ព័ត៌មានទាន់ហេតុការណ៍៖
'

សិស្សចំនួន០៨នាក់ ពាក់ព័ន្ធករណីវាយគ្នាទៅវិញទៅមកបណ្ដាលឱ្យភាគីម្ខាងរងរបួស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា

ភ្នំពេញ៖ នៅថ្ងៃទី១៩ខែ មិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៩:០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនសិស្សចំនួន០៨នាក់ ករណីវាយគ្នាទៅវិញទៅមកបណ្ដាលឲ្យភាគីម្ខាងរងរបួស ប្រព្រឹត្តនៅចំណុចដីឡូត៍លេខ៣១D ផ្លូវលេខ២៧១ ក្រុមទី០១ ភូមិ១ សង្កាត់បឹងសាឡាង ... Read More »

ពិធីសំណេះសំណាល ជាមួយប្រតិភូកាយឫទ្ធិ ត្រៀមចូលរួមកម្មវិធីបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ (25th World Scout Jamboree) នៅសាធារណៈរដ្ឋកូរ៉េ

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ម្សិលមុិញ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាឧត្តមទីប្រឹក្សានៃកាយឫទ្ធិជាតិកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយប្រតិភូកាយឫទិ្ធជាតិកម្ពុជាចំនួន៤៧នាក់ ស្រី២៣នាក់ មកពីរាជធានីភ្នំពេញ១៩នាក់ កំពង់ចាម១៨នាក់ កណ្តាល០៨នាក់ ... Read More »

ហេតុអ្វីបានជាអ្នកជំងឺទឹកនោមផ្អែមប្រឈមនឹងបញ្ហាដំបៅជើង?

ភ្នំពេញ ៖ បញ្ហាស្ពឹកជើងលើអ្នកជំងឺទឹកនោមផ្អែមជាមូលហេតុចំបងដែលបណ្តាលអោយកើតមានដំបៅជើង។ គេសង្គេតឃើញថា ប្រមាណ៥០ភាគរយនៃអ្នកជំងឺទឹកនោមផ្អែមដែលវិវត្តន៏លើសពី១០ឆ្នាំនឹងមានបញ្ហាស្ពឹកជើង។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ។  អ្នកជំងឺទឹកនោមផ្អែមដែលមានបញ្ហាស្ពឹកជើងប្រឈមនឹងការប៉ះទង្គិចពីខាងក្រៅ( Facteur mécanique extrinsèque)ដោយមិនដឹងខ្លួនដូចជា៖ -ការកកិតនឹងស្បែកជើង -ការមុតនឹងរបស់រឹង ... Read More »

ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី ២១ – ២៧ ខែមិថុនា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី ២១ – ២៧ ខែមិថុនា ឆ្នាំ ២០២៣ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នេះបើយោងតាមសេចក្តីជូនដំណឹង   ... Read More »

ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទរ ខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣)

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ... Read More »

ក្រោយរយៈពេល៦ឆ្នាំផ្តាច់ទំនាក់ទំនង ទីបំផុតកាតារនិងអេមីរ៉ាត់អារ៉ាប់រួមបើកទ្វារស្ថានទូតឡើងវិញ

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣បានផ្សាយថា ក្រសួងការបរទេសរបស់ប្រទេសកាតារបានឲ្យដឹងថា ស្ថានទូតរបស់កាតារ និងអេមីរ៉ាត់អារ៉ាប់រួមបានបើកដំណើរការដើម្បីចាប់ផ្តើមការងារហើយនៅថ្ងៃចន្ទនេះ បន្ទាប់ពីប្រទេសក្នុងតំបន់ឈូងសមុទ្រពែរ្សទាំងពីរយល់ព្រមស្តារទំនាក់ទំនងឡើងវិញ។ ការស្ដារទំនាក់ទំនងគ្នាឡើងវិញនៃប្រទេសទាំងពីរ កើតឡើងចំពេលដែលមានការជំរុញក្នុងតំបន់កាន់តែទូលំទូលាយសម្រាប់ការផ្សះផ្សា និងជាងពីរឆ្នាំបន្ទាប់ពីក្រុមរដ្ឋអារ៉ាប់ បញ្ចប់ការធ្វើពហិការលើទីក្រុងដូហា ដែលកន្លងមកបានបំផ្លាញទំនាក់ទំនងរវាងប្លុកអារ៉ាប់នៅជាប់ឈូងសមុទ្រពែរ្ស ... Read More »

ពីរនាក់បងប្អូនជិះម៉ូតូឌុបគ្នាឆ្លងផ្លូវត្រូវបានរថយន្តស៊េរីទំនើបម៉ាកFordបុកបណ្តាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

    ខេត្តបន្ទាយមានជ័យ៖ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Ford ឆ្នាំ២០២៣បានបុកបងប្អូន២នាក់ជិះម៉ូតូឆ្លងផ្លូវបណ្តាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣តាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិឃុំបន្ទាយនាង ស្រុកមង្គលបុរី ។    សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ចិត្ត ភេទប្រុសអាយុ៣០ឆ្នាំ(ត្រូវជាបងប្រុស)ជនរងគ្រោះដែលរបួសធ្ងន់ឈ្មោះ ... Read More »

UN ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក «បរាជ័យយ៉ាងច្បាស់»

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) បានផ្ដល់ផលប្រយោជន៍ដល់ប្រទេសអ្នកមានជំនួសឱ្យប្រទេសក្រីក្រ។ លោកបានពណ៌នាការឆ្លើយតបរបស់ IMF និងធនាគារពិភពលោកចំពោះជំងឺរាតត្បាត COVID-19 ថាជា ... Read More »

ក្រសួងមហាផ្ទៃ ចេញប្រកាស ប្រគល់ភារកិច្ចឱ្យ លោក នូវប៉េង ច័ន្ទតារា ជាអភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តកណ្តាល

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ចេញប្រកាស ប្រគល់ភារកិច្ចឱ្យ  លោក នូវប៉េង ច័ន្ទតារា ជាអភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តកណ្តាល។ នេះបើយោងតាមប្រកាស ស្តីពី ការប្រគល់ភារកិច្ចជាអភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តកណ្តាល ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅព្រលប់ ... Read More »

លោក បណ្ឌិត ហ៊ុន ម៉ាណែត ៖ គណបក្សប្រជាជនកម្ពុជា មិនមែនជាគណបក្សល្អឥតខ្ចោះ ឬអាចបំពេញគ្រប់តម្រូវការនោះទេ ខណៈដែលប្រទេសជាតិកំពុងអភិវឌ្ឍរីកចម្រើនទៅមុខ ហើយតម្រូវការរបស់ប្រជាពលរដ្ឋក៏កំពុងកើនឡើង

ខេត្តកំពង់ឆ្នាំង ៖ គណបក្សប្រជាជនកម្ពុជា មិនមែនជាគណបក្សល្អឥតខ្ចោះ ឬអាចបំពេញគ្រប់តម្រូវការនោះទេ ខណៈដែលប្រទេសជាតិកំពុងអភិវឌ្ឍរីកចម្រើនទៅមុខ ហើយតម្រូវការរបស់ប្រជាពលរដ្ឋក៏កំពុងកើនឡើង។ នេះជាសម្រង់ប្រសាសន៍សំខាន់ៗរបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ... Read More »

”ថ្ងៃទិវាឪពុក“កូនស្រីសាពូនមីដាដា និងសឿ សុធារ៉ា បញ្ចេញសារធ្វើឲ្យរំជួលចិត្តមួយ

ភ្នំពេញ៖ ក្មេងស្រីវ័យ១២ឆ្នាំ សាពូន តារាភិមាន ដែលគេស្គាល់ថាជាកូនស្រីច្បងនិងតំណក់ឈាមរួមគ្នារបស់តារាចម្រៀង សាពូនមីដាដា និងតារាសម្តែង សឿ សុធារ៉ា មុននេះបានធ្វើឲ្យមហាជន ពិសេសសិល្បករក្តុកក្តួលរំជួលចិត្តត្បិតនាងបានបញ្ចេញសារចាក់ដោតមួយនៅចំថ្ងៃទិវាឪពុក ឬ ”Father ‘s Day”។ ... Read More »

សម្ដេចតេជោ ហ៊ុន សែន ព្រមានទៅកាន់អ្នកដែលមានបំណងបំផ្លាញប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា គឺមិនបានដាច់ខាត !

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃកម្ពុជា  អំពាវនាវឲ្យមានការចូលរួមទៅបោះឆ្នោតដោយបានគ្រប់គ្នា ខណៈសម្ដេចក៏ព្រមានទៅកាន់អ្នកដែលមានបំណងបំផ្លាញប្រជាធិបតេយ្យនៅក្នុងប្រទេស។ ថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារចុះមូលដ្ឋានរដ្ឋាភិបាលអាណត្តិទី៦ រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោបានលើកឡើងថា សម្ដេចនឹងមិនអត់ឱនឲ្យអ្នកដែលមានបំណងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជានោះទេ។ សម្ដេចថា៖ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុប​របាយការណ៍ប្រចាំអាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ភ្នំពេញ ៖ នៅរសៀលថ្ងៃចន្ទ ២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

លោក វ៉ាង យី ចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនធ្វើឱ្យទំនាក់ទំនងអាមេរិក-ចិនកាន់តែអាក្រក់

លោក វ៉ាង យី បានបញ្ជាក់ថា «ការគណនាខុស»របស់អាមេរិកស្តីពីចិន ជាមូលហេតុធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែអាក្រក់ទៅ ។ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះបានផ្សាយថា នៅថ្ងៃចន្ទនេះ មន្រ្តីការទូតកំពូលរបស់ចិន ... Read More »

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ៖ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជានិមិត្តរូបនៃការផ្លាស់ប្តូរដ៏ពិតប្រាកដនៅកម្ពុជា!

ភ្នំពេញ ៖ អង្គភាពព័ត៌មាន និងងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ចេញផ្សាយវីដេអូថ្មីមួយទៀតក្រោមចំណងជើងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជានិមិត្តរូបនៃការផ្លាស់ប្តូរដ៏ពិតប្រាកដនៅកម្ពុជា ដែលវីដេអូនេះបង្ហាញនូវការផ្លាស់ប្តូរដ៏ស៊ីជម្រៅមួយក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលប្រែក្លាយពីសង្គ្រាមមកស្គាល់សន្តិភាព និងការអភិវឌ្ឍ ... Read More »

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១៩ ខែមិថុនា រកឃើញយានយន្តល្មើសចំនួន ៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ បានឲ្យដឹងថាចំនួនគោលដៅសរុប ៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ១០គ្រឿង ម៉ូតូ ៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥គ្រឿង ... Read More »

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៩ មិថុនា បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរងរបួស ៣០នាក់

ភ្នំពេញ ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ របួសធ្ងន់ ១៤នាក់ និងស្រាល ១៦នាក់ ។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ... Read More »

សេចក្តីជូនដំណឹង ៖ ក្រសួងបរិស្ថានជ្រើសរើសនិស្សិតស្ម័គ្រចិត្តមកបំពេញការងារនៅក្នុងនាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ចំនួន១០នាក់

ភ្នំពេញ ៖ ក្រសួងបរិស្ថាន មានកិត្តិយសសូមជម្រាបជូនដំណឹងដល់និស្សិត ដែលកំពុងសិក្សាតាមបណ្ដា សាកលវិទ្យាល័យនៅទូទាំងរាជធានីភ្នំពេញ ជ្រាបថា ដើម្បីផ្តល់ឱកាសដល់និស្សិតក្នុងការរៀនសូត ដកពិសោធន៍ការងារជាក់ស្ដែង ក្រសួងបរិស្ថាននឹងជ្រើសរើសនិស្សិតស្ម័គ្រចិត្តមកបំពេញការងារនៅក្នុង នាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ចំនួន ១០នាក់ ដោយស្របតាមកិច្ចសន្យារបស់ក្រសួងបរិស្ថាន ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំត្រួតពិនិត្យផែនការនិងយុទ្ធវិធីរក្សាសណ្តាប់ធ្នាប់ស្តង់ដាថ្មី ដើម្បីត្រៀមដាក់អនុវត្ត តាមកាលៈទេសៈជាក់ស្តែង!

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យផែនការនិងយុទ្ធវិធីរក្សាសណ្តាប់ធ្នាប់ស្តង់ដាថ្មី ដើម្បីត្រៀមដាក់អនុវត្ត តាមកាលៈទេសៈជាក់ស្តែង ដែលផែនការនិងយុទ្ធវិធីទាំងនេះ ... Read More »

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន ៦ លើទឹកប្រាក់វិនិយោគ ជាង១០០លានដុល្លារ

ភ្នំពេញ ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“DONGFANG JUNMA CEMENT CO., LTD” គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ... Read More »

សម្ដេចក្រឡាហោម អញ្ជើញចូលរួមកិច្ចប្រជុំជាមួយ គណៈកម្មការជំនាញនៃព្រឹទ្ធសភា ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុ កូលដ្ឋាន និងអត្តសញ្ញាណកម្ម

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី  ... Read More »

កម្លាំងនគរបាលចុះបង្ក្រាបសង្វៀនបញ្ជល់មាន់ អ្នកលេងរត់ទាំងព្រលឹងចុងសក់គ្មានសល់ម្នាក់ឡើយ

ខេត្តក្រចេះ ៖ ទីតាំងសង្វៀនបញ្ជល់មាន់មួយកន្លែងត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរីចុះឆ្មក់បង្រ្គាបរឹបអូសបានវត្ថុតាងមួយចំនួនយកទៅរក្សាទុកនិងមួយចំនួនទៀតដុតកម្ទេចចោល។     ការចុះឆ្មក់បង្ក្រាបសង្វៀនបញ្ជល់មាន់នោះសមត្ថកិច្ចបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចត្រពាំងឫស្សី ភូមិថ្មគ្រែកណ្ដាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។     ... Read More »

ក្រុមហ៊ុនជាច្រើនទៅទិញពាក្យដេញថ្លៃគម្រោងអភិវឌ្ឍន៍នានា តែអភិបាលស្រុកមិនព្រមលក់ពាក្យឱ្យដដែល

ខេត្តតាកែវ ៖ ជិតដល់ថ្ងៃដែលបើកសំណើដេញថ្លៃធ្វើផ្លូវបេតុងអាម៉េប្រវែងជាង៤រយម៉ែត្រដែលជាគម្រោងរបស់រដ្ឋបាលសាលាស្រុកអង្គរបុរី តែលោកចៅហ្វាយស្រុកនៅតែមិនព្រមលក់ពាក្យឱ្យក្រុមហ៊ុនដែលមានបំណងចូលរួមដេញថ្លៃដដែល។     ជារឿងផ្ទុយស្រឡះដែលលោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបុរី ដាក់ប្រកាសលក់ពាក្យដេញថ្លៃជាសាធារណៈក្នុងគម្រោងធ្វើផ្លូវអភិវឌ្ឍន៍ក្នុងមូលដ្ឋានខ្លួននោះគឺមិនលក់ពាក្យឱ្យក្រុមហ៊ុនដែលមានបំណងចូលរួមដេញថ្លៃឱ្យទូលំទូលាយនោះទេ។ មានក្រុមហ៊ុនជាច្រើនដែលមានបំណងទៅទិញពាក្យបានបញ្ជាក់ថា អ្នកកាន់ពាក្យសម្រាប់លក់ឱ្យក្រុមហ៊ុនមិនព្រមលក់ទេ គឺទាល់តែមានបញ្ជាពីលោក រស់ ប៊ុនធឿន ... Read More »

អេ​ស្ប៉ា​ញ​លើកពាន National League ក្រោយឈ្នះក្រូអាត​ដោយ​បាល់​ប៉េណាល់ទី​

ក្រូអាត​បាន​ខក​ខាន​ក្នុង​ការ​លើក​ពាន​អន្តរជាតិ​ជា​លើក​ដំបូង​របស់​ពួក​គេ​បន្ទាប់​ពី​ចាញ់​អេស្ប៉ាញ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ Nations Leagueដោយបាល់កាត់សេចក្តីប៉េណាល់ទី។ កីឡាករ Dani Carvajal បាន​ស៊ុតបាល់ប៉េណាល់ទីដើម្បី​ដណ្តើម​យក​ជ័យជម្នះ​ក្នុង​លទ្ធផល ៥-៤ ​បន្ទាប់​ពី Unai Simon បាន​សង្គ្រោះ​បាល់ពីការស៊ុតប៉េណាល់ទីរបស់កីឡាករក្រូអាត Bruno Petkovic។ ការ​ប្រកួត​នៅ​ទីក្រុង ... Read More »

ស្រឡាញ់សន្តិភាព ! គណៈកម្មាធិការប្រតិបត្តិ ប្រកាសលាលែងពីសមាជិកបក្សគណបក្សភ្លើងទៀន ជាបន្តបន្ទាប់

ភ្នំពេញ ៖ ទៀតហើយ លាចេញបន្តបន្ទាប់ពីបក្សរបស់ខ្លួន  ! ជាក់ស្តែងអនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តកំពង់ធំ លោក ណៃ ស៉ីណេង ប្រកាសលាលែងពីសមាជិកបក្ស ។ សូមបញ្ជាក់ថា ៖ បើយោងតាមលិខិតលាលែងរបស់លោក ... Read More »

ប្រធានាធិបតីរុស្ស៊ីលោកពូទីន និយាយអំពីកន្លែងលាក់ខ្លួនរបស់ឧត្តមសេនីយ៍កំពូលអ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា លោកមិនបានច្រានចោលនូវលទ្ធភាពដែលអគ្គមេបញ្ជាការអ៊ុយក្រែន Valery Zaluzhny ស្ថិតនៅក្រៅប្រទេសនោះទេ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS ព័ត៌មានខាងលើត្រូវបានផ្តល់ដោយលោកពូទីន ក្នុងអំឡុងពេលសន្ទនាជាមួយអ្នកកាសែតរុស្ស៊ីអំពីប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ប្រធានាធិបតីរុស្ស៊ីបាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួរអំពីកន្លែងលាក់ខ្លួនរបស់លោក Zaluzhny ថា “ខ្ញុំដឹង ... Read More »

ចោរគាស់បន្ទប់ជួលម្នាក់ត្រូវពលរដ្ឋព័ទ្ធចាប់បានប្រគល់ឱ្យនគរបាល

ខេត្តបន្ទាយមានជ័យៈ ពិតជាថ្លើមធំមែន! ជនសង្ស័យម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅពាក់ស្លាកលេខខេមរភូមិន្ទចូលគាស់ផ្ទះពលរដ្ឋ តែមិនបានសម្រេចត្រូវពលរដ្ឋចាប់បានប្រគល់ឱ្យកម្លាំងនគរបាលប៉ុស្ដិ៍អូរជ្រៅកាលពីវេលាយប់ម៉ោងជិត៣ទៀបភ្លឺចូលថ្ងៃថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៣ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។     ពលរដ្ឋនៅកន្លែងកើតហេតុប្រាប់ថាៈជនសង្ស័យរួបនេះបានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខខេមរភូមិន្ទបានចូលគាស់បន្ទប់ជួលរបស់បងប្អូនប្រជាពលរដ្ឋ តែបន្ទប់ដែលជនសង្ស័យគាស់នោះមិនបានសម្រេចឡើយដោយពលរដ្ឋឃើញសកម្មភាពគាស់ក៏នាំគ្នាស្រែកឆោឡោបង្កការភ្ញាក់ផ្អើលបាននាំគ្នាដេញព័ទ្ធចាប់បាន ប្រគល់ឱ្យសមត្ថកិច្ចតែម្ដង។ ... Read More »

មិនមែនជារឿងធម្មតា ! ខណៈពលរដ្ឋ៧០នាក់ អះអាងថា ចាញ់បោកគម្រោងផ្សារជីស៉ី អូរឫស្សី នៅមហាវិថីសហព័ន្ធរុស្ស៉ី, អ្នកខ្លះបង់រហូតដល់៤ម៉ឺនដុល្លារ តែផ្សារមិនទាន់ទាំងបុកគ្រឹះ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ !

ភ្នំពេញ ៖ នៅក្នុងលិខិត ពាក្យសុំអន្តរាគមន៏ របស់ប្រជាពលរដ្ឋ ដែលបានទិញតូបផ្សារ ជឺស៊ី អូរឬស្សី ដែលមានទីតាំងនៅលើមហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ សូមគោរពជូនសម្តេចតេជោ ហ៊ុន ... Read More »

Update ៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ... Read More »

Arsenal កំពុង​ពិភាក្សា​ដើម្បីនាំយក​ខ្សែ​ប្រយុទ្ធ Kai Havertz ពី Chelsea

ក្លិបកាំភ្លើងធំ Arsenal នៅតែកំពុងពិភាក្សាជាមួយក្លិបតោខៀវ Chelsea ជុំវិញការចុះហត្ថលេខាលើកីឡាករ Kai Havertz។ Havertz វ័យ២៤ឆ្នាំនៅសល់កិច្ចសន្យារយៈពេល២ឆ្នាំទៀត ហើយ Arsenal មានការចាប់អារម្មណ៍ជាបន្តលើខ្សែប្រយុទ្ធអាល្លឺម៉ង់រូបនេះ។ ភាពជាម្ចាស់ថ្មីនៅ Chelsea ចង់ជៀសវាងការអនុញ្ញាតឱ្យកីឡាករចូលដល់រយៈពេល២ឆ្នាំចុងក្រោយនៃកិច្ចព្រមព្រៀងរបស់ពួកគេ ... Read More »