ព័ត៌មានទាន់ហេតុការណ៍៖
'

អធិការស្រុកសំរោងរងការប្រមាថ និងមើលងាយពីសំណាក់ប្រពន្ធអធិការរងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍

ខេត្តតាកែវ៖ កាលពីពេលថ្មីៗនេះ លោកអធិការស្រុកសំរោងបានរងការប្រមាថមើលងាយពីសំណាក់លោក ស្រី ណៃ ស៊ីម ដែលត្រូវជាប្រពន្ធលោក វង់ ង៉ែត អធិការរងទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ និងចរាចរណ៍ស្រុកសំរោង ហើយមូលហេតុ ដែលធ្វើឲ្យលោកស្រី ណៃ ស៊ីម ... Read More »

ជិះម៉ូតូឌុបគ្នាល្បឿនលឿនបុកគូទរថយន្តដឹកទឹកកកនៅផ្លូវបំបែក ស្លាប់ម្នាក់ និង២នាក់រងរបួសធ្ងន់​

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង២នាក់ផ្សេងទៀតរងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះ ដឹកយកទៅមន្ទីពេទ្យភ្លាមៗ បន្ទាប់ពីពួកគេបានជិះម៉ូតូមួយគ្រឿងឌុបគ្នា ក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ផ្លូវបំបែក ក៏ជ្រុលទៅបុកគូទរថយន្តកូរេដឹកទឹកកកដែលធ្វើដំណើរកាត់ខ្វែងគ្នា ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣០ទៀបភ្លឺ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ... Read More »

ទុស្សេ​បណ្ដាលឲ្យឆេះឃ្លាំង​ខូចខាតទ្រព្យសម្បតិ្តបន្តិចបន្តួច តែបង្កការភ្ញាក់ផ្អើលខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចខណ្ឌដង្កោ

ភ្នំពេញ៖ ហេតុការណ៍អគ្គិភ័យបណ្ដាលឲ្យឆាបឆេះរបស់របរនៅក្នុងឃ្លាំង ហើយបានចេញជាផ្សែងហ៊ុយខ្មួលខ្មាញ់ចេញមកខាងក្រៅ ធ្វើឲ្យប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិចេញមកមើល ហើយរាយការណ៍ បន្តទៅសមត្ថកិច្ចមូលដ្ឋានយករថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកបាញ់ពន្លត់ ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ដែលទីតាំងនៅក្នុងឃ្លាំងធ្វើទ្វារមួលមួយកន្លែង ស្ថិតក្នុងភូមិប្រការ ... Read More »

បុរសជនជាតិចិនម្នាក់បើករថយន្តបុករបាំងដែកបាក់២ផ្ទាំង

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ សង្ស័យស្រវឹងស្រា បានបើករថយន្តរេចង្កូតទៅបុករបាំងដែកបាក់អស់២ផ្ទាំង ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវព្រះមុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ... Read More »

វត្តមានក្រុមកីឡាករបាល់ទាត់ជម្រើជាតិទាំង៣ប្រទេសមកប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup បានមកដល់ហើយ

ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពីមន្ត្រីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញតារាបញ្ជីការ មកដល់របស់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិ ទាំង៣ប្រទេស មានក្រុមឡាវ ព្រុយណេ និងទីម័រខាងកើត នឹងធ្វើដំណើរមកកាន់រាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១៦ ដើម្បីត្រៀមប្រកួតវគ្គជម្រុះឈានទៅដណ្តើមកៅអីវគ្គ៨ក្រុម ... Read More »

នគរបាលស្រុកលំផាត់ចុះបង្ក្រាបទីតាំងរុករករ៉ែត្បូងមួយកន្លែង នៅស្រុកលំផាត់

ខេត្តរតនគិរី៖ កម្លាំងអធិការនគរបាលស្រុកលំផាត់ សហការជាមួយមន្ត្រីរ៉ែ និងថាមពលបានចុះត្រួតពិនិត្យកន្លែងប្រជាពលរដ្ឋជាង២០នាក់ជីកយករ៉ែត្បូងដោយខុសច្បាប់នៅស្រុកលំផាត់ ។ ការចុះត្រួតពិនិត្យនោះធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ដោយកងកម្លាំងនគរបាលអធិការស្រុកលំផាត់ បានសហការណ៍ជាមួយមន្ត្រីមន្ទីររ៉ែ និងឋាមពលខេត្ត ចុះត្រួតពិនិត្យកន្លែងកើតហេតុ ករណីប្រជាពលរដ្ឋជីកយករ៉ែត្បួងដោយខុសច្បាប់នេះ មានចំនួន២កន្លែង ស្ថិតក្នុងភូមិសាស្ត្រភូមិចាងរ៉ា ... Read More »

កំពូលព្រះវិហារ វត្តស្រែអង្ក្រងត្រូវបានបែកស្រាំដោយសាររន្ទះបាញ់

ខេត្តរតនគិរី៖ កំពូលវិហារ វត្តស្រែអង្ក្រង បានរងការបែកបាក់ ខណៈនៅវេលាម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ត្រូវរន្ទះបាញ់ ។ នេះបើយោងតាមការឲ្យដឹងពីនគបាលស្រុកកូនមុំ ។ លោក ភោគ សារិទ្ធ ... Read More »

បើកម៉ូតូមិនប្រកាន់ស្ដាំទៅបុកជាមួយរថយន្តពេញទំហឹងបណ្ដាលឲ្យស្លាប់យ៉ាងអាណោអាធ័ម

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈត្រូវត្រូវរថយន្តបើកទិសដៅបញ្រាសគ្នាបុក ម៉ូតូពេញទំហឹងកាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី១១ ខែតុលា ឆ្នំ២០១៦ នៅលើផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។ សមត្ថកិចនគរបាលក្រុងបាវិតបានឲ្យដឹងថា មុនពេលកើតហេតុ ... Read More »

ខឹងប្រពន្ធមិនកោសខ្យល់ឲ្យ បុរសម្នាក់ចងកសម្លាប់ខ្លួន

ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់បានដាច់ចិត្តបញ្ចប់ជីវិតដោយយកក្រមាចងកសម្លាប់ខ្លួននៅក្នុងព្រៃចំការស្វាយចន្ទី ព្រោះខឹង ពាក្យសម្តីប្រពន្ធថា កោសខ្យល់ឲ្យនាំតែធ្លាប់ ។ នេះបើតាមការបញ្ជាក់របស់សម្មត្ថកិច្ចមូលដ្ឋាន ។ ហេតុការរណ៍នេះ កើតឡើងនៅម៉ោងប្រមាណ១៦ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ស្ថិតភូមិដូនរ័ត្នទី១ ឃុំរូង ... Read More »

អភិបាលរងខណ្ឌមានៈ សុខទុក្ខរបស់ប្រជាពលរដ្ឋគឺជាសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ រួមទាំងការរស់នៅជួបទុក្ខលំបាកខ្វះខាតក្នុងជីវភាព ចាស់ជរា ពិការ គឺអាជ្ញាធរ មិនអាចមើលរំលងបាននោះទេ ជាពិសេសកាក បាទកម្ពុជាដែលមានសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតជាប្រធាននោះ សម្តេចមិនដែលមើលរំលងបានទេ សម្តេចបានគិតគូរយ៉ាងខ្លាំង ព្រោះសុខទុក្ខរបស់បងប្អូនពលរដ្ឋ គឺជាសុខទុក្ខរបស់សម្តេចផងដែរ មិនថា តែប្រជាពលរដ្ឋខណ្ឌមានជ័យប៉ុណ្ណោះទេ ... Read More »

ការដ្ឋានសាងសង់ស្ពានបានឆក់យកអាយុជីវិតបុរសម្នាក់ទៀតនៅស្រុកស្អាង

ខេត្តកណ្តាលៈ ការដ្ឋានសាងសង់ស្ពានតាមបណ្តោយផ្លូវជាតិលេខ២១បេ បានឆក់យកអាយុជីវិតបុរសម្នាក់ទៀតហើយ កាលពីវេលាម៉ោង២១ និង១០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចការដ្ឋានសាងសង់ស្ពានព្រែកអុងប៉ាង (ស្ពានលេខ១៨) តាមបណ្តោយផ្លូវលេខ២១បេ ស្ថិតក្នុងភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ... Read More »

ផឹកស៊ីទាស់សម្តីគ្នា មិត្តភក្តិចាក់មិត្តភក្តិ រងរបួសធ្ងន់ គេចខ្លួនបាន២ថ្ងៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ ជនដៃដល់ម្នាក់ដែលចាក់មិត្តភ័ក្រខ្លួនឯងអោយរបួសនៅវង់ផឹកស៊ី កាលពីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦កន្លងមកនៅចំណុចផ្ទះជួល ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយព្យាយាមរត់គេចខ្លួនរហូតមកដល់វេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១១ ខែតុលា ទើបកម្លាំងនគរបាកឃាត់ខ្លួនបាន ។ សមត្ថកិច្ចឲ្យដឹងថា ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន ប្រុស ស្រី ចំនួន១៩នាក់ករណីល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអន ឡាញ

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលអន្តោប្រវេសន៍ ដឹកនាំដោយលោកវរសេនីយ៍ទោ ជា គឹមសាន ស្នងការរងទទួលផែនអន្តោប្រវេសន៍ខេត្ត និងសម្របសម្រួលដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប ធ្វើការឃាត់ខ្លួនជនជាតិចិន ប្រុសស្រីចំនួន១៩នាក់ ពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធ ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ លោក បាន គីមូន ចោទប្រកាន់ប្រធានាធិបតីអាល់អាសាដ សម្លាប់មនុស្ស៣សែននាក់នៅស៊ីរី

នៅថ្ងៃទី១១ ខែតុលា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន បានបញ្ជាក់ថា ការបរាជ័យរបស់លោក អាល់អាសាដ បានធ្វើឲ្យមនុស្សជាង៣ សែននាក់នៅក្នុងប្រទេសរបស់ខ្លួនស្លាប់។ មានប្រសាសន៍នៅក្នុងកម្មវិធីទូរទស្សន៍ DW អគ្គលេខាធិការ បាន គីមូន ... Read More »

ល្បែងឆ្នោតវៀតណាមក្នុងផ្សារកាណាស៊ីធីនិងបុរីសឡា៣រីកដុះដាលជាច្រើនកន្លែងសមត្ថកិច្ចមិនបង្ក្រាបទំនងខ្លាចបាត់ឆ្នាំងបាយ

ភ្នំពេញ ៖ ល្បែងឆ្នោតវៀតណាមខុសច្បាប់ជ្រកក្រោមស្លាកយីហោឆ្នោតកីឡាជាតិជាច្រើនកន្លែង នៅក្នុងផ្សារកាណា ស៊ីធី និងបុរីសឡា៣ ស្ថិតក្នុងសង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ បានរីកដុះដាល ជាច្រើនកន្លែង ប៉ុន្តែមិនឃើញមានសមត្ថ កិច្ចមូលដ្ឋានណាទៅបង្រ្កាបនោះទេ ដោយទំនងជាខ្លាចបាត់ឆ្នាំងបាយរបស់ខ្លួនផងក៏មិនដឹង ។ ... Read More »

អតីតមេដឹកនាំសូវៀត៖ ពិភពលោកឈានដល់ដំណាក់កាលគ្រោះថ្នាក់

អតីតមេដឹកនាំសហភាពសូវៀតលោក Mikhail Gorbachev បានព្រមានថា ពិភព លោកបានឈានដល់ដំណាក់កាលគ្រោះថ្នាក់បំផុតពេលដែលមានភាពតានតឹងរវាង អាមេរិកនឹងរុស្ស៊ីកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ។ ទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងមូស្គូនឹងវ៉ាស៊ីនតោនដែលមិនល្អប្រសើរតាំងពីសម័យសង្គ្រាមត្រជាក់ និងឥទ្ធិពលនៃវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែនពេលនេះកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃក្រោយពេល ដែលអាមេរិកលុបចោលជំនួបពិភាក្សាស្តីពីវិបត្តិស៊ីរីជាមួយប្រទេសរុស្ស៊ី ហើយបាន ចោទប្រកាន់រុស្ស៊ីថា បានវាយប្រហារលើ បណ្តាញរបស់អាមេរិកទៀតផង។ ភាគីរុស្ស៊ីក៏បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូជាមួយអាមេរិក ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Cirbonero, Vallecano, Toledo, Mallorca មានប្រៀបក្នុងទឹកដី

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម Cirbonero, Vallecano, Toledo, Mallorca ជាក្រុមដែលមានប្រវត្តិប្រកួតល្អ និង មានសង្ឃឹមយកឈ្នះគូប្រកួតក្នុងទឹកដី របស់ខ្លួន ។ World – Friendlies Panama Vs ... Read More »

នាយគ្រឿន និងសាត រស្មី រំពឹងខ្ពស់លើរឿង “ត្រកូលអ្នកប្រដាល់”

ភ្នំពេញ៖ ខ្សែភាពយន្តថ្មីរបស់ផលិត កម្មLD Picture រឿង”ត្រកូលអ្នកប្រដាល់”បានប្រារព្ធពិធីសម្ពោធយ៉ាងអធិកអធមនៅរោងភាពយន្ត Major Cineplex ផ្សារ ទំនើបអីុអនម៉ល។តារាសម្តែងនាយគ្រឿន និងតារាសម្តែងនាង សាត រស្មីដែលជាតួឯកក្នុងរឿងនេះបានបង្ហាញពីជំនឿចិត្តខ្ពស់ចំពោះខ្សែភាពយន្តនេះថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ នាយគ្រឿន បញ្ជាក់ថា នេះគឺជារសជាតិសម្តែងនិងសាច់រឿងថ្មីដែលមិនធ្លាប់មានពីមុនមក។ ... Read More »

គំនរសំរាមតាមផ្លូវនៅបឹងកាយាកទុកបង្អួតភ្ញៀវទេសចរ

ខេត្តកោះកុង៖ គំនរសំរាមដែលស្អុយ រលួយបានបង្ហាញតាមដងផ្លូវក្រាលកៅស៊ូ ពីភូមិ៤ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ឆ្នេរបឹងកាយាក ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដើម្បីបង្អួត ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមក កម្សាន្តនៅលើទឹកដីនៃខេត្តកោះកុងក្នុង ឱកាសមានពិធីបុណ្យសម្រាកនៅថ្ងៃសៅរ៍អាទិត្យខាងមុខនេះ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកោះកុងបានរិះគន់ថាគំនរសំរាមដែលមាន សភាពស្អុយរលួយនៅតាមដងផ្លូវខាងលើនេះបានលេចរូបរាងដើម្បីបង្អួតភ្ញៀវទេសចរ។ ក្រុមអាជីវករជាច្រើនដែលលក់ដូរ ... Read More »

2888NET Inernet24h នៅច្រមុះជ្រូកស្ទឹងមានជ័យពង្វក់ក្មេងៗចូលលេងល្បែងភ្នាល់មួយយប់ទល់ភ្លឺ

ភ្នំពេញ៖ ល្បែងស៊ីសងគ្រប់ប្រភេទត្រូវបានគេនិយមលេងភ្នាល់តាមប្រព័ន្ធOnline ក្នុងគោលបំណងបំភ័ន្តភ្នែកសមត្ថកិច្ច។ ការលេងល្បែងតាមប្រព័ន្ធអីុនធើណេត មានដូចជាការលេងភ្នាល់បាល់កន្ទុយលេខ ជាដើម។ ការលេងភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធទំនើបOnlineនេះទៀតសោតភាគច្រើនជាក្រុមក្មេងជំទង់ជាក្រុមញៀនល្បែងភ្នាល់ខណៈដែលរដូវបាល់ទាត់កំពុងមានការប្រកួតយ៉ាងកក្រើក។ ក្នុងនោះគេសង្កេតឃើញទីតាំង2888NET Inernet24h ស្ថិតនៅច្រមុះជ្រូកស្ទឹងមានជ័យកំពុងពង្វក់ សិស្សសាលានិងក្មេងទំនើងឲ្យលេងល្បែងភ្នាល់មួយយប់ទល់ភ្លឺអាជ្ញាធរខណ្ឌមាន ជ័យគួរតែពិនិត្យបញ្ហាទីតាំងមួយនេះ។ បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញគេ សង្កេតឃើញកើតមានសកម្មភាពលួច ឆក់ ... Read More »

វិញ្ញាសាចំនួន១៨៩ដាក់ឲ្យអត្តពលិកប្រកួតដណ្តើមយកមេដាយជូនរាជធានី-ខេត្តរៀងៗខ្លួន

ភ្នំពេញ៖គណៈកម្មការចំពោះកិច្ច និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបើកកិច្ចប្រជុំបង្ហាញដល់នាយបេសកកម្ម ប្រតិភូរាជធានី-ខេត្តដែលបានដឹកនាំកីឡាករកីឡាការិនីទាំង១៥ប្រភេទកីឡាមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ ពិធីនេះគ្រោងអញ្ជើញសម្តេចតេជោចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកនិងពិធីបិទគ្រោងអញ្ជើញលោកឧបនាយរដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិចូលរួមជាអធិបតី ។ លោកព្រំ ប៊ុនយី ទីប្រឹក្សាក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងថាការប្រកួតនេះមាន១៥ប្រភេទកីឡានិងចែកចេញជា១៨៩វិញ្ញាសាព្រមទាំងមានមេដាយសរុបចំនួន៦២៤ ... Read More »

អាមេរិកដាក់បញ្ចូលកូរ៉េខាងជើងទៅក្នុងបញ្ជីខ្មៅស្តីពីការជួញដូរមនុស្ស

ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា បានដាក់បញ្ចូលកូរ៉េខាងជើងនៅក្នុងបញ្ជីខ្មៅ ដោយសារតែប្រទេសនេះមិនអាចរារាំងការជួញដូរមនុស្សបាន។ ក្រៅពី នេះក៏ត្រូវទទួលនូវការដាក់ទណ្ឌកម្មពាណិជ្ជ កម្មនិងដឹកជញ្ជូនរយៈពេល១ឆ្នាំផងដែរ។ នៅក្នុងសេចក្តីសម្រេចរបស់ប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានអនុម័តត្រូវបានកត់ត្រាចូលក្នុងសៀវភៅ Federal Register កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ... Read More »

កីឡាហាប់គីដូចាប់កម្រើកសកម្មភាពក្រោយធ្វើមហាសន្និបាតអាណត្តិទី៦

ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហាប់គីដូ បានចាប់កម្រើកសកម្មភាពជាដុំកំភួនវិញហើយក្រោយពីបានបង្កើតឡើងអស់រយៈពេលជាច្រើនឆ្នាំបើគិតជាអាណត្តិតាមការចាត់តាំងនិងការបោះឆ្នោតមានចំនួន៦ អាណត្តិ ប៉ុន្តែ៥អាណត្តិកន្លងទៅសហព័ន្ធមួយនេះពុំទាន់ទទួលបានការអនុញ្ញាតជាផ្លូវការពីក្រសួងអប់រំយុវជននិងកីឡាឲ្យរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិម្តងណាឡើយ។ នៅក្នុងមហាសន្និបាតនោះលោកឧត្តមសេនីយ៍ ម៉ក់ សំអុល ត្រូវបានសមាជិកបោះឆ្នោតផ្តល់ការទុកចិត្តឲ្យទទួលតំណែងជាប្រធានសហព័ន្ធអាណត្តិទី៦និងអនុប្រធានចំនួន៣រូបទៀតមានលោក ជា ប៊ុនហេង លោក សៅ សេងហាក់ និងលោក ... Read More »

ប្រទេសរុស្ស៊ីបន្ថែមអាវុធធុនធ្ងន់ទៅកាន់ព្រំដែនអឺរ៉ុបក្រោយ ប្រឈមមុខតានតឹងជាមួយសងហរដ្ឋអាមេរិកនិងអង្គការណាតូ

ក្រោយមានការប្រឈមមុខតានតឹងដាក់ គ្នាជាមួយអាមេរិកនិងណាតូក៏ដូចជាការមិន ចុះសម្រុងនឹងគ្នាក្នុងការស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅក្នុងប្រទេសស៊ីរី។រុស្ស៊ីបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការធ្វើសង្គ្រាមទ្រង់ទ្រាយធំជាមួយលោកខាងលិច។ កន្លងមកថ្មីៗក្រសួងការពារជាតិរុស្ស៊ីបានថ្លែងបញ្ជាក់ពីការបញ្ជូនប្រព័ន្ធមីស៊ីល ធុន Iskander-M ទៅប្រចាំការបន្ថែមទៀតនៅលើដែនដីខេត្ត Kaliningrad ជាខេត្តនៅប៉ែកខាងលិចបង្អស់នៃសហព័ន្ធរុស្ស៊ីនៅជាប់នឹងព្រំដែនប៉ូឡូញ និងលីទុយអានី។ ក្រសួងយោធារុស្ស៊ីគូសបញ្ជាក់ថា ការ បញ្ជូនទៅនេះគឺក្នុងក្របខ័ណ្ឌនៃលំហាត់សឹក។ មូលហេតុនៃការបញ្ជាក់នេះមកពី មួយថ្ងៃមុនប្រព័ន្ធផ្សព្វផ្សាយខាងលិចខ្លះមាន ... Read More »

សម្តេចតេជោ​ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នជំនន់ទឹកភ្លៀងពីថ្ងៃទី ១២ដល់១៦ ខែតុលា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បាន អំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀងដែលនឹងអាចកើតមានឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ។ ក្រសួងធនធានទឹក ... Read More »

ការចាយលុយដើម្បីស្ថាបនាផ្លូវក្នុងខេត្តតាកែវគ្មានតម្លាភាព

ខេត្តតាកែវ ៖ បែកធ្លាយអាជ្ញាធរខេត្តតាកែវចាយលុយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុង១ឆ្នាំ២៥០ម៉ឺនដុល្លារដើម្បីស្ថាបនាផ្លូវនានាជុំវិញខេត្តដោយគ្មាន តម្លាភាព ។ តាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្នុង១ឆ្នាំៗក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទម្លាក់លុយ២៥០ម៉ឺនដុល្លារជូនខេត្តតាកែវនិងមន្ទីរជំនាញខេត្តដើម្បីអភិវឌ្ឍផ្លូវតែលុយទាំងនោះមិនត្រូវបានអាជ្ញាធរខេត្តយកទៅប្រើប្រាស់ឲ្យមាន តម្លាភាពនោះទេគឺយកទៅចែកគ្នាចាយជាលក្ខណៈប្រព័ន្ធទៅវិញ ។ តាមប្រភពបានបន្ដទៀតថា មេកន្រ្ទាញខាងរៀបចំឆាកល្ខោនក្នុងការចាយលុយទាំងនោះឈ្មោះឃី គឹមលៀងដែលបាន បង្កើតក្រុមហ៊ុនស្រមោលជាច្រើនសម្រាប់ដេញថ្លៃទទួលបានសិទ្ធិស្ថាបនាផ្លូវជាច្រើនខ្សែក្នុងខេត្តដោយគ្មានគុណភាព ។ ... Read More »

អ្នកពាក់ព័ន្ធគ្រឿងញៀននៅហ្វុីលីពីនធ្វើមឈូសដើម្បីរួចពីទោសប្រហារជីវិត

ពលរដ្ឋជាង៧សែននាក់ ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន នៅក្នុងប្រទេសហ្វុីលីពីនដែលបានចេញមុខសារភាពពេលនេះ បានស្ម័គ្រចិត្តចូលរួមនៅក្នុងកម្មវិធីកែប្រែ ក្នុងនោះ មានការធ្វើមឈូសសម្រាប់អ្នកទោសគ្រឿងញៀនដទៃទៀត បានស្លាប់នៅក្នុងការវាយប្រហាររបស់កម្លាំងប៉ូលិសទាហានរដ្ឋាភិបាល ។ សារព័ត៌មានដេលីម៉េលបានផ្សាយថា មានពលរដ្ឋជាង៧សែននាក់បានប្រើប្រាស់និងជួញដូរថ្នាំញៀនបានចុះឈ្មោះជាមួយរដ្ឋាភិបាល(សារភាព)ដើម្បីបញ្ចៀសពីការសម្លាប់នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនដែលដឹកនាំដោយលោកប្រធានាធិបតីឌុយទែរតេ ។ នៅក្នុងទីក្រុង Olongapo ភាគខាង ជើងទីក្រុងម៉ានីល ... Read More »

ខិត្តប័ណ្ណរិះគន់មេបញ្ជាការកងពលតូចលេខ៥២ត្រូវបានចាចនៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ ខិត្តប័ណ្ណជាច្រើនសន្លឹកដែលគេដឹងថា អាចមានការរៀបចំដោយ មន្រ្តីយោធាជាច្រើននាក់ដែលបម្រើការក្នុងកងពលតូចថ្មើរជើងលេខ៥២ត្រូវបានគេ រើសបាននៅទីរួមខេត្តបាត់ដំបង កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ដោយបានស្នើ ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីជួយធ្វើអន្តរាគមន៍ផ្លាស់ប្តូរមេបញ្ជាការលោក មុី សឹង្ហន ... Read More »

ការចំហល្វែងលើរបស់តារាៗមួយចំនួនជាការផ្គើននឹងក្រសួង

ភ្នំពេញ៖ បែបបទនៃការស្លៀកពាក់បែបលេចលើស្ទើរក្រោយរបស់សិល្បករមួយ ចំនួននៅមិនទាន់កាត់បន្ថយនៅឡើយបើទោះបីជាថ្មីៗនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានស្នើឲ្យពួកគេគោរពក្រមសីលធម៌ជាតារាខ្មែរក៏ដោយ។ មន្ត្រីជាន់ខ្ពស់ នៃក្រសួងនេះបានចាត់ទុកការបន្តចំហល្វែងលើបង្អួតដើមទ្រូងជាថ្មីរបស់សិល្បករខ្លះគឺជាការផ្គើនទៅនឹងសម្តីរបស់មន្ត្រីក្រសួង។ ការលើកឡើងរបស់មន្ត្រីក្រសួងវប្ប ធម៌នេះត្រូវបានលេចចេញឡើងក្រោយពីសិល្បករមួយចំនួនបានព្យាយាមបញ្ចេញ រូបថត និងស្លៀកពាក់បែបសិចស៊ីចូលរួម ក្នុងពិធីជាហូរហែ។ ក្នុងនោះមានដូចជា កញ្ញាដេនី ក្វាន់, កញ្ញាសុខ ... Read More »

ប្រជាពលរដ្ឋនាំគ្នាមកផ្ទះមេភូមិរកដំណោះស្រាយ ក្រោយពីកុងទ័រភ្លើងឡើងខ្ពស់កប់ពពក

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋនៅភូមិទួលក្រឡាញ់ ដែលជាអ្នកប្រើប្រាស់ភ្លើង(ចរន្តអគ្គ្គិសនី)របស់ក្រុមហ៊ុនអ៊ុង សុវណ្ណនី លីមីតធីត ខេត្តកំពង់ឆ្នាំង ប្រមាណជា៣៨នាក់បានលើកគ្នាមកផ្ទះមេភូមិ ទួលក្រឡាញ់ដើម្បីជួបជាមួយមេភូមិ ដើម្បីបានជួប អាជ្ញាធរក្រុង រួមនិងមន្រ្តីបចេ្ចអគ្គិសនី បន្ទាប់ពីកុងទ័អគ្គិសនីរបស់ពួកគាត់បានឡើងខ្ពស់កប់ពពកហួសពីកម្រិនៃការប្រើប្រាស់កន្លងមក។ ការជួបជុំប្រជាពលរដ្ឋនៅផ្ទះមេភូមិនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែតុលា ... Read More »