ព័ត៌មានទាន់ហេតុការណ៍៖
'

ជនជាតិចិនបេីករថយន្តបុករថយន្តមួយគ្រឿងនិងម៉ូតូមួយគ្រឿងទៀតរងការខូចខាត

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានបេីករថយន្តតាកូម៉ា ក្នុងល្បឿនលឿនមុនប្រយ័ត្នក៏ជ្រុលបុករថយន្តសាំយ៉ុងពីក្រោយខណៈឈប់ចតស្ងៀមរុញទៅបុកម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែសំណាងមិនមានមនុស្សរងរបួស។ ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅមុខសាលាសង្កាត់ចោមចៅទី៣ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងជេីង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តសាំយ៉ុង ... Read More »

គ្រូបង្វឹកសេណេហ្គាល់៖ ត្រូវតែប្រែស្ថានការណ៍ឱ្យល្អឡើងវិញ ក្នុងជំនួបសម្រេចជោគវាសនាជាមួយអ៊ីរ៉ាក់

គ្រូបង្វឹកក្រុមជម្រើសជាតិសេណេហ្គាល់ Pape Thiaw បានអំពាវនាវឱ្យកូនក្រុមរបស់លោកប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីប្រែស្ថានការណ៍ឱ្យល្អឡើងវិញ នៅពេលត្រូវជួបក្រុមជម្រើសជាតិអ៊ីរ៉ាក់ ក្នុងការប្រកួតចុងក្រោយនៃវគ្គចែកពូល ព្រឹត្តិការណ៍ 2026 FIFA World Cup ។ សេណេហ្គាល់កំពុងស្ថិតក្នុងស្ថានភាពលំបាក បន្ទាប់ពីបរាជ័យទាំងពីរប្រកួតដំបូង ... Read More »

ប្រធានាធិបតីអេក្វាឌ័រ ប្រកាសឈប់សម្រាកជាតិ ក្រោយក្រុមជម្រើសជាតិឡើងវគ្គ ៣២ ក្រុមចុងក្រោយ World Cup

ប្រធានាធិបតីអេក្វាឌ័រ Daniel Noboa បានប្រកាសឱ្យថ្ងៃសុក្រ ជាថ្ងៃឈប់សម្រាកទូទាំងប្រទេស បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិអេក្វាឌ័រ បង្កការភ្ញាក់ផ្អើលដោយយកឈ្នះ ជើងខ្លាំងអាល្លឺម៉ង់ ក្នុងលទ្ធផល ២-១ និងទទួលបានកៅអីឡើងទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ 2026 FIFA ... Read More »

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំកម្មវិធីចែករំលែកបទពិសោធន៍ជូននិស្សិត៣,០០០នាក់ ក្រោមអធិបតីភាព លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា

ភ្នំពេញ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារីប្រធានរដ្ឋសភា នៅព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ឡោក ខេងប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ... Read More »

ទាហានកូរ៉េខាងត្បូង ហ្វឹកហាត់ដ្រូនចម្បាំងជាង៥សែនគ្រឿង សម្រាប់ ទប់ទល់នឹងកូរ៉េខាងជើង 

សារព័ត៌មាន Reuters បានផ្សាយថា ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ បាននិយាយថា កូរ៉េខាងត្បូងនឹងពង្រីកយ៉ាងឆាប់រហ័សនូវសមត្ថភាពដ្រូន រួមទាំងប្រព័ន្ធអាវុធប្រឆាំងដ្រូន ដើម្បីទប់ទល់ជាមួយកូរ៉េខាងជើង ហើយដែលការពង្រីកសមត្ថភាពទាំងនេះនឹងត្រូវធ្វើឡើងតាមរយៈការបណ្ដុះបណ្ដាលអ្នកចម្បាំងដ្រូន ៥០០ ០០០នាក់ ... Read More »

ហ្វូងដ្រូនអ៊ុយក្រែនវាយប្រហារ ត្រូវបានប្រព័ន្ធការពាររុស្ស៊ីបាញ់ទម្លាក់

សារព័ត៌មាន AFP បានផ្សាយថា ក្រសួងការពារជាតិរុស្ស៉ី នៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលនេះស្ថិតក្នុងចំណោមតួលេខខ្ពស់បំផុតមួយគិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ បើតាមក្រសួងការពារជាតិរុស្ស៉ី ... Read More »

កូរ៉េខាងជើងសាកល្បងមីស៊ីលដែលត្រូវបានរចនាឡើងដើម្បីបំផ្លាញអាកាសយានដ្ឋាន និងរោងចក្រថាមពល

មេដឹកនាំកូរ៉េខាងជើងបានត្រួតពិនិត្យការធ្វើតេស្តអាវុធកាំភ្លើងធំជាបន្តបន្ទាប់ រួមទាំងមីស៊ីលផ្លោងដែលផ្ទុក “ក្បាលគ្រាប់ពិសេស”។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃនេះថា “ការធ្វើតេស្តបានវិភាគ និងវាយតម្លៃលក្ខណៈប្រយុទ្ធនៃកាំភ្លើងធំរ៉ុក្កែត 24 បំពង់ 24 ដើម ថាមពលនៃក្បាលគ្រាប់ពិសេសសម្រាប់មីស៊ីលផ្លោងយុទ្ធសាស្ត្រ និងភាពត្រឹមត្រូវនៃគ្រាប់កាំភ្លើងធំចម្ងាយឆ្ងាយសម្រាប់កាំភ្លើងធំស្វ័យប្រវត្តិ 155 ... Read More »

ព្យុះ Mekkhala វាយប្រហារជប៉ុន និង តៃវ៉ាន់ 

សារព័ត៌មាន Reuters បានផ្សាយថា ភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយឥទ្ធិពលព្យុះត្រូពិកមួយបានបង្ខំឱ្យអាជ្ញាធរតៃវ៉ាន់បិទការិយាល័យធ្វើការ និងសាលារៀនជាច្រើននៅភាគខាងត្បូងនៃដែនកោះមួយនេះនៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ ខណៈនៅជប៉ុនឯណោះវិញ អាជ្ញាធរបានចេញការព្រមានពីគ្រោះទឹកជំនន់ និងរអិលបាក់ដី។ ព្យុះទីហ្វុង Mekkhala ដែលឥលូវបានក្លាយជាព្យុះត្រូពិក និងកំពុងស្ថិតនៅក្បែរកោះ ... Read More »

រញ្ជួយដីនៅវេណេស៊ុយអេឡា៖ ចំនួនអ្នកស្លាប់បន្តកើនឡើង 

រញ្ជួយដីដ៏សាហាវពីរដងនៅវេណេស៊ុយអេឡាបានសម្លាប់មនុស្សយ៉ាងហោចណាស់ 235នាក់ និងរបួស រាប់ពាន់នាក់។ អគារជាច្រើនបានដួលរលំ មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ ហើយក្រុមជួយសង្គ្រោះនៅតែកំពុងស្វែងរកជនរងគ្រោះដែលជាប់នៅក្រោមគំនរបាក់បែកជាបន្ទាន់។ ប្រធានាធិបតីស្តីទីនៃប្រទេសវេណេស៊ុយអេឡា Delcy Rodríguez បានប្រកាសព័ត៌មាននេះនៅថ្ងៃទី ២៥ ខែមិថុនា ដោយព្រមានថាចំនួនអ្នកស្លាប់អាចបន្តកើនឡើង។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ លោក ស៊ី ជីនពីង (Xi Jinping)

នៅរដ្ឋធានីប៉េកាំង នៃ សាធារណរដ្ឋប្រជាមានិតចិន ៖ នាព្រឹកថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

អភិបាលរងខេត្តស្វាយរៀង ដឹកនាំកម្លាំងចម្រុះ និងកម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលបើកចំហ តាមបណ្ដាសណ្ឋាគារ ផ្ទះសំណាក់ វីឡា និងបន្ទប់ជួលស្នាក់នៅ ចំនួន៥ ទីតាំង ពិនិត្យឃើញមានជនបរទេសសរុបចំនួន ១៧នាក់ 

ខេត្តស្វាយរៀង៖ អភិបាលរងខេត្តស្វាយរៀង ដឹកនាំកម្លាំងចម្រុះ និងកម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលបើកចំហ តាមបណ្ដាសណ្ឋាគារ ផ្ទះសំណាក់ វីឡា និងបន្ទប់ជួលស្នាក់នៅ ចំនួន៥ ទីតាំង ពិនិត្យឃើញមានជនបរទេសសរុបចំនួន ១៧នាក់ ។ ... Read More »

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

ភ្នំពេញ ៖ ជាការរំពឹងទុក ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា ប្រធានគណបក្សប្រជាជនកម្ពុជា នៅប្រទេសចិន ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍នយោបាយ ... Read More »

តើចាប់តាំងពីយុទ្ធនាការបង្ក្រាប Online Scams នៅដើមឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាសម្រេចបាននូវលទ្ធផលដូចម្តេចខ្លះ?

ភ្នំពេញ ៖ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. បានបង្ហាញយ៉ាងច្បាស់លាស់ និងបើកចំហអំពីយុទ្ធនាការយ៉ាងសកម្មរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងបានគូសបញ្ជាក់ថា ការរាតត្បាតនិងការគំរាមកំហែងនៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជានោះឡើយ ... Read More »

ឧត្តមសេនីយ៍ទោ (ផ្កាយ២) ចំនួន២នាក់ ត្រូវបានបន្ថយស័ក្តិមួយផ្កាយ ពាក់ព័ន្ធភាពមិនប្រក្រតីពេលចុះបំពេញការងារ

ភ្នំពេញ ៖ សម័យ វះ កាត់ ត្រូវតែមានតម្លាភាព មន្ត្រីល្អត្រូវបានលើកទឹកចិត្ត មន្ត្រីមិនអនុវត្តច្បាប់ គោរព តួនាទី ភារកិច្ច ត្រូវដកស័ក្តិ ឬទទួលវិន័យ ! ជាក់ស្តែង ... Read More »

សមត្ថកិច្ចកម្ពុជា បង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាង ៥០០ទីតាំង ដកហូត និងព្យួរអាជ្ញាប័ណ្ណកាស៊ីណូ ២៥ទីតាំង គិតចាប់ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ! 

ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួនជាង ៥០០ទីតាំង ចាប់តាំងពីដើម ឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្នុងរាជធានី-ខេត្ត ដើម្បីគ្រប់គ្រង ហើយកំពុងបន្តការស៊ើបអង្កេតប្រមូលភស្តុតាង ក្នុងនោះបានបិទសៀល(Sealed) ចំនួនជាង ៤០០ ទីតាំង ... Read More »

រថយន្ត១គ្រឿងកំពុងបើកសុខៗស្រាប់តែឆ្លងចរន្តឆេះសន្ធោសន្ធៅសល់តែគ្រោងដែកនៅមុខវិមានឈ្នះឈ្នះ

ភ្នំពេញ ៖ រថយន្តម៉ាកAlphard មួយគ្រឿង ម្ចាស់កំពុងតែបើកសុខៗស្រាប់តែឆ្លងចរន្តផ្សែងហុយនិងបង្កទៅជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យរងការខូចខាតទាំងស្រុងសល់តែដែកចេតចាយ ។ ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅតាមមហាវិថីវិមានឈ្នះឈ្នះ ក្នុងក្រុមទី១ ភូមិព្រែករាំង ... Read More »

រថយន្តធន់ធំរេចង្កូតបុកបង្កាន់ដៃស្ពានបង្ករការកកស្ទះចរាចរណ៍ជាច្រើនម៉ោង

ខេត្តក្រចេះ៖ រថយន្តយីឌុបធន់ធំមួយគ្រឿងបើកបរក្នុងល្បឿលឿនពេលស្ថានភាពមេឃកំពុងភ្លៀងស្រាប់តែជាន់ហ្វាំងរអឹលរេចង្កូតបុកបង្កាន់ដៃស្ពានតែមិនធ្លាក់នៅច្រង៉ាងកាត់ទទឹងផ្លូវបណ្តាលឱ្យកកស្ទះចរាចរណ៍ជាច្រើនម៉ោង។ លុបហេតុការណ៍ក្រោះថ្នាក់បុកបាក់បង្កាន់ដៃស្ពាន់នេះបានកើតឡើងនៅវេលាម៉ោង១៦.៣៥នាទីល្លាចថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៦ត្រង់ចំណុចស្ពានព្រែកសាម៉ាន់ស្ថិតក្នុងភូមិព្រែកសាម៉ាន់ស្រុកឆ្លូងខេត្តក្រចេះ។ យោងតាមប្រភពពីលោកអធិការស្រុកឆ្លូងបានឱ្យដឹងនៅរសៀលថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៦នេះថាអ្នកបើកបរមានឈ្មោះប៊ុន សារិទ្ធ  ភេទប្រុស អាយុ៣៨ឆ្នាំមានទីលំនៅភូមិរការកណ្តាល សង្កាត់រការកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ បានរបួសស្រាល។ បើកបររថយន្តមានទិសដៅពីត្បូង ទៅជើង មកដល់ចំណុចកើតហេតុខាងលើជាប់ចង្កូតបណ្តាលឱ្យរេចង្កូតបុកបង្កាន់ដៃស្ពានតែម្តង។ បន្ទាប់ពីកើតហេតុម្ចាស់រថយន្តខាងលើបានទំនាក់ទំនង់រថយន្តស្ទូចមកស្ទួចភ្លាមដែរនិងមានការកកស្ទះចរាចរណ៍ហើយជំនាញយើងក៏អន្តរាគមន៍ជួយសម្រួលចរាចរណ៍ផងដែរ។ ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ កម្ពុជាមានអ្នកឆ្លងថ្មី ០៤នាក់, មានអ្នកជាសះស្បើយ ០១នាក់ និងគ្មានអ្នកជំងឺស្លាប់

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី មានអ្នកឆ្លងថ្មី ០៤នាក់, មានអ្នកជាសះស្បើយ ០១នាក់ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ... Read More »

រដ្ឋបាលខណ្ឌដូនពេញ បញ្ជាក់ពីសកម្មភាពកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ បានចុះទៅណែនាំ និងហាមមិនឱ្យស្រ្តីម្នាក់អង្គុយនៅទីតាំងសាធារណៈមួយចំនួនព្រោះគិតពីសុវត្ថិភាពប្រជាពលរដ្ឋ

ភ្នំពេញ៖ ក្រោយទទួលបានព័ត៌មានចែកចាយនៅតាមបណ្តាញសង្គមបានបង្ហោះវីដេអូ សកម្មភាពកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ បានចុះទៅណែនាំ និងហាមមិនឱ្យស្រ្តីម្នាក់ថតបង្ហោះនៅក្នុងវីដេអូអង្គុយនៅទីតាំងសាធារណៈមួយកន្លែងនៅក្នុងមូលដ្ឋានខណ្ឌភ្លាមនោះ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌដូនពេញ បានអញ្ជើញស្រ្តីខាងលើ ដើម្បីមកធ្វើការស្រាយបំភ្លឺជូនគាត់ចំពោះករណីកាលពីយប់ម្សិលមិញ ថា៖ តាមពិតអាជ្ញាធរ មិនចង់ហាមឃាត់ស្រ្តី ដែលអង្គុយនៅទីតាំងនោះទេ ... Read More »

អាជ្ញាធរខេត្តកំពង់ចាមដុតកម្ទេចចោលសាច់បង្កក និងប្រហិតខូចគុណភាព ២៥០គីឡូក្រាម ដើម្បីធានាសុខភាពសាធារណៈ

ខេត្តកំពង់ចាម៖ ផលិតផលសាច់បង្កក និងប្រហិតខូចគុណភាព សរុបចំនួន ២៥០គីឡូក្រាម ដែលដឹក ជញ្ជូនខុសលក្ខណៈបច្ចេកទេសបសុព្យាបាល ត្រូវបានអាជ្ញាធរជំនាញនាំយកទៅដុតកម្ទេចចោល ដើម្បីធានាសុខភាពសាធារណៈ និងសុវត្ថិភាពហូបចុកជូនប្រជាពលរដ្ឋ។ ការដុតកម្ទេចចោលនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង ... Read More »

ហិង្សាក្នុងគ្រួសារដ៏រន្ធត់! បុរសម្នាក់វាយឪពុកបង្កើតបាក់ឆ្អឹងដៃ មុនទាញកាំបិតប៉ុនប៉ងកាប់ តែត្រូវម្តាយឃាត់ទាន់

ខេត្តបាត់ដំបង៖ សមត្ថកិច្ចស្រុកមោងឫស្សី បានឃាត់ ខ្លួនបុរសអាយុ ៣២ឆ្នាំម្នាក់ ក្រោយធ្វើសកម្មភាពប្រើឆ្នាំងអាលុយមីញ៉ូមវាយទៅលើឪពុកបង្កើត បណ្តាលឱ្យរងរបួសប្រេះឆ្អឹងកំភួនដៃខាងស្តាំ ហើយថែមទាំងទាញកាំបិតខ្វែវប៉ុនប៉ងកាប់បន្ថែមទៀត តែត្រូវម្តាយចូលឃាត់ទាន់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦:៣០ នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ... Read More »

នៅទីបំផុត បញ្ហាដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ បានចូលដល់ដៃតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ទីក្រុងឡាអេហើយ

ភ្នំពេញ ៖ បញ្ហាជម្លោះដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជានិងថៃ បានចូលដល់ដៃតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (Permanent Court of Arbitration) នៅទីក្រុងឡាអេហើយ ដោយក្រឡាបញ្ជីដែលកាន់សំណុំរឿងវិវាទនេះនឹងជួបជាមួយសមាជិកនៃគណៈកម្មការផ្សះផ្សាចំនួន៤រូប ដែលត្រូវបានជ្រើសតាំងដើម្បីពិភាក្សាអំពីជំហានបន្ទាប់។ លោក ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានប្រាប់សារព័ត៌មាន ... Read More »

ដំណើរទស្សនកិច្ចសិក្សា ក្រោមប្រធានបទ «ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនិងសុខភាពការងារ»

ភ្នំពេញ៖ នាយកដ្ឋានពេទ្យការងារ បានចូលរួមសហការជាមួយវិទ្យាស្ថានជាតិការងារ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរៀបចំដំណើរទស្សនកិច្ចសិក្សា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាពនិងសុខភាពការងារ (OSHTC) សម្រាប់អធិការការងារថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិស្ដីពី «ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនិងសុខភាពការងារ» ដែលប្រព្រឹត្តទៅនាថ្ងៃទី២៤-២៥ ខែមិថុនា ឆ្នាំ២០២៦។ តាមរយៈដំណើរទស្សនកិច្ចសិក្សានេះ មន្រ្តីជំនាញនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាពនិងសុខភាពការងារនៃនាយកដ្ឋានពេទ្យការងារ បានរៀបចំធ្វើបទបង្ហាញជូនដល់សិក្ខាកាម ... Read More »

ក្រសួងការងារ និង OHCHR ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចគាំពារសង្គម និងការលើកកម្ពស់សិទ្ធិការងារឱ្យកាន់តែប្រសើរ

ក្រសួងការងារ និង OHCHR ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចគាំពារសង្គម និងការលើកកម្ពស់សិទ្ធិការងារឱ្យកាន់តែប្រសើរភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោកស្រី ម៉ាទីលដា បូកន័រ (Matilda Bogner) តំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ... Read More »

នគរបាលស្រុកភ្នំស្រួចឃាត់ខ្លួនក្មេងទំនើង២ក្រុមគាត់ខ្លួនបាន៣នាក់នឹងកំពុងតាមស្វែងរក៧នាក់ទៀត

ខេត្ដកំពង់ស្ពឺ៖ ដោយបានការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លេីវិធានការក្ដៅចំពោះករណីក្មេងទំនើងបង្កការអុកឡុកតាមផ្លូវសាធារណៈដេញវាយនិងគប់គ្នា ក្នុងមូលដ្ឋានស្រុកភ្នំស្រួច កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៦ វេលាម៉ោង២២និង៥៣នាទី ចំណុចភូមិក្រាំងចចាត ឃុំមហាសាំង ស្រុកភ្នំស្រួច ... Read More »

រថយន្តម៉ាកអាល់ផាក​ ឆ្លងចរន្តភ្លើងបង្កជាអគ្គិភ័យ​ឆេះខ្ទេច ទាំងស្រុង

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ នៅវេលាម៉ោង១០​ និង១៥នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆេះមួយកន្លែង នៅចំណុចផ្លូវវិមានឈ្នះឈ្នះ ក្រុមទី១ ភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ ... Read More »

ជនជាតិចិន ១៧៣នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញ ពី ព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ​៖​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ នៃក្រសួងមហាផ្ទៃ​ នៅព្រឹក​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០២៦នេះថា​ ដោយ​អនុវត្តតាម អនុសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់លោកអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត និងថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក ... Read More »

សម្តេចធិបតី ៖ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាវេទិកាសម្រាប់ «សាងស្ពាន» រវាងរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍ ស្ថាប័នហិរញ្ញវត្ថុ និងទីផ្សារ ដើម្បីរួមគ្នាជំរុញសហគ្រាសធុនមីក្រូ តូច និង មធ្យម កម្ពុជាឱ្យក្លាយជាកម្លាំងដ៏រឹងមាំក្នុងខ្សែច្រវាក់តម្លៃជាតិ តំបន់ និងសកលលោក

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ ឆ្នាំ២០២៦ មិនត្រឹមតែជាវេទិកា ដើម្បីបង្ហាញ ផលិតផល ... Read More »

សម្តេចធិបតី ៖ ក្នុងស្មារតីស្នេហាជាតិ ការងាកមកគាំទ្រផលិតផលក្នុងស្រុកគឺជាកត្តាសំខាន់បំផុតក្នុងការពង្រឹង សេដ្ឋកិច្ចជាតិ ក្នុងន័យនេះ «ខ្មែរគាំទ្រផលិតផលខ្មែរ» និង «ខ្មែរធ្វើបាន»

ភ្នំពេញ ៖ យោងតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ សម្តេចបានបញ្ជាក់ថា ៖ ... Read More »

រាជរដ្ឋាភិបាល ការបង្ហាញនូវឆន្ទៈមោះមុតនិងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបន្តលើកកម្ពស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាកម្លាំងចលករជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន !

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ៖ ក្នុងឱកាសទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ ឆ្នាំ២០២៦នេះ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវមនោសញ្ចេតនារីករាយក្រៃលែង ... Read More »