ខេត្តបាត់ដំបង៖ បុរសម្នាក់ព្រោះតែវិបត្តិគ្រួសារបានធ្វើអត្តឃាតដោយលោតទឹកសម្លាប់ខ្លួនកាលពីវេលាម៉ោង ២២និង៥០នាទី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្ត បាត់ដំបង និងប្រទះឃើញនៅវេលាម៉ោង ១៨និង១០ នាទី ថ្ងៃទី១០ ... Read More »
គ្រឿងញៀនទម្ងន់ 1061,04ក្រាមត្រូវបានសមត្ថកិច្ចនគរបាលបង្រ្កាបដកហូតនៅស្រុកបវេលរួមជាមួយមុខសញ្ញាចំនួន០២នាក់
ខេត្តបាត់ដំបង : នាវេលាម៉ោង២១និង១៥នាទីយប់ថ្ងៃទី ០៩ខែ កញ្ញា ឆ្នាំ២០២៥ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ... Read More »
សម្តេចអគ្គមហាពញាចក្រី ហេង សំរិននិងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី៤នៅវត្តក្រពើហា
ខេត្តកណ្តាល ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមជាមួយឯកឧត្តម វង សូត ... Read More »
ប្រធានក្រុមប្រឹក្សារាជធានី ស្នើឱ្យអាជ្ញាធរ ទប់ស្កាត់ចោរ លួចគាស់ផ្ទះ គ្រោះអគ្គីភ័យដោះស្រាយចរាចរ ខណៈពលរដ្ឋចេញទៅលេងតាមបណ្តាខេត្តឱកាសបុណ្យភ្ជុំបិណ្ឌនេះ
ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ស្នើរសូមឱ្យអាជ្ញាធររាជធានី និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបន្តយកចិត្តទុកដាក់ បង្ការទប់ស្កាត់ ចោរលួចគាស់ផ្ទះ គ្រោះអគ្គីភ័យ ការដោះស្រាយលំហូរ ចរាចរ ខណៈពលរដ្ឋត្រូវចាកចេញពីភ្នំពេញទៅលេងតាមបណ្តាខេត្ត។ ការស្នើបែបនេះ នៅថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២៥ ... Read More »
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញសំណេះសំណាលជាមួយមន្រ្តីពន្ធនាគារដែលត្រៀមទៅសិក្សាវគ្គថ្នាក់បរិញ្ញាបត្រ ពន្ធនាគារ ជំនាន់ទី៦ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយដ្ឋានពន្ធនាគារ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីពន្ធនាគារដែលត្រៀមទៅសិក្សាវគ្គថ្នាក់បរិញ្ញាបត្រ ពន្ធនាគារ ជំនាន់ទី៦ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ... Read More »
ខ្លឹមសារផ្ដល់ជូនអ្នកសារព័ត៌មានដោយអ្នកនាំពាក្យក្រសួង ស្ដីពីជំនួបសម្ដែងការគួរសមរបស់ លោក Olivier RICHRD ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានទទួលជំនួបសម្តែងការគួរសមរបស់ លោក Oliver RICHARD ... Read More »
រដ្ឋបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមកទស្សនាអាកាសយានដ្ឋានតេជោ សូមរក្សានូវសណ្ដាប់ធ្នាប់ និងរបៀបរៀបរយឱ្យបានល្អ បញ្ជៀសការកកស្ទះចរាចរណ៍
ខេត្តកណ្តាល៖ បន្ទាប់ពីបានដាក់ដំណើរការនូវអាកាសយានដ្ឋានតេជោ មានបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់ទាំងអស់ អញ្ជើញទស្សនានៅព្រលានយន្តហោះប្រវត្តិសាស្ត្រនេះ ពិសេសនៅពេលយប់ តាមដងផ្លូវនានា ដែលនាំឱ្យមានការកក់ស្ទះចរាចរណ៍ បាត់បង់សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នៅព្រលប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ លោក គួច ចំរើន ... Read More »
នាយឧត្ដមសេនីយ៍ ទៀ សីហា ពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អន្តរកាលដែលនឹងទៅបោះទីតាំងនៅខេត្តព្រះវិហារ និងបន្ទាយមានជ័យ៣ខែ
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្ដមសេនីយ៍ ទៀ សីហា ទទួលស្វាគមន៍ ឧត្តមសេនីយ៍ត្រី DATO’ PAHLAWAN SHRI BIN SHUKOR មេបញ្ជាការបេសកកម្ម IOT ... Read More »
ពិព័រណ៍ EducationUSA Fair ប្រចាំឆ្នាំ២០២៥ ដែលរៀបចំដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាបានបើកជាផ្លូវការហើយ!
ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីពិព័រណ៍ EducationUSA Fair ឆ្នាំ២០២៥ជាផ្លូវការ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ក្រោមអធិបតីភាពលោកបណ្ឌិត សោម ... Read More »
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ករណីឆបោកប្រាក់ក្រោមរូបភាពវិនិយោគតាមអនឡាញ
ភ្នំពេញ ៖ យោងតាមបញ្ជាដឹកនាំរបស់ លោក នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី លោក ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ... Read More »
ខេត្តហឺណាន ប្រទេសចិនបានបោះទុនវិនិយោគ ៣០លានដុល្លារ ចុះកិច្ចព្រមព្រៀងទិញ បន្លែ-ផ្លែឈើពីកម្ពុជា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ទឹកប្រាក់ប្រមាណ៣០លានដុល្លារ ត្រូវបានក្រុមហ៊ុន Zhengzhou Chen’s Sun Fruit and Vegetable របស់ចិន សម្រេចចុះMOU ជាមួយក្រុមហ៊ុន Nongde ... Read More »
ចាស់ៗ រំភេីបនឹងសមិទ្ធផល ថ្មី មិនធ្លាប់មាននៅកម្ពុជា ក្នុង បរិវេណ ព្រលាន យន្តហោះ អន្តរជាតិ តេជោ
ភ្នំពេញ ៖ ពលរដ្ឋនាំគ្នាមកលេងព្រលានថ្មី ទាន់ពេលបើកឱ្យចូលទស្សនាដោយសេរី ។ សមិទ្ធផលដ៏អស្ចារ្យ និងជាប្រវត្តិសាស្ត្រប្រចាំកម្ពុជា ! មោទនភាពជាតិខ្មែរ គាត់រំភេីបនឹងសមិទ្ធផល ថ្មី មិនធ្លាប់មាននៅកម្ពុជា ។ សូមបញ្ជាក់ថា ៖ ... Read More »
នគរបាលឃាត់ខ្លួនបុរសម្នាក់ដែលខឹងរឿងបាត់មាន់១ក្បាល ក្លាយជាហិង្សាទៅលើស្ត្រីវ័យចំណាស់ម្នាក់
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវនគរបាលឃាត់ខ្លួន ខណៈដែលខឹងរឿងបាត់មាន់១ក្បាល ហើយបែរទៅជាវាយនិងគំរាមរកកាប់ទៅលើស្ត្រីអ្នកជិតខាងម្នាក់ បណ្តាលឱ្យរងរបួស ហើយដោយទ្រាំនូវទង្វើរដដែលៗលែងបានក៏ប្តឹងឱ្យនគរបាលស្រុកភ្នំស្រួចឃាត់ខ្លួនតែម្តងពីបទហិង្សាដោយចេតនា។ ការឃាត់ខ្លួនបុរសសង្ស័យដែលប្រើហិង្សាលើស្ត្រីវ័យចំណាស់ខាងលើនេះ កើតឡើងកាលពីល្ងាចថ្ងៃទី១០ កញ្ញា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិដំបូកខ្ពស់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ... Read More »
សប្តាហ៍ក្រោយ ! សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៦ នៅប្រទេសម៉ាឡេស៊ី ពីថ្ងៃទី១៦ដល់ថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ លោកបណ្ឌិត តាន់ស៊ី ... Read More »
លោក Christof Weigelmeier ភារធារី និងជាប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៃស្ថានទូតអាល្លឺម៉ង់ បានចូលក្រោមប្រធានបទ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅរកភាពស្អាត បៃតង និងចីរភាពនៃកម្ពុជា”
ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា បានឱ្យដឹងថា ៖ កាលពីម្សិលមិញ លោក Christof Weigelmeier ភារធារី និងជាប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ... Read More »
ឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យឆេះផ្ទះអស់១ខ្នងចាក់សោរចោល ផ្អើលទាំងយប់នៅស្រុកក្រូចឆ្មារ
ខេត្តត្បូងឃ្មុំ ៖ មនុស្សម្នាក្មេងចាស់ប្រុសស្រីភ្ញាក់ផ្អើល ដោយឃើញលំនៅឋានរបស់ពលរដ្ឋ១ខ្នងសង់អំពីឈើប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅភូមិអំពិល ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ។ អ្នកភូមិបាននាំគ្នាបូមទឹកបាញ់ទៅលើភ្លើងដែលកំពុងឆាបឆេះ តែអំណាចភ្លើងមិនបានថមថយនោះទេ។ បន្ទាប់មកលោកអធិការនគរបាលស្រុកក្រូចឆ្មារក៏បានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យដែលប្រចាំការ២៤ម៉ោងចេញមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ។ សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១១ខែកញ្ញា នេះថា ផ្ទះឈើដែលឆេះនេះគឺម្ចាស់បានបិទទ្វារចាក់សោដោយទៅនៅផ្ទះមួយទៀតនៅរកាខ្នុរ ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់គោលការណ៍ជូនរដ្ឋបាលរាជធានីភ្នំពេញរៀបចំនូវរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ
ភ្នំពេញ ៖ ដូចដែលបានរៀបចំជាច្រើនឆ្នាំកន្លងមក ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ខ្ញុំបានផ្តល់គោលការណ៍ជូនរដ្ឋបាលរាជធានីភ្នំពេញរៀបចំនូវរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ។ នេះជាប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះលើផេកផ្លូវការនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ... Read More »
ធ្លាប់ជាប់គុក ២ ឆ្នាំ ពេលចេញមកវិញ នៅតែបន្តជួញ ដូរគ្រឿងញៀនតាម Telegram ទីបំផុតត្រូវសមត្ថកិច្ចចាប់ខ្លួន
ខេត្តកណ្ដាល÷បុរសម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល ២ឆ្នាំ ពីបទប្រើប្រាស់គ្រឿងញៀន ពេលមានសេរីភាពនៅតែមិនរាងចាល បន្តប្រកបមុខរបរជួញដូរគ្រឿងញៀនតាមប្រព័ន្ធ Telegram ទីបំផុតត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅធ្វើការឃាត់ខ្លួនបាន កាលពីយប់ថ្ងៃទី៩ កញ្ញា ២០២៥ នៅលើផ្លូវបេតុង ស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមៀន។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ... Read More »
ក្រុមរាត្រីចរណ៍ចំនួន៨៦នាក់ក្នុងនោះបានរកឃេីញមានផ្ទុកសារធាតុ ញៀនចំនួន ៥១នាក់ ត្រូវសមត្ថកិច្ចនគរបាលនាំមកសាកសួរនិងចាត់វិធានការតាមផ្លូវច្បាប់
ខេត្តបាត់ដំបង៖ ចាប់តាំងពីយប់ថ្ងៃទី ០១ រហូតដល់យប់ថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ ២០២៥ សមត្ថកិច្ចនគរបាលធ្វេីការឃាត់ខ្លួនក្រុមក្មេងទំនេីង និងក្រុមជាមុខសញ្ញាបន្លំលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅ ពេលយប់ក្នុងក្រុងបាត់ដំបងចំនួន ៨៦ នាក់ យកមកសាកសួរ និងធ្វេីការពិនិត្យស្វែង ... Read More »
អ្នកសង្កេតកាណ៍អន្តរកាល ពីម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីន មកដល់កម្ពុជាដើម្បីពិនិត្យស្ថានភាពក្រោយបទឈប់បាញ់
ភ្នំពេញ : នៅរសៀលថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលទទួលដំណើរអញ្ជើញដល់របស់ក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri ... Read More »
នាយឧត្តមសេនីយ៍ វង្ស ពិសេន ចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២២ ក្រោមប្រធានបទ ” ឯកភាពអាស៊ានសម្រាប់សន្តិសុខនិងវិបុលភាព “
ម៉ាឡេស៊ី៖ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២២ ( ACDFM-22 ) ដែលបានរៀបចំឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនេះ ... Read More »
ក្នុងរយៈពេល៨ខែ! កម្ពុជានាំចេញចេកស្រស់ជាង ២១ម៉ឺនតោន កើនឡើង២៧%់ ក្នុងនោះទីផ្សារចិនស្រូបយកជាង ៩៥%
ភ្នំពេញ៖ ការនាំចេញចេកស្រស់ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះ សម្រេចបានជាង២១ម៉ឺន កើនឡើង២៧.៧០% ក្នុងនោះប្រមាណ៩៥% ត្រូវបាននាំចេញទៅកាន់ទីផ្សារចិន ដែលបង្ហាញថា ប្រទេសចិនគឺជាគោលដៅ និងទីផ្សារនាំចេញផ្លែចេកស្រស់ធំជាងគេរបស់កម្ពុជា។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានបង្ហាញថា រយៈពេល៨ខែឆ្នាំនេះ កម្ពុជាបាននាំចេញផ្លែចេកស្រស់ចំនួន ២១០ ... Read More »
ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកសំរោង ខេត្តតាកែវ
ខេត្តតាកែវ៖ ដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង ១៣:២០នាទី ថ្ងៃទី៩ ខែកញ្ញា ... Read More »
ឆ្លងចរន្ដអគ្គិសនីឆាប់ឆេះផ្ទះលក់កាហ្វេមួយកន្លែងយ៉ាងសន្ធោសន្ធៅខូចខាតសម្ភារះអស់មួយចំនួន
ភ្នំពេញ៖ ផ្ទះលក់កាហ្វេ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល ... Read More »
រយៈពេល៨ខែឆ្នាំនេះ ការដោះដូរពាណិជ្ជរបស់កម្ពុជា មានទំហំទឹកប្រាក់ជិត ៤៣ ពាន់លានដុល្លារ
ភ្នំពេញ៖ ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា នៅក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៥នេះ មានទំហំទឹកប្រាក់សរុបជិត ៤៣ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទឹកប្រាក់ជិត ២១ពាន់លានដុល្លារ ខណៈតម្លៃនៃការនាំចូលមានទឹកប្រាក់សរុបជិត ២២ ពាន់លានដុល្លារ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ... Read More »
លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា, ភាគីសហជីពតំណាងកម្មករនិយោជិត និងភាគីនិយោជក បានឯកភាពគ្នារក្សានូវតួលេខប្រាក់ឈ្នួលដដែល គឺចំនួន២០៨ដុល្លារ ដោយរងចាំការសម្រេចជាផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន កម្មករនិយោជិត និយោជក និង អង្គការវិជ្ជាជីវៈ ឱ្យបានជ្រាបថា នៅថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ច ... Read More »
នគរបាលស្រុកបវេល អនុវត្តដីកាចាប់ខ្លួនពិរុទ្ធជនម្នាក់ តាមអំណាចតុលាការ ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
បាត់ដំបង៖ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបវេល នៃអធិការដ្ឋាននគរបាលស្រុកបវេល ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង២៣:១០នាទី នៅចំណុចភូមិបវេល១ ឃុំបវេល ស្រុកបវេល ... Read More »
ថ្ងៃនេះករណីឆ្លងកូវីដ-១៩៖ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ... Read More »
សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
ខេត្តកោះកុង ៖ សូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អំពីលទ្ធផលនៃកិច្ចប្រជុំ ពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនាព្រឹកនេះ ហើយបានបញ្ចប់ទៅនៅវេលាម៉ោង ១១:១៥នាទី នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ... Read More »
ជាងចម្លាក់នៅប្រាសាទមេបុណ្យខាងលិច ខិតខំអស់ពីសមត្ថភាពឆ្លាក់ក្បាច់តាមទ្រង់ទ្រាយដើម ទុកជាកេរដំណែលរយឆ្នាំបន្តទៀត
ខេត្តសៀមរាប ៖ គម្រោងជួសជុល និងអភិរក្សប្រាសាទមេបុណ្យខាងលិច ដែលស្ថិតនៅក្នុងអាងបារាយណ៍ទឹកថ្លា តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថានទូតបារាំងប្រចាំកម្ពុជា កំពុងដំណើរការយ៉ាងសកម្ម និងមមាញឹក។ គម្រោងជួសជុលនេះ ចាប់ផ្តើមតាំងពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ។ បច្ចុប្បន្នមានក្រុមការងារជួសជុលប្រាសាទមេបុណ្យខាងលិច ភាគច្រើនជាអ្នកស្រុកអង្គរ កំពុងតែបំពេញការងារទៅតាមជំនាញរៀងៗខ្លួនជាច្រើនផ្នែក។ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច