ព័ត៌មានទាន់ហេតុការណ៍៖
'

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំមើលមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តនៅថ្នល់ទទឹងផង

រឿងអាស្រូវពុករលួយរបស់ក្រុមមន្ត្រីប្រចាំស្ថានីយថ្លឹងរថយន្តចំណុចថ្នល់ទទឹង ផ្លូវជាតិលេខ៧ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងត្រូវបានលាតត្រដាងជាសាធារណៈដើម្បីឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹងឮ ហើយចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព ។ បើតាមប្រភពពីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ... Read More »

Mercedes១គ្រឿងត្រូវគយ និងរដ្ឋាករខេត្តព្រះសីហនុបង្ក្រាប

ខេត្តព្រះសីហនុ៖ លោកទុំ ណូប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ឲ្យដឹងថា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ... Read More »

ឆ្លងចរន្តអគ្គិសនីឆាបឆេះបង្គោលភ្លើងខ្ទេចមួយដើមនៅសង្កាត់បឹងកក់ទី១

ភ្នំពេញ៖ បង្គោលខ្សែភ្លើងមួយដើម ស្ថិតក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បានឆ្លងចរន្តអគ្គិសនីឆាបឆេះខ្ទេច បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះទៅធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យរលត់ទៅវិញភ្លាមៗ ដោយមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ។ ករណីឆ្លងចរន្តអគ្គិសនីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច ... Read More »

ក្រោមស្ពានអាកាសក្បាលថ្នល់ក្លាយទៅជាកន្លែងរត់ចាប់ម៉ូយដាក់រថយន្ត

ភ្នំពេញ ៖ នេះជាសកម្មភាពមួយបង្ហាញពីទង្វើរបស់បុគ្គលធ្វើ ឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ពេលឃើញសកម្មភាពឈរហៅម៉ូយដាក់រថយន្តបែបនេះបានធ្វើមហាជនដែលធ្វើដំណើរឆ្លងកាត់ក្រោមស្ពានអាកាសក្បាលថ្នល់ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ សន្និដ្ឋានថាជាបេនរថយន្តដឹកអ្នកដំណើរ តែការពិតជាក្រុមឆ្លៀតឱកាសដើម្បីប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ។ នេះជារូបភាពបង្ហាញពីសកម្មភាពរបស់បុគ្គលមួយចំនួនកំពុងឈរហៅម៉ួយដាក់រថយន្តតាក់ស៊ីនៅក្រោមស្ពានអាកាសក្បាលថ្នល់ ។ កន្លងមកសកម្មភាពបែបនេះហាក់ដូចជាលប់បំបាត់បានមួយរយៈ ព្រោះមានកម្លាំងសន្តិសុខខណ្ឌចុះមកប្រចាំការនៅក្រោមស្ពាន ។ ពេលនេះចាប់ផ្តើមកើតឡើងវិញហើយ ... Read More »

សុខ ស្រីនាង ស្ងាត់បទចម្រៀងតែលេចធ្លោការសម្តែងភាពយន្ត

ភ្នំពេញ៖ តារាចម្រៀងសំនៀងថ្នមសម្បុរស្រអែមស្រស់ កញ្ញា សុខ ស្រីនាងហាក់ស្ងប់ស្ងាត់នឹងបទចម្រៀងដែលអាចផ្ទុះការគាំទ្រខ្លាំងដូចមុន ។ ប៉ុន្តែតារាស្រីរូបនេះទទួលបានឱកាសថតភាពយន្តថ្មីបន្តបន្ទាប់គ្នាពីររឿងឲ្យទូរទស្សន៍ហង្សមាស ។ ក្រោយពីសម្រេចចិត្តចូលជ្រកក្រោមដំបូលផលិតកម្មហង្សមាសជាច្រើនឆ្នាំ សុខ ស្រីនាងហាក់ទទួលបានការយកចិត្តទុកដាក់ច្រើនពីផលិតកម្ម ។ បើទោះបីជាមិនមានបទចម្រៀងថ្មីៗជាច្រើនក៏ដោយប៉ុន្តែមានបទចម្រៀងជាច្រើនបន្តបន្ទាប់ដែលធ្វើឲ្យនាងមិនបាត់ស្ងាត់មុខដូចតារាមួយចំនួនទៀតនោះទេ ។ ម្ចាស់បទ ... Read More »

រថយន្តfortonerបើកបុកផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ

ខេត្តកណ្តាល៖ បុរសម្នាក់សង្ស័យស្រវឹងបើករថយន្តក្នុងល្បឿនលឿនរេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យរងការខូចខាតយ៉ាងដំណុំចំណែកម្ចាស់រថយន្តរងរបួសធ្ងន់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ០៥៣ តាមបណ្តោយផ្លូវ២០៦ ស្ថិតក្នុងភូមិដើមមៀន ក្រុងតាខ្មៅ ។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកfortoner ពណ៍ស ... Read More »

បុរសម្នាក់បើករថយន្តបុករ៉ឺម៉កកង់បីក្រឡាប់ផ្ងារជើងនិងរបួសបុរសម្នាក់

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងបើករ៉ឺម៉កកង់បីហើយត្រូវរថយន្តបើកបុកពីក្រោយពេញទំហឹងក្រឡាប់ផ្ងារជើង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្តោយផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។ ... Read More »

រថយន្ដនិងម៉ូតូបុកគ្នាពេញទំហឹងបណ្ដោលឲ្យប្រុសស្រី២នាក់របួសធ្ងន់ស្រាល និងព្យាយាមបើករត់តាំងពីខណ្ឌមានជ័យ ដល់ខណ្ឌដង្កោ នៅតែរត់មិនរួច

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបានរថយន្ដកាមរីឆ្លាមទៅបុកជាមួយម៉ូតូហុងដាឌ្រីម បណ្ដាលឲ្យប្រុសស្រី២នាក់រងរបួសធ្ងន់ស្រាល ហេីយរថយន្ដបង្កព្យាយាមបើករត់តាំងពីខណ្ឌមានជ័យ រហូតដល់ខណ្ឌដង្កោ ដោយត្រូវប្រជាពលរដ្ឋដេញចាប់បាន ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ... Read More »

ជិះម៉ូតូចេញពីធ្វើការសំណង់ត្រូវរថយន្តបុកពីក្រោយ និងកិនអូសប្រហែល១០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ឯម្នាក់ទៀតរបួសស្រាល

ភ្នំពេញ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បង្កដោយរថយន្តហុីយ៉ាន់ដាយមួយគ្រឿងបានបេីកបុកម៉ូតូហុងដាឌ្រីមពីក្រោយ និងកិនម្ចាស់ម៉ូតូអូសប្រហែល១០ម៉ែត្រស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ... Read More »

ជប៉ុននិងកូរ៉េខាងជើង មិនទាន់អាចបង្កើតទំនាក់ទំនងទ្វេភាគីបានឡើយដោយសារបញ្ហាអតីតកាល

ទំនាក់ទំនងរវាងជប៉ុននឹងកូរ៉េខាងជើង ពិបាកឈានទៅរកការផ្សះផ្សាគ្នាណាស់ បើទោះបីកន្លងមកជប៉ុនធ្លាប់បានសន្យាថានឹងផ្តល់ជំនួយរាប់សិបពាន់លានដុល្លារ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដល់កូរ៉េខាងជើងក្តី ។ បញ្ហាអតីតកាលនៃការឈ្លានពានរបស់ ជប៉ុនបានរារាំងដល់ការផ្សះផ្សាទំនាក់ទំនងនេះ ។ សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាង ត្បូងនៅថ្ងៃទី២៣ខែសីហា បានផ្សាយថា ប្រសិនប៉ុនមានបំណងចង់ផ្សះផ្សាទំនាក់ ទំនងនោះគឺទីក្រុងតូក្យូត្រូវសុំទោស និង សងសំណងជាមុនដល់កូរ៉េខាងជើងសិន ... Read More »

សង្គ្រាមលោកលើកទី៣នឹងកើតឡើងនៅក្នុងឆ្នាំ២០២០

អ្នកឯកទេសពីពេលវេលា ជនជាតិអង់ គ្លេស បានលើកឡើងថា សង្គ្រាមលោកលើកទីបីនឹងកើតឡើងនៅក្នុងឆ្នាំ២០២០ ខាងមុខ។ សង្គ្រាមចាប់ផ្តើមចេញពី ជម្លោះអាមេរិកនិងកូរ៉េខាងជើង ដោយ ពេលនោះ កូរ៉េខាងជើង បានបាញ់មីស៊ីល ១ដើមទៅលើកោះហាវៃ៉ អាមេរិក ជាចំណុច ... Read More »

អ្នកឯកទេសសេដ្ឋកិច្ចអាមេរិកទាំងអស់មានទស្សនៈដូចគ្នាគឺការដំឡើងពន្ធរបស់លោកត្រាំ ប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក

មិនមែនប្រទេសណាផ្សេងក្រៅពីអាមេរិក ដែលត្រូវខាតបង់ដោយសារតែគោល នយោបាយដំឡើងពន្ធដាររបស់លោកត្រាំនោះឡើយ ផ្ទុយទៅវិញ អាមេរិក ទើបជា អ្នកខាតបង់យ៉ាងពិតប្រាកដ។ ក្រុមអ្នកជំនាញស្តីពីសេដ្ឋកិច្ចអាមេរិក មានការវាយតម្លៃដូចគ្នា ថា នយោបាយដំឡើងពន្ធសព្វថ្ងៃរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ នឹងប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់អាមេរិក។ នៅក្នុងការសិក្សា អង្កេតមួយ ... Read More »

កំពុងចំតិតគូថអ៊ុតអាប៉ោង នគរបាលចូលទៅក្របួចជាប់

ខេត្តកំពង់ស្ពឺ៖ មេអាប៉ោងនិងអ្នកចាក់១នាក់ ត្រូវបានសមត្ថកិច្ចក្របួចជាប់ ខណៈកំពុងចំតិតអ៊ុតអាប៉ោង ក្រោយពេលអ្នកផ្សេងទៀតរត់បាតជើងសព្រាត បន្សល់តែម៉ូតូនៅនឹងកន្លែង ។ ការបង្ក្រាបអ្នកញៀនល្បែងអាប៉ោងនេះ ធ្វើឡើង នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ... Read More »

ឆ្កែ Robot Aibo របស់ក្រុមហ៊ុន Sony នឹងមានលក់នៅសហរដ្ឋអាមេរិកសម្រាប់តម្លៃ 2,899 ដុល្លារ

ក្រុមហ៊ុន Sony បានប្រកាសនៅថ្ងៃនេះថាខ្លួននឹងចេញលក់ឆ្កែ Aibo របស់ខ្លួននៅសហរដ្ឋអាមេរិកបន្ទាប់ពីម៉ាកនេះបាន ចាប់ផ្តើមឡើងវិញនៅជប៉ុនកាលពីឆ្នាំមុន។ ការចេញលក់ថ្មីនេះនឹងត្រូវដាក់លក់ក្នុងខែកញ្ញាក្នុងតម្លៃ 2899 ដុល្លារនិងត្រូវបានភ្ជាប់ ជាមួយសេវា AI Cloud របស់ក្រុមហ៊ុន Sony រយៈពេល ... Read More »

យន្តហោះឆេះម៉ាស៊ីនចុះចតបន្ទាន់អ្នកដំណើរ២០០នាក់ព្រលឹងចុងសក់

សារព័ត៌មាន Sputnik បានផ្សាយថា យន្តហោះដឹកអ្នកដំណើរប្រភេទ TU-204 របស់ក្រុមហ៊ុនអាកាសចរណ៍ Red Wings រុស្ស៊ី ដឹកអ្នកដំណើរជាង ២០០នាក់ រួម ទាំងក្រុមពហុនិកា បានចុះចតជាបន្ទាន់ ដោយសារតែ ... Read More »

ក្មេងខ្មែរ៦នាក់នាំគ្នាចូលទៅរកបង់ត្រីត្រូវជនជាតិថៃវាយកាប់របួសធ្ងន់២នាក់

ប៉ោយប៉ែត៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ម៉ោង១៥មានប្រជាពលរដ្ឋខ្មែរ (កូនក្មេង)៦នាក់ អាយុក្រោម១៥ឆ្នាំ បាននាំគ្នាចូលទៅរក បង់ត្រីនៅចំណុចភូមិខងផែង ឃុំតាបប្រាយ៉ា ស្រុកតាបប្រាយ៉ា ប្រទេសថៃ ត្រូវបានជនជាតិថៃវាយ កាប់បណ្តាលឲ្យរងរបួសធ្ងន់ចំនួន២នាក់ ។ ... Read More »

សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនក្មេងទំនើងនិងម៉ូតូ៩គ្រឿង តែងតែដើរអុកឡុកតាមដងផ្លូវ

ភ្នំពេញ: កម្លាំងសមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អម សហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌសែនសុខ ជិះល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនបានឃាត់ខ្លួនក្មេងទំនើងតែ១២នាក់ ជាបន្តបន្ទាប់ រួមនឹងម៉ូតូចំនួន៩គ្រឿង តែងតែដើរអុកឡុកនិងបង្កហិង្សានៅតាមងដផ្លូវសាធារណ:ក្នុងពេលរាត្រី កាលពីវេលាម៉ោងម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិសាស្រ្តសង្កាត់អូបែកក្អម តាមបណ្តោយផ្លូវ២០០៤ កែងនិងផ្លូវណតប្រីត ខណ្ឌសែនសុខ ... Read More »

លោកដូណាល់ ត្រាំ កំពុងតែធ្វើឲ្យអាមេរិកខ្លាំង ឬ បាត់បង់ឥទ្ធិពលនៅលើឆាកអន្តរជាតិ

ការដឹកនាំរបស់ប្រធានាធិបតីដូណាល់ ត្រាំ ដែលមិនមានបទពិសោធន៍នៅក្នុងឆាកនយោបាយ កំពុងតែអូសទាញអាមេរិក ឲ្យធ្លាក់ចូលក្នុងវិបត្តិជាទ្រង់ទ្រាយធំ វិវាទផ្ទៃក្នុងអ្នកនយោបាយ ហើយអាមេរិក នឹង កាន់តែទន់ខ្សោយ ឯកោនៅលើពិភព លោក។ បច្ចុប្បន្នអាមេរិកនៅមានតែប្រទេស សម្ពន្ធមិត្តនៅក្នុងតំបន់អឺរ៉ុបគាំទ្រប៉ុណ្ណោះ តែពេលនេះកំពុងតែបាត់បង់បន្តិចម្តងៗ ដោយសារតែសកម្មភាព ... Read More »

ខណ្ឌជលផលខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងស្រុកកំពង់ចាម

ខេត្តកំពង់ចាម ៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ ជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះសហការជាមួយអាជ្ញាធរឃុំរអាង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរអាង បើកប្រតិបត្តិការចុះបង្រ្កាបបទល្មើសជលផល ស្ថិតក្នុងស្រុកកំពង់សៀម ... Read More »

Ikea អាចនឹងដាក់ឲ្យដំណើរការនូវឧបករណ៍ដោតឆ្លាតវៃ តម្លៃ១០ ដុល្លារក្នុងខែតុលា

យោងតាមបណ្តាញបច្ចេកវិទ្យា Teknikveckan របស់ស៊ុយអ៊ែតបានឱ្យដឹងថា Ikea ហាក់ដូចជាកំពុងពង្រីកចង្វាក់Trådfri នៃផលិតផលភ្លើងឆ្លាតរបស់ខ្លួនដោយបន្ថែមកម្មវិធីជំនួយឆ្លាតថ្មីដែលអាចបញ្ជាបានគ្រប់ផលិតផលក្រៅប្រព័ន្ធគ្រប់ប្រភេទតាមរយៈ កម្មវិធីឬឧបករណ៍បញ្ជាពីចម្ងាយ។ កម្មវិធីជំនួយស្មាតហ្វូនថ្មីនេះនឹងមានពីរម៉ូដែល: “Control outlet kit” ជាមួយនឹងការបើក / បិទពីចម្ងាយមានតម្លៃ 15 ... Read More »

គ្រោះធម្មជាតិរន្ទះបាញ់ស្លាប់២នាក់ និងម្នាក់ទៀតរបួស ព្រមទាំងខូចខាតផ្ទះសម្បែង៧ខ្នង

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមនុស្ស ២នាក់បានបាត់ជីវិតយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតបានរងរបួសស្រាលផងដែរ រួមទាំងរងការខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ៧ខ្នងថែមទៀត ដោយសារគ្រោះធម្មជាតិភ្លៀងលាយឡំទៅដោយខ្យល់កន្រ្ទាក់ និងផ្គររន្ទះ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង០០នាទី រសៀល ថ្ងៃព្រហស្បតិ៍ ខែស្រាពណ៍ ឆ្នាំច ... Read More »

ក្រសួង​អប់រំ​ ពិនិត្យ​ ផ្ទៀងផ្ទាត់​ ចុះ​អក្សរ​សម្ងាត់​ និង​ កាត់​ក្បាល​សន្លឹក​កិច្ចការ​បេក្ខជន​ប្រឡង​បាក់ឌុប​

ភ្នំពេញ​៖ នេះ​ជា​សកម្មភាព​​​ពិនិត្យ​ ផ្ទៀងផ្ទាត់ ចុះ​អក្សរ​សម្ងាត់ និង​ កាត់​ក្បាល​សន្លឹក​កិច្ចការ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​តាម​មណ្ឌល​កំណែ​ទាំង​១០ ​។ ហ្វេសប៊ុក​ផេក​ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​ សរសេរ​ថា​ ប្រធាន អនុប្រធាន​មណ្ឌល​កំណែ និង​ ... Read More »

លោក ឃួង ស្រេង៖ រដ្ឋបាលរាជធានីភ្នំពេញ ឯកភាពយកធនាគារអេស៊ីលីដាភីអិលស៊ី ធ្វើជាដៃគូរសម្រាប់ប្រតិបត្តិការបង់កម្រៃសេវា ធ្វើដំណើរ រថយន្តក្រុង និងកាណូត ដើម្បីងាយស្រួល ដល់អតិថិជន

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ និងបង្កើននូវភាពងាយស្រួលលើការគ្រប់គ្រងចំណូល និងទិន្នន័យ​អ្នកដំណើរតាមរថយន្តក្រុង និងកាណូត និងដើម្បីផ្តល់ភាពងាយស្រួលដល់​អ្នកដំណើរផងនុះ ពិសេសការ​បង់​កម្រៃសេវាដឹកជញ្ជូនសាធារណៈ​​​រថយន្តក្រុង ​និងកាណូត​ ​បានឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់ ... Read More »

ព្រះរាជអាជ្ញារង រៀល សុភិន បង្គាប់ឲ្យដោះលែងលោក សួន សេរីរដ្ឋា តាមអំណាចព្រះរាជក្រឹត្យព្រះមហាក្សត្រ

ភ្នំពេញ៖ យោងតាមដីកាបង្គាប់ឲ្យដោះលែង ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ របស់លោកព្រះរាជអាជ្ញារង រៀល សុភិនបានបង្គាប់ឲ្យ ប្រធានពន្ធនាគារដោះលែងលោក សួន សេរីរដ្ឋា តាមអំណាចព្រះរាជក្រឹត្យព្រះមហាក្សត្រ។ សូមជម្រាបថា លោករស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះនៃសាលាដំបូង រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ បានសម្រេចប្រកាស សាលក្រមផ្តន្ទាទោសប្រធានគណបក្ស អំណាចខ្មែរ លោកសួន សេរីរដ្ឋា ... Read More »

ជាប់គុក​មួយជីវិតជនជាប់ចោទ​ទាំង​ពីរនាក់​ដែលសម្លាប់រំលោភ​សម្លាប់​នារី​បុគ្គលិក​កា​សុីណូ​

ខេត្ត​ស្វាយរៀង ​៖ ​អ្វីដែលបានគ្រោងទុកតាមតារាងកម្មវិធី​ជំនុំ​ជំ​រៈ របស់​តុលាការ​សាលាតំបូង​ខេត្តស្វាយរៀង ក្នុង​រឿងក្តី​តាក់​ស៊ីបាវិត​២​នាក់ រំលោភ​សម្លាប់​នារី​បុគ្គលិក​កា​សុីណូ​ជា​ភ្ញៀវ កាលពី​ជាង​១​ឆ្នាំមុន​.​នោះ​.​គេ​សង្កេតឃេីញ​នៅ ក្រៅ​របង​តុលាការ​មាន​អ្នកសារព័័ត៌មាន​និង ប្រជាពលរដ្ឋ​ជា​ច្រេី​ន​កំពុងតែ​ឃ្លាំ​មើល​ទិដ្ឋភាព​នេះ តែ​ដោយ​ខ្លាច​មាន​បាតុភាព​អី​កេ​ី​ត​ឡេីង សមត្ថកិច្ច​ក៏​រៀបចំ​សណ្តាប់ធ្នាប់ ក្នុង​ការការពារ​កុំ​អោយ​កើតមាន​រឿងរ៉ាវ​ជាយថាហេតុ​ណាមួយ​។ នៅ​ក្រៅ​បន្ទប់​សវន​ការ មាន​គ្រួសារ​ជនរងគ្រោះ និង ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញថ្លែងអំណរគុណដល់ម្ចាស់ឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅឃុំក្រោលគោ 

ខេត្តស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតនៅភូមិខួច ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្ហស្វាយរៀង នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច ... Read More »

កំពុងបើកគោយន្ត ស្រាប់តែដាច់ចង្កូត រេមកខាងឆ្វេងដៃរអិល ធ្លាក់ចូលទឹកទន្លេវ៉ៃគោរងរបួសស្រាល៣នាក់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុរស៣នាក់រងរបួសស្រាល និងព្រលឹងចុងសក់ ខណៈដែលកំពុងបើកគោយន្ត ដឹកដែកសរសៃ និងសំណាញ់ដែកនោះ ស្រាប់តែគោយន្តដាច់ចង្កូត រេមកខាងឆ្វេងដៃរអិល ធ្លាក់ចូលទឹកទន្លេវ៉ៃគោកាលពីវេលាម៉ោង៤និង៣៥នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅខាងលិចស្ពានហាយវេ នៅលើផ្លូវជាតិលេខ១ ភូមិ ... Read More »

រថយន្តម៉ាកហ៊ីណូមួយគ្រឿង បើកបុករ៉ឺម៉កម៉ូតូពីក្រោយហើយរេចង្កូតទៅប៉ះផ្ទះពលរដ្ឋ២ខ្នង រួចធ្លាក់ចូលប្រឡាយខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងនិងរ៉ឺម៉កម៉ូតូមួយគ្រឿង បានរងការខូចខាតយ៉ាងដំណំ ខណៈដែលរថយន្តម៉ាកហ៊ីណូធុនធំមួយគ្រឿង បើកតាមបណ្ដោយផ្លូវជាតិលេខ៥ ស្រាប់តែរេចង្កូតរថយន្តមកឆ្វេងដៃ ហើយអ្នកបើកបរជាន់ហ្វ្រាំងមិនស៊ីក៏ជ្រុលទៅបុករ៉ឺម៉កម៉ូតូមួយគ្រឿង ហើយរេចង្កូតទៅប៉ះផ្ទះពលរដ្ឋ និងធ្លាក់ចូលប្រឡាយ បង្កឲ្យអ្នកបើកបររ៉ឺម៉ករបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។ ហេតុកាណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ... Read More »

រ៉ឺម៉កម៉ូតូ ពន្លះជាមួយម៉ូតូស្មាស់ បង្កឲ្យ​រងរបួសទាំងសងខាង

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស២នាក់ បានរងរបួសធ្ងន់ ខណៈដែលពួកគេជួបករណីគ្រោះថ្នាក់ចរាចររវាងរ៉ឺម៉កម៉ូតូ បុកគ្នាជាមួយម៉ូតូមួយគ្រឿងម៉ាកស្មាស់រេវ៉ូ កាលពីយប់ថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នៅនៅចំណុចមុខផ្ទះលេខ៣៤៧អឺ០ តិរវិថីព្រះស៊ីសុវត្ថិ ... Read More »

ម៉ូតូហុងដាឌ្រីមបើកល្បឿនលឿនបុកម៉ូតូហុងដាគុបបណ្ដាលឲ្យរបួសធ្ងន់ស្រាល២នាក់

ខេត្តកណ្ដាល៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿងជិះដោយល្បឿនលឿន បានទៅបុកម៉ូតូហុងដាគុបពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យបុរសជាអ្នកជិះម៉ូតូគុបទទួលរងរបួសធ្ងន់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ២១ ស្ថិតនៅក្នុងភូមិអន្លង់សាន ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។ ... Read More »