូរីភ្នំពេញថ្មី ក្រុម៣ ភូមិពោងពាយ ​សង្កាត់​ទួលសង្កែ២​ ... Read More »

ហាយឡេនឌឺចង់សាកកម្លាំងជាមួយកុងតឺន័ររបួសមនុស្ស៣នាក់

ខេត្តកំពង់ស្ពឺ៖ រថយន្តហាយឡេនឌឺមួយគ្រឿងកំពុងបើកសុខៗ ក៏រេចង្កូតទៅបុករថយន្តកុងតឺន័រដែលបើ្បញ្ច្រាសទិសគ្នាបណ្តាលឲ្យអ្នករួមដំណើរ០៣នាក់រងគ្រោះថ្នសក់ហើយត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ។ករណីគ្រោះថ្បាក់ចរាចរណ៍ រថយន្ដបុក រថយន្ដ កើតឡើងកាលពីវេលាម៉ោង២២និង១០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំចសំរិទ្ធស័កព-ស២៥៦២ ត្រូវថ្ងៃ២៣-០៨-២០១៨ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៧-៤៨ ត្រង់ចំណុចលើស្ពាន ភូមិពាណិជ្ជកម្ម ... Read More »

គ្មានមនុស្សធម៌ក្នុងខ្លួនសោះ វាយធ្វើបាបគ្នាដល់ថ្នាក់ណឹង

ខេត្តកំពង់ស្ពឺៈ ឪពុកចុងម្នាក់់់់ដែលបានវាយធ្វើបាបកូនចុង របស់ខ្កួនបណ្តាលឲ្យមានរបួសសុះខ្លួន ព្រោះខឹងនឹងក្មេងដែលលេងដល់យប់ងងឹតត្រូវបានសាច់ញាតិកុមាររងគ្រោះដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចឃាត់ខ្លួនផងដែរ ។ ការឃាត់ខ្លួនឪពុកចុងបង្កហិង្សាលើកុមារនេះ កើតឡើងនាវេលាម៉ោង១៥:០០នាទី នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៨ នៅភូមិបាយស្រា ឃុំ ទំព័រមាស ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់រងបួសធ្ងន់

ភ្នំពេញ៖ បុរសចំណាស់ម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជួនទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗខណះជិះម៉ូតូហើយបានបុកជាមួយម៉ូតូមួយគ្រឿងទៀតកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក​ ថ្ងៃសៅរ៍​ ១៣កើត ​ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៨ ដែលទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ... Read More »

នាយករដ្ឋមន្ត្រីអូស្ត្រាលីបាត់បង់តំណែង ក្រោយបោះឆ្នោតផ្តល់ទំនុកចិត្ត

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Turnbull បានបាត់បង់តំណែង ប្រធានបក្សកាន់អំណាចហើយ នឹងត្រូវលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រី ក្រោយការបោះឆ្នោតផ្តល់ទំនុកចិត្ត ។ នៅព្រឹកថ្ងៃទី២៤ ខែសីហា លោក Scott Morrison រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ... Read More »

របួសធ្ងន់២នាក់ និងស្រាលម្នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនឹងម៉ូតូ

ខេត្តកំពង់ធំ៖ ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យ របួសធ្ងន់២នាក់ និងស្រាលម្នាក់ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១៥ និង១០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១៨៩ និងលេខ១៩០ នៅចំណុចភូមិបាគង ... Read More »

បញ្ជាការកងរាជអាវុធហត្ថខេត្តធ្វើពិធីប្រគល់-ទទួលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត បានធ្វើពិធីប្រគល់-ទទួល គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបាត់បង់គុណភាពមួយចំនួន ទៅអង្គភាពកំចាត់មីន (CMAC) ដើម្បីយកទៅកំទេចចោល។ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ រួមមាន ៖ ... Read More »

ព្រះរាជអាជ្ញាររង សម្រេចចោទប្រកាន់ក្រុមជើងខ្លាំងខាងជិះ ម៉ូតូដេញបំបុករួចហើយទាត់ធាក់បន្ថែមឲ្យជនរងគ្រោះស្លាប់នោះហើយ

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ លោក ហេង ផេង ព្រះរាជអាជ្ញាររងអមសលាដំបូងខេត្តកណ្តាល បានសម្រេចធ្វើការចោទប្រកាន់ទៅលើ ក្រុមជើងខ្លាំងខាងជិះម៉ូតូដេញបំបុករួចហើយទាត់ធាក់បន្ថែមឲ្យជនរងគ្រោះស្លាប់ បណ្តោះអាសន្នហើយ ក្រោមបទចោទ “ហិង្សាមានស្ថានទម្ងន់ទោសដោយសារមរណភាពជនរងគ្រោះ” ដែលប្រព្រឹត្តនៅចំណុចរង្វង់មូលតាខ្មៅ ភូមិតាខ្មៅ ... Read More »

ទីតាំងបើកហ្គេមបាញ់ត្រី១កន្លែងក្នុងក្រុងបានលុងត្រូវបានសមត្ថកិច្ចបង្ក្រាប

ខេត្តរតនគិរី៖ សមត្ថកិច្ចឆែកឆេរផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរីរឹបអូសបានទូហ្គេមបាញ់ត្រីចំនួន២គ្រឿង និងនាំខ្លួនមនុស្សប្រុស ស្រីចំនួន៥នាក់មកអធិការរដ្ឋាននគរបាល ក្រុងបានលុង ។ ករណីឆែកឆេរបង្ក្រាបទូរហ្គេមបាញ់ត្រីខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច ... Read More »

ក្រសួងធនធានទឹក៖ ព្រះរាជាណាចក្រកម្ពុជា​បាននិងកំពុងទទួលរងនូវឥទ្ធិពលពីខ្យល់មូសុងនិរតីខ្សោយ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងស្តីអំពី ប្រព័ន្ធសម្ពាធទាបមួយ​បានកើតឡើងនៅលើតំបន់អាងទន្លេមេគង្គក្នុងប្រទេសថៃ និងប្រទេសឡាវ ទន្ទឹមនឹងនេះ ព្រះរាជាណាចក្រកម្ពុជា​ក៏បាននិងកំពុងទទួលរងនូវឥទ្ធិពលពីខ្យល់មូសុងនិរតីខ្សោយ ។ សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម Read More »

លោក ឃួង ស្រេង៖ កោះប្រជុំជាបន្ទាន់ដើម្បីទប់ស្កាត់បទល្មើសនិងគ្រប់គ្រងបញ្ហាសន្ដិសុខឡើងវិញ ក្រោយពីមានក្រុមចោរប្រដាប់អាវុធចូលប្លន់ធនាគារទាំងកណ្ដាលថ្ងៃត្រង់បានលុយជិត២០ម៉ឺនដុល្លារ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកោះអញ្ជើញ អាជ្ញាធរខណ្ឌទាំង១២ និងសមត្ថកិច្ច ពាក់ព័ន្ធ ចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញមកប្រជុំជាបន្ទាន់ ដើម្បីរិះរកគ្រប់វិធីនិងយុទ្ធសាស្ត្រឈានទៅដល់ការបង្ក្រាបបទល្មើស ពិសេសអំពើប្លន់ប្រដាប់អាវុធទៅលើធនាគារមួយកន្លែង ទាំងកណ្ដាលថ្ងៃត្រង់ កាលពីថ្ងៃទី២៣ សីហា ... Read More »

កងកម្លាំងបានសហការជាមួយអាជ្ញាធរ បានចុះអន្តរាគមន៍យកដីទប់ផ្លូវដែលកំពុងហូរច្រោះ​ និងបាក់ដី​

ខេត្តព្រៃវែង៖ ដើម្បីការពារសុវត្ថិភាព ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន នារដូវទឹកហក់ឡើង ជាមួយនិងជំនន់ទឹកភ្លៀងផងនោះ គឺលោកគណះបញ្ជាការឯកភាពខេត្ត បានណែនាំអោយកងកម្លាំងទាំង៣ស្ថាប័ន អាជ្ញាធរតាមមូលដ្ឋាន មន្ត្រីរាជការតាមមន្ទីរជុំវិញខេត្តចុះជួយអន្តរាគមន៍ប្រជាពលរដ្ឋ អោយបានជាប្រចាំ២៤ម៉ោងលើ២៤ម៉ោង ទើប នាព្រឹកថ្ងៃសុក្រ​ ១៣កើត​ ខែស្រាពណ៍​ ឆ្នាំច​ ... Read More »

នៅក្មេងសោះឪពុកម្តាយបណ្តោយឲ្យចេះរកស៊ីលក់ថ្នាំញៀនខុសច្បាប់

ភ្នំពេញ៖ គួរតែបញ្ឈប់យកក្មេងជាឧបករណ៍ប្រើឲ្យទៅលក់ដូរថ្នាំញៀនទៅខូចអនាគតគ្នាអស់ហើយ ។ កុមារា អាយុ៧ឆ្នាំ ម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍៍ស្ទឹងមានជយ័១ ល្បាតពួនស្ទាក់ការពារមូលដ្ឋាន បានឃាត់ខ្លួនដោយមានថ្នាំញៀន ចំនួន១៤កញ្ចប់លាក់ទុកក្នុងខ្លួនទុកលក់ឲ្យម៉ូយ ។ ការឃាត់ខ្លួនកុមារាខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ... Read More »

ក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅអឺរ៉ុបផ្អាកការហោះហើរទៅកាន់អុីរ៉ង់

ក្រុមហ៊ុនអាកាសរណ៍ British Airways និង Air France នឹងផ្អាកជើងហោះហើយទៅកាន់អុីរ៉ង់នៅក្នុងខែកញ្ញាខាងមុខ ដោយបញ្ហាអាជីវកម្ម។ សារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី២៤ ខែសីហាបានដកស្រង់ការប្រកាសរបស់ក្រុមហ៊ុន អាកាសចរណ៍ British Airways បានប្រកាសផ្អាកហោះហើយពីទីក្រុងឡុងទៅកាន់ទីក្រុងតែអុីរ៉ង់។ ជាមួយគ្នានោះដែរក្រុមហ៊ុនអាកាសចរណ៍ ... Read More »

រុស្ស៊ីនឹងរារាំងសំណើរដាក់ទណ្ឌកម្មកូរ៉េខាងជើងរបស់អាមេរិក

អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Vassily Nebenzia កាលពីថ្ងៃទី២៣ ខែសីហាបានប្រកាសថា រុស្ស៊ីនឹងប្រឆាំងរាល់សំណើររបស់អាមេរិក ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យដាក់ទណ្ឌកម្ម ទៅលើក្រុមហ៊ុនដឹកជញ្ជូនពីរ របស់រុស្ស៊ី និងនាវាដឹកទំនិញ៦គ្រឿង ដោយចោទប្រកាន់ថាបានសហការរកស៊ីជាមួយកូរ៉េខាងជើងបំពានច្បាប់ដាក់ទណ្ឌកម្ម។ កាលពីថ្ងៃទី២២ ខែសីហាអាមេរិកបានផ្ញើរសំណើទៅកាន់គណៈកម្មការ ដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ ... Read More »

ផ្នែកខ្លះនៃខេត្តព្រៃវែងតែងទទួលរងនូវគ្រោះទឹកជំនន់ជារៀងរាល់ឆ្នាំ

ខេត្តព្រៃវែង៖ ព្រៃវែងជាខេត្តមួយដែលមានដងទន្លេមេគង្គឆ្លងកាត់ តែងតែទទួលរងគ្រោះនូវទឹកជំនន់ ជារៀងរាល់ឆ្នាំ ដោយបានបង្កឲ្យមានការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ និងផលដំណាំ របស់ប្រពលរដ្ឋរួមទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈផងដែរ ដែលតម្រូវឲ្យមានការឆ្លើយតប ជាបន្ទាន់ទៅនឹងគ្រោះមហន្តរាយនេះ រួមទាំងការស្តារឡើងវិញនៅក្រោយពេលគ្រោះទឹកជំនន់ នេះផងដែរ។ លោក ឌុច គន្ធា ... Read More »

ជាប់​គុក​ត្រឹម​១៣​ថ្ងៃ​ ប៉ុណ្ណោះ​​ ,​ មន្ត្រី​យោធា​ នួន​ ប៉ូ​ អាង​អំណាច​យក​កាំភ្លើង​វាយក្បាល​​អ្នក​លក់​ប្រហិត​ ត្រូវ​លោក​ចៅក្រម​ រស់​ ពិសិដ្ឋ​ ដោះលែង​វិញ

ភ្នំពេញ​៖ មន្ត្រី​យោធា​ឈ្មោះ​ នួន​ ប៉ូ​ ត្រូវ​បាន​លោក​ រស់​ ពិសិដ្ឋ​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ហើយ​ បន្ទាប់​ពី​ជាប់​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ ឬ​ ប៉េហ្ស៊ី​ ត្រឹម​តែ​១៣​ថ្ងៃ​ប៉ុណ្ណោះ​ ។ ... Read More »