ព័ត៌មានទាន់ហេតុការណ៍៖
'

លោកស្នងការនគរបាលរាជធានីពេញ ៖ ក្មួយស្រី ម៉ូនីកា ពិតជាចិត្តដាច់មែនមិនព្រមមកស្នងការដ្ឋាននគរបាលរាជធានីដើម្បីសហការជាមួយពូដើម្បីរកយុត្តិធម៌ជូនក្មួយ!ពូពិតជាខកចិត្តណាស់ដែលពូរងចាំនៅស្នងការដ្ឋាន តាំងពីម៉ោង៦ព្រឹករហូតដល់ម៉ោង៦ល្ងាច

ភ្នំពេញ ៖ ក្មួយស្រី ម៉ូនីកា ពិតជាចិត្តដាច់មែនមិនព្រមមកស្នងការដ្ឋាននគរបាលរាជធានីដើម្បីសហការជាមួយពូដើម្បីរកយុត្តិធម៌ជូនក្មួយ!ពូពិតជាខកចិត្តណាស់ដែលពូរងចាំនៅស្នងការដ្ឋាន តាំងពីម៉ោង៦ព្រឹករហូតដល់ម៉ោង៦ល្ងាច។ នេះជាការបង្ហោះដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែកុម្ភ: ... Read More »

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ បើតាមព្រះរាជក្រឹត្យដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាននៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ  គឺព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង ... Read More »

រកឃើញសារធាតុញៀន ចំនួន៣០៤កញ្ចប់ នៅជាប់របងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ខណ្ឌសែនសុខ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ

ភ្នំពេញ ៖ នារសៀលថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២៤ អង្គភាព ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ៖ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានរកឃើញថង់ ... Read More »

មនុស្ស៥នាក់ស្លាប់និង៣១នាក់របួសដោយសារបំណាក់ដីនៅហ្វីលីពីន

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ ២០២៤ បានផ្សាយថា យ៉ាងហោចណាស់មនុស្សចំនួន ៥នាក់បានស្លាប់ និង ៣១នាក់រងរបួស ចំពេលភ្លៀងធ្លាក់បណ្ដាលឱ្យមានបំណាក់ដី ដោយបានលេបត្របាក់រថយន្តក្រុង២គ្រឿងនិងផ្ទះសម្បែងនៅឯតំបន់ភ្នំមួយ ភាគខាងត្បូងហ្វីលីពីន។ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រថៃ

ប្រទេសថៃ៖ នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តមសាស្រ្តាចារ្យ ផនភេត វិឈិតឆុលឆៃ (Pornpetch ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ហាមដាច់ខាត មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះ និងមិនឱ្យមានការ លេងល្បែង ស៊ីសងគ្រប់ប្រភេទ ក្នុងឱកាសចូលឆ្នាំចិន -វៀតណាមនេះ

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន និងវៀតណាម បានដាក់ចេញនូវគោលការណ៍ ៧ចំណុច ដើម្បីសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ក្នុងនោះ ... Read More »

ស្នងការនគរបាលខេត្តកំពង់ឆ្នាំងចេញសេចក្តីជូនណឹងបម្រាមមិនឱ្យ ពលរដ្ឋដុតកាំជ្រួចនិងផាវក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម

ខេត្តកំពង់ឆ្នាំង ៖ ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានចេញសេចក្តីជូនដំណឹង៦ចំណុចដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ដោយដាក់បំរាមមិនអោយប្រជាពលរដ្ឋ ដុតកាំជ្រួចនិងផាវក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិននិង វៀតណាម នោះឡើយ ។ ការចេញសេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនេះ ខណៈដែលបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម ខិតជិតមកដល់ ។    បំរាមទាំង៦ចំណុចដែលបានដាក់ចេញនេះមាន ... Read More »

ដើម្បីនាំទៅរកទីបញ្ចប់នៃសង្រ្គាមជាមួយអ៉ីស្រាអែល ក្រុមហាម៉ាស ស្នើបទឈប់បាញ់មាន៣ដំណាក់កាល

សារព័ត៌មាន Reuters នាថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានផ្សាយថា ក្រុមហាម៉ាសបានស្នើឡើង នូវផែនការបទឈប់បាញ់មួយ ដែលនឹងផ្អាកការប្រយុទ្ធគ្នានៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) សម្រាប់រយៈពេល៤ខែកន្លះ ហើយឈានទៅរកការបិទបញ្ចប់សង្រ្គាមជាមួយអ៉ីស្រាអែល ខណៈវាគឺជាការឆ្លើយតបចំពោះសំណើផ្ញើមកកាលពីសប្តាហ៍មុន ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ

ប្រទេសថៃ៖ នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មះថា (Wanmuhamadnoor ... Read More »

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្ដល់អនុសាសន៍គន្លឹះលើចក្ខុវិស័យផ្នែកវិនិយោគ នៅវិទ្យាស្ថាន CamEd Business School

ភ្នំពេញ៖ កាលពីរសៀលថ្ងៃអង្គារ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមុិញ លោកឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញផ្ដល់អនុសាសន៍គន្លឹះលើចក្ខុវិស័យផ្នែកវិនិយោគ ជូនដល់និស្សិតនៅវិទ្យាស្ថាន CamEd Business School។  ក្នុងអង្គពិធីនេះមានការចូលរួមពីនិស្សិតជាតិអន្តរជាតិនៅក្នុងវិទ្យាស្ថាន ... Read More »

តំបន់ចុងកាត់មាត់ញកនៅខេត្តក្រចេះក៏មានស្ថានីយទឹកល្អ សហគមន៍ទី២ ស្រុកស្នួល ទឹកស្អាតប្រើប្រាស់

ខេត្តក្រចេះ ៖ ស្ថានីយទឹកល្អទី២ ដែលអង្គការហ្គូដណេ ប៊ឺសកម្ពុជា ហៅកាត់(GNC) បានកសាងឡើងសម្រាប់សហគមន៍ ដែលដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ ស្ថានីយទឹកល្អសហគមន៍ស្រែចារ ស្ថិតក្នុងភូមិស្អាត ឃុំស្រែចារ ស្រុកស្នូល ខេត្តក្រចេះ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ... Read More »

គណបក្សធម្មាធិបតេយ្យគាំទ្រសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល និងរបស់មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ ៖ ញត្តិគាំទ្រ សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល និងរបស់មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា !  គណបក្សធម្មាធិបតេយ្យ សូមគាំទ្រទាំងស្រុងចំពោះសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០២៤ របស់មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា និងសេចក្តីថ្លែងការណ៍លេខ០០៤/២៤ ... Read More »

ស្នងការនគរបាលរាជធានីភ្នំពេញបញ្ជាក់ពីការហាម ឃាត់ក្នុងការ ដុតផាវ និងកាំជ្រួចគ្រប់ប្រភេទក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម

ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឱ្យដឹងថា ចាប់ពីដើមឆ្នាំ២០២៤ មកដល់ពេលបច្ចុប្បន្ននេះ ក្នុងរាជធានីភ្នំពេញមានករណីគ្រោះអគ្គិភ័យកើតឡើងស្ទើរតែរាល់ថ្ងៃ។  ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ... Read More »

អាមេរិកនិងរុស្ស៉ីទាស់គ្នានៅឯ UN ជុំវិញបញ្ហាកូរ៉េខាងជើង

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ ២០២៤ សហរដ្ឋអាមេរិកបានចោទប្រកាន់ រុស្ស៉ីថា បានបាញ់មីស៉ីលផ្គត់ផ្គង់ពីកូរ៉េខាងជើងយ៉ាងហោចណាស់ ៩គ្រាប់ក្នុងសង្រ្គាមនៅអ៊ុយក្រែន ខណៈដែលរុស្ស៉ីចោទអាមេរិកវិញថាជា «អ្នកសមគំនិតដោយផ្ទាល់» ក្នុងការបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនរបស់យោធារុស្ស៉ីកាលពីខែមករា។ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំអង្គការសហប្រជាជាតិ ... Read More »

មនុស្ស៣៨នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការក្នុងករណីប្រតិបត្តិការបង្រ្កាបគ្រឿងញៀន១៦ករណីនៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន៣៨នាក់ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀននៅខេត្តកំពង់ឆ្នាំង ក្នុងខែមករា ឆ្នាំ២០២៤ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រីអ៊ៀរ ប៊ុនធឿន ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងដែលបានលើកឡើងកាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ០២៤នេះ ។   លោកឧត្តមសេនីយ៍ត្រី ស្នងការរងបានបញ្ជាក់ថា ... Read More »

គន្លឹះសំខាន់ៗ ៦ ចំណុច ៗ ក្នុងការរក្សាសុវត្ថិភាពឌីជីថល

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២៤ អង្គភាព នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានប្រាប់ពី គន្លឹះសំខាន់ៗ ៦ ចំណុច ៗ ក្នុងការរក្សាសុវត្ថិភាពឌីជីថល៖ 1️⃣គិតមុនចុច៖ ... Read More »

រថយន្តធុនធំបុកម៉ូតូសិស្សសាលា២គ្រឿងបណ្ដាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់២នាក់

ខេត្តកណ្ដាល៖ សិស្សាម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម រីឯ២នាក់ទៀតរបួសធ្ងន់ ខណៈជិះម៉ូតូសុខៗស្រាប់តែមានរថយន្តធុនធំបុកពីក្រោយពេញមួយទំហឹង កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៣និង១០នាទី នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។    ... Read More »

កម្ពុជា និងថៃ ឯកភាពតំឡើងកម្រិតទំនាក់ទំនងទ្វេភាគីពី “ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ”

ទីក្រុងបាងកក ៖ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ លោក សេដ្ឋា ថាវីស៊ីន (Srettha ... Read More »

សេចក្ដីសម្រេចស្ដីពីការតែងតាំងក្រុមអ្នកនាំពាក្យ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ភ្នំពេញ ៖ សេចក្ដីសម្រេចស្ដីពីការតែងតាំងក្រុមអ្នកនាំពាក្យ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ៖ តែងតាំងក្រុមអ្នកនាំពាក្យនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ដែលមានសមាសភាពដូចខាងក្រោម៖  ១-លោក បឿន សំនៀង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន ក.អ.ក. ប្រធាន។ ២-លោក ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ៖ លោក ញឹម គឹមញ៉ុល អតីតអនុប្រធានក្រុមការងារខេត្តព្រះសីហនុ បក្សសង្គ្រោះជាតិ សម្រេចចិត្ដរួមរស់ជីវភាពជាមួយគណបក្សប្រជាជនវិញ

 ភ្នំពេញ៖ លោក ញឹម គឹមញ៉ុល អតីតអនុប្រធានក្រុមការងារខេត្តព្រះសីហនុ បក្សសង្គ្រោះជាតិ ស្ម័គ្រចិត្ដរួមរស់ ជីវភាពជាមួយ គណបក្សប្រជាជនកម្ពុជា វិញ ដោយមើលឃើញពីការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត មានចំណេះដឹងខ្ពង់ខ្ពស់ ... Read More »

លោក ហ៊ុន ម៉ានី បញ្ជាក់ពី ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ជាការជំរុញភាពជាគំរូ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាជនកាន់តែប្រសើរ

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២៤ បញ្ជាក់ពី ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ដោយមានការទទួលស្គាល់ និងផ្តល់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល ... Read More »

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ការនាំចូលថង់ប្លាស្ទិកមានការថយចុះប្រមាណ៥០%នៅចុងឆ្នាំ២០២៣

ភ្នំពេញ៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ការនាំចូលប្លាស្ទិកនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ មានការថយចុះចំនួន ៣២ ២២៨,៧៣ គីឡូក្រាម ដែលស្មើនឹងប្រមាណ៥០% បើប្រៀបធៀបនឹងត្រីមាសទី៣ នៃឆ្នាំដដែល។  ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារ ចំនួន ៥

ទីក្រុងបាងកក ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារ ចំនួន ៥ រួមមាន៖  ១- អនុស្សរណៈនៃការយោគយល់គ្នាស្តីពី ... Read More »

រាជរដ្ឋភិបាលចេញ អនុក្រឹត្យ ស្តីពី ការកែសម្រួលមាត្រា៤៦ មាត្រា៤៨ មាត្រា៤៩ និងមាត្រា៥៣ នៃអនុក្រឹត្យលេខ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលសម្រេច ៖ សម្រេច មាត្រា៤៦ មាត្រា៤៨ មាត្រា៤៩ និងមាត្រា៥៣ នៃអនុក្រឹត្យលេខ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ ... Read More »

អេហ្ស៊ីបតែងតាំងអតីតកីឡាករជម្រើសជាតិ Hossam Hassan ជាប្រធានបច្ចេកទេស

សហព័ន្ធបាល់ទាត់ប្រទេសអេហ្ស៊ីបបានតែងតាំងលោក Hossam Hassan ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលរបស់ប្រទេសជានាយកបច្ចេកទេសនៃក្រុមជម្រើសជាតិរបស់ពួកគេ។ ប្រទេសក្នុងតំបន់អាហ្រ្វិកខាងជើងមួយនេះបានបណ្តេញលោក Rui Vitoria ចេញពីតំណែងជាគ្រូបង្វឹកកាលពីថ្ងៃអាទិត្យ បន្ទាប់ពីអេហ្ស៊ីបត្រូវធ្លាក់ចេញពីពានរង្វាន់ Africa Cup of Nations ឆ្នាំ២០២៣ ក្នុងវគ្គ១៦ក្រុមចុងក្រោយ។ ... Read More »

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានរៀបចំធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិស ដៅការងារឆ្នាំ២០២៤ និងប្រកាសដាក់ឱ្យអនុវត្ត ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ នៅសណ្ឋាគាររ៉េស៊ីដង់ ... Read More »

បាក់ស្រុតផ្ទះពលរដ្ឋចំនួន៥ខ្នងនៅភូមិជំនីក ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង

ខេត្តព្រៃវែង៖ គ្រោះធម្មជាតិបាក់ស្រុតច្រាំងទន្លេ បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង ស្ថិតនៅភូមិជំនីក ឃុំកំពង់ពពិល ស្រុកពារាំង ព្រៃវែង កាលពីម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០២៤។ ក្រោយកើតហេតុលោក ចេម ប្រា ... Read More »

កំណាយស្រាវជ្រាវនៅខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម បានរកឃើញថ្មជាបន្តបន្ទាប់ និង កំណត់អត្តសញ្ញាណស្ថានភាពគ្រឹះខាងក្រោមរបស់ខ្លោងទ្វារ

ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នASI របស់ឥណ្ឌា កំពុងធ្វើកំណាយជួសជុលឡើងវិញខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដែលបានរងការខូចខាតទ្រុឌទ្រោមខ្លាំង ដើម្បីលើកតម្លៃសំណង់បុរាណឱ្យមានរូបរាងឡើងវិញ។ នេះបើយោងតាម នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ។ ... Read More »

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០៧នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ បានស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញ ៖ ខាងអង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០៧នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ប្រព្រឹត្តល្មើសនៅចំណុចមុខផ្ទះគ្មានលេខ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ... Read More »

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ៖ ថ្នាក់ដឹកនាំរបស់យើង តែងតែគិតគូរជាប្រចាំ និងគ្រប់កាលៈទេសៈ ពីសុខទុក្ខ និងជីវភាពរបស់បងប្អូន និងក្រុមគ្រួសារកងទ័ព

ខេត្តស្ទឹងត្រែង ៖ ថ្នាក់ដឹកនាំរបស់យើង តែងតែគិតគូរជាប្រចាំ និងគ្រប់កាលៈទេសៈ ពីសុខទុក្ខ និងជីវភាពរបស់បងប្អូន និងក្រុមគ្រួសារកងទ័ព ។ នេះប្រសាសន៍ របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ... Read More »