ព័ត៌មានទាន់ហេតុការណ៍៖
'

ឃាត់ខ្លួនបុរសម្នាក់ជិះម៉ូតូធុនធំឆែកឆេររកឃើញគ្រឿងញៀន៣កញ្ចប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងធុនធំម៉ាក Pulsar ស្រាប់តែជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កំពុងជិះល្បាតតាមមូលដ្ឋានការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ប្រទះឃើញនិងដោយមានការសង្ស័យឃាត់ខ្លួននិងឆែកឆេររកឃើញគ្រឿងញៀន៣កញ្ចប់ ដែលខ្លួនបានទិញពីប្លុករោងចក្រឆ្នាំង ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងនៅថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ... Read More »

ប្រើដុំថ្មដេញវាយគេតាមផ្លូវ ត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំង២នាក់

ភ្នំពេញ៖ យុវជន២នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ចតុមុខធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពយកដុំថ្មដេញតាមវាយ យុវជនប្រុសស្រី៣នាក់ កំពុងជិះម៉ូតូឌុបគ្នាតាមដងផ្លូវបង្កភាពអនាធិបតេយ្យ ក៏ប្រទះសមត្ថកិច្ចល្បាតឃើញដេញតាមឃាត់ខ្លួនជនសង្ស័យទាំង២នាក់និងដកហូតបានវត្ថុតាងជាក់ស្តែងផងដែរ ។ ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥១៦ ... Read More »

ចាប់ខ្យល់៖ រឿងថៅកែរណ្តៅដីបាញ់បោះត្រូវ ខ័ណ្ឌចប់?

ភ្នំពេញ៖ ការប្រកាសតាំងចិត្តដ៏ហំហានរបស់អាជ្ញាធរមានសមត្ថកិច្ចថា នឹងចាប់ថៅកែរណ្តៅដីបាញ់បោះនៅស្រុកស្អាងយកមកដាក់ច្រវាក់ឲ្យខាងតែបាននោះ ពេលនេះ«ចាប់ខ្យល់» នៅគ្រាដែលគេដឹងថា បុរសជាថៅកែរណ្តៅដីអត់មានស្លាបហោះចេញពីខេត្តកណ្តាលនោះឡើយ។ ប៉ុន្តែអ្វីដែលគាត់មានគឺ«លុយ» ។ ដូច្នេះ «លុយ» នឹងត្រូវជួយសម្របសម្រួលរឿងរណ្តៅដីបាញ់បោះនេះឲ្យ«ខ័ណ្ឌចប់»។ មិនយូរទេ ប្រហែលមួយសប្តាហ៍ទៀតប៉ុណ្ណោះ រឿងបាញ់បោះអស់ជិត១បង់នោះនឹងត្រូវខ័ណ្ឌចប់ជាស្ថាពរ។ នៅគ្រាដែលរឿងរ៉ាវកាន់តែស្ងាត់បន្តិចម្តងៗ ... Read More »

កាស៊ីណូអនឡាញជ្រកក្រោមស្លាកអ៊ីនធើណេត២៤ម៉ោងកំពុងកើបលុយយ៉ាងត្រជាក់មេជើង

ខេត្តសៀមរាប៖ ទីតាំងកាស៊ីណូតាមអនឡាញ ជ្រកក្រោមស្លាកយីហោ អ៊ីនធើណេត២៤ម៉ោងនោះ ត្រូវបានសមត្ថកិច្ចពាក់ព័ន្ធ គ្រប់សា្ថប័ន កំពុងទទួលលាភសក្ការ មិនសូវឃើញចុះបង្ក្រាបនោះទេ ធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្មណ៍ និងមានការភ័យខ្លាចពីអសន្តិសុខ ក្នុងក្រុងសៀមរាប ព្រោះកន្លងមក មានអំពើលួច ឆក់ ប្លន់ ... Read More »

តៃវ៉ាន់បង្ហាញក្តីបារម្ភពីការវាយប្រហារដោយយោធាពីចិនដីគោក

មេដឹកនាំកោះតៃវ៉ាន់នៅតែព្រួយបារម្ភ ពីការវាយប្រហាររបស់ចិនដីគោកមកលើកោះនេះ ដើម្បីបង្រួបបង្រួមកោះ។ ប៉ុន្តែតៃវ៉ាន់នឹងនឹងខិតខំទប់ស្កាត់រាល់ការគំរាមកំហែងដោយយោធាណាមួយពី ចិន។ មេដឹកនាំកោះតៃវ៉ាន់ លោកស្រី តៃ អុីងវិន (Tsai Ing-wen) កំពុងផ្តោតសំខាន់ទៅលើការគំរាមកំហែង នៃលទ្ធភាពវាយប្រហារយោធាពីសំណាក់ប្រទេសចិន ដោយ លោកស្រីបាននិយាយថា ... Read More »

SCG(អេសស៊ីជី)ប្រកាសលទ្ធផលប្រតិបត្តិការឆ្នាំ២០១៧

បាងកក៖ ក្នុងឆ្នាំ២០១៧ក្រុមហ៊ុនSCG (អេសស៊ីជី) ទទួលបានលទ្ធផលប្រតិបត្តិការគួរជាទីពេញចិត្ត។ពេញចិត្តក៏ដោយសារតែយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនដែលចេះសម្របខ្លួនបានភ្លាមៗនៅចំពោះមុខបម្រែបម្រួលក្នុងទីផ្សារនិងតម្រូវការរបស់អតិថិជនស្របពេលដែលក្រុមហ៊ុនក៏ត្រៀមរៀបចំពង្រីកអាជីវកម្មសេវាកម្មរបស់ខ្លួនផងដែរ។ ថ្វីដ្បិតមានបញ្ហាប្រឈមមួយចំនួនដូចជាការចំណាយលើវត្ថុធាតុដើមនិងថាមពលតម្លៃប្រាក់បាតឡើងថ្លៃនិងការប្រកួតប្រជែងនៅក្នុងតំបន់ដែលនឹងកើតមាននៅឆ្នាំ២០១៨នេះក្តីក្រុមហ៊ុននៅតែផ្ដោតលើយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុនថ្មីផ្នែកឌីជីថលនិងការជួយបំពាក់បំប៉នដល់និយោជិតឲ្យមានសមត្ថភាពសម្របសម្រួលខ្លួនទៅតាមបម្រែបម្រួលទីផ្សារក៏ដូចជាការពង្រីកអាជីវកម្មសេវាកម្មនិងភស្តុភាររបស់ខ្លួនដែលយុទ្ធសាស្ត្រនេះនឹងជួយឲ្យSCG នៅតែមានសមត្ថភាពប្រកួតប្រជែង។ទន្ទឹមនឹងនេះការវិនិយោគរបស់ខ្លួននៅក្នុងតំបន់អាស៊ានបានរីកចម្រើនស្របទៅតាមផែនការ។ លោកRoongroteRangsiyopashប្រធាននិងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនSCG បានបង្ហាញលទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុនមុនសវនកម្មសម្រាប់ឆ្នាំសារពើពន្ធ២០១៧ដោយក្នុងនោះប្រាក់ចំណូលពីការលក់ដែលបានចុះបញ្ជីរួចបានកើនឡើង៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ដោយមានទំហំទឹកប្រាក់៥៣.៦៨១ពាន់លានរៀល (១៣.២៨៦លានដុល្លារសហរដ្ឋអាមេរិក) ដែលបានកើនឡើងដោយសារតែតម្លៃនៃវត្ថុធាតុគីមីបានកើនខ្ពស់។ ចំណែកឯប្រាក់ចំណេញក្នុងរយៈកាលមួយឆ្នាំនេះគឺមានចំនួន៦.៥៥៣ពាន់លានរៀល (១.៦២២លានដុល្លារសហរដ្ឋអាមេរិក) ដោយបានការធ្លាក់ចុះ២% បើធៀបនឹងឆ្នាំ២០១៦ដែលការធ្លាក់ចុះនេះគឺដោយសារតែមានការប្រកួតប្រជែងខ្លាំងសម្រាប់អាជីវកម្មស៊ីម៉ង់ត៍និងបរិក្ខារសំណង់។នៅក្នុងត្រីមាសទី៤ឆ្នាំ២០១៧ប្រាក់ចំណូលពីការលក់បានកើនឡើង១៤% ... Read More »

អាជ្ញាធរកម្ពុជាបណ្តេញបុរសជនជាតិអាមេរិកម្នាក់ ឲ្យចេញពីកម្ពុជា ពាក់ពន្ធ័នឹងករណីបំពានផ្លូវភេទលើកុមារ

ភ្នំពេញ៖ បុរសជនជាតិអាមេរិចកម្នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បណ្តេញ ឲ្យចេញពីកម្ពុជា ឆ្ពោះទៅប្រទេសដើមរបស់ខ្លួនវិញ នៅថ្ងៃពុធ៨កើតខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីបុរសនេះបានប្រព្រឹត្តអំពើអនាចារបំពានផ្លូវភេទលើកុមារកម្ពុជា ... Read More »

បែកធ្លាយរឿងក្រុមហ៊ុនហ្វាមើរ រីរ៉ា ឌីវេឡុបមេន លក់ដីខ្យល់ជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាតវ៉ាក្រុមហ៊ុន ហ្វាមើរ រីរ៉ា ឌីវេឡុបមេន បន្ទាប់ពីពួកគាត់ ចាញ់ល្បិចឆបោក ក្រុមហ៊ុនលក់ដី ម្នាក់ៗអស់រាប់ពាន់ដុល្លារ ដោយសារក្រុមហ៊ុន ហ្វាមើរ រីរ៉ា ឌីវេឡុបមេន លក់ដីខ្យល់ឲ្យពលរដ្ឋ ... Read More »

រុស្ស៊ីផលិតបានឧទ្ធម្ភាគចក្រសម្រាប់ហោះហើរនៅប៉ូលខាងជើង

រុស្ស៊ីជាប្រទេសដែលមាន ភ្នំទឹកកក ច្រើនជាងគេ ពិសេសគឺនៅប៉ូលខាងជើង ផែនដី ស្ថិតនៅក្នុងការគ្រប់គ្រងរបស់រុស្ស៊ី ។ នៅពេលនេះ តំបន់ទឹកកទាំងនោះក៏រងការគំរាមកំហែងដោយអាមេរិកបានទៅវាតទី គ្រប់គ្រងនៅទីនោះដែរ។ តំបន់ទឹកកក ដែលមានសីតុណ្ហភាពត្រជាក់ខ្លាំង មធ្យោបាយធ្វើដំណើរពិបាកចូលទៅកាន់ទីនោះ ។ នៅពេលនេះរុស្ស៊ីផលិតបានឧទ្ធម្ភាគចក្រដ៏ទំនើប ... Read More »

រថយន្តសេរីទំនើបឡិចស៊ីស៥៧០បុកម៉ូតូពេញទំហឹង បុរសម្នាក់រងរបួសធ្ងន់

ខេត្តកំពង់ធំ៖ បុរសវ័យក្មេងម្នាក់បានរងរបួសធ្ងន់ បែកមុខមាត់ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តឡិចស៊ីសសេរីទំនើប(៥៧០)បុកជាមួយម៉ូតូម៉ាក់.C.D សេរីចាស់ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ... Read More »

ខ្សឹបដាក់ត្រចៀក៖ សិស្សវិទ្យាល័យសម្តេចឪស្រុកសំរោងវក់នឹងល្បែងក្បែររបងសាលា

ប្រជាពលរដ្ឋរស់នៅក្នុងភូមិទួលចារ ឃុំ-ស្រុកសំរោង ខេត្តតាកែវបានរាយការណ៍ថា សិស្សសាលាក្មេងៗនៅក្នុងវិទ្យាល័យសម្តេចឪកំពុងវក់នឹងល្បែង ដែលមានទីតាំងជាប់របងសាលានោះតែម្តង។ ក្រៅពីល្បែងច្រើនប្រភេទ ក៏មានបញ្ហាប្រើប្រាស់គ្រឿងញៀនកំពុងពង្វក់ស្មារតីសិស្សសាលានោះដែរ។ អភិបាលស្រុកសំរោងទើបកាន់តំណែងថ្មី លោកកេត ម៉ៅ ប្រកាសថា នឹងចាត់វិធានការចំពោះបញ្ហាល្បែងស៊ីសង និងគ្រឿងញៀន ប៉ុន្តែគេមិនឃើញលោកមានចំណាត់ការចំពោះផ្ទះបើកល្បែងស៊ីសងលួចលាក់លក់គ្រឿងញៀនក្បែររបងវិទ្យាល័យសម្តេចឪនោះនៅឡើយទេ។ គេរាយការណ៍ថា ... Read More »

ហេតុអ្វីបានជាអាមេរិក មិនចង់ឲ្យកូរ៉េខាងជើងនិងខាងត្បូងផ្សះផ្សាគ្នា?

ក្រុមអ្នកឯកទេសវិភាគបានលើកឡើង ថា ប្រសិនបើកូរ៉េខាងជើង និងកូរ៉េខាងត្បូងត្រូវរ៉ូវគ្នាវិញនោះ នឹងបំផ្លាញផែនការ នយោបាយរបស់អាមេរិក ឆ្ពោះមកកាន់ តំបន់អាស៊ី ដើម្បីគ្រប់គ្រងឥទ្ធិពលរបស់ ចិន។ អាមេរិកមិនមានហេតុផលណាមួយដើម្បីបញ្ជូនកម្លាំងយោធានិងអាវុធទំនើបៗមកកាន់អាស៊ីនោះឡើយ ប្រសិនបើគ្មាន កូរ៉េខាងជើងនោះ ។ការប្រឈមមុខតាន តឹងជាមួយកូរ៉េខាងជើង ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំ អាស៊ាន- ឥណ្ឌា (ASEAN-India Commemorative Summit)

ប្រទេសឥណ្ឌា៖ បន្ទាប់ពីពិធីផ្សព្វផ្សាយតែមប្រិ៍រំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា ជាផ្លូវការរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងក្នុងភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌា នៅទីក្រុង New Delhi សាធារណរដ្ឋឥណ្ឌា។ មានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានទាំង១០ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ជាមួយប្រធានាធិបតីឥណ្ឌានិងប្រមុខដឹកនាំអាស៊ានទាំង១០

ប្រទេសឥណ្ឌា៖ នៅថ្ងៃត្រង់ ទី ២៥ មករា  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមពិធីលៀងសាយភោជនាហារថ្ងៃត្រង់ជាមួយប្រមុខដឹកនាំប្រទេសអាស៊ានទាំង១០ ដែលរៀបចំដោយ លោកប្រធានាធិបតីឥណ្ឌា Ram Nath Kovind នៅវិមានប្រធានាធិបតីឥណ្ឌា។ ... Read More »

ភាពវឹកវរចលាចលក្នុងអតីតបក្សសង្គ្រោះជាតិធ្លាក់ដល់ស្ថានភាពប្រកាសអាសន្ន

ភ្នំពេញ៖ អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅពេលនេះបាននិងកំពុងបែក បាក់គ្នាខ្លាំងៗឡើងដោយក្រុមគាំទ្រលោក កឹម សុខា នៅតែប្រកាន់ជំហរលើការជួយស្រោចស្រង់អតីតគណបក្ស សង្គ្រោះជាតិឡើងវិញ បើទោះបីមិនអាច ទៅរួចក្តី ខណៈដែលក្រុមគាំទ្រទណ្ឌិត សម រង្ស៊ី កំពុងទៅចូលរួមនិងគាំទ្រចលនា ថ្មីទើបបង្កើតឡើងដោយ សម ... Read More »

គ្រោះរញ្ជួយដីកើតឡើងនៅតំបន់ជាច្រើនជុំវិញពិភពលោកក្នុងថ្ងៃតែមួយ

គ្រោះរញ្ជួយដីបានកើតឡើងជាច្រើននៅជុំវិញពិភពលោក បង្កក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋរស់នៅលើភពផែនដីនេះ។ ក្រុមអ្នកឯកទេសបានលើកឡើងថា គ្រោះរញ្ជួយដីកើតឡើងច្រើនដោយសារតែផែនដីបាត់បង់តុល្យភាព អាចបណ្តាលមកពី ការខួងយករ៉ែធម្មជាតិក្នុងនោះមានប្រេងជាដើម។ ក្រុមអ្នកឯកទេសពីការរញ្ជួយដីបានលើកឡើងថា គ្រោះរញ្ជួយដីនឹងកើនឡើង ច្រើន ហើយមានកម្លាំងខ្លាំងជាងមុនៗទៅទៀត។ ខាងក្រោមនេះជាការរញ្ជួយដីដែល បានកើតឡើង ព្រមគ្នានៅតំបន់ជាច្រើន ជុំវិញពិភពលោក រញ្ជួយដីនៅឥណ្ឌាកម្រិត ... Read More »

បើកបរជែងក្នុងស្ថានភាពមានគ្រោះថ្នាក់បុកគ្នារងរបួសធ្ងន់២នាក់

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់មនុស្ស២នាក់ បានរងរបួសជាទម្ងន់ ដោយសារតែការបើកបរមិនប្រយ័ត្ន គឺបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់។ ក្រោយកើតហេតុអ្នករងរបួសត្រូវបានបញ្ជូនទៅសង្រ្គោះភា្លមៗផងដែរ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្កួនបាត់។ គ្រោះថ្នាក់នេះ កើតឡើងនៅថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ... Read More »

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួននិងថ្នាំញៀន១២កញ្ចប់ត្រូវបានដកហូត

ខេត្តកណ្តាល ៖ នគរបាលក្រុងតាខ្មៅចាប់ខ្លួនជនសង្ស័យជាមុខសញ្ញាថ្នាញៀនម្នាក់ និងដកហូតថ្នាំញៀនចំនួន១២កញ្ចប់ដើម្បីបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ចាត់ការតាមច្បាប់ ។ ករណីចាប់ខ្លួនខាងលើធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ... Read More »

កញ្ឆាជាង២ម៉ឺនដើមត្រូវបានបង្ក្រាបនិងដុតបំផ្លាញចោល នៅស្រុកគិរីវង់

ខេត្តតាកែវ៖ កញ្ឆាប្រមាណជាង២ម៉ឺនដើម ដែលជនខិលខួចលួចដាំ ត្រូវបាន បង្រ្កាប និងដុតបំផ្លាញចោលនៅនឹងកន្លែង ដែលការបង្រ្កាបនេះធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ... Read More »

ម្តាយរត់ទៅប្តឹងសមត្ថកិច្ចក្រោយកូនស្រីប្រាប់ថាមានគេចាប់រំលោភសេពសន្ថវៈ

ខេត្តតាកែវ៖ ម្តាយក្មេងស្រីរងគ្រោះបានរត់ទៅដាក់ពាក្យបណ្តឹងដល់បុស្តិ៍សមត្ថកិច្ចភ្លាមៗ ក្រោយកូនស្រីមានអាយុមិនដល់១៥ឆ្នាំផងបែរជាជួបរឿងចាប់រំលោភសេពសន្ថវៈ។ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅអធិការដ្ឋាននគបាលស្រុកសំរោង ។ ... Read More »

ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូបបានសម្រេច​ហើយ​រត់គេចខ្លួន​មួយថ្ងៃ ប៉ូលិស​ចាប់បាន​វិញ

ខេត្ត​ព្រះសីហនុ ៖ កាលពី​ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់យក​កាបូបស្ពាយ​របស់​ជនរ​ង​គ្រោះ ២នាក់ កំពុង​ជិះ​ម៉ូតូឌុប​គ្នា ... Read More »

សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន ១២នាក់ ដួលសន្លប់គ្មានមូលហេតុ

ខេត្តពោធិ៍សាត់៖ យោងតាមរបាយការណ៍សមត្តកិច្ចនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា សិស្សានុសិស្សសាលាវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀនចំនួន ១២នាក់បានដួលសន្លប់ ដោយគ្មានមូលហេតុច្បាស់លាស់។ ក្នុងរបាយការណ៍បន្តថា ហេតុការណ៍សិស្សានុសិស្សដួលសន្លប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ និង៧នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ... Read More »

រថយន្តក្រុងបុក​ម៉ូតូពេញទំហឹងបណ្តាល​ឲ្យរថយន្ត​ក្រឡាប់ផ្ងារជើង​របួសធ្ងន់ស្រាល៥នាក់

ខេត្តសៀមរាប៖ យ៉ាងហោចណាស់​មាន​មនុស្ស៥នាក់​ បាន​រងរបួសធ្ងន់ និងស្រាល​​ត្រូវ​បញ្ជូន​ទីសង្រ្គោះ​មន្ទីរពេទ្យ​ភ្លាមៗ ​ក្រោយពី​ហេតុការណ៍គ្រោះថ្នាក់រវាង​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ក្រុមហ៊ុនពន្លឺ​អង្គរ​ខ្មែរ បុក​ជាមួយ​ម៉ូតូ​យ៉ាង​ពេញទំហឹង ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ... Read More »

កាំភ្លើងខ្លីមួយដើមត្រូវប្រជាពលរដ្ឋប្រទះឃើញ និងប្រគល់ឲ្យសមត្ថកិច្ច

ខេត្តតាកែវ៖ កាំភ្លើខ្លីមួយដើម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងវាលស្រែ និងបានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីមកត្រួតពិនិត្យ ដែលការប្រទះឃើញនេះនៅថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ រួមជាមួយថ្នាំញៀន១០កញ្ចប់

ខេត្តតាកែវ៖ ជនសង្ស័យចំនួន២នាក់ត្រូវបាននគរបាលស្រុកបាទី ឃាត់ខ្លួន ក្នុងករណីរក្សាទុក និងជួញដូរខុសច្បាប់សារធាតុញៀន ដែលប្រតិបត្តិការណ៏បង្រ្កាបនេះធ្វើឡើងកាលពីថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ... Read More »

រថយន្ដដឹកដីបើកលឿនមកបុកកាឡេថងដឹកអុសបណ្ដាលឲ្យស្រ្ដីម្នាក់រងរបួសធ្ងន់

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ មានហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបង្កឡើងដោយឡានដឹកដីបើកបរក្នុងល្បឿនលឿន មកបុកកាឡេថងពេញទំហឹងបណ្ដាលឲ្យ ស្រ្ដីម្នាក់រងរបួសធ្ងន់ ... Read More »

សម្តេចក្រហោម ស ខេង ដាស់តឿនដល់អគ្គនាយកដ្ឋានដឹកជញ្ជូនជុំវិញបញ្ហាចេញប័ណ្ណបើកបរឲ្យជនបរទេស

ភ្នំពេញ៖ ថ្លែងនៅក្នុងឱកាសបិទសន្និបាតអត្តសញ្ញាកម្មកាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅឯទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងជុំវិញបញ្ហារឿងជនបរទេសមានប័ណ្ណបើកបរ ដែលបានចេញអនុញ្ញាតដោយអគ្គនាយកដ្ឋានដឹកជញ្ជូន។ សម្តេចក្រហោមបានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា មានរថយន្តពាក់ស្លាកលេខ ខ.ម បើកវ៉ាក្បួនVIPចេញពីណាហ្គា។ យើងមិនដឹងថាស្លាកលេខខ.ម ... Read More »

Samsung នឹងបង្ហាញស្មាតហ្វូន Galaxy S9 នៅថ្ងៃទី 25 ខែកុម្ភៈ

ក្រុមហ៊ុន Samsung នឹងបង្ហាញទូរស័ព្ទទំនើបថ្មីបំផុតរបស់ខ្លួននៅទីក្រុងបាសេឡូណានៅថ្ងៃទី 25 ខែកុម្ភៈ ក្រុមហ៊ុន Samsung បានផ្ញើលិខិតអញ្ជើញនាល្ងាចនេះ ដើម្បីចូលរួមព្រឹត្តិការណ៍បង្ហាញ Galaxy S9 ដែលបាន គ្រោងទុកនៅខែក្រោយ ដែលឥឡូវនេះត្រូវបានគ្រោងទុកនៅថ្ងៃទី 25 ... Read More »

ទៅឆក់ត្រីភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯងស្លាប់នៅស្រុកជលគិរី

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីជនរងគ្រោះបានយកអាំងវិចទ័រ ទៅឆក់ត្រីតាមបឹង ។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៨ព្រឹក ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ... Read More »

លោកអូស្មាន ហាស្សាន់៖ មូលនិធិអារ៉ាប៊ីសាអូឌីតកំពុងពិនិត្យលើការផ្តល់ជំនួយហិរញ្ញប្បទានវិស័យសំខាន់ៗ មួយចំនួននៅកម្ពុជា

ភ្នំពេញ៖ លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ មូលនិធិអារ៉ាប៊ីសាអូឌីត កំពុងពិនិត្យលើការផ្តល់ជំនួយហិរញ្ញប្បទាន លើវិស័យសំខាន់ៗ មួយចំនួននៅកម្ពុជា តាមរយៈមនុស្សធម៌ ។ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ ... Read More »