ព័ត៌មានទាន់ហេតុការណ៍៖
'

ចុះសួរសុខទុក្ខកម្មករ កម្មការិនីដល់លំនៅឋានផ្ទះជួល

ភ្នំពេញ ៖ ស្ថិតនៅក្រោមកំដៅថ្ងៃនិង មានទឹកមុខរីករាយរវាងអភិបាលខណ្ឌ ឫស្សីកែវ នឹងបងប្អូនកម្មករ កម្មការិនីដែល ឈប់សម្រាកពីការងារក្នុងចុងសប្តាហ៍មានការស្និទ្ធស្នាលដូចជាបងប្អូនបង្កើត។ ជាក់ស្តែងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៦ លោកជា ពិសី អភិបាលខណ្ឌឫស្សី ... Read More »

បង្ក្រាបការជួញដូរគ្រឿងនៅពោធិ៍សាត់ឃាត់ខ្លួន២នាក់រួមទាំងវត្ថុតាង និងសម្ភារ

ខេត្តពោធិ៍សាត់៖ លោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ដឹនាំកម្លាំង រួមមានកម្លាំងនគរបាលអធិការដ្ឋានក្រុងពោធិ៍សាត់ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្ទះព្រៃ ចុះបង្រ្កាបការជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះឃាត់ខ្លួនមុខសញ្ញាស្រីប្រុសចំនួន០២នាក់ រួមទាំងវត្ថុតាងនិងសម្ភារ។ ការបង្ក្រាបនេះអនុវត្តន៍ឡើងកាលពីវេលាម៉ោង១២និង៣៩នាទី ថ្ងៃទី១៥ ខែតុលា ... Read More »

សពបុរសដែលគេសម្លាប់ទម្លាក់ទឹកស្អុយនៅខណ្ឌពោធិ៍សែនជ័យនោះស្គាល់អត្តសញ្ញាណហើយ

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានឃាតកវាយសម្លាប់ រួចចងដៃ ជើង និងចងដុំថ្ម ទម្លាក់ចូល ទៅក្នុងទឹកប្រឡាយ ហើយត្រូវបានពលរដ្ឋប្រទះឃើញ កាលពីវេលាម៉ោង១០និង៣៥នាទីព្រឹក ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៦ អណ្តែតក្នុងប្រឡាយទឹក ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រថៃ Bhumibol Adulyadej នៅស្ថានទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ព្រះ មហាក្សត្រថៃ Bhumibol ... Read More »

បង្ក្រាបទីតាំងហ្គេមបាញ់ត្រី៣កន្លែងនៅផ្លូវ រថភ្លើងក្នុងសង្កាត់ទួលសង្កែ

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ កម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះបង្ក្រាបទីតាំងបើកលេង ហ្គេមសីុសងខុសច្បាប់ (ហ្គេមបាញ់ត្រី) និងបង្កប់ការប្រើប្រាស់គ្រឿងញៀនផងដែរនោះចំនួន៣ទីតាំងស្ថិតនៅផ្លូវរថភ្លើងក្នុង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ការបង្ក្រាបល្បែងសីុសងប្រភេទហ្គេម បាញ់ត្រីរបស់កម្លាំងនគរបាលព្រហ្មទណ្ឌ កម្រិតស្រាលខាងលើនេះបានធ្វើឡើង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦វេលា ... Read More »

លោកស្រីម៉ែន សំអន និងមន្រ្ដីក្រោមឱវាទផ្ដើមអង្គកឋិនទានប្រមូលបច្ច័យកសាងវត្ដលង្កា​ព្រះកុសុ​មារាម

ភ្នំពេញ៖ លោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនង ជាមួយ រដ្ឋ សភា ព្រឹទ្ធ សភា និងអធិការកិច្ច និងមន្រ្ដីក្រោមឱវាទជាច្រើនរូប បានឯភាពផ្ដើមធ្វើបុណ្យកឋិនទាន ដើម្បី ប្រមូល ... Read More »

មេឆ្នោតកន្ទុយលេខនៅផ្សារព្រែកអញ្ចាញកំពុងបង្កបញ្ហានៅក្នុងមូលដ្ឋាន

ខេត្តកណ្តាល៖ ប្រភព ព័ត៌មានពីអ្នកចូលចិត្តល្បែងកន្ទុយលេខ នៅក្នុងផ្សារព្រែកអញ្ចាញ មានប្រទុស្តរ៉ាយគ្នារវាងមេកន្ទុយលេខ នឹងអ្នកចាក់ ដែលបង្កឲ្យផ្អើលក្នុងផ្សារព្រែកអញ្ចាញ តែបញ្ហានេះ មិនមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទេ ។ ប្រភពពីប្រជាពលរដ្ឋនៅទីនោះបានឲ្យដឹថា នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ឆ្នោតយួន ... Read More »

ល្បែងកត់កន្ទុយលេងនៅភូមិកំពង់ភ្នំ​ ស្រុកលើកដែកខេត្តកណ្ដាល​ មានកូនកញ្ច្រែងជិះម៉ូតូកត់កន្ទុយលេខតាមភូមិ​ រកលុយរាប់លាន​រៀល ពុំមានសមត្ថកិច្ចបង្ក្រាប

ខេត្តកណ្ដាល៖ ល្បែងកត់កន្ទុយលេខនៅតាមភូមិកំពង់ភ្នំក្នុង ស្រុកលើកដែក ធ្វើឲ្យប្រជាលរដ្ឋមានការរិះគន់ដល់អាជ្ញាធរ និងសមត្ថកិច្ចជាខ្លាំង ដែលបានបណ្ដែតបណ្ដោយឲ្យកូនកញ្ច្រែងជិះម៉ូតូដើរកត់ឆ្នោតវៀតណាម រកលុយបានរាប់លានរៀល ពុំខ្លាចញញើតនឹងអាជ្ញាធរមានសមត្ថកិច្ចឡើយ ។ ជាក់ស្ដែងនៅភូមិកំពង់ភ្នំ ឃុំកំពង់ភ្នំក្នុង ស្រុកលើកដែក ខេត្តកណ្ដាលនោះ មានកូនកញ្ច្រែងម្នាក់បានជិះម៉ូតូស៊ីរូស ពណ៌ស ... Read More »

ពិធីទិវាស្បៀងអាហារពិភពលោកឆ្នាំ២០១៦នៅខេត្តស្វាយរៀងក្រោមប្រធានបទ «ការប្រែប្រួលអាកាសធាតុធ្វើឲ្យស្បៀង និងកសិកម្មប្រែប្រួល»

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ លោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញចូលរួមក្នុងពិធីប្រារព្ធទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០១៦ លើប្រធានបទ “ការប្រែប្រួលអាកាសធាតុធ្វើឲ្យស្បៀង និងកសិកម្មប្រែប្រួល” ។ កម្មវិធីនេះ ... Read More »

មនុស្ស៩នាក់ក្នុងករណីប្រើប្រាស់គ្រឿងញៀនត្រូវសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន

ភ្នំពេញ: មនុស្ស៩នាក់ ដែលជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ត្រូវសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនកាលពីម៉ោង១៦និង៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ករណីនេះដឹកនាំដោយលោកវរសេនីយ៍ឯកលោក ម៉ក់ ហុង ... Read More »

បើករថយន្តប៉ះម៉ូតូតិចតួចមិនព្រមឈប់ដោះស្រាយ បែរជាបង្កហិង្សាដាក់គ្នាទៅវិញ

ភ្នំពេញ៖ ព្រោះតែការបើកបរខ្វះការយោគយល់ និងមិនគោរពច្បាប់ចរាចរណ៍ដូចគ្នា ធ្វើឲ្យបុរស២នាក់ កើតជាជម្លោះផ្អើលពេញផ្លូវ ព្រោះតែរឿងបើកបរប៉ះគ្នាតិចតួចហើយមិនព្រមដោះស្រាយតាមសន្តិវិធី ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខស្ថានីយសាំងតេលា ផ្លូវសហព័ន្ឌរុស្សី សង្កាត់ទឹកថ្លា ... Read More »

ឈ្មួញដឹកឈើដោយលួចប្រើប្រាស់ក្លែងបន្លំច្បាប់នៅខេត្តកំពង់ធំ ក្រោមលេសដឹកឈើធ្វើផ្ទះ

ខេត្តកំពង់ធំ៖ មានការក្លែងបន្លំ ភូតកុហកថ្នាក់ដឹកនាំខេត្ត ដើម្បីយកលេសសុំច្បាប់ដឹកឈើធ្វើផ្ទះ តែតាមពិតដឹកឈើចូលដេប៉ូឈើនៅខេត្តកំពង់ចាម ជាច្រើនលើកក្នុងចំណាខេត្តតែមួយ ទីបំផុតអស់ល័ក្ខណ៍ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូង បញ្ជាកំលាំងសមត្ថកិច្ចមេព្រៃ និងកំលាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ទះចាប់បាននៅចំនុចភូមិថ្មសំលាង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី ១៦ ... Read More »

ផឹកស្រាស្រវឹងខឹងឪពុកម្ដាយទាញកំណាត់ឈើវាយបំផ្លាញទ្វារផ្ទះអ្នកជិតខាងនិងវាយបំបែកក្បាលខ្លួនឯង

ខេត្តកណ្ដាលៈ បុរសម្នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផឹកស្រាស្រវឹងខឹងឪពុកម្ដាយរបស់ខ្លួនក៏ទាញកំណាត់ឈើវាយបំផ្លិចបំផ្លាចទ្វារផ្ទះអ្នកជិតខាង រងការខូចខាតយ៉ាងដំណំនៅតែមិនអស់ចិត្ដក៏វាយសំពងក្បាលខ្លួនឯងបន្ថែមទៀត បណ្ដាលឲ្យហូរឈាមស្រោចខ្លួន កាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ។ ក្រោយពីមានហេតុការណ៍កើតឡើងជនដៃដល់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកតាមាក់ចាប់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ... Read More »

បាក់ផ្ទាំងថ្មភ្នំសង្កត់កម្មករ៣នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តបន្ទាយមានជ័យ៖ មនុស្ស៣នាក់បានស្លាប់ ដោយសារបាក់ផ្ទាំងថ្មភ្នំសង្កត់ ខណៈកំពុងបើកត្រាក់ទ័រកាយថ្ម។ ករណីដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅការដ្ឋានកាយនិងកិនផ្ទាំងថ្មភ្នំរបស់លោក លឹម ហេង នៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ... Read More »

ចាប់ខ្លួន​មេ​ក្រឡុក​ខ្លា​ឃ្លោក​ដុះ​ស្លែ​នៅ​ប្លុក​បុរី​កីឡា​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​

ភ្នំពេញ៖ មេក្រឡុកខ្លាឃ្លោកដុះស្លែ២នាក់ត្រូវនគរបាលព្រហ្មទណ្ឌ៧មករាចាប់ខ្លួនស្ថិតនៅអគារបុរីកីឡាទី៦សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ។ ស្ត្រីឈ្មោះ ចាន់ ណា អាយុ៥៥ឆ្នាំ ស្នាក់នៅបុរីកីឡាទី៤ ជាន់ទី៤ ... Read More »

បើកម៉ូតូជែងរថយន្តក្នុងផ្លូវឧបសគ្គបណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ និងស្រាល២នាក់នៅកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ឧប្បត្តិហេតុគ្រោះចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្ត និងម៉ូតូបុកគ្នា បណ្តាលឲ្យបុរសម្នាក់បានស្លាប់ៗភ្លាមនៅនឹងកន្លែង ចំណែកឯក២នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៥ ... Read More »

ក្មេងស្រីអាយុ១៧ឆ្នាំត្រូវបានជនមិនស្គាល់មុខរំលោភហើយសម្លាប់យ៉ាងព្រៃផ្សៃ

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសូទ្រនិគមន៍ម្នាក់ បានដើរទៅបេះផ្លែសៅម៉ៅ នៅក្នុងព្រៃ ក៏ប្រទះឃើញសាកសពនារីវ័យក្មេងម្នាក់ ដេកស្លាប់ទាំងខ្លួនអាក្រាតកាយ ហើយបានមករាយការណ៍ជូនកម្លាំងអធិការដ្ឋាននគរបាលស្រុកចុះទៅពិនិត្យ ។ ហេតុការភ្ញាក់ផ្អើលនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងព្រៃសហគមន៍ ភូមិស្រែធ្នង ឃុំដំដែក ស្រុកសុទ្រនិគម ... Read More »

ចោរលួចរថយន្ដ និងទូស័ព្ទដៃក្នុងក្រុមហ៊ុនសំណង់សៀងហៃ ស្រុកសន្ទុកបានដោយសុវត្ថិភាព

ខេត្តកំពង់ធំ៖ កាលពីម៉ោង១និង២០នាទី រលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅក្នុងភូមិតាញ៉ោក ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីចោរលួចរថយន្ត និងទូរសព្ទ័ដៃចេញពីក្រុមហ៊ុនសំណង់សៀងហៃ(ចិន) ដែលបានដាក់ការដ្ឋានរបស់ក្រុមហ៊ុននៅចំណុចភូមិឃុំខាងលើបាត់ដោយសុវត្ថិភាព ។ ប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថបានឲ្យដឹងថា ... Read More »

គ្រូពេទ្យមណ្ឌលសុខភាពសំរោងក្រោមចាក់ថ្នាំអ្នកជំងឺលើសឈាមប្រតិកម្មថ្នាំ ប្រកាច់ស្លាប់

ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ដោយសារតែមិនសូវស្រួលខ្លួន ទើបហៅលោកគ្រូពេទ្យមកពិនិត្យ ហើយចាក់ថ្នាំ១ម្ជុល ធ្វើឲ្យប្រកាច់ស្លាប់ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិត្រពាំងអញ្ចាញចាស់ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចឲ្យដឹងថា ... Read More »

គ្រូកីឡា និងមន្ត្រីមន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្តរមានជ័យ២៥នាក់ទទួលបានវគ្គសាមគ្គីអូឡាំពិក

ខេត្តឧត្តរមានជ័យ៖ គ្រូកីឡា និងមន្ត្រីមន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្តរមានជ័យ២៥នាក់ ក្នុងនោះស្រីម្នាក់ ទទួលបានការបណ្តុះបណ្តាលវគ្គសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា មានរយៈពេល៤ថ្ងៃ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ដោយមានគ្រូឧទ្ទេសរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមន្ត្រីនាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំយុវជននិងកីឡា ... Read More »

ដឹក​សាំង​២​ប៊ីដុង​មក​ផ្ទះ​បម្រុង​ដុត​ខ្លួនឯង​ទាំង​រស់

ខេត្តរតនគិរី ៖ បុរសម្នាក់បើកម៉ូតូដឹកសាំង២ប៊ីដុង មកដល់បើកគម្របចាក់សាំង នៅមុខផ្ទះ រួចយកដែកកេះបម្រុងកេះដុតខ្លួនឯងទាំងរស់ កាលពីវេលាម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ បង្ករឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង នាំគ្នាជួយចាប់សង្កត់ឲ្យដេកលើភក់ នៅចម្ងាយប្រមាណម៉ែត្រពីរខាងលិចផ្សារបានលុង ស្ថិតក្នុងភូមិ៧មករា ... Read More »

មហាអង្គកឋិនជាង១២៣៤ត្រៃមិនធ្លាប់មានដង្ហែទៅវត្ត២៥ខេត្តរាជធានី

ខេត្តកណ្ដាល៖ មហាអង្គកឋិនដ៏ធំមួយ មិនធ្លាប់មាន និងបង្កើតឲ្យមានការភ្ញាក់ផ្អើល ដោយសារតែម្ចាស់អង្គកឋិនបានធ្វើរហូតដល់១២៣៤ត្រៃ ហើយប្រកាសដង្ហែទៅកាន់បណ្ដាវត្តនៅទូទាំង២៥រាជធានី ខេត្ត ក្នុងប្រទេសកម្ពុជា ។ អ្នកផ្តើមពិធីបុណ្យដ៏ធំនេះ ត្រូវបានគេស្គាល់ថា គឺលោកស្រី សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុនហេងអភិវឌ្ឍន៍ ... Read More »

ជិះម៉ូតូទាំងស្រវឹងស្រាជោក​ ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងបណ្ដាលឲ្យរងរបួសធ្ងន់ខ្លួនឯង

ភ្នំពេញ ៖ បុរសម្នាក់បានស្រវឹងស្រាឡើងជោក ហើយបានជិះម៉ូតូរេចង្កូតពេញផ្លូវ ក៏ជ្រុលទៅបុកនឹងក្បាលនាគពុះចែកផ្លូវពេញទំហឹង បណ្តាលឲ្យរងរបួសបែកក្បាលសន្លប់ ស្ដូកស្ដឹងនៅនឹងកន្លែង ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃ១៦ ខែតុលា ឆ្នាំ២០១៦ ទុលមុខនឹងស្ថានទូតឡាវ ផ្លូវម៉ៅសេទុង ... Read More »

អភិបាលខណ្ឌដង្កោ រួមជាមួយព្រះគ្រូចៅអធិការវត្តធុតង្គចំការដូងចែកអំណោយពលរដ្ឋក្រីក្រ៣០០នាក់

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយព្រះគ្រូគន្ធធុតង្គ សឿ ហេង ចៅអធិការវត្តធុតង្គចំការដូង បានធ្វើពិធីចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ លោកតា លោកយាយ ... Read More »

ជនមិនស្គាល់មុខវាយបំបាក់កបុរសម្នាក់រួចយកសាកសពទម្លាក់ចូលទៅក្នុងទឹកទន្លេ

ខេត្តកណ្ដាលៈ ជនមិនស្គាល់មុខអាចមានគ្នាចាប់ពី២នាក់ឡើងទៅ បានប្រើវត្ថុរឹងវាយបំបាក់កបុរសម្នាក់ បណ្ដាលឲ្យស្លាប់រួចដឹកសាកសពយកទៅទម្លាក់ទឹកទន្លេក្នុងគោលបំណងបំបិតភស្ដុតាង រហូតសាកសពជនរងគ្រោះអណ្ដែតទៅទើរនៅភូមិសាស្រ្ដស្រុកកោះធំទើបមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៩និង៣០នាទី ថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចច្រាំងទន្លេបាសាក់ត្រើយខាងលិច ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ។ ... Read More »

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីន ទៅកាន់ប្រទេសចិន សមុទ្រចិនភាគខាងត្បូងជាប្រធានបទសំខាន់

កាលពីថ្ងៃទី១៦ ខែតុលា ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ចិនក្នុងសប្តាហ៍នេះ គឺជាការបើកទំព័រសក្ករាជ្យថ្មីនៅក្នុងទំនាក់ទំនងទ្វេភាគី ក្រោយរង្គោះរង្កើរដោយសារវិវាទ និងការប្តឹងផ្តល់របស់ហ្វីលីពីនទៅលើតុលាការអន្តរជាតិ ។ បើទោះបីបែបណាក្តី ហ្វីលីពីនមិនផ្លាស់ប្តូរឡើយពីវិវាទសមុទ្រចិនខាងត្បូង។ ប្រធានាធិបតីហ្វីលីពីន ... Read More »

ក្រុមជម្រើសជាតិកម្ពុជា ត្រូវការ៣ពិន្ទុពីក្រុមជម្រើសជាតិព្រុយណេដើម្បីសម្លឹងរកកៅអីវគ្គបន្តក្នុងពូល B

ភ្នំពេញ៖ ប្រសិនបើក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា រកបាន៣ពិន្ទុបន្ថែមពីក្រុមជ្រើសជាតិព្រុយណេ នាល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦បន្តទៀត ពួកគេនឹងអាចមានឱកាសសម្លឹងឃើញកៅអីវគ្គបន្តលេងក្នុងពូល B ជាមួយក្រុមម៉ាឡេស៊ី វៀតណាម និងម្ចាស់ផ្ទះមីយ៉ាន់ម៉ា។ ក្រុមបាល់ទាត់ម្ចាស់ផ្ទះកម្ពុជា និងក្រុមជម្រើសជាតិព្រុយណេនៅវេលាម៉ោង៦និង៣០នាទីល្ងាច លើទីលានពហុកីឡដ្ឋានជាតិ និងក្រុមទីម័រខាងកើត ... Read More »

ភ្លើងធូបបង្កឲ្យអគ្គិភ័យឆេះផ្ទះ២ខ្នងខួចខាតសម្ភារ ទ្រព្យសម្បត្តិមួយចំនួនធំនៅស្រុកស្ទោង

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ អគ្គិសភ័យមួយបានឆាបឆេះផ្ទះពលរដ្ឋ២ខ្នង ស្ទើរតែទាំងស្រុង និងខួចខាតសម្ភារព្រមទាំងទ្រព្យសម្បត្តិ១ចំនួនធំ ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចទីតាំងភូមិច្រាំងសរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។ ករណីនេះមិនបណ្តាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតនោះឡើយ ។ ... Read More »

ជិះម៉ូតូគេចពីគេដេញកាប់ជ្រុលទៅប៉ះដើមអំពិលដួលរបួសធ្ងន់

ភ្នំពេញ៖ យុវជន២នាក់ បានរងរបួសធ្ងន់ ដោយសារតែជិះម៉ូតូប៉ះដៃចង្កូតនឹងដើមអំពិល ហើយដួលបោកបង្គោលភ្លើង ព្រោះតែរត់គេចពីក្រុមក្មេងម្ខាងទៀត មានគ្នា២នាក់ដូចគ្នា ដេញកាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ មុខសាលាឧទ្ធរ ... Read More »

ឆក់កាបូបជនជាតិបរទេស ត្រូវប្រជាពលរដ្ឋចាប់វាយទ្រមខ្លួន សមត្ថកិច្ចរុញដាក់គ្នា

ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ ធ្វើសកម្មភាពឆក់កាបូបពីជនជាតិបរទេស២នាក់ មិនបានសម្រេច ហើយដួលម៉ូតូត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញចាប់បានវាយម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច ប៉ុន្តែនៅពេលចាប់បានហើយ បែរជាសមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មី៣ និងប៉ុស្តិ៍បឹងរាំង រុញដាក់គ្នាទៅវិញទៅមក រឿងទឹកដីជាប់គ្នា ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៦ ... Read More »