ព័ត៌មានទាន់ហេតុការណ៍៖
'

🔴សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ មានវិធានការ និងកំពុងក្តោបមុខសញ្ញាបានហើយ ! ជនស៊ីវិល ២រូប ធ្វើសកម្មភាព ជិះម៉ូតូណៃហត ១គ្រឿង ធ្វើខ្លួនឯងជាសមត្ថកិច្ច ចាប់ប្រជាពលរដ្ឋឆែករកគ្រឿងញៀននិងប្រើហិង្សា

ភ្នំពេញ ៖ រឿង ចម្លែក ៗ ! គឺមានជនស៊ីវិលវាមធ្យមទេ  តែងំពួកនេះ បានដោះអាវទៀត ,ចង់ល្បីហើយមើលទៅ ! ខណៈឃើញបុរសពីរនាក់ ជិះម៉ូតូណៃហត១គ្រឿង ធ្វើខ្លួនឯងជាសមត្ថកិច្ច ចាប់ប្រជាពលរដ្ឋឆែករកគ្រឿងញៀននិងប្រើហិង្សា ... Read More »

លោកឃួង ស្រេង ៖ ស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងការពិតនៅប្រទេសកម្ពុជា ពិសេសអំពើល្អរបស់សម្តេចតេជោហ៊ុន សែន

ភ្នំពេញ៖ លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជានិងជាប្រធាន​គណៈកម្មាធិកា​រគណបក្ស​រាជធានីភ្នំពេញ បានស្នើឲ្យ ប្រព័ន្ធផ្សព្វ ផ្សាយទាំងអស់ ជួយផ្សព្វផ្សាយឲ្យបានច្រើន និងទូលំទូលាយ ពីការពិតនៅប្រទេសកម្ពុជា ពិសេស ផ្សព្វផ្សាយអំពើល្អរបស់សម្តេចតេជោហ៊ុន សែន និងអំពើល្អរបស់គណបក្សប្រជាជនកម្ពុជា ... Read More »

ផែនការផ្តល់ជំនួយអាវុធមានទឹកប្រាក់៥០០លានដុល្លារដល់តៃវ៉ាន់នឹងបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងជាមួយចិន

សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៣បានផ្សាយថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មានផែនការបញ្ជូនជំនួយអាវុធគិតជាទឹកប្រាក់ ៥០០លានដុល្លារ សម្រាប់កោះតៃវ៉ាន់ ដោយប្រើប្រាស់សិទ្ធិអំណាចប្រធានាធិបតីដូចគ្នាដែលត្រូវបានប្រើជាង៣៥ដងដើម្បីផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន។ ជាផ្នែកមួយនៃកញ្ចប់ថវិកាឆ្នាំ២០២៣ ... Read More »

UEFA ដាក់ចេញវិធានការសុត្ថិភាពថ្មីសម្រាប់អ្នកគាំទ្រចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ

UEFA នឹងចូលរួមជាមួយអ្នកគាំទ្រនៅក្នុងការធ្វើផែនការ និងការប្រតិបត្តិនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដូចដែលបានប្រកាសពីវិធានការថ្មីដើម្បីកែលម្អសុវត្ថិភាពសម្រាប់អ្នកគាំទ្រដែលចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រ។ ការរៀបចំផែនការនេះគឺបន្ទាប់ពីមានភាពច្របូកច្របល់នៅវគ្គផ្តាច់ព្រ័ត្រ Champions League កាលពីឆ្នាំមុនរវាង Liverpool និង Real Madrid។ របាយការណ៍​មួយ​បាន​រក​ឃើញ​ថា UEFA មាន​ការ​ទទួល​ខុស​ត្រូវ​ចម្បង​សម្រាប់​អ្វី​ដែល​ស្ទើរ​តែ​នាំ​ឱ្យ​មានគ្រោះ​ថ្នាក់ដល់​មនុស្ស​ស្លាប់​យ៉ាង​ច្រើននៅ​ទីក្រុង​ប៉ារីស។ ... Read More »

ឯកឧត្តម ឃួង ស្រេង សូមផ្ញើសារលិខិតអបអរសាទរ និងជូនពរ សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន មេដាយមរតកអូឡាំពិកអន្ដរជាតិ ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC

ភ្នំពេញ ៖ គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ បានប្រគល់មេដាយមរតកអូឡាំពិកអន្ដរជាតិ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលមានស្នាដៃយ៉ាងធំធេង ក្នុងការដឹកនាំ និងលើកស្ទួយវិស័យកីឡា ... Read More »

ឧត្តមសេនីយ៍ឯក ហួត ឈាងអន សូមផ្ញើសារលិខិតអបអរសាទរ និងជូនពរ សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន មេដាយមរតកអូឡាំពិកអន្ដរជាតិ ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC

ភ្នំពេញ ៖ គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ បានប្រគល់មេដាយមរតកអូឡាំពិកអន្ដរជាតិ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលមានស្នាដៃយ៉ាងធំធេង ក្នុងការដឹកនាំ និងលើកស្ទួយវិស័យកីឡា ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន សូមផ្ញើសារលិខិតអបអរសាទរ និងជូនពរ សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន មេដាយមរតកអូឡាំពិកអន្ដរជាតិ ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC

ភ្នំពេញ ៖ គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ បានប្រគល់មេដាយមរតកអូឡាំពិកអន្ដរជាតិ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលមានស្នាដៃយ៉ាងធំធេង ក្នុងការដឹកនាំ និងលើកស្ទួយវិស័យកីឡា ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​ ​​អ្នកឆ្លងថ្មី​​ ០១នាក់, អ្នកជាសះស្បើយ​​​ ០១នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​ទី០៦ ខែឧសភា​​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ​០១នាក់,​ ឣ្នកជាសះស្បើយ​​​​​​​ ០១នាក់ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

លោក នាង សុជីវី ថ្លែងថា បងប្អូនសមាជិកសមាជិកាគ្រួសារគណបក្សភូមិ ឃុំមុខដា ទាំងអស់ សូមអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ខេត្តស្វាយរៀង៖ លោក នាង សុជីវី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំមុខដា ស្រុករមាសហែកបានថ្លែងថា បងប្អូនសមាជិកសមាជិកាគ្រួសារគណបក្សភូមិ ឃុំមុខដា ទាំងអស់ សូមអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា  ព្រោះថា គណបក្សប្រជាជនកម្ពុជាកើតចេញពីប្រជាជន និងបម្រើប្រជាពលរដ្ឋពិតៗ។ ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី៦ខែឧសភាឆ្នាំ២០២៣ ... Read More »

Brighton យល់ព្រមចុះហត្ថលេខាលើខ្សែប្រយុទ្ធ Joao Pedro មកពី Watford ក្នុងតម្លៃកំណត់ត្រាក្លិប

ក្លិប Brighton បានយល់ព្រមចុះហត្ថលេខាលើខ្សែប្រយុទ្ធប្រេស៊ីល Joao Pedro ពីក្លិប Watford ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប៣០លានផោន។ កីឡាករវ័យ២១ឆ្នាំរូបនេះបានចូលរួមជាមួយ Watford ក្នុងឆ្នាំ២០២០ហើយស៊ុតបញ្ចូលទីបាន២៤គ្រាប់ក្នុងការបង្ហាញខ្លួន១០៩លើកក្នុងនោះរកបាន១១គ្រាប់នៅរដូវកាលនេះសម្រាប់ក្រុមជើងឯក។ គាត់នឹងចូលរួមជាមួយ Brighton នៅរដូវក្តៅក្នុងកិច្ចសន្យាដែលមានរហូតដល់ខែមិថុនា ឆ្នាំ២០២៨។ ... Read More »

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥១នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៦ករណីទូទាំងប្រទេសថ្ងៃទី៥ ឧសភាម្សិលមិញ!

ភ្នំពេញ៖ ជនសង្ស័យចំនួន ៥១នាក់ (ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣​ម្សិលមិញនេះ​ ។​ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !  ... Read More »

មនុស្ស​ ៤នាក់ស្លាប់​ និង៥នាក់រងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​ ខណៈ​យានយន្តល្មើសចំនួន ២៩គ្រឿង ត្រូវបានផាកពិន័យនៅទូទាំងប្រទេសនាថ្ងៃទី០៥​ ខែឧសភា​ម្សិលមិញ!

ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ​ បណ្តាលឱ្យមនុស្សស្លាប់ ៤នាក់ របួសធ្ងន់ ២នាក់ និងស្រាល ៣នាក់ ។ ជាក់ស្ដែង​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ ... Read More »

ទិដ្ឋភាពនៃពិធីបើកព្រឹត្តិការណ៍ ស៉ីហ្គេម បានឆក់យកបេះដូងពលរដ្ឋកម្ពុជា

ភ្នំពេញ ៖ ទិដ្ឋភាពនៃពិធីបើកព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២(32nd SEA Games) និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២(12th ASEAN Para Games ) នារាត្រីថ្ងៃទី០៥ ឧសភា ឆ្នាំ២០២៣ គឺបានឆក់យកបេះដូងប្រជាពលរដ្ឋ ... Read More »

Liverpool នឹងលេងភ្លេងជាតិមុនការប្រកួតជាមួយ Brentford ក្នុងថ្ងៃឡើងគ្រងរាជ្យព្រះអង្គម្ចាស់ Charles

ក្រុមហង្សក្រហម Liverpool នឹង​លេង​ភ្លេង​ជាតិ​មុន​ការ​ប្រកួត​ទល់​នឹង Brentford នៅ​ថ្ងៃ​សៅរ៍នេះ បើ​ទោះ​បី​ជា​និយាយ​ថា ​ពួក​គេ​ដឹង​ថា​អ្នក​គាំទ្រ​មួយ​ចំនួន​មាន​ទស្សនៈផ្ទុយ​​ក៏​ដោយ។ អ្នកគាំទ្ររបស់ក្លិបបានស្រែកថា ‘Abide With Me’ និង ‘God Save the ... Read More »

ការប្រកួតកីឡាស៊ីហ្គេម ប្រភេទអត្តពលកម្ម លើវិញ្ញាសារត់ម៉ារ៉ាតុងបុរស-នារី ក្នុងខេត្តសៀមរាប បានចាប់ផ្តើមដំណើរការហើយ

ខេត្តសៀមរាប ៖ ការប្រកួតកីឡាស៊ីហ្គេម ប្រភេទអត្តពលកម្ម លើវិញ្ញាសារត់ម៉ារ៉ាតុងបុរស-នារី ក្នុងខេត្តសៀមរាប បានចាប់ផ្តើមដំណើរការហើយ ! នេះជាការបញ្ជាក់អោយដឹងពី អង្គភាព មន្ទីរព័ត៌មានខេត្តសៀមរាប នៅព្រឹកនេះ ។  សូមបញ្ជាក់ថា, នៅវេលាម៉ោង៦ព្រឹក ... Read More »

ក្មេងប្រុសម្នាក់អាយុ០៤ឆ្នាំដើរទៅលេងស្រះទឹករអិលជើងលង់ទឹកស្រះស្លាប់នៅក្រោយផ្សារប៉ាងរលឹម ក្រុងប៉ៃលិន

ខេត្តប៉ៃលិន ៖ តាមរបាយការណ៍ពីមន្ត្រីនគរបាលជំនាញក្រុងប៉ៃលិនបានឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៥និង១៥នាទី មានករណីក្មេងលង់ទឹកស្រះបណ្តាលឱ្យស្លាប់ម្នាក់ នៅចំណុចក្រោយផ្សារប៉ាងរលឹម ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។ កូនក្មេងរងគ្រោះឈ្មោះ កា ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម លើកទី៣២ ចាប់ពេលនេះតទៅ

ភ្នំពេញ ៖ នៅរាត្រីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រកាសបើកព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការ ប្រកបដោយភាពរីករាយ និងមោទកភាពបំផុតសម្រាប់កម្ពុជាដែលធ្វើជាម្ចាស់ផ្ទះ។ នៅក្នុងឱកាសនោះ ... Read More »

អបអរសាទរ! ភាពជាម្ចាស់ផ្ទះ ដែលកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំ បានមកដល់ហើយ

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (32nd SEA Games) និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) ឆ្នាំ២០២៣ ... Read More »

ទាហានចិននិងឡាវគ្រោងធ្វើសមយុទ្ធយោធារួមគ្នាដ៏កម្រ

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣បានផ្សាយថា ប្រទេសចិននឹងធ្វើសមយុទ្ធយោធារួមគ្នាដ៏កម្រមួយ ជាមួយប្រទេសជិតខាងរបស់ខ្លួន គឺប្រទេសឡាវនៅក្នុងខែឧសភានេះ ខណៈដែលទីក្រុងប៉េកាំងព្យាយាមពង្រឹងទំនាក់ទំនងសន្តិសុខជាមួយសម្ព័ន្ធមិត្តក្នុងតំបន់ ដើម្បីទប់ទល់នឹងការពង្រីកវត្តមានរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ក្រសួងការពារជាតិចិនបានឲ្យដឹងថា ទីបញ្ជាការភូមិភាគខាងត្បូង ... Read More »

មន្ត្រីរុស្ស៊ីនិងអ៊ុយក្រែនប៉ះទង្គិចគ្នាក្នុងសន្និសីទអន្តរជាតិ

សមាជិកនៃគណៈប្រតិភូអ៊ុយក្រែន និងលេខារុស្ស៊ី Valery Stavitsky បានប៉ះទង្គិចគ្នានៅខាងក្រៅកិច្ចប្រជុំនៃក្រុមប្រឹក្សាសភាស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសមុទ្រខ្មៅ (PABSEC) នៅក្នុងប្រទេសទួរគី។ ប្រភពពីគណៈប្រតិភូរុស្ស៊ីបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃទី 4 ឧសភា នៅឯសណ្ឋាគារដែលរៀបចំពិធីនោះ។ វីដេអូបង្ហាញពីមន្ត្រីអ៊ុយក្រែនវាយមន្ត្រីរុស្ស៊ី បន្ទាប់ពីគាត់បានដកទង់ជាតិអ៊ុយក្រែន។ ហេតុផលគឺថា ... Read More »

ជនត្រូវចោទពីរនាក់គេចខ្លួនច្រើនឆ្នាំវិលចូលផ្ទះវិញជាប់ជុងនគរបាល

ខេត្តស្ទឹងត្រែង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកសេសានបានធ្វើការឃាត់ខ្លួនជនត្រូវចោទចំនួន២នាក់តាមដីកាបង្គាប់របស់ចៅក្រមក្រោយពីប្រព្រឹត្តបទល្មើសនៅឃុំក្បាលរមាស ស្រុកសេសាន ហើយរត់គេចខ្លួនអស់ជាច្រើនឆ្នាំមក។ ការចាប់ខ្លួនជនត្រូវចោទខាងលើនេះកម្លាំងនគរបាលបានធ្វើឡើងតាមដីកាចំនួន២ក្នុងថ្ងៃតែមួយនាវេលាម៉ោង៩.៥០នាទីថ្ងៃទី០៥ខែឧសភាឆ្នាំ២០២៣ ក្នុងភូមិក្របីជ្រំ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ដីកាបង្គាប់ឱ្យចាប់ខ្លួនទីមួយលេខ០១០ចុះថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៩ដោយលោក អៀង គឹមថុល ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តស្ទឹងត្រែង ឱ្យចាប់ខ្លួនជនត្រូវចោទឈ្មោះសឿន រស្មី ... Read More »

ដ្រូនវាយប្រហារលើវិមានក្រឹមឡាំងជា «ទង្វើអរិភាព» ហើយមិនអាចកើតឡើងបានដែរបើគ្មានការដឹងឮពីអាមេរិក

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយនៅថ្ងៃសុក្រនេះថា ឧប្បត្តិហេតុដ្រូននៅឯវិមានក្រឹមឡាំងកាលពីថ្ងៃពុធសប្តាហ៍នេះ គឺជា ... Read More »

រថយន្តដឹកខ្សាច់បេីកបុកកិនម៉ូតូអូសស្ត្រីម្នាក់បណ្តាលឱ្យធ្លាយខួរស្លាប់យ៉ាងអណោចអធ័ម

ភ្នំពេញ​៖​ ស្ត្រីម្នាក់បានស្លាប់យ៉ាងអណោចអធ័មខណៈកំពុងជិះម៉ូតូត្រូវរថយន្តដឹកខ្សាច់បេីកមកពីក្រោយបុកនិងកិនអូសកាលពីវេលាម៉ោង៤និង៤០នាទីរសៀល​ ថ្ងៃទី០៥​ ខែឧសភា​ ឆ្នាំ២០២៣​ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញស្ត្រីម្នាក់ជិះម៉ូតូម៉ាកនិច​ ពណ៌សលាយក្រហម​ ពាក់ស្លាកលេខភ្នំពេញ1JZ 8521 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣០ម៉ែត្រ​ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តបែនដឹកខ្សាច់​ ... Read More »

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ទទួលថវិកាអបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣

 ខេត្តសៀមរាប៖ នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានទទួលថវិកាពីសប្បុរជនដើម្បីអបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ... Read More »

ល្ងាចនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ាររ៉ាហ្គេមលើកទី១២

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកព្រឹត្តិការណ៍កីឡាស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រព្រឹត្តទៅនៅពហុកីឡាដ្ឋានជាតិមរតកតេជោ។ ... Read More »

កម្មវិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ

ភ្នំពេញ ៖ កម្មវិធី ពិធីបើកផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃសុក្រ ១ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ... Read More »

បនល្បែងសុីសងហ្គេម កើតមានពេញបន្ទុក ក្នុងផ្សារទំនើប ស៊ីធីម៉ល ជាន់ទី៣ សង្កាត់វាលវង់ ខណ្ឌ ៧មករា

ភ្នំពេញ៖ បនល្បែងសុីសងហ្គេម កើតមានពេញបន្ទុក នៅក្នុងផ្សារទំនើបស៊ីធីម៉ល ដ៏ល្បីល្បាញ ដែលមានទីតាំង ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ហាក់គ្មានការបង្ក្រាប រឿងចុះធ្វើរដ្ឋបាលដោយអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ដើម្បីលុបបំបាត់បនល្បែងស៊ីសង ព្រោះអាចកើតមាន បទល្មើសក្នុងមូលដ្ឋាន។ ... Read More »

កងការពារព្រំដែនលេខ៦០១ បន្តចាត់តាំងកម្លាំងល្បាតការពារតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តទទួលខុសត្រូវ

ខេត្តកណ្តាល ៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ ៦០១ បានបន្តចាត់តាំងលោកអនុសេនីយ៍ទោ ផន ធារិទ្ធិ មេបញ្ជាការកងអនុសេនាធំល្បាតទី២ ដឹកនាំកម្លាំងដើរល្បាត ... Read More »

ចែកសំបុត្រឥតគិតថ្លៃ សម្រាប់ការប្រកួតនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ វិញ្ញាសាបាល់ទាត់បុរស

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា,  ចែកសំបុត្រឥតគិតថ្លៃ សម្រាប់ការប្រកួតនៅថ្ងៃទី០៧ ឧសភា ២០២៣ វិញ្ញាសាបាល់ទាត់បុរស។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមជម្រាបជូនថា,  ចែកជូននៅថ្ងៃស្អែក ... Read More »

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន ២ លើទឹកប្រាក់វិនិយោគ ប្រមាណជា១០លានដុល្លារ

ភ្នំពេញ ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “Z.S.M GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៣៤០ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង៣ ... Read More »